Connect with us

Relationships

SEXY​បង្កើន​ទំនុកចិត្ត ដើម្បី​ភាព​ទាក់ទាញ​

​ភាព​មាន​ទំនុកចិត្ត​លើ​រាងកាយ និង អារម្មណ៍​វិជ្ជមាន​ចំពោះ​រូបរាង​ខ្លួនឯង ពិតជា​មាន​សារៈសំខាន់​

​ភាព​មាន​ទំនុកចិត្ត​លើ​រាងកាយ និង អារម្មណ៍​វិជ្ជមាន​ចំពោះ​រូបរាង​ខ្លួនឯង ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់ ក្នុង​ការទទួល​បាន​ភាព​រីករាយ​ក្នុង​ជីវិត​។ ការ​ត្រិះរិះ​របស់​អ្នក​អាច​នឹង​ធ្វើឱ្យ​មាន​ការ​ប៉ះ ពាល់​ខ្លួនឯង ឬ​មនុស្ស​ដទៃ​នៅ​ជុំវិញ​ខ្លួន​អ្នក​ផងដែរ ជាងនេះទៅទៀត​វា​ក៏​អាច​ធ្វើអោយ​មាន ការប៉ះពាល់​ដល់​ចំណង​មិត្តភាព​ឬ​ស្នេហា​របស់​អ្នក​ក៏​ថា​បាន​។ សូម​ទទួលយក​នូវ​វិធីសាស្ត្រ​ទាំង ៣​នេះ​ដើម្បី​បង្កើត​ទំនុកចិត្ត​នឹង​អារម្មណ៍​សិច​ស៊ី​ចំពោះ​រូបរាងកាយ​របស់​អ្នក​។​


​វិធីសាស្ត្រ​ទី​១៖ អនុញ្ញាត​ឱ្យ​ខ្លួន​អ្នក​មាន​អារម្មណ​សិច​ស៊ី​
​យើងទាំងអស់គ្នា​តែងតែ​មាន​ការព្រួយបារម្ភ មិនថាឡើយ ស្បែក ដៃ ជើង ស្នាម​សង្វា ឬក៏ សាច់ យារ​ធ្លាក់​នោះទេ​។ អ្នក​គួរណារ​បញ្ឈប់​ការ​ខ្វាយខ្វល់​ចំពោះ​អ្វី​ដែល​ធ្វើអោយ​អ្នក​បាក់​ទឹកចិត្ត​នោះ​ទៀត ទៅ ។ បើទោះបីជា​អ្នក​មាន​ការតស៊ូ​ឬ​រវល់​ជាមួយ​ការងារ​ច្រើន​យ៉ាងណាក្តី ក៏​អ្នក​ត្រូវ​អនុញ្ញាត​ម្ចាស់ ខ្លួន​ទទួលបាន​អារម្មណ៍​និង​ភាព​សិច​ស៊ី​ចេញ​មក​តាម​ធម្មជាតិ​ទៅតាម​ដែល​អ្នក​ចង់​បាន​នោះដែរ​។ អ្នក​ត្រូវ​តែ​ទទួលយក​ការពិត និង​មាន​ភាពជឿជាក់​ក្នុង​ខ្លួន ថា​អ្នក​គឺ​ពិតជា​មាន​រូបរាង​ស្អាត​ក្នុង​ពេល​នេះ ក៏ដូចជា​ពេល​ណាៗ​ក៏ដោយ​។ បើ​ទោះបីជា​អ្នក​មិនទាន់​អាច​សម្រេច​គោលដៅ​បាន​នៅពេល​នេះ​ឬ យ៉ាងណាក្តី ក៏​អ្នក​មិន​ត្រូវ​អោយ​បញ្ហា​នេះ​បិទបាំង​អារម្មណ៍​ពិត​របស់​អ្នក​នោះតេ​។ អ្នក​នៅ​តែ​ជា​ស្ត្រី​ម្នាក់ ដែល​មាន​ភាពស្រស់ស្អាត ហើយ​វា​ក៏​ជា​រឿង​ធម្មតា​ទេ សម្រាប់​ការ​មាន​អារម្មណ៍​មិន​ពេញចិត្ត​លើ អ្វីមួយ​ម្តងម្កាល ប៉ុន្តែ​ទោះបីជា​យ៉ាងណា​អ្នក​ត្រូវ​បញ្ចេញ​ភាពស្រស់ស្អាត​ពិត​របស់​អ្នក​អោយ​បាន​។


វិធីសាស្ត្រ​ទី​២៖ ឈរ​មុខ​កញ្ចក់ រួច​គិត​ពី​អ្វី​ដែល​វិជ្ជមាន​
​សូម​អ្នក​ឈប់​បារម្ភ នៅពេល​ដែល​អ្នក​ឈរ​ឆ្លុះ​មើលខ្លួន​នៅមុខ​កញ្ចក់​ទៀត​ទៅ​។ អ្នក​មិនគួរណា ឡើយ​យក​ចំណុច​មិនល្អ​នៃ​រាងកាយ​អ្នក​យកមក​គិត ឬ​ពិចារណា​ដោយ​ឥត ប្រយោជន៍​នោះឡើយ វា​ពិតជា​មិនល្អ​ចំពោះ​អ្នកនោះ​ទេ​។ នៅក្នុង​លោក​នេះ គ្មាន​នរណា​ម្នាក់​មាន​រូ​ប​រាង​ល្អ​គ្រប់​១០​នោះទេ​។ មនុស្ស​រាល់គ្នា​សុទ្ធតែ​មាន​វិចារណញ្ញាណ ខុស​ផ្លែ​ក​ផ្សេង​ពី​គ្នា​រៀងៗ​ខ្លួន ប៉ុន្តែ​អ្នក​ក៏​ត្រូវ​យល់​អំពី កន្លែង​មិនល្អ​លើ​ខ្លួន​អ្នក​ផងដែរ ដោយ​មិន​ត្រូវ​ទំលាក់កំហុស​លើ​ខ្លួនឯង​នោះ​ទេ​។ មិន​ត្រូវ​គិត​ពី​ការកែ កុន​លើ​រូបរាង​របស់​អ្នក នៅពេល​ដែល​អ្នក​ឈរ​មើលខ្លួន​ឯង​នៅ​ពេល​លែងខ្លួន​ទទេ​មុខ​កញ្ចក់​នោះ​ទេ​។ ចូរ​យក​ពេល​និយាយ​លើកទឹកចិត្ត​ខ្លួនឯង​ក្នុង​ពេល​ណាមួយ​វិញ ទើប​ជា​ការប្រសើរ​។ ស្វែងរក​អ្វីមួយ ពី​ខ្លួន​អ្នក​ដែល​អ្នក​គិត​ថា​អ្នក​ដទៃ​ចូលចិត្ត​អំពី​ខ្លួន​អ្នក​។ តាមដាន​នូវ​រាល់​ការផ្លាស់ប្តូរ​នៃ​រូបរាង​របស់ អ្នក​។ ឆ្លុះកញ្ចក់​រួច​ប្រាប់​ខ្លួនឯង​ថា ខ្លួន​ខ្ញុំ​គឺ​ពិតជា​ល្អ​គ្រប់យ៉ាង​។ ប្រសិនបើ​អ្នក​មិន​ទទួលយក​ការ ពិត​នៃ​រូបរាង​របស់​អ្នក​ក្នុង​ពេល​នេះ​នោះ​ទេ​អ្នក​នឹង​មិន​អាច​ទទួល​យក​អ្វី​ដែល​អ្នក​ដទៃ​មើល​មក​លើ​អ្នក​ជា​រៀងរហូត​។ អ្វី​ដែល​សំខាន់​នោះ អ្នក​ត្រូវ​តែមាន​អារម្មណ៍ល្អ​ចំពោះ​ខ្លួន​អ្នក មុន​ពេល​អ្នក​អ្នកមាន អារម្មណ៍​ចុះសម្រុង​ជាមួយ​នឹង​ខ្លួន​អ្នក និង​អ្នក​ដទៃ​ផងដែរ​។


​វិធីសាស្ត្រ​ទី​៣៖ ជ្រើសរើស​សម្លៀក​បំពាក់​ដែល​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​សិច​ស៊ី​
​អ្នក​គួរណា​ជ្រើស​ស្លៀក​សម្លៀក​បំពាក់​ណា​ដែល​ធ្វើអោយ​មាន​អារម្មណ៍ សិច​ស៊ី ដូចជា តើ អ្នក​មាន​អារម្មណ៍​សិច​ស៊ី​ដែរឬទេ​ជាមួយ​សម្លៀក​បំពាក់​រឹប​រាង​? ចុះ​ការបញ្ចេញ​បញ្ចេញ​សាច់​ជើង​យ៉ាង ម៉េច​ដែរ​? រួច​ចុះ​ការបញ្ចេញ​សាច់​ដើមទ្រូង​? បញ្ចេញ​សាច់​ខ្នង​? ឬក៏​ខោអាវ​ទ្រនាប់​ល្អៗ បើទោះបីជា​គ្មាន​នរណា​ម្នាក់​ឃើញ​យ៉ាងណាក្តី​នោះ​? អ្នក​គឺ​នូវតែ​ជា​អ្នក សំខាន់​អ្នក​ស្អាត​! ហើយ​ការ​ជ្រើស​សម្លៀក​បំពាក់​ដែល​ត្រូវចិត្ត​ខ្លួនឯង គឺ​ពិតជា​នឹង​ធ្វើអោយ​អ្នក​មាន​អារម្មណ៍​ល្អ ជា​រៀង រហូត​និរន្ត​មិន​មិន​ថា​គ្រប់​ពេល​ណាៗ​ទាំង​អស់​ឡើយ​។

Copyright © 2018 Ladies Magazine Cambodia.