Connect with us

Health & Fitness

ការពិត​ទាក់ទង​នឹង​កុមារ​ត្រូវការ​ជំនួយ​ពិសេស​

​វា​ជា​រឿង​ធម្មតា​ដែល​ក្មេង​កើត​មក​គឺ​ត្រូវការ​ការយកចិត្តទុកដាក់​ជាពិសេស​។ ប៉ុន្តែ​សម្រាប់​កុមារ​ដែល​ត្រូវការ​

​វា​ជា​រឿង​ធម្មតា​ដែល​ក្មេង​កើត​មក​គឺ​ត្រូវការ​ការយកចិត្តទុកដាក់​ជាពិសេស​។ ប៉ុន្តែ​សម្រាប់​កុមារ​ដែល​ត្រូវការ​ជំនួយ​ពិសេស​គឺ​មិន​ដូចគ្នា​ឡើយ ដោយ​ពួកគេ​មិន​ត្រូវការ​ការយកចិត្ត​ទុកដាក់​ដូច​កុមារ​ធម្មតា​ឡើយ​។ កុមារ​ត្រូវការ​ជំនួយ​ពិសេស​ទាំងនេះ​ខ្លះ​មាន​បញ្ហា​រៀន​មិនទាន់​គេ ឬ​ខ្លះ​ទៀត​មាន​ការគិត និង​ការចងចាំ​ខ្សោយ ខ្លះ​មាន​បញ្ហា​អា​លែរ​ហ្ស៊ី​ជាមួយ​អាហារ​មួយ​ចំនួន និង​ខ្លះទៀត​មាន​ជំងឺ​ព្យាបាល​មិនជា​ជាដើម​។ ពួកគេ​អាច​មាន​ការអភិវឌ្ឍ​យឺតយ៉ាវ ហើយ​ចំពោះ​ក្មេង​ខ្លះ​អាច​នឹង​តាម​ទាន់​ដូច​ក្មេង​ទូទៅ តែ​ក្មេង​ខ្លះ​ទៀត​អាច​នឹង​នៅ​បែបនេះ​ជា​រៀងរហូត​។ ក្មេង​ខ្លះ​អាច​នឹង​មាន​អារម្មណ៍​ភ័យខ្លាច​ម្តងម្កាល ឬក៏​មាន​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​។ អ្នកជំនាញ​ធ្វើ​ការវិភាគ​ពួកគេ​ម្នាក់ៗ​ដោយឡែក​ពីគ្នា​ដើម្បី​ធ្វើការ​ព្យាបាល និង​ផ្តល់​ជំនួយ​ឱ្យ​សមស្រប​ទៅតាម​ស្ថានភាព​ជំងឺ​របស់​ពួកគេ​ម្នាក់ៗ ក៏ដូចជា​ស្ថានភាព​ក្រុមគ្រួសារ​របស់​ក្មេង​។​


​យើង​ត្រូវមាន​ការយល់ដឹង​ច្រើន​ចម្រុះ​គ្នា​ដើម្បី​អាច​កំណត់​ដឹង​ពី​តម្រូវការ​របស់​កុមារ​ម្នាក់ៗ​។ ត្រូវ​ដឹង​ច្បាស់​ថា​គួរ​ធ្វើ​អ្វី ឬ​មិន​គួរ​ធ្វើ​អ្វី ត្រូវ​ចៀសវាង​ឱ្យ​ពួកគេ​ទទួលទាន​អាហារ​អ្វីខ្លះ សកម្មភាព​អ្វី​ដែល​ពួកគេ​ធ្វើ​បាន ឬ​មិន​បាន អ្វី​ទាំងនេះ​អាច​ធ្វើឱ្យ​ក្រុម​គ្រួសារ​មាន​ការលំបាក​ខ្លាំង​។ មាន​គ្រួសារ​ជាច្រើន​បាន​សោកស្តាយ​ដែល​កូនៗ​របស់​ខ្លួន​បាត់បង់​នូវ​ឱកាសល្អៗ​ដោយសារ​តែ​ភាព​ពិការ​របស់​ខ្លួន​។ លក្ខខណ្ឌ​ជំងឺ​របស់​កុមារ​ខ្លះ​អាច​នឹង​ឈាន​កាន់តែ​អាក្រក់​ឡើងៗ នេះ​ជា​អ្វី​ដែល​ក្រុមគ្រួសារ​មាន​ការលំបាក និង​ឈឺចាប់​បំផុត​។ តែ​ក៏​មាន​គ្រួសារ​ខ្លះ​យល់​ថា​ការលំបាក​ដែល​កូន​របស់​ខ្លួន​ទទួលរង​ក៏​មាន​ចំណុច​វិជ្ជមាន​មួយ​ចំនួន​ដែរ​ដោយ​ពួក​គេ​ជឿ​ថា​ភាពទន់ខ្សោយ​រមែង​តែង​អម​ដោយ​កម្លាំង​ចិត្តខ្លាំង​ក្លា​។ ទោះយ៉ាងណា ថ្វី​បើ​គ្រួសារ ២ មាន​កូន​ពិការ​ដូចគ្នា​ប៉ុន្តែ​មិន​បានន័យថា​ស្ថានភាព​គ្រួសារ​ពួក​គេ​ដូច​គ្នា​នោះទេ​។ គ្រួសារ​ដែល​មាន​កូន​លូត​លាត់​យឺត​គឺ​មាន​ការលំបាក​ខុសគ្នា​ពី​គ្រួសារ​ដែល​កូន​មាន​ជំងឺ​រ៉ាំរ៉ៃ ហើយ​រឹតតែ​ខុស​គ្នា​ជាមួយ​គ្រួសារ​ដែល​កូន​មាន​ជំងឺផ្លូវចិត្ត ឬ​រៀន​មិនទាន់​គេ ឬ​មាន​អាកប្បកិរិយា​មិន​ប្រក្រតី​ជាដើម​។

Portrait of beautiful young girl smiling in park

​ក្នុងចំណោម​ជំងឺ​រៀបរាប់​ខាងលើ កុមារ​មួយចំនួន​អាច​នឹង​ជួប​បញ្ហា​ជាមួយ​ការប្រើប្រាស់​ថ្នាំ ដូចជា​កុមារ​ដែល​មាន​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​រួមមាន​ជំងឺមហារីក ជំងឺ​បេះដូង​ប្រហោង ជំងឺ​ស្វិត​សាច់ដុំ និង​ជំងឺ​ខ្វះ​ឈាម ឬ​កុមារ​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ដូចជា​ជំងឺហឺត និង​ជំងឺរបេង និង​កុមារ​ដែល​មាន​ជំងឺ​ពី​កំណើត​ដូចជា​ជំងឺ​ខ្សោយ​សរសៃប្រសាទ ជំងឺ​ទាប​ពី​កំណើត​។ ចំណែកឯ​ជំងឺ​ផ្សេងៗ​ទៀត​ដូចជា​ជំងឺ​អា​លែរ​ហ្ស៉ី​ជាមួយ​ម្ហូបអាហារ និង​ជំងឺ​ធាត់​ក៏​ជា​ជំងឺ​ដែល​គេ​ឧស្សាហ៍​ឃើញ​មាន​ច្រើន​ដែរ​។


​ចំពោះ​ក្មេង​ដែល​មាន​បញ្ហា​ជាមួយ​ថ្នាំពេទ្យ​អាច​នឹង​ត្រូវការ​ធ្វើ​តេស្ត​ជាច្រើន​ដូចជា​សម្រាក​នៅ​មន្ទីរពេទ្យ​រយៈពេល​វែង ព្យាបាល​ដោយ​ឧបករណ៍​ថ្លៃៗ និង​កន្លែង​ស្នាក់នៅ​ដែល​មាន​បំពាក់​ឧបករណ៍​ជំនួយ​ពិសេសៗ​។ ក្រុមគ្រួសារ​ជារឿយៗ​តែងតែ​ជួបនឹង​វិបត្តិ​ញឹកញយ ដូចជា​ភាពស្ទាក់ស្ទើរ និង​ក្តីបារម្ភ​។ ការធ្វើ​រោគវិនិច្ឆ័យ​ជាមួយ​ជំងឺ​មួយចំនួន​ដូចជា​ជំងឺ​ខ្សោយ​ការយកចិត្តទុកដាក់ និង​រពឹស (ADHD) ជំងឺ​មិន​ប្រក្រតី​ដោយសារតែ​ម្តាយ​សេព​គ្រឿង​ស្រវឹង​អំឡុង​ពេល​មាន​ផ្ទៃពោះ (Fetal Alcohol Spectrum Disorder) ជំងឺ​ខ្សោយ​សរសៃប្រសាទ​វិញ្ញាណ (Dysfunction of Sensory Integration) ជំងឺ​ទាញ​សរសៃ (Tourette syndrome) សុទ្ធតែ​ត្រូវការ​វិធីសាស្ត្រ​ព្យាបាល​ផ្សេងៗ​ពី​គ្នា​ឱ្យ​សមស្រប​ទៅ​តាម​លក្ខខណ្ឌ​នៃ​អាការ​របស់​អ្នកជំងឺ​នី​មួយៗ ចំណែកឯ​គ្រួសារ​អ្នកជំងឺ​អាច​នឹង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ចំពោះ​បញ្ហា​នេះ​។


​ជំងឺ​មួយ​ចំនួន​ដូច​ជា​ជំងឺ​អូ​ទី​ស្សឹម ជំងឺ​មិន​គ្រប់​ទឹក និង​ជំងឺ​ខ្សោយ​បញ្ញា​តែងតែ​ធ្វើ​ឱ្យ​កុមារ​ត្រូវបាន​គេ​រើសអើង​។ ចំពោះ​កុមារ​ដែល​មាន​ជំងឺ​ខ្សោយ​ខួរក្បាល​រៀន​មិនទាន់​គេ​ដូច​ជា​ជំងឺ​ខ្សោយ​ការអាន និង​ជំងឺ​ខ្សោយ​ការ​ស្តាប់ គឺ​ចាំបាច់​ត្រូវ​ទទួលយក​ការបង្រៀន​ដែល​ប្រើ​វិធីសាស្ត្រ​ពិសេស​ដើម្បី​ឱ្យ​សមស្រប​នឹង​លក្ខខណ្ឌ​ជំងឺ​របស់​ពួកគេ​។ ចំណែកឯ​កុមារ​ដែល​មាន​បញ្ហា​ផ្លូវ​ចិត្ត​រួម​មាន​ជំងឺ​បាក់​ទឹកចិត្ត និង​ជំងឺ​ថប់​បារម្ភ​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដែល​នឹកស្មាន​មិន​ដល់​ចំពោះ​ខ្លួន​គេ​ផ្ទាល់ និង​សមាជិក​គ្រួសារ​របស់​គេ​។ ការរស់នៅ​ជាមួយ​កុមារ​ដែល​មាន​បញ្ហា​ផ្លូវចិត្ត​អាចធ្វើឱ្យ​ក្រុម​គ្រួសារ​មាន​អារម្មណ៍​ភ័យខ្លាច​ដោយសារតែ​ការប្រែប្រួល​អារម្មណ៍​ញឹកញាប់​របស់​អ្នកជំងឺ និង​ភាព​រឹងទទឹង​របស់គេ​។ ឪពុក​ម្តាយ​អ្នកជំងឺ​គួរតែ​រក​ជំនួយ​ពី​ក្រុមគ្រូពេទ្យ​ដែល​មាន​ជំនាញ​ត្រឹមត្រូវ និង​ត្រូវ​សម្រេចចិត្ត​ជ្រើសរើស​វិធីសាស្ត្រ​ព្យាបាល​ដោយ​ប្រើ​ចិត្តសាស្ត្រ ថ្នាំពេទ្យ ឬ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ការមើលរំលង​រោគសញ្ញា និង​ការ​ស្មាន​ខុស​អាច​បង្ក​ឱ្យមាន​គ្រោះថ្នាក់​បាន​៕
​ទោះបី​កុមារ​ពិការ​ទាំងនោះ​មាន​លក្ខណៈ​ខុសៗ​គ្នា និង​ស្ថានភាព​គ្រួសារ​នីមួយៗ​មិន​ដូចគ្នា​ក៏ដោយ តែ​មាន​បញ្ហា​មួយចំនួន​ដែល​ពួកគេ និង​ក្រុមគ្រួសារ​ជួបប្រទះ​ដូចគ្នា ដូចជា​ការខ្វះ​ការយកចិត្តទុកដាក់​ស​ម​ស្រប និង​ខ្វះ​ការទទួលស្គាល់​ពី​សាច់ញាតិ សាលា និង​សង្គម​។


​មាន​ការភ្ញាក់ផ្អើល​ខ្លាំង​ពី​សំណាក់​អ្នកលេង Facebook ដោយ​ពួកគេ​នាំគ្នា​បង្ហោះ និង​ចែកចាយ​សំណេរ​មួយ​និយាយ​ពី​ហេតុការណ៍​មួយ​ដែល​កើតឡើង​លើ​កុមារ​ត្រូវការ​ជំនួយ​ពិសេស​ម្នាក់​។ មាន​មនុស្ស​ម្នាក់​បាន​និយាយថា​មូលហេតុ​ដែល​គេ​បង្កើត​ឱ្យមាន​សំណេរ​បង្ហោះ​ត​គ្នា​បែប​នេះ​ឡើង​គឺ​ព្រោះតែ “​ការរើសអើង​មិនឱ្យ​កុមារ​កើត​ជំងឺ​អូ​ទី​ស្សឹម​ទៅ​ចូលរួម​ដំណើរ​កម្សាន្ត​របស់​សាលា​។​” ការ​បង្ហោះ​ត​គ្នា​បែប​នេះ​គឺ​ក្នុង​បំណង​សង្ឃឹម​ថា​បញ្ហា​ដែល​គ្រួសារ​កុមារ​ពិការ​តែងតែ​ជួបប្រទះ​ជាប្រចាំ​នេះ​អាច​នឹង​មាន​គេ​ដឹងលឺ​។ ខាងក្រោម​នេះ​ជា​សំណេរ​មួយ​នេះ ប្រសិនបើ​អ្នក​មិនទាន់​បាន​អាន​៖
“​ឪពុក​ម្តាយ​របស់​ខ្ញុំ​បាន​ប្រៀនប្រដៅ​ខ្ញុំ​ថា កុំ​ញ៉ាំ​អាហារ​សម្ញែង​នៅមុខ​អ្នកផង ប្រសិនបើ​ខ្ញុំ​គ្មាន​អាហារ​គ្រប់គ្រាន់​សម្រាប់​ចែករំលែក​ពួកគេ​បាន​គ្រប់គ្នា​។ ប្រសិនបើ​ខ្ញុំ​រៀបចំ​ពិធី​ជប់លៀង ហើយ​ខ្ញុំ​អញ្ជើញ​មិត្ត​រួម​ថ្នាក់ ខ្ញុំ​ត្រូវតែ​អញ្ជើញ​មិត្ត​រួម​ថ្នាក់​ទាំងអស់គ្នា​។ ពេល​ដែល​ខ្ញុំ​ធ្វើ​ការងារ​ស្ម័គ្រចិត្ត ខ្ញុំ​តែងតែ​មកដល់​មុនគេ និង​ចេញពី​ការងារ​ក្រោយ​គេ​។ ចំពោះ​ព័ត៌មាន​ថ្មីៗ​នេះ​ដែល​និយាយ​ពី​ការរើសអើង​មិន​ឱ្យ​កុមារ​ដែល​មាន​ជំងឺ​អូ​ទី​ស្សឹម (​ពិការភាព​លើ​ការអភិវឌ្ឍ​ខួរក្បាល​) មិន​ឱ្យ​ចូលរួម​កម្មវិធី​ដំណើរ​កម្សាន្ត​របស់​សាលា ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ចាំបាច់​ត្រូវតែ​សរសេរ​ពី​រឿង​នេះ​។​”

Close-up of a smiling little girl

​មាន​ក្មេងប្រុស និង​ក្មេង​ស្រី​ជាច្រើន​ដែល​តែងតែ​មិន​ត្រូវបាន​គេ​អញ្ជើញ​ឱ្យទៅ​ចូលរួម​ពិធី​កំណើត​។ មាន​កុមារ​ពិការ​ជា​ច្រើន​ដែល​តែងតែ​ចង់​ដើរលេង​ជាមួយ​មនុស្ស​ក្នុង​ក្រុម​របស់​ខ្លួន ប៉ុន្តែ​មិន​ដែល​ត្រូវបាន​គេ​ហៅ​ឱ្យទៅ​ជាមួយ ព្រោះ​ពួកគេ​រើសអើង​ក្មេងៗ​ទាំងនោះ​។ កុមារ​ដែល​ត្រូវការ​ជំនួយ​ពិសេស​ទាំងនេះ​មិនមែន​ជា​មនុស្ស​ចម្លែក​អ្វី​នោះទេ​។ ពួក​គេ​ចង់បាន​នូវ​អ្វី​ដែល​អ្នក​គ្រប់​គ្នា​ចង់បា​ន នោះ​គឺ​ការទទួលស្គាល់​/​ទទួលយក​ពួកគេ​។​
​ខ្ញុំ​សុំ​សួរ​អ្នកមួយ​សំណួរ​បាន​ទេ​? តើ​មាន​នរណា​ដែល​ហ៊ាន​ចម្លង​យក​សំណេរ​ទាំងនេះ​ទៅ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​របស់​ខ្លួន​ដូច​ដែល​ខ្ញុំ​បាន​ធ្វើ​ជូន​មិត្ត​ភ័ក្តិ​របស់ខ្ញុំ​ដែរ​ទេ​? នេះ​ជា​សំណើ​មួយ​ពី​មិត្ត​របស់ខ្ញុំ​ស្នើឱ្យ​ខ្ញុំ​ធ្វើ​។​”

Health & Fitness

​ទទួលបាន​រាង​ស្រ​ឡូ​ន​ស្អាត​ជាមួយ​ចលនា​ទាំង ១០

កាត់បន្ថយ​កាឡូរី​ជាមួយ​ការ​ធ្វើ​លំ​ហាត់ប្រាណ​

កាត់បន្ថយ​កាឡូរី​ជាមួយ​ការ​ធ្វើ​លំ​ហាត់ប្រាណ​
​ទទួលបាន​រាង​ស្រ​ឡូ​ន​ស្អាត​ជាមួយ​ចលនា​ទាំង ១០ ខាងក្រោម​នេះ​


១ ចលនា​អង្គុយច្រហោង​រួច​លោត​ឡើង​លើ​៖ ផ្លាស់ប្ដូរ​ចលនា​ពី​ឈរ មក​អង្គុយច្រហោង រួច​អាពុយ​អា​ហ្វង់​ដើម្បី​ពង្រឹង​សាច់ដុំ​របស់​អ្នក​។​

២ ចលនា​ហក់​កន្ធែកជើង​រួច​បោះដៃ​ឡើងលើ​៖ ចលនា​បែបនេះ​អាច​ជួយ​ពង្រឹង​អត្រា​បេះដូង​របស់​អ្នក​ឱ្យ​មាន​លំនឹង​ល្អ​។​

៣ ចលនា​ឡើង​ភ្នំ​៖ ចលនា​នេះ​ជួយ​ឱ្យ​អ្នក​អាច​ពង្រឹង​សាច់ដុំ​ជើង រួម​នឹង​សាច់ដុំ​ក្បាលពោះ​។​

៤ ចលនា​លោត​កង្កែប​៖ ចលនា​ដាក់​បាតដៃ​ទ្រ​ទម្ងន់​ដងខ្លួន រួច​ហត់​អង្គុយច្រហោង​មើលទៅ​ហាក់ដូចជា​ធម្មតា ប៉ុន្តែ​អ្នក​នឹងមាន​អារម្មណ៍​ថា​អ្នក​ដូចជា​បាន​កម្ដៅ​សាច់ដុំ​រយៈពេល ៣០ វិនាទី​។ អ្នក​ត្រូវ​ចាប់ផ្ដើម​ដំបូង​ដោយ​ចលនា​ដាក់​បាតដៃ​ទ្រ​ទម្ងន់​ដងខ្លួន​។ រួច​បោះ​ជើង​របស់​អ្នក​ឱ្យ​នៅ​ខាងក្រៅ​ដៃ រួច​រក្សា​ចលនា​អង្គុយច្រហោង​មួយសន្ទុះ ដោយ​នៅ​តែ​រក្សា​ដៃ​របស់​អ្នក​នៅ​ដដែល រួច​ត្រឡប់​ទៅកាន់​ចលនា​បាតដៃ​ទ្រ​ទម្ងន់​ដងខ្លួន​វិញ​។ ធ្វើ​ឡើង​វិញ​ដដែលៗ​ឱ្យបាន​ឆាប់រហ័ស​។ (​អនុវត្ត​ចលនា​ទី ១ ដល់​ទី ៤ ចំនួន ១០​ដង​)

Runner athlete running on stairs.

៥ ចលនា​រត់​ឡើង​ជណ្ដើរ​៖ រត់​ឡើង​ចុះ​ជណ្ដើរ​នៅផ្ទះ ឬ​នៅ​កន្លែងធ្វើការ ការធ្វើ​បែប​នេះ​នឹង​ធ្វើឱ្យ​ទម្រង់​គូថរ​បស់​អ្នក​ស្អាត​។

៦ ចលនា​បន្ទន់​ជង្គង់​មួយ​ចំហៀង​រួច​ដើរ​ទៅ​មុខ​៖ ចលនា​នេះ​ជួយ​អ្នក​រក្សាបាន​នូវ​តុល្យភាព​សាច់ដុំ​ក្បាលពោះ និង​រាងកាយ​ផ្នែក​ខាងក្រោម​របស់​អ្នក​ផងដែរ​។ អនុវត្ត​ក្នុង​ចលនា​រហ័ស ប៉ុន្តែ​អ្នក​ត្រូវ​ធ្វើយ៉ាងណា​កុំ​ឱ្យ​ជង្គង់ និង​កែងជើង​របស់​អ្នក​កើត​មាន​អាការ​ឈឺ​ចុកចាប់​។ នេះ​ជា​វិធី​ដែល​អាច​អាច​អនុវត្ត​វា​បាន​យ៉ាង​ត្រឹមត្រូវ​។​

៧ ចលនា​លើក​ជង្គង់​ឡើង​លើ​ឱ្យ​ខ្ពស់​៖ ធ្វើ​ចលនា​រត់​មួយ​កន្លែង​ខណៈ​ដែល​អ្នក​អាច​ពង្រឹង​សាច់ដុំ និង​ធ្វើ​ចលនា​ដៃ​ក្នុងពេល​តែមួយ​​​បាន​។ គោលដៅ​នៃ​ចលនា​នេះ​គឺ​លើក​ជង្គង់​របស់​អ្នក​ឱ្យ​ខ្ពស់ ហើយ​អ្នក​ត្រូវ​រក្សា​លំនឹង​ដងខ្លួន​ព្រោះថា​អ្នក​ត្រូវ​ធ្វើ​ចលនា​លឿន​។

៨ ផ្គុំ​ជើង​ទាំង​ពីរ​រួច​លោត​ទៅ​មក​៖ ធ្វើ​ចលនា​ដោយ​លោត​តិចៗ ពី​ផ្នែក​មួយ​ទៅ​ផ្នែក​មួយ​ផ្សេងទៀត​។​

 

៩ អង្គុយច្រហោង​រួច​ហក់​ឡើងលើ​៖ ចាប់ផ្ដើម​ដោយ​ធ្វើ​ចលនា​អង្គុយ​ច្រហោង បន្ទាប់​មក​ប្រឹង​ហក់​ឡើង​លើ​ឱ្យ​ត្រង់​ខ្លួន​។ នៅពេល​ដែល​អ្នក​ទំលាក់ខ្លួន​ចុះ​មកក្រោម​វិញ អ្នក​ត្រូវ​តែ​ត្រឡប់​ទៅ​កាន់​ចលនា​អង្គុយច្រហោង​វិញ​ដើម្បី​បញ្ចប់​ចលនា​មួយ​។ នៅពេល​ដែល​អ្នក​ទម្លាក់​ខ្លួន​ចុះ​មក​វិញ អ្នក​ត្រូវ​តែ​ព្យាយាម​ធ្វើ​យ៉ាងណា​កុំឱ្យ​លាន់ឮ​សម្លេង​តាម​ដែល​អាច​ធ្វើទៅបាន ដែល​វា​ពិតជា​ត្រូវការ​ឱ្យ​អ្នក​ចេះ​រក្សា​លំនឹង​ខ្លួន​ខ្លាំងណាស់​។

១០ លោត​ឡើង​ជាន់​ប្រអប់​រួច​លោត​ចុះ​ក្រោម​៖ រក​កាំជណ្ដើរ​(​សម្រាប់​ហាត់ប្រាណ​) កៅអី ឬ​ប្រអប់​ណាមួយ (​ឬ​លោត​ជាន់​លើ​ជណ្ដើរ​ស្រមើស្រមៃ​) ហើយ​បោះ​ម្រាមជើង​ខាងឆ្វេង​ទៅលើ​ប្រអប់​នោះ រួច​លោត​ប្ដូរ​ជើង​ដោយ​បោះ​ម្រាមជើង​ស្ដាំ​ឡើង​លើ​ប្រអប់​ម្ដងវិញ​។​

​អនុវត្ត​ចលនា​ទាំងអស់​ឡើង​វិញ​ចំនួន ៥ ដង​៕

Continue Reading

Health & Fitness

ទទួល​និង​ផ្ដល់​អស់​ពី​បេះ​ដូង​

​ច​ក្រា​បេះដូង​

​ច​ក្រា​បេះដូង​
​ពាក្យ​សំស្ក្រឹត​៖ អាណា​ហា​តា មានន័យ​ថា «​មិន​វាយប្រហារ​» ឬ «​មិន​ឈឺចាប់​»
​ពណ៌​៖ បៃតង​
​ទីតាំង​៖ ចំណុចកណ្ដាល​ច​ក្រា​ទាំង​៧
​មែន​ត្រា​៖ អំ ម៉ានិ ផាដ​មិ ហុម​


​សេចក្ដីស្នេហា​ត្រូវបាន​ផ្ដល់ជូន​និង​ទទួល​តាមរយៈ​ចំណុច​ស្នូល​នៃ​ថាមពល ក៏​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ច​ក្រា​បេះដូង​ផងដែឬ​។ ច​ក្រា​បេះដូង​ត្រូវ​បាន​គេ​គិត​ថា​ជា​អ្វីៗ​ដែល​ជាប់​ទាក់ទង​ទៅនឹង​បេះដូង​។ តើ​អ្នក​មាន​អារម្មណ៍​ថា​ត្រូវ​គេ​ស្រឡាញ់ ឬ​ស្រឡាញ់​គេ​វិញ​ដែរ​ឬ​?
​សមតុល្យ​នៅក្នុង​បេះដូង​គឺមាន​សារសំខាន់​ណាស់ ហើយ​បើ​គ្មាន​សមតុល្យ​សុខភាព​ទេ ស្វាមីភរិយា​ជាច្រើន​គូ​នឹង​ប្រឹង​តស៊ូ​ជាមួយនឹង​សមតុល្យ​មិន​ត្រឹមត្រូវ​របស់​បុគ្គល​ម្នាក់​ដែល​ស្រឡាញ់​ជាង​អ្វី​ដទៃ និង​កសាង​នូវ​ការ​អាក់​អន់ចិត្ដ ឬ​ការ​អស់កម្លាំង​ពី​ការផ្ដល់ ផ្ដល់ ផ្ដល់ ដោយ​គ្មាន​ការ​តបស្នង​។

Frau, Mann, Liebespaar, Haar, bruenett, braunhaarig, dunkelhaarig, innen, Erotik, erotisch, Sex, nackt, kuessen, Kuss, Leidenschaft, leidenschaftlich, Hingabe, verfuehren, Verfuehrung, Liebesspiel, sexy, Umarmung, umarmen, Naehe, liegen, Lust, Bett, lustvoll Bildrecht: Keine Einschraenkungen der Urheberrechte bekannt. Bildrecht: Dieses Motiv wird weltweit exklusiv ueber Picture Press und seine Partneragenturen vertrieben. Bildrecht: Fuer dieses Motiv liegt ein Model-Release vor. Schlagworte:Schlagworte, Paar, Hingabe, People, Leidenschaft, Ausdruck Neutral, Sexualitaet

​ច​ក្រា​បេះដូង​មិន​ត្រឹមតែ​ជាប់ទាក់ទង​ទៅ​នឹង​សេចក្ដីស្នេហា​ជាមួយនឹង​ដៃគូ​ដ៏​ស្និទ្ធស្នាល​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ជាមួយ​នឹង​ក្រុមគ្រួសារ មិត្ដភ័ក្ដិ និង​ខ្លួនឯង​ផងដែរ​។ គ្រប់​គ្នា​ចង់ឱ្យ​គេ​ស្រឡាញ់​។ អ្នក​ចង់​បាន​នូវ​ការស្រឡាញ់​ខ្លួនឯង​ពេញ​មួយ​ជីវិត​របស់​អ្នក​ផងដែរ ហើយ​ថា​ភាពស្និទ្ធស្នាល​គឺ​ជាប់​ទាក់ទង​គ្នា​ទៅ​នឹង​ថាមពល​នៅក្បែរ​ច​ក្រា​បេះដូង​នេះឯង​។


​អ្វី​ដែល​សំខាន់​គឺ​ត្រូវ​បើក​បេះដូង និង​ប្រយ័ត្នប្រយែង​ចំពោះ​អ្វី​ដែល​អ្នក​ផ្ដល់​នូវ​សេចក្ដីស្រឡាញ់ និង​ទទួលបាន​នូវ​សេចក្ដីស្រឡាញ់​។ មនុស្ស​ភាគច្រើន​បិទ​បេះដូង​របស់​ពួកគេ​ដោយសារតែ​រឿង​អតីតកាល​ដ៏​ឈឺចាប់ និង​ភ័យខ្លាច​ចំពោះ​ភាព​ងាយ​ទទួលរង ប៉ុន្ដែ​ភាព​ងាយ​ទទួលរង​មិន​ត្រឹមតែ​ជា​ភាព​ខ្សោយ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​គឺជា​ភាពខ្លាំង ហើយ​ប្រសិនបើ​អ្នក​មិន​ធ្លាប់​ទទួលរង​បញ្ហា​នេះ​ទេ បេះដូង​របស់​អ្នក​ក៏​នឹង​មិន​បើកចំហ​ចំពោះ​សក្ដានុពល​នៃ​សេចក្ដីស្រឡាញ់​នោះទេ​។ ចូរ​រៀន​បើកចំហ​ខ្លួនឯង​ទៅរក​សេចក្ដីស្រឡាញ់​ឥត​លក្ខខណ្ឌ​និង​មេត្ដាធម៌​៕


​អ្នក​ស័ក្ដិសម​ទទួលបាន​នូវ​សេចក្ដីស្រឡាញ់​!​

Continue Reading

Health & Fitness

​ឈរ​ហាត់ប្រាណ​ដោយ​ប្រើ​ច្រវា​ទូក​

អុំទូក​ហាត់ប្រាណ​

អុំទូក​ហាត់ប្រាណ​
​ឈរ​ហាត់ប្រាណ​ដោយ​ប្រើ​ច្រវា​ទូក

លើ​ក​មួយ​កំណាត់​ខ្លួន​ឡើង​
​ប្រើ​ស្មា ដៃ និង​ទ្រូង​
-​ចាប់ផ្ដើម​ជាមួយ​នឹង​ដងខ្លួន​ពេញជំហរ​ក្នុង​ទឹក​នៅ​ក្បែរ​ទូក​ក្ដារ​មួយ​
-​ដាក់​ដៃ​ប្រប​ស្មា​នៅក្បែរ​កណ្ដាល​ក្ដារ​ទូក​
-​ដាក់​ចុះ​ក្រោម​ទាល់តែ​ដៃ​លាដ៍​ត្រង់​
-​ដងខ្លួន​របស់​អ្នក​គួរតែ​លើក​ឱ្យ​ផុត​ពី​ទឹក ដោយ​ទប់​ទម្ងន់​របស់​អ្នក​
-​បន្ទាប​ចុះ​ក្រោយ​យឺតៗ​
-​អនុវត្ដ​ម្ដងទៀត​


បណ្ដែត​ខ្លួន​សម្រក​ជាតិ​ខ្លាញ់​
​ប្រើ​ដៃ ទ្រូង សាច់ដុំ​ពោះ និង​គូទ​
-​ចាប់ផ្ដើម​ដោយ​គេង​ផ្អៀង​មក​ខាងស្ដាំ ដោយ​សណ្ដូកជើង​ដាក់​គរ​លើ​គ្នា ហើយ​បន្ទន់​ជង្គង់​
-​ដាក់​បាតដៃ​ឆ្វេង​របស់​អ្នក​នៅលើ​ទូ​កក្ដារ​ពីមុខ​ទ្រូង ដៃស្ដាំ​ដាក់​លើ​ស្មា​ឆ្វេង​
-​បោះដៃ​ឆ្វេង​ទៅរ​កក្ដារ​ទូក ហើយ​លើក​ដងខ្លួន​របស់​អ្នក​ឱ្យ​ខ្ពស់​តាម​ដែល​អាច​ធ្វើបាន​
-​បន្ទាប​ខ្នង​ចុះក្រោម ហើយ​អនុវត្ដ​ម្ដងទៀត​


​ប្ដូរ​ដងខ្លួន​ចុះឡើង​
​ប្រើ​ស្មា ដៃ ខ្នង និង​សាច់ដុំ​ពោះ​
-​ឈរ​កន្ធែកជើង​នៅលើ​ក្ដារ​ទូក​
-​ដាក់​ច្រវា​នៅ​ពីមុខ​អ្នក​ជា​មួយ​ដៃ​ឆ្វេង​កាន់​ផ្នែក​ខាងលើ ហើយ​ដៃស្ដាំ​របស់​អ្នក​កាន់​ផ្នែក​ខាងក្រោម​ថ្នមៗ
-​អុំ​តិចៗ​បណ្ដែត​ពី​លើទឹក ប៉ុន្ដែ​កុំ​ធ្វើឱ្យ​លិច​ចូល​ទៅក្នុង​ទឹក​
-​ប្ដូរ​ដងខ្លួន​របស់​អ្នក​ទៅ​ម្ខាង​ទៀត​ឱ្យ​លឿន ខណៈពេល​កំពុង​តែ​សកម្ម​នោះ​

​គេង​ផ្ងាព​ត់​ខ្លួន​ចុះ​ឡើង
​ប្រើ​សាច់ដុំ​ពោះ និង​ខ្នង​
-​ចាប់ផ្ដើម​ដោយ​គេង​ផ្ងារ​នៅលើ​កក្ដារ​ទូក​ដោយ​សណ្ដូក​ជើង​ឱ្យ​ត្រង់
-​កាន់​ច្រវា និង​បោះដៃ​ទៅ​មុខ​ដាក់​លើ​ភ្លៅ​របស់​អ្នក
-​ពត់​ខ្លួន​ឱ្យ​ខ្លាំង
-​បន្ទន់​ជង្គង់ និង​ឆ្លាស់​ដងខ្លួន ហើយ​អុំ​ទៅ​ផ្នែក​ខាងស្ដាំ​
-​អនុវត្ដ​ឡើងវិញ​ដោយ​ត្រឡប់​ទៅ​ផ្នែក​ម្ខាង​ទៀត​


អ្នក​ត្រូវ​ប្រឹង​នៅត្រង់​ត្រគាក
​ប្រើ​សាច់ដុំ​ពោះ
-​ចាប់ផ្ដើម​ដោយ​គេង​ផ្ងា ដោយ​លើកជើង​ឡើង​លើ​
-​ប្រើ​ដៃ​របស់​អ្នក​ចាប់​ក្ដារ​ទូក​ឱ្យ​ណែន​ដែល​ស្ថិត​នៅ​កៀក​នឹង​ក្បាល​របស់​អ្នក​
-​លើក​ត្រគាក​ឡើងលើ ខណៈពេល​ឆ្លាស់​ទៅ​លើ​ក​ត្រគាក​ស្ដាំ​ម្ដង​ឆ្ពោះទៅ​រក​ស្មា​ឆ្វេង​
-​បន្ទាប​ត្រគាក​មក​ក្រោយ​បន្ដិច ឱ្យ​ប្រប​ទៅ​នឹង​ទូក​ក្ដារ
-​លើក​និង​ប្ដូរ​ត្រគាក​ទៅរ​កក្ដារ​ទូក ពេល​នេះ​លើក​ត្រគាក​ឆ្វេង​ទៅ​ស្មា​ខាងស្ដាំ

​ប្រើ​កម្លាំង​ច្រហោង​
​ប្រើ​គូទ ជើង សាច់ដុំ​ពោះ និង​ស្មា​
-​ចាប់ផ្ដើម​ដំបូង​ដោយ​អង្គុយច្រហោង​ឱ្យ​ធំ​
-​កន្ធែកជើង​ឱ្យ​ធំ​ហើយ​ឱ្យ​កែងដៃ​ប៉ះ​នឹង​ជង្គង់​
-​ប្រើ​ដៃ​កាន់​ច្រវា​នៅជាប់​នឹង​ទ្រូង​របស់​អ្នក​
-​លើក​ចុងជើង​ឡើង​លើ និង​លើក​ច្រវា​ពី​មុខ​អ្នក​
-​អនុវត្ដ​ឡើងវិញ​


​ប្រើ​កម្លាំង​សង្កត់​ទាញ​
​ប្រើ​ស្មា ខ្នង និង​ដៃ​
-​ចាប់ផ្ដើម​ដោយ​ឈរ​នៅលើ​ក្ដារ​ទូក ដោយ​កន្ធែកជើង​ចេញ​ពី​គ្នា​
-​កាន់​ច្រវា​នៅ​នឹង​ដៃ​ដោយ​លាដៃ​ចេញ​ពី​គ្នា​ចូល​ក្នុង​និង​ចេញ​ក្រៅ​
-​នៅពេល​ដែល​ដៃ​សន្ធឹង​លើក​ផុត​ក្បាល ព្យាយាម​ទាញ​ច្រវា​ពី​ម្ខាង​ទៅ​ម្ខាង​ទៀត​ដោយ​ប្រើ​ដៃ​របស់​អ្នក (​ដូចជា​លេង​ទាញព្រ័ត្រ​ដោយ​ខ្លួនឯង​)
-​បន្ទាបខ្លួន​ចុះ​ក្រោយ​
-​អនុវត្ដ​ឡើងវិញ​៕

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.