Connect with us

News

យុទ្ធនាការការពារសុវត្ថិភាពកំឡុងពេលមានជំងឺរាតត្បាត ជាមួយការប្រើប្រាស់ការទូទាត់តាមរយៈបច្ចេកវិទ្យា

Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោក បានចេញផ្សាយការរកឃើញចុងក្រោយរបស់ខ្លួនដែលបានបញ្ជាក់ថា ប្រជាជនកម្ពុជាចំនួន ៤៤ ភាគរយ

Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោក បានចេញផ្សាយការរកឃើញចុងក្រោយរបស់ខ្លួនដែលបានបញ្ជាក់ថា ប្រជាជនកម្ពុជាចំនួន ៤៤ ភាគរយ បានកាត់បន្ថយការកាន់សាច់ប្រាក់សុទ្ធជាប់ខ្លួន បើប្រៀបធៀបជាមួយមុនពេលមានការរាលដាលនៃជំងឺកូវីត នេះបើយោងតាមការសិក្សា របស់ក្រុមហ៊ុន Visa ស្តីពីឥរិយាបថទូទាត់ប្រាក់របស់អតិថិជន។

យោងតាមទិន្នន័យរបស់ Visa ទំនោរនៃការទូទាត់តាមរយៈបច្ចេកវិទ្យា contactless កំពុងមានកំណើននៅក្នុងប្រទេសកម្ពុជា អតិថិជន2នាក់ ក្នុងចំណោម3នាក់ (ស្មើរនឹង ៧១ ភាគរយ) បានប្រើប្រាស់ប្រតិបត្តិការបច្ចេកវិទ្យា Contactless របស់ Visa។ ពីមួយឆ្នាំទៅមួយឆ្នាំ កំណើននៃគុណតម្លៃរបស់ប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិច មានការកើនឡើងបួនដង បើគិតចាប់ពីត្រីមាសចុងក្រោយនៃឆ្នាំ២០២០ រហូតដល់ត្រីមាស ទី១ នៃឆ្នាំ២០២១។
តាមការសិក្សាចុងក្រោយរបស់ក្រុមហ៊ុន Visa ស្តីអំពីឥរិយាបថក្នុងការទូទាត់ប្រាក់របស់អតិថិជន បានបង្ហាញសញ្ញាណនៃនិន្នាការថ្មីដែលបញ្ជាក់ថា ពេលនេះ គឺជាពេលវេលាដ៏សាកសមបំផុតសម្រាប់ការផ្លាស់ប្តូរនូវទម្លាប់ក្នុងការការទូទាត់ប្រាក់។ បើតាមការឆ្លើយតបរបស់អ្នកចូលរួមស្ទង់មតិ អត្ថប្រយោជន៍ចម្បងមួយចំនួនរបស់សង្គមដែលមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ រួមមាន ការកាត់បន្ថយហានិភ័យនៃការរីករាលដាលការឆ្លងមេរោគ (រហូតដល់ទៅ ៣៤ ភាគរយ) ការជម្រុញឱ្យមានការធ្វើបរិយាបន្នហិរញ្ញវត្ថុ (៣២ ភាគរយ) ការបង្កើនប្រសិទ្ធិភាពសង្គម និងការរំខានតិចជាងមុន (២៩ ភាគរយ សម្រាប់២កត្តាចុងក្រោយ) ។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “ក្នុងកំឡុងពេលដ៏លំបាកនេះ យើងគួរតែពិនិត្យមើលវិធីសាស្រ្ត ដើម្បីអភិវឌ្ឍការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធនៅទូទាំងប្រទេស។ ខណៈពេលដែលសាច់ប្រាក់សុទ្ធនៅតែបន្តជាជម្រើសដ៏ពេញនិយមសម្រាប់ប្រជាជនកម្ពុជាភាគច្រើននោះ ឥឡូវនេះគឺជាពេលវេលាដ៏សមស្របមួយដើម្បីលើកកម្ពស់ការយល់ដឹងក្នុងចំណោមសហគមន៍តាមរយៈការផ្សព្វផ្សាយពីភាពងាយស្រួល រហ័ស និងមានសុវត្ថិភាពតាមរយៈការប្រើប្រាស់ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល» ។

សន្ទុះនៃកំណើនការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធត្រូវបានជំរុញដោយការទូទាត់តាមរយៈបច្ចេកវិទ្យា QR កូដ និងការទូទាត់តាមរយៈការប្រើប្រាស់ កាត នៅក្នុងចំណោមអ្នកប្រើប្រាស់កម្ពុជា។ ការកើនឡើងទាំងនេះ គឺស្របពេលជាមួយនឹងការចាប់អារម្មណ៍កាន់តែខ្លាំងឡើងនៅក្នុងជម្រើសនៃការទូទាត់ដោយប្រើប្រាស់វិធីសាស្ត្រផ្សេងៗទៀតផងដែរ។

ការកើនឡើងទាំងនេះស្របជាមួយនឹងការចាប់អារម្មណ៍កាន់តែខ្លាំងពីជម្រើសនៃការទូទាត់។ ការទូទាត់តាមរយៈបច្ចេកវិទ្យា QR កូដ ត្រូវបានគេមើលឃើញថា មានការកើនឡើងក្នុងចំណោមអតិថិជនដែលមានទំនោរមិនចង់យកសាច់ប្រាក់សុទ្ធតាមខ្លួនច្រើន ជាពិសេសការទូទាត់វិក្កយបត្រនៅពេលទិញគ្រឿងឧបភោគបរិភោគ និងការទទួលទាននៅតាមភោជនីយដ្ឋាន (ទាំងពីរនេះកើនឡើងប្រមាណ ២៥ ភាគរយ)។ ហើយសូចនាករនៅពីក្រោយការកើនឡើងនេះ គឺដោយសារតម្រូវការប្រជាជនមានការកើនឡើងក្នុងការការការពារសុវត្ថិភាពពីជំងឺរាតត្បាត COVID-19 ដែលកំពុងតែរីករាលដាល នៅក្នុងនោះដែរចំនួនប្រជាជនដែលប្រើសាច់ប្រាក់សុទ្ធ ក៏ត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះ ៨ ភាគរយ បើប្រៀបធៀបនឹងការកើនឡើងក្នុងចំណោមអ្នកប្រើប្រាស់ដែលបានជ្រើសរើសប្រើបច្ចេកវិទ្យា QR កូដ ដើម្បីធ្វើការទូទាត់ មានរហូតដល់ទៅ ៤៤ ភាគរយ។

អ្នកស្រី ជុំ ម៉ូនីកា បន្ថែមទៀតថា៖ « យើងដឹងថាអតិថិជនរំពឹងចង់បានការទូទាត់ប្រាក់ដែលមានសុវត្ថិភាព រហ័ស និងមានភាពងាយស្រួល នោះហើយជាមូលហេតុដែលការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា contactless បានក្លាយជាជម្រើសសម្រាប់ការទូទាត់លើប្រតិបត្តិការដែលមានទំហំតូច និងការចំណាយប្រចាំថ្ងៃ។ នៅពេលដែលការទូទាត់តាមរយៈបច្ចេកវិទ្យា contactless ត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមទីកន្លែងដែលប្រជាជនទៅទិញទំនិញជាប្រចាំ ដូចជាបណ្តារផ្សារទំនើប ហាងលក់ទំនិញ និងស្ថានីយ៍ប្រេងឥន្ធនៈ ការទូទាត់ដោយប្រើបច្ចេកវិទ្យា contactless នឹងក្លាយជាវិធីសាស្ត្រទូទាត់ប្រក្រតីភាពមួយយ៉ាងឆាប់រហ័ស សម្រាប់ប្រតិបត្តិការទូទាត់ដែលតម្រូវឱ្យមានការប្រាស្រ័យជួបគ្នារវាងបុគ្គល។ នេះគឺជាឱកាសមួយសម្រាប់ Visa ដើម្បីសហការជាមួយដៃគូរបស់យើងដើម្បីបង្កើនការទូទាត់ប្រាក់ដោយប្រើបច្ចេកវិទ្យា contactless នៅទូទាំងប្រទេស» ៕





Copyright © 2022 Ladies Magazine Cambodia.