Connect with us

SEX & Intimacy

និយាយ​យ៉ាង​ណា​ចៀសវាង​ការរំលោភ​

​ស្ថិតិ​បង្ហាញ​ឱ្យដឹងថា ម្នាក់​ក្នុងចំណោម​បុរស​៥​នាក់​បាន​ចាប់រំលោភ​គេ​។ ពិតមែន​ហើយ នេះ​ជា​រឿង​ពិត​គួរ​ឱ្យ​ភ័យខ្លាច​ដែល​ត្រូវតែ

​ស្ថិតិ​បង្ហាញ​ឱ្យដឹងថា ម្នាក់​ក្នុងចំណោម​បុរស​៥​នាក់​បាន​ចាប់រំលោភ​គេ​។ ពិតមែន​ហើយ នេះ​ជា​រឿង​ពិត​គួរ​ឱ្យ​ភ័យខ្លាច​ដែល​ត្រូវតែ​ធ្វើការ​ផ្លាស់ប្ដូរ​ទើបបាន​។ ការ​ហ៊ាន​និយាយ​អាច​កែប្រែបាន​។ អ្វី​ដែល​សំខាន់​គឺ​ត្រូវតែ​យល់ដឹង​អំពី​របៀប​ដោះស្រាយ​។ ខាងក្រោម​ជា​មធ្យោបាយ​មួយចំនួន​ដើម្បី​និយាយ​បដិសេធ​ចំពោះ​ការចាប់រំលោភ​…

​អនុវត្ដ​ដោយ​និយាយថា​ទេ
​អនុវត្ដ​និយាយថា​ទេ​នៅ​មុខ​កញ្ចក់​។ ព្យាយាម​ធ្វើ​ជា​រឹង​ប៉ឹង និង​បដិសេធ​យ៉ាង​ដាច់អហង្ការ​។ និយាយថា “​ទេ ខ្ញុំ​មិន​ចង់​រួមភេទ​នៅពេល​នេះ​ទេ​។​” អ្នក​មិន​គួរ​ស្ទាក់ស្ទើរ ឬ​អនុញ្ញាតឱ្យ​នរណា​ម្នាក់​កេងចំណេញ​លើ​ខ្លួនប្រាណ​របស់​អ្នក​ឡើយ​។ ត្រូវតែ​ហ៊ាន​និយាយ​។ បន្ដ​អនុវត្ដ​និយាយថា​“​ទេ​” លុះត្រាតែ​អ្នកមាន​ទំនុកចិត្ដ​ជា​មួយនឹង​សម្លេង​នេះ​ជាប្រចាំ​។
​គិត​អំពី​មូលហេតុ​ដែល​អ្នក​និយាយ​បដិសេធ អ្នក​ត្រូវ​តែ​ដឹងថា​តើ​ហេតុអ្វី​បានជា​អ្នក​និយាយ​ថា​ទេ​។ ប្រសិនបើ​អ្នក​មិន​ជឿជាក់​លើ​ខ្លួនឯង​ទេ តើ​អ្នក​រំពឹងថា​អ្នកផ្សេង​ជឿ​អ្នក​ដែរឬទេ​?


-​តើ​អ្នក​មិនទាន់​បាន​ត្រៀម​ខ្លួន​មែន​ទេ​?
-​តើ​អ្នក​ចង់​រង់ចាំ​រហូតដល់​រៀបការ​ហើយ​សិន​?
-​តើ​អ្នក​កំពុង​ត្រូវបាន​គេ​បំពារបំពាន​ឬ​?
-​តើ​អ្នក​មិន​មាន​ភាព​ទាក់ទាញ​ខាង​ផ្លូវភេទ​ចំពោះ​គេ​មែន​ទេ​?
-​តើ​អ្នក​កំពុងស្ថិត​នៅ​ក្នុង​បរិយាកាស​មិនមាន​សុវត្ថិភាព​ឬ​យ៉ាងណា​?
-​តើ​អ្នក​កំពុងតែ​គេចចេញ​ពី​សម្ពាធ​មិត្ដភ័ក្ដិឬ​?
-​តើ​អ្នក​នៅ​ក្មេងខ្ចី​ពេក​?
-​តើ​មាន​គេ​កំពុងតែ​ព្យាយាម​ត្រួតត្រា​ខ្លួនប្រាណ​អ្នក​មែន​ទេ​?

​ប្រសិនបើ​អ្នកដឹង​ពី​មូលហេតុ​ដែល​អ្នក​កំពុងតែ​និយាយ​បដិសេធ​នោះ វា​នឹង​ជួយ​អ្នក​ដើម្បីឱ្យ​អ្នក​ហ៊ាន​និយាយ​ខ្លាំងៗ​។


​ឱ្យ​គេ​ដឹង​ជាមុន
​អ្វី​ដែល​អ្នក​ចង់​ចៀសឱ្យផុត គឺ​ធ្វើឱ្យ​គេ​នោះរ​កាំចិត្ដ​នៅពេល​ដែល​អ្នកកំពុង​តែ​រងគ្រោះ​។ មធ្យោបាយ​មួយ​ដើម្បី​កុំឱ្យ​ពួកគេ​ភ្ញាក់ផ្អើល​ដោយ​ការឆ្លើយតប​របស់​អ្នក​ទៅ​នឹង​បញ្ហា​នោះ ក្នុង​ការ​ឱ្យ​ពួកគេ​ដឹង​មុន​ពេល​ដែល​អ្នក​យល់​ពី​ពួកគេ​គឺ​ថា អ្នក​មិន​ចាប់​អារម្មណ៍​ក្នុង​រឿង​ភេទ​សម្ព័ន្ធ​ឡើយ​។ ដូចគ្នានេះដែរ ខណៈ​ពន្យារពេល​ជាមួយ​ពួកគេ ព្យាយាម​ធ្វើ​ឱ្យ​ប្រាកដថា​កុំ​ញ៉ែញ៉ង​ខ្លាំងពេក ប្រសិនបើ​អ្នក​មិន​ចាប់​អារម្មណ៍​ពួកគេ​។ បន្ដ​រាប់អាន​ពួកគេ​ទុក​ដូច​ជា​មិត្ដភ័ក្ដិ​។ ​បរិយាយ​ប្រាប់​គេ​ថា អ្នក​ចាត់ទុក​ពួកគេ​ដូចជា​បងប្រុស ឬ​សមាជិក​គ្រួសារ​អ‍៊ីចឹង​។ ឱ្យ​ពួកគេ​ដឹង​ថា​អ្នក​និយាយ​ដោយ​ស្មោះ​ថា អ្នក​មិន​ចង់​រួមរ័ក​ទេ ប៉ុន្ដែ​អាច​ចំណាយ​ពេល​រីករាយ​ជាមួយគ្នា​បាន​។

​សម្ដី​របស់​អ្នក​ត្រូវ​ម៉ឺងម៉ាត់ ហើយ​ខ្លួនប្រាណ​ក៏​ជា​ទ្រព្យ​ផ្ទាល់ខ្លួន​របស់​អ្នក គ្មាន​នរណា​ម្នាក់​នៅលើ​លោក​យើង​នេះ អាច​ត្រួតត្រា​លើ​ខ្លួន​ប្រាណ​របស់​អ្នក​ជាង​ខ្លួន​អ្នកនោះ​ទេ​។ អ្នក​មិន​មែន​ជា​វត្ថុ​ឯណា តែ​ជា​មនុស្ស​លោក​ដ៏​ស្រស់​ស្អាត​ម្នាក់​។ ត្រូវ​ហ៊ាន​និយាយ​ដើម្បី​តម្លៃ​ផ្ទាល់ខ្លួន​របស់​អ្នក និង​ប្រកាន់ខ្ជាប់​នូវ​ភាព​ថ្លៃថ្នូរ​របស់​អ្នក​។ ប្រសិនបើ​នរណា​ម្នាក់​កេង​យក​ចំណេញ​លើ​អ្នក​កាលពី មុន មិន​មានន័យថា អ្នក​ត្រូវបាន​គេ​ធ្វើ​ឱ្យ​ខូច​ឈ្មោះ ឬ​ស័ក្ដិសម​នឹង​ទទួល​រងគ្រោះ​បែបនេះ​ទេ​។ ភាពខ្លាំង​កើតចេញ​ពី​ចិត្ដ​។ សូម​មាន​ទំនុកចិត្ដ​ចំពោះ​ការពិ​តដែល​អ្នកស័​កិ្ដ​សម​ទទួលបា​ន​នូវ​ការគោរព​។


​ក្នុងករណី​អាក្រក់​ណាមួយ​កើតឡើង ត្រូវ​និយាយ​កុហក​ជា​ចាំបាច់
​ពិតមែន​ហើយ សេចក្ដី​ស្មោះត្រង់​ជា​ប្រការ​ដ៏​ល្អ​បំផុត ប៉ុន្ដែ​ប្រសិនបើ​និយាយ​ដល់​សុវត្ថិភាព​វិញ ការនិយាយ​កុហក​អាច​ជា​មធ្យោបាយ​ដ៏​ល្អ​ជាង​អាក្រក់​ទៅវិញ​ទេ ដើម្បី​ឱ្យ​អ្នក​រួចផុត​ពី​គ្រោះ​ចង្រៃ​បាន​។ ប្រសិនបើ​គេ​កំពុងតែ​បង្ខំ​អ្នក អ្នក​អាច​និយាយ​កុហក​ដើម្បី​យក​រួចខ្លួន​ដូច្នេះ​ថា​៖
-​អ្នក​មាន​មិត្ដប្រុស​រួចហើយ
-​អ្នក​កើត​ជំងឺ​កាមរោគ
-​អ្នក​ទើបតែ​បាន​ជួប​នឹង​ប៉ូលីស
-​និយាយថា អ្នក​កំពុង​តែ​មក​រដូវ
-​និយាយថា អ្នក​ឆ្លង​បាក់តេរី​
​ការនិយាយ​កុហក​មិនមែន​ជា​រឿង​ល្អ​ទេ ប៉ុន្ដែ​ប្រសិនបើ​អ្នក​គិតពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ជាពិសេស​នៅក្នុង​ករណី​កើត​មាន​ការចាប់រំលោភ​ណាមួយ ការនិយាយ​កុហក​បែបនេះ​នឹង​អាចជួយ​បញ្ឈប់​បាន​៕

Couple having sex on a bed at home

Copyright © 2018 Ladies Magazine Cambodia.