Connect with us

Travel

​ប្រទេសញូវ​ហ្សេ​ឡេន​ដ៍​

​ទឹកដី​នៃ​ប្រទេសញូវ​ហ្សេ​ឡេន​ដ៍​លាតសន្ធឹង​វែង​អន្លាយ​ដ៏​ស្រស់ស្អាត​…..

ទឹកដី​នៃ​ប្រទេសញូវ​ហ្សេ​ឡេន​ដ៍​លាតសន្ធឹង​វែង​អន្លាយ​ដ៏​ស្រស់ស្អាត​
​ប្រទេសញូវ​ហ្សេ​ឡេន​ដ៍មាន​ភា​ភ​ល្បីល្បាញ​ជា​ទី​កន្លែង​ដែ​ល្វើ​អោយ​រំភើប​រីករាយ​យ៉ាងខ្លាំង​មាន​ទេសភាព​ស្រស់បំព្រង​ល្អ​គួរ​អោយ​គយគន់​នៅ​គ្រប់​កន្លែង​ដែល​ពិតជា​មាន​ភាព​អស្ចារ្យ​ក្នុងការ​ទទួលយក​ហើយ​បាន​ចាត់ទុកថា​ជា​ទីកន្លែង​ដែល​ជា​ចំណាត់ថ្នាក់​លេខ​មួយ​នៅ​លើ​ពិភពលោក​ដើម្បី​ធ្វើ​ទស្សនាចរ​ផ្សងព្រេង​នឹង​បំពេញ​រាល់​សកម្មភាព​កំសាន្ត​នៅ​ខាងក្រៅ​។ ប៉ុន្តែ​វា​ក៏​ទទួលបាន​នូវ​កិត្យានុភាព​ពាសពេញ​សកលលោក​ចំពោះ​ស្រា​ទំពាំងបាយជូរ​ដ៏​ពិសេស​អស្ចារ្យ​និង​វប្បធម៌​របស់​ជនជាតិ​ដើម Maori នៅ​ប្រទេសញូវ​ហ្សេ​ឡេន​ដ៍ ដ៏​គួរឲ្យ​ចាប់អារម្មណ៍​។​

​សម្រស់​ធម្មជាតិ​
​ប្រទេសញូវ​ហ្សេ​ឡេន​ដ៍ត្រូវបាន​ប្រមូលផ្តុំ​ឡើង​ដោយ​កោះ​សំខាន់ៗ​ពីរ​និង​កោះ​តូចៗ​មួយចំនួន​ដែល​មាន​ទីតាំង​នៅក្បែរ​ចំណុចកណ្តាល​នៃ​អឌ្ឍគោល​នៃ​ប្រទេសញូវ​ហ្សេ​ឡេន​ដ៍​
​។ ប្រសិនបើ​វា​ជា​ទស្សនីយភាព​ដ៏​គួរឲ្យភ្ញាក់ផ្អើល​អ្នកនឹ​ង​ប្រាថ្នា​ចង់បាន​ជាក់​ជាមិនខាន​ខណៈ​ដែល​ប្រទេសញូវ​ហ្សេ​ឡេន​ដ៍​ដ៏​មាន​អ្វីៗ​ទាំងអស់​។ ក្នុងការ​ធ្វើ​ដំណើរ​រយៈ​ពេល​មួយ​ថ្ងៃ​ឬ​ពីរ​ថ្ងៃ​អ្នកនឹង​បានឃើញ​ផ្ទាំង​ទឹកកក​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​ខ្សែទឹក​សមុទ្រហូរ​ចន្លោះ​ច្រាំង​ថ្ម​ដ៏​គួរអោយ​ស្រស់ស្អាត​មាន​ភ្នំ​ដែល​ពុំ​រាបស្មើ​ទីវាល​ដ៏​ធំ​ល្វឹងល្វើយ​ជំរាល​កូនភ្នំ​ព្រៃ​នៅ​តំបន់​ត្រូពិច​ខ្ពង់រាប​ភ្នំភ្លើង​និង​ឆ្នេរសមុទ្រ​រាប់​ម៉ៃល៍​ជាមួយនឹង​ឆ្នេរ​ខ្សាច់​ស្រស់ស្អាត​។ ទេសភាព​ជាច្រើន​ទាំង​នេះ​ត្រូវបាន​ការពារ​ដោយ​ឧទ្យាន​ជាតិ​ជាមួយ​និង​ការធ្វើដំណើរ​និង​ផ្លូវលំ​ដែល​មាន​ចម្ងាយ​រាប់ពាន់​គីឡូម៉ែត្រ​ដែល​បើក​ជូន​សាធារណជន​ទស្សនា​នូវ​ទេសភាព​ដ៏​ស្រស់​ផូរផង់​ទាំងនេះ​។ មាន​អ្វីៗ​គ្រប់បែប​យ៉ាង​នៅក្នុង​ប្រទេសញូវ​ហ្សេ​ឡេន​ដ៍​សម្រាប់​មនុស្ស​គ្រប់រូ​ប​។​
​ប្រទេសញូវ​ហ្សេ​ឡេន​ដ៍​បង្ហាញជូន​នូវ​បរិ​យា​កាស​នៅ​សមុទ្រ​។ ឆ្នេរ​ទិស​ខាងកើត​នៃ​មហាសមុទ្រ​ប៉ា​សុ​ី​ហ្វិក​លាតសន្ធឹង​តាម​ឈូងសមុទ្រ​និង​ឆ្នេរ​សមុទ្រ​ដែល​ជាទីក​ន្លែ​ង​ដែល​មាន​ខ្សាច់​ពណ៌​សក្តារ​រអិល និង​កំពង់ផែ​ដែល​ស្ងប់ស្ងាត់​គ្មាន​ខ្យល់​ផ្តល់ឲ្យ​នូវឪ​កាសដ៏​ធំ​សំបើម​សម្រាប់​ការកំសាន្ត​។ នៅ​ឆ្នេរ​ទិស​ខាងលិច​វិញ​នៃ​សមុទ្រ Tasman មាន​ព្រៃ​ដែល​មានឈ្មោះ​ល្បី​មើលទៅ​ពិតជា​ប្លែក​ដាច់​គេ​ដោយ​វា​ស្ថិត​នៅ​គៀក​នឹង​ទី​ច្រាំង​ចោទ​ខ្លាំង ហើយ​ខ្យល់​បក់​អាចធ្វើអោយ​ផ្ទាំងសិលា​សឹករេចរឹល​ជា​បន្តបន្ទាប់ ហើយ​វា​ជា​អ្វី​ដែល​លាតសន្ធឹង​ក្នុង​ដួងព្រលឹង​នៃ​ខ្សាច់​ពណ៌​ខ្មៅ​ដ៏​ស្រស់ត្រកាល​។​

​ពេលវេលា​នៃ​ការធ្វើ​ដំណើរ​ផ្សងព្រេង​
​ប្រសិន​បើ​លោក​អ្នក​ជា​មនុស្ស​ដែល​ស្រឡាញ់​ចូលចិត្ត​ទិដ្ឋភាព​មហាសមុទ្រ​មាន​ផ្លូវ​សម្រាប់​ធ្វើដំណើរ​ដែល​នឹង​ភ្ជាប់​អ្នក​ទៅ​តាម​ដំណាក់កាល​នៃ​ការធ្វើ​ដំណើរ​ឆ្ងាយ​បាន​។ Northland មាន​ផ្លូវ​ដែល​គេ​បាន​រកឃើញ​ឆ្នេរ​ភ្លោះ​ជា​ផ្លូវ​ធ្វើ​ដំណើរ​កំសាន្ត​ដែល​រួម​បញ្ចូល​ទាំង​ពីរ​គឺ​ឆ្នេរ​នៅ​ទិស​ខាងកើត​និង​ខាងលិច​។ នៅ​ទិស​ខាងត្បូង​វិញ​ដំណើរ​កំសាន្ត​ឆ្លង​ឆ្នេរ​Catlins ជា​ទីកន្លែង​ដែល​មានឈ្មោះ​ល្បីល្បាញ​ខាង​ថតរូប​ស្រស់ស្អាត​។ ផ្លូវ​Surf Highway 45 របស់ Taranaki គឺជា​ឆ្នេរ​ខាងលិច​ដែល​មាន​មនុស្សម្នា​ស្វែងរក​ការកំសាន្ត​ដោយ​ជិះ​លើ​ក្តារ​រអិល​ដ៏​ល្អ​បំផុត​នៅក្នុង​ប្រទេស​នេះ​។ ការធ្វើដំណើរ​កំសាន្ត​លើផ្លូវ​ទឹក​ហើយ​និង​ចរន្តទឹក​នៃ Dart River នៅក្នុង Funyak (​ការ​ជិះទូក​លេង​កំសាន្ត​) ពិត​ជា​មធ្យោបាយ​ប្រកបទៅដោយ​ភាពសប្បាយ​រីករាយ​ពិសេសៗ ដើម្បី​ស្វែងរក​ការរៀបចំ​ដែល​ពោរពេញ​ទៅដោយ​ភាព​រំភើប​រីករាយ​នៅ​ឩ​ទ្យាន​ជាតិ​។ ទស្សនីយភាព​ទាំងនេះ​ពិតជា​មាន​លក្ខណៈ​ពិសេស​អស្ចារ្យ នៅក្នុង​ខ្សែភាពយន្ត​រឿង The Lord of the Rings ហេតុនេះ​ចូរ​រក្សា​អោយបាន​នូវ​ការយកចិត្តទុកដាក់​ទៅលើ​ការធ្វើដំណើរ​កំសាន្ត​ទាំងអស់នេះ​!


​ការ​សម្រូត​តាម​ខ្សែពួរ​គឺជា​សកម្មភាព​ទាំងឡាយ​ណា​នៃ​ការធ្វើ​ដំណើរ​ផ្សងព្រេង​ស័ក្តិសម​សម្រាប់​គ្រប់​កំ​រឹតទំ​ងអស់​។ ទទួលយក​នូវ​ក្តីរំភើប​រីករាយ​នឹង​សកម្មភាព​នេះ​ទឹកធ្លាក់​ឬ​សូម្បី​តែ​ការធ្វើដំណើរ​កំសាន្ត​នៅតាម​រូងភ្នំ​។ ជំរាល​ដែល​យើង​បាន​គ្រប់គ្រង​គឺ​ជា​មធ្យោបាយ​ដ៏​រំភើប​មួយ​ដែល​បង្ហាញ​នូវ​ទេសភាព​ស្រស់បំព្រង​។ ហើយ​វត្ថុ​ដែល​អស្ចារ្យ​ទាក់ទង​ទៅ​នឹង​ការ​សម្រួត​ខ្សែពួរ​គឺជា​រឿង​ដែល​ងាយស្រួល​រៀន​។ បន្ទាប់​ពី​ឆ្លងកាត់​ពីរ​ឬ​បី​មេរៀន​រួច​ហើយ​អ្នកនឹង​អាច​ចេះ​រអិល​ចុះ​តាម​ខ្សែពួរ​បាន​ដូច​ជា​អ្នកជំនាញ​នោះដែរ​។​នៅក្នុង​ករណី​មួយ​ចំនួន​ការ​សម្រូត​ខ្សែពួរ​គឺជា​បែបបទ​នៃ​ការធ្វើ​ដំណើរ​មធ្យោបាយ​ក្នុង​ការសម្រេចបាន​នូវ​ពិភពលោក​ដែល​យើង​មិន​ស្គាល់​។ នេះ​ពិតជា​សេណា​រី​យ៉ូដ៏​ជាក់​ច្បាស់​នៅក្នុង​ល្អាង Waitomo ដែល​ជា​ទីកន្លែង​វា​ចាំបាច់​ក្នុង​ការធ្លាក់​១០០​ម៉ែត្រ​ទៅ​ប្រហោង​ល្អាង​ដ៏​ធំ​នៅ​លើ​ផែនដី​ដើម្បី​ទទួលបាន​ពិភពលោក​ដែល​បាន​បាត់បង់​នោះ​។ ដូច​ជា​សកម្មភាព​នានា​នៃ​អាដ្រេ​ណាលីន​(​ដូចជា​កា​លោត​ពី​ទី​ខ្ពស់​ដោយ​មាន​អ្វី​ការពារ​សុវត្ថិភាព​) ដែល​ប្រទេសញូវ​ហ្សេ​ឡេន​ដ៏​នេះ​មានឈ្មោះ​ល្បី​ហាក់ដូចជា​មិន​មាន​ទីបញ្ចប់​នៃ​ការធ្វើដំណើ​រសោះ​ស្លាកស្នាម​ការ​ជិះ​កង់​កំសាន្ត​តាម​ទូក​ហើយ​និង​ការហោះហើរ​ដែលមាន​ទេសភាព​ស្រស់បំព្រង​ទៅ​កាន់​ទីកន្លែង​ដែល​មាន​ក្តី​រំភើប​យ៉ាង​ប្រត្យ័ក្ស​និង​បាន​ឃើញ​នូវ​សកម្មភាព​របស់​អ្នក​ធ្វើ​ដំណើរ​កំសាន្ត​។ ត្រី​បាឡែ​នយ​ក្ស​ជា​សត្វ​ដែល​ត្រួតត្រា​ទៅលើ​សមុទ្រ​ទីក្រុង Kaikoura ដូច​ទៅ​នឹង​ត្រី​ដូ​ហ្វីន​ដែល​បង្ហាញ​ភាពសប្បាយ​រីករាយ​ដល់​មនុស្ស​គ្រប់រូប​។ សូម​ជ្រើសរើស​ការធ្វើដំណើរ​កំសាន្ត​តាម​យន្តហោះ​ឬ​ទូក​ដោយ​ផ្អែក​ទៅលើ​មគ្គុទេសក៍​ទេសចរណ៍​ជា​អ្នក​បង្ហាញ​ផ្លូវ​សម្រាប់​ទិដ្ឋភាព​ដ៏​គួរអោយ​ចាប់អារម្មណ៍​នូវ​ថនិកសត្វ​ដែល​រស់នៅ​ក្នុង​ទឹកដី​ដែល​យើង​មិន​អាច​ស្គាល់​បាន​។​


​ម្ហូបអាហារ​
​ប្រទេសញូវ​ហ្សេ​ឡេន​ដ៍​គឺជា​ឋាន​សួគ៌នៃ​អ្នក​ស្រលាញ់​ចូលចិត្ត​ម្ហូបអាហារ​។ ចំការ​ទំពាំងបាយជូរ​នៅ​អា​មេ​រិច​ខាងត្បូង​លាតសន្ធឹង​នី​តាម​គ្រប់​តំបន់​ទាំងអស់ ចុងភៅ​បានធ្វើ​ម្ហូបអាហារ​ដ៏​ល្អ​វិសេស​និង​សម្រាប់​បម្រើ​ជូន​ការ​ភ្លក់​រសជាតិ​ដ៏​មាន​ឳ​ជារ​ស​គួបផ្សំ​ជាមួយ​នឹង​សម្លេង​នៃ​តន្ត្រី​ដ៏​ពិរោះ​រណ្តំ​ចិត្ត​នៅ​ក្នុង​តំបន់​នោះ​។ តំបន់ Hawkes Bay. និង Marlborough​និង Central Otago គឺជា​សញ្ញា​នៃ​តំបន់​ស្រា​ទំពាំងបាយជូរ​នៅ​ប្រទេសញូវ​ហ្សេ​ឡេន ដូចជា​ការរកឃើញ​នូវ​ចំការ​ទំពាំងបាយជូរ​ចំនួយ​១២០​កន្លែង ដោយ​ធ្វើដំណើរ​តាម​ផ្លូវលំ​នៃ​ប្រទេសញូវ​ហ្សេ​ឡេន​ដ៍​។

ប្រសិនបើ​បន្ទាប់ពី​អ្នក​បាន​ធ្វើដំណើរ​ទេសច​រណ៍​ក្នុងការ​ក្រេបរ​ជាតិ​ស្រា​ទំពាំងបាយជូរ​បន្ថែម​នូវ​ទីក្រុង​ដ៏​ល្បី Gisborne, Canterbury ជា​ទិសដៅ​នៃ​ការធ្វើ​ដំណើរ​កំសាន្តរ​បស់​អ្នក​។ រោងចក្រ​ស្រ​ទំពាំងបាយជូរ​ភាគច្រើន​បាន​បើ​កឲ្យធ្វើការ​ភ្លក់​រសជាតិ ហើយ​រោងចក្រ​ជាច្រើន​មាន​ភោជនីយដ្ឋាន​ល្អៗ​។ រួម​មាន​កង់​ជា​ច្រើន​សន្ធឹកសន្ធាប់​ហើយ​មាន​អ្នកបើកបរ​ធ្វើដំណើរ​ទៅកាន់​ចំការ​ទំពាំងបាយជូរ​ផងដែរ​វា​ជា​មធ្យោបាយ​ដ៏​អស្ចារ្យ​ក្នុង​ការទទួលបាន​អារម្មណ៍​នៃ​ការ​ក្រេប​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​។ នៅក្នុង​ការស្វាគមន៍​ជា​លក្ខណៈ​អន្តរជាតិ​សម្រាប់​ស្រាក្រហម​គ្រប់​ប្រភេទ​ដូចជា​ស្រា Sauvignon Blanc, Chardonnay Pinot Noir និង Bordeaux (Cabernet Savignon/Merlot blends) ជាដើម​។ ម្ហូបអាហារ​របស់​ប្រទេសញូវ​ហ្សេ​ឡេន​ដ៏​មាន​លើស​ពី​សាច់​ត្រី​បំពង​និង​ដំឡូងបារាំង​បំពង​និង​សាច់​បា​ប៊ី​ឃ្យូ ចុងភៅ​បាន​បន្ថែម​អោយ​កាន់តែ​ល្អ​នូវ​មុខ​ម្ហូបអាហារ​បែប​ប​ប៉ា​សុ​ី​ហ្វិក​។ សង្ឃឹមថា​នឹង​ធ្វើ​ពេញចិត្ត​ពេញ​ថ្លើម​នៅក្នុង​មុខ​ម្ហូបអាហា​រគ្រឿង​សមុទ្រ​(​ដូចជា​គ្រំ ចំពុះ​ទា បង្កង​(​បង្កង​សមុទ្រ​) អយ​ស្ទើរ និង​ត្រី​ស្រស់ៗ ឈីស ដែល​បាន​ឈ្នះ​ពានរង្វាន់ ហើយ​ជាក់ស្តែង​មាន​សាច់​កូន​ចៀម​ដ៏​ល្បីឈ្មោះ​នៅ​ប្រទេសញូវ​ហ្សេ​ឡេន​ដ៍​។ អ្នក​គួរតែ​រក​កន្លែង​ដែល​ស្ងប់ស្ងាត់​ស្ថោតក្នុង​បរិយាកាស​ល្អ​ដែល​ជា​ទីកន្លែង​ដែល​អ្ន​ក​អាច​ទទួល​ទាន​អាហារ​បាន​។​

​វប្បធម៌​
​វប្បធម៌​របស់​ជនជាតិ​ដើម​នៃ​ប្រទេសញូវ​ហ្សេ​ឡេន​ដ៍​គឺជា​ចំណែក​យ៉ាង​សំខាន់​គឺជា​ចំណែក​ដ៏​សំខាន់​នៃ​ជីវិត​របស់​សត្វ​គី​វី​ព្រមទាំង​បន្ថែម​បទពិសោធន៍​ដ៏​ពិសេស​ក្លៀវក្លា​សម្រាប់អ្នកទេសចរ​។ ជនជាតិដើម​Maori​គឺជា​tangatawhenua​មនុស្ស​មាន​ប្រភព​ដើម​ពី​ប្រទេសញូវ​ហ្សេ​ឡេន​ដ៍​។ ពួកគេ​មក​ប្រទេសញូវ​ហ្សេ​ឡេន​ដ៍​ច្រើនជាង​១០០០​ឆ្នាំ​កន្លង​មក​ហើយ​ពី​ស្រុកកំណើត​នៃ​Hawaiki​។ សព្វថ្ងៃ​នេះ​ជនជាតិ​នេះ​ដើម​Maori​មាន​ចំនួន​១៤​ភាគរយ​នៃ​ប្រជាជន​ហើយ​ប្រវត្តិ​របស់​ពួកគេ​ភាសា​និង​ទំនៀមទម្លាប់​គឺជា​ចំណុច​សំខាន់​ស្តែង​អោយឃើញ​ពី​អត្តសញាណ​នៃ​ប្រទេសញូវ​ហ្សេ​ឡេន​ដ៍​។ មាន​ជនជាតិ​ញូ​វ​ហ្សេ​ឡេន​ដ៍​២​ទៅ​៣​នាក់​ដែល​មិន​ទទួលស្គាល់​លក្ខខណ្ឌ​និង​ការនិយាយ​ឬ​ស​សេរ​នៃ​ជនជាតិដើម​Maori​។ អ្នក​ប្រហែលជា​នឹង​ជួយ​ធ្វើអោយ​ខ្លួន​អ្នក​មាន​អារម្មណ៍​ធូរស្រាល​។ បទពិសោធន៍​នៃ​ការសំដែង​ក្បាច់​រាំ​ការបង្ហាញ​ជំនាញ​ផ្នែក​សិល្បៈ​ស្តាប់លឺ​មនុស្ស​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ហើយ​សិក្សា​ពី​ការនិយាយ​ឲ្យបាន​ល្អិតល្អន់​និង​ការសាក់​រូប​ដែល​ពួក​កុលសម្ព័ន្ធ​ជនជាតិដើម​Maori​បានធ្វើ​។​
​ហេតុនេះ​ហើយ​ប្រសិនបើ​អ្នក​កំពុងតែ​ស្វែងរក​ទិដ្ឋភាព​ដែល​រំភើប​រីករាយ​សត្វព្រៃ​ដែល​ធំ​ព្រមទាំង​ការធ្វើ​ដំណើរ​ផ្សងព្រេង​ឬ​ទីកន្លែង​សាមញ្ញ​ដែល​អាច​សម្រាកលំហែ​បាន​ហើយ​សម្រួល​ចិត្ត​នៅ​ជុំ​ដ៏​អស្ចារ្យ​ប្រទេសញូវ​ហ្សេ​ឡេន៍​មានអ្វីៗ​គ្រប់បែប​យ៉ាង​សម្រាប់​មនុស្ស​គ្រប់​គ្នា​ជា​ទីកន្លែង​ល្អ​ស័ក្តសម​សម្រាប់​រូប​លោក​អ្នកនិ​ង​ក្រុម​គ្រួសារ​ទាំងអស់​។​

Continue Reading
Advertisement

Copyright © 2018 Ladies Magazine Cambodia.