ប្រភេទអាហារ ដែលប៉ះពាល់ដល់សុខភាពក្រពះយ៉ាងធ្ងន់ធ្ងរ
ដំណើរការក្រពះ គឺសំខាន់បំផុត។ ក្រពះមានតួនាទី ទទួលយកអាហារ និងកិនអាហារ ហើយបំប្លែងទៅជាសារធាតុចិញ្ចឹមទៅដល់សេរីរាង្គកាយផ្សេងទៀតនៅក្នុងខ្លួនប្រាណនៃមនុស្សយើង។ កត្តាចម្បងដែលបង្កឱ្យមានការរលាកក្រពះកើតឡើងបណ្តាលមកពី ការបរិភោគអាហារអាហារប្រចាំថ្ងៃ។ មានប្រភេទអាហារមួយចំនួន អ្នកគួរចៀសវាងទទួលទានព្រោះវាបង្កហានិភ័យខ្ពស់បំផុតចំពោះដំណើរការក្រពះ នេះបណ្តាលមកពីអាស៊ីតក្រពះកើនឡើង ធ្វើឱ្យរលាកស្រទាប់ក្រពះ លើសពីនេះវាក៏អាចបង្កជាជំងឺដល់អ្នកទៀតផង។ មកស្វែងយល់ប្រភេទអាហារមួយចំនួនដែលអ្នកគួរចៀសវាង ប្រសិនបើអ្នកស្រឡាញ់សុខភាពក្រពះរបស់អ្នក ៖ អាហារជាតិអាស៊ីត អ្នកមិនគួរទទួលទានអាហារដែលសម្បូរទៅដោយជាតិអាស៊ីតច្រើនទេ ព្រោះវាធ្វើឱ្យក្រពះប្រឈមនឹងការរលាក និងស្រទាប់ការពារក្រពះកាន់តែស្តើង។...