Travel
ដំណើរកម្សាន្ត ៤៨ ម៉ោងនៅក្រុងហាណូយ
ហាណូយ រដ្ឋធានីធំរបស់ប្រទេសវៀតណាមគឺជាកន្លែងទេសចរណ៍ដែលអ្នកមិនគួររំលង។ ជាទីក្រុងដ៏ស្រស់ស្អាតហ៊ុមព័ទ្ធទៅដោយធម្មជាតិ ផ្ទៃបឹងដ៏គួរឱ្យចាប់ចិត្ត និង

ហាណូយ រដ្ឋធានីធំរបស់ប្រទេសវៀតណាមគឺជាកន្លែងទេសចរណ៍ដែលអ្នកមិនគួររំលង។ ជាទីក្រុងដ៏ស្រស់ស្អាតហ៊ុមព័ទ្ធទៅដោយធម្មជាតិ ផ្ទៃបឹងដ៏គួរឱ្យចាប់ចិត្ត និងជ្រលងភ្នំគួរជាទីមនោរម្យ។ ផ្ទះឈើអមតាមដងផ្លូវធ្វើឱ្យទីក្រុងចំណាស់មួយនេះកាន់តែទាក់ទាញអ្នកទេសចរឱ្យមកកម្សាន្ត។
នៅពេលដែលអ្នកដើរលេងជុំវិញទីក្រុង អ្នកច្បាស់ជាមើលឃើញម៉ូតូ Scooter យ៉ាងច្រើននៅតាមដងផ្លូវ ធ្វើឱ្យអ្នកមានអារម្មណ៍ថានេះជាទីក្រុងចំណាស់ដែលលាក់កំបាំងពីសម័យកាលទំនើប។ ទីក្រុងនេះសម្បូរកន្លែងកម្សាន្តជាច្រើនដូចជាមជ្ឈមណ្ឌលលក់ទំនិញ ផ្សារក្នុងតំបន់ និងកន្លែងដទៃទៀតជាច្រើន។ ប្រសិនបើអ្នកចូលចិត្តធម្មជាតិ ហាណូយគឺជាទីកន្លែងដ៏ស័ក្តិសមបំផុត។ ជាមួយផ្ទៃទឹកដ៏ស្រស់ស្អាត វាលស្មៅបៃតងខ្ចី និងភ្នំថ្មដ៏ខ្ពស់ចោត កាន់តែធ្វើឱ្យអ្នកទេសចរត្រូវតែមកទស្សនាឱ្យខានតែបាន។
ប្រសិនបើអ្នកមានគម្រោងមកកម្សាន្តទីក្រុងហាណូយរយៈពេលខ្លីតែសប្បាយ អ្នកគួរតែពិនិត្យមើលជើងហោះហើររបស់ក្រុមហ៊ុនឈ្នះពានរង្វាន់ Vietjet Airline ដែលក្រុមហ៊ុននេះឧស្សាហ៍ធ្វើការផ្តល់ជូនពិសេសៗយ៉ាងច្រើន ដើម្បីរីករាយជាមួយដំណើរកម្សាន្តរយៈពេល ៤៨ ម៉ោងនៅក្នុងទីក្រុងដ៏អស្ចារ្យ។ ខាងក្រោមនេះជាព័ត៌មានខ្លះដែលអ្នកត្រូវការ៖
ទីកន្លែងដែលគួរទៅកម្សាន្ត
ហាណូយគឺជាទីក្រុងដែលលាយចម្រុះដោយវប្បធម៌អាស៊ីប៉ែកខាងកើត និងបស្ចឹមប្រទេស។ ទីក្រុងនេះសម្បូរទៅដោយទីកម្សាន្តជាច្រើនសម្រាប់អ្នកទេសចររួមមានទីកន្លែងដ៏អ៊ូអរ និងទីកន្លែងធម្មជាតិដ៏មនោរម្យ។ ក៏ប៉ុន្តែប្រសិនបើអ្នករវល់មានពេលត្រឹមតែ ២ ថ្ងៃដើម្បីដើរកម្សាន្តក្នុងទីក្រុងដ៏ស្រស់ស្អាតនេះ យើងខ្ញុំសូមណែនាំកន្លែងកម្សាន្តខាងក្រោមដើម្បីឱ្យអ្នកទទួលបានបទពិសោធន៍គ្រប់គ្រាន់ពីទីក្រុងនេះ៖
តំបន់ផ្សារសង្កាត់បុរាណ Old Quarter
តំបន់ផ្សារសង្កាត់បុរាណ Old Quarter គឺស្ថិតនៅជិតបឹង Hoan Kiem និងជាចំណុចកណ្តាលរបស់ទីក្រុងផងដែរ។ តំបន់ផ្សារនេះសម្បូរដោយដងវិថីចាស់ៗអមទៅដោយហាងលក់ទំនិញជាច្រើនប្រភេទ។ នៅតំបន់ផ្សារនេះគឺសម្បូរទៅដោយសំណង់ស្ថាបត្យកម្មបន្សល់ពីអាណានិគមបារាំង។ អ្វីដែលប្រសើរនោះគឺអ្នកអាចធ្វើដំណើរទៅកាន់ព្រះវិហារដែលនៅជិតផ្សារនេះបំផុត។
ទីក្រុងហាណូយសម្បូរទៅដោយបឹងជាច្រើន ក៏ប៉ុន្តែបឹង Hoan Kiem គឺស្ថិតនៅចំកណ្តាលតំបន់ប្រវត្តិសាស្ត្រ និងវប្បធម៌ ថ្វីបើបឹងនេះតូចជាបឹងខាងលិច តែបឹងនេះគឺមានតំបន់ផ្សារ Old Quarter ព័ទ្ធជុំវិញ ដែលធ្វើឱ្យបឹងនេះមានទេសភាពស្រស់ស្អាត និងជាទីលម្ហែអារម្មណ៍ដ៏ស្ងប់ស្ងាត់សម្រាប់ភ្ញៀវដែលចង់ចាកចេញពីភាពអ៊ូអរនៃផ្សារ Old Quarter។
ស្ថិតនៅចំកណ្តាលបឹងមានកោះតូចមួយដែលមានវត្តសង់ពីថ្មតូចមួយនៅពីលើ ក៏ប៉ុន្តែអ្នកដំណើរមិនអាចធ្វើដំណើរទៅដល់ឡើយព្រោះតែគ្មានស្ពាន ឬទូកដើម្បីនាំទៅឡើយ ប៉ុន្តែអ្នកទេសចរអាចគយគន់អណ្តើកដែលហែលចុះឡើងក្នុងបឹងនេះបាន។ ឈ្មោះបឹងនេះគឺមានអត្ថន័យថា “បឹងព្រះខ័នវិលវិញ” មូលហេតុដែលបឹងនេះមានឈ្មោះដូច្នេះក៏ព្រោះតែមានដំណាលរឿងថាស្តេចអណ្តើកមាស (Kim Qui) ជាអ្នកដណ្តើមដាវយកមកប្រគល់ជូនអធិរាជ Le Loi។ ព្រះខ័ននេះប្រគល់ជូនក្នុងគោលបំណងវាយប្រហាររាជវង្សម៉េងរបស់ប្រទេសចិន។ បន្ទាប់ពីទទួលបានជោគជ័យតទល់នឹងទ័ពឈ្លានពាន អធិរាជអង្គនោះក៏បានជិះទូកតាមបឹង Hoan Kiem នៅពេលនោះស្រាប់តែមានអណ្តើកយក្សមួយផុសចេញពីទឹកហើយក៏បានដណ្តើមព្រះខ័នពីទ្រង់ ហើយហក់ចូលក្នុងទឹកដ៏ជ្រៅបាត់ស្រមោលតាំងពីពេលនោះមក។
បឹងខាងលិច
បឹងខាងលិចគឺជាបឹងដ៏ធំជាងគេបំផុតនៅក្នុងទីក្រុងហាណូយ ដែលបឹងនេះអ្នកស្រុកតែងហៅថា Tay Ho។ នៅពេលដែលអ្នកទៅដល់បឹងនេះ អ្នកនឹងបានឃើញទេសភាពអគារខ្ពស់ៗដ៏ច្រើននៅទីក្រុងហាណូយ។ វត្ត Tay Ho និងវត្ត Trấn Quốc គឺសុទ្ធតែស្ថិតនៅជិតបឹងនេះ។ ប្រសិនបើអ្នកចង់ភ្លក្សអាហារគ្រឿងសមុទ្ររសជាតិបែបវៀតណាម តំបន់បឹងខាងលិចគឺស័ក្តិសមបំផុតសម្រាប់អ្នក។
ព្រះវិហារអក្សរសិល្ប៍
ទីក្រុងហាណូយល្បីល្បាញដោយសារតែប្រវត្តិសាស្ត្ររបស់ខ្លួន។ ដូច្នេះហើយអ្នកមិនត្រូវរំលងព្រះវិហារអក្សរសិល្ប៍ឡើយ។ ព្រះវិហារនៃខុងជឺនេះក៏ជាមហាវិទ្យាល័យដំបូងគេបំផុតប្រចាំទីក្រុងហាណូយ។ ព្រះវិហារនេះផ្តល់ជូនអ្នកទេសចរឱ្យបានស្គាល់នូវប្រវត្តិជីវិតរបស់បញ្ញាវន្តកំពូលៗរបស់ទីក្រុងហាណូយ។ ព្រះវិហារនេះមានទីធ្លា ៥ ដែលមានរបងព័ទ្ធជុំវិញ ហើយតំបន់នេះក៏មានព្រះវិហារដទៃទៀតជាច្រើនផងដែរ។
សកម្មភាពកម្សាន្តនានា
មានអ្វីជាច្រើនដែលអ្នកគួរតែសាកល្បងធ្វើនៅក្នុងទីក្រុងហាណូយ ក៏ប៉ុន្តែដោយសារតែពេលវេលារបស់អ្នកមានកំណត់ អ្នកគួរតែជ្រើសរើសអ្វីដែលល្អបំផុត តួយ៉ាងដូចជាការកម្សាន្តដូចមានរ៉ាយរ៉ាប់ខាងក្រោម៖
ញ៉ាំស្រាបៀរហ៊ឺយនៅ Hoan Kiem Bia Hoi
ដំណើរកម្សាន្តទៅកាន់ហាណូយរបស់អ្នកនឹងមិនពេញលេញឡើយ ប្រសិនបើអ្នកមិនបានទៅញ៉ាំស្រាបៀរហ៊ឺយនៅ Hoan Kiem Bia Hoi។ អង្គុយលើកៅអីជ័រទាបៗ រួចកុម្ម៉ង់ស្រាបៀរដ៏ឆ្ងាញ់តែមានតម្លៃថោកមែនទែនដែលអ្នកមិនធ្លាប់បានជួប។
ស្វែងយល់ពីប្រវត្តិសាស្ត្ររបស់ប្រទេសវៀតណាម
ហាណូយជាទីក្រុងដែលពោរពេញដោយប្រវត្តិសាស្ត្រ ដំណើរកម្សាន្តរបស់អ្នកនឹងមិនពេញលេញឡើយប្រសិនបើអ្នកមិនបានស្វែងយល់ពីប្រវត្តិសាស្ត្ររបស់ទីក្រុងនេះ។ ដូច្នេះ សូមកុំភ្លេចទៅទស្សនាព្រះវិហារ សារមន្ទីរនៅក្នុងទីក្រុងដើម្បីស្វែងយល់ពីសង្គ្រាម និងរាជវង្សម៉េង។ ចេតិយហូជីមិញ គុក Hoa Lo សារមន្ទីរជាតិពន្ធវិទ្យា គឺសុទ្ធតែជាតំបន់ប្រវត្តិសាស្ត្រល្អៗដើម្បីសិក្សាពីប្រវត្តិសាស្ត្ររបស់វៀតណាម។
ទិញវត្ថុអនុស្សាវរីយ៍នៅឯផ្សារ Dong Xuan
ប្រសិនបើបានមកលេងទីក្រុងហាណូយ ហើយមិនបានទិញវត្ថុអនុស្សាវរីយ៍អ្នកច្បាស់ជាស្តាយក្រោយមិនខាន។ អ្នកអាចទៅផ្សារ Dong Xuan ដើម្បីទិញវត្ថុអនុស្សាវរីយ៍ដ៏គួរឱ្យចាប់អារម្មណ៍ ក៏ដូចជាទទួលយកបទពិសោធន៍ដើរផ្សារដ៏អ៊ូអរនេះផងដែរ។
កន្លែងលក់អាហារឆ្ងាញ់ៗ
យើងមិនអាចវាយតម្លៃហាងអាហារតែសម្បកក្រៅទាំងមិនទាន់បានភ្លក្សអាហារនោះទេ។ ខាងក្រោមនេះគឺជាឈ្មោះភោជនីយដ្ឋានដែលអ្នកគួរតែសាកល្បងដើម្បីដឹងពីរសជាតិអាហារបែបវៀតណាមដ៏ឈ្ងុយឆ្ងាញ់៖
ហាងកាហ្វេ Au Lac
ប្រសិនបើអ្នកចង់ញ៉ាំកាហ្វេឈ្ងុយឆ្ងាញ់ សាកល្បងទៅហាង Au Lac នៅឯ Ly Thai។ ហាងកាហ្វេដ៏ស្រស់ស្រាយនេះមានប្រគុំតន្ត្រី Jazz នៅថ្ងៃអង្គារ៍ ព្រហស្បតិ៍ និងថ្ងៃអាទិត្យ។
ភោជនីយដ្ឋាន Maison De Tet Décor
Maison De Tet Décor ជាភោជនីយដ្ឋានដ៏ទាន់សម័យស្ថិតនៅទីក្រុងហាណូយសង្កាត់បឹងខាងលិច។ ភោជនីយដ្ឋានមួយនេះនឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាដូចជានៅផ្ទះដូច្នោះឯង។ នៅទីនេះអ្នកអាចទទួលទានអាហារពេលព្រឹក និងកាហ្វេ ហើយពេលយប់អ្នកអាចញ៉ាំអាហារវៀតណាមបាន។
ទស្សនាចរជុំវិញទីក្រុងហាណូយ – មធ្យោបាយធ្វើដំណើរទៅមក
មានមធ្យោបាយធ្វើដំណើរជាច្រើនសម្រាប់ឱ្យអ្នកដើរលេងជុំវិញទីក្រុងហាណូយ។ ប្រសិនបើអ្នកចង់ឱ្យដំណើរកម្សាន្តនៅហាណូយរបស់អ្នកមានលក្ខណៈរលូនល្អ យើងខ្ញុំសូមណែនាំជម្រើសធ្វើដំណើរមួយចំនួនសម្រាប់អ្នកធ្វើដំណើរកម្សាន្តនៅក្នុងទីក្រុង៖
ជិះឡានតាក់ស៊ី
តាក់ស៊ីគឺមានតម្លៃថោកនៅក្នុងទីក្រុងហាណូយ អ្នកអាចជ្រើសរើសក្រុមហ៊ុនតាក់ស៊ីដូចជា Hanoi Taxi, Mai Linh Taxi និង Taxi CP។
ជិះឡានក្រុង
ប្រសិនបើអ្នកចង់ចំណាយតិច អ្នកអាចធ្វើដំណើរតាមរថយន្តក្រុង។
ជិះម៉ូតូឌុប
ប្រសិនបើអ្នកពិតជាចង់បានដំណើរកម្សាន្តដ៏ល្អឥតខ្ចោះ អ្នកគួរតែកក់ម៉ូតូឌុប។ ម៉ូតូឌុបទាំងនេះពុំមានកំណត់គីឡូម៉ែត្រឡើយ ដូច្នេះអ្នកគួរតែឆែកមើលឱ្យបានត្រឹមត្រូវមុននឹងធ្វើការកក់។
ឥរិយាបថដ៏ល្អបំផុតនៅពេលដើរកម្សាន្តគឺបណ្តោយខ្លួនទៅតាមស្ថានភាព ដោយធ្វើចិត្តរីករាយនឹងវិស្សមកាលរបស់អ្នក។ ប្រសិនបើអ្នកមានពេលច្រើន អ្នកគួរតែទៅកម្សាន្តនៅកន្លែងដទៃទៀតក្នុងទីក្រុងហាណូយឱ្យបានច្រើន។ អ្នកក៏អាចឆែកមើលជើងហោះហើរក្នុងស្រុកផ្សេងៗដែលក្រុមហ៊ុន Vietjet ផ្តល់ជូន ដើម្បីទទួលបានភាពរីករាយកាន់តែច្រើនជាមួយក្រុមហ៊ុន Vietjet Airline៕


មាតុភូមិនៃភាពច្នៃប្រឌិត
តូក្យូបានបង្ហាញពិភពលោកទាំងមូលអំពីរចនាបទប្លែកៗគ្មានពីរក្នុងការដើរបង្ហាញម៉ូដក៏ដូចជានៅតាមដងផ្លូវផងដែរ
ទីក្រុងតូក្យូគឺជារាជាធានីដែលមួយដែលសំបូរទៅដោយអគារខ្ពស់ៗហាងលក់ទំនិញតុក្តតាអានីម៉េល្បីៗ ដើមឈឺរី និង វត្តអារាមជាច្រើនទៀតជាដើម។ ទីក្រុងដ៏ស្រស់ស្អាតនេះ ភាគច្រើនត្រូវបានស្គាល់ដោយ កន្លែងទីសក្ការបូជា Meiji Shinto និងរាជវាំងដែល ជាកន្លែងដែលអធិរាជជប៉ុនគង់នៅ។ លើសពីនេះទៅទៀត តូក្យូក៏ជា ទីក្រុងហ្វេហ្សិន ដ៏រស់រវើកមួយដែលសំបូរទៅដោយអ្នកច្នៃម៉ូដផងដែរ ជាពិសេសស្ថិតនៅតំបន់ Shibuya និង Harajuku ។ ចំពោះភាពពេញនិយមនៃហ្វេហ្សិនវិញ គឺមានការវិវដ្តយ៉ាងលឿន ស្ទើរតាមមិន ទាន់ ប្រសិនបើអ្នកមិនមែនជាអ្នកកំណត់ភាពពេញនិយម។ ជាទូទៅ ពិភពលោកតែងតែ កំណត់សំគាល់ទីក្រុង តូក្យូ គឺជារាជធានីនៃការលេងម៉ូដដ៏អស្ចារ្យប្លែកភ្នែកមួយដែល ខុសពីប្រទេសដទៃ។
ទស្សនីយភាពផ្សេងៗដែលអ្នកមិនគួរមើលរំលងនៅតាមបណ្តោយផ្លូវនៃទីក្រុងតូក្យូ៖
-អាវចាក់
-ឈុតពណ៌ខ្មៅ និង ប្រផេះ
-អាវក្រៅវែងរឹបរាង
-ខោខូវប៊ូយខ្លី
-អាវមួយកំណាត់ខ្លួន
-ស្បែកជើងកែងខ្ពស់
-ផ្ទៃដ៏លេចធ្លោ
-ការតុបតែងមុខដ៏ស្រស់ស្អាតឥតខ្ចោះ
-ផលិតផលធ្វើពីស្បែក
– ប្រណីតភាពនៃស្រទាប់នីមួយៗ
-អៀមពណ៌សដ៏ស្រស់ស្អាត
-អាវហ្សាក់ខេតស្បែកដ៏កក់ក្ដៅ
-អាវក្រៅរឹបចង្កេះ
-ស្បែកជើងកវែងត្រឹមភ្លៅ
-អាវយឺតដែលមានម៉ូដប្លែកៗ
តំបន់ដែលពោពេញទៅដោស្តាយល៍ពេញនិយម៖
- Francis Lola & Ellen V Lora នៅតំបន់ Harajuku
- ស្តាយល៍សម្លៀកបំពាក់បែប Room Boy Pony & Daisuke ជាមួយនឹង Comme des Garcons រួមទាំង Junya Watanabe នៅតំបន់ Harajuku
- សម្លៀកបំពាក់ស្តាយល៍បែប Kobinai Punk Bomber, ស្បែកជើងប្រភេទSpiked Sneakers & កាបូប Smiley Face Purse នៅតំបន់ Harajuku
ហ្វេហ្សិននៃទីក្រុងតូក្យូគឺជាទីក្រុងមួយដែលបង្ហាញអំពីតុល្យភាពដ៏អស្ចារ្យរនៃ ឈុតសម្លៀកបំពាក់រវាង សម្រស់ពិត និងក្តីស្រមៃ រួមជាមួយ ភាពរីករាយ និងភាពហ្មត់ចត់ តាមរយៈការកែច្នៃនិងស្នាដៃបង្កើតថ្មី។
Travel
អច្ឆរិយវត្ថុនៅ Dracula Land ប្រទេសរ៉ូម៉ានី
រ៉ូម៉ានីគឺជាប្រទេសដ៏ធំជាងគេបង្អស់នៅទ្វីបអឺរ៉ុប។ ទំហំផ្ទៃដីរបស់ប្រទេសនេះទាំងមូលត្រូវបានបែងចែកទៅកាន់

រ៉ូម៉ានីគឺជាប្រទេសដ៏ធំជាងគេបង្អស់នៅទ្វីបអឺរ៉ុប។ ទំហំផ្ទៃដីរបស់ប្រទេសនេះទាំងមូលត្រូវបានបែងចែកទៅកាន់ភ្នំ កូនភ្នំ និងវាលទំនាបជាមួយនឹងជួរភ្នំចំនួន ១៤ នៃតំបន់ភ្នំ Carpathian Mountains ដែលគ្របដណ្ដប់ផ្នែកកណ្ដាលនៃផ្ទៃប្រទេសនេះ។
ប្រទេសដ៏ស្រស់ស្អាតនេះប្រហែលជាត្រូវបានគេស្គាល់ថាជាទីកំណើតនៃមនុស្សដ៏អាក្រក់ដែលមានឈ្មោះថា Vlad Dracula។ បើទោះបីជាយ៉ាងណាក៏ដោយក្រៅពីតួអង្គ Count Dracula ពិភពលោកកំពុងតែរុករកអច្ឆរិយវត្ថុផ្សេងទៀតដែលមាននៅទីនោះ។ មានទីក្រុងចម្រុះពណ៌ជាច្រើន តំបន់ភ្នំ Carpathian Mountains ទេសភាពព្រៃព្រឹក្សាដ៏ស្រស់ស្អាត ទីក្រុងប្រវត្តិសាស្ត្រ រួមទាំងប្រាសាទដ៏អាថ៌កំបាំងជាច្រើនផ្សេងទៀត។ ជាមួយនឹងស្ថាបត្យកម្មរបស់ប្រទេសរ៉ូម៉ានី ស្ថាបត្យកម្មបែប Baroque និង Gothic ប្រវត្តិសាស្ត្រដ៏គួរឱ្យចាប់អារម្មណ៍ ព្រមទាំងឱកាសដែលអាចគយគន់ខ្លាឃ្មុំ និងចចកនៅក្នុងព្រៃ វាគ្មានចម្ងល់នោះទេដែលថាមនុស្សជាច្រើនបានងាកមកចាប់អារម្មណ៍ប្រទេសរ៉ូម៉ានីនាពេលបច្ចុប្បន្ននេះ។
តំបន់ Lure of Count Dracula
ក្រៅពីលំនៅដ្ឋាននៅឯតំបន់ប្រវត្តិសាស្ត្រ Transylvania អារ៉ាមដ្ឋាន Snagov Monastery ជាទីកន្លែងបញ្ចុះសពរបស់លោក និងបន្ទាយ Poienari Fortress ដែលមានកំពស់ ១៤៥៣ កាំ ដែលត្រូវបានគេអះអាងថាជា Vlad មានពិតនៅឯប្រាសាទ Dracula’s Castle ទីកន្លែងផ្សេងទៀតដូចជា Princely Court នៅឯ Targoviste និងប្រាសាទ Bran Castle ក៏មានទំនាក់ទំនងជាមួយនឹងរឿងព្រេង Dracula ដែរ។ បើទោះបីជាយ៉ាងណាក៏ដោយប្រាសាទ Bran Castle ត្រូវបានគេអះអាងថាជាកន្លែងស្នាក់នៅរបស់ Dracula តែពីរទៅបីយប់តែប៉ុណ្ណោះ។ ទោះជាយ៉ាងណា តំបន់ទាំងអស់នេះសុទ្ធតែមានប្រយោជន៍ក្នុងការស្វែងយល់បន្ថែម។
ប្រាសាទ Bran Castle គឺជាឧទាហរណ៍ដ៏ល្អបំផុតនៃស្ថាបត្យកម្មប្រាសាទបែបអ៊ឺរ៉ុបប៉ែកខាងកើត និងនៅតែជាកន្លែងសម្រាប់តម្កល់គ្រឿងសង្ហារឹមចាស់ៗរបស់ជនជាតិរ៉ូម៉ានី។
រដ្ឋធានី Bucharest
តំបន់ជុំវិញរាជធានី Bucharest ពិតជាគួរឱ្យទាក់ទាញខ្លាំងណាស់ដែលបង្ហាញឱ្យឃើញពីភាពរុងរឿងនៃប្រវត្តិសាស្ត្ររបស់ Bucharest ចាប់ពីសតវត្សរ៍ទី ៥ ដល់សតវត្សរ៍ទី ២០។
សារមន្ទីរ Dimitrie Gusti National Village Museum
គឺជាសារមន្ទីរពិន្ទុសាស្ត្រដែលបង្ហាញអំពីការរស់នៅ និងវប្បធម៌បែបជនបទ។ នៅទីនេះផងដែរ អ្វីដែលកាន់តែទាក់ទាញចិត្តអ្នកមកទស្សនានោះគឺឧបករណ៍ត្បាល់កិនដែលដើរដោយកម្លាំងខ្យល់ធ្វើអំពីឈើ និងដំបូលប្រក់ស្បូវផងដែរ។
មហាព្រះវិហារគ្រិស្ត Stavropoleos Monastery
ព្រះវិហារសាសនាគ្រិស្តអ័រតូដក់ខាងកើតសម្រាប់តែដូនជីស្ថិតនៅទីក្រុង Bucharest សាងសង់តាមរចនាបទ Brâncovenes ដើម្បីឧទ្ទិសដល់មហាទេវទូតមីកែល និងកាប្រៀល។ ឈ្មោះ Stavropoleos មានន័យថា “ទីក្រុងនៃឈើឆ្កាង” ហើយចំណុចលេចធ្លោនៃព្រះវិហារមួយនេះគឺតន្ត្រី Byzantine ដែលបន្លឺតាមរយៈចម្រៀងសាសនា និងជាកន្លែងតម្កល់សៀវភៅកូលិកហ្សិនតន្ត្រី Byzantine ដ៏ច្រើនជាងគេបំផុតនៅក្នុងទីក្រុង Romania។
មហាព្រះវិហារ Sinaia
ស្ថាបត្យកម្មនេះត្រូវបានសាងសង់ឡើងដើម្បីធ្វើជាមហាព្រះវិហារ និងជាបន្ទាយការពារដ៏រឹងមាំស្ថិតនៅលើដងផ្លូវពីទីក្រុង Brasov ទៅកាន់ទីក្រុង Bucharest។ ដើមឡើយមហាព្រះវិហារនេះគឺធ្វើឡើងសម្រាប់បព្វជិតចំនួន ១២ អង្គគង់នៅដើម្បីយកតម្រាប់តាមទេវទូតចំនួន ១២ អង្គ ប៉ុន្តែលុះយូរទៅចំនួនបព្វជិតក៏កើនឡើងកាន់តែច្រើន។
ទីក្រុង Sibiu
ទីក្រុង Sibiu សម្បូរពោរពេញទៅដោយសំណង់ស្ថាបត្យកម្មរចនាបទ Baroque សម្បូរទៅដោយផ្ទះស្អាតៗ ទីលានសួនដ៏ស្រស់ស្អាត រូបចម្លាក់ក្រុមទ័ពសាក់សុង រួមនឹងពិធីបុណ្យដ៏អធិកអធមជាច្រើន។ កម្មវិធីបុណ្យល្ខោនដ៏ល្អបំផុតលើលោកគឺត្រូវបានរៀបចំ និងធ្វើឡើងនៅទីនេះ ឈ្មោះពិធីបុណ្យនេះមានភាពសាមញ្ញាខ្លាំងណាស់ដោយវាមានឈ្មោះថា Sibiu International Theatre Festival។
ទីក្រុង Brasov៖ ជាបេះដូងនៃប្រទេសរ៉ូម៉ានី
Brasov ជាទីក្រុងប្រវត្តិសាស្ត្រដ៏ទាក់ទាញស្ថិតនៅជួរភ្នំ Carpathian ភាគខាងត្បូងហ៊ុមព័ទ្ធទៅដោយជម្រាលភ្នំដ៏ខៀវស្រងាត់នៅចំកណ្តាលនៃប្រទេសរ៉ូម៉ានី។ គ្របដណ្តប់ដោយស្ថាបត្យកម្មបែប Gothic បែប Barque និងបែបបុនវុឌ្ឍិសិល្បៈ ធ្វើឱ្យទីក្រុងដែលពីមុនហ៊ុមព័ទ្ធដោយកំពែងនេះក្លាយជាទីក្រុងដ៏ស្រស់ស្អាតជាងគេនៅក្នុងតំបន់ប្រវត្តិសាស្ត្រ Transylvania។
ប្រាសាទ Peleș ស្ថិតនៅក្នុងតំបន់ភ្នំ Carpathian នៅជិតទីក្រុង Sinaia។ អ្វីដែលទាក់ទាញបំផុតនោះគឺប្រាសាទ Peleș នេះមានកំពូលដ៏ខ្ពស់សន្លឹមស្ទើរតែប៉ះនឹងពពក។ នៅតាមជញ្ជាំងខាងក្រៅហ៊ុមព័ទ្ធទៅដោយគំនូរដ៏ស្រស់ស្អាតគូរដោយដៃ និងលម្អដោយស៊ុមបង្អួចធ្វើពីឈើមានក្បាច់ក្បូរ ធ្វើឱ្យប្រាសាទមួយនេះស្រស់ស្អាតតាមបែបបុរាណ។
សាងសង់ឡើងនៅសតវត្សរ៍ទី ១៣ ប្រាសាទ Bran គឺតំណាងឱ្យការលាយបញ្ចូលគ្នារវាងប្រវតិ្តសាស្ត្រសម័យដើម និងសម័យទំនើប បុព្វបុរស និងប្រពៃណី។ ប្រាសាទនេះមិនត្រឹមតែធ្វើឡើងតាមគំរូដ្រាកូឡានោះទេ ប្រាសាទ Bran ក៏ត្រូវបានគេចាត់ទុកជាសារមន្ទីរជាតិប្រចាំប្រទេសរ៉ូម៉ានីផងដែរ ជាតំបន់ទេសចរណ៍ដែលទាក់ទាញភ្ញៀវមកពីគ្រប់ទិសទីចូលមកទស្សនា៕
Travel
ដំណើរកម្សាន្តទៅកាន់ទីក្រុងឡុងដ៏
អា៎ ទីក្រុងឡុងដ៏ ទីក្រុងធំរបស់ប្រទេសអង់គ្លេស និងជាទីក្រុងដែលតែងតែមានផ្ទៃមេឃស្រទន់ និងមានប្រជាជនដែលចូលចិត្ត

អា៎ ទីក្រុងឡុងដ៏ ទីក្រុងធំរបស់ប្រទេសអង់គ្លេស និងជាទីក្រុងដែលតែងតែមានផ្ទៃមេឃស្រទន់ និងមានប្រជាជនដែលចូលចិត្តញ៉ាំតែ។ នេះជាទីក្រុងដែលមាននាឡិកាប៉មដ៏ល្បីល្បាញដែលមានឈ្មោះថា ‘Big Ben’។ ទីក្រុងដែលពោរពេញដោយក្តីស្រមើស្រមៃ និងកន្លែងកម្សាន្តដ៏ស្រស់ស្អាត។ មនុស្សម្នាមកពីគ្រប់ទិសទីជុំវិញពិភពលោកបានមកកម្សាន្តនៅទីនេះដើម្បីទទួលយកនូវបទពិសោធដ៏អស្ចារ្យពីទីក្រុងប្រវត្តិសាស្ត្រនេះ ដូចជាទៅទស្សនាសារមន្ទីរដ៏ល្បីៗ និងដើរលម្ហែតាមសួនច្បារដ៏ស្រស់ស្អាតជាច្រើន។ អ្នកច្បាស់ជាគ្មានអារម្មណ៍ធុញទ្រាន់ឡើយព្រោះថានៅក្នុងទីក្រុងនេះសម្បូរទៅដោយរចនាប័ទ្មក្លាស៊ីកដ៏ស្រស់ស្អាតជាច្រើន ដែលធ្វើឱ្យអ្នកឈ្លក់វង្វេងជាមិនខាន។ យើងខ្ញុំសូមប្រាប់ជាមុនថា មានវិថីដ៏ស្រស់ស្អាតជាច្រើននៅក្នុងទីក្រុងឡុងដ៏ដែលអាចធ្វើឱ្យអ្នកឈ្លក់វង្វេងបានដោយមិនដឹងខ្លួន។
យើងខ្ញុំជឿថា នរណាក៏មិនចូលចិត្តដែរនៅពេលដែលមកដល់ប្រទេសមួយតែបែរជាមិនដឹងថាគួរទៅកម្សាន្តនៅទីណា ឬគួរធ្វើអ្វី។ តែកុំបារម្ភថ្វី យើងខ្ញុំអាចជួយលោកអ្នកបាន។
ដើរទស្សនាកម្សាន្តទីក្រុងឡុងដ៏
រៀបចំកាលវិភាគដោយទុកពេល ១ ថ្ងៃសម្រាប់ខ្លួនឯងដើរទស្សនាសារមន្ទីរប្រទេសអង់គ្លេស British Museum។ សារមន្ទីរនេះស្ថិតនៅតាមដងវិថី Great Russel Street ដោយទីនេះជាតំបន់ទេសចរណ៍ដ៏ល្បីទាក់ទាញភ្ញៀវទេសចររាប់លាននាក់មកទស្សនាជារៀងរាល់ឆ្នាំ។ មានមូលហេតុមួយដែលធ្វើឱ្យទីនេះក្លាយជាតំបន់ទេសចរណ៍ដ៏ល្បី។ សារមន្ទីរនេះមានទំហំធំមែនទែន ដោយអ្នកទេសចរមិនអាចទស្សនាបានសព្វគ្រប់ក្នុងរយៈពេលមួយថ្ងៃឡើយ។ សារមន្ទីរនេះត្រូវបានបង្កើត និងបើកជាសាធារណៈនៅទសវត្សរ៍ឆ្នាំ ១៧០០ ហើយនៅតែបន្តមានវត្តមានបើទោះជាវាបានឆ្លងកាត់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រធំៗដូចជាសង្គ្រាមលោកលើកទី ១ និងលើកទី ២ ក៏ដោយ។ តម្លៃចូលគឺមិនគិតថ្លៃឡើយ ហើយសារមន្ទីរនេះក៏មានផ្តល់ជូនមគ្គុទេសក៍ជាច្រើនដោយមិនគិតថ្លៃថែមទៀតផង ដូច្នេះការមកកម្សាន្តនៅទីនេះមិនធ្វើឱ្យអ្នកចំណាយប្រាក់អស់ច្រើនឡើយ ដោយប្រាក់ទាំងនេះអ្នកអាចទុកចំណាយលើអ្វីដែលសំខាន់តួយ៉ាងដូចជាចំណាយលើអាហារជាដើម។ ប្រសិនបើអ្នកមិនចូលចិត្តមនុស្សអ៊ូអរដែលមកកម្សាន្តនៅទីនេះ យើងខ្ញុំសូមណែនាំអ្នកឱ្យមកពីព្រឹកព្រលឹមដើម្បីងាយដើរទស្សនាយ៉ាងស្ងប់អារម្មណ៍។
បន្ទាប់មកអ្នកអាចទៅកាន់ព្រះរាជវាំង Westminster Abbey ដើម្បីអង្គុយញ៉ាំកាហ្វេក្តៅៗគយគន់ប៉មនាឡិកា Big Ben។ កាលពីមុន និងបច្ចុប្បន្ននេះប៉មនាឡិកានេះនៅតែជាប៉មនាឡិកាដែលធំជាងគេនៅក្នុងប្រទេសអង់គ្លេសទាំងមូល។ ហើយក៏សូមកុំភ្លេចទស្សនាមនុស្សមា្នដ៏អ៊ូអរផងដែរ! មើល និងស្វែងយល់ពីជីវិតអ្នកទីក្រុងឡុងដ៏ដែលនៅជុំវិញអ្នក និងវប្បធម៌ថ្មីៗ។ ម្យ៉ាងទៀតរាជវាំង Westminster គឺជាកន្លែងគង់នៅរបស់ព្រះមហាក្សត្រីយានីនៃប្រទេសអង់គ្លេស។ នេះគឺជារាជវាំងតែមួយគត់ក្នុងចំណោមរាជវាំងដទៃដែលនៅតែសកម្ម ហើយអ្នកមិនគួរខកខានមកកម្សាន្តទីនេះឡើយពេលដែលមកលេងទីក្រុងឡុងដ៏។ នៅទីនោះក៏មានមគ្គុទេសក៍សម្រាប់នាំអ្នកទៅទស្សនាបន្ទប់ទទួលភ្ញៀវ អំណោយរាជវង្ស និងសួនច្បារចាប់ពីខែកក្កដា រហូតដល់ខែតុលាផងដែរ។
កន្ត្រកវិល London Eye គឺស្ថិតនៅមិនឆ្ងាយពីរាជវាំង Westminster ឡើយ ដោយវានៅខាងលើទន្លេ Thames ដែលហូរកាត់ទីក្រុងឡុងដ៏។ នៅពេលដែលអ្នកឆ្លងកាត់ទន្លេ Thames ទៅកាន់ South Bank អ្នកនឹងមើលឃើញទេសភាពដ៏ស្រស់ត្រកាលនៃទីក្រុងឡុងដ៏ពីក្នុងកន្ត្រកវិលដ៏ធំដែលមានឈ្មោះថា Millennium Wheel។ នៅទីនេះ អ្នកអាចដើរទៅទស្សនាវិចិត្រសាលដ៏ល្បីល្បាញនៅទីក្រុងឡុងដ៏ដែលមានឈ្មោះថា Tate Modern។ នៅទីនោះគឺមានតាំងបង្ហាញនូវគំនូរសហសម័យពីគ្រប់ទិសទីទូទាំងពិភពលោក ហើយការចូលទស្សនាគឺមិនត្រូវបានគិតថ្លៃឡើយ។ ប្រសិនបើអ្នកមិនសូវមានចំណូលចិត្តជាមួយគំនូរ អ្នកអាចចូលទៅពិសាអាហារសម្រន់ ឬកាហ្វេនៅភោជនីយដ្ឋាន ឬហាងកាហ្វេនៅក្បែរៗនោះបាន។
នៅទីក្រុងឡុងដ៏សម្បូរទៅដោយកន្លែងប្រវត្តិសាស្ត្រជាច្រើនដែលភាគច្រើនគឺស្ថាបត្យកម្មដែលប្រតិស្ថានឡើងច្រូងច្រាងនៅក្នុងទីក្រុង។ ប្រសិនបើអ្នកចូលចិត្តស្ថាបត្យកម្មចំណាស់ៗនៅក្នុងទីក្រុងឡុងដ៏ អ្នកគួរតែទៅទស្សនាព្រះវិហារ St Paul’s Cathedral។ ព្រះវិហារនេះគឺមានអាយុកាលជាងមួយពាន់ឆ្នាំ និងបន្សល់មកដល់សព្វថ្ងៃតាំងពីជំនាន់ស្តេចហេនរីទី ៨។ ជាមួយដំបូលពិតានដ៏ខ្ពស់ និងមានលក្ខណៈសំណង់បុរាណ វិហារនេះច្បាស់ជាធ្វើឱ្យអ្នកកោតស្ញប់ស្ញែងជាមិនខាន។
Notting Hill គឺជាទីក្រុងដ៏អ៊ូអរស្ថិតនៅប៉ែកខាងលិចទីក្រុងឡុងដ៏មិនឆ្ងាយពីរាជវាំង Westminster ប៉ុន្មានឡើយ។ ទីក្រុងនេះមានភាពទាក់ទាញ និងផ្តល់ឱ្យអ្នកនូវអារម្មណ៍ដ៏ពិសេស។ ប្រសិនបើអ្នកមកទស្សនានៅក្នុងអំឡុងខែសីហា អ្នកនឹងបានមកចូលរួមទស្សនាកម្មវិធីបុណ្យ Notting Hill Carnival ដែលគេតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ។ នៅក្នុងពិធីបុណ្យនេះគេឃើញមានក្បួនដង្ហែរ ក្រុមតន្ត្រីដើរជាក្បួន អ្នកសម្តែងសៀកតាមផ្លូវ លាយឡំជាមួយនឹងភ្លើងពណ៌ចម្រុះ និងសម្លេងតន្ត្រីដ៏ពិរោះ។ នេះយើងខ្ញុំមិនទាន់និយាយពីអាហារនៅឡើយផង។ ក៏ប៉ុន្តែប្រសិនបើអ្នកមកលេងចំថ្ងៃធម្មតាពុំមានពិធីបុណ្យអ្វីទេ អ្នកកុំបារម្ភអី ព្រោះថានៅទីនោះមានអ្វីច្រើនទៀតដែលអ្នកអាចទស្សនាបាន។ អ្នកអាចធ្វើដំណើរទៅកាន់ផ្សារ Portobello នៅផ្លូវ Portobello។ ថ្ងៃល្អបំផុតដែលអ្នកគួរទៅគឺថ្ងៃសុក្រ ឬថ្ងៃសៅរ៍ នោះជាពេលដែលផ្សារធំត្រូវបានបើក។ នៅទីនោះមានលក់របស់គ្រប់បែបយ៉ាងដូចជាវត្ថុបុរាណ សម្លៀកបំពាក់ ផ្លែឈើ និងបន្លែស្រស់ៗ។ ជឿថាពេលចេញពីផ្សារនេះក្នុងដៃរបស់អ្នកច្បាស់ជាមានកាន់វត្ថុអនុស្សាវរីយ៍ជាមិនខាន។ តើអ្នកដឹងទេថាក្រុង Notting Hill គឺជាកន្លែងដ៏ល្បីដែលគេចូលចិត្តមកថតខ្សែភាពយន្តនៅទីនេះដែរឬទេ? នេះជាការពិត! ដូច្នេះប្រសិនបើអ្នកជាមនុស្សចូលចិត្តខ្សែភាពយន្ត អ្នកអាចទៅទស្សនា Notting Hill Film Tour ដើម្បីសិក្សាពីប្រវត្តិសាស្ត្រ និងមើលពីទីតាំងថតខ្សែភាពយន្តផងដែរ។ Notting Hill ក៏សម្បូរទៅដោយវិចិត្រសាលជាច្រើន ដូច្នេះចូរកុំខកខានទីនេះអោយសោះ ប្រសិនបើអ្នកជាមនុស្សចូលចិត្តគំនូរ។
ចុងក្រោយ ប្រសិនបើអ្នកមកវិស្សមកាលនៅទីក្រុងឡុងដ៏ អ្នកមិនត្រូវខកខានទៅកម្សាន្តសួនច្បារ Covent Gardens ឡើយ។ នៅពេលដែលអ្នកដឹងថាសួនច្បារដ៏ស្រស់ស្អាតនេះពីមុនធ្លាប់ជាតំបន់អនាធិបតេយ្យដ៏ធំជាងគេនៅប្រទេសអង់គ្លេស នោះអ្នកច្បាស់ជាមានអារម្មណ៍ភ្ញាក់ផ្អើលមិនខាន។
នៅតាមដងផ្លូវក្នុងសង្កាត់ Covent Garden Piazza គឺសម្បូរទៅដោយអ្នកសម្តែងសៀក និងតូបលក់អាហារ និងឥវ៉ាន់ដទៃទៀតជាច្រើន។ ហើយសម្រាប់អ្នកដែលចូលចិត្តល្ខោនអូប៉េរ៉ា ការមកកម្សាន្តនៅសង្កាត់នេះមិនធ្វើឱ្យអ្នកខកចិត្តឡើយ។ រោងមហោស្រពល្ខោនអូប៉េរ៉ា Royal Opera House គឺស្ថិតនៅទីនេះ ហើយអ្នកអាចទស្សនាការសម្តែងដ៏អស្ចារ្យ និងថែមទាំងអាចដើរមើលពីមុខ និងខាងក្រោយឆាកអូប៉េរ៉ាថែមទៀតផងដើម្បីមើលឈុតក្រៅឆាកមុនពេលតួអង្គទាំងនោះឡើងសម្តែង។
ដំណើរកម្សាន្តទៅកាន់ទីក្រុងឡុងដ៏ច្បាស់ជាធ្វើឱ្យអារម្មណ៍អ្នកស្ញប់ស្ញែងជាមិនខាន។ ទាំងស្រស់ស្អាត ពោរពេញដោយសំណង់ស្ថាបត្យកម្មក្លាស៊ីកមានអាយុកាលច្រើនសតវត្សរ៍ និងសម្បូរទៅដោយសម្បត្តិវប្បធម៌សិល្បៈយ៉ាងច្រើន។ អ្នកច្បាស់ជាមិនមានអារម្មណ៍ធុញទ្រាន់ជាមួយទីក្រុងនេះឡើយ៕
-
Business2 months ago
ការទូទាត់ប្រាក់សំណងឆាប់រហ័ស (QR)
-
Entertainment2 months ago
ការបំបៅកូននៅតាមទីសាធារណៈ
-
Beauty5 months ago
បកស្រាយជំនឿមិនពិតទាំង ៥ ទាក់ទងនឹងសម្រស់
-
Entertainment5 months ago
ស្ត្រីអ្នកជំនួញដ៏ល្បី
-
Style5 months ago
ម៉ូដសក់
-
Style5 months ago
មូលហេតុ ៧ យ៉ាងដែលធ្វើឱ្យអ្នកនៅតែមិនសប្បាយចិត្ត
-
Uncategorized2 months ago
ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់
-
Health & Fitness2 weeks ago
ភីហ្សាដុតពិសេស