Connect with us

Entertainment

The Five Love Languages

លោក​វេជ្ជបណ្ឌិត Gary Chapman បាន​កំណត់​រក​បញ្ហា និង​ណែនាំ​គូស្នេហ៍​មួយគូ​ឱ្យ​ស្វែងយល់​ពី​ភាសា​ស្នេហា​ដ៏​ពិសេស​របស់

លោក​វេជ្ជបណ្ឌិត Gary Chapman បាន​កំណត់​រក​បញ្ហា និង​ណែនាំ​គូស្នេហ៍​មួយគូ​ឱ្យ​ស្វែងយល់​ពី​ភាសា​ស្នេហា​ដ៏​ពិសេស​របស់​ពួកគេ​។
​គំនិត​សាមញ្ញ និង​ស្នេហា​យូរអង្វែង​
​ការ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​គឺជា​រឿង​ងាយស្រួល ក៏ប៉ុន្តែ​ការថែរក្សា​ក្តី​ស្នេហ៍​ឱ្យ​គង់វង្ស​គឺជា​រឿង​លំបាក​។ តើ​អ្នក​ធ្វើ​យ៉ាងដូចម្តេច​ទើប​អាច​ថែរក្សា​ស្នេហា​របស់​អ្នក​ឱ្យ​នៅ​ស្រស់ស្រាយ​នៅពេល​ដែល​អ្នក​តែងតែ​ជួប​រឿងរ៉ាវ​ឈ្លោះប្រកែក​គ្នា ធុញទ្រាន់​គ្នា​ជា​រៀងរាល់ថ្ងៃ​បែបនេះ​?
​នៅពេល​ដែល​បាន​អាន​សៀវភៅ The 5 Love Languages ដែល​ជា​សៀវភៅ​លក់ដាច់​លេខ ១ របស់ New York Times អ្នក​ច្បាស់​ជា​ដឹង​ពី​អាថ៌កំបាំង​ដែល​បាន​កែប្រែ​ទំនាក់ទំនង​ស្នេហា​មនុស្ស​រាប់លាន​នាក់​នៅលើ​ពិភពលោក​ជាមិនខាន​។ មិន​ថា​ទំនាក់ទំនង​របស់​អ្នក​ល្អ ឬ​អាក្រក់​ឡើយ វិធីសាស្ត្រ​របស់​លោក​បណ្ឌិត Gary Chapman នឹង​ឱ្យ​អ្នក​ដឹង​ថា​ការបង្ហាញ និង​ការទទួល​យកក្តី​ស្រលាញ់​អាចជួយ​ឱ្យ​អ្នកទទួលបាន​សម្ព័ន្ធភាព​មួយ​ដ៏​ជ្រាលជ្រៅ​ជា​មួយ​ដៃគូ​របស់​អ្នក​នៅ​ថ្ងៃនេះ​។
​សៀវភៅ The 5 Love Languages ប្រកប​ទៅ​ដោយ​អត្ថន័យ​ដែល​មាន​ភាពជាក់ស្តែង និង​ច្បាស់លាស់​។ សៀវភៅ​កំណែ​ថ្មី​នេះ​ឆ្លុះបញ្ចាំង​ពី​បញ្ហា​ដែល​គូស្នេហ៍​សព្វថ្ងៃ​នេះ​ជួប​ប្រទះ និង​បង្ហាញ​ពី​ការពិត​ដែល​អាច​ជួយ​ឱ្យ​សម្ព័ន្ធភាព​របស់​អ្នក​ប្រសើរឡើង​។​


The Habit Blueprint: 15 Simple Steps to Transform Your Life
​ធ្វើការ​ផ្លាស់ប្តូរ​ដ៏​ជាប់លាប់​មួយ​ដោយ​ពុំ​មាន​អារម្មណ៍​ធុញទ្រាន់ ឬ​ក្តុកក្តួល​។​
​តើ​អ្នក​នឹងមាន​អារម្មណ៍​យ៉ាងណា​នៅពេល​ដែល​ដឹង​ថា​មាន​យុទ្ធសាស្ត្រ​ដ៏​សាមញ្ញ​មួយ​អាច​ជួយ​ឱ្យ​អ្នក​ផ្លាស់ប្តូរ​ជីវិត​របស់​អ្នក​បាន​? ឧបមា​ថា ការ​ហាត់ប្រាណ ការ​ទទួលទាន​អាហារ​ល្អៗ​សម្រាប់​សុខភាព ការរស់នៅ​ដោយ​មាន​របៀបរៀបរយ ការចេះ​សន្សំ​ប្រាក់កាស និង​ការ​ចូល​ចិត្ត​អាន​សៀវភៅ​ជា​អ្វី​ដែល​អ្នក​ធ្វើ​ដោយ​ស្វ័យប្រវត្តិ​?
​ក្នុងនាម​ជា​គ្រូបង្វឹក​ផ្លូវចិត្ត​ដ៏​ជំនាញ លោក Patrik Edblad បាន​ជួយ​អតិថិជន​របស់​ខ្លួន​ជាង ៤០០ នាក់​ឱ្យធ្វើ​ការផ្លាស់ប្តូរ​ដ៏​ធំ​មួយ​ក្នុង​ជីវិត​របស់​ពួកគេ​។ ជាមួយនឹង​បទពិសោធន៍​ដ៏​ច្រើន​របស់​លោក បូកផ្សំ​ជាមួយ​ការសិក្សា​ស្រាវជ្រាវ​ទាក់ទង​នឹង​ពុទ្ធិ និង​ចិត្តវិជ្ជា​ផ្នែក​អត្តចរិត លោក​ក៏​បាន​រកឃើញ​ចម្លើយ​ដែល​ឆ្លើយ​ទៅ​នឹង​សំណួរ​៖ តើ​មាន​អាថ៌កំបាំង​អ្វី​ដែល​អាច​ឱ្យ​យើង​ធ្វើការ​ផ្លាស់ប្តូរ​បាន​ជាប់​លា​ប់​?
​ការស្រាវជ្រាវ​រក​ឃើញ​ដ៏​អស្ចារ្យ​របស់លោក​គឺ​មាន​នៅក្នុង​សៀវភៅ The Habit Blueprint: 15 Simple Steps to Transform Your Life ។​
​នៅក្នុង​សៀវភៅ​នេះ អ្នកនឹង​ដឹង​ពី​៖
​រង្វិល​ជុំនៃសរសៃប្រសាទ​ដែល​ជំរុញឱ្យអ្នក​មានទម្លា​ប់ (​និង​វិធីសាស្ត្រ​ប្រកបដោយ​ប្រសិទ្ធភាព​សម្រាប់​ជួយ​លោកអ្នក​)
a)​ ​ការផ្លាស់ប្តូរ​ផ្នត់គំនិត​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​អាច​ជួយ​ឱ្យ​អ្នក​ទទួលបាន​ឱកាស​ជោគជ័យ​យ៉ាងច្រើន​
b)​ ​វិធី​បង្កើត​គំនិត​វិជ្ជមាន​ចំពោះ​គ្រប់​ស្ថានភាព​ជីវិត​ជា​មួយ “​គន្លឹះ​តែមួយ​” ប៉ុណ្ណោះ​
c)​ ​វិធីសាស្ត្រ​អភិវឌ្ឍ​ជីវិត​ប្រចាំថ្ងៃ​បើ​ទោះ​ជា​អ្នក​នឿយហត់ ឬ​ពុំមាន​ពេលវេលា​គ្រប់គ្រាន់​ក៏ដោយ​
d)​ ​របៀប​ធ្វើ​ឱ្យ​អ្នក​ជាប់ចិត្ត​ជាមួយនឹង​ទម្លាប់​របស់​អ្នក​
​វិធីសាស្ត្រ​ងាយៗ​ដើម្បី​ជំរុញ​ទឹកចិត្ត​អ្នក​ឱ្យ​អនុវត្ត​ជា​រៀងរាល់ថ្ងៃ​
១. រៀបចំ​វិធីសាស្ត្រ “​ធ្វើ​ល្អ​បាន​រង្វាន់​” ដើម្បី​ពង្រឹង​ទម្លាប់​របស់​អ្នក​
២. ព្យាយាម​រំលឹក​ដាស់តឿន និង​កែសម្រួល​វិធីសាស្ត្រ​របស់​អ្នក​
៣. ធ្វើការ​ផ្លាស់ប្តូរ “​ថាមពល​សកម្ម​” នៃ​ទម្លាប់​របស់​អ្នក​
៤. ព្យាយាម​រាប់អាន និង​នៅ​ក្បែរ​មនុស្ស​ដែល​ចូលចិត្ត​លើកទឹកចិត្ត​អ្នក​
៥. វិធី​បង្កើត “​កិច្ចសន្យា​តាំងចិត្ត​”
៦. គិត​ដល់​ទំនួល​ខុស​ត្រូវ​ដើម្បី​រក្សា​ទម្លាប់​របស់​អ្នក​ឱ្យបាន​គង់វង្ស​
៧. ចៀសវាង​ធ្លាក់​ក្នុង “​បញ្ហា​ផ្លូវចិត្ត​”
៨. ចេះ​កំណត់​ភាព​ខូចខាត​នៅពេល​ដែល​អ្នកដើរ​ថយ​ក្រោយ​
​បន្ថែម​៖ សៀវភៅ The Habit Blueprint Workbook – ជា​ប្រភព​បន្ថែម​ដែល​អាច​ឱ្យ​អ្នក​យក​ទៅ​អនុវត្តបាន​យ៉ាង​ងាយ​បន្ទាប់ពី​រៀនសូត្រ​រួចរាល់​។ សៀវភៅ The Habit Blueprin គឺជា​សៀវភៅ​ណែនាំ​យ៉ាង​លម្អិត​ដើម្បី​ធ្វើឱ្យ​អ្នក​ផ្លាស់ប្តូរ​ទម្លាប់​បាន​ជាប់លាប់​។


Uninvited: Living Loved When You Feel Less Than, Left Out, and Lonely
​ពួក​សត្រូវ​ចង់ឱ្យ​យើង​មាន​អារម្មណ៍​ថា​គ្មាន​អ្នក​ចូលចិត្ត ត្រូវ​គេបោះបង់ មាន​អារម្មណ៍​ឯកា និង​មិន​ស្មើ​គេ​។​
​នៅក្នុង​សៀវភៅ Uninvited នាង Lysa បាន​ចែករំលែក​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​នាង​ទាក់​ទៅ​នឹង​ការ​ដែល​ត្រូវ​គេ​បដិសេធ ក្នុងនោះ​នាង​ធ្លាប់​ត្រូវ​គេ​និយាយដើម​ដោយសារតែ​នាង​មាន​ជំងឺ​ពិបាក​អាន និង​ប្រវត្តិ​កុមារភាព​ប្រកបដោយ​ការឈឺចាប់​ដោយ​នាង​ត្រូវ​ឪពុក​បោះបង់ចោល​។ នាង​បាន​ចាប់ផ្តើម​ជីករ​កឫស​គល់​នៃ​ការ​ដែល​ត្រូវ​គេ​បដិសេធ ក៏ដូចជា​ឥទ្ធិពល​នៃ​ការរង​ការបដិសេធ​អាចធ្វើឱ្យ​សម្ព័ន្ធភាព​បែកបាក់ រួម​ទាំង​សម្ព័ន្ធភាព​ជាមួយ​ព្រះ​ផងដែរ​។
​តាមរយៈ​គម្ពីរ​សាសនា ភាពស្មោះត្រង់​ចេញពី​ចិត្ត និង​ភាព​កំប្លុកកំប្លែង​របស់​នាង​អាច​ជួយ​ឱ្យ​អ្នក​៖
1-​លែង​មាន​អារម្មណ៍​ឯកា​ដោយ​ត្រូវ​គិតថា​បើ​ទោះជា​អ្នកផ្សេង​មើលរំលង​អ្នក តែ​ព្រះ​មិន​បាន​ទត​រំលង​អ្នក​ឡើយ​។​
2-​ផ្លាស់ប្តូរ​ទំនោរ​ចិត្ត​របស់​អ្នក​ដោយ​មិនត្រូវ​អស់សង្ឃឹម ឬ​ចង់​គ្រប់គ្រង​ចិត្ត​អ្នក​ដទៃ​ឡើយ ត្រូវ​គិតថា​ព្រះ​កំពុងតែ​សម្រាល​ភាពឈឺចាប់​របស់​អ្នក​។​
3-​ត្រូវ​ដឹង​ពី​គោលបំណង​អធិដ្ឋាន​របស់​អ្នក​នៅ ១០ ថ្ងៃ​ក្រោយ​ដើម្បី​រក្សា​ស្មារតី និង​ទំនុកចិត្ត​របស់​អ្នក​នៅ​អំឡុង​ពេល​រង​ការបដិសេធ​។​
4-​ជម្នៈភាព​ភ័យខ្លាច​ធំៗ​ចំនួន​ពីរ​ដែល​ធ្វើឱ្យ​អ្នក​បាត់បង់​ទំនុកចិត្ត​តាមរយៈ​ការយល់ដឹង​ពី​អាថ៌កំបាំង​នៃ​ភាព​ជា​ម្ចាស់ការ​។​
​សៀវភៅ Uninvited ធ្វើឱ្យ​យើង​គិតថា​មនុស្ស​យើង​ម្នាក់ៗ​គឺ​ព្រហ្ម​លិខិត​តាក់តែង​ឱ្យ​ជួប​ក្តីស្រលាញ់​មួយ​ដែល​មិន​បែកបាក់ មិន​ល្អក់កករ មិន​ប្រេះស្រាំ ឬ​ឃ្លាតឆ្ងាយ ជា​ក្តីស្រលាញ់​ដែល​មិន​មាន​ការបដិសេ​ធ ឬ​ដេញតាម​ឡើយ​។​


The Book of Joy: Lasting Happiness in a Changing World Hardcover – September 20, 2016
​វីរបុរស​ដ៏​អស្ចារ្យ​ពីររូប​។ រយៈពេល ៥ ថ្ងៃ​។ សំណួរ​មួយ​ដែល​មិន​ចេះ​ហួសសម័យកាល​។​
​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​សម្តេច​សង្ឃ Dalai Lama និង​មេគណៈ​ខាង​សាសនា​កាតូលិក Desmond Tutu បាន​តស៊ូ និង​ហែល​ឆ្លងកាត់​របប​ឃោរឃៅ​ប្រើ​អំពើហិង្សា​អស់​រយៈពេល​ជាង ៥០ ឆ្នាំ​។ ទោះបី​លោក​ទាំង​ពីរ​អង្គ​ជួប​ការលំបាក​យ៉ាង​នេះ​ក្តី ក៏ប៉ុន្តែ​ពួក​ទ្រង់​គឺជា​មនុស្ស​រួសរាយ និង​សប្បាយចិត្ត​ជាង​គេ​នៅលើ​ពិភពលោក​។​
​កាលពី​ខែ​មេសា ឆ្នាំ ២០១៥ មេគណៈ​ខាង​សាសនា​កាតូលិក Tutu បាន​និមន្ត​ទៅលេង​សម្តេច​សង្ឃ Dalai Lama នៅឯ Dharamsala ប្រទេស​ឥណ្ឌា​ដើម្បី​ចូលរួម​អបអរ​ខួបកំណើត​ព្រះជន្ម ៩០ ឆ្នាំ​របស់​ទ្រង់ ក៏ដូចជា​បង្កើត​អំណោយ​ដល់​មនុស្សជាតិ​។ ពួក​ទ្រង់​រំលឹក​ដល់​អតីតកាល​ដ៏​យូរអង្វែង​របស់​ទ្រង់​ដើម្បី​ឆ្លើយ​នូវ​សំណួរ​មួយ​ដ៏​ពិបាក​៖ តើ​មនុស្ស​យើង​អាច​ធ្វើ​ចិត្ត​ឱ្យ​សប្បាយរីករាយ​បាន​ដោយ​របៀប​ណា​នៅពេល​ដែល​ខ្លួន​កំពុងតែ​រង​ទុក្ខ​ដ៏​ជូរ​ចត់​ដូច្នេះ​?
​ពួក​ទ្រង់​ចែករំលែក​រឿងរ៉ាវ​ឯកជន និង​បង្អាប់​គ្នា​បែប​លេងសើច ក៏ដូចជា​បង្ហាញ​ពី​ការហ្វឹកហាត់​ផ្នែក​ស្មារតី​ផងដែរ​។ អំឡុង​សប្តាហ៍​នេះ​គឺ​ពោរពេញ​ដោយ​សំណើច និង​ទឹកភ្នែក វីរបុរស​ទាំង​ពីរ​រូប​បាន​ចែករំលែក​នូវ​រឿងរ៉ាវ​ទុក្ខសោក និង​ជ្រាលជ្រៅ​នាពេល​បច្ចុប្បន្ន និង​បង្រៀន​យើង​ពី​របៀប​រស់នៅ​ប្រកប​ដោយ​ភាព​រីករាយ​ចេញពី​ចិត្ត​។​
​សៀវភៅ​នេះ​ផ្តល់​ឱ្យ​យើង​នូវ​ឱកាស​ដ៏​កម្រ​ដើម្បី​ដក​ពិសោធ​នូវ​សប្តាហ៍​មួយ​ដ៏​អស្ចារ្យ​ដែល​មិន​ងាយ​បាន​ជួប តាំងពី​អ្នក​កាន់​សាសនា​ទាំង​ពីរ​អង្គ​ជួប​គ្នា​លើក​ដំបូង រហូត​ដល់​ថ្ងៃ​លាគ្នា​។​
​ពួកយើង​អាច​មាន​ឱកាស​បាន​ស្តាប់​លោក​ទាំង​ពីរ​អង្គ​ពិភាក្សា​គ្នា​ពី​ការស្វែងរក​ភាព​រីករាយ​ពិតប្រាកដ និង​សាកសួរ​គ្នា​ពី​ឧបសគ្គ​នៃ​ការស្វែងរក​ភាព​រីករាយ​មានដូចជា​ការភ័យខ្លាច ស្ត្រេ​ស កំហឹង ទុក្ខសោក ជំងឺ និង​ការស្លាប់​។ បន្ទាប់​មក​ពួក​ទ្រង់​ក៏​បាន​បង្ហាញ​យើង​ពី​សសរស្តម្ភ​ទាំង ៨ នៃ​ភាព​រីករាយ​ដែល​ជា​គ្រឹះ​ដ៏​សំខាន់​ដើម្បី​ទទួលបាន​សុភមង្គល​ជា​រៀងរហូត​។ តាមរយៈ​ការជួបជុំ​នេះ ពួក​ទ្រង់​បាន​ចែករំលែក​នូវ​រឿងរ៉ាវ គតិបណ្ឌិត និង​វិទ្យាសាស្ត្រ​។ ចុងក្រោយ ពួក​ទ្រង់​បាន​ចែករំលែក​នូវ​ការអនុវត្ត​ភាព​រីករាយ​ប្រចាំថ្ងៃ​របស់​ទ្រង់ ដែល​បាន​ចាក់​គ្រឹះ​យ៉ាង​មាំ​នៅក្នុង​ចិត្ត និង​ស្មារតី​របស់​ទ្រង់​។​
​លោកសង្ឃ​កាតូលិក Desmond Tutu មិន​ដែល​អះអាង​ថា​ខ្លួន​ជា​មនុស្ស​ល្អ​បរិសុទ្ធ​ល្អ​ឡើយ ចំណែក​សម្តេច​សង្ឃ Dalai Lama តែងតែ​ចាត់ទុក​ថា​ខ្លួនឯង​ជា​ព្រះសង្ឃ​ដ៏​សាមញ្ញ​ម្នាក់​។ សម្រាប់​ការជួបគ្នា​លើក​នេះ ពួក​ទ្រង់​បាន​ចែករំលែក​នូវ​រឿងរ៉ាវ​ជីវិត​ពិត​ដែល​ពោរពេញ​ដោយ​ការឈឺចាប់ និង​ភាពចលាចល ហើយ​នៅក្នុង​អំឡុងពេល​នោះ​ហើយ​ដែល​ពួក​ទ្រង់​អាច​ស្វែងរក​សេចក្តី​ស្ងប់ កម្លាំងចិត្ត និង​ភាព​រីករាយ ដែល​យើងទាំងអស់គ្នា​អាច​ទទួលយក​ការ​បំផុសគំនិត​នៅក្នុង​ជីវិត​របស់​យើង​រៀងៗ​ខ្លួន​។​


The Subtle Art of Not Giving a F*ck: A Counterintuitive Approach to Living a Good Life
​នៅក្នុង​សៀវភៅ​ណែនាំ​ពី​របៀប​អភិវឌ្ឍ​ខ្លួនឯង​មួយ​នេះ​គឺ​ស​សេរ​ដោយ Blogger ដ៏​ល្បីល្បាញ​ដែល​មិន​ចូល​ចិត្ត​និយាយ​សាំញ៉ាំ​ច្រើន ហើយ​បាន​បង្រៀន​យើង​កុំឱ្យ​គិត​ក្នុង​ផ្លូវ​វិជ្ជមាន​គ្រប់ពេល​ពេក បែបនេះ​ទើប​យើង​អាច​ក្លាយជា​មនុស្ស​ល្អ និង​សប្បាយចិត្ត​ជាង​មុន​។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ យើង​តែងតែ​គិត​ថា​ការគិត​ក្នុង​ផ្លូវ​វិជ្ជមាន​គឺជា​គ្រឹះ​ដែលនាំឱ្យ​យើង​សប្បាយចិត្ត​ក្នុង​ជីវិត​។ លោក Mark Manson បាន​និយាយថា “​ការគិត​បែបនេះ​គឺ​ខុស​ហើយ​”​។ “​ទទួលយក​ការពិតទៅ ជីវិត​គឺ​បែប​នេះ​ឯង យើង​ត្រូវតែ​ទទួលស្គាល់​”​។ នៅក្នុង​ប្លុក​ដ៏​ល្បី​របស់លោក លោក​មិន​បាន​និយាយ​ពាក្យ​ផ្អែម ឬ​និយាយ​ពង្វាង​ន័យ​ច្រើន​ឡើយ​។ លោក​ប្រាប់​ត្រង់ៗ​តែម្តង ជា​ពាក្យ​ស្មោះ​ចេញពី​ចិត្ត ដែល​សព្វថ្ងៃ​នេះ​ពុំ​សូវ​មាន​អ្នកនិពន្ធ​ច្រើន​និយាយ​ត្រង់ៗ​បែប​នេះ​ឡើយ​។ សៀវភៅ The Subtle Art of Not Giving a F**k គឺ​ប្រៀប​ដូចជា​ថ្នាំ​ប្រឆាំង​ទៅ​នឹង​ផ្នត់គំនិត​ដែល​តែងតែ​គិត​ក្នុង​ផ្លូវ​ល្អៗ ដែល​ផ្នត់គំនិត​នេះ​បាន​ជះឥទ្ធិពល និង​ធ្វើឱ្យ​មនុស្ស​ជំនាន់​នេះ​កាន់តែ​ទម្រើស​។​
​លោក Manson បាន​ធ្វើ​ការជជែក​វែក​ញែក​ដោយ​មាន​ជំនួយ​ពី​ការស្រាវជ្រាវ រួមផ្សំ​ជាមួយ​សម្តី​កំប្លែង​ថា​៖ យើង​អាច​ធ្វើឱ្យ​ជីវិត​របស់​យើង​ល្អប្រសើរ​មិនមែន​តាម​រយៈ​ការគិត​ក្នុង​ផ្លូវ​វិជ្ជមាន​តែមួយ​មុខ​នោះទេ តែ​គឺ​តាមរយៈ​ការប្រើប្រាស់​ទុក្ខលំបាក​នោះ​ឱ្យ​មាន​ប្រយោជន៍​។ ជីវិត​មនុស្ស​ម្នាក់ៗ​គឺ​តែង​តែង​មាន​កំហុស និង​មាន​កម្រិត “​មិនមែន​មនុស្ស​គ្រប់​រូប​គឺ​សុទ្ធ​តែ​អាច​ក្លាយជា​មនុស្ស​អស្ចារ្យ​នោះទេ នៅក្នុង​សង្គម​មួយ​គឺ​តែងតែមាន​អ្នកឈ្នះ និង​អ្នកចាញ់ ហើយ​រឿង​ខ្លះ​គឺ​ពោរពេញ​ដោយ​ភាពអយុត្តិធម៌ និង​មិនមែន​ជា​កំហុស​របស់​អ្នក​ឡើយ​។​” លោក Manson បាន​ណែនាំ​យើង​ថា មនុស្ស​ម្នាក់ៗ​គួរតែ​ស្វែងយល់​ពី​កម្រិត​របស់​ខ្លួន និង​ទទួលស្គាល់​វា​។ នៅពេលដែល​យើង​ទទួលស្គាល់​ថា​ខ្លួនឯង​ជា​មនុស្ស​ភ័យខ្លាច មាន​កំហុស មិន​ប្រាកដប្រជា នោះ​យើង​នឹង​ឈប់​រត់គេច និង​ចាប់ផ្តើម​ប្រឈមមុខ​ជាមួយ​នឹង​ការ​ពិត​ដ៏​ឈឺចាប់ ហើយ​ចាប់ផ្តើម​ស្វែងរក​កម្លាំងចិត្ត ខិតខំ​ប្រឹងប្រែង ស្មោះត្រង់​ជាមួយ​ខ្លួនឯង មាន​ទំនួល​ខុស​ត្រូវ មាន​ចម្ងល់​ចំពោះ​រឿង​ជុំវិញខ្លួន ចេះ​អធ្យាស្រ័យ​។​
​លោក Manson បានបញ្ជាក់​ថា មាន​រឿង​ជាច្រើន​ដែល​យើង​ត្រូវ​ខ្វល់ខ្វាយ តែ​សូម​ជ្រើសរើស​រឿង​ណាមួយ​ដែល​សម​តម្លៃនឹង​ឱ្យ​អ្នក​ខ្វល់ខ្វាយ​។ យើង​ដឹង​ថា​ការ​មាន​ប្រាក់​គឺ​ល្អ ក៏​ប៉ុន្តែ​ការធ្វើ​អ្វី​ដែល​អ្នក​ស្រលាញ់​ក្នុង​ជីវិត​ទើប​ជា​រឿង​ប្រសើរ ព្រោះ​ថា​បទពិសោធន៍​ទើប​ជា​ទ្រព្យសម្បត្តិ​ពិតប្រាកដ​។ នេះ​ជា​សៀវភៅ​ដែល​ដាស់តឿន​អ្នក​ដោយ​ចំៗ​ជាមួយ​ពាក្យ​សម្តី​ចេញពី​ចិត្ត​ពិតៗ អម​ជាមួយ​រឿងរ៉ាវ​កម្សាន្ត និង​រឿង​កំប្លែង​ដ៏​គួរឱ្យ​អស់សំណើច​។ សៀវភៅ The Subtle Art of Not Giving a F**k គឺ​ប្រៀប​ដូច​ជា​ការ​ដាស់តឿន​មួយ​សម្រាប់​មនុស្ស​នា​សម័យ​នេះ​ឱ្យ​ចេះ​ដឹកនាំ​ជីវិត​របស់​ខ្លូន​តាមរយៈ​ការទទួលស្គាល់​ការពិត​។​


Hidden Figures: The American Dream and the Untold Story of the Black Women Mathematicians Who Helped Win the Space Race
​សៀវភៅ​នេះ​គឺ​និយាយ​ពី​រឿង​ពិត​ដ៏​អស្ចារ្យ​របស់​ក្រុម​គណិត​វិទូ​របស់ NASA ដែល​ជា​ស្ត្រី​ជនជាតិ​ស្បែក​ខ្មៅ ដោយសារ​ការ​គណនារ​បស់​ពួកគេ​បានធ្វើឱ្យ​សហរដ្ឋ​អាមេរិក​សម្រេច​បាន​ភាព​ជោគជ័យ​ដ៏​មហិមា​នៅលើ​អវកាស​។ ខ្សែ​ជីវិត​របស់​ពួកគេ​នឹង​ត្រូវបាន​គេ​ថត​ជា​ខ្សែភាពយន្ត​ក្នុងពេល​ឆាប់ៗ​នេះ​ដោយ​មាន​ការចូលរួម​សម្តែង​ដោយ​នាង Taraji P. Henson នាង Octavia Spencer នាង Janelle Monae នាង Kirsten Dunst, និង​លោក Kevin Costner​។ មុនពេល​ដែល​លោក John Glenn រកឃើញ​គន្លង​គោចរ​របស់​ផែនដី ឬ​លោក Neil Armstrong ដើរ​លើ​ឋាន​ព្រះ​ចន្ទ​ជា​លើកដំបូង គឺ​មាន​ក្រុម​ស្ត្រី​ដែល​ជា​គណិត​វិទូ​មួយក្រុម​ដែល​ត្រូវបាន​គេ​ដាក់​រហស្សនាម​ថា “​កុំព្យូទ័រ​ចេះ​ដើរ​” បាន​ប្រើប្រាស់​ខ្មៅ​ដៃ បន្ទាត់​អូស និង​ម៉ាស៊ីន​គិត​លេខ​ដើម្បី​អាច​ឱ្យ​កាំជ្រួច​រ៉ុក្កែត អាកាសយានិក អាច​ឡើង​ទៅ​ដល់​អវកាស​បាន​។​
​នៅក្នុង​ចំណោម​អ្នកដោះស្រាយ​បញ្ហា​ទាំងនេះ គឺ​មាន​ក្រុម​ស្ត្រី​ស្បែក​ខ្មៅ​ដ៏​ឈ្លាសវៃ​ពោរពេញ​ដោយ​ទេពកោសល្យ​មួយក្រុម​។ ដើមឡើយ​ពួកគេ​តម្រូវ​ឱ្យ​បង្រៀន​គណិត​នៅ​សាលា​រដ្ឋ​ដាច់​ដោយឡែក​ក្នុង​តំបន់​ភាគខាងត្បូង ក៏​ប៉ុន្តែ​នៅ​អំឡុង​សង្គ្រាមលោកលើកទីពីរ​ដោយសារតែ​ខ្វះ​កម្លាំង និង​តម្រូវការ​អ្នកចេះដឹង​ផ្នែក​នេះ​ខ្លាំង ពួកគេ​ក៏​ត្រូវបាន​គេ​ហៅ​ឱ្យទៅ​បម្រើ​ការងារ​នៅក្នុង​វិស័យ​អវកាស​អាមេរិក​។ ដោយសារ​តែ​បែប​នេះ​ឯង ទើប​ក្រុម​ស្ត្រី​ដ៏​ឈ្លាសវៃ​ទាំងនេះ​ដែល​ពីមុន​ត្រូវ​គេ​មើល​រំលង​ពេលនេះ​បាន​ធ្វើ​ការងារ​ដែល​ស័ក្តិសម​នឹង​ជំនាញ​របស់​ខ្លួន​។ ពួកគេ​បាន​ទទួល​ទូរ​សព្ទ​ពី Uncle Sam រួច​ក៏​រើ​ការងារ​ទៅ​កាន់​ទីក្រុង Hampton រដ្ឋ Virginia ដែលមាន​មន្ទីរពិសោធន៍​ដ៏​ទំនើប​អស្ចារ្យ​ឈ្មោះ Langley Memorial Aeronautical Laboratory​។​
​ទោះបី​ច្បាប់​រើសអើង​ពណ៌​សម្បុរ Jim Crow របស់​រដ្ឋ Virginia តម្រូវឱ្យ​ក្រុម​ស្ត្រី​ទាំងនេះ​ធ្វើការ​ដាច់ដោយឡែក​ពី​ពួក​ស្បែក​ស ក៏​ក្រុម​ស្ត្រី​ស្បែក​ខ្មៅ​ទាំងនេះ​បាន​ជួយ​សហរដ្ឋអាមេរិក​ស​ម្រេច​បាន​នូវ​ជោគជ័យ​ដ៏​អស្ចារ្យ​ដែល​ខ្លួន​តែងតែ​ប៉ង​ជា​យូរ​មក​ហើយ​៖ ការទទួល​បាន​ជ័យជម្នះ​លើ​សង្គ្រាមត្រជាក់​រវាង​សហភាពសូវៀត និង​ការ​ឡើង​ទៅ​ដល់​អវកាស​។​
​ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី ២ រហូត​ដល់​សង្គ្រាមត្រជាក់ ស្ត្រី​ជនជាតិ​អាហ្វ្រិក​អាមេរិក​ទាំង ៤ នាក់​នេះ​បាន​ចូលរួម​ព្រឹត្តិការណ៍​ជា​ច្រើន រួម​មាន​ចលនា​សិទ្ធ​ស៊ីវិល ការរើសអើង​ជាតិ​សាសន៍​នៅក្នុង​វិស័យ​អវកាស រូបមន្ត​គណិត Hidden Figures​។ អ្នក​ទាំង​បួន​គឺ​អ្នកស្រី Dorothy Vaughan អ្នកស្រី Mary Jackson អ្នកស្រី Katherine Johnson និង​អ្នកស្រី​Christine Darden ដែល​ពួកគេ​សុទ្ធតែ​មាន​ចំណែក​ដែល​ជួយ​ឱ្យ NASA ទទួលបាន​ជោគជ័យ​ដ៏​អស្ចារ្យ​។ សៀវភៅ​នេះ​រៀបរាប់​អំពី​ទុក្ខ​លំបាក​ដែល​ពួកគេ​ជួបប្រទះ​ក្នុងអំឡុងពេល​បំពេញ ការងារ ត្រូវ​គេ​បន្លំ​ស្នាដៃ និង​ការប្រើប្រាស់​ភាពឈ្លាសវៃរ​បស់​ខ្លួន​ដើម្បី​ផ្លាស់ប្តូរ​ជីវិត និង​អនាគត​ប្រទេសជាតិ​របស់​ខ្លួន​ទាំងមូល​៕

Entertainment

​ទៅ​លេង​មាត់សមុទ្រ​ជាមួយនឹង​ឧបករណ៍​សំភារៈ​ទាំងនេះ

សំភារៈ​លំហែកាយ

សំភារៈ​លំហែកាយ

​រៀបចំ​ខ្លួន​ទៅ​លេង​មាត់សមុទ្រ​ជាមួយនឹង​ឧបករណ៍​សំភារៈ​ទាំងនេះ ដែល ធ្វើអោយ​ដំណើរ​កំសាន្តរ​បស់​អ្នក​កាន់តែ​រីករាយ​និង​មាន​ភាពងាយស្រួល​។


​អស់​បញ្ហា​ជាមួយ
​សំបក​ទូរស័ព្ទ​មិន​ជ្រាប​ទឹក​ម៉ាក ECOXPRO

​សំបក​ទូរ​សព្ទ័​ដ៏​រឹងមាំ​មួយ​នេះ​មាន​មុខងារ​មិន​ត្រឹមតែ​ជា​សំបក​ទូរស័ព្ទ​ធម្មតា​នេះ​ទេ ប៉ុន្តែ​វា​ក៏ ជា​ប៉ាស​បំពង​សម្លេង​ដែល​មិន​ជ្រាប​ទឹកបាន​ទៀតផង​។ លើសពីនេះទៅទៀត សំបក​ទូរស័ព្ទ​ដ៏ នេះ​មាន​ថត​សម្រាប់​កាត​សំខាន់ៗ ដូចជា​កាត​ឥណទាន ឬ ប័ណ្ឌបើកបរ​របស់អ្នក បាន​យ៉ាង​ងាយស្រួល​ផងដែរ​។ ជាពិសេស ECOXPRO ក៏​នៅ​មាន​អត្ថប្រយោជន៍ ជាច្រើន​ទៀត​នៅពេល​ដែល​អ្នក​យក​វា​ទៅ​ជា​មួយ​តាម​ខ្លួន​នៅ​ពេល​ទៅលេង​ទឹកសមុទ្រ ឬ ងូតទឹក​ជាមួយ​ទូរស័ព្ទ​របស់​អ្នក​យ៉ាង​រំភើយ​ស្របពេល​ដែល​សំបក​ទូរស័ព្ទ​នេះ​អណ្តែត​លើទឹក​ក្បែរ​អ្នក​ដោយ​មិន​ជ្រាប​ទឹក​សូម្បីតែ​មួយ​ដំណក់​ផងដែរ​។​


​អស់​កង្វល់​ជា​មួយ​
​កន្ត្រក CGear

​នេះ​គឺជា​របស់​ក្នុង​ក្តី​សុ​បិនសម្រាប់​អ្នក​ដែល​ចូលចិត្ត​ទៅ​ស្រស់​ស្រង់​បរិយាកាស​បរិសុទ្ធ នៅឯ​ឆ្នេរសមុទ្រ​…
​តើ​អ្នក​ត្រៀមខ្លួន​ហើយ​ឬ​នៅ​?
​វា​គឺជា​កន្ត្រក​ដាក់​ឥ​វ៉ាន់​សម្រាប់​ពេល​ទៅ​លេង​សមុទ្រ​! តើ​អ្នក​ធុញ ទ្រាន់​នឹង​ដីខ្សាច់​ចូល​ពាស ពេញ​លើ ទូរស័ព្ទ​ដែល​វា​នឹង​អាច​ធ្វើឱ្យ​ខូច ឬ​ប្រឡាក់ប្រឡូស​អាហារ​ថ្ងៃ​ត្រង់​ដែល​អ្នក​ខំ ត្រៀម ទុក ធូលី​ខ្សាច់​ហុយ​ហើរ​ពេញ​ឡាន​របស់​អ្នក ឬ​ក៏​នៅ​ពេល មក​ដល់​គេហដ្ឋាន​វិញ ហើយ​ឃើញ​ធូលី​ខ្សាច់​នៅ​ពាសពេញ​ក្នុងផ្ទះ​ជាទី ស្រលាញ់​របស់​អ្នក​ដែរ​ហើយ​មែន​ទេ​? អ្នកនឹង​អស់​ក្តីបារម្ភ​ចំពោះ​បញ្ហា​ទាំងអស់​នេះ​ទៀតហើយ ជាមួយ​នឹង​ខ្សែ​យួរ​ដ៏​រឹង មាំ ស្រួល​ដាក់​ភេសជ្ជៈ ដូចជា ទឹកក្រូច ឬ​ស្រា​បៀរ​បាន​ច្រើន អ្នកនឹង​អស់​កង្វល់ ដោយឡែក​ផ្តល់នូវ​អារម្មណ៍​យ៉ាង​ស្រណុក​សុខ​ស្រួល​ជាមួយនឹង​បរិយាកាស​បរិសុទ្ធ​នៅឯ​ឆ្នេរសមុទ្រ​ជាមួយនឹង​ភាព​រីករាយ និង​ភាព​ស្រលះ​ក្នុង​ហទ័យ​យ៉ាង​ពិសេស​ជាមិនខាន​។

​កាន់តែ​ស្រស់ស្រាយ​
​ជាមួយនឹង​ដប​ទឹក​ម៉ាក S’well

​ទាំង​មាន​កំលាំង​គ្រប់គ្រាន់ ទាំង​ធ្វើអោយ​អ្នក​មើល​ទៅ​កាន់​លេចធ្លោ នឹង​អាច​ចែករំលែក​ជា មួយ​អ្នកដទៃ​ជាមួយនឹង​ដប​ទឹក​ម៉ាក S’well ។ ដប​ទឹក​ម៉ាក S’well នេះ​មាន​រូបរាង​ស្រស់​ស្អាត​ជាមួយនឹង​ពណ៌​ចិញ្ចាចចិញ្ចាំង​ដែល​រចនា​ដោយ​ដៃ​ហើយ​ជាពិសេស​ទៅទៀត នៅពេល​ដែល​អ្នកទិញ​ដប​ទឹក S’well នេះហើយ ចំនួន​ទឹកប្រាក់ មួយចំណែក​ដែល​អ្នក​បាន​ជាវ​ត្រូវបាន​យក​ទៅ​ធ្វើ​ជា​ជំនួយ​ជា​ទឹកស្អាត និង អនាម័យ​នៅឯ​ទ្វីប​អាហ្វ្រិក​។ ជាងនេះទៅទៀត ប្រសិនបើ​នៅ​មិន​គាប់ ចិត្ត​អ្នក​នៅ​ឡើយ ទេនោះ ដប់​ទឹក S’well នៅ​មាន​លក្ខណៈ​ពិសេស​មួយ​ទៀត គឺថា វា​អាច​រក្សា សីតុណ្ហភាព​ភេសជ្ជៈ​របស់​អ្នក​បាន​រហូត​ដល់​ទៅ ២៤​ម៉ោង​ឯណោះ​។

​វ៉ែនតា​ងូតទឹក​ដ៏​ទំនើប
​ម៉ាក Liquid Image ប្រភេទ 305 Hydra Series HD 720P

​វ៉ែនតា​ងូតទឹក​ដ៏​ទំនើប​មួយ​នេះ​បំពាក់​មក​ជាមួយនឹង​កាមេរ៉ា​វីដេអូ​កំរិត HD ភ្លឺ​ច្បាស់ ទាំង​រូបភាព​និង​សម្លេង​។ វ៉ែនតា​នេះ មិន​ត្រឹមតែ​អាច​ថត​វីដេអូ​បាន​តែ​ប៉ុណ្ណោះ​នោះ​ទេ តែ​ក៏​អាច​ថតរូប​ធម្មតា​បាន​ផងដែរ អ្នក​អាច​ថតរូប​ជា​លក្ខណៈ​បណ្តាក់​ក៏បាន ហើយ​វ៉ែនតា មួយ​នេះ​ក៏​អាច​ថត​បាន​យ៉ាងជ្រៅ រហូតដល់ ៤០ ម៉ែត្រ​ឯណោះ​។ ដូចនេះ តើ​ចាំ​អង្កាល់​ទៀត ចូរ​ថតរូប​ក្នុង​ទឹក​ជាមួយនឹង​វ៉ែនតា​ងូតទឹក ម៉ាក Liquid Image ប្រភេទ 305 Hydra Series HD 720P ពិតជា​មិន​ធ្វើអោយ​លោកអ្នក​ខក​បំណង​ឡើយ​។


​អស់​ថ្ម​តើ​មែន​ទេ​!?
​ឧបករណ៍​សាក​ថ្ម​ចល័ត WakaWaka ជួយ​បាន​

​តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​សៅហ្មង​នៅពេលដែល​ថ្ម​ទូរស័ព្ទ​របស់​អ្នក​ជិត​អស់​ដែរ​ឬទេ​? ឧបករណ៍​សាក​ថ្ម​ចល័ត WakaWaka​គឺជា​ជម្រើស​ដ៏​ល្អ ដែល​ឧបករណ៍​ដ៏​ស្រស់ស្អាត​នេះ​មាន រូបរាង​តូច​ស្តើង និង មាន​ប្រព័ន្ធ​ទទួល​ថាមពល​តាមរយៈ​ពន្លឺព្រះអាទិត្យ​ផងដែរ ដែល​ប្រដាប់ សាក​ថ្ម​ចល័ត​នឹង​ធ្វើអោយ​ទូរស័ព្ទ​របស់​អ្នកទទួល​ថាមពល​បាន​ពេញ​ត្រឹម​តែ​រយៈពេល ២​ម៉ោង​តែ​ប៉ុណ្ណោះ​។ គន្លឹះ​ដើម្បី​ក្នុងកា​រសាក​ឧបករណ៍​សាក​ថ្ម​ចល័ត WakaWaka ដោយ​ពន្លឺ​ថ្ងៃ​នោះ​គឺ ត្រឹមតែ​តំរូវឱ្យ​អ្នក​ដាក់​ឧបករណ៍​នេះ​ដាក់​ហាលថ្ងៃ​នៅ​កន្លែង​ដែល​មាន​ពន្លឺ គ្រប់គ្រាន់​តែ​ប៉ុណ្ណោះ ឬក៏​សាក​ភ្លើង​តាម​លក្ខណៈ​ធម្មតា​តាមរយៈ USB មុនពេល ដែល​អ្នក​ចេញ​ដំណើរ ជា​ការ​ស្រេច​។ កាន់តែ​ល្អ​ជាង​នេះ​ទៀត​នោះ គឺថា ឧបករណ៍​មួយ​នាំ​មក​ជាមួយ​នឹង​ភ្លើង​សញ្ញា​ប្រកាសអាសន្ន សម្រាប់​អ្នក​នាពេល​ចាំបាច់​ណាមួយ ផងដែរ​។ ប៉ុន្តែ​អ្វី​កាន់តែ​ពិសេស​លើស​ពី​ប​ឧបករណ៍​សាក​ថ្ម​ចល័ត​ផ្សេង ដទៃ​ពី​នេះ​ទៅ ទៀត​នោះ​គឺថា ថវិការ​ដែល​អ្នក​ទិញ​ឧបរណ៍​នេះ​ហើយ មួយចំនួន​គឺ​ត្រូវបាន​យក ទៅ​ជួយ​ដល់​ទុរគតជន​នៅ​ឯ​ប្រទេស​ហ្វ៊ីលីពីន​ទៀតផង​។

Continue Reading

Entertainment

សម្រាប់​អាន​នៅ​ថ្ងៃ​វិស្សមកាល

តើ​មាន​អ្វី​ប្រសើរ​ជាង​គេ​នៅ​ថ្ងៃ​វិស្សមកាល​របស់​អ្នក ភេសជ្ជៈ​ដ៏​ត្រជាក់​ដែល​អ្នក​ចូលចិត្ដ ឬក៏​សៀវភៅអាន​ដែល​ល្អ​? ខាងក្រោម​នេះ​គឺជា

​តើ​មាន​អ្វី​ប្រសើរ​ជាង​គេ​នៅ​ថ្ងៃ​វិស្សមកាល​របស់​អ្នក ភេសជ្ជៈ​ដ៏​ត្រជាក់​ដែល​អ្នក​ចូលចិត្ដ ឬក៏​សៀវភៅអាន​ដែល​ល្អ​? ខាងក្រោម​នេះ​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​របស់​យើង​ដើម្បី​អាន​នៅ​មាត់សមុទ្រ តំបន់ភ្នំ ឬ​កន្លែង​ណាមួយ​ដែល​អ្នកធ្វើដំណើរ​ទៅដល់​។ មាន​ខ្លឹមសារ​ខុសៗ​គ្នា​ក្នុងចំណោម​សៀវភៅ​ទាំងអស់នេះ​៖ ថា​តើ​អ្នក​កំពុងតែ​មាន​អារម្មណ៍​រីករាយ​ស្រស់​ស្រាយ តានតឹង រំភើប​ញាប់​ញ័រ ឬក៏​យ៉ាងណា​នោះទេ សៀវភៅ​រឿងនិទាន​សម្រាប់​កុមារ ឬ​សៀវភៅ​ធ្វើឱ្យ​អារម្មណ៍​អណ្ដែត​អណ្ដូង គឺ​និយាយ​ទាក់ទង​ទៅនឹង​ការរស់នៅ​ក្នុង​ពិភព​ដ៏​វឹកវរ​នេះ​។ ចូរ​អាន​បន្ដ​ដើម្បី​ដឹងថា​តើ​សៀវភៅ​មួយ​ណា​ដែល​ធ្វើឱ្យ​អ្នក​ចាប់​អារម្មណ៍​បំផុត អំឡុង​វិស្សមកាល​ដ៏​គួរ​ជាទី​រីករាយ​។


​សៀវភៅ​រឿង The Rumor
​ដោយ​អ្នកនិពន្ធ Elin Hilderbrand តើ​អ្នក​កំពុងតែ​ស្វែងរក​សៀវភៅ​ដើម្បី​អាន​នៅ​ឆ្នេរសមុទ្រ​ដើម្បី​បន្ធូរ​អារម្មណ៍​មែន​ទេ​? ប្រសិនបើ​អ្នក​ខកចិត្ដ​ដោយសារតែ​ខ្សែភាពយន្ដ​មិន​ល្អមើល សាកល្បង​អាន​សៀវភៅ​រឿង The Rumor ដែល​និយាយ​អំពី​មិត្ដភ័ក្ដិដ៏​ជិត​ស្និទ្ធិពី​រនា​ក់​គឺ Madeline និង Grace បន្ដ​ការ​ណាត់ជួប​ផ្ទួនៗ​នា​រដូវក្ដៅ​មួយ ដោយ​ពួកគេ​ទទួលទាន​ស្រា​ខកថេល​នា​ពេល​ព្រះអាទិត្យ​អស្ដង្គ​ត ប៉ុន្ដែ​មាន​ពាក្យ​ច​ចាម​អារាម​មួយ​លេចឡើង ហើយ​បាន​ផ្លាស់ប្ដូរ​អ្វីៗ​គ្រប់យ៉ាង​។ ពាក្យ​ច​ចាម​អារាម​នោះ​គឺ​អំពី​ដុំ​ព្រិល​និង​សំណួរ​គឺថា​… តើ​មិត្ដភាព​របស់​ពួកគេ​ស្ថិត​នៅ​ដដែល​ឬ​យ៉ាងណា​?


​សៀវភៅ​រឿង Girl on the Train
​ដោយ​អ្នកនិពន្ធ Paula Hawkins
​សៀវភៅ​រឿង Girl on the Train គឺជា​រឿង​ធ្វើឱ្យ​រំភើប​ញាប់​ញ័រ ដែល​នឹង​ធ្វើឱ្យ​អ្នក​ងឿងឆ្ងល់​អំពី​ជីវិត​របស់​អ្នកដទៃ​។ Rachel បាន​ហែល​ឆ្លង​នូវ​ការបាត់បង់​មួយ ហើយ​ពុះពារ​រកឃើញ​នូវ​សុភមង្គល​នៅក្នុង​ផ្ទះ​នា​ជាយក្រុង​មួយ ដែល​នាង​ឆ្លងកាត់​នៅ​ពេល​ធ្វើដំណើរ​ពី​ផ្ទះ​ទៅ​កន្លែង​ធ្វើការ​វេលា​ព្រឹក​មួយ​។ នាង​មាន​ពេល​ប្រហែល​ត្រឹមតែ​មួយ​នាទី​ប៉ុណ្ណោះ ដើម្បី​សម្លឹងមើល​ក្រុមគ្រួសារ​ដែល​គួរឱ្យ​ស្រឡាញ់ មុនពេល​នាង​ជិះ​រថភ្លើង​ឆ្លងកាត់ ប៉ុន្ដែ​នាង​មាន​ក្ដី​រីករាយ​ជា​ពន់ពេក​។

​អ្វីមួយ​ផ្លាស់ប្ដូរ​គួរឱ្យកត់សម្គាល់ នៅពេលដែល Rachel ឃើញ​នូវ​ហេតុការណ៍​មួយ​ក្នុង​រយៈពេល​ដ៏​ខ្លី​ហើយ​ងឿងឆ្ងល់​ជាខ្លាំង ថា​តើ​នាង​គួរតែ​ប្រាប់​ប៉ូលីស​នូវ​អ្វី​ដែល​នាង​បានឃើញ​ឬ​យ៉ាងណា​។ លុះ​ក្រោយមក​នាង​មាន​អារម្មណ៍​ច្របូកច្របល់ ហើយ​មាន​អារម្មណ៍​ស្ទាក់ស្ទើរ​ក្នុង​ការជួយ​សង្គ្រោះ​។

Girl on the Train ជា​រឿង​ធ្វើឱ្យ​រំភើប​ញាប់​ញ័រ ដែល​អ្នក​មិន​អាច​នឹង​អាន​រំលង​ឡើយ​។


​រឿង Room
​និពន្ធ​ដោយ Emma Donoghue
​បន្ទប់​គឺជា​កន្លែង​មួយ​សម្រាប់​រស់នៅ​ដ៏​សុខសាន្ដ​និង​គួរ​ជាទី​ស្រឡាញ់រ​បស់ Jack ប៉ុន្ដែ​ចំពោះ​ម្ដាយ​របស់​គាត់ វា​ជា​គុក​ទៅវិញ​ដែល​គាត់​បាន​ជាប់​ឃុំឃាំង​នៅ​ទីនោះ អស់​រយៈពេល​ប្រាំពីរ​ឆ្នាំ​ដោយសារ​ស្នាដៃ​របស់ Old Nick​។ ជាមួយនឹង​ការ​ជម្រុញ​ខ្លាំង​ពី​ម្ដាយ Ma ដើម្បីឱ្យ Nick រស់នៅ​បាន​ល្អ​ប្រសើរ​ជាង​មុន គាត់​រៀបចំ​គម្រោង​ដើម្បី​រត់​ចេញ​។ តើ​អ្នក​ម្ដាយ Ma បាន​គិត​អំពី​អ្វី​ដែល​បាន​កើតឡើង បន្ទាប់ពី​ពួកគេ​បាន​រត់គេចខ្លួន និង​អ្វី​ដែល​ពិភព​ដទៃទៀត​កំពុងតែ​ជួបប្រទះ​ដែរ​ឬទេ​?

Room គឺជា​សៀវភៅ​ដ៏​អស្ចារ្យ​ដែល​បរិយាយ​អំពី​ការភ័យខ្លាច ការតបត និង​ការជាប់​ចំណង​។ តើ​យើង​បាន​ធ្វើ​ការពណ៌នា​អំពី​រឿង​នេះ​ហើយ​ឬ​នៅ​?
​សៀវភៅ​នេះ​ត្រូវបាន​និទាន​ដោយ​ការយល់ឃើញ​របស់ Jack ដែល​មាន​អាយុ​៥​ឆ្នាំ​តែ​ប៉ុណ្ណោះ​។​


​សៀវភៅ​រឿង Where are you Bernadette
​និពន្ធ​ដោយ Maria Semple
Bernadette ជា​មនុស្ស​អង់អាច​ក្លាហាន ឥត​ចេះ​កោតញញើត និង​និយាយ​ឥត​សំចៃ​។ នាង​ជា​ស្ថាបត្យករ​ថ្មីថ្មោង និង​ជា​អ្នក​ម្ដាយ​/​មិត្ដភ័ក្ដិ​ដ៏​ល្អ​បំផុត​របស់ Bee ដែល​មាន​អាយុ​ដប់​ប្រាំ​ឆ្នាំ​។

​ពួកគេ​រស់នៅ​ទីក្រុង Seattle ហើយ​ពលរដ្ឋ​និង​បរិយាកាស​នៅ​ទីនោះ មាន​ច្រើន​លើសលុប​សម្រាប់ Bernadette ហើយ​ការ​ធ្វើការ​លើស​ម៉ោង​បាន​ក្លាយជា​រឿង​គួរឱ្យ​បារម្ភ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ Bernadette បាន​សន្យា​ជាមួយ​នឹង Bee ថា​នឹង​ទៅ​កម្សាន្ដ​នៅ​ទ្វីប​អង់​តា​ក់ទិច ប្រសិន​បើ​នាង​ទទួលបាន​និទ្ទេស “A” ចំពោះ​របាយការណ៍​របស់​នាង ជា​ការពិត Bee អាចធ្វើ​បាន ប៉ុន្ដែ Bernadette បាន​បាត់​ខ្លួន​។
Bee ស្វែងរក​អ្នក​ម្ដាយ​របស់​នាង ហើយ​បាន​ប្រឈមមុខ​ជាមួយ​នឹង​ពិភពលោក​ដែល​តម្រង់​មក​រក​នាង​៕

Continue Reading

Entertainment

តើ​អ្នកដឹង​ទេ​?

​មាន​តារា​ចម្រៀង​ពោរពេញ​ដោយ​ទេពកោសល្យ​ជាច្រើន​នៅលើ​ពិភពលោក ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​មាន​តារា​ចម្រៀង​ខ្លះ​បាន​និពន្ធ​ចម្រៀង​សម្រាប់​តារា

​មាន​តារា​ចម្រៀង​ពោរពេញ​ដោយ​ទេពកោសល្យ​ជាច្រើន​នៅលើ​ពិភពលោក ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​មាន​តារា​ចម្រៀង​ខ្លះ​បាន​និពន្ធ​ចម្រៀង​សម្រាប់​តារាចម្រៀង​ល្បី​ផ្សេងទៀត​ដែរ​ទេ​? មិនមែន​តារាចម្រៀង​ទាំងអស់​សុទ្ធតែ​ចេះ​និពន្ធ​បទ​ចម្រៀង​ដោយ​ខ្លួនឯង​នោះទេ ប៉ុន្តែ​សម្រាប់​នាង Sia វិញ នាង​ជា​តារាចម្រៀង​ប្រកប​ដោយ​ទេព​កោ​ល​សល្យ​ដ៏​អស្ចារ្យ ហើយក៏​ជា​អ្នកនិពន្ធ​ចម្រៀង​ដ៏​ឆ្នើម​ម្នាក់​ផង​ដែរ​។ នាង​ជា​តារាចម្រៀង​ដែល​មានសំនៀង​ដ៏​ពិរោះ និង​មិន​ដែល​បង្ហាញមុខ​ឱ្យ​គេ​ឃើញ​ឡើយ​។ នាង​បាន​សរសេរ​បទ​ចម្រៀង​ល្បីៗ​ជាច្រើន​ឱ្យ​តារាចម្រៀង​ដទៃទៀត​ជាច្រើន​។ លោកអ្នក​ច្បាស់​ជា​ភ្ញាក់ផ្អើល​មិន​ខាន​ជាមួយ​ឈ្មោះ​បទ​ចម្រៀង​ខាងក្រោម​ដែល​នាង Sia បាន​សរសេរ​ដែល​បទ​ទាំងនោះ​មាន​តាំង​ពី​បទ​ឈឺចាប់ បទ​ដែល​ត្រូវ​ប្រើ​សំឡេង​ខ្ពស់ និង​បទ​សប្បាយៗ​បែប​ទាក់ទាញ​ជាច្រើន​។


​បទ​ចម្រៀង​ល្បីៗ​ដែល​នាង Sia និពន្ធ​៖
​បទ “Expertease (Ready, Set, Go)” ច្រៀង​ដោយ Jennifer Lopez
​បទ “Opportunity” ច្រៀង​ដោយ Quvenzhané Wallis
​បទ “Diamonds” ច្រៀង​ដោយ Rihanna
​បទ “Making the Most of the Night” ច្រៀង​ដោយ Carly Rae Jepsen
​បទ “Chasing Shadows” ច្រៀង​ដោយ Shakira
​បទ “Get Over U” ច្រៀង​ដោយ Neon Hitch
​បទ “Blank Page” ច្រៀង​ដោយ Christina Aguilera
​បទ “Brightest Morning Star” ច្រៀង​ដោយ Britney Spears
​បទ “My Heart Is Open” ច្រៀង​ដោយ Maroon 5 និង Gwen Stefani
​បទ “Double Rainbow” ច្រៀង​ដោយ Katy Perry
​បទ “Kiss Me Once” ច្រៀង​ដោយ Kylie Minogue
​បទ “Battlefield” ច្រៀង​ដោយ Lea Michele
​បទ “Boy Problems” ច្រៀង​ដោយ Carly Rae Jepsen
​បទ “Perfume” ច្រៀង​ដោយ Britney Spears
​បទ “Pretty Hurts” ច្រៀង​ដោយ Beyoncé
​បទ​ចម្រៀង​ជាច្រើន​ទៀត​ដែល​និពន្ធ​ដោយ​នាង Sia៖
​បទ “Godzillionaire” ច្រៀង​ដោយ Brooke Candy
​បទ “Guitars and Microphones” ច្រៀង​ដោយ Kate Pierson
​បទ “We Are One (Ole Ola)” ច្រៀង​ដោយ Pitbull, Jennifer Lopez និង Claudia Leitte
​បទ “Pop Rock” ច្រៀង​ដោយ Brooke Candy
​បទ “Matrix” ច្រៀង​ដោយ Kate Pierson
​បទ “Acid Rain” ច្រៀង​ដោយ Alexis Jordan
​បទ “Any Day Now” ច្រៀង​ដោយ Cheyenne Jackson
​បទ “I Will Get Over You” ច្រៀង​ដោយ Prischilla Ahn
​បទ “These Hands I Hold” ច្រៀង​ដោយ Bo Bruce
​បទ “Gentlemen” ច្រៀង​ដោយ Jessica Sanchez
​បទ “Crush Me With Your Love” ច្រៀង​ដោយ Kate Pierson
​បទ “Bound to You” ច្រៀង​ដោយ Christina Aguilera
​បទ “God Made You Beautiful” ច្រៀង​ដោយ Beyoncé
​បទ “She’s Pretty, She Lies” ច្រៀង​ដោយ Cheyenne Jackson
​បទ “Freeze You Out” ច្រៀង​ដោយ Marina Kaye
​បទ “Rise Up” ច្រៀង​ដោយ Beyoncé
​បទ “Knock You Out” ច្រៀង​ដោយ Bingo Players


​បទ “Don’t Look at Me” ច្រៀង​ដោយ Cheyenne Jackson
​បទ “Kill, F—k, Marry” ច្រៀង​ដោយ Nikki Williams
​បទ “Rock Bottom” ច្រៀង​ដោយ Marco Mengoni
​បទ “Unite” ច្រៀង​ដោយ Jessie J
​បទ “Bottoms Up” ច្រៀង​ដោយ Kate Pierson
​បទ “Stronger Than Ever” ច្រៀង​ដោយ Christina Aguilera
​បទ “You’re Mine” ច្រៀង​ដោយ Lea Michele
​បទ “Opulence” ច្រៀង​ដោយ Brooke Candy
​បទ “Mister Sister” ច្រៀង​ដោយ Kate Pierson
​បទ “Break the Walls” ច្រៀង​ដោយ Fitz and the Tantrums
​បទ “Strange Birds” ច្រៀង​ដោយ Birdy
​បទ “Radioactive” ច្រៀង​ដោយ Rita Ora
​បទ “Round Your Little Finger” ច្រៀង​ដោយ Katharine McPhee
​បទ “Tears Fall” ច្រៀង​ដោយ Jacquie Lee
​បទ “Breathe” ច្រៀង​ដោយ Jessie J
​បទ “Firecracker” ច្រៀង​ដោយ Cheryl
​បទ “You Don’t Know” ច្រៀង​ដោយ Will Young
​បទ “The Game” ច្រៀង​ដោយ Kelly Rowland
​បទ “You Lost Me” ច្រៀង​ដោយ Christina Aguilera
​បទ “Bring Your Arms” ច្រៀង​ដោយ Kate Pierson
​បទ “Let Me Love You (Until You Learn to Love Yourself)” ច្រៀង​ដោយ Ne-Yo
​បទ “All I Need” ច្រៀង​ដោយ Christina Aguilera
​បទ “Green Card” ច្រៀង​ដោយ Oh Land
​បទ “Standing on the Sun” ច្រៀង​ដោយ Beyoncé


​បទ “Invincible” ច្រៀង​ដោយ Kelly Clarkson
​បទ “Loved Me Back to Life” ច្រៀង​ដោយ Celine Dion
​បទ “Utopia” ច្រៀង​ដោយ Belinda
​បទ “Time Wave Zero” ច្រៀង​ដោយ Kate Pierson
​បទ “Flashlight” ច្រៀង​ដោយ Jessie J
​បទ “Cannonball” ច្រៀង​ដោយ Lea Michele
​បទ “Who Am I?” ច្រៀង​ដោយ Jamie Foxx, Cameron Diaz និង Quvenzhané Wallis
​បទ “I Am” ច្រៀង​ដោយ Christina Aguilera
​បទ “If You Say So” ច្រៀង​ដោយ Lea Michele
​បទ “Let Your Tears Fall” ច្រៀង​ដោយ Kelly Clarkson
​បទ “I Am Me” ច្រៀង​ដោយ Willow
​បទ “The City’s Yours” ច្រៀង​ដោយ Jamie Foxx និង Quvenzhané Wallis
​បទ “Try Everything” ច្រៀង​ដោយ Shakira
​បទ “Passenger” ច្រៀង​ដោយ Britney Spears
​បទ “Pulls You Under” ច្រៀង​ដោយ Kate Pierson
​បទ “Sexercise” ច្រៀង​ដោយ Kylie Minogue
​បទ “Throw Down the Roses” ច្រៀង​ដោយ Kate Pierson​

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.