Fashion
រដូវកាលដ៏គួរឱ្យចាប់ចិត្តបំផុត
គន្លឹះលេងស្តាយល៍នៃកូឡិកហ្សិនមុនរដូវស្លឹកឈើជ្រុះឆ្នាំ ២០១៧

គន្លឹះលេងស្តាយល៍នៃកូឡិកហ្សិនមុនរដូវស្លឹកឈើជ្រុះឆ្នាំ ២០១៧
រដូវកាលមុនស្លឹកឈើជ្រុះ — កូឡិកហ្សិនដែលទទួលបានការពេញនិយមកំឡុងខែកក្កដា និងកញ្ញា ជាកូឡិកហ្សិនស័ក្ដិសមបំផុតសម្រាប់អ្នកទាំងអស់គ្នា។ សម្លៀកបំពាក់ទាំងអស់នោះគួរតែអាចស្លៀកពាក់បានគ្រប់កាលៈទេសៈ (មិនថាខែណា ឬខែណាឡើយ) ស្តាយល៍ច្រើនជាន់ និងងាយស្រួលក្នុងការស្លៀកពាក់ផងដែរ។ យើងទាំងអស់គ្នាក៏សង្ឃឹមយ៉ាងមុតមាំដែរថាកូឡិកហ្សិនរដូវកាលមុនស្លឹកឈើជ្រុះគឺមានច្រើនស្តាយល៍សម្រាប់ដាក់ចូលក្នុងទូសម្លៀកបំពាក់របស់យើងផងដែរ។ នេះនែ វិធីដែលម៉ាក Miu Miu និង Versace ក៏ដូចជាកូឡិកហ្សិនជាច្រើនផ្សេងទៀតកំពុងតែបំផុសគំនិតដល់ការស្លៀកពាក់របស់យើងទាំងអស់គ្នា។
1. លេងគ្រឿងអាសេសសឺរីលើមួក៖ ខែនេះពិតជាត្រជាក់ណាស់ក្នុងការធ្វើដំណើរទៅខាងក្រោយដោយមិនពាក់មួក។ ប្រសិនបើអ្នកចង់ឱ្យមួកគ្មានហាម Beanie និងមួកកន្តឹប Basque កាន់តែលើកសម្រស់របស់អ្នក អ្នកគួរតែបន្ថែមនូវបន្ទះស្លាកដែលមានអក្សរផ្សេងៗ ម្ជុលក្លាស់ និងកន្លាស់ដែលមានក្បូរក្បាច់ស្អាតៗ៖ អ្នកអាចជ្រើសរើសអ្វីមួយតែរៀងធំបន្តិច ឬដាក់ទាំង ២ ឬ ៣ បញ្ចូលគ្នា មិនថាបែបណាឡើយ អ្នកដឹងតែស្រស់ស្អាតឥតខ្ចោះតែម្ដង។
2. ស្លៀករ៉ូបរដូវក្ដៅដ៏ស្រស់ស្អាត៖ ចា៎ ពិតជាអ៊ីចឹងមែនហើយ៖ ការដែលរៀបចំទូសម្លៀកបំពាក់របស់អ្នកដោយដាក់សម្លៀកបំពាក់រដូវក្ដៅ និងរដូវរងាដោយឡែកពីគ្នាគឺពិតជាហួសសម័យហើយ។ អ្នកមិនចាំបាច់ធ្វើអ្វីទាំងអស់ ហើយទុកវាឱ្យនៅឯកន្លែងដដែលចុះ។ ពិតណាស់ អ្នកគួរតែប្រុងប្រយ័ត្ននៅពេលដែលអាកាសធាតុត្រជាក់ ប៉ុន្តែអ្នកមិនបាច់បារម្ភពេកនោះទេ អ្វីដែលអ្នកត្រូវធ្វើគឺស្លៀកពាក់ឱ្យបានច្រើនជាន់ទៅបានហើយ។ អាវកអណ្ដើកស័ក្ដិសមបំផុតជាមួយរ៉ូបពណ៌ស្រាលៗ ហើយអាវក្រៅសម្រុងវែង និងកន្សែងសាច់ឡែន។ សាកល្បងស្លៀកពាក់បែបនេះល៎មើល៎!
3. ខោជើងវែង៖ ខោជើងវែងដែលមានសម្រុងដល់កែងជើងគឺពិតជាស្រស់ស្អាតខ្លាំងណាស់រហូតដល់រដូវរងាឆ្នាំនេះ ប៉ុន្តែសម្រាប់ពេលឥឡូវនេះខោជើងវែងគឺពិតជាពេញនិយមខ្លាំងណាស់។ វាប្រហែលជាមិនងាយស្រួលប៉ុន្មានឡើយ ជាពិសេសនៅពេលដែលមេឃភ្លៀង ហើយអ្នកនឹងត្រូវបោកគក់ខោរបស់អ្នករៀងរាល់ពេលដែលអ្នកស្លៀករួចហើយ។ ម៉ាក់របស់អ្នកនឹងសួរអ្នកជានិច្ចថាតើអ្នកត្រូវការយកខោនោះទៅឱ្យជាងដេរកាត់ជើងខោចោលខ្លះឬទេ ឬអ្នករវល់ពេកមិនបានយកទៅ? ប៉ុន្តែអ្នកជំនាញខាងហ្វេហ្សិនដឹងច្បាស់ណាស់ថាអ្នកកំពុងតែធ្វើអ្វី៖ ជាទូទៅ អ្នកនឹងកាន់តែមានភាពទាក់ទាញខ្លាំងជាងមុនបន្ថែមទៀត៕

តើលោក Ralph Lauren ជានរណា?
ហេតុផលដែលធ្វើឱ្យល្បីឈ្មោះ៖ អ្នកឌីហ្សាញហ្វេហ្សិនសញ្ជាតិអាមេរិកាំងរូបនេះ មានក្រុមហ៊ុនផលិតសម្លៀកបំពាក់ដែលអាចរកប្រាក់បានរាប់កោដិដុល្លារ។
គាត់តែងតែមានបំណងចង់បង្កើតភាពហ៊ឺហាសាមញ្ញដែលមនុស្សគ្រប់គ្នាចង់បាន។ គាត់ប្រើប្រាស់ពណ៌សំខាន់ៗតែប៉ុណ្ណោះ ហើយតែងតែជាអ្នកស្រឡាញ់ពេញចិត្ដនឹងពណ៌សទន់រលោង។
ការកាត់ដេរសម្លៀកបំពាក់យ៉ាងល្អឥតខ្ចោះ កអាវដ៏ទាក់ទាញ និងកូឡិកហ្សិនដ៏ស្រស់ស្អាត គឺជាសោភណភាពរបស់គាត់។ នារី (The Ralph Lauren girl) ត្រូវបានគេស្រមើស្រមៃឃើញនៅលើនាវាកម្សាន្ដមួយ ស្ទើរតែគ្មានក្ដីបារម្ភ និងខ្យល់ដ៏ត្រជាក់បក់ផាត់រវិចរវិចៗ។
បុព្វហេតុដើម្បីការងារមនុស្សធម៌៖ ជាមួយនឹងក្រុមហ៊ុនស្លាកសញ្ញាដ៏ប្រណីតរបស់គាត់ ដែលងាយនឹងត្រូវគេស្គាល់ជុំវិញពិភពលោក ដោយរកប្រាក់បានយ៉ាងមហាសាល លោក Ralph Lauren ក៏បានបរិច្ចាគទៅវិញដើម្បីបុព្វហេតុការងារមនុស្សធម៌។
គាត់បានចូលរួមផ្ដល់មូលនិធិទៅដល់មជ្ឈមណ្ឌល Nina Hyde ផ្នែកស្រាវជ្រាវជំងឺមហារីកសុដន់ (Nina Hyde Center for Breast Cancer Research) នៅឯសាកលវិទ្យាល័យ Georgetown University ហើយនៅឆ្នាំ២០០១ សាជីវកម្ម Ralph Lauren Corporation បានបើកមូលនិធិ Polo Ralph Lauren Foundation ដើម្បីលើកកម្ពស់ការយល់ដឹងចំពោះគំនិតផ្ដួចផ្ដើមការងារមនុស្សធម៌ដទៃទៀតនៅជុំវិញពិភពលោក។

Ralph Lauren Fashion Show, Ready to Wear Collection Spring Summer 2016 in New York
លោក Lauren ក៏បានចាប់ផ្ដើមគំនិតផ្ដួចផ្ដើមទូទាំងពិភពលោកមួយផងដែរ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺមហារីកដែលមានឈ្មោះថាមូលនិធិ Pink Pony Fund។ គាត់ក៏កំពុងតែផ្ដល់មូលនិធិទៅដល់មន្ទីរស្រាវជ្រាវជំងឺមហារីកដ៏ទំនើបមួយផងដែរ៕

Ralph Lauren Fashion Show, Ready to Wear Collection Spring Summer 2016 in New York
Fashion
ការច្នៃម៉ូដមានលក្ខណៈប្លែក
ស្ត្រីអ្នកច្នៃម៉ូដជនជាតិបារាំងដ៏ល្បីអ្នកស្រី Isabel Marant បានបង្វែរចំណាប់អារម្មណ៍

Isabel Marant
អ្នកស្រី Isabel Marant និងការបំផុសគំនិតដែលទទួលបានពីអាស៊ីខាងកើត
ស្ត្រីអ្នកច្នៃម៉ូដជនជាតិបារាំងដ៏ល្បីអ្នកស្រី Isabel Marant បានបង្វែរចំណាប់អារម្មណ៍ច្នៃម៉ូដរបស់ខ្លួនទៅរកក្រុមជនជាតិម្តងទៀតហើយ។ អ្នកស្រីមិនបានធ្វើឱ្យយើងខកចិត្តឡើយជាមួយស្នាដៃច្នៃម៉ូដដ៏ស្រស់ស្អាតបង្កប់ម៉ូដប្រពៃណីជនជាតិ។
ម៉ូដដែលអ្នកស្រីច្នៃគឺទទួលឥទ្ធិពលពីមជ្ឈឹមបូព៌ាមានដូចជាម៉ូដខោប៉ោងជើងវែងគូជាមួយអាវក្រៅតូចរលុងមានជាយរសាត់បន្ថែមជាមួយស្បែកជើងចងខ្សែកម្ពស់ផ្សេងៗគ្នា។
ក្រណាត់ទាំងនោះលម្អទៅដោយក្បាច់ប្រពៃណី ក្បាច់ប៉ាក់ភ្លឺផ្លេក និងត្បូងថ្លាផ្សេងៗដែលអ្នកស្រី Marrant ចូលចិត្តប្រើយកមកច្នៃពីលើដូចជាម៉ូដអាវក្រៅវែង ម៉ូដអាវក្រប់ថប់ និងនៅលើចង្កេះ។
ការច្នៃម៉ូដលើកនេះមានលក្ខណៈប្លែកមើលទៅស្រស់ស្អាតជាងស្នាដៃមុនៗរបស់អ្នកស្រី Marant។
Max Mara
ពីសុភាពនារីទៅជានារីឡូយឆាយ
ម៉ាក Max Mara ផ្លាស់ប្តូរជាមួយស្តាយល៍ហ្វេហ្សិនបែបទំនើង
ក្រុមហ៊ុនជំនួញផ្នែកសម្លៀកបំពាក់លំដាប់ខ្ពស់អ៊ីតាលីបានផ្ទាត់ចោលនូវច្បាប់កាត់ដេរហើយបង្កើតច្បាប់ថ្មីដោយខ្លួនឯង។
សម្រាប់និទាឃរដូវនេះ ម៉ាក Max Mara បានធ្វើការផ្លាស់ប្តូរហ្វេហ្សិនប្រពៃណីទៅជាហ្វេហ្សិនសប្បាយៗបែបទំនើប។ តើនរណាទៅនឹកឃើញកាត់ដេរសម្លៀកបំពាក់ដែលមានដៃវែងជ្រុល រីឯឡេវអាវរត់ខុសជួរ និងមិនត្រូវគ្នាបែបនេះ?
ប្រសិនបើស្តាយល៍ដ៏ប្លែកនេះនៅមិនអាចទាក់ទាញចិត្តរបស់អ្នកបានទេ សាកល្បងមកមើលឈុតសម្លៀកបំពាក់ដែលមានរូបផ្កាយពីស្មាដល់ចុងជើងទាំងនេះទៅមើល៎! មិនតែប៉ុណ្ណោះនៅមានឈុតក្រឡាឆ្នូតម៉ូដនាវិកគូជាមួយនឹងកាបូបក្រណាត់ចងខ្សែធ្វើឱ្យមានអារម្មណ៍ដូចជានាវិកាដ៏ស្រស់សោភាពិតៗ៕
Fashion
Chloe នាំយើងត្រឡប់ទៅកាន់ពេលវេលាមួយដែលពិបាកបង្កើតហ្វេហ្សិន
Clare Waight Keller នៅឯ Chloe បង្កើតហ្វេហ្សិន atheleisure ដោយប្រើពាក្យពេចន៍

ត្រឡប់ទៅអនាគតកាល
Chloe នាំយើងត្រឡប់ទៅកាន់ពេលវេលាមួយដែលពិបាកបង្កើតហ្វេហ្សិន
Clare Waight Keller នៅឯ Chloe បង្កើតហ្វេហ្សិន atheleisure ដោយប្រើពាក្យពេចន៍ផ្ទាល់ខ្លួន។
“កូឡិកហ្សិនប្រចាំរដូវកាលនេះគឺជាការឧទ្ទិសចំពោះយុវតីឈ្មោះ Kate, Chloé, Cecilia, Corinne, Rosemary, Emma និង Courtney ដែលតំណាងឱ្យសេរីភាពនិងអេឡេហ្គង់នៃភាពសាមញ្ញដ៏អស្ចារ្យបំផុត។”
ការចងចាំនូវមោទកភាពនាទសវត្សរ៍ទី៩០ បានត្រឡប់មកវិញយ៉ាងជោរជន់ជាមួយនឹងភាពទាន់សម័យ។
ខោជើងវែងរលោងស្រិលត្រូវបានគេស្លៀកជាមួយនឹងអាវបំពង់វាលស្មា ហើយឈុតសម្លៀកផ្នែកខាងលើនេះ ក៏ស័ក្ដិសមជាមួយនឹងសំពត់ម៉ាក់ស៊ីផងដែរ រីឯភាពឡូយឆាយនេះមានភាពសមសួនបំផុត និងភាពរីករាយឥតក្ដីបារម្ភនៃកូឡិកហ្សិននេះ ក៏បានផ្ដល់នូវស្ដាយល៍ដ៏រីករាយដែលមិនអាចបំភ្លេចបាន។
ឈុតបែបកីឡាដ៏ស្រស់ស្អាតនេះពិតជាអស្ចារ្យខ្លាំងណាស់៕
-
Business2 months ago
ការទូទាត់ប្រាក់សំណងឆាប់រហ័ស (QR)
-
Entertainment2 months ago
ការបំបៅកូននៅតាមទីសាធារណៈ
-
Beauty5 months ago
បកស្រាយជំនឿមិនពិតទាំង ៥ ទាក់ទងនឹងសម្រស់
-
Entertainment5 months ago
ស្ត្រីអ្នកជំនួញដ៏ល្បី
-
Style5 months ago
ម៉ូដសក់
-
Style5 months ago
មូលហេតុ ៧ យ៉ាងដែលធ្វើឱ្យអ្នកនៅតែមិនសប្បាយចិត្ត
-
Uncategorized2 months ago
ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់
-
Health & Fitness2 weeks ago
ភីហ្សាដុតពិសេស