Connect with us

Beauty

បកស្រាយជំនឿមិនពិតទាំង ៥ ទាក់ទងនឹងសម្រស់

តើ​ការ​កោរ​រោម​ពិតជា​ធ្វើឱ្យ​រោម​ឆាប់​ដុះ​មកវិញ និង​ក្រាស់​ជាង​មុន​មែនឬ​? តើ​ថ្នាំដុសធ្មេញ​ពិតជា​អាច​បំបាត់​មុន និង​ស្លាកស្នាម​មែនឬ​? តើ​ការដក​សក់ស្កូវ​អាច​ធ្វើឱ្យ​សក់ស្កូវ​

តើ​ការ​កោរ​រោម​ពិតជា​ធ្វើឱ្យ​រោម​ឆាប់​ដុះ​មកវិញ និង​ក្រាស់​ជាង​មុន​មែនឬ​? តើ​ថ្នាំដុសធ្មេញ​ពិតជា​អាច​បំបាត់​មុន និង​ស្លាកស្នាម​មែនឬ​? តើ​ការដក​សក់ស្កូវ​អាច​ធ្វើឱ្យ​សក់ស្កូវ​កាន់តែ​ដុះ​ច្រើនឡើង​ឬ​?

​ទាំងនេះ​គ្រាន់តែ​ជា​ជំនឿ​មួយចំនួន​ក្នុង​ចំណោម​ជំនឿ​ជា​ច្រើន​ទាក់ទង​នឹង​សម្រស់​ដែល​យើង​តែងតែ​ធ្លាប់​លឺ​ជារឿយៗ​។ ក៏ប៉ុន្តែ​ជំនឿ​ទាំងនេះ​ជា​ការ​ពិត​មែន​ឬ​? សូម​អាន​បន្ត​ដើម្បី​ដឹង​កាន់តែច្បាស់​។​

​ជំនឿ​ទី ១
​ការដក​សក់ស្កូវ​នឹង​ធ្វើឱ្យ​សក់ស្កូវ​ដុះ​កាន់តែច្រើន​
​ជំនឿ​នេះ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​មិន​ត្រឹមត្រូវ​ឡើយ​។ ថ្វី​បើ​យើង​ធ្លាប់​លឺ​រឿង​នេះ​ជា​ញឺកញយ​ពី​ឪពុកម្តាយ ឬ​ជីដូន​ជីតា​របស់​យើង​ក៏​ដោយ ក៏​ប៉ុន្តែ​ពុំ​មាន​អ្វី​ដែល​បញ្ជាក់​ថា​ជំនឿ​នេះ​ជា​ការពិត​ឡើយ​។ ការពិតទៅ បើ​យោង​តាម​អ្នកជំនាញ​ផ្នែក​សម្ផស្ស និង​សក់​បាន​ឱ្យដឹងថា​ការដក​សក់ មិន​ថា​សក់​នោះ​ខ្មៅ​ឬ​ស្កូវ​ឡើយ វា​អាច​នឹង​ធ្វើឱ្យ​ក្បាល​អ្នក​មើល​ទៅ​ទំពែក​ដុំៗ​។ នេះ​គឺ​ផ្ទុយ​គ្នា​នឹង​ការ​ដែល​និយាយថា​កាន់តែ​ដក​កាន់តែ​ដុះ​។ ដូច្នេះ អ្នក​មិន​ត្រូវ​ដក​សក់ស្កូវ​ឡើយ មូលហេតុ​គឺ​មិនមែន​ដោយសារ​តែ​ខ្លាច​ដុះ​សក់ស្កូវ​ច្រើន​ឡើយ គឺ​ដោយសារតែ​យើង​មិន​ចង់​ឱ្យ​អ្នក​មាន​ស្នាម​ទំពែក​ដុំៗ​នៅលើ​ក្បាល​ឡើយ​។ យក​ល្អ​អ្នក​គួរតែ​បិទបាំង​សក់ស្កូវ​ដោយ​លាប​ពណ៌ ឬ​កាត់​សក់ស្កូវ​ចេញ​។​

​ការដក​សក់ស្កូវ​មិនមែន​ជា​ដំណោះស្រាយ​យូរអង្វែង​សម្រាប់​បញ្ហា​សក់ស្កូវ​នោះទេ វា​គ្រាន់តែ​ជា​ដំណោះស្រាយ​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។ ឫស​សក់​គឺ​នៅតែ​រស់​បើទោះជា​អ្នក​ដក​សក់ស្កូវ​នោះ​ចេញ​ក៏​ដោយ ហើយ​សក់​នោះ​នឹង​ដុះ​ឡើង​វិញ​នៅ​កន្លែង​ដដែល​។ ក៏ប៉ុន្តែ​មិន​មែន​បានន័យថា​សក់​ដែល​ដុះ​នោះ​ជា​សក់ស្កូវ​ឡើយ​។ ឱកាស​ដែល​សក់​ធម្មតា និង​សក់ស្កូវ​អាច​ដុះ​គឺ​មាន​ភាគរយ​ស្មើគ្នា​។ ដូច្នេះហើយ យើង​សូម​មិន​ណែនាំ​អ្នក​ឱ្យ​ដក​សក់ស្កូវ​ឡើយ ហើយ​អ្នក​ក៏​មិន​ចាំបាច់​បារម្ភ​ថា​ពេល​ដក​ហើយ​សក់ស្កូវ​ច្រើន​នឹង​ដុះ​ឡើងវិញ​ឡើយ​។​

​ជំនឿ​ទី ២
​ឡេ​ផ្តល់​ជាតិ​សំណើម​គឺ​សម្រាប់​តែ​អ្នក​មាន​ស្បែក​ស្ងួត​ប៉ុណ្ណោះ​
​ការ​យល់​ឃើញ​បែប​នេះ​គឺ​មិន​ត្រឹមត្រូវ​ឡើយ​។ មិន​ថា​អ្នក​មាន​ស្បែក​ប្រភេទ​ណា​ឡើយ ឡេ​ផ្តល់​ជាតិ​សំណើម​មិន​ត្រឹមតែ​ល្អ​សម្រាប់​ស្បែក​មុខ​ប៉ុណ្ណោះ​ទេ តែ​គឺ​ល្អ​សម្រាប់​ស្បែក​លើ​រាងកាយ​ទាំងមូល​ផង​ដែរ​។ អ្នក​ច្បាស់​ជា​ភ្ញាក់ផ្អើល​មិន​ខាន នៅពេល​ដែល​អ្នក​មិន​បាន​ប្រើឡេ​ផ្តល់​ជាតិ​សំណើម នោះ​ស្បែក​របស់​អ្នកនឹង​ព្យាយាម​បង្កើត​ជាតិ​ប្រេង ឬ​ខ្លាញ់​លើ​ស្បែក​ដោយ​ខ្លួនឯង​។ ខុស​ពី​ជំនឿ​ចាស់ៗ​ដែល​ថា​ការប្រើឡេ​ផ្តល់​ជាតិ​សំណើម​លើ​ស្បែក​ខ្លាញ់​នឹង​ធ្វើឱ្យ​ស្បែក​កាន់តែ​ឡើង​ប្រេង​កាន់តែច្រើន តែ​ការពិត​ទៅ​ការ​លាបឡេ​ផ្តល់សំណើម​លើស្បែ​កមុខ​ខ្លាញ់គឺ​ផ្តល់​ប្រយោជន៍​យ៉ាងច្រើន​ដល់​ស្បែក​។ នេះ​ជា​វិធី​ល្អ​បំផុត​ដើម្បី​ធ្វើឱ្យ​ស្បែក​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​មាន​តុល្យភាព​​​ល្អ​។ ក៏​ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ការជ្រើសរើស​ឡេ​ផ្តល់​សំណើម​ដែល​ត្រឹមត្រូវ​។ ប្រសិនបើ​អ្នក​មាន​ស្បែក​ខ្លាញ់ ចូរ​ជ្រើសរើស​ឡេ​ផ្តល់​សំណើម​ដែល​ផ្សំ​ពីជែល​ធាតុ​ស្រាល​ដែល​មាន​ជាតិ​សំណើម​ល្មម​នឹង​ស្បែក​មុខ​របស់​អ្នក​ដើម្បី​កុំឱ្យ​មុខ​របស់​អ្នក​មើល​ទៅ​មាន​ជាតិ​ខ្លាញ់​រងើម​ពេក​។​

​ស្បែក​របស់​យើង​គឺ​ត្រូវការ​ជាតិ​ទឹក​គ្រប់គ្រាន់​ដើម្បី​ឱ្យ​មើល​ទៅ​ភ្លឺ​ស្អាត​។ ហើយ​ប្រសិនបើ​អ្នក​មិន​បាន​ផ្តល់​ជាតិ​សំណើម​គ្រប់គ្រាន់​ដល់​ស្បែក​នោះទេ នោះ​ស្បែក​របស់​អ្នកនឹង​ផលិត​ជាតិ​ខ្លាញ់​កាន់តែច្រើន​។ បែប​នេះ​មិន​ត្រឹមតែ​ធ្វើឱ្យ​ស្បែក​របស់​អ្នក​ឡើង​ជាតិ​ខ្លាញ់ និង​អាក្រក់​មើល​នោះ​ទេ វា​ថែមទាំង​បង្ក​ទៅ​ជា​មុន​សាច់ មុន​ធំៗ និង​រន្ធ​ញើស​ធំៗ​ថែមទៀត​ផង​។ ដូច្នេះ​ហើយ​វា​ជា​រឿង​សំខាន់​ដែល​អ្នក​គួរ​លាបឡេ​ផ្តល់​ជាតិ​សំណើម​ដល់​ស្បែក​របស់​អ្នក​ឱ្យបាន​គ្រប់គ្រាន់ និង​ជ្រើសរើស​ឡេ​ដែល​ត្រឹមត្រូវ​ដើម្បី​ទទួលបាន​ស្បែក​ទន់​រលោង​ស្រស់ស្អាត​។​

​ជំនឿ​ទី ៣
​ការ​កោរ​រោម​នឹង​ធ្វើឱ្យ​រោម​ដុះ​មកវិញ​ក្រាស់ និង​លឿន​ជាង​មុន​
​អាចនិយាយបាន​ថា​នេះ​ជា​ជំនឿ​ទាក់ទង​សម្រស់​មួយ​ដែល​អ្នក​ឧស្សាហ៍​លឺ​ជាងគេ​ក្នុងចំណោម​ជំនឿ​ទាំងឡាយ​។ ឡា​ម​កោរ​គឺ​មិនល្អ​ប្រើ​ឡើយ​ជាពិសេស​នៅពេលដែ​នារីៗ​ប្រើ​វា​។ អ្នក​អាច​នឹង​លឺ​ពាក្យ​ទាំង​នេះ​ពី​ម្តាយ​របស់​អ្នក បងប្អូន ឬ​មិត្ត​ភ័ក្តិ​របស់​អ្នក​ដែល​តែងតែ​និយាយ​ថា​ការប្រើ​ឡា​ម​កោរ​រោម​នឹង​ធ្វើឱ្យ​រោម​របស់​អ្នក​ដុះ​លឿន និង​ក្រាស់​ជាង​មុន​។ អ្នក​ប្រហែល​ជា​សប្បាយចិត្ត​ជាមិនខាន​នៅពេល​ដែល​ដឹង​ថា​ជំនឿ​នេះ​គឺ​គ្មាន​មូលដ្ឋាន ឬ​ភស្តុតាង​ច្បាស់លាស់​បញ្ជាក់ថា​វា​ជា​ការ​ពិត​ឡើយ​។​

​នៅពេល​ដែល​អ្នក​កោរ​រោម​របស់​អ្នក អ្នក​គ្រាន់តែ​កាត់​រោម​ទាំងនោះ​នៅ​ត្រង់​គល់​ប៉ុណ្ណោះ​។ ហើយ​ការ​កោរ​បែបនេះ​គឺ​មិន​បាន​ប៉ះពាល់​ដល់​ឫ​សរោម​នោះឡើយ ដូច្នេះ​ហើយ​វា​មិន​បាន​ជះ​ឥទ្ធិពល​ដល់​ល្បឿន​លូតលាស់ ឬ​កម្រាស់​របស់​រោម​ឡើយ​។ ក៏​ប៉ុន្តែ​អាច​មាន​ហេតុផល​មួយ​ចំនួន​ដែល​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ថា​រោម​របស់​អ្នក​ដុះ​លឿន និង​ក្រាស់​ជាង​មុន​។ ហេតុផល​គឺថា​នៅ​គល់​រោម​គឺជា​ផ្នែក​ដែល​រោម​មាន​កម្រាស់​ក្រាស់​ជាងគេ​។ នៅពេល​ដែល​អ្នក​ប្រើ​ឡា​ម​កោរ​រោម គឺ​មានន័យ​ថា​អ្នក​កំពុងតែ​កាត់​វា​នៅត្រង់​ផ្នែក​ដែល​ក្រាស់​ជាងគេ​។ នៅពេល​រោម​របស់​អ្នក​ចាប់ផ្តើម​ដុះ​ឡើងវិញ អ្នក​នឹង​មាន​អារម្មណ៍​ថា​រោម​ទាំងនេះ​ក្រាស់ និង​រឹង​ជាង​ចុង​រោម​ដែល​អ្នក​កោរ​កាលពី​លើក​មុន​។ នេះ​ហើយ​ជា​ហេតុផល​ដែល​ធ្វើឱ្យ​មនុស្ស​យល់​ខុស ហើយ​យើងខ្ញុំ​ក៏​បាន​បកស្រាយ​ឱ្យ​អ្នក​បាន​យល់​ច្បាស់​ដែរ​។​

​ជំនឿ​ទី ៤
​ស្បែក​ដាំដែង​ជួយ​មិនឱ្យ​មាន​ការ​រលាក​ស្បែក​ពី​កម្តៅ​ថ្ងៃ​
​ជា​រៀងរាល់ថ្ងៃ​អ្នក​អាច​នឹង​លឺ​ជំនឿ​មិន​ពិត​មួយចំនួន​ទាក់ទង​នឹង​ការថែរក្សា​សម្ផស្ស ក៏ប៉ុន្តែ​ជំនឿ​មួយ​នេះ​គឺ​ច្បាស់​ជា​ធ្វើឱ្យ​អ្នក​ហួសចិត្ត​តែម្តង​។ នេះ​ជា​ជំនឿ​ដ៏​គ្មាន​ហេតុផល​បន្តិច​សោះ ព្រោះថា​លើ​លោក​នេះ​គឺ​គ្មាន​ស្បែក​ដាំដែង (Tan) ណា​ដែល​ជួយ​ការពារ​អ្នក​ពី​កម្តៅ​ព្រះអាទិត្យ​ឡើយ​។ ស្បែក​ដាំដែង (Tan) គឺជា​សញ្ញា​បញ្ជាក់ថា​ស្បែក​របស់​កំពុងតែ​រង​ការខូចខាត​ដោយសារ​តែ​កម្តៅ​នៃ​ពន្លឺ​របស់​ព្រះអាទិត្យ​។ នៅពេល​ដែល​ស្បែក​របស់​អ្នក​ត្រូវ​កាំរស្មី​ពន្លឺព្រះអាទិត្យ​ច្រើន ស្បែក​របស់​នឹង​ចាប់ផ្តើម​មាន​ប្រតិកម្ម​ដោយ​វា​បង្កើត​សារធាតុ​អ័រម៉ូន​ម្យ៉ាង​ដែល​មានឈ្មោះ​ថា​មេឡានីន ដែល​សារធាតុ​នេះ​ធ្វើឱ្យ​ស្បែក​របស់​អ្នក​ឡើង​ខ្មៅ​ស្រគាំ​។ បើ​ប្រៀបធៀប​ជាមួយ​អាវយឺត​ស ស្បែក​ដាំដែង​មាន​សមត្ថភាព​ការពារ​ស្បែក​អ្នក​តិចជាង​អាវ​នោះ​ទៅទៀត​។

​វិធី​តែ​មួយគត់​ដើម្បី​ការពារ​ស្បែក​អ្នក​ពី​ការ​រលាក​ដោយ​កម្តៅ​ថ្ងៃនោះ​គឺ​ការប្រើប្រាស់​ឡេ​ការពារ​កម្តៅថ្ងៃ​ដែល​មាន​កម្រិត SPF ច្រើនជាង ៣០​។ ព្រះអាទិត្យ​បញ្ចេញ​កាំរស្មី​អុល​ត្រា​វ៉ា​យ​អូ​ឡេត​ដែល​អាច​ធ្វើឱ្យ​ស្បែក​អ្នក​ខូចខាត​ធ្ងន់ធ្ងរ​បាន​។ ដូច្នេះ​លើក​ក្រោយពេល​ដែល​អ្នក​ទៅ​លេង​នៅឯ​មាត់សមុទ្រ កុំ​ភ្លេច​ដាក់ឡេ​ការពារ​កម្តៅថ្ងៃ​តាម​ខ្លួន​ផង​។ សូម​កុំ​ជឿ​ជំនឿ​នេះ ព្រោះថា​ការ​ដែល​មាន​ស្បែក​ដាំដែង​អាច​នឹង​ធ្វើឱ្យ​ស្បែក​របស់​អ្នក​កាន់តែ​អន្តរាយ ជាជាង​ការពារ​អ្នក​ពី​ពន្លឺព្រះអាទិត្យ​។

​ជំនឿ​ទី ៥
​ថ្នាំដុសធ្មេញ​ជួយ​ព្យាបាល​ស្លាកស្នាម និង​បំបាត់​មុន​
​ប្រសិនបើ​អ្នក​ជឿ​លើ​ជំនឿ​នេះ អ្នក​គឺ​យល់​ខុស​ហើយ​។ ថ្នាំដុសធ្មេញ​គឺ​ផ្សំ​ឡើង​សារធាតុ​មេន​តុល​។ ថ្វី​បើ​សារធាតុ​មេន​តុល​អាច​ជួយ​សម្រន់​ការ​រលាក និង​ធ្វើឱ្យ​ត្រជាក់ ប៉ុន្តែ​សារធាតុ​នេះ​មិន​បាន​ជួយ​ព្យាបាល​ស្លាកស្នាម ឬ​ព្យាបាល​មុន​អ្វី​ឡើយ​។ ការពិត​ទៅ​នៅ​ក្នុង​ថ្នាំដុសធ្មេញ​គឺមាន​ធាតុ​ផ្សំ​សកម្ម​ជាច្រើន​ដែល​អាច​ប៉ះពាល់​ដល់​ការឡើង​មុន​បាន​។ ដូច្នេះ​យក​ល្អ​អ្នក​គួរតែ​ប្រើប្រាស់​ការព្យាបាល​បែប​ធម្មជាតិ​ដែល​មាន​ការទទួលស្គាល់​ត្រឹមត្រូវ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​។​

​មាន​វិធី​ព្យាបាល​ជា​ច្រើន​ដូច​ជា​ការប្រើប្រាស់​គ្រឿងផ្សំ​ដូចជា​ធាតុ​ស៊ុល​ហ្វ័​រ ឬ​អាស៊ីដ​សាលី​ស៊ីលិកជា​ដើម​។ អ្នក​អាច​ព្យាបាល​បញ្ហា​ស្បែក​ទាំងនេះ​ដោយ​ប្រើប្រាស់​ឱសថ​ធម្មជាតិ​ដូចជា​ប្រេង​ដើម​តែ​ជា​ដើម​។ ប្រសិនបើ​អ្នក​មាន​មុន​លើ​ស្បែក សូម​កុំ​ប្រថុយ​ប្រើប្រាស់​ថ្នាំដុសធ្មេញ​ឡើយ ព្រោះថា​ថ្នាំដុសធ្មេញ​អាច​នឹង​ធ្វើឱ្យ​សភាព​ស្បែក​របស់​អ្នក​កាន់តែ​អាក្រក់​ជាង​មុន​។ ដូច្នេះ យើងខ្ញុំ​សូម​ណែនាំ​អ្នក​មិន​ត្រូវ​ព្យាបាល​បញ្ហា​ស្បែក​មុខមុន​តាមរយៈ​ថ្នាំដុសធ្មេញ​ឡើយ ក៏ប៉ុន្តែ​ជំនួស​មកវិញ​ដោយ​ប្រើ​ផលិតផល​ដែល​មាន​អ្នកឯកទេស​ត្រឹមត្រូវ​។ ព្រោះថា​នេះ​ជា​ស្បែក​របស់​អ្នក ហើយ​ប្រាកដ​ណាស់​អ្នក​មិន​ចង់ឱ្យ​ស្បែក​របស់​អ្នក​ខូច​ឡើយ​៕​

Beauty

ម៉ូដ​ក្រចក​ថ្មី​បង្កប់​ស្តា​យល៍​ចាស់

ម៉ូដ​ក្រចក​ស្តា​យល៍​បារាំង​

ម៉ូដ​ក្រចក​ស្តា​យល៍​បារាំង​
ម៉ូដ​ក្រចក​ថ្មី​បង្កប់​ស្តា​យល៍​ចាស់​


​តាមរយៈ​ការច្នៃ​ម៉ូដ​ថ្មី និង​ភាពទាន់សម័យ ម៉ូដ​ក្រចក​បារាំង​ពណ៌​សាច់​លាយ​ពណ៌​ស​នេះ​អាចនិយាយបាន​ថា​មិនមែន​ត្រលប់​មក​វិញ​នោះ​ទេ តែ​ជា​ការលេង​ស្តា​យល៍​បែប​ថ្មី​ពោរពេញ​ដោយ​ម៉ូដ​ថ្មីៗ​ច្រើន​រាប់មិនអស់​។


​ម៉ូដ​ក្រចក​ស្តា​យល៍​បារាំង​បច្ចុប្បន្ន​នេះ​គឺ​មាន​សិល្បៈ​ផ្ទាល់ខ្លួន​ពោរពេញ​ដោយ​ពណ៌​លេចៗ ពណ៌​លោហៈ ផ្ទៃ​រូប​ច្បាស់ៗ និង​ស្រមោល​រំលេច​រូប​។ ក្រចក​ម៉ូដ​នេះ​ពុំ​មាន​គោល​គ្រឹះ​ជាក់លាក់​ឡើយ​។ ម៉ូដ​ខាងចុង​ក្រចក​គឺ​ស័ក្តិសម​ជា​មួយ​ក្រចក​ដែល​មាន​រាង​ពង​ក្រពើ ឬ​មូល តែ​ក៏​មិនមែន​បានន័យថា​ក្រចក​រាង​ជ្រុង​លេង​ម៉ូដ​នេះ​មិន​ស្រស់​ស្អាត​ឡើយ​។ អ្នក​អាច​លេង​ម៉ូដ​ចុង​ក្រចក​ខិត​ទៅ​ចំហៀង​ទ្រេត​ទៅ​ម្ខាង​ដើម្បី​ឱ្យ​មើល​ទៅ​ស៊ីគ្នា​នឹង​រាង​ក្រចក​របស់​អ្នក​។​


​ចូរ​គូរ​ខ្សែបន្ទាត់​ជុំវិញ​តាម​គែម​ក្រចក​ទាំងមូល​ព័ទ្ធ​ពី​ចុង​ក្រចក​ទៅ​ដល់​គល់​ក្រចក​ដើម្បី​ឱ្យ​មើល​ទៅ​មាន​ក្រាហ្វិក​ប្លែក​ភ្នែក​។ ចូរ​លេង​ពណ៌​ផ្ទុយ​គ្នា​ដើម្បី​ឱ្យ​ស្តា​យល៍​នេះ​កាន់តែ​ស្រស់ស្អាត​។​

NEW YORK, NY – SEPTEMBER 07: A model backstage at Michelle Helene Presentation September 2016 during New York Fashion Week at Pier 59 Studios on September 7, 2016 in New York City. (Photo by Victor VIRGILE/Gamma-Rapho via Getty Images)

​ដើម្បី​ឱ្យ​មើល​ទៅ​មាន​ពណ៌​ទាក់​ភ្នែក អ្នក​អាច​ប្រើប្រាស់​ជក់​លាប​ក្រចក​ដើម្បី​គូរ​ខ្សែបន្ទាត់​នៅ​ចុង​ក្រចក​។ គូរ​ខ្សែបន្ទាត់​ជាមួយ​ជក់​ស្ងួត​ដើម្បី​វាយ​ពណ៌​ឱ្យ​ចូល​គ្នា​ជាមួយ​ចុង​ក្រចក​។ ទុក​ឱ្យ​ស្ងួត​រយៈពេល ៥ នាទី​មុន​ពេល​លាបថ្នាំ​ក្រចក​មួយ​ស្រទាប់​ទៀត​។


​ជា​យូរ​មក​ហើយ​ម៉ូដ​ក្រចក​ស្តា​យល៍​បារាំង​គឺ​តែងតែ និង​នៅ​តែ​បន្ត​បំផុសគំនិត​សិល្បៈ និង​មូលដ្ឋានគ្រឹះ​នៃ​ម៉ូដ​ក្រចក​៕

Continue Reading

Beauty

រោមចិញ្ចើម​ដ៏​ទាក់ទាញ​

តើ​អ្នក​បាន​ដក​រោមចិញ្ចើម​អស់​ច្រើន​ជ្រុល​មែន​ទេ​? កុំ​ព្រួយបារម្ភ

តើ​អ្នក​បាន​ដក​រោមចិញ្ចើម​អស់​ច្រើន​ជ្រុល​មែន​ទេ​? កុំ​ព្រួយបារម្ភ ដំណោះស្រាយ​នៅ​ទីនេះ​។ វិធីសាស្ត្រ​ងាយៗ​ទាំង ៤ ពិតជា​អាច​ជួយ​ដល់​អ្នក​បាន​៖

១ ឱ្យ​ដុះ​តាម​ដំណើរ
​រង់ចាំ​រយៈពេល​ពី ៣ ទៅ ៤ សប្ដាហ៍​ដើម្បីឱ្យ​រោមចិញ្ចើម​របស់​អ្នក​ដុះ​មកវិញ​។ កុំ​ទាន់​ដក​ថែម​ទៀត​ទោះបីជា​អ្នក​ឃើញ​រោមចិញ្ចើម​ខ្លះ​វែង​ជាង​គេ​ក៏ដោយ​។ លា​បជែល​បន្តិច​ពី​លើ​វា​ដើម្បី​ឱ្យ​មើល​ទៅ​មាន​របៀបរៀបរយ បើទោះបីជា​វា​មិន​ស្មើគ្នា​ស្អាត​ក៏ដោយ​។​


២ ស្វែងរក​ជំនួយ​
​លាប​សេរ៉ូម​ដែល​ជួយ​បណ្ដុះ​រោមចិញ្ចើម​មុនពេល​ចូល​គេង​ដើម្បី​ពន្លឿន​ការដុះរប​ស់វា​។ ការព្យាបាល​តាម​បែប Ayurveda បានបញ្ជាក់​ថា​ប្រេង castor ពិតជា​ជួយ​បណ្ដុះ​រោមចិញ្ចើម​ឱ្យ​វែង​បាន​យ៉ាង​ឆាប់រហ័ស​។​

៣ រាង​ចិញ្ចើម​ដែល​ស័ក្ដិសម​ឥតខ្ចោះ​
​រាង​ចិញ្ចើម​ដែល​ស័ក្ដិសម​នឹង​ផ្ទៃ​មុខជា​អ្វី​ដែល​វេជ្ជបណ្ឌិត​ផ្នែក​សម្រស់​ទទួល​បាន​ការ​ស្នើសុំ​ជាច្រើន​។ ផ្ទៃមុខ​ដែលមាន​ថ្គាមខ្លា​ស័ក្ដិសម​បំផុត​ជាមួយនឹង​រាង​ចិញ្ចើម​រាង​កោង ខណៈ​ដែល​ផ្ទៃមុខ​រាង​វែង​ស័ក្ដិសម​នឹង​ចិញ្ចើម​ត្រង់​ស្មើ​។ រោមចិញ្ចើម​គួរតែ​ខ្ពស់​ជាង​គេ​ត្រង់​ឆ្អឹង​ចិញ្ចើម​ដែល​លយ​ចេញ​ខ្ពស់​ជាងគេ​។ យក​រាង​តាម​ឆ្អឹង​ចិញ្ចើម​ដើម្បី​ទទួលបាន​រាង​ចិញ្ចើម​បែប​ធម្មជាតិ​។​


៤ កែច្នៃ​បន្តិច​ឱ្យ​កាន់តែ​ស្រស់ស្អាត​
​ដើម្បី​ឱ្យ​រោមចិញ្ចើម​របស់​អ្នក​មើល​ទៅ​ពេញលេញ​ល្អ ចូរ​អ្នក​ប្រើ​ខ្មៅ​ដៃគូ​ស​ចិញ្ចើម ឬ​ជែល​ដើម្បី​បំពេញ​ត្រង់​កន្លែង​ដែល​មិនសូវមាន​រោម​ចិញ្ចើម​។ ជ្រើសរើស​ពណ៌​ខ្មៅ​ដៃគូ​ស​ចិញ្ចើម​ដែល​មាន​ពណ៌​ស្រាល​ជាង​ពណ៌​នៃ​រោមចិញ្ចើម​ធម្មជាតិ​របស់​អ្នក​ពីរដង​៕


Continue Reading

Beauty

ងាយៗ​ដើម្បី​ថតរូប​ឱ្យបាន​ស្អាត​

កុំឱ្យ​បាត់បង់​ឱកាស​ថតរូប​ដ៏​ល្អឥតខ្ចោះ​! ៧ ជំហាន​ងាយៗ​ដើម្បី​

កុំឱ្យ​បាត់បង់​ឱកាស​ថតរូប​ដ៏​ល្អឥតខ្ចោះ​! ៧ ជំហាន​ងាយៗ​ដើម្បី​ត្រៀម​ខ្លួន​ថតរូប​ឱ្យបាន​ស្រស់ស្អាត​។​

១. គូរ​ចិញ្ចើម​
​ទម្រង់​ចិញ្ចើម​គឺ​ជួយ​លើក​សម្រស់​ផ្ទៃមុខ ដូច្នេះ​ចូរ​គូរ​ចិញ្ចើម​របស់​អ្នក​ជាមួយ​ម្សៅ ឬ​ខ្មៅ​ដៃ​ដើម្បី​ឱ្យ​ទម្រង់​ផ្ទៃមុខ​កាន់តែ​ស្រស់ស្អាត​។ ចិញ្ចើម​ដែល​ក្រាស់ និង​វែង​ធ្វើឱ្យ​ភ្នែក​របស់​អ្នក​លេចធ្លោ និង​ជួយ​ធ្វើឱ្យ​ផ្ទៃមុខ​មាន​ទម្រង់​ស្អាត​ជា​ង​មុន​ភ្លាមៗ​។​


២. គូរត្រេ​លើ​រឹ​ម​ត្របកភ្នែក​
​ធ្វើឱ្យ​រោមភ្នែក​មើល​ទៅ​ក្រាស់​ជាង​មុន​ដោយ​គូរត្រេ​ភ្នែក​ពណ៌​ខ្មៅ​នៅ​រឹម​ត្របកភ្នែក​ខាង​លើ​របស់​អ្នក​។ ជ្រើសរើស​ខ្មៅ​ដៃគូរ​ភ្នែក​ណា​ដែល​ជាប់​បាន​យូរ និង​មិន​ប្រតាក​ពេល​ត្រូវ​ទឹក​។


៣. ម៉ា​ស្កា​រ៉ា ម៉ា​ស្កា​រ៉ា ម៉ា​ស្កា​រ៉ា​
​មិន​ចង់​ឱ្យឃើញ​ភ្នែក​អ្នកតូច​ពេល​រូបថត​ចេញ​មក​ឬ​? សាកល្បង​លាប​ម៉ា​ស្កា​រ៉ា​លើ​រោមភ្នែក​ឱ្យបាន​ច្រើន​ជាន់​។ ត​រោមភ្នែក និង​ពត់​ឡើង​លើ​ដើម្បី​ឱ្យ​ភ្នែក​អ្នក​មើល​ទៅ​ឃើញ​ធំ និង​ស្រស់ស្អាត​។


៤. បិទបាំង​ស្នាម​ផ្សេងៗ​
​ការ​ដែល​មើលទៅ​ស្រស់​ស្អាត​គ្មាន​ទាស់ និង​ការតុបតែង​ជ្រុល​គឺជា​រឿង​ពីរ​ខុសគ្នា​។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ធ្វើ​យ៉ាងណា​បិទបាំង​ស្នាម​ក្រហម ស្នាម​ជាំ និង​ធ្វើ​យ៉ាងណា​ឱ្យ​ក និង​ស្បែក​មុខ​មាន​សម្បុរ​ដូចគ្នា​ដើម្បី​ឱ្យ​រូបថត​ចេញ​មក​គឺ​ស្រស់​ស្អាត​ឥតខ្ចោះ​។ ម្យ៉ាង​ទៀត​ប្រសិនបើ​អ្នក​ចង់​លេង​ម៉ូដ​សក់​បែប​សៀត​ទៅ​ខាងក្រោយ​សូមកុំ​ភ្លេច​លាបម្សៅ​ទ្រនាប់​តិចៗ​លើ​ត្រចៀក ដើម្បី​ឱ្យ​ពណ៌​ស្បែក​មុខ​ស៊ីគ្នា​នឹង​សម្បុរ​ត្រចៀក​របស់​អ្នក​។


៥. លាប​ម្សៅ Blush
​ប្រសិនបើ​អ្នក​មាន​ការលំបាក​ក្នុងការ Contour មុខ​របស់​អ្នក សាកល្បង​ផាត់ម្សៅ Blush នៅ​លើ​ផ្នែក​ណាមួយ​នៃ​ផ្ទៃមុខ​ដែល​ពន្លឺ​ចាំង​ចំ​ជាងគេ (​ដូចជា​សៀតផ្កា ថ្ពាល់ ច្រមុះ និង​ចង្កា​) ដើម្បី​ឱ្យ​ទម្រង់​មុខ​មើលទៅ​ស៊ីគ្នា និង​មាន​ពណ៌​ព្រឿងៗ​ស្រស់ស្អាត​។


៦. លាប​បបូរមាត់​ឱ្យ​រលោង​ស្អាត​
​ប្រើក្រែ​មលាប​បបូរមាត់​ដែល​មាន​ជាតិ​សំណើម​ដើម្បី​ធ្វើឱ្យ​បបូរមាត់​របស់​អ្នក​ភ្លឺរលោង​ដូច​យុវវ័យ​។ វិធី​មួយទៀត អ្នក​អាច​លាប​បបូរមាត់​ជាមួយ​ក្រែ​មរលោង​ក៏បាន​។​


៧. តុបតែង​សក់​ឱ្យ​រៀបរយ​
​ពង្រាប​កូន​សក់​ដែល​បះ​តិចៗ​ជាមួយ​ប្រេងលាបសក់​រួច​សិត​ជាមួយ​ក្រាស់​សិតសក់​ធ្វើ​ពី​រោមសត្វ​ដើម្បី​ឱ្យ​សក់​មើល​ទៅ​មាន​ទម្រង់​ទឹករលក​ស្រស់ស្អាត​៕

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.