រោគសញ្ញានៃជំងឺមហារីកសុដន់ ដែលស្ត្រីគ្រប់រូបគួរយកចិត្តទុកដាក់
ជំងឺមហារីកសុដន់ គឺជាជំងឺមួយដែលកោសិកានៅខាងក្នុងសុដន់របស់ស្ត្រី មានការលូតលាស់កោសិកាមិនប្រក្រតីក្នុងជាលិកាសុដន់ និង មិនអាចគ្រប់គ្រងបាន ហើយបង្កទៅជាដុំសាច់/ដុំគីសតូចៗ។ ប្រសិនបើស្រ្តី មិនបានយកចិត្តទុកដាក់ទទួលយកការព្យាបាលបានត្រឹមត្រូវ និងមិនមានការពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញផ្នែកមហារីកសុដន់ទេ ដុំសាច់ទាំងនោះអាចនឹងរីករាលដាលពាសពេញផ្ទៃសុដន់ រួមទាំងបណ្តាលឱ្យស្រ្តីបាត់បង់ជីវិតបាន នៅក្នុងកម្រិតធ្ងន់ធ្ងរ។ កោសិកាមហារីកសុដន់ចាប់ផ្តើមកើតឡើងដំបូងនៅក្នុងបំពង់នៃទឹកដោះ ឬ Lobules ហើយរីករាលដាលទៅផ្នែកខាងក្រៅនៃសុដន់តាមរយៈសរសៃឈាម និង Lymph Vessels ។...