Connect with us

Fashion

Bottega Venetta ជាមួយនឹង​សិល្បៈ និង​តម្លៃ​

​ជា​ញឹកញាប់ Bottega Venetta មិនមែន​ឈ្មោះ​ដែល​បាន​លឺជា​លើកដំបូង នៅ​ក្នុង​

​ជីវិត​ថ្នាក់ខ្ពស់ ​Bottega Venetta ជាមួយនឹង​សិល្បៈ និង​តម្លៃ​

​ជា​ញឹកញាប់ Bottega Venetta មិនមែន​ឈ្មោះ​ដែល​បាន​លឺជា​លើកដំបូង នៅ​ក្នុង​ពិភព​នៃ​ភាព​ពេញនិយម​នោះទេ​។ បើទោះជា​យ៉ាងណា​ក្តី​បញ្ហា​នេះ​មិនមែន​ជា​អ្វី​ដែល​គួរឱ្យ​ព្រួយបារម្ភ​សម្រាប់​នាយក​ប្រឌិត​ញាណ​លោក Tomas Maier ដែល​ជា​មនុស្ស​ម្នាក់​ដែល​តែងតែ​ទួទួល​បាន​ភាពជោគជ័យ​ក្នុង​វិស័យ​សិល្បៈ​នៃ​ការ​រចនា​ម៉ូដ​នោះទេ ខណៈ​ដែល​លោក​កំពុងតែ​រត់​ឆ្ពោះ​ទៅមុខ​យ៉ាង​លឿន​នៅ​ក្នុង​ពិភព​នៃ​ការពេញនិយម​នៅ​ក្នុង​វិស័យ​ហ្វេ​ហ្សិន​។​

​ក្នុង​រដូវ​កាល​នេះ ឈុត​ដែល​បញ្ចេញ​ដោយ​លោក Maier ទាំងអស់​សុទ្ធតែ​បានមក​ពី​ប្រភេទ​ក្រណាត់​ដែល​ក្រាស់​និង​ការ​បន្សំ​ជាមួយ​ប្រភេទ​សាច់​ក្រណាត់​ខុសៗ​គ្នា​ផ្សេងទៀត​ដើម្បី​បង្កើតបានជា​ស្នាដៃ​មួយ​ដ៏​ល្អ​ពិត​ឥតខ្ចោះ​។ “​វា​សុទ្ធតែ​ផ្តើមឡើង​អ្វី​ដែល​បង្កើត​បាន​ឡើង​ជា​សម្លៀក​បំពាក់​ទាំងអស់ ដូចនេះ​យើង​ត្រូវ​បន្ត​ឆ្ពោះទៅមុខ និង ធ្វើ​ការងារ​ផ្សេងៗ​បន្តទៀត​។​”

ដូចនេះ​សូម​អញ្ជើញ​ចូល​ទៅក្នុង​ពិភព​នៃ​ម៉ូដ​សម្លៀកបំពាក់​នៃ​អាវហ្សាក់​ខេត​បែបកីឡា​រោមសាច់​ឌិន​ជា​មួយ​គ្រឿង​លោ​ហៈ រួមជាមួយ​​រ៉ូ​ប​សាច់អំបោះ​ចាក់​ត្រឹម​ចង្កេះដ៏​ពិសេស​។

​យ៉ាងណាមិញ តើ​សមិទ្ធផល​ទាំងនេះ​របស់​លោក​បង្កើត​ឡើង​មក​សម្រាប់​នរណា​? “​ពិតណាស់ សមិទ្ធផល​ទាំងអស់នេះ​គឺ​សុទ្ធតែ​ធ្វើឡើង​ជា​ពិសេស​សម្រាប់​ម​នុស្ស​ដែល​ចូលចិត្ត​ភាព ប្លែក​ភ្នែក និង​ខុស​ពី​ធម្មតា​។​”

​សុភាពនារី​
​លោក Ralph Lauren បង្ហាញ​ថា​គាត់​គឺ​នៅតែ​ជា​មនុស្ស​ដែល​នៅតែមាន​ចំណាប់​អារម្មណ៍​ចំពោះ​ម៉ូដ​សម្លៀកបំពាក់​ល្អ​ឆើតឆាយ​ជឿជាក់​លើ​លោក Ralph Lauren ក្នុង​ការកែប្រែ​ទីកន្លែង​លំហែកាយ​ដោយ​ប្រែក្លាយ​ទៅ​ជា​កន្លែង​ដើរ​កំសាន្ត​ដ៏​ប្រណីត ពោរពេញ​ទៅដោយ​ម៉ូដ​សម្លៀកបំពាក់​រួមមាន​ដូចជា​អាវ​ចាក់ រ៉ូ​បកទូក​ចម្រុះ​ពណ៌​សម្រា​ប់​ស្លៀក​ពេល​ល្ងាច​និង​ឈុត​ហែល​ទឹក​ដ៏​ស្រស់ស្អាត​ជាច្រើន​។


​ការ​បង្អួត​នៃ​រូបរាង​ដ៏​ល្វត​ល្វន់​នៅតែ​មិនអាច​បំភ្លេច​បាន​នោះទេ បើទោះបី​វា​ជា​ការបង្ហាញ​នូវ​សម្ភារៈ​ស្បែក ឬក៏​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​អ្នក​បង្ហាញ​ម៉ូដ​ក៏ដោយ​។ ​

ការបង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ទាំងអស់​នេះ​មើល​ហាក់បីដូច​ជា​ក្បួន​ដង្ហែ​ដ៏​វែង​អន្លាយ​ដែល​ប្រកបទៅដោយ​ឈុត​សម្លៀកបំពាក់​ពេល​ល្ងាច​ដ៏​ស្រស់បំព្រង អម​មក​ជាមួយ​នឹង​គ្រឿងអលង្ការ​គ្រប់​ម៉ូដ​គ្រប់​ម៉ាក​មួយ​ចំនួន​ផ្សេង​ទៀត​ផង​ដែរ​។ ហើយ​អ្នក​ប្រហែលជា​មិន​ចាប់​អា​រម្ម​ណ៏​ទេ​ថា នេះ​ជា​ការដាក់​បង្ហាញ​នៅ​ឆ្នេរ Hamptons នោះទេ​។ ​

​ធ្វើ​បាន​យ៉ាង​ល្អ ហើយ​ទាន់សម័យ​ថែម​ទៀត លោក​Lauren គឺ​ពិត​ជា​មនុស្ស​ម្នាក់​ដ៏​គួរឱ្យ​​ស្ងើចសរសើរ​ពិតមែន​!

Continue Reading
Advertisement

Copyright © 2018 Ladies Magazine Cambodia.