សម្រេចក្តីសុបិនរបស់អ្នក ឱ្យក្លាយជាការពិត
មនុស្សគ្រប់រូបរមែងមានក្តីសុបិនរៀងៗខ្លួន ម្នាក់ៗមានគោលដៅខុសៗគ្នាអាស្រ័យលើមហិច្ឆតារបស់ខ្លួន។ មិនថាជាក្តីស្រមៃធំ ឬក្តីស្រមៃតូចនោះទេ អ្វីដែលសំខាន់គឺ អ្នកមានការស្វែងយល់ដឹងអំពីវិធីសាស្រ្តក្នុងការសម្រេចគោលដៅរបស់ខ្លួនឱ្យទទួលបានជោគជ័យ និងរៀបគម្រោងម្តងមួយដំណាក់កាលដើម្បីសម្រេចអ្វីដែលអ្នកប៉ងប្រាថ្នា។ ឡេឌីស៍ សូមនាំមកជូនប្រិយមិត្តអ្នកអាននូវគន្លឹះមួយខ្លះៗដែលអាចជួយអ្នកក្នុងការសម្រេចគោលដៅបាន ៖ ធ្វើកំណត់ត្រា ជំហានដំបូងមុននឹងសម្រេចគោលដៅគឺអ្នកត្រូវដឹងឱ្យច្បាស់អំពីគោលដៅរបស់អ្នកជាមុនសិន។ ចាប់ផ្តើមសរសេរអំពីអ្វីដែលអ្នកចង់បាន និងសរសេរអំពីរដំណើរឈានទៅរកគោលដៅនោះ វាពិតជាមានសារសំខាន់ណាស់ព្រោះវាអាចជួយឱ្យអ្នកប្រកបដំណើរតាមផ្លូវដែលត្រឹមត្រូវ។ ត្រូវមានគោលដៅច្បាស់លាស់ អ្នកដែលមានគោលដៅមិនច្បាស់លាស់មានភាគរយជោគជ័យតិចជាង អ្នកដែលមានបានកំណត់គោលដៅរបស់ខ្លួនបានច្បាស់លាស់ និងត្រឹមត្រូវ។ សាកគិតទៅមើល...