នេះជាអាថ៌កំបាំងដ៏អស្ចារ្យជូនស្រ្តីគ្រប់រូប… លំហាត់ប្រាណ ជំនួយគូទឱ្យមូលក្លំល្អ
ស្រ្តីគ្រប់រូបតែងប្រាថ្នានូវរូបរាងស្រឡូន ស្រស់ស្អាត ជាពិសេសរាងរូវដូចសត្វអង្ក្រង ដៃជើងតូចៗ ចង្កេះរួមប៉ុន្តែគូទមូលក្លំ។ រាងបែបនេះ ស្លៀកពាក់ម៉ូតសម្លៀកបំពាក់ស្ទាយ៏បែបណាក៏សាកសមឥតខ្ចោះ គូទមូលក្លំមិនត្រឹមតែបង្ហាញនូវភាពស្រស់ស្អាតនោះទេ ថែមទាំងជាកត្តាបញ្ជាក់អំពីសុខភាពរបស់ស្រ្តីផងដែរ។ យោងតាមការសិក្សាដោយ សាកលវិទ្យាល័យ University of Oxford បានបង្ហាញឱ្យដឹងថា ស្រ្តីដែលមានគូទនិងភ្លៅធំលើសទម្ងន់ស្តង់ដានៃរាងកាយរបស់ខ្លួន មានកម្រិតកូឡេស្តេរ៉ូខ្ពស់ ងាយប្រឈមនឹងការកើតជំងឺទឹកនោមផ្អែមនិងបញ្ហាជំងឺបេះដូងជាជាងស្រ្តីទូទៅ។ ថែរក្សាបរិវេណគូទឱ្យបានល្អ ដោយសាកល្បងនូវលំហាត់ប្រាណទាំអង...