មិននឹកស្មាន… បារីផ្តល់ផលប៉ះពាល់ដល់សុខភាពស្បែកយ៉ាងធ្ងន់ធ្ងរ
ការជក់បារីអាចបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងដល់សុខភាព វាអាចបង្កឱ្យមានជំងឺបេះដូង ជំងឺមហារីក និងជំងឺទឹកនោមផ្អែម។ ផលិតផលថ្នាំជក់បានផ្ទុកសារធាតុបង្កគ្រោះថ្នាក់យ៉ាងអាក្រក់ចំពោះសុខភាព រួមមាន ជាតិអាសេតូន (Acetone) ជាតិតារ៉ា(Tar) ជាតិនីកូទីន(Nicotine) និងកាបូនម៉ូណូអុកស៊ីត (Carbon Monoxide) ។ សារធាតុនៅក្នុងបារី មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សុខភាពរាងកាយទេ ការជក់បារីក៏បង្កជាផលប៉ះពាល់ជាច្រើនដល់សុខភាពស្បែកដូចគ្នាផងដែរ។ សុខភាពស្បែកវិវត្តចាស់ជាងវ័យ សុខភាពស្បែក នឹងត្រូវបានបំផ្លិចបំផ្លាញដោយសារធាតុគីមីនៅក្នុងបារីម្តងបន្តិចៗដោយអ្នកមិនដឹងខ្លួន។...