ស្វែងយល់ពីអាហារូបត្ថម្ភដែលជួយអភិវឌ្ឍខួរក្បាល បង្កើនបញ្ញាវាងវៃដល់កូនៗរបស់អ្នក
កូនតូចៗរបស់អ្នក តែងត្រូវការប្រភេទអាហារូបត្ថម្ភជាចាំបាច់ ដើម្បីទ្រទ្រង់សេរីរាង្គកាយ ទទួលបានជីវជាតិចិញ្ចឹមគ្រប់គ្រាន់ និងជួយអភិវឌ្ឍផ្នែកខួរក្បាលបង្កើនភាពវាងវៃ។ តម្រូវការនៃខួរក្បាល គឺត្រូវការ ប្រូតេអ៊ីន កាបូអ៊ីដ្រាត វីតាមីន និងសារធាតុរ៉ែ ដើម្បីដំណើរការបានល្អ ជាពិសេសមានការលូតលាស់ ឆ្លាតវៃ និងឆាប់ចាប់បានចំណេះដឹងល្អៗលឿន។ ដូច្នេះ ប្រសិនបើអ្នកផ្តល់នូវអាហារូបត្ថម្ភល្អដើម្បីចិញ្ចឹមផ្នែកខួរក្បាលដល់កូនតូចរបស់អ្នកបានគ្រប់រូប ពួកគេនឹងរៀនពូកែ ឆាប់ចាប់បាន មានការចងចាំល្អ...