Connect with us

Health & Fitness

​អ្វី​ដែល​អ្នក​ត្រូវការ​ជា​ចាំបាច់​ក្នុង​អំឡុង​ពេល​សម្រាលកូន​

​មិនថាឡើយ​មន្ទីរពេទ្យ​ឬ​កន្លែង​ណាៗ​ក៏ដោយ​នៅ​ពេល​ឆ្លងទន្លេ​អ្នក​អាច​នឹង​មាន អារម្មណ៍​ថា​ត្រជាក់​ស្រិចៗ ឬក៏​សីតុណ្ហភាព​ក្នុង​ខ្លួន​របស់​អ្នក​អាច​មាន​ការប្រែប្រួល ដូច្នេះ​អាវ​រងា​គឺជា​ជម្រើស​ដ៏​ល្អ​មួយ​នៅពេល​ដែល​អ្នក ត្រូវការ​ភាពកក់ក្តៅ​។

សម្ភារៈ​ចាំបាច់​ដែល​ម្តាយ​គ្រប់រូប​ត្រូវមាន​នៅ​ក្នុង​កាបូប​

១.) អាវ​រងា​
​មិនថាឡើយ​មន្ទីរពេទ្យ​ឬ​កន្លែង​ណាៗ​ក៏ដោយ​នៅ​ពេល​ឆ្លងទន្លេ​អ្នក​អាច​នឹង​មាន អារម្មណ៍​ថា​ត្រជាក់​ស្រិចៗ ឬក៏​សីតុណ្ហភាព​ក្នុង​ខ្លួន​របស់​អ្នក​អាច​មាន​ការប្រែប្រួល ដូច្នេះ​អាវ​រងា​គឺជា​ជម្រើស​ដ៏​ល្អ​មួយ​នៅពេល​ដែល​អ្នក ត្រូវការ​ភាពកក់ក្តៅ​។

២.) ខោ​អាវទ្រនាប់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ
​ខោ​ទ្រនាប់​រឹបៗ​ឬក៏​ហ្គេន​រឹ​ប​រាង​មិនមែន​ជា​ជម្រើស​ល្អ​សម្រាប់​អ្នក​នៅ​ពេល​ដែល​អ្នក​កំពុង​ពរ​ពោះ​នោះទេ​។ អ្នក​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​បញ្ហា​មួយចំនួន​ដូចជា​អាការ​ឈាម​ហូរ តាម​ទ្វារមាស អាការ​លេច​នោម​ពេល​កណ្ដាស់ និង​អា​ការឈឺ​សុដន់​ជាដើម ដូចនេះ ចូរ​ស្លៀក​សំលៀក​បំពាក់​ណា​ដែល​រលុងៗ​ដើម្បី​ផ្តល់​ភាពងាយស្រួល​សម្រាប់​អ្នក​ទើប​ជា​ការល្អ​។​
៣.)​ក្រែមការពារ​ប្រេះប​បូរ​មាត់​
​បបូរមាត់​ស្ងួត​ឬ​ប្រេះ​អាច​ជា​បញ្ហា​ដែល​គួរ​ឱ្យ​ធុញទ្រាន់​ដូចនេះ​ការដាក់​ក្រែ​មលាប​ការពារ​ប្រេះប​បូ​រ​មាត់​ជាប់​ខ្លួន​គឺជា​ដំណោះស្រាយ​ដ៏​ល្អ​មួយ​នៅពេល​ដែល​បបូ​មាត់​របស់ អ្នក​ខ្វះ​ជាតិ​សំណើម​។
៤.) ឆ្នាំង​សាក​ទូរស័ព្ទ​
​ដាក់​ឆ្នាំ​សាក់​ទូរស័ព្ទ​បំរុង​ទុក​ជាប់​តាម​ខ្លួន​ជា​ជម្រើស​មួយ​ដ៏​ល្អ​ព្រោះ​ថា​នៅពេល​ដែល​អ្នក​សម្រាក​ក្នុង​ពេល​ឆ្លងទន្លេ​ទូរស័ព្ទ​របស់​អ្នក​អាច​នឹង​ត្រូវ​មាន​គេ​យក​ទៅ​ប្រើប្រាស់​ច្រើន​ឬ​ម្តងម្កាល​ហើយ​ត្រូវ​ប្រាកដថា​ចិត្ត​របស់​អ្នក​ត្រូវ​បើក​ឱ្យ​ទូលាយ​ចំពោះ​បញ្ហា​នេះ​ផង​ដែរ​។

៥.) សម្លៀក​បំពាក់​ទូលាយៗ​
​បន្ទាប់​ពី​ផ្តល់​កំណើត​ដល់​ទារក​រួច​អ្នក​ប្រា​ដក​ជា​ត្រូវការ​អ្វី​តិចតួច​ហើយ​ដើម្បី​ផា សុកភាព​ផ្ទាល់ខ្លួន​របស់​អ្នក​ហើយ​។ សម្លៀក​បំពាក់​រលុងៗ​ឬ​ស្តើង​អាច​នឹង​មាន​ភាព ចាំបាច់ សម្រាប់​អ្នក​ព្រោះ​ថា​អ្នក​អាច​នឹង​ត្រូវការ​វា​ជា​ញឹកញាប់​នៅក្នុប​ពេល​ចាំបាច់​។
៦.) ទស្សនា​វ​ដ្តី ឬ សៀវភៅ​
​ក្រោយ​ពេល​ឆ្លងទន្លេ​រួច​អ្នក​ម្តាយ​អាច​នឹង​តំរូវ​ឱ្យ​សម្រាក​ក្នុង​អំឡុងពេល​យូរ​នៅលើ​គ្រែ​ដូចនេះ​ដើម្បី​ជា​ជំនួយ​ក្នុង​ពេល​សំរាក​នោះ​ទស្សនា​វ​ដ្តី​ឡេឌី​ស៍​អាច​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​។​
៧.)​ឈុត​សម្លៀកបំបាក់​គេង​យប់​
​ឈុត​ដែល​ពេញនិយម​ជាងគេ​សម្រាប់​អ្នក​ម្តាយ​នៅ​ក្នុង​ឈុត​សម្លៀកបំបាក់​គេង​យប់​ដែល​មាន​រូប​ស្អាតៗ​នៅ​ពី​លើ​។ ដូចនេះ​ជ្រើស​យក​ប៉ុន្មាន​ឈុត​គេង​ដែល​អ្នក​ស្រលាញ់​ជាងគេ គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​។​
៨.) ភួយ​ដណ្តប់​
​មាន​ភួយ​ឬ​ផាហ៊ុម​ដាក់​តាម​ខ្លួន​នៅ​ពេល​ដែល​អ្នកត្រូវការ​របស់​ទន់ៗ​ដើម្បី​កល់​ដំណេក ស្អំ​ក្បាល ឬក៏​រុំ​ដណ្តប់​ទារក​របស់​អ្នក​ដែល​ទើប​នឹង​កើត​ជា​ដើម​។
៩.) កាមេរ៉ា និង ឆ្នាំង​សាក​កាមេរ៉ា​
​ថ្ងៃ​ឆ្លង​ទន្លេ​គឺជា​ថ្ងៃ​សំខាន់​បំផុត​ហើយ​វេលា​មួយ​ដ៏​ពិសេស​ដែល​អ្នក​មិន​អាច​បំភ្លេច​ផងដែរ​។​


១០.) សម្ភារៈ​បរិក្ខារ​
​អ្វី​ដែល​អ្នក​ត្រូវ​មាន​ជា​ចាំបាច់​និង​មិន​អាច​ខ្វះ​បាន​ដូចជា ក្រាស​សិតសក់ ច្រាស់​ដុសធ្មេញ ថ្មាំ​ដុសធ្មេញ ថ្មាំ​បំបាត់​ក្លិន ទឹក​/​សាប៊ូ​លាងមុខ គ្រឿង​តុបតែង​មុខ សាប៊ូកក់សក់ ផលិតផល​បន្ទន់​សក់ ឡេ​លាប និង​ថ្មាំ​ដាក់​ភ្នែក​ជាដើម ។​ល​។​
១១.) ចម្រៀង​សំណប់​ចិត្ត​
​ការ​ផ្តល់​កំណើត​អាច​ជា​បទពិសោធន៍​មួយ​ដ៏​តានតឹង​មួយ​និង​ពិបាក​មួយ​។ ស្តាប់​បទ​ចម្រៀង​ដែល​អ្នក​ចូលចិត្ត​អាច កាត់បន្ថយ​ភាព​តានតឹង និង ជួយ​ឱ្យ​អ្នក​មាន​អារម្មណ៍​ស្រស់ថ្លា​។
១២.) ស្រោម​ជើង​
​ ​ដើម្បី​រក្សា​ភាព​កក់ក្តៅ និង​អារម្មណ៍​ស្រស់ថ្លា​
១៣.) អាហារសម្រន់​
​មាន​អាហារសម្រន់​បន្តិចបន្តួច​អាច​ជួយ​បង្អន់​នៅពេល​ដែល​ឃ្លាន (​ដូចជា ម្ជូ​រ សណ្តែកដី ជាដើម​។​ល​។​)


១៤.) ប្រាក់​បំរុង​
​ក្នុងករណី​ដែល​អ្នកត្រូវការ​ជិះ​តាក់ស៊ី​ឬក៏​រ៉ឺម៉ក​មក​ផ្ទះ​វិញ​ឬ​ត្រូវ​នរណា​ម្នាក់​ដើម្បី​ជា​ជំនួយ​ក្នុង​ពេល​ត្រូវ​ការទិញ​សម្ភារៈ​ចាំបាច់​ក្នុងពេល​បន្ទាន់​។ មាន​ប្រាក់​បំរុង​ទុក​ក្នុង​ដៃ​ក៏​ជា ដំណោះស្រាយ​ដ៏​សំខាន់​មួយ​ដែរ​។
១៥.) សម្លៀក​បំពាក់​សម្រាប់​ទារក​ដំបូង​
​ត្រៀម​សម្លៀកបំពាក់​ដំបូង​សម្រាប់​ទារក ជា​ពិសេស​ពេល​ដែល​ទារក​ចាប់កំណើត​រួច

Continue Reading
Advertisement
27 Comments

27 Comments

  1. gamefly

    May 2, 2019 at 2:48 pm

    I don’t even know how I ended up here, but I thought this post was
    good. I don’t know who you are but certainly you’re going
    to a famous blogger if you aren’t already 😉 Cheers!

  2. gamefly

    May 3, 2019 at 9:48 am

    Thanks for your personal marvelous posting! I really enjoyed reading it,
    you happen to be a great author. I will always bookmark your
    blog and will come back in the foreseeable future. I want to encourage you to continue your
    great writing, have a nice evening!

  3. minecraft free download pc

    May 9, 2019 at 4:52 am

    Yes! Finally something about minecraft download.

  4. minecraft pc download

    May 9, 2019 at 1:12 pm

    When I originally commented I seem to have clicked the -Notify me when new
    comments are added- checkbox and now whenever a comment is added I recieve 4 emails with the
    exact same comment. Perhaps there is a means you can remove me from that service?

    Thanks a lot!

  5. g

    May 11, 2019 at 11:03 am

    Ahaa, its pleasant discussion on the topic of this piece of
    writing at this place at this web site, I have read all that, so now me also commenting here.

  6. g

    May 12, 2019 at 6:32 am

    Thank you for sharing your thoughts. I truly appreciate your efforts and I am waiting for your further post thanks once
    again.

  7. g

    May 13, 2019 at 12:54 pm

    Fantastic beat ! I wish to apprentice while you amend your site, how could i subscribe for a blog web
    site? The account helped me a acceptable deal. I had been tiny bit acquainted of
    this your broadcast provided bright clear concept

  8. how to download minecraft free

    May 14, 2019 at 10:30 am

    Thanks for sharing your thoughts on minecraft
    download free. Regards

  9. minecraft download mojang

    May 14, 2019 at 10:10 pm

    That is really interesting, You’re an excessively professional blogger.
    I have joined your feed and stay up for in the hunt for extra of
    your magnificent post. Also, I have shared your site in my social
    networks

  10. minecraft pc download

    May 16, 2019 at 2:42 am

    I enjoy what you guys tend to be up too. This kind of clever work and coverage!

    Keep up the fantastic works guys I’ve included you guys to my blogroll.

  11. gamefly free trial

    May 24, 2019 at 7:07 am

    I was more than happy to uncover this web site.
    I wanted to thank you for your time due to this wonderful
    read!! I definitely really liked every bit of it and i
    also have you book-marked to look at new information in your blog.

  12. how to get help in windows 10

    May 28, 2019 at 5:14 am

    I’m not that much of a internet reader to be honest but your sites really nice, keep it up!

    I’ll go ahead and bookmark your website to come back later on. Many
    thanks

  13. gamefly free trial

    May 29, 2019 at 10:52 pm

    Nice post. I was checking continuously this blog
    and I’m impressed! Very useful info specifically the last part
    🙂 I care for such information much. I was looking for this
    certain information for a very long time.
    Thank you and best of luck.

  14. gamefly free trial

    May 31, 2019 at 12:10 pm

    An intriguing discussion is definitely worth
    comment. There’s no doubt that that you should write
    more about this subject, it may not be a taboo subject but generally people don’t talk about such issues.

    To the next! Best wishes!!

  15. gamefly free trial

    June 1, 2019 at 1:32 am

    I have been exploring for a little bit for any high-quality
    articles or blog posts in this kind of house . Exploring in Yahoo I eventually
    stumbled upon this web site. Reading this information So i am
    glad to show that I have a very just right uncanny feeling I discovered just what
    I needed. I such a lot indubitably will make certain to do not put out
    of your mind this site and give it a glance on a continuing basis.

  16. gamefly free trial

    June 1, 2019 at 10:07 am

    For latest news you have to go to see world-wide-web and on the web I found this web site as a finest site for most recent updates.

  17. gamefly free trial

    June 1, 2019 at 6:36 pm

    Hmm is anyone else experiencing problems with the images on this blog loading?

    I’m trying to find out if its a problem on my end or if it’s the blog.
    Any responses would be greatly appreciated.

  18. gamefly free trial

    June 4, 2019 at 3:02 am

    I’m not that much of a internet reader to be honest but your sites really nice, keep it up!
    I’ll go ahead and bookmark your website to come back down the road.
    All the best

  19. gamefly free trial

    June 4, 2019 at 3:57 am

    I got this web site from my pal who told me concerning this website and now
    this time I am browsing this site and reading very informative posts at this
    time.

  20. gamefly free trial

    June 5, 2019 at 9:23 am

    Genuinely when someone doesn’t understand then its up to other people
    that they will help, so here it takes place.

  21. gamefly free trial

    June 7, 2019 at 5:30 am

    Hi! Do you know if they make any plugins to help with SEO?
    I’m trying to get my blog to rank for some targeted
    keywords but I’m not seeing very good success.

    If you know of any please share. Thanks!

  22. ps4 games list 2019

    June 8, 2019 at 10:52 am

    I am actually delighted to glance at this webpage
    posts which includes plenty of helpful data, thanks for providing such statistics.

  23. quest bars cheap

    June 14, 2019 at 8:44 am

    Every weekend i used to go to see this web page, as i want enjoyment, as this this web site conations actually nice funny data too.

  24. quest bars

    June 16, 2019 at 11:47 am

    excellent issues altogether, you just gained a new reader.
    What might you recommend in regards to your publish that you made some days
    ago? Any sure?

  25. quest bars

    June 16, 2019 at 6:41 pm

    We stumbled over here by a different page and thought
    I may as well check things out. I like what I see so now i’m following you.
    Look forward to looking into your web page repeatedly.

  26. tinyurl.com

    June 17, 2019 at 12:13 pm

    I know this if off topic but I’m looking into starting my own blog and was wondering what all is required to get
    setup? I’m assuming having a blog like yours would cost a pretty penny?
    I’m not very internet savvy so I’m not 100% positive.
    Any tips or advice would be greatly appreciated. Thank you

  27. http://tinyurl.com/

    June 17, 2019 at 1:31 pm

    Thanks for your marvelous posting! I definitely enjoyed reading it,
    you’re a great author.I will ensure that I bookmark your blog and may come back at some
    point. I want to encourage yourself to continue your great writing,
    have a nice day!

Leave a Reply

Your email address will not be published.

Health & Fitness

លំ​ហាត់ប្រាណ​បែប​បង្វឹក​ទាហាន​

ចំពោះ​អ្នក​ដែល​មាន​បំណង​ចង់បាន​រាង​ស្អាត​ប្រកបដោយ​ប្រសិទ្ធភាព និង​មិន​ប៉ះពាល់​សុខភាព​អ្នក​អាច​ទៅ..

ចំពោះ​អ្នក​ដែល​មាន​បំណង​ចង់បាន​រាង​ស្អាត​ប្រកបដោយ​ប្រសិទ្ធភាព និង​មិន​ប៉ះពាល់​សុខភាព​អ្នក​អាច​ទៅ​ជួប​លោក Andy Wenhlowskyj អ្នកជំនាញ​ផ្នែក​ហាត់ប្រាណ​នៅ​ទីក្រុង​ភ្នំពេញ​បាន​។ សម្រាប់​ខែ​នេះ លោក Wenhlowskyj បាន​ពន្យល់​ប្រាប់​យើងខ្ញុំ​អំពី​ប្រភេទ​នៃ​លំ​ហាត់ប្រាណ ក៏ដូចជា​តិច​និ​ផ្សេងៗ​ដើម្បី​ធ្វើ​លំ​ហាត់ប្រាណ​ប្រភេទ Bootcamp ឱ្យមាន​ប្រសិទ្ធភាព​។ ចង់ដឹង​កាន់តែច្បាស់​សូម​អញ្ជើញ​អាន​ជា​មួយ​យើងខ្ញុំ​ទាំងអស់គ្នា​។​

​លំ​ហាត់ប្រាណ Bootcamp គឺជា​លំ​ហាត់ប្រាណ​បែប​បង្វឹក​ដែល​ប្រើ​កម្លាំង​ខ្លាំង ជាទូទៅ​លំ​ហាត់ប្រាណ​នេះ​គឺ​មាន​លក្ខណៈ​តឹងតែង​និង​តម្រូវ​ឱ្យ​អ្នក​ហាត់​ត្រូវ​គោរព​តាម​ឱ្យបាន​ម៉ឺងម៉ាត់ ហើយ​ភាគច្រើន​គេ​ហាត់​នៅ​ខាងក្រៅ ឬ​កណ្តាលវាល​។ លំ​ហាត់ប្រាណ​នេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​លំ​ហាត់ប្រាណ​ដែល​ហាត់​តាម​ពួក​ទាហាន​ដោយ​មាន​គ្រូ​ម្នាក់​ប្រៀប​ដូចជា​ពល​បាល​ទាហាន​ដ៏​តឹងរ៉ឹង និង​គួរឱ្យខ្លាច​នៅចាំ​បង្វឹក​។ ក៏​ប៉ុន្តែ​សព្វថ្ងៃនេះ ដោយសារតែ​មាន​ការវិវដ្ត​ផ្នែកម​ជ្ឈ​មណ្ឌល​ហាត់ប្រា​ណ គេ​ក៏​លែងឱ្យ​មាន​គ្រូបង្វឹក​ដែល​ចាំ​ស្រែក និង​បញ្ជា​អ្នក​ឱ្យ​ធ្វើ​អ្វី​មួយ​ដូចជា “​ឆាប់​អា​ហ្វង់ ២០ ដង​ភ្លាម​” ទៀតឡើយ តែ​គេ​នៅ​តែ​រក្សា​មូលបទ​ហាត់ប្រាណ​នេះ​ឱ្យ​នៅតែ​ប្រើ​កម្លាំង​ខ្លាំង និង​ហាត់​ក្នុង​រយៈពេល​ខ្លី​។ ថ្វី​បើ​ការ​ដែល​មាន​អ្នក​ស្រែក​ដាក់ និង​បញ្ជា​អ្នក​ឱ្យ​ហាត់ប្រាណ​អាចធ្វើឱ្យ​អ្នក​អាច​តស៊ូ​ហាត់ប្រាណ​ក្នុង​កម្រិត​លំបាក និង​ប្រឹង​ព្យាយាម​ហាត់ប្រាណ​បាន​ច្រើន​ជាង​ធម្មតា​ក៏ពិតមែន ក៏​ប៉ុន្តែ​ការ​ស្រែក​ដាក់ ការ​គំរាម ការ​សើចចំអក​ដាក់​គឺ​ពុំ​មាន​ប្រសិទ្ធភាព​ក្នុង​រយៈពេល​វែង​ឡើយ​សម្រាប់​ការ​ហាត់ប្រាណ​។ សាក​គិត​ទៅ​មើល​ថា​ទៅ​ថ្ងៃ​អនាគត តើ​អ្នកនឹង​អាច​ហាត់ប្រាណ​ប្រកបដោយ​ប្រសិទ្ធភាព​បាន​យ៉ាងដូចម្តេច​ប្រសិនបើ​អ្នក​តែងតែ​ត្រូវការ​ឱ្យ​មាន​អ្នក​ចាំ​ស្រែក​ជម្រុញ​ឱ្យ​អ្នក​ហាត់ប្រាណ​បែបនេះ​?

​ការពិត​ទៅ​អ្នក​អាច​រៀន​ហាត់ និង​បង្កើត​លំ​ហាត់ប្រាណ Bootcamp បាន​ដោយ​ខ្លួនឯង​។​
​តោះ​នាំគ្នា​មក​មើល​ប្រភេទ​នៃ​ស្តា​យល៍​លំ​ហាត់ប្រាណ Bootcamp ជា​គូ ៥ ប្រភេទ​។​

​មាន​កម្មវិធី​ទូរ​សព្ទ (App) ដ៏​ល្អ​មួយ​ពី App Store ដែល​មានឈ្មោះ​ថា Tabata ដោយ​អ្នក​អាច​ទាញយក App នេះ​ដាក់ចូល​ក្នុង​ទូរ​សព្ទ​បាន ព្រោះ App នេះ​អាច​ជួយ​គ្រប់គ្រង​លំ​ហាត់ប្រាណ និង​កំណត់​ពេលវេលា​សម្រាក​ជូន​អ្នក​បាន​យ៉ាង​ល្អ​។​

​ដំបូងចូ​រហាត់​កម្តៅ​សាច់ដុំ​របស់អ្នក​រយៈពេល ៥ នាទី ដោយ​អ្នក​អាច​ធ្វើ​ចលនា​ផ្នែក​សន្លាក់​របស់​អ្នក​មុនគេ បន្ទាប់​មក​បន្ត​ធ្វើ​ចលនា​នៅ​ផ្នែក​ក្រុម​សាច់ដុំ​ធំៗ ដូចជា​ធ្វើ​ចលនា​អង្គុយច្រហោង ចលនា​ត្រដាងដៃ​លោត​ចុះ​ឡើង អា​ហ្វង់ បន្ទាប់​មក​រត់​យឺតៗ រួច​រត់​ញាប់​នៅ​នឹង​មួយកន្លែង​។ រាល់​ចលនា​នី​មួយៗ​ត្រូវ​ហាត់​រយៈពេល ១៥ វិនាទី​។ ដំបូង​ចូរ​ចាប់ផ្តើម​សន្សឹមៗ រួច​ហើយ​សឹម​បន្ថែម​ល្បឿន​នៅពេល​ដែល​អ្នក​ហាត់​ជិត​ដល់​វគ្គ​បញ្ចប់​។

​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺកំណត់​ម៉ោង​សម្រាក​ក្នុង Tabata ចាប់ពី ២០​វិនាទី ឬ ៣០​វិនាទី​។ អ្នក​ត្រូវ​ហាត់​ចលនា​នី​មួយៗ​ជា​គូ​រយៈពេល ១ នាទី រួច​សម្រាក​រយៈពេល ៣០ វិនាទី​។

 


​គូ​លំ​ហាត់ប្រាណ​ទី ១
​ចលនា​អា​វ៉ង់​កន្ធែកជើង & ចលនា​អង្គុយច្រហោង​នឹងថ្កល់​

​ដើម្បី​ធ្វើ​ចលនា​អា​វ៉ង់​កន្ធែកជើង​ដំបូង​អ្នក​ត្រូវ​ធ្វើ​ចលនា​ទ្រ​ទម្ងន់​ជាមុនសិន ដោយ​ដាក់​ស្មា​ឱ្យ​ត្រង់​លើ​ដៃ រួច​តម្រង់​ខ្លួន​ឱ្យ​ត្រង់​ទាំង​កែងជើង ត្រគាក និង​ក្បាល​។ នៅពេល​ដែល​អ្នក​បន្ទន់​កែងដៃ​បន្ទាប​ដើមទ្រូង​ឱ្យ​ខិតជិត​កម្រាល​ឥដ្ឋ​ចូរ​ប្រើ​សាច់ដុំ​ក្បាលពោះ​ឱ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើបាន រួច​កន្ធែកជើង​ទាំងសងខាង​ឱ្យ​ស្មើ​ទទឹង​ត្រគាក​របស់​អ្នក បន្ទាប់​មក​ទាញ​ជើង​ទាំងសងខាង​ចូលគ្នា​វិញ រួច​ហើយ​លើក​ដើមទ្រូង​ឱ្យ​ឆ្ងាយ​ពី​កម្រាល​ឥដ្ឋ រួច​ហើយ​វិល​មក​រក​ចលនា​ទ្រ​ទម្ងន់​ដែល​អ្នក​ធ្វើ​ពី​ដើម​ឡើងវិញ​។

​បន្ទាប់​មក​បន្ត​មក​ធ្វើ​ចលនា​មួយ​ទៀត​គឺ​ចលនា​អង្គុយច្រហោង​នឹងថ្កល់ ដំបូង​ឈរ​កន្ធែកជើង លើក​ដើមទ្រូង​ឡើង​ទម្លាក់​ស្មា​ចុះក្រោម​។ បន្ទាប់​មក​ទម្លាក់​ខ្លួន​ចុះ​ប្រៀប​បីដូច​អ្នក​កំពុងតែ​បម្រុង​អង្គុយ​លើ​កៅអី​។ ចូរ​ធ្វើយ៉ាងណា​ដាក់​ជង្គង់​របស់​អ្នក​ឱ្យ​ត្រង់​ស្រប​នឹង​មេជើង​របស់​អ្នក ទាញ​ត្រគាក​ទៅក្រោយ រក្សា​ជំហរ​ខ្នង​ឱ្យ​ត្រង់​។ ចូរ​ធ្វើយ៉ាងណា​ឱ្យ​សាច់ដុំ​ភ្លៅ (Glute) នៅ​ស្របគ្នា​ជាមួយ​ជង្គង់​របស់​អ្នក រួច​រក្សា​ចលនា​នេះ​ឱ្យ​នៅ​នឹង​ល្អ​។ ត្រូវ​ប្រើ​កែងជើង​ដើម្បី​ទ្រ​ទម្ងន់ អ្នក​អាច​ទប់​លំនឹង​ខ្លួន​តាមរយៈ​ការ​កម្រើក​ម្រាមជើង​ចុះឡើង​។​

​គូ​លំ​ហាត់ប្រាណ​ទី ២
​ចលនា​បោះ​ជើង​ចំហៀង​បន្ទន់​ជង្គង់ & ចលនា​ទ្រ​ទម្ងន់​

​ដំបូង​ចូរ​ឈរ​ឱ្យ​ត្រង់ បន្ទាប់​មក​ទាញ​ជើងឆ្វេង​បោះជំហាន​ឱ្យ​ធំ​ទៅ​ម្ខាង លើក​ដើមទ្រូង​ឱ្យ​ខ្ពស់ ចំណែក​ប្រអប់ជើង​ទាំងសងខាង​ត្រូវតែ​បែរ​មក​ខាង​មុខ​។ ចំណែក​ជើង​ខាងស្តាំ​ត្រូវ​រក្សា​ជំហរ​ឱ្យ​ត្រង់ បន្ទាប់​មក​បន្ទាប​ត្រគាក​រួច​ទាញ​ត្រគាក​ទៅក្រោយ​។ ចុង​ក្រោយ​រុញ​ជើងឆ្វេង​នោះ​មក​វិញ​ឱ្យ​ដូច​ឥរិយាបថ​ដើម (​ឈរ​) បន្ទាប់​មក​ប្តូរ​ជើង​ស្តាំ​រួច​ធ្វើ​ដដែល​ដូចគ្នា​។​

​សម្រាប់​ចលនា​ទ្រ​ទម្ងន់​ដំបូង​អ្នក​ត្រូវ​រៀបចំ​ឥរិយាបថ​ឱ្យ​ដូច​ចលនា​អា​វ៉ង់​ដោយ​អ្នក​អាច​ប្រើ​ដៃ ឬ​កែងដៃ​ដើម្បី​ទប់ខ្លួន​។ ដៃ​របស់​អ្នក​ត្រូវ​នៅ​ពីក្រោម​ស្មា ចំណែក​ខ្លួន​ត្រូវ​ឱ្យ​ត្រង់ ចូរ​ចាំ​ថា​ត្រូវធ្វើ​យ៉ាងណា​រក្សា​ត្រគាក​របស់​អ្នក​ឱ្យ​ត្រង់​ស្របគ្នា​នឹង​កែងជើង និង​ក្បាល​របស់​អ្នក​។ ចូរ​ប្រើ​កម្លាំង​សាច់ដុំ​ក្បាលពោះ រួច​រក្សា​ឥរិយាបថ​នេះ​ឱ្យបាន​នឹង​ល្អ​។​

​គូ​លំ​ហាត់ប្រាណ​ទី ៣
​ចលនា​បន្ទន់​ជង្គង់​លោត​ប្តូរ​ជើង & ចលនា​រត់​ទៅមុខ​ទៅក្រោយ

​សម្រាប់​ចលនា​លោត​បែបនេះ អ្នក​ត្រូវ​តែ​ហាត់​ប្រកបដោយ​ម្ចាស់ការ​លើ​ខ្លួនឯង​ដោយ​ចាប់ផ្តើម​សន្សឹមៗ និង​ថ្នមៗ​។ ដំបូង​អ្នក​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​ត្រគាក ស្មា និង​ត្រចៀក​របស់​អ្នក​ត្រង់​ស្របគ្នា បន្ទាប់​មក​បោះ​ជើង​ស្តាំ​ទៅក្រោយ រួច​ទម្លាក់​ជង្គង់ស្តាំ​ឱ្យ​បែរ​ទៅ​រក​កម្រាល​ឥដ្ឋ នៅពេល​នេះ​ជើង​ទាំងពីរ​របស់​អ្នក​គឺ​មាន​លក្ខណៈ​ជា​មុំ​កែង​។ ចំពោះ​ចលនា​លោត​នេះ ចូរ​បន្ទន់​ជង្គង់​ឆ្វេង រួច​លើក​កែងជើង​ឆ្វេង​ឡើងលើ​ដើម្បី​ប្តូរ​ជើង​ពេល​កំពុង​លោត បែប​នេះ​ទម្ងន់​របស់​អ្នកនឹង​ធ្លាក់​ទៅ​លើ​ជើង​ស្តាំ​របស់​អ្នក​។ ប្រសិនបើ​អ្នក​មាន​ការលំបាក​ក្នុង​ការទម្លាក់​ជើងពេល​លោត​ម្តងៗ ចូរ​ធ្វើ​សន្សឹមៗ​រហូតដល់​អ្នក​យល់ថា​អាចធ្វើ​បាន​។​
​សម្រាប់​ចលនា​រត់ទៅមុខ​ទៅ​ក្រោយ​នេះ ដំបូង​អ្នក​ត្រូវ​ឱន រួច​បន្ទន់​ជង្គង់​ឱ្យ​ប៉ះ​នឹង​កម្រាល​ឥដ្ឋ ប៉ុន្តែ​ត្រូវ​លើក​ដើមទ្រូង​ឡើង រួច​តម្រង់​ទៅ​មុខ គឺ​ប្រៀប​ដូចជា​អ្នក​កំពុងតែ​ត្រៀម​រត់ប្រណាំង​។ ប្រើ​កម្លាំង​ជើង​ឱ្យ​ខ្លាំង​រួច​រត់​ទៅ​មុខ​ពីរ​បី​ជំហាន​ឱ្យ​លឿន បន្ទាប់​មក​ឱន​ចុះ​ទៅ​រក​កម្រាល​ឥដ្ឋ​វិញ​ពោល​គឺ​ធ្វើឱ្យ​ដូច​ឥរិយាបថ​ដើម​ដែល​អ្នក​ធ្វើ​ពីដំបូង​។ បន្ទាប់​មក​ប្រើ​កម្លាំង​ឱ្យ​ខ្លាំង​រត់​ថយ​ក្រោយ​ពីរ​បី​ជំហាន​ទៅ​រក​ទីតាំង​ដើម ចូរ​ធ្វើ​ដដែលៗ​បែប​នេះ​ឱ្យបាន​ច្រើនដង​។​


​គូ​លំ​ហាត់ប្រាណ​ទី ៤
​ចលនា​លោត​កង្កែប & ចលនា​ឡើង​ភ្នំ​

​ដំបូង​ចូរ​កន្ធែកជើង​របស់​អ្នក​ឱ្យ​ស្មើ ឬ​ធំ​ជាង​ប្រវែង​ទទឹង​ស្មា​របស់​អ្នក​បន្តិច បន្ទាប់​មក​ឱន​ចុះ​បន្តិច​ដើម្បី​ឱ្យ​មើល​ទៅ​ដូច​អ្នក​កំពុង​អង្គុយច្រហោង​។ ចូរ​ប្រើ​កម្លាំង​សាច់ដុំ​ពោះ និង​ប្រើ​កែងជើង​របស់​អ្នក​ដើម្បី​លោត ចូរ​ចាំ​ថា​ត្រូវ​ទម្លាក់ខ្លួន​ឱ្យ​ថ្នមៗ ដោយ​បង្អង់​ល្បឿន និង​បន្ទន់​ជង្គង់​តិចៗ​ពេល​ទម្លាក់​ជើង​ដល់​ដី បន្ទាប់​មក​ធ្វើ​ចលនា​បែបនេះ​ដដែល​ឡើង​វិញ​។

​ដើម្បី​ធ្វើ​ចលនា​ឡើង​ភ្នំ ដំបូង​ចូរ​រៀប​ឥរិយាបថ​របស់​អ្នក​ដោយ​ធ្វើ​ចលនា​បែប​អា​វ៉ង់​ជាមុនសិន បន្ទាប់​មក​លើក​ជើងឆ្វេង​ឡើង​ឱ្យទៀប​នឹង​ដើមទ្រូង និង​នៅ​ចន្លោះ​កែងដៃ​ទាំងពីរ​របស់​អ្នក រួច​ទាញ​ទៅ​ក្រោយ​វិញ បន្ទាប់​មក​ប្តូរ​ជើង​ស្តាំ​រួច​ធ្វើ​ដដែល​ឡើង​វិញ​។ ចូរ​ធ្វើយ៉ាងណា​ប្រើ​សាច់ដុំ​ពោះ​ឱ្យបាន​ច្រើន និង​ប្រយ័ត្នប្រយែង​ចំពោះ​ផ្នែក​ខាងក្រោម​នៃ​ខ្នង​របស់​អ្នក​កុំឱ្យ​លោត​ចុះឡើង​។​

​គូ​លំ​ហាត់ប្រាណ​ទី ៥
​ចលនា​លោតអន្ទាក់ & ចលនា​អា​វ៉ង់​ដោយ ឱន ក្រាប និង​លោត​

​មិន​ខុស​ពី​ចលនា​លោត​កង្កែប ចូរ​ចាប់ផ្តើម​ដោយ​ការ​អង្គុយ​ច្រហោង​។ ចូរ​ស្រមៃ​ថា​មាន​ដង​ឈើ​សម្រាប់​លោត​ពីលើ​នៅ​ខាងស្តាំ​។ អ្នក​ត្រូវ​លោតរំលង​ឈើ​ទៅ​ខាងស្តាំ ដោយ​ប្រើ​ជើង​ទាំង​ពីរ​លោត​រំលង​។ ចូរ​ចាំ​ថា​ត្រូវ​ទម្លាក់​ជើង​ថ្នមៗ​ពេល​ដែល​លោត​ទៅ​ម្ខាង​ទៀត រួច​ត្រលប់​ទៅកាន់​ឥរិយាបថ​អង្គុយច្រហោង​ឡើងវិញ​។ ប្រសិនបើ​អ្នក​យល់ថា​លំបាក​ពេក​ពេល​ប្រើ​ជើង​ទាំង​ពីរ​លោត អ្នក​អាច​បោះ​ជើង​ស្តាំ​ទៅមុន រួច​សឹម​បោះ​ជើងឆ្វេង​បន្ត​ក៏បាន​។ រួច​ប្តូរ​ជើង ហើយ​ធ្វើ​ដដែល​ឡើង​វី​ញ​។
​សម្រាប់​ចលនា​អា​វ៉ង់​លោត​នេះ​គឺ​បានមកពី​ការ​ផ្សំ​បញ្ចូល​គ្នា​រវាង​ចលនា​មុនៗ​។ ដំបូង​ចូរ​អង្គុយ​ច្រហោង រួច​ដាក់​ដៃ​ទាំងសងខាង​នៅលើ​កម្រាល​ឥដ្ឋ រួច​ទាញ​ជើង​ទាំង​ពីរ​ទៅក្រោយ ពេល​នេះ​អ្នក​កំពុង​តែ​ស្ថិតក្នុង​ឥរិយាបថ​ទ្រ​ទម្ងន់​។ បន្ទាប់​មក​ចាប់ផ្តើម​ធ្វើ​អា​វ៉ង់ បន្ទាប​ដើមទ្រូង​ឱ្យ​ប៉ះ​កម្រាល​ឥដ្ឋ រួច​ហើយ​ត្រលប់​ទៅ​ឥរិយាបថ​អង្គុយច្រហោង​វិញ​ដោយ​ទាញ​ជើង​ទាំង​ពីរ​មក​ខាង​មុខ​ចន្លោះ​កែងដៃ​ទាំងពីរ​។ ចុង​ក្រោយ​ប្រើ​កម្លាំង​កែងជើង​រួច​ហក់​ឡើងលើ ហើយ​ទម្លាក់​ខ្លួន​ថ្នមៗ​។ ចុង​ក្រោយ​ធ្វើ​ដដែលៗ​បែប​នេះ​ឡើង​វិញ​។

​សម្រាប់​ការ​ហាត់ប្រាណ​នេះ គោលដៅ​របស់​អ្នក​គឺ​ធ្វើ​យ៉ាងណា​ហាត់​ឱ្យបាន​ច្រើនដង​តាម​ដែល​អាច​ធ្វើបាន ឬ​ឈរ​នៅ​នឹង​មួយ​កន្លែង​រយៈពេល ៣០ វិនាទី​។ ខែ​នេះ​ជា​ខែ​ដែល​ក្តៅ​ជាងគេ ដូច្នេះ​កុំ​ភ្លេច​ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន​ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​។ ផ្តោតអារម្មណ៍​លើ​ដង្ហើម​របស់​អ្នក និង​ធ្វើ​យ៉ាងណា​ប្រើ​កម្លាំង​សាច់ដុំ​ពោះ​ឱ្យបាន​ច្រើន​។ បន្ទាប់​ពី​ហាត់​រួច​អ្នក​ច្បាស់​ជា​ពេញចិត្ត​ជាមួយ​ភាព​ជោគជ័យ​ដែល​ខ្លួន​សម្រេច​បាន ហើយ​អ្នក​អាច​ហា​ត់លំ​ហាត់ប្រាណ Bootcamp នេះ​នៅ​ទីណា និង​ពេលណា​ក៏បាន​៕

Continue Reading

Health & Fitness

​ទទួលបាន​រាង​ស្រ​ឡូ​ន​ស្អាត​ជាមួយ​ចលនា​ទាំង ១០

កាត់បន្ថយ​កាឡូរី​ជាមួយ​ការ​ធ្វើ​លំ​ហាត់ប្រាណ​

កាត់បន្ថយ​កាឡូរី​ជាមួយ​ការ​ធ្វើ​លំ​ហាត់ប្រាណ​
​ទទួលបាន​រាង​ស្រ​ឡូ​ន​ស្អាត​ជាមួយ​ចលនា​ទាំង ១០ ខាងក្រោម​នេះ​


១ ចលនា​អង្គុយច្រហោង​រួច​លោត​ឡើង​លើ​៖ ផ្លាស់ប្ដូរ​ចលនា​ពី​ឈរ មក​អង្គុយច្រហោង រួច​អាពុយ​អា​ហ្វង់​ដើម្បី​ពង្រឹង​សាច់ដុំ​របស់​អ្នក​។​

២ ចលនា​ហក់​កន្ធែកជើង​រួច​បោះដៃ​ឡើងលើ​៖ ចលនា​បែបនេះ​អាច​ជួយ​ពង្រឹង​អត្រា​បេះដូង​របស់​អ្នក​ឱ្យ​មាន​លំនឹង​ល្អ​។​

៣ ចលនា​ឡើង​ភ្នំ​៖ ចលនា​នេះ​ជួយ​ឱ្យ​អ្នក​អាច​ពង្រឹង​សាច់ដុំ​ជើង រួម​នឹង​សាច់ដុំ​ក្បាលពោះ​។​

៤ ចលនា​លោត​កង្កែប​៖ ចលនា​ដាក់​បាតដៃ​ទ្រ​ទម្ងន់​ដងខ្លួន រួច​ហត់​អង្គុយច្រហោង​មើលទៅ​ហាក់ដូចជា​ធម្មតា ប៉ុន្តែ​អ្នក​នឹងមាន​អារម្មណ៍​ថា​អ្នក​ដូចជា​បាន​កម្ដៅ​សាច់ដុំ​រយៈពេល ៣០ វិនាទី​។ អ្នក​ត្រូវ​ចាប់ផ្ដើម​ដំបូង​ដោយ​ចលនា​ដាក់​បាតដៃ​ទ្រ​ទម្ងន់​ដងខ្លួន​។ រួច​បោះ​ជើង​របស់​អ្នក​ឱ្យ​នៅ​ខាងក្រៅ​ដៃ រួច​រក្សា​ចលនា​អង្គុយច្រហោង​មួយសន្ទុះ ដោយ​នៅ​តែ​រក្សា​ដៃ​របស់​អ្នក​នៅ​ដដែល រួច​ត្រឡប់​ទៅកាន់​ចលនា​បាតដៃ​ទ្រ​ទម្ងន់​ដងខ្លួន​វិញ​។ ធ្វើ​ឡើង​វិញ​ដដែលៗ​ឱ្យបាន​ឆាប់រហ័ស​។ (​អនុវត្ត​ចលនា​ទី ១ ដល់​ទី ៤ ចំនួន ១០​ដង​)

Runner athlete running on stairs.

៥ ចលនា​រត់​ឡើង​ជណ្ដើរ​៖ រត់​ឡើង​ចុះ​ជណ្ដើរ​នៅផ្ទះ ឬ​នៅ​កន្លែងធ្វើការ ការធ្វើ​បែប​នេះ​នឹង​ធ្វើឱ្យ​ទម្រង់​គូថរ​បស់​អ្នក​ស្អាត​។

៦ ចលនា​បន្ទន់​ជង្គង់​មួយ​ចំហៀង​រួច​ដើរ​ទៅ​មុខ​៖ ចលនា​នេះ​ជួយ​អ្នក​រក្សាបាន​នូវ​តុល្យភាព​សាច់ដុំ​ក្បាលពោះ និង​រាងកាយ​ផ្នែក​ខាងក្រោម​របស់​អ្នក​ផងដែរ​។ អនុវត្ត​ក្នុង​ចលនា​រហ័ស ប៉ុន្តែ​អ្នក​ត្រូវ​ធ្វើយ៉ាងណា​កុំ​ឱ្យ​ជង្គង់ និង​កែងជើង​របស់​អ្នក​កើត​មាន​អាការ​ឈឺ​ចុកចាប់​។ នេះ​ជា​វិធី​ដែល​អាច​អាច​អនុវត្ត​វា​បាន​យ៉ាង​ត្រឹមត្រូវ​។​

៧ ចលនា​លើក​ជង្គង់​ឡើង​លើ​ឱ្យ​ខ្ពស់​៖ ធ្វើ​ចលនា​រត់​មួយ​កន្លែង​ខណៈ​ដែល​អ្នក​អាច​ពង្រឹង​សាច់ដុំ និង​ធ្វើ​ចលនា​ដៃ​ក្នុងពេល​តែមួយ​​​បាន​។ គោលដៅ​នៃ​ចលនា​នេះ​គឺ​លើក​ជង្គង់​របស់​អ្នក​ឱ្យ​ខ្ពស់ ហើយ​អ្នក​ត្រូវ​រក្សា​លំនឹង​ដងខ្លួន​ព្រោះថា​អ្នក​ត្រូវ​ធ្វើ​ចលនា​លឿន​។

៨ ផ្គុំ​ជើង​ទាំង​ពីរ​រួច​លោត​ទៅ​មក​៖ ធ្វើ​ចលនា​ដោយ​លោត​តិចៗ ពី​ផ្នែក​មួយ​ទៅ​ផ្នែក​មួយ​ផ្សេងទៀត​។​

 

៩ អង្គុយច្រហោង​រួច​ហក់​ឡើងលើ​៖ ចាប់ផ្ដើម​ដោយ​ធ្វើ​ចលនា​អង្គុយ​ច្រហោង បន្ទាប់​មក​ប្រឹង​ហក់​ឡើង​លើ​ឱ្យ​ត្រង់​ខ្លួន​។ នៅពេល​ដែល​អ្នក​ទំលាក់ខ្លួន​ចុះ​មកក្រោម​វិញ អ្នក​ត្រូវ​តែ​ត្រឡប់​ទៅ​កាន់​ចលនា​អង្គុយច្រហោង​វិញ​ដើម្បី​បញ្ចប់​ចលនា​មួយ​។ នៅពេល​ដែល​អ្នក​ទម្លាក់​ខ្លួន​ចុះ​មក​វិញ អ្នក​ត្រូវ​តែ​ព្យាយាម​ធ្វើ​យ៉ាងណា​កុំឱ្យ​លាន់ឮ​សម្លេង​តាម​ដែល​អាច​ធ្វើទៅបាន ដែល​វា​ពិតជា​ត្រូវការ​ឱ្យ​អ្នក​ចេះ​រក្សា​លំនឹង​ខ្លួន​ខ្លាំងណាស់​។

១០ លោត​ឡើង​ជាន់​ប្រអប់​រួច​លោត​ចុះ​ក្រោម​៖ រក​កាំជណ្ដើរ​(​សម្រាប់​ហាត់ប្រាណ​) កៅអី ឬ​ប្រអប់​ណាមួយ (​ឬ​លោត​ជាន់​លើ​ជណ្ដើរ​ស្រមើស្រមៃ​) ហើយ​បោះ​ម្រាមជើង​ខាងឆ្វេង​ទៅលើ​ប្រអប់​នោះ រួច​លោត​ប្ដូរ​ជើង​ដោយ​បោះ​ម្រាមជើង​ស្ដាំ​ឡើង​លើ​ប្រអប់​ម្ដងវិញ​។​

​អនុវត្ត​ចលនា​ទាំងអស់​ឡើង​វិញ​ចំនួន ៥ ដង​៕

Continue Reading

Health & Fitness

ទទួល​និង​ផ្ដល់​អស់​ពី​បេះ​ដូង​

​ច​ក្រា​បេះដូង​

​ច​ក្រា​បេះដូង​
​ពាក្យ​សំស្ក្រឹត​៖ អាណា​ហា​តា មានន័យ​ថា «​មិន​វាយប្រហារ​» ឬ «​មិន​ឈឺចាប់​»
​ពណ៌​៖ បៃតង​
​ទីតាំង​៖ ចំណុចកណ្ដាល​ច​ក្រា​ទាំង​៧
​មែន​ត្រា​៖ អំ ម៉ានិ ផាដ​មិ ហុម​


​សេចក្ដីស្នេហា​ត្រូវបាន​ផ្ដល់ជូន​និង​ទទួល​តាមរយៈ​ចំណុច​ស្នូល​នៃ​ថាមពល ក៏​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ច​ក្រា​បេះដូង​ផងដែឬ​។ ច​ក្រា​បេះដូង​ត្រូវ​បាន​គេ​គិត​ថា​ជា​អ្វីៗ​ដែល​ជាប់​ទាក់ទង​ទៅនឹង​បេះដូង​។ តើ​អ្នក​មាន​អារម្មណ៍​ថា​ត្រូវ​គេ​ស្រឡាញ់ ឬ​ស្រឡាញ់​គេ​វិញ​ដែរ​ឬ​?
​សមតុល្យ​នៅក្នុង​បេះដូង​គឺមាន​សារសំខាន់​ណាស់ ហើយ​បើ​គ្មាន​សមតុល្យ​សុខភាព​ទេ ស្វាមីភរិយា​ជាច្រើន​គូ​នឹង​ប្រឹង​តស៊ូ​ជាមួយនឹង​សមតុល្យ​មិន​ត្រឹមត្រូវ​របស់​បុគ្គល​ម្នាក់​ដែល​ស្រឡាញ់​ជាង​អ្វី​ដទៃ និង​កសាង​នូវ​ការ​អាក់​អន់ចិត្ដ ឬ​ការ​អស់កម្លាំង​ពី​ការផ្ដល់ ផ្ដល់ ផ្ដល់ ដោយ​គ្មាន​ការ​តបស្នង​។

Frau, Mann, Liebespaar, Haar, bruenett, braunhaarig, dunkelhaarig, innen, Erotik, erotisch, Sex, nackt, kuessen, Kuss, Leidenschaft, leidenschaftlich, Hingabe, verfuehren, Verfuehrung, Liebesspiel, sexy, Umarmung, umarmen, Naehe, liegen, Lust, Bett, lustvoll Bildrecht: Keine Einschraenkungen der Urheberrechte bekannt. Bildrecht: Dieses Motiv wird weltweit exklusiv ueber Picture Press und seine Partneragenturen vertrieben. Bildrecht: Fuer dieses Motiv liegt ein Model-Release vor. Schlagworte:Schlagworte, Paar, Hingabe, People, Leidenschaft, Ausdruck Neutral, Sexualitaet

​ច​ក្រា​បេះដូង​មិន​ត្រឹមតែ​ជាប់ទាក់ទង​ទៅ​នឹង​សេចក្ដីស្នេហា​ជាមួយនឹង​ដៃគូ​ដ៏​ស្និទ្ធស្នាល​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ជាមួយ​នឹង​ក្រុមគ្រួសារ មិត្ដភ័ក្ដិ និង​ខ្លួនឯង​ផងដែរ​។ គ្រប់​គ្នា​ចង់ឱ្យ​គេ​ស្រឡាញ់​។ អ្នក​ចង់​បាន​នូវ​ការស្រឡាញ់​ខ្លួនឯង​ពេញ​មួយ​ជីវិត​របស់​អ្នក​ផងដែរ ហើយ​ថា​ភាពស្និទ្ធស្នាល​គឺ​ជាប់​ទាក់ទង​គ្នា​ទៅ​នឹង​ថាមពល​នៅក្បែរ​ច​ក្រា​បេះដូង​នេះឯង​។


​អ្វី​ដែល​សំខាន់​គឺ​ត្រូវ​បើក​បេះដូង និង​ប្រយ័ត្នប្រយែង​ចំពោះ​អ្វី​ដែល​អ្នក​ផ្ដល់​នូវ​សេចក្ដីស្រឡាញ់ និង​ទទួលបាន​នូវ​សេចក្ដីស្រឡាញ់​។ មនុស្ស​ភាគច្រើន​បិទ​បេះដូង​របស់​ពួកគេ​ដោយសារតែ​រឿង​អតីតកាល​ដ៏​ឈឺចាប់ និង​ភ័យខ្លាច​ចំពោះ​ភាព​ងាយ​ទទួលរង ប៉ុន្ដែ​ភាព​ងាយ​ទទួលរង​មិន​ត្រឹមតែ​ជា​ភាព​ខ្សោយ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​គឺជា​ភាពខ្លាំង ហើយ​ប្រសិនបើ​អ្នក​មិន​ធ្លាប់​ទទួលរង​បញ្ហា​នេះ​ទេ បេះដូង​របស់​អ្នក​ក៏​នឹង​មិន​បើកចំហ​ចំពោះ​សក្ដានុពល​នៃ​សេចក្ដីស្រឡាញ់​នោះទេ​។ ចូរ​រៀន​បើកចំហ​ខ្លួនឯង​ទៅរក​សេចក្ដីស្រឡាញ់​ឥត​លក្ខខណ្ឌ​និង​មេត្ដាធម៌​៕


​អ្នក​ស័ក្ដិសម​ទទួលបាន​នូវ​សេចក្ដីស្រឡាញ់​!​

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.