Connect with us

WOMEN IN BUSINESS

ជា​អ្នក​ម្តាយ​ផង ជា​អ្នកធ្វើការ​ផង​

​យើងខ្ញុំ​បាន​ធ្វើ​បទសម្ភាសន៍​ជាមួយ​ស្ត្រី​បីនាក់​ដែល​រ៉ាប់រង​ការងារ​ជា​អ្នក​ម្តាយ​ផង និង​បំពេញ​ការងារ​ខាង​ក្រៅ​ផង​បាន​យ៉ាង​ងាយស្រួល (​តាម​ការយល់ឃើញ​ខាងក្រៅ​

​យើងខ្ញុំ​បាន​ធ្វើ​បទសម្ភាសន៍​ជាមួយ​ស្ត្រី​បីនាក់​ដែល​រ៉ាប់រង​ការងារ​ជា​អ្នក​ម្តាយ​ផង និង​បំពេញ​ការងារ​ខាង​ក្រៅ​ផង​បាន​យ៉ាង​ងាយស្រួល (​តាម​ការយល់ឃើញ​ខាងក្រៅ​ផ្សេងៗ​)​។ ស្ត្រី​ទាំង​បី​នាក់​គឺជា​អ្នក​ម្តាយ​ដែល​ទទួលបាន​ជោគជ័យ​ទាំង​ក្នុង និង​ក្រៅ​ផ្ទះ​។ ពួកគេ​សុទ្ធតែ​មាន​លក្ខណៈសម្បត្តិ​គួរ​ឱ្យ​កោតសរសើរ និង​តែងតែ​ដាក់ខ្លួន​ចំពោះ​ភាពជោគជ័យ​ទាំងឡាយ​ដែល​ខ្លួន​សម្រេច​បាន​។ អ្នក​ម្តាយ​ទាំង​បី​រូប​បាន​រៀបរាប់​ប្រាប់​យើងខ្ញុំ​អំពី​ទុក្ខលំបាក ក៏ដូចជា​ពេល​វេលា​សប្បាយៗ និង​ចែករំលែក​ពាក្យ​ណែនាំ និង​ដំបូន្មាន​ផ្សេងៗ​ដល់​អ្នក​ម្តាយ​ដែល​ធ្វើការ​ខាងក្រៅ​ទាំងឡាយ​លើ​ពិភពលោក​។​

​អ្នកស្រី Meredith Laney
​តើ​អ្វី​ទៅ​ជា​ចំណុច​លំបាក​បំផុត​ក្នុងការ​ធ្វើ​ជា​អ្នក​ម្តាយ​ផង និង​ធ្វើការ​ខាង​ក្រៅ​ផង​?
​ចំណុច​លំបាក​នោះ​គឺ​ការ​ដែល​មិន​មាន​ពេល​គ្រប់គ្រាន់​ធ្វើ​រឿង​ផ្សេងៗ​ដែល​អ្នក​ចង់​ធ្វើ​សម្រាប់​កូនៗ​អ្នក ឬ​ចង់​ធ្វើ​អ្វីមួយ​ជាមួយ​កូនៗ​របស់​អ្នក​។ កូនស្រី​របស់​ខ្ញុំ Mackenzie ជា​កីឡា​ការិនី​ស្គីទឹ​កកក ហើយ​ភាគច្រើន​ខ្ញុំ​បាន​នៅក្បែរ​កូន​នៅពេលដែល​ខ្ញុំ​ជូន​នាង​ទៅ​កន្លែង​ហ្វឹក ហាត់​នៅ​ពេល​ព្រឹក និង​ជូន​នាង​ត្រលប់មក​ផ្ទះ​វិញ​នៅ​ពេល​ល្ងាច​ដែលជា​ពេល​កកស្ទះ​ចរាច​រណ៍​គួរ​ឱ្យ​ធុញទ្រាន់​បំផុត​។ ប៉ុន្តែ​នេះ​ជា​អ្វី​ដែល​កូនស្រី​ខ្ញុំ​ចង់​ធ្វើ នាង​ស្រឡាញ់​កីឡា​នេះ​ណាស់ ដូច្នេះ​ខ្ញុំ​យល់​ថា​ប៉ុណ្ណឹង​មិន​ជា​លំបាក​សម្រាប់​ពួកយើង​ឡើយ​។

​តើ​អ្វី​ទៅ​ជា​គុណសម្បត្តិ​នៃ​ការងារ​ទាំងនេះ​?
​គុណសម្បត្តិ​នោះ​គឺ​ថា​យើង​មាន​ប្រាក់កាស​គ្រប់គ្រាន់​សម្រាប់​ឱ្យ​កូន​រៀន​អ្វី​ដែល​គេ​ស្រឡាញ់​។ ប៉ុន្តែ​វា​មិនមែន​ជា​រឿង​ប្រាក់​ទាំងស្រុង​ឡើយ ការធ្វើការ​ខាងក្រៅ​អាច​ឱ្យ​យើង​រស់នៅក្នុង​ជីវិត​ថ្មី​ប្លែក​ដែល​ពីមុន​យើង​ពុំ​ធ្លាប់​គិតដល់​។ ដោយសារ​ខ្ញុំ​ជា​ស្ត្រី​តែ​ម្នាក់​ចិញ្ចឹម​កូន​ដោយ​ខ្លួនឯង​ជាច្រើន​ឆ្នាំ ខ្ញុំ​យល់​ថា​អ្វី​ដែល​សំខាន់​បំផុត​គឺ​ធ្វើ​យ៉ាង​ជួយ​ជំរុញ​កូនស្រី​ខ្ញុំ​ឱ្យ​ទទួលបាន​ជោគជ័យ​នូវ​អ្វី​ដែល​នាង​ស្រឡាញ់​។ ការធ្វើ​បែប​នេះ​គឺ​ជួយ​ឱ្យ​នាង​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង និង​ជា​មនុស្ស​លុះ​ដោយ​គន្លង​ធម៌ និង​ទទួល​បាន​ភាព​លេចធ្លោ ហើយ​ឥឡូវនេះ​នាង​គឺជា​និស្សិត​ឆ្នាំ​ទីមួយ​នៅ​មហាវិទ្យាល័យ​។

​តើ​អ្នកស្រី​ធ្វើយ៉ាងណា​ទើប​ទទួលបាន​តុល្យភាព​ក្នុង​ការធ្វើ​ជា​មេផ្ទះ​ផង និង​ធ្វើការ​ខាង​ក្រៅ​ផង​? តើ​អ្នកស្រី​អាច​ប្រាប់​ពី​អាថ៌កំបាំង​នេះ​បាន​ទេ​?
​ត្រូវ​កំណត់​ពេល​សម្រាប់​ធ្វើការ​យ៉ាងហោច​ណាស់​ចំណាយពេល ១ ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​។ ខ្ញុំ​ក៏​ជា​អ្នកនិពន្ធ​ចម្រៀង​មួយ​រូប​ដែរ ពេល​ដែល​កូនស្រី​ខ្ញុំ​នៅ​តូច​ខ្ញុំ​តែងតែ​ចំណាយ​ពេល​នៅ​ថ្ងៃ​អាទិត្យ​ពេលព្រឹក​ចាប់ពី​ម៉ោង ៩ ដល់​ម៉ោង ១២ ថ្ងៃត្រង់​។ ប៉ុន្តែ​អ្នក​អាច​ជ្រើសរើស​ពេល​ណា​ក៏​បាន​ឱ្យតែ​អ្នក​យល់​ថា​ល្អ​។ ប៉ុន្តែ​អ្នក​ត្រូវតែ​រៀបចំ​តារាង​ពេលវេលា​ឱ្យ​ត្រឹមត្រូវ និង​គោរព​តាម​ពេលនោះ​ឱ្យបាន​ខ្ជាប់ខ្ជួន​។​

​តើ​មាន​អ្វី​ផ្លាស់ប្តូរ​ដែរ​ទេ​ពេល​ដែល​កូន​អ្នកស្រី​ធំ​ឡើង​? តើ​វា​កាន់តែ​ងាយស្រួល ឬ​កាន់តែ​លំបាក​?
​វា​ផ្លាស់ប្តូរ​ដោយ​សុខៗ​ពួកគេ​ក៏​លែង​ត្រូវការ​យើង​ច្រើន​ដូច​មុន ដោយ​ពួកគេ​អាច​ទៅ​ហ្វឹកហាត់ ទៅ​ធ្វើការ ទៅ​សាលា​ដោយ​ខ្លួនឯង​មិនចាំបាច់​យើង​ជូនទៅ​។ ដំបូង​ឡើយ​ហាក់បីដូច​ជា​ស្រួល ប៉ុន្តែ​លុះ​យូរ​ទៅ​យើង​ក៏​មិនសូវ​បាន​ជួប​មុខ​ពួកគេ​ព្រោះ​ពួកគេ​ចាប់ផ្តើម​រស់​នៅក្នុង​ជីវិត​ឯករាជ្យ​មិន​ដូច​ពីមុន​ឡើយ​។ អ្នក​តែងតែ​ចង់ឱ្យ​ពួកគេ​ធំ​ដឹងក្តី​តាម​ដែល​អាច​ធ្វើបាន ប៉ុន្តែ​មិន​យូរ​ទេ​អ្នកនឹង​ក្លាយ​ជា​កញ្ចក់​មើល​ក្រោយ ព្រោះ​ថា​ពួកគេ​កាន់តែ​រំកិល​ទៅមុខ និង​ក្លាយជា​មនុស្ស​ដែល​គេ​ចង់​ធ្វើ​។ អ្នក​ច្បាស់​ជា​មាន​អា​រម្ម​ណ៌​ពិបាកចិត្ត​តិចតួច​មិន​ខាន​។ អ្នក​ច្បាស់​ជា​មាន​អារម្មណ៍​សប្បាយ​លាយ​លំ​ទុក្ខ​មិន​ថា​អ្នក​មាន​មោទកភាព​ចំពោះ​ពួកគេ​យ៉ាងណា​ឡើយ​។​

​អ្នកនាង Kat Jones
​តើ​អ្នកនាង​ធ្វើ​ដូចម្តេច​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​អ្នក​នាង​និង​កូនៗ​នៅពេល​ដែល​អ្នកនាង​កំពុង​ធ្វើការ​ហើយ​កូនៗ​របស់​អ្នកនាង​នៅ​កន្លែង​ផ្សេងៗ​ពី​អ្នកនាង​?
​ពួក​យើង​ទាក់ទង​គ្នា​តាមរយៈ​ទូរ​សព្ទ ប្រសិនបើ​នឹក​ពួកគេ ឬ​មាន​ការ​អ្វី​ខ្ញុំ​អាច​ទូរ​សព្ទ ឬ​ផ្ញើ​សារ​ទៅ​ពួកគេ​បាន​។ កាលពី​មុន​ពេលដែល​ពួកគេ​នៅ​តូចៗ ពួកយើង​ទាំងអស់គ្នា​រស់នៅ​ជាមួយ​គ្នា​ប៉ុន្តែ​យើង​មិន​មាន​ទូរស័ព្ទ​រៀងខ្លួន​ដូច​បច្ចុប្បន្ន​នេះ​ឡើយ ដូច្នេះ​ពួក​យើង​តែងតែ​សរសេរ​សារ​លើ​ក្រដាស​តូចៗ​ផ្តាំផ្ញើ​គ្នា​ទៅវិញទៅមក​រួច​ទុក​នៅ​លើ​តុ​ចង្ក្រាន​បាយ​។​

​តើ​អ្នកនាង​ធ្វើយ៉ាងណា​ទើប​ទទួលបាន​តុល្យភាព​ក្នុង​ការធ្វើ​ជា​មេផ្ទះ​ផង និង​ធ្វើការ​ខាង​ក្រៅ​ផង​? តើ​អ្នកនាង​អាច​ប្រាប់​ពី​អាថ៌កំបាំង​នេះ​បាន​ទេ​?
​ពេលដែល​ពួកគេ​នៅ​តូច ការងារ​ទាំង​ពីរ​គឺ​ពុំ​សូវ​ជា​មាន​តុល្យភាព​នោះទេ​។ ប៉ុន្តែ​សំណាងល្អ​ការងារ​ដែល​ខ្ញុំ​ធ្វើ​ជា​ការងារ​ដែល​ខ្ញុំ ស្រឡាញ់ វា​ធ្វើឱ្យ​ខ្ញុំ​ពុំ​មាន​អារម្មណ៍​ថា​វិលវល់​ជាមួយ​ការងារ​នៅ​ផ្ទះ​ឡើយ​។ ពេល​ដែល​ខ្ញុំ​នៅ​ជាមួយ​កូន​ខ្ញុំ ខ្ញុំ​មិន​បាន​គិត​ដល់​ការងារ​ខាង​ក្រៅ​ឡើយ​។ ហើយ​ពេល​ដែល​ខ្ញុំ​ធ្វើការ​ខាងក្រៅ ខ្ញុំ​តាំងចិត្ត​ផ្តោតអារម្មណ៍​ទាំងស្រុង​លើ​ការងារ​របស់​ខ្ញុំ​។ សម្រាប់​ខ្ញុំ​ការផ្តោត​អារម្មណ៍​ចំពោះ​ពេល​វេលា​ចំពោះ​មុខ​គឺជា​គន្លឹះ​សំខាន់​។​

​បើ​សម្លឹង​ទៅរក​អតីតកាល​វិញ តើ​អ្នកនាង​បាន​ធ្វើ​ការសម្រេច​ចិត្តល្អៗ​អ្វីខ្លះ​? តើ​ការសម្រេចចិត្ត​អ្វីខ្លះ​ដែល​អ្នកនាង​ចង់​ធ្វើ​ការផ្លាស់ប្តូរ​?
​ការសម្រេចចិត្ត​មួយ​ដ៏​ល្អ​បំផុត​របស់​ខ្ញុំ​គឺ​ការសម្រេចចិត្ត​នៅផ្ទះ​ជាមួយ​កូនៗ​របស់ខ្ញុំ​បន្ទាប់ពី​ពួកគេ​ចាប់​កំណើត​មក​។ ខ្ញុំ​ធ្វើ​ជា​មេផ្ទះ​មើលថែ​ពួកគេ​រហូត​ពួកគេ​ចាប់ផ្តើម​ចូល​សាលា ប៉ុន្មាន​ឆ្នាំ​នោះ​ជា​ឆ្នាំ​ដែល​ខ្ញុំ​សប្បាយរីករាយ​ជាងគេ​។ សម្រាប់​ការសម្រេចចិត្ត​ដែល​ខ្ញុំ​ចង់​ផ្លាស់ប្តូរ គឺ​ខ្ញុំ​ប្រហែល​ជា​ចង់​រៀនសូត្រ​ឱ្យបាន​ខ្ពស់​ជាង​នេះ​។

​ប្រសិនបើ​អ្នកនាង​អាច​ពណ៌នា​ពី​ការធ្វើ​ជា​អ្នក​ម្តាយ​ផង និង​ធ្វើការ​ខាង​ក្រៅ​ផង​ដោយ​ប្រើ​ពាក្យ​មួយ​ម៉ាត់ តើ​ពាក្យ​នោះ​ជា​ពាក្យ​អ្វី​ដែរ​?
​ត្រេកអរ​។​

​អ្នកស្រី Natalijia Mijatovic
​តើ​អ្នកស្រី​មាន​អារម្មណ៍​យ៉ាងណា​ការដែល​ធ្វើការ​ខាងក្រៅ​ផង និង​មាន​កូនខ្ចី​ផង​?
​ការ​មើលថែ​ទារក​ទើប​កើត​គឺជា​រឿង​ត្រូវការ​ការយកចិត្តទុកដាក់​ច្រើន វា​ជា​ការងារ​ដែល​ត្រូវធ្វើ ២៤ ម៉ោង​។ ពេលខ្លះ​អស់កម្លាំង​ទាំង​កាយ និង​ចិត្ត ក្តីស្រឡាញ់ និង​អារម្មណ៍​រំភើប​លាយឡំ​ចូលគ្នា​បង្កើតបាន​ជា​បន្ទុក​ធ្ងន់ធ្ងរ​សម្រាប់​អ្នក​ម្តាយ​ដែល​ពុំ​មាន​ឱកាស​បាន​សម្រាក​បន្ទាប់​ពី​សម្រាលកូន​រួច​។ ក៏ប៉ុន្តែ​ទារក​នេះ​ដូចជា​មាន​សមត្ថភាព​ពិសេស​ម្យ៉ាង​ដែល​អាច​ធ្វើឱ្យ​យើង​ទុក​ការលំបាក​ទាំងនោះ​មួយ​ឡែក ដោយ​ចាត់​ទុក​កូន​ជា​អាទិភាព ហើយ​គ្រប់យ៉ាង​កាន់តែ​លែង​មាន​ន័យ​ចំពោះ​អ្នក​ទៀតហើយ​។ ស្ត្រេ​សពី​ការងារ​ប្រចាំថ្ងៃ និង​ក្តីបារម្ភ​ទាំងឡាយ​ជា​កត្តា​ដែល​ធ្វើឱ្យ​ស្ត្រី​យល់ថា​ខ្លួន​ជា​អ្នកទទួលខុសត្រូវ ហើយ​ពួកនាង​ក៏​ចាប់ផ្តើម​យល់ដឹង​ពី​ការផ្លាស់ប្តូរ​តួនាទី និង​តំណែង​របស់​ខ្លួន​។​

តើ​ជា​រៀងរាល់ថ្ងៃ​ការងារ​ទាំងនេះ​កាន់តែ​ងាយស្រួល ឬក៏​អ្នកស្រី​ត្រូវតែ​ធ្វើ​ជា​វីរនារី​ដើម្បី​ធ្វើការ​ទាំង​នេះ​?
​គ្មាន​អ្វី​ដែល​ងាយស្រួល​នោះទេ ជីវិត​គឺ​កាន់តែ​ស្មុគស្មាញ​ទៅៗ ហើយ​យើង​ត្រូវតែ​សម្រប​ខ្លួន​ឱ្យបាន​ទៅ​តាម​តួនាទី​ថ្មី និង​ការរំពឹង​ថ្មី និង​ភាព​ពេញវ័យ​របស់​កូនៗ​។ ដោយសារ​តែ​បែប​នេះ ទើប​យើង​ចេះ​សហការ​គ្នា និង​ចេះ​គ្រប់គ្រង​តាម​តួនាទី​ផ្សេងៗ​របស់​ខ្លួន​បាន​ប្រសើរ​ជាង​មុន​។

​តើ​អ្នកស្រី​ធ្វើយ៉ាងណា​ទើប​ទទួលបាន​តុល្យភាព​ក្នុង​ការធ្វើ​ជា​មេផ្ទះ​ផង និង​ធ្វើការ​ខាង​ក្រៅ​ផង​? តើ​អ្នកស្រី​អាច​ប្រាប់​ពី​អាថ៌កំបាំង​នេះ​បាន​ទេ​?
​ខ្ញុំ​គិតថា​ដើម្បី​ថ្លឹងថ្លែង​បន្ទុក​ទាំង​ពីរ​ឱ្យ​មាន​តុល្យភាព​គឺ​យើង​ត្រូវ​ចេះ​បត់បែន​តាម​កាលៈទេសៈ​។ ពេលខ្លះ​ការងារ​ទាំង​ពីរ​តែងតែ​លើស លួស​ពេលវេលា​គ្នា​ទៅវិញទៅមក ចំណែក​សមត្ថភាព​របស់​យើង​ចំពោះ​ការងារ​ទាំង​ពីរ​គឺ​តែងតែ​ផ្លាស់​ប្តូរ ដូច្នេះ​វា​ជា​រឿង​សំខាន់​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការងារ​ទាំង​ពីរ​មាន​តុល្យភាព​និង​ស្រប​តាម​តម្រូវការ​របស់​គ្រួសារ​យើង និង​ការងារ​របស់​យើង​។ វា​ជា​រឿង​សំខាន់​ដែល​យើង​ត្រូវ​ចេះ​បែងចែក​ថា​ការងារ​ជា​អ្នកសិល្បៈ​គឺជា​ការងារ​ប្លែក​ពី​ការងារ​ដទៃ ជា​ការងារ​ទូលំទូលាយ ចំណែក​ការធ្វើជា​អ្នក​អប់រំ​គឺជា​ការងារ​ដែល​ចាំបាច់​ត្រូវ​គោរព​តាម​វិន័យ​ជាក់លាក់ និង​ការរំពឹងទុក​ផ្សេងៗ​។ ការងារ​ទាំង​ពីរ​សុទ្ធតែ​ជា​ការងារ​ពេញ​ម៉ោង​។ ហើយ​ប្រសិនបើ​អ្នក​ថែម​ការងារ​មើល​ផ្ទះ​ថែទាំ​កូន​មួយទៀត នោះ​អ្នក​មាន​តួនាទី​បំពេញ​ការងារ​ពេញ​ម៉ោង​បី​ប្រភេទ ហើយ​អ្នក​ជា​មនុស្ស​ស្រី​តែ​ម្នាក់​គត់​ដែល​ត្រូវ​បំពេញ​ការងារ​ទាំងនេះ​។ ក៏ប៉ុន្តែ​អារម្មណ៍​សុភមង្គល​បានមកពី​ការងារ​ទាំងនេះ​គឺ​ធំធេង​ណាស់ ហើយ​ផ្តល់​ថាមពល​ដល់​ជីវិត​របស់​យើង​ដើម្បី​រស់​នៅ​បន្ត​។​

តើ​មាន​អ្វី​ផ្លាស់ប្តូរ​ដែរ​ទេ​ពេល​ដែល​កូន​អ្នកស្រី​ធំ​ឡើង​? តើ​វា​កាន់តែ​ងាយស្រួល ឬ​កាន់តែ​លំបាក​?
​នៅ Serbia មាន​ពាក្យ​មួយ​ឃ្លា​និយាយថា​៖ ក្មេង​តូច​-​ក្តីបារម្ភ​តិច ក្មេង​ធំ​-​ក្តីបារម្ភ​ច្រើន​។ ខ្ញុំ​មាន​កូនប្រុស​អាយុ ៨ ឆ្នាំ និង​ទារក​ប្រុស​ម្នាក់​។ ខ្ញុំ​ស្រឡាញ់​ពួក​គេ​គ្មាន​ពាក្យ​ណា​ដែល​អាច​បរិយាយ​បានឡើយ​។ ខ្ញុំ​មិន​នឹកស្មាន​ថា​ខ្ញុំ​អាច​ស្រឡាញ់​មនុស្ស​ពីរ​នាក់​អស់ពី​ចិត្ត​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​ដូច្នេះ​ឡើយ​។ ខ្ញុំ​ជឿថា​ឪពុក​ម្តាយ​គឺ​រៀន​ជាមួយ​កូន និង​ទទួលយក​ភាពស្មុគស្មាញ​នៃ​ការ​ធំធាត់​របស់​កូន ដែល​បែបនេះហើយ​ទើប​ធ្វើឱ្យ​យើង​អាច​មើលថែ​ពួកគេ​ឱ្យបាន​សមស្រប​តាម​អាយុ​របស់​ពួកគេ​។​

​ប្រសិនបើ​អ្នកស្រី​អាច​ពណ៌នា​ពី​ការធ្វើ​ជា​អ្នក​ម្តាយ​ផង និង​ធ្វើការ​ខាង​ក្រៅ​ផង​ដោយ​ប្រើ​ពាក្យ​មួយ​ម៉ាត់ តើ​ពាក្យ​នោះ​ជា​ពាក្យ​អ្វី​ដែរ​?

​ភាពក្លាហាន​៕​

Continue Reading
Advertisement
2 Comments

2 Comments

  1. Stevie Billingsley

    February 15, 2019 at 1:20 am

    There is a negative video circulating about your site that is going viral. You might want to check out the video at http://www.badreviewssharing.website

  2. Frances Spradling

    March 21, 2019 at 9:08 pm

    There is a negative video about your site that is getting viral. The video is available at https://badreviewssharing.website
    I suggest that you take a look and action on it before things get worse.

Leave a Reply

Your email address will not be published.

News

អតិថិជនវីសាកាតទាំងអស់ នឹងរីករាយជាមួយឯកសិទ្ធិពិសេស តាមរយៈកម្មវិធី Visa epic experiences

រាជធានីភ្នំពេញ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩៖ អតិថិជនវីសាកាតទាំងអស់នឹងទទួលបានបដិសណ្ឋាកិច្ច ពិសេស ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចអន្តរជាតិ

រាជធានីភ្នំពេញ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩៖ អតិថិជនវីសាកាតទាំងអស់នឹងទទួលបានបដិសណ្ឋាកិច្ច ពិសេស ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចអន្តរជាតិដ៏ធំបំផុតមួយនេះបានរៀបចំនូវកម្មវិធីឯកសិទ្ធិ នឹងការបញ្ចុះតម្លៃជូនអតិថិជនវីសាកាតទាំងអស់តាមរយៈកម្មវិធី Visa epic experiences នៅក្នុងប្រទេសកម្ពុជា។ តាមរយៈកម្មវិធីមួយនេះ អតិថិជនវីសាកាតទាំងអស់ រួមទាំងភ្ញៀវទេសចរដែលអញ្ជើញមកពីគ្រប់ទិសទីក្នុងពិភពលោក អាចរីករាយជាមួយនឹងដំណើរទេសចរណ៍ ការកំសាន្ត និងកម្មវិធីសិល្បៈទាំងឡាយបានយ៉ាងងាយស្រួល ដោយគ្រាន់តែប្រើប្រាស់វីសាកាតរបស់ពួកគេនឹងទទួលបានជម្រើសជាង 150កន្លែង នៅទូទាំងប្រទេសកម្ពុជា ក៏ដូចជាការត្រួតពិនិត្យសុខភាព (Health-tourism) នៅប្រទេសថៃផងដែរ។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងវីសាប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “ការផ្តល់ជូននូវបទពិសោធន៍ដ៏ល្អបំផុត រួមមានការទទួលទានអាហារ ការកំសាន្ត ការធ្វើដំណើរ និងការថែទាំសុខភាពជូនដល់អតិថិជនវីសាកាត គឺជាវិធីសាស្ត្រមួយរបស់យើងក្នុងការជម្រុញកំណើនអ្នកប្រើប្រាស់ ក៏ដូចជាជំរុញកំណើននៃការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែច្រើនជាងមុន។ ឈរលើគោលគំនិតនេះ យើងបានរៀបចំនូវកម្មវិធី Visa epic experiences ។ អតិថិជនវីសាកាតនៅក្នុងប្រទេសកម្ពុជា និងអ្នកទេសចរមកពីទូទាំងពិភពលោកនឹងអាចទទួលបាននូវឯកសិទ្ធិពិសេសនេះដើម្បីបង្កើតនូវអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមមិនអាចបំភ្លេចបានជាមួយនឹងក្រុមគ្រួសារនិងមនុស្សជាទីស្រលាញ់របស់ពួកគាត់បានយ៉ាងងាយស្រួលបំផុត ដោយគ្រាន់តែប្រើប្រាស់វីសាកាតតែប៉ុណ្ណោះ”។

អតិថិជនវីសាកាតអាចអញ្ជើញទៅទទួលទានអាហារនៅហាងដ៏ពេញនិយមមួយចំនួនរួមមានហាងអ៊ុយគុយទាវ World Dining, The Pizza Company, Bar B Q Plaza, Swensen’s, Dairy Queen, Krispy Kreme, The Asian Kitchen, TOUS les JOURS, និង Lotteria។ ជាពិសេសនៅឆ្នាំនេះយើងមានរួមបញ្ចូលនូវភោជនីយដ្ឋានល្អៗបន្ថែមជាច្រើនទៀតមានដូចជា Yi Sang, Sevensea និង Kanji Japanese ទៅក្នុងកម្មវិធី Visa epic experiences ដោយមានជ្រើសរើសនូវមុខម្ហូបប្រចាំ វីសា ផងដែរ។ នៅក្នុងហាងមួយចំនួន ការបញ្ចុះតម្លៃអាចនឹងផ្តល់ជូនរហូតដល់ 30% ចំពោះការទទួលទានអាហារនៅក្នុងថ្ងៃដែលកំណត់ដោយក្រុមហ៊ុនវីសា។

បន្ថែមពីលើការទទួលទានអាហារ អតិថិជនវីសាកាត អាចទទួលបានការបញ្ចុះតម្លៃរហូតដល់ $10 លើទំនិញលក់តាមអនទ្បាញរបស់គេហទំព័រ La Rue និង បញ្ចុះតម្លៃរហូតដល់ 30% នៅរោងកុននឹងសាខា Legend Cinema ទាំងអស់។ កម្មវិធី Visa epic experiences ក៏មានការបញ្ចុះតម្លៃសម្រាប់ការធ្វើដំណើរផងដែរ ដូចជាបញ្ចុះតម្លៃ 8ដុល្លារ លើការកក់សំបុត្រតាមរយៈ www.bangkokair.com/visakh និង ការបញ្ចុះតម្លៃ 8ដុល្លារ សម្រាក់ការទិញសំបុត្រនៅក្នុងគេហទំព័រ www.thaiairways.com/kh នៅរៀងរាល់ថ្ងៃទី15 នៃខែនីមួយៗ។ លើសពីនេះទៀត អតិថិជនវីសាកាត មានសិទ្ធិទទួលបានទឹកប្រាក់បញ្ចុះតម្លៃ 10ដុល្លារ ប្រសិនបើទិញកញ្ចប់ធ្វើដំណើរដែលមានតម្លៃចាប់ពី 199ដុល្លារឡើងទៅ នៅក្រុមហ៊ុន Paramount Angkor Travel & Tours និង ការបញ្ចុះតម្លៃ 10% សម្រាប់ការកក់បន្ទប់នៅក្នុងគេហទំព័រ www.booking.com។

ការធ្វើទេសចរណ៍ទៅក្រៅប្រទេសដើម្បីពិនិត្យសុខភាពកំពុងទាក់ទាញចំណាប់អារម្មណ៍អ្នកទេសចរនៅ
ទូទាំងពិភពលោក ហើយចំពោះអតិថិជនវីសាកាតដែលជាជនជាតិខ្មែរ នឹងទទួលបានការបញ្ចុះតម្លៃពិសេសលើកញ្ចប់សេវាថតស្កេនអេកូ និងកញ្ចប់សេវាពិនិត្យសុខភាពតាមផ្នែកជាក់លាក់ណាមួយ នៅមន្ទីរពេទ្យ Paolo មន្ទីរពេទ្យ Samitivej និង មន្ទីរពេទ្យ BNH នៅក្នុងប្រទេសថៃ។

អ្នកស្រី ម៉ូនីកា បានមានប្រសាសន៍បន្ថែមទៀតថា “ថ្មីៗនេះប្រទេសកម្ពុជាបានចូលក្នុងបញ្ជីនៃបណ្តាប្រទេសកំពុងអនុវត្តការទូទាត់ប្រាក់តាមរយៈQRកូដ។ ការទូទាត់ប្រាក់តាម QRកូដ អនុញ្ញាតឲ្យអតិថិជនវីសាកាត អាចប្រើទូរស័ព្ទដៃរបស់ពួកគេ ស្កេនដើម្បីទិញទំនិញដោយមិនបាច់មានសាច់ប្រាក់សុទ្ធ ព្រមទាំងអាចបង់វិក្កយបត្រទៅកាន់អាជីវកនៅទីកន្លែងណាក៏បានដែលទទួលការទូទាត់តាមរយៈវីសកាតQRកូដ។ ការទូទាត់ប្រាក់តាម រយៈ QRកូដ នាំមកនូវបទពិសោធន៍ថ្មីដល់អតិថិជនក្នុងការទូទាត់ប្រាក់ប្រកបដោយសុវត្ថិភាព ងាយស្រួល និង ឆាប់រហ័ស។”

អត្ថប្រយោជន៍ដ៏វិសេសនៃកម្មវិធី Visa epic experiences មានផ្តល់ជូនសម្រាប់អតិថិជនដែលប្រើប្រាស់ វីសាកាតទាំងអស់នៅទូទាំងពិភពលោក ទោះកាតនោះធ្វើនៅប្រទេសណាក៏ដោយ។ អតិថិជនដែលប្រើប្រាស់ វីសាកាត អាចរីករាយជាមួយនឹងការផ្តល់ជូនទាំងអស់នៅក្នុងកម្មវិធី Visa epic experiences ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី30 ខែកញ្ញាឆ្នាំ 2019។

លក្ខខណ្ឌត្រូវបានអនុវត្តសម្រាប់កម្មវិធីនេះ។ ព័ត៌មានបន្ថែមស្តីការការផ្តល់ជូនក្នុងកម្មវិធី សូមចុចតាមរយៈតំណនេះ៖ https://www.visa.com.kh/en_KH/pay-with-visa/visa-offers-and-perks.html.
##

អំពីក្រុមហ៊ុនVisa

Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និងជួយឲ្យសេដ្ឋកិច្ចមានការរីក ចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិ ក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិចណាក៏បាន និងជាកម្លាំងមួយនៅពីក្រោយការកសាងនូវក្តីសុបិន្តរបស់អនាគត cashless សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថល វីសាក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។

ព័ត៌មានបន្ថែមសូមចូលមើលគេហទំព័រ About Visa, https://usa.visa.com/visa-everywhere/blog.html និង @VisaNews.

ព័ត៌មានបន្ថែម សូមទាក់ទងមក:
គ្រី សុវណ្ណារី
ក្រុមហ៊ុន Red Dot, តំណាងក្រុមហ៊ុន Visa Inc.
ទូរស័ព្ទ ៖ +85511733368
អ៊ីម៉ែល ៖ nary@reddot.com.kh

ត្រាងង្វៀន (Trang Nguyen)
ក្រុមហ៊ុន Visa Worldwide Pte. Limited
ទូរស័ព្ទ ៖ (84) 28 3520 7439
អ៊ីម៉ែល ៖ trang.nguyen@visa.com

Continue Reading

WOMEN IN BUSINESS

​បង្រៀន​អ្នកដទៃ​ឱ្យមាន​ទឹកចិត្ត​រឹងមាំ​ដើម្បីឱ្យ​ពួកគេ​អាច​រក្សា​ភាព​ជា​ខ្លួនឯងបាន

​ស្ត្រី​ដ៏​ឈ្លាសវៃ និង​ស្មោះត្រង់​អ្នកស្រី Marie Cammal បាន​បង្ហើប​ឱ្យ​ទស្សនា​វ​ដ្តី​ឡេឌី​ស៍​ដឹង​ពី​ព័ត៌មាន​ខ្លះៗ​ទាក់ទង​នឹង​

“​អ្នក​ត្រូវ​តែ​ប្រាប់ និង​បង្រៀន​អ្នកដទៃ​ឱ្យមាន​ទឹកចិត្ត​រឹងមាំ​ដើម្បីឱ្យ​ពួកគេ​អាច​រក្សា​ភាព​ជា​ខ្លួនឯងបាន​។​”

​ស្ត្រី​ដ៏​ឈ្លាសវៃ និង​ស្មោះត្រង់​អ្នកស្រី Marie Cammal បាន​បង្ហើប​ឱ្យ​ទស្សនា​វ​ដ្តី​ឡេឌី​ស៍​ដឹង​ពី​ព័ត៌មាន​ខ្លះៗ​ទាក់ទង​នឹង​ដំណើរការ​គ្រប់គ្រង​អង្គកា​រសុខសប្បាយ របស់​អ្នកស្រី​។ ថ្វី​បើ​ការងារ​រាល់ថ្ងៃ​មិន​ងាយស្រួល​ប៉ុន្តែ​ការ​ដែល​បាន​មើលឃើញ​កុមារ​កម្ពុជា​បានប្រែក្លាយ​ជីវិត​ខ្លួន​ទៅ​ជា​មនុស្ស​ធំ​ដឹងក្តី​ឆ្លាត​វៃ ជោគជ័យ ប្រកប​ដោយ​ចិត្ត​សណ្តោស និង​មាន​អនាគត​ល្អ​គឺជា​សេចក្តីសុខ​មួយ​ដ៏​អស្ចារ្យ​របស់​អ្នកស្រី​។ អ្នកស្រី Marie Cammal មាន​ទេពកោសល្យ​មើល​ធ្លុះ​ពី​សមត្ថភាព​របស់​មនុស្ស​ម្នាក់ៗ​។ អ្នកស្រី​គឺជា​ស្ត្រី​អ្នកជំនួញ​ដ៏​អស្ចារ្យ​នៅ​កម្ពុជា និង​ជា​ស្ត្រី​ម្នាក់​ដែល​ទស្សនា​វ​ដ្តី​ឡេឌី​ស៍​យើងខ្ញុំ​ស្ញប់ស្ញែង​ចំពោះ​ការ​ខំប្រឹងប្រែង និង​ការចេះ​ដាក់ខ្លួន​របស់​អ្នកស្រី​។​


​តើ​អាច​ប្រាប់​យើងខ្ញុំ​បានទេ តើ​អ្នកស្រី​ធ្វើការ​អ្វី​ខ្លះ​?
​នាង​ខ្ញុំ​មាន​កន្លែង​ស្នាក់នៅ​សម្រាប់​កុមារ​ដែល​ត្រូវ​គេ​ធ្វើបាប ដូចជា​ត្រូវ​គេ​ជិះជាន់​ឱ្យធ្វើជា​ទាសករ ត្រូវ​ឪពុក​ម្តាយ​បោះបង់ចោល អត់ឃ្លាន ឬ​ត្រូវ​ឪពុក​ម្តាយ​ឃុំឃាំង​ទុក​។ កុមារ​ដែល​មក​កាន់​អង្គការ​នាង​ខ្ញុំ​គឺ​ភាគច្រើន​ទទួល​រង​អំពើហិង្សា​ក្នុង​គ្រួសារ​។ ទី​នេះ​ប្រៀប​ដូចជា​សាលា​ដែល​ផ្តល់​នូវ​កន្លែង​ស្នាក់នៅ និង​អាហារ​ដូច្នោះ​ឯង​។ កុមារ​ទាំងនោះ​អាច​ចេញ​ក្រៅ រួច​ចូលមក​ស្នាក់​នៅ​វិញ​បាន​។ អង្គការ​របស់​ខ្ញុំ​មានឈ្មោះ​ថា សុខ សប្បាយ​។ នាង​ខ្ញុំ​គ្រប់គ្រង​អង្គការ​នេះ​អស់​រយៈពេល​ជាង ២០ ឆ្នាំ​មកហើយ​។ សិស្ស​ដែល​ខ្ញុំ​ជួយ​ដំបូង​គេ​ពេល​នេះ​នាង​ទទួលបាន​បរិញ្ញាប័ត្រ​ហើយ ម្នាក់ទៀត​ទទួលបាន​បរិញ្ញាប័ត្រ ៤ ឆ្នាំ​ផ្នែក​មេធាវី ម្នាក់​ទៀត​ផ្នែក​ទេសចរណ៍ និង​ម្នាក់​ទៀត​នាង​ខ្ញុំ​ជួយ​សង្គ្រោះ​ពី​ការរំលោភបំពាន​ផ្លូវភេទ​។ ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រីករាយ​ណាស់​។​


​តើ​អ្នកស្រី​ធ្វើ​បែប​ណា​ទើប​ទទួលបាន​ជោគជ័យ​ដ៏​សម្បើម​នេះ​? តើ​អ្នកស្រី​កសាង​វា​ឡើង​ដោយ​របៀប​ណា​?
​នេះ​គឺ​មក​ពី​ខ្ញុំ​ជឿជាក់​លើ​សមត្ថភាព​របស់​ពួកគេ​។ ពួកគេ​ជា​ក្មេង​ឈ្លាសវៃ ដូច្នេះ​ហើយ​ខ្ញុំ​ក៏​ជម្រុញ​ឱ្យ​ពួកគេ​សិក្សា​។ ពួកគេ​ខំប្រឹង​សិក្សា​មិន​ថា​យប់​មិន​ថា​ថ្ងៃ​។ មុខ​វិជ្ជា​ដែល​ពួក​គេ​សិក្សា​មានដូចជា​គណិតវិទ្យា ជីវវិទ្យា រូបវិទ្យា គីមីវិទ្យា ពួក​គេ​សិក្សា​រហូតដល់​ម៉ោង ៨​យប់​។ ពួកគេ​មាន​ថ្ងៃ​ឈប់សម្រាក​តែ​ពួកគេ​ចូលចិត្ត​សម្រាក​នៅក្នុង​អង្គការ​។ ខ្ញុំ​គ្រប់គ្រង​អង្គការ​នេះ​ដូចជា​គ្រួសារ​ដ៏​ធំ​មួយ​ដូច្នោះ​ឯង សិស្ស​ធំៗ​បង្រៀន​សិស្ស​តូចៗ សិស្ស​តូចៗ​បង្រៀន​សិស្ស​តូចៗ​ជាង​ពួកគេ​។ ពួក​យើង​បើក​ទូលាយ​ក្នុង​ការបង្រៀន​ពួកគេ​ផ្នែក​តន្ត្រី និង​តន្ត្រី​ក្លា​ស៊ិក​។ ពួកគេ​ភាគច្រើន​សុទ្ធ​តែ​ចេះ​លេង​ឧបករណ៍​តន្ត្រី​ដូចជា​ត្រែ ស្គរ ព្យា​ណូ វី​យូ​ឡុង និង​ប៉ី​។ យើងខ្ញុំ​ក៏​មាន​បង្រៀន​សិល្បៈជាតិ និង​មាន​តាំងពិព័រណ៍​ផ្នែក​សិល្បៈ​មួយឆ្នាំ​ម្តង​ផងដែរ​។ អង្គការ​នាង​ខ្ញុំ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​សាំង​ហ្គា​ពួ​រ ហើយ​ក៏​ទទួលបាន​ប្រាក់​មូលនិធិ​ជា​ច្រើន​ពី​សាំង​ហ្គា​ពួរ​ផងដែរ​។ មួយ​ឆ្នាំ​ម្តង​យើងខ្ញុំ​តែងតែ​ទៅ​ចូលរួម​កម្មវិធី​រាត្រី​សប្បុរស​នៅ​សាំង​ហ្គា​ពួ​រ​។​


​តើ​អ្នកស្រី​ទទួលបាន​គំនិត​នេះ​ដោយ​របៀប​ណា​ដែរ​?
​រឿង​នេះ​គឺ​វែងឆ្ងាយ​ណាស់ ខ្ញុំ​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​នៅក្នុង​ជំរំ​ជនភៀសខ្លួន​អាស៊ី​ដែល​មាន​ទទួល​ជាតិ​សាសន៍​ជាច្រើន​ដូច​ជា​ជនជាតិ​ឡាវ កម្ពុជា វៀតណាម​។ ប៉ុន្តែ​សម្រាប់​ជំរំ​ជនភៀសខ្លួន​កម្ពុជា ខ្ញុំ​មាន​អារម្មណ៍​ថា​ជនជាតិ​កម្ពុជា​ត្រូវការ​ជំនួយ​ពី​ខ្ញុំ​ដូចជា​ការបង្ហាត់បង្រៀន​ធ្វើ​ជា​គិលានុបដ្ឋាក​ផ្តល់​ថ្នាំ​តាម​តំបន់​ជាក់លាក់​។ ខ្ញុំ​បាន​រៀន​ភាសា​ខ្មែរ​នៅ​សាកលវិទ្យាល័យ​ឡុន​ដុន បន្ទាប់​មក​ខ្ញុំ​ចំណាយ​ពេល​ពីរ​បី​ឆ្នាំ​នៅ​ជំរំ​ជនភៀសខ្លួន​អាស៊ីអាគ្នេយ៍ រួច​ហើយ​ខ្ញុំ​សិក្សា​បន្ថែម​ពី​កម្ពុជា​។ ពី​មុន​ខ្ញុំ​តែងតែ​ធ្វើ​ដំណើរ​ចេញ​ចូល​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង ២ ទសវត្សរ៍​មក​ហើយ​។​


​ការងារ​នោះ​ក៏​ចាប់ផ្តើម​រីកចម្រើន​តាំងពី​ពេលនោះ​មក​ឬ​?
​ពេលនេះ​ខ្ញុំ​លែង​ទទួលយក​ក្មេង​ទៀតហើយ​។ ការសង្គ្រោះ​កុមារ​ចុងក្រោយ​បំផុត​របស់​ខ្ញុំ​គឺ​តាំងពី​ឆ្នាំមុន​។ ឆ្នាំ​មុន​ខ្ញុំ​បាន​ជួយ​សង្គ្រោះ​កុមារ ១៥ នាក់​ពី​កន្លែង​ចាក់សម្រាម ដែល​នេះ​ជា​ចំនួន​ច្រើន​បំផុត​។ ខ្ញុំ​ចូល​ចិត្ត​សង្គ្រោះ​កុមារ​ម្នាក់​បន្ទាប់​មក​ពង្រឹង​កន្លែង​ស្នាក់អាស្រ័យ​ឱ្យបាន​ល្អ​ប្រសើ​រសិន​សឹម​ទទួលយក​កុមារ​ម្នាក់ទៀត​។ ក៏​ប៉ុន្តែ​ឆ្នាំ​ទៅ​គឺ​មាន​លក្ខណៈ​ពិសេស​បន្តិច ព្រោះ​ខ្ញុំ​បាន​ចុះ​ទៅ​កន្លែង​ចាក់សំរាម​ថ្មី​ដែល​នៅ​ទីនោះ​មាន​កុមារ​អត់ឃ្លាន កុមារ​ត្រូវគេ​ធ្វើបាប និង​កុមារ​ដែល​មាន​ឪពុក​ម្តាយ​ជា​អ្នកប្រមឹក​ស្រា​។ ដូច្នេះហើយ​ទើប​ខ្ញុំ​ជួយ​ពួកគេ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ខ្ញុំ​រវល់​កម្មវិធី​ប្រទេស​ឡាវ​មិន​អាច​ទទួល​ក្មេង​បន្ថែម​ទៀត​ឡើយ​។ កុមារ​ដែល​ខ្ញុំ​បាន​ជួយ​សង្គ្រោះ​សុទ្ធតែ​បាន​ចូលរៀន​មហាវិទ្យាល័យ​។ យើង​ត្រូវតែ​ជម្រុញ​ពួកគេ​ឱ្យ​សិក្សា​ទើប​ពួកគេ​អាច​ទទួលបាន​ជីវិត​ល្អប្រសើរ​ជាង​មុន​។ ពួកគេ​មិន​អាច​ត្រលប់​ទៅ​រក​សភាព​ដើម​វិញ​ឡើយ​។ ក្មេងៗ​ទាំងនោះ​សុទ្ធតែ​មកពី​គ្រួសារ​ក្រីក្រ​តោកយ៉ាក និង​រង​អំពើហិង្សា​ក្នុង​គ្រួសារ​។ ប្រសិនបើ​អ្នក​ផ្តល់​ការអប់រំ​ដល់​កុមារ​វ័យក្មេង​ទាំងនោះ ពួក​គេ​ច្បាស់​ជា​អាច​ផ្លាស់ប្តូរ​សហគមន៍​មួយ​នេះ ផ្លាស់ប្តូរ​គ្រួសារ​មួយ​នេះ ពួកគេ​អាច​ទិញ​ផ្ទះ​ទិញ​ដី​សម្រាប់​ឪពុក​ម្តាយ​របស់​ខ្លួន ហើយ​ឪពុក​ម្តាយ​របស់​ពួកគេ​អាច​បិទ​ភ្នែក​ទៅ​ប្រកប​ដោយ​កេរិ៍្តឈ្មោះ​ថ្លៃថ្នូ​រ​។ នេះ​ជា​ដំណើរការ​កាត់បន្ថយ​ភាពក្រីក្រ​មួយ​ដ៏​ល្អ​នៅ​ប្រទេស​កម្ពុជា​។ ពួកគេ​នឹង​ទទួលបាន​អនាគត​ល្អ ជា​ប្រជាជន​មាន​ទំនួល​ខុស​ត្រូវ ពួកគេ​អាច​ធ្វើ​ការបោះឆ្នោត និង​ក្លាយជា​ផ្នែក​មួយ​នៃ​សង្គមជាតិ និង​មិន​ត្រូវបាន​គេ​រើសអើង​។ ថ្វី​បើ​ប្រជាជន​ក្រីក្រ​គ្មាន​ជម្រើស ប៉ុន្តែ​ពេល​ដែល​ពួកគេ​ទទួលបាន​ការអប់រំ ពួកគេ​អាច​បញ្ចេញ​សំឡេង និង​យោបល់​បាន​។​


​ការជួយ​តាម​រយៈ​ការផ្តល់​មូលនិធិ​គឺជា​រឿង​ល្អ​បំផុត​។ ពេល​ដែល​យើងខ្ញុំ​មាន​មូលនិធិ យើង​អាច​លើកស្ទួយ​ផ្នែក​អប់រំ​ឱ្យ​កាន់តែ​ល្អ​។ តួ​យ៉ាង​ដួច​ឆ្នាំមុន ពួកយើង​ជួប​ការលំបាក​ដោយសារ​ខ្វះខាត​មូលនិធិ ដូច្នេះ​ហើយ​ការបង្រៀន​ផ្នែក​កីឡា និង​មុខវិជ្ជា​ដទៃ​ទៀត​ក៏​ធ្លាក់ចុះ​តាម​ហ្នឹង​ដែរ​។ ប្រសិនបើ​ពួកយើង​គ្មាន​ប្រាក់ ពួកយើង​មិន​អាច​បន្ត​កម្មវិធី​របស់​យើង​បានឡើយ​។ ការងារ​អ្វី​ក៏​ដោយ​គឺ​មិន​ឥតប្រយោជន៍​នោះទេ សំខាន់​អ្នក​ត្រូវតែ​ខំ​ប្រឹង និង​ពូកែ​ចំពោះ​ការងារ​នោះ​។ ដើម្បី​អភិវឌ្ឍ​ខ្លួនឯង​ពួកគេ​ខំប្រឹង​រៀនសូត្រ​ដើម្បី​ឱ្យ​ខ្លួន​មាន​ភាពប្រសើរ​ជាង​មុន​។ តាម​ពិត​ខ្ញុំ​មិន​ដូចជា​ម្តាយ​ពួកគេ​ឡើយ​តែ​គឺ​ប្រៀប​ដូចជា​គ្រូបង្វឹក​ពួកគេ​។


​អ្នក​ត្រូវ​តែ​មាន​ភាពក្លាហាន មាន​ទំនុកចិត្ត​លើ​ខ្លួនឯង មាន​ស្មារតី​រឹងមាំ និង​មាន​អារម្មណ៍​សប្បាយៗ​ចំពោះ​ការងារ​នេះ​។ (​មិន​ប្រាកដ​ថា​គួរ​មាន​អារម្មណ៍​សប្បាយៗ​ច្រើន​ប៉ុណ្ណា​ឡើយ *​សើច​*)​។ ពេល​ដែល​អ្នក​ចាប់ផ្តើម​ហើយ​អ្នក​ច្បាស់​ជា​មិនដឹង​ថា​ចុងក្រោយ​អ្នក​នឹង​ក្លាយជា​អ្វី​ឡើយ​។ ពេល​ដែល​ចាប់ផ្តើម​ដំបូង​អ្នក​ប្រាកដជា​គិត​ថា​អ្នក​មិន​អាចធ្វើ​បាន​ឡើយ ប៉ុន្តែ​ពេល​ដែល​អ្នកឃើញ​ក្មេងៗ​ទាំងនោះ អ្នក​ក៏​អាចធ្វើ​បាន​ដោយ​ឯកឯង​។ អ្នក​ត្រូវ​តែ​ធ្វើ​ដើម្បី​កុមារ​ម្នាក់​នេះ ឬ​ក៏​ធ្វើ​ដើម្បី​កុមារ​ម្នាក់​នោះ ហើយ​មិន​យូរ​ទេ​អ្នក​ច្បាស់​ជា​អាចធ្វើ​បាន​សម្រាប់​ពួកគេ​គ្រប់គ្នា​។ តែ​នៅពេល​ដែល​អ្នក​ចាស់​ទៅ ការងារ​ទាំងនោះ​កាន់តែ​ពិបាក ព្រោះ​ថា​អ្នក​ឆាប់​អស់កម្លាំង​។​


​អ្វីដែល​ធ្វើឱ្យ​ខ្ញុំ​សប្បាយចិត្ត​ជាង​គេ​គឺ​នៅ​ពេល​ដែល​ក្មេងៗ​ទាំងនោះ​មក​លេង​នាង​ខ្ញុំ ដោយ​ពួកគេ​មាន​ការងារ​ធ្វើ ធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍​រីករាយ​យ៉ាងខ្លាំង​។ នាង​ខ្ញុំ​គឺ​ប្រៀប​ដូចជា​ពូ​របស់​ពួកគេ​អ៊ីចឹង​។ ពួកគេ​តែងតែ​មកលេង​ខ្ញុំ​ម្តង ឬ​ពីរ​ដង​ជា​រៀងរាល់ឆ្នាំ ឬ​ពីរ​ឆ្នាំ​ម្តង​ព្រោះ​ពួកគេ​ដឹង​ថា​នាង​ខ្ញុំ​មាន​សុខភាព​រឹងមាំ និង​តែងតែ​នៅ​ជាមួយ​ពួកគេ ខ្ញុំ​មិនដែល​បោកប្រាស់​ពួកគេ​ឡើយ ខ្ញុំ​ប្រៀបដូចជា​លោកពូ​របស់​ពួកគេ​ដូច្នោះ​ឯង​។ ខ្ញុំ​គឺ​ជា​លោកពូ​របស់​ពួកគេ​។ ខ្ញុំ​មាន​អារម្មណ៍​ថា​ដូចជា​ឡូយ​ណាស់​ដឹង​ទេ​? ព្រោះ​គ្រប់​ពេល​ដែល​ខ្ញុំ​មើល​ឃើញ​ពួកគេ ធ្វើឱ្យ​ខ្ញុំ​គិត​ដល់​ខ្លួនឯង​ថា វ៉ា​វ ខ្ញុំ​ពិតជា​សម្រេច​បាន​ការងា​រ​ច្រើន​មែន​។​មាន​អ្នកខ្លះ​ក៏​ខ្ពស់ជាង​ខ្ញុំ *​សើច​*​។ នេះ​ជា​ការងារ​ដ៏​ហត់នឿយ ហើយ​ខ្ញុំ​ត្រូវធ្វើ​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​ពេល​ចប់​ការងារ​ពេល​យប់​នាង​ខ្ញុំ​ក៏​មាន​អារម្មណ៍​សប្បាយរីករាយ​។

អ្នក​មិន​ត្រឹមតែ​តស៊ូ​សម្រាប់​ខ្លួនឯង​ឡើយ តែ​ត្រូវ​តស៊ូ​ដើម្បី​អ្នក​ម្តាយ​ដទៃទៀត និង​ក្មេងៗ​ទាំងនោះ​។ អ្នក​ត្រូវ​តែ​ប្រាប់ និង​បង្រៀន​អ្នកដទៃ​ឱ្យមាន​ទឹកចិត្ត​រឹងមាំ​ដើម្បីឱ្យ​ពួកគេ​អាច​រក្សា​ភាព​ជា​ខ្លួនឯងបាន​។ ត្រូវ​ជួយ​អ្នកដទៃ​ឱ្យ​មាន​ភាពរឹងមាំ ជាពិសេស​គឺ​ស្ត្រី​តែម្តង​។ ចាប់ផ្តើម​ដោយ​ជំហាន​តូចៗ តស៊ូ​ដើម្បី​ខ្លួនឯង និង​មនុស្ស​ជុំវិញ​ខ្លួន​នោះ​អ្នក​នឹង​ទទួលបាន​ជោគជ័យ​។ សម្រាប់​នាង​ខ្ញុំ នៅលើ​ពិភពលោក​នេះ​ឱ្យ​តែ​យើង​មាន​ឆន្ទៈ គ្រប់យ៉ាង​នឹងមាន​មធ្យោបាយ​៕

Continue Reading

WOMEN IN BUSINESS

គន្លឹះ​តស៊ូ​សម្រាប់​ស្ត្រី​អ្នកជំនួញ​

របៀប​ឈានដល់​ចំណុច​កំពូល​

របៀប​ឈានដល់​ចំណុច​កំពូល​

1-​រៀន​និយាយថា “Yes”
​ឱកាស​ល្អ​មិន​មែន​ចេះ​តែ​កើតមាន​ចំពោះ​អ្នក​ជា​រៀងរាល់​ថ្ងៃ​នោះ​ទេ ដូច្នេះ​នៅពេលដែល​មាន​ឱកាសល្អ​ហើយ អ្នក​មិន​ត្រូវ​ខ្លាច​នឹង​និយាយ​ថា​យល់ព្រម​ឡើយ​។ អ្នក​អាច​ពិចារណា​ហេតុផល​មួយចំនួន​ដូចជា នរណា អ្វី ពេលណា កន្លែង​ណា របៀប​ណា និង​ថ្ងៃក្រោយ​។ មិន​ត្រូវឱ្យ​ភាពភ័យខ្លាច​មក​រារាំង​អ្នក​ឡើយ ចូរ​ទទួល​យក​ឱកាស​ថ្មីៗ ថា​មិន​ត្រូវ​ឱកាស​នេះ​នឹង​នាំ​អ្នក​ទៅ​កាន់​កន្លែង​មួយ​ដែល​អ្នក​នឹកស្មាន​មិន​ដល់​។

2-​ធ្វើឱ្យ​គេ​ចាប់​អារម្មណ៍​
​ត្រូវ​ហ៊ាន​ធ្វើខ្លួន​ឱ្យ​លេចធ្លោ បង្ហាញ​ស្នាដៃ​របស់​អ្នក​។ ប្រសិនបើ​អ្នក​មិន​លើកតម្កើង​ខ្លួនឯង​ទេ តើ​នរណា​នឹង​លើកតម្កើង​អ្នក​? អ្នក​អាច​ឱ្យ​បណ្តាញ​សង្គម​ជួយ​ផ្សព្វផ្សាយ​ពី​សម្តី ឬ​ស្នាដៃ​របស់​អ្នក​បាន​។ ជ្រើសរើស​ស្នាដៃ​ល្អៗ ដើម្បី​ទទួលបាន​លទ្ធផល​គាប់​ចិត្ត​។​


3-​កំណត់​គោលដៅ​របស់​អ្នក​
​ចូរ​កំណត់​គោលដៅ​របស់​អ្នកជា​ជំហានៗ ព្រមទាំង​កំណត់​រយៈពេល​ជាក់លាក់​មួយ​ដើម្បី​សម្រេច​​​​គោលដៅ​ទាំងនេះ​។ ធ្វើ​បែប​នេះ​អាច​ជួយ​ឱ្យ​អ្នក​អភិវឌ្ឍ​ខ្លួនឯង និង​ការពារ​ខ្លួន​អ្នក​ពី​ការដើរ​ខុស​ផ្លូវ​។​

4-​ជឿជាក់​លើ​សភាវគតិរ​បស់​អ្នក​
​ប្រសិន​បើ​រឿង​មួយ​អ្នក​ស្តាប់​មើលទៅ​ល្អ​ពេក​មិន​គួរឱ្យ​ជឿ ចឹង​អ្នក​ប្រហែលជា​មិន​គួរ​ជឿ​នោះទេ​។ ប្រសិនបើ​អ្នក​សង្ស័យ ចូរ​ស្តាប់​តាម​វិចារណញ្ញាណ​របស់​អ្នក​។ សាកសួរ​អ្នក​ផ្ទៃក្នុង​ដែល​នៅក្នុង​ឧស្សាហកម្ម​នេះ​ដើម្បី​ស្វែងរក​ដៃគូ​ជំនួញ ឬ​ដៃគូ​សហការ​ដែល​អាច​ឱ្យ​អ្នក​ជឿជាក់​បាន​។

5-​ធ្វើ​អារម្មណ៍​ឱ្យ​រីករាយ​
​យើង​ដឹង​ថា​អ្នក​ខំ​ប្រឹងប្រែង​ធ្វើការ ប៉ុន្តែ​ក៏​កុំ​ភ្លេច​ធ្វើ​អារម្មណ៍​ឱ្យ​រីករាយ​ជាមួយនឹង​ការងារ​នេះ​ផង​ដែរ​។ បើ​មិន​ដូច្នោះ​ទេ អ្នក​អាច​នឹង​ងាយ​អស់កម្លាំង​មុន​នឹង​មក​ដល់​ទី​គោលដៅ​៕

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.