Connect with us

News

ប្រជាជនកម្ពុជាកំពុងទទួលយកការទូទាត់ប្រាក់តាមរយៈឌីជីថល ដែលជាមធ្យោបាយថ្មីក្នុងការទូទាត់

លទ្ធផលសិក្សាអំពីឥរិយាបទនៃការទូទាត់ប្រាក់របស់អតិថិជនវីសាកាត និង ហេតុផលចម្បងនៃកំណើនលើការទូទាត់ប្រាក់តាមរយៈឌីជីថល គឺដោយសារតែវាមានភាពងាយស្រួល

ភ្នំពេញថ្ងៃទី 06 ខែមិថុនា ឆ្នាំ 2019 – ថ្ងៃនេះ ក្រុមហ៊ុនវីសា ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចអន្តរជាតិដ៏ធំបំផុតមួយនៅក្នុងពិភពលោក បានចេញផ្សាយតួលេខពីកំណើនរបស់ប្រជាជនកម្ពុជាកំពុងតែទទួលយកការទូទាត់ប្រាក់តាមរយៈឌីជីថល ពីមួយឆ្នាំទៅមួយឆ្នាំចំនួន 43% លើតម្លៃសរុបនៃការទិញទំនិញ និងសេវាកម្មផ្សេងៗ ដោយការប្រើប្រាស់វីសាកាត និងមានការកើនទ្បើងរហូតដល់ 58% បើគណនាលើចំនួនប្រតិបត្តិការ ។

ទិន្នន័យនេះបានមកពីការប្រៀបធៀបលើការចំណាយរវាងឆ្នាំ 2017 ដល់ឆ្នាំ 2018 យោងលើការសិក្សាស្រាវជ្រាវអំពីឥរិយាបទក្នុងការបង់ប្រាក់របស់អតិថិជនប្រើប្រាស់វីសាកាត ក្នុងឆ្នាំ 2018 ។ តាមរយៈការសិក្សានេះបានរកឃើញថាប្រជាពលរដ្ឋកម្ពុជាប្រហែល 1/3 រំពឹងថាការទូទាត់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលនឹងមានប្រជាប្រិយភាព ដោយសារតែវាមានភាពងាយស្រួល និងសុវត្ថិភាព បើប្រៀបធៀបជាមួយនឹងការប្រើសាច់ប្រាក់សុទ្ធ ហើយទន្ទឹមនឹងនោះដែរប្រជាជនកម្ពុជា 54% ជឿជាក់ថាសេដ្ឋកិច្ចនឹងរីកចម្រើនវិវត្តទៅ ដោយមិនចាំបាច់ប្រើសាច់ប្រាក់សុទ្ធនៅក្នុងរយៈពេលប្រាំពីរឆ្នាំ ខាងមុខនេះ។

តាមរយៈការសិក្សានេះក៏បានរកឃើញផងដែរថា អតិថិជនអ្នកប្រើប្រាស់បានមើលឃើញ និងបានព្យាករណ៍ថា ការទូទាត់ប្រាក់តាមរយៈអេឡិចត្រូនិកទំនងជាត្រូវបានប្រើប្រាស់នាពេលអនាគត ក្នុងនោះពួកគេរំពឹងថាការទូទាត់បែបនេះនឹងត្រូវបានប្រើប្រាស់នៅតាមបណ្តាផ្សារទំនើប 79% ហើយ 61% នៅក្នុងផ្សារទំនើបធំៗ និង 49% នៅក្នុងហាងទំនិញជាច្រើនទៀត។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងវីសា ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ប្រជាជនកម្ពុជាមានភាពសុទិដ្ឋិនិយមចំពោះវិស័យសេដ្ឋកិច្ច ដោយយោងទៅលើការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ថាមានកំណើន GDP 7% នៅឆ្នាំនេះ និង មានការថយចុះក្រោម 7% បន្តិចនៅឆ្នាំក្រោយ ។

ដោយសារតែជំហរនៃកំណើនដ៏រឹងមាំនេះ បានធ្វើឲ្យយើងមានការរំពឹងទុកថាប្រព័ន្ធនៃការទូទាត់ប្រាក់របស់ប្រទេសយើង នឹងរីកចម្រើនយ៉ាងឆាប់រហ័ស ចំណែកឯក្រុមហ៊ុនវីសា ក៏មានការរំភើបរីករាយក្នុងការធ្វើការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ បណ្តាពាណិជ្ជករ និងអតិថិជនអ្នកប្រើប្រាស់ផ្ទាល់ ដើម្បីធ្វើឱ្យការរំពឹងទុកទាំងនេះក្លាយទៅជាការពិត។
ប្រជាជនកម្ពុជាក៏កំពុងបង្ហាញអំពីសន្ទុះនៃការទទួលយកបច្ចេកវិទ្យាទូទាត់ប្រាក់បែបថ្មីនេះផងដែរ តាមរយៈការស្រាវជ្រាវ បានបង្ហាញថា 24% នៃអ្នកដែលត្រូវបានស្ទង់មតិ ចាប់អារម្មណ៍ទៅលើការទូទាត់តាមរយៈ ទូរស័ព្ទដៃ ដោយក្នុងនោះ 1/3 មានចំណាប់អារម្មណ៍ចំពោះការបង់ប្រាក់ដែលមិនចាំបាច់ប្រើក្រដាសប្រាក់សុទ្ធ។ បើយើងងាកមកនិយាយពីការបង់ប្រាក់តាមរយៈទូរស័ព្ទដៃវិញ ការសិក្សាមួយនេះក៏បានរកឃើញដែរថា អតិថិជនមានបំណងចង់ធ្វើការទូទាត់ប្រាក់តាមរយៈទូរស័ព្ទដៃទៅលើផលិតផល និងសេវាកម្មឈានមុខមួយចំនួនទាក់ទងនឹងផ្នែកសុខភាព កីឡា ការទិញលក់រាយ ការកំសាន្តនិង ដំណើរទេសចរណ៍ ជាដើម។

មួយភាគបីនៃប្រជាជនកម្ពុជា ក៏បានបង្ហាញអំពីការចាប់អារម្មណ៍ក្នុងការទូទាត់ប្រាក់តាមរយៈការស្កេន QR កូដ ដែលជាសេវាកម្មបច្ចេកវិទ្យាថ្មីបំផុត បានបើកដំណើរការក្នុងភាពជាដៃគូជាមួយធនាគារជាច្រើនដោយក្រុមហ៊ុន វីសា នៅកម្ពុជា កាលពីចុងឆ្នាំមុន។ មកដល់ពេលនេះ ការទូទាត់ប្រាក់តាមរយៈ QR កូដ ត្រូវបានគេទទួលស្គាល់នៅក្នុងហាងទំនិញជាង 1,326 កន្លែង ដែលចំនួននេះកើនឡើងទ្វេដងបើប្រៀបធៀបជាមួយនឹងចំនួននៃហាងទំនិញនៅពេលដែលបច្ចេកវិទ្យានេះទើបត្រូវបានដាក់ឱ្យដំណើរការ។

អ្នកស្រី ម៉ូនីកា បានបន្ថែមទៀតថា “យើងមានក្តីរំភើបរីករាយ ដែលបានឃើញសន្ទុះប្រជាជនកម្ពុជាក្នុងការទទួលយកបរិបទថ្មីទាក់ទងនឹងការទូទាត់ប្រាក់តាមរយៈឌីជីថល។ យើងប្តេជ្ញាធ្វើការជាមួយរដ្ឋាភិបាលនិង ធនាគារជាដៃគូរបស់យើង ក្នុងការណែនាំនូវការទូទាត់ប្រាក់តាមរយៈភាពច្នៃប្រឌិតនៃបច្ចេកវិទ្យាថ្មីៗ ដែលផ្តល់នូវមធ្យោបាយលឿនបំផុត និង ងាយស្រួល ព្រមទាំងមានសុវត្ថិភាព ក្នុងការបង់ប្រាក់ និង ទទួលប្រាក់ សម្រាប់ប្រជាជនគ្រប់រូបនៅក្នុងព្រះរាជាណាចក្រកម្ពុជា”។

News

អតិថិជនវីសាកាតទាំងអស់ នឹងរីករាយជាមួយឯកសិទ្ធិពិសេស តាមរយៈកម្មវិធី Visa epic experiences

រាជធានីភ្នំពេញ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩៖ អតិថិជនវីសាកាតទាំងអស់នឹងទទួលបានបដិសណ្ឋាកិច្ច ពិសេស ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចអន្តរជាតិ

រាជធានីភ្នំពេញ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩៖ អតិថិជនវីសាកាតទាំងអស់នឹងទទួលបានបដិសណ្ឋាកិច្ច ពិសេស ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចអន្តរជាតិដ៏ធំបំផុតមួយនេះបានរៀបចំនូវកម្មវិធីឯកសិទ្ធិ នឹងការបញ្ចុះតម្លៃជូនអតិថិជនវីសាកាតទាំងអស់តាមរយៈកម្មវិធី Visa epic experiences នៅក្នុងប្រទេសកម្ពុជា។ តាមរយៈកម្មវិធីមួយនេះ អតិថិជនវីសាកាតទាំងអស់ រួមទាំងភ្ញៀវទេសចរដែលអញ្ជើញមកពីគ្រប់ទិសទីក្នុងពិភពលោក អាចរីករាយជាមួយនឹងដំណើរទេសចរណ៍ ការកំសាន្ត និងកម្មវិធីសិល្បៈទាំងឡាយបានយ៉ាងងាយស្រួល ដោយគ្រាន់តែប្រើប្រាស់វីសាកាតរបស់ពួកគេនឹងទទួលបានជម្រើសជាង 150កន្លែង នៅទូទាំងប្រទេសកម្ពុជា ក៏ដូចជាការត្រួតពិនិត្យសុខភាព (Health-tourism) នៅប្រទេសថៃផងដែរ។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងវីសាប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “ការផ្តល់ជូននូវបទពិសោធន៍ដ៏ល្អបំផុត រួមមានការទទួលទានអាហារ ការកំសាន្ត ការធ្វើដំណើរ និងការថែទាំសុខភាពជូនដល់អតិថិជនវីសាកាត គឺជាវិធីសាស្ត្រមួយរបស់យើងក្នុងការជម្រុញកំណើនអ្នកប្រើប្រាស់ ក៏ដូចជាជំរុញកំណើននៃការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែច្រើនជាងមុន។ ឈរលើគោលគំនិតនេះ យើងបានរៀបចំនូវកម្មវិធី Visa epic experiences ។ អតិថិជនវីសាកាតនៅក្នុងប្រទេសកម្ពុជា និងអ្នកទេសចរមកពីទូទាំងពិភពលោកនឹងអាចទទួលបាននូវឯកសិទ្ធិពិសេសនេះដើម្បីបង្កើតនូវអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមមិនអាចបំភ្លេចបានជាមួយនឹងក្រុមគ្រួសារនិងមនុស្សជាទីស្រលាញ់របស់ពួកគាត់បានយ៉ាងងាយស្រួលបំផុត ដោយគ្រាន់តែប្រើប្រាស់វីសាកាតតែប៉ុណ្ណោះ”។

អតិថិជនវីសាកាតអាចអញ្ជើញទៅទទួលទានអាហារនៅហាងដ៏ពេញនិយមមួយចំនួនរួមមានហាងអ៊ុយគុយទាវ World Dining, The Pizza Company, Bar B Q Plaza, Swensen’s, Dairy Queen, Krispy Kreme, The Asian Kitchen, TOUS les JOURS, និង Lotteria។ ជាពិសេសនៅឆ្នាំនេះយើងមានរួមបញ្ចូលនូវភោជនីយដ្ឋានល្អៗបន្ថែមជាច្រើនទៀតមានដូចជា Yi Sang, Sevensea និង Kanji Japanese ទៅក្នុងកម្មវិធី Visa epic experiences ដោយមានជ្រើសរើសនូវមុខម្ហូបប្រចាំ វីសា ផងដែរ។ នៅក្នុងហាងមួយចំនួន ការបញ្ចុះតម្លៃអាចនឹងផ្តល់ជូនរហូតដល់ 30% ចំពោះការទទួលទានអាហារនៅក្នុងថ្ងៃដែលកំណត់ដោយក្រុមហ៊ុនវីសា។

បន្ថែមពីលើការទទួលទានអាហារ អតិថិជនវីសាកាត អាចទទួលបានការបញ្ចុះតម្លៃរហូតដល់ $10 លើទំនិញលក់តាមអនទ្បាញរបស់គេហទំព័រ La Rue និង បញ្ចុះតម្លៃរហូតដល់ 30% នៅរោងកុននឹងសាខា Legend Cinema ទាំងអស់។ កម្មវិធី Visa epic experiences ក៏មានការបញ្ចុះតម្លៃសម្រាប់ការធ្វើដំណើរផងដែរ ដូចជាបញ្ចុះតម្លៃ 8ដុល្លារ លើការកក់សំបុត្រតាមរយៈ www.bangkokair.com/visakh និង ការបញ្ចុះតម្លៃ 8ដុល្លារ សម្រាក់ការទិញសំបុត្រនៅក្នុងគេហទំព័រ www.thaiairways.com/kh នៅរៀងរាល់ថ្ងៃទី15 នៃខែនីមួយៗ។ លើសពីនេះទៀត អតិថិជនវីសាកាត មានសិទ្ធិទទួលបានទឹកប្រាក់បញ្ចុះតម្លៃ 10ដុល្លារ ប្រសិនបើទិញកញ្ចប់ធ្វើដំណើរដែលមានតម្លៃចាប់ពី 199ដុល្លារឡើងទៅ នៅក្រុមហ៊ុន Paramount Angkor Travel & Tours និង ការបញ្ចុះតម្លៃ 10% សម្រាប់ការកក់បន្ទប់នៅក្នុងគេហទំព័រ www.booking.com។

ការធ្វើទេសចរណ៍ទៅក្រៅប្រទេសដើម្បីពិនិត្យសុខភាពកំពុងទាក់ទាញចំណាប់អារម្មណ៍អ្នកទេសចរនៅ
ទូទាំងពិភពលោក ហើយចំពោះអតិថិជនវីសាកាតដែលជាជនជាតិខ្មែរ នឹងទទួលបានការបញ្ចុះតម្លៃពិសេសលើកញ្ចប់សេវាថតស្កេនអេកូ និងកញ្ចប់សេវាពិនិត្យសុខភាពតាមផ្នែកជាក់លាក់ណាមួយ នៅមន្ទីរពេទ្យ Paolo មន្ទីរពេទ្យ Samitivej និង មន្ទីរពេទ្យ BNH នៅក្នុងប្រទេសថៃ។

អ្នកស្រី ម៉ូនីកា បានមានប្រសាសន៍បន្ថែមទៀតថា “ថ្មីៗនេះប្រទេសកម្ពុជាបានចូលក្នុងបញ្ជីនៃបណ្តាប្រទេសកំពុងអនុវត្តការទូទាត់ប្រាក់តាមរយៈQRកូដ។ ការទូទាត់ប្រាក់តាម QRកូដ អនុញ្ញាតឲ្យអតិថិជនវីសាកាត អាចប្រើទូរស័ព្ទដៃរបស់ពួកគេ ស្កេនដើម្បីទិញទំនិញដោយមិនបាច់មានសាច់ប្រាក់សុទ្ធ ព្រមទាំងអាចបង់វិក្កយបត្រទៅកាន់អាជីវកនៅទីកន្លែងណាក៏បានដែលទទួលការទូទាត់តាមរយៈវីសកាតQRកូដ។ ការទូទាត់ប្រាក់តាម រយៈ QRកូដ នាំមកនូវបទពិសោធន៍ថ្មីដល់អតិថិជនក្នុងការទូទាត់ប្រាក់ប្រកបដោយសុវត្ថិភាព ងាយស្រួល និង ឆាប់រហ័ស។”

អត្ថប្រយោជន៍ដ៏វិសេសនៃកម្មវិធី Visa epic experiences មានផ្តល់ជូនសម្រាប់អតិថិជនដែលប្រើប្រាស់ វីសាកាតទាំងអស់នៅទូទាំងពិភពលោក ទោះកាតនោះធ្វើនៅប្រទេសណាក៏ដោយ។ អតិថិជនដែលប្រើប្រាស់ វីសាកាត អាចរីករាយជាមួយនឹងការផ្តល់ជូនទាំងអស់នៅក្នុងកម្មវិធី Visa epic experiences ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី30 ខែកញ្ញាឆ្នាំ 2019។

លក្ខខណ្ឌត្រូវបានអនុវត្តសម្រាប់កម្មវិធីនេះ។ ព័ត៌មានបន្ថែមស្តីការការផ្តល់ជូនក្នុងកម្មវិធី សូមចុចតាមរយៈតំណនេះ៖ https://www.visa.com.kh/en_KH/pay-with-visa/visa-offers-and-perks.html.
##

អំពីក្រុមហ៊ុនVisa

Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និងជួយឲ្យសេដ្ឋកិច្ចមានការរីក ចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិ ក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិចណាក៏បាន និងជាកម្លាំងមួយនៅពីក្រោយការកសាងនូវក្តីសុបិន្តរបស់អនាគត cashless សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថល វីសាក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។

ព័ត៌មានបន្ថែមសូមចូលមើលគេហទំព័រ About Visa, https://usa.visa.com/visa-everywhere/blog.html និង @VisaNews.

ព័ត៌មានបន្ថែម សូមទាក់ទងមក:
គ្រី សុវណ្ណារី
ក្រុមហ៊ុន Red Dot, តំណាងក្រុមហ៊ុន Visa Inc.
ទូរស័ព្ទ ៖ +85511733368
អ៊ីម៉ែល ៖ nary@reddot.com.kh

ត្រាងង្វៀន (Trang Nguyen)
ក្រុមហ៊ុន Visa Worldwide Pte. Limited
ទូរស័ព្ទ ៖ (84) 28 3520 7439
អ៊ីម៉ែល ៖ trang.nguyen@visa.com

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.