ក្រឡេកមើល ឈុតមង្គលការស្អាតៗ ភ្ញៀវកិត្តិយសស្លៀកចូលរួមថ្ងៃពិសេស ហេង វិសាល និងស្រីនា យប់មិញ
មង្គលការរបស់ ហេង វិសាល និងស្រីនា បានធ្វើឲ្យមានការចាប់អារម្មណ៍ជាទូទៅ ក្នុងនាមជា Influencer ទាំងគូ ដូច្នេះហើយ គេឃើញមានភ្ញៀវកិត្តិយទាំងមន្ត្រីថ្នាក់ខ្ពស់ សមញ្ញជន ព្រមទាំងតារាល្បីៗលំដាប់ប្រទេសជាច្រើនបានមានវត្តមានព្រមគ្នា។ ពិធីមង្គលដ៏ធំមួយប្រចាំដើមឆ្នាំ ២០២៤ នេះ ប្រព្រឹត្តទៅដោយមានការតុបតែងដោយក្រុមពិធីការល្បីឈ្មោះ ធ្វើឲ្យទិដ្ឋភាពមើលទៅដូចជាឋានសួគ៌។ ងាកទៅភ្ញៀវកិត្តិយសគ្រប់លំដាប់ថ្នាក់ ក៏បានតុបតែងខ្លួនស្អាតៗ ស្រស់សង្ហារៀងៗខ្លួនទាំងបុរស...