Fashion
ស្លាកសញ្ញា GUCCI
ស្លាកសញ្ញា GUCCI គឺពិតជាមានភាពល្បីល្បាញខ្លាំងណាស់ វាជាស្លាកសញ្ញាដ៏ប្រណីត របស់អ៊ីតាលីដែលត្រូវបានបង្កើតឡើងដោយលោក Guccio Gucci នៅដើមឆ្នាំ

ស្លាកសញ្ញា GUCCI គឺពិតជាមានភាពល្បីល្បាញខ្លាំងណាស់ វាជាស្លាកសញ្ញាដ៏ប្រណីត របស់អ៊ីតាលីដែលត្រូវបានបង្កើតឡើងដោយលោក Guccio Gucci នៅដើមឆ្នាំ ១៩២០។ លោក Guccio Gucci ជាពាណិជ្ជករដ៏ប្លែកពីគេ និងជោគជ័យបំផុតជាកូនប្រុសរបស់អ្នកឌីហ្សាញម៉ូដហ្វេហ្សិន និងជាពាណិជ្ជករជនជាតិអ៊ីតាលីដែលជាម្ចាស់នៃ The House of Gucci។ លោក Guccio Gucci បានប្រើប្រាស់ជំនាញពាណិជ្ជកម្មដ៏អស្ចារ្យរបស់លោកដើម្បីក្លាយខ្លួនជាអ្នកច្នៃម៉ូដ និងជាអ្នកផលិតផលិតផលម៉ូដច្នៃពីស្បែកសត្វដ៏មានគុណភាពខ្ពស់ និងគួរឱ្យកត់សម្គាល់បំផុតផងដែរ។
លោក Guccio Gucci បានចាប់ផ្ដើមដំណើរការនៃស្លាកសញ្ញារបស់លោកជាមួយនឹងការផលិតវ៉ាលីសប្រណីតៗស័ក្ដិសមបំផុតសម្រាប់អ្នកមានទ្រព្យធនច្រើននាពេលនោះ។ ជាបន្តបន្ទាប់មកទៀត លោកក៏បានបន្តផលិតគ្រឿងអាសេសសឺរីជាច្រើនប្រភេទផ្សេងទៀតដែលត្រូវបានផលិតឡើងពីស្បែកសត្វពិតៗ និងពិតជាទទួលបានជោគជ័យដ៏ខ្លាំងក្លាបំផុត។`
Kering ជាក្រុមហ៊ុនបារាំងដែលគ្រប់គ្រងលើស្លាកសញ្ញា Gucci ដែលមានការិយាល័យកណ្ដាលនៅទីក្រុងប៉ារីស។ ពួកគេបានផ្ដល់ជូនអតិថិជននូវជម្រើសផលិតផលជាច្រើនប្រភេទផ្សេងៗពីគ្នា ផលិតផលកីឡា និងផលិតផលដែលស័ក្ដិសមនឹងបែបបទជីវិតរស់នៅប្រចាំថ្ងៃរបស់អតិថិជន។ ថ្មីៗនេះហាង Gucci មានវត្តមាននៅទូទាំងសកលលោក ព្រមទាំងបានផ្ដល់នូវផលិតផលដែលមានគុណភាពខ្ពស់បំផុតដែលក្នុងនោះរួមមានទាំងសម្លៀកបំពាក់ កាបូប ស្បែកជើង គ្រឿងអលង្ការ នាឡិកា ទឹកអប់ គ្រឿងសម្អាង ផលិតផលថែរក្សាសម្រស់ផ្សេងៗទៀតផងដែរ។
គួរឱ្យកត់សម្គាល់ផងដែរថាស្លាកសញ្ញា Gucci ត្រូវបានជាប់ចំណាត់ថ្នាក់ទី ៣៧ ជាស្លាកសញ្ញាដែលរកចំណូលបាន ១២.៤ ពាន់លានដុល្លារ ត្រូវបានកត់ត្រាក្នុងបញ្ជី Forbes World’s Most Valuable Brands កាលពីឆ្នាំ២០១៥។
ចូលទៅកាន់វេបសាយផ្លូវការរបស់ស្លាកសញ្ញា Gucci ដើម្បីទស្សនាផលិតផលប្រណីតៗជាច្រើនប្រភេទដែលមានក្នុងបញ្ជីផលិតផលដ៏ឈានមុខគេរបស់ខ្លួន។
ស្លាកសញ្ញា Christian Dior
អ្នកច្នៃម៉ូដសម្លៀកបំពាក់ជនជាតិបារាំងលោក Christian Dior បានពាំនាំស្លាកសញ្ញារបស់លោកមកកាន់ពិភពលោកនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ១៩៤៦ នៅឯ Avenue Montaigne Paris។ មួយរយៈពេលក្រោយមក នៅក្នុងឆ្នាំ ១៩៤៧ លោក Dior បានបង្ហាញស្នាដៃដ៏ពិសេសរបស់លោកដោយបានច្នៃម៉ូដជាង ៩០ ម៉ូដឯណោះ។ ចាប់ផ្ដើមពីការពង្រីកខ្លួននៅក្នុងទីក្រុងប៉ារីស និងបានបន្តអភិវឌ្ឍខ្លួនរហូតឈានទៅកាន់បណ្ដាប្រទេសផ្សេងៗទៀតក្នុងពិភពលោក ស្លាកសញ្ញាដ៏គួរឱ្យកត់សម្គាល់របស់លោកទទួលបានការពេញចិត្តពីសំណាក់អតិថិជនរបស់ខ្លួនជាមួយនឹងកូឡិកហ្សិនដ៏ស្រស់ស្អាតអស្ចារ្យ ក៏ដូចជាការកែប្រែម៉ូដហ្វេហ្សិនដើម្បីឱ្យកាន់តែពិសេសអស្ចារ្យជាងមុនបន្ថែមទៀត។
ថ្មីៗនេះ ក្រុមហ៊ុនស្លាកសញ្ញាប្រណីតដ៏ល្បីល្បាញទទួលបានការគ្រប់គ្រងពីពាណិជ្ជករជនជាតិបារាំងលោក Bernard Arnault។ ស្លាកសញ្ញា Christian Dior ទទួលបានការទទួលស្គាល់ដោយសារតែការច្នៃម៉ូដបែបប្រពៃណីរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយក៏ស្លាកសញ្ញានេះបានផលិតនូវផលិតផលប្រណីតទាន់សម័យបំផុតសម្រាប់បុរស និងស្ត្រីដែលក្នុងនោះមានដូចជាគ្រឿងអាសេសសឺរី ផលិតផលស្បែក ស្បែកជើង គ្រឿងអលង្ការ គ្រឿងតុបតែងមុខ និងផលិតផលថែរក្សាសម្រស់ផងដែរ។
ស្លាកសញ្ញា Dior រួមបញ្ចូលទាំងផលិតផល Baby Dior ដែលជាការរចនាពិសេសសម្រាប់ក្មេងៗ និងកុមារតូចៗ។ លើសពីនេះទៀត ស្លាកសញ្ញា Dior ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងចំពោះផលិតផលទឹកអប់ Miss Dior Perfume ដែលយកតាមឈ្មោះប្អូនស្រីរបស់លោក Dior គឺនាង Catherine Dior និងបានធ្វើឱ្យផលិតផលទឹកអប់នេះល្បីខ្ទរខ្ទាទូទាំងសកលលោកផងដែរ។
ស្លាកសញ្ញា Dior មិនខ្វះឡើយនូវគំនិតច្នៃប្រឌិតខ្ពស់ ព្រមទាំងមានភាពប៉ិនប្រសប់ដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរសម្រាប់លោក Christian Dior ខ្លួនឯងផ្ទាល់ លោក Yves Saint Laurent និងលោក John Galliano នាពេលថ្មីៗនេះផងដែរ។ មិនមានចម្ងល់អ្វីឡើយដែលស្លាកសញ្ញា Dior មានអ្នកគាំទ្រជាច្រើនដែលក្នុងនោះក៏មានតារាល្បីៗដូចជានាង Madonna នាង Blake Lively និងលោក Brad Pitt ។ល៕

តើលោក Ralph Lauren ជានរណា?
ហេតុផលដែលធ្វើឱ្យល្បីឈ្មោះ៖ អ្នកឌីហ្សាញហ្វេហ្សិនសញ្ជាតិអាមេរិកាំងរូបនេះ មានក្រុមហ៊ុនផលិតសម្លៀកបំពាក់ដែលអាចរកប្រាក់បានរាប់កោដិដុល្លារ។
គាត់តែងតែមានបំណងចង់បង្កើតភាពហ៊ឺហាសាមញ្ញដែលមនុស្សគ្រប់គ្នាចង់បាន។ គាត់ប្រើប្រាស់ពណ៌សំខាន់ៗតែប៉ុណ្ណោះ ហើយតែងតែជាអ្នកស្រឡាញ់ពេញចិត្ដនឹងពណ៌សទន់រលោង។
ការកាត់ដេរសម្លៀកបំពាក់យ៉ាងល្អឥតខ្ចោះ កអាវដ៏ទាក់ទាញ និងកូឡិកហ្សិនដ៏ស្រស់ស្អាត គឺជាសោភណភាពរបស់គាត់។ នារី (The Ralph Lauren girl) ត្រូវបានគេស្រមើស្រមៃឃើញនៅលើនាវាកម្សាន្ដមួយ ស្ទើរតែគ្មានក្ដីបារម្ភ និងខ្យល់ដ៏ត្រជាក់បក់ផាត់រវិចរវិចៗ។
បុព្វហេតុដើម្បីការងារមនុស្សធម៌៖ ជាមួយនឹងក្រុមហ៊ុនស្លាកសញ្ញាដ៏ប្រណីតរបស់គាត់ ដែលងាយនឹងត្រូវគេស្គាល់ជុំវិញពិភពលោក ដោយរកប្រាក់បានយ៉ាងមហាសាល លោក Ralph Lauren ក៏បានបរិច្ចាគទៅវិញដើម្បីបុព្វហេតុការងារមនុស្សធម៌។
គាត់បានចូលរួមផ្ដល់មូលនិធិទៅដល់មជ្ឈមណ្ឌល Nina Hyde ផ្នែកស្រាវជ្រាវជំងឺមហារីកសុដន់ (Nina Hyde Center for Breast Cancer Research) នៅឯសាកលវិទ្យាល័យ Georgetown University ហើយនៅឆ្នាំ២០០១ សាជីវកម្ម Ralph Lauren Corporation បានបើកមូលនិធិ Polo Ralph Lauren Foundation ដើម្បីលើកកម្ពស់ការយល់ដឹងចំពោះគំនិតផ្ដួចផ្ដើមការងារមនុស្សធម៌ដទៃទៀតនៅជុំវិញពិភពលោក។

Ralph Lauren Fashion Show, Ready to Wear Collection Spring Summer 2016 in New York
លោក Lauren ក៏បានចាប់ផ្ដើមគំនិតផ្ដួចផ្ដើមទូទាំងពិភពលោកមួយផងដែរ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺមហារីកដែលមានឈ្មោះថាមូលនិធិ Pink Pony Fund។ គាត់ក៏កំពុងតែផ្ដល់មូលនិធិទៅដល់មន្ទីរស្រាវជ្រាវជំងឺមហារីកដ៏ទំនើបមួយផងដែរ៕

Ralph Lauren Fashion Show, Ready to Wear Collection Spring Summer 2016 in New York
Fashion
ការច្នៃម៉ូដមានលក្ខណៈប្លែក
ស្ត្រីអ្នកច្នៃម៉ូដជនជាតិបារាំងដ៏ល្បីអ្នកស្រី Isabel Marant បានបង្វែរចំណាប់អារម្មណ៍

Isabel Marant
អ្នកស្រី Isabel Marant និងការបំផុសគំនិតដែលទទួលបានពីអាស៊ីខាងកើត
ស្ត្រីអ្នកច្នៃម៉ូដជនជាតិបារាំងដ៏ល្បីអ្នកស្រី Isabel Marant បានបង្វែរចំណាប់អារម្មណ៍ច្នៃម៉ូដរបស់ខ្លួនទៅរកក្រុមជនជាតិម្តងទៀតហើយ។ អ្នកស្រីមិនបានធ្វើឱ្យយើងខកចិត្តឡើយជាមួយស្នាដៃច្នៃម៉ូដដ៏ស្រស់ស្អាតបង្កប់ម៉ូដប្រពៃណីជនជាតិ។
ម៉ូដដែលអ្នកស្រីច្នៃគឺទទួលឥទ្ធិពលពីមជ្ឈឹមបូព៌ាមានដូចជាម៉ូដខោប៉ោងជើងវែងគូជាមួយអាវក្រៅតូចរលុងមានជាយរសាត់បន្ថែមជាមួយស្បែកជើងចងខ្សែកម្ពស់ផ្សេងៗគ្នា។
ក្រណាត់ទាំងនោះលម្អទៅដោយក្បាច់ប្រពៃណី ក្បាច់ប៉ាក់ភ្លឺផ្លេក និងត្បូងថ្លាផ្សេងៗដែលអ្នកស្រី Marrant ចូលចិត្តប្រើយកមកច្នៃពីលើដូចជាម៉ូដអាវក្រៅវែង ម៉ូដអាវក្រប់ថប់ និងនៅលើចង្កេះ។
ការច្នៃម៉ូដលើកនេះមានលក្ខណៈប្លែកមើលទៅស្រស់ស្អាតជាងស្នាដៃមុនៗរបស់អ្នកស្រី Marant។
Max Mara
ពីសុភាពនារីទៅជានារីឡូយឆាយ
ម៉ាក Max Mara ផ្លាស់ប្តូរជាមួយស្តាយល៍ហ្វេហ្សិនបែបទំនើង
ក្រុមហ៊ុនជំនួញផ្នែកសម្លៀកបំពាក់លំដាប់ខ្ពស់អ៊ីតាលីបានផ្ទាត់ចោលនូវច្បាប់កាត់ដេរហើយបង្កើតច្បាប់ថ្មីដោយខ្លួនឯង។
សម្រាប់និទាឃរដូវនេះ ម៉ាក Max Mara បានធ្វើការផ្លាស់ប្តូរហ្វេហ្សិនប្រពៃណីទៅជាហ្វេហ្សិនសប្បាយៗបែបទំនើប។ តើនរណាទៅនឹកឃើញកាត់ដេរសម្លៀកបំពាក់ដែលមានដៃវែងជ្រុល រីឯឡេវអាវរត់ខុសជួរ និងមិនត្រូវគ្នាបែបនេះ?
ប្រសិនបើស្តាយល៍ដ៏ប្លែកនេះនៅមិនអាចទាក់ទាញចិត្តរបស់អ្នកបានទេ សាកល្បងមកមើលឈុតសម្លៀកបំពាក់ដែលមានរូបផ្កាយពីស្មាដល់ចុងជើងទាំងនេះទៅមើល៎! មិនតែប៉ុណ្ណោះនៅមានឈុតក្រឡាឆ្នូតម៉ូដនាវិកគូជាមួយនឹងកាបូបក្រណាត់ចងខ្សែធ្វើឱ្យមានអារម្មណ៍ដូចជានាវិកាដ៏ស្រស់សោភាពិតៗ៕
Fashion
Chloe នាំយើងត្រឡប់ទៅកាន់ពេលវេលាមួយដែលពិបាកបង្កើតហ្វេហ្សិន
Clare Waight Keller នៅឯ Chloe បង្កើតហ្វេហ្សិន atheleisure ដោយប្រើពាក្យពេចន៍

ត្រឡប់ទៅអនាគតកាល
Chloe នាំយើងត្រឡប់ទៅកាន់ពេលវេលាមួយដែលពិបាកបង្កើតហ្វេហ្សិន
Clare Waight Keller នៅឯ Chloe បង្កើតហ្វេហ្សិន atheleisure ដោយប្រើពាក្យពេចន៍ផ្ទាល់ខ្លួន។
“កូឡិកហ្សិនប្រចាំរដូវកាលនេះគឺជាការឧទ្ទិសចំពោះយុវតីឈ្មោះ Kate, Chloé, Cecilia, Corinne, Rosemary, Emma និង Courtney ដែលតំណាងឱ្យសេរីភាពនិងអេឡេហ្គង់នៃភាពសាមញ្ញដ៏អស្ចារ្យបំផុត។”
ការចងចាំនូវមោទកភាពនាទសវត្សរ៍ទី៩០ បានត្រឡប់មកវិញយ៉ាងជោរជន់ជាមួយនឹងភាពទាន់សម័យ។
ខោជើងវែងរលោងស្រិលត្រូវបានគេស្លៀកជាមួយនឹងអាវបំពង់វាលស្មា ហើយឈុតសម្លៀកផ្នែកខាងលើនេះ ក៏ស័ក្ដិសមជាមួយនឹងសំពត់ម៉ាក់ស៊ីផងដែរ រីឯភាពឡូយឆាយនេះមានភាពសមសួនបំផុត និងភាពរីករាយឥតក្ដីបារម្ភនៃកូឡិកហ្សិននេះ ក៏បានផ្ដល់នូវស្ដាយល៍ដ៏រីករាយដែលមិនអាចបំភ្លេចបាន។
ឈុតបែបកីឡាដ៏ស្រស់ស្អាតនេះពិតជាអស្ចារ្យខ្លាំងណាស់៕
-
Business2 months ago
ការទូទាត់ប្រាក់សំណងឆាប់រហ័ស (QR)
-
Entertainment2 months ago
ការបំបៅកូននៅតាមទីសាធារណៈ
-
Beauty5 months ago
បកស្រាយជំនឿមិនពិតទាំង ៥ ទាក់ទងនឹងសម្រស់
-
Entertainment5 months ago
ស្ត្រីអ្នកជំនួញដ៏ល្បី
-
Style5 months ago
ម៉ូដសក់
-
Style5 months ago
មូលហេតុ ៧ យ៉ាងដែលធ្វើឱ្យអ្នកនៅតែមិនសប្បាយចិត្ត
-
Uncategorized2 months ago
ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់
-
Health & Fitness2 weeks ago
ភីហ្សាដុតពិសេស