Connect with us

Beauty

​វិធីសាស្ត្រ​ធ្វើ​សរសៃ​បាតជើង​ដើម្បី​ភាពស្រស់ថ្លា​

សេរីភាព​នៃ​ការ​ដើរហើរ​

សេរីភាព​នៃ​ការ​ដើរហើរ​
​វិធីសាស្ត្រ​ធ្វើ​សរសៃ​បាតជើង​ដើម្បី​ភាពស្រស់ថ្លា​

​វី​ធី​ព្យាបាល​បាតជើង​ដែរ​ល្អ​ជាងគេ​
​ខាត់​ជើង​របស់​អ្នក​នៅ​ក្នុង​ពេល​ងូតទឹក​ជាមួយនឹង​ប្រដាប់​ដុស​ជើង​និង​រុញ​ស្បែក​ក្រចក​ជាមួយ​ក្រណាត់​ជូត​។ សម្ងួ​តជើង​និងកាត់​ក្រចក​ដើម្បី​ការពារ​កុំឱ្យ​មាន​ក្រចក​កប់​។ ខាត់​ក្រចក​ដើម្បី​បន្ថែម​ភាព​ចែងចាំង​ពីលើ​ក្រចក​របស់​អ្នក​។ លាប​ជើង​ជាមួយនឹង​ឡេ​ដែល​ផ្តល់​ជាតិ​សំណើម​ដើម្បី​ធ្វើឱ្យ​ស្បែក​មាន​សោភ័ណភាព​និង​សុខភាព​ស្រស់ថ្លា​។

លំ​ហាត់​បាតជើង​
​កាត់បន្ថយ​ភាព​តានតឹង​ជាមួយនឹង​វិធី​ម៉ាស្សា​បាតជើង​ដ៏​សាមញ្ញ​។ ដោះ​ស្បែកជើង​ចេញ​រួចរ​លាស់​កជើង​រយៈពេល​មួយ​នាទី​។ បន្ទាប់​មក​ពត់​កជើង​ទៅ​ស្តាំ រួច​ប្រែ​មក​ព​ត់​ទៅ​ឆ្វេង​វិញ​។ រលាស់​កជើង​ម្តង​ដើម្បី​ឱ្យ​ឈាម​រត់​ស្រួល​ល្អ​។

ការថែទាំ​បាតជើង​
​ត្រាំ​បាតជើង​ជាមួយនឹង​ទឹកអំបិល Epsom ។ ជាមួយ​ទឹក​ក្តៅឧណ្ណៗ​និង​បន្ធូរ​ចរន្ត​​សរសៃឈាម និង​បើក​រន្ធ​ញើស​នៅលើ​ស្បែក​បញ្ចេញ​ជាតិពុល​ខណៈ​ដែល​ជាតិ​រ៉ែ​ដែល​មាន​នៅក្នុង​អំបិល​ដូចជា​ម៉ាញេស្យូម​និង​ស៊ុល​ហ្វាត​ជ្រាត​ចូលទៅទ​ប់ទ​ល់​និង​ព្យាបាល​ជាលិកា​ខាងក្នុង​។ ត្រាំ​ជើង​ភ្លាមៗ​នៅពេល​បន្ទាប់​ពី​ការនើយហត់​ពី​ការងារ មាន​ប្រសិទ្ធភាព​ខ្លាំង​ដើម្បី​ធ្វើឱ្យ​អារម្មណ៍​ជ្រះថ្លា​។​

ការធ្វើ​ម៉ាស្សា​
​ការ​ម៉ាស្សា​គឺ​ដើម្បី​សម្រួល​ដល់​ប្រព័ន្ធ​សរសៃឈាម​ក្នុង​ខ្លួន ក៏​ដូច​ជា​ការ​សម្រាល​ប្រព័ន្ធ​សរសៃ​ឡាំ​ហ្វា​ទិច​(​សរសៃ​ទឹករងៃ​) និង​ការកាត់បន្ថយ​ការឈឺចាប់​ក្នុង​ខ្លួន​ជា​​ដើម​។ ដើរ​ជើង​ទទេ​នៅលើ​ដីខ្សាច់​ដើម្បី​ធ្វើ​សរសៃ​សាច់ដុំ​ជើង​អ្នក​ឱ្យ​មាន​ភាពរឹងមាំ​។ អ្នក​អាច​សាកល្បង​វិធី​នេះ​បាន ដើម្បី​ប្រសិទ្ធភាព​ពិត​។

Continue Reading
Advertisement

Copyright © 2018 Ladies Magazine Cambodia.