Connect with us

Health & Fitness

​បំបាត់​ការឈឺចាប់​ឆ្អឹងខ្នង​ជា​មួយ​លំ​ហាត់ប្រាណ​បែប​យោ​ហ្គា​ងាយៗ​

ការឈឺចាប់​ឆ្អឹងខ្នង​មិនមែន​ជា​ការ​លេងសើច​នោះទេ​។ ការប្រើ​ជីវិត​ដោយ….

ការឈឺចាប់​ឆ្អឹងខ្នង​មិនមែន​ជា​ការ​លេងសើច​នោះទេ​។ ការប្រើ​ជីវិត​ដោយ​អង្គុយ​ច្រើនពេក​អាច​បណ្តាល​ឲ្យ​ឈឺ​ឆ្អឹងខ្នង​បាន​។ ចំណែក​ជីវិត​ដែល​ធ្វើការ​ច្រើន​ពេក​ក៏​អាច​ផ្តល់​ផលប៉ះពាល់​ដល់​ឆ្អឹងខ្នង​ផងដែរ​។ តើ​គួរ​ធ្វើ​បែប​ណា​ទើប​អាច​ទប់ទល់​ជាមួយ​ការឈឺចាប់​ឆ្អឹងខ្នង​ដែល​តែងតែ​ធ្វើ​ទុក្ខ​បែបនេះ​? ខាងក្រោម​នេះ​គឺជា​លំ​ហាត់ប្រាណ​យោ​ហ្គា​ទាំង​៧​ចលនា ដែល​អាច​ជួយ​ឲ្យ​ឆ្អឹងខ្នង​របស់​អ្នក​វិល​មក​រក​សុខ​ភាព​ល្អ​វិញ​បាន​។​

​ចលនា​ដូច​ឆ្មា​/​គោ​ឈរ​
​ចាប់ផ្តើម​ដោយ​ការ​លុតជង្គង់​រួច​ដាក់​ដៃ​ទាំង​ពីរ​លើដី​បែប​សត្វ​ឆ្មា​ឈរ រួច​ហើយ​ចំកោង​ខ្នង​របស់​អ្នក​ឡើង​ចុះ​ដោយ​ដាក់​បាតដៃ​និង​ប្រអប់ជើង​ប្រប​នឹង​កម្រាល​ហាត់ប្រាណ​។ ចលនា​ចំកោង​ខ្នង​មួយ​នេះ​ជួយ​ម៉ាស្សា​ឆ្អឹងខ្នង​របស់​អ្នក ហើយ​ថែមទាំង​ជួយ​ពន្យឹត​សសៃរ​ខ្នង​និង​ដងខ្លួន​អ្នក​ទៀតផង​។ ចូ​រហាត់តាម​ចលនា​នេះ​ដើម្បី​ឲ្យ​ឆ្អឹងខ្នង​របស់​អ្នក​មាន​លក្ខណៈ​ទន់​ងាយ​ពត់​ពែ​ន​។​

ចលនា​អង្គុយ​បង្វិល​ពី​ចំហៀង​
​ចលនា Marichyasana C គឺជា​មូលដ្ឋាន ហើយក៏​ជា​ចលនា​ដែលមាន​ប្រសិទ្ធិភាព​ជាង​គេ​ផង​ដែរ​។ ដំបូង​ចូរ​ដាក់​ជើងឆ្វេង​របស់​អ្នក​ទៅ​មុខ​ឲ្យ​ត្រង់ បន្ទាប់​មក​បត់ជើង​ស្តាំ​គងលើ​ជើងឆ្វេង​ដើម្បីឲ្យ​ប្រអប់ជើង​ទាំង​ពីរ​រាបស្មើ​។ រួច​ហើយ​ដាក់​ដៃស្តាំ​នៅ​ខាងក្រោយ​លើ​កម្រាល​ហាត់ប្រាណ​ឲ្យមាន​រាង​ដូច​ជើងទ្រ​កាមេរ៉ា​ដើម្បី​ទប់​លំនឹង បន្ទាប់​មក​បង្វិលខ្លួន​ទៅ​ម្ខាង​។ ចូរ​យក​កែងដៃ​ឆ្វេង​ទប់​ភ្លៅ​ស្តាំ​ដើម្បី​រក្សា​លំនឹង​។ ទប់​ជង្គង់ស្តាំ​រួច​បង្វិលខ្លួន​ហើយ​ងាកមើ​ល​ទៅ​ស្មា​ខាងស្តាំ ធ្វើ​បែប​នេះ​ដោយ​ម្តង​ងាក​ទៅ​ឆ្វេង​ម្តង​ងាក​ទៅ​ស្តាំ​។ ចូរ​ដកដង្ហើម ១០ ដង​រាល់ពេល​បង្វិលខ្លួន​ម្តងៗ​។​

​ចលនា​បញ្ឈរ​ស្មា​បោះ​ជើង​ទៅ​មុខ​
​ដំបូង​ចូរ​បញ្ឈរ​ស្មា​របស់​អ្នក រួច​លើក​ត្រគាក​និង​លើក​ជើង​ទាំង​ពីរ​ឡើង​លើ​រួច​បោះ​រំលង​ក្បាល​អ្នក ដោយ​ធ្វើយ៉ាងណា​ឲ្យ​មេជើងឬ​ផ្នែក​ខាងលើ​ប្ឬអប់​ជើង​ប៉ះ​នឹង​កម្រា​លហាត់​ប្រាណ​។ អ្នក​អាច​ប្រើ​ដៃ​ទប់​ខ្នង​របស់​អ្នក​ដើម្បី​រក្សា​លំនឹង ឬក៏​ស្រាក់​បាត់​ដៃ​ទាំង​ពីរ​រួច​ដាក់​ទៅមុខ​លើ​កម្រាល​ហាត់ប្រាណ​។ អ្នក​អាច​រក្សា​ចលនា​នេះ​ក្នុង​រយៈពេល​យូរ​ប៉ុណ្ណា​ក៏បាន ដរាបណា​អ្នក​យល់ថា​ស្មា និង​ឆ្អឹងត្រគាក​របស់​អ្នក​ទទួល​បាន​ការ​ពន្យឺត​ដ៏​ល្អ​។​

​ចលនា​អង្គុយ​ឳ​ន​ទៅមុខ​
​ដំបូង​ចូរ​អង្គុយ​ដោយ​លា​ជើង​ទាំង​ពីរ​ឲ្យ​ត្រង់​ទៅ​មុខ រួច​អោន​ទៅរក​ស្មងជើង កែងជើង ឬ​ប្រអប់ជើង​របស់​អ្នក​។ រួច​រក្សា​ចលនា​បែបនេះ​ក្នុង​រយៈពេល​១០​ដង្ហើម​វែងៗ ដើម្បី​បំបាត់​ភាព​ចុក​រោយ​រឹង​ខ្នង​របស់​អ្នក​។​

​ចលនា​ក្រាប​ចុះ​ដូច​សត្វ​តោ​អេ​ហ្សី​ុ​ប​
​ចូរ​ក្រាប​ខ្លួន​ចុះ រួច​ដាក់​ដៃ​ទាំង​ពីរ​ទៅ​មុខ ធ្វើយ៉ាងណា​ដាក់​កែងដៃ​ទាំងពីរ​អោយ​ត្រង់​ស្រប​នឹង​ស្មា​របស់​អ្នក​។ សង្កត់​បាតដៃ​និង​ផ្នែក​ខាងលើ​ប្រអប់ជើង​ឲ្យ​ខ្លាំង​ផ្ទប់​ទៅ​នឹង​កម្រាល​ហាត់ប្រាណ​។ រួច​សង្កត់​ឆ្អឹងថ្ងាស​ប្រដាប់បន្តពូជ​ឲ្យទៅ​ខាងមុខ​។ ពេល​នោះ​អ្នក​នឹងមាន​អារម្មណ៍​ភ្ញោ​ច​នៅ​ផ្នែក​ខាងក្រោម​នៃ​ឆ្អឹងខ្នង​របស់​អ្នក តែ​សូម​ទ្រាំ​ហើយ​បន្ត​ហាត់​ទៀត​។ ធ្វើ​បែប​នេះ​គឺ​អាច​អោយ​ឈាម​ធ្វើចរាចរ​ទៅកាន់​ឆ្អឹងខ្នង​ផ្នែក​ខាងក្រោម​បានល្អ នឹង​ជួយ​ព្យាបាល​ឆ្អឹងខ្នង​របស់​អ្នក​។ ចូរ​ធ្វើបែបនេះ​ក្នុង​រយៈពេល​ពី ១ ទៅ ៣ នាទី​។​

​ចលនា​ឈរ​អោន​ទៅ​ក្រោម​
​ធ្វើអោយ​រាងកាយ​របស់​អ្នក​ទទួល​បាន​កម្លាំង​ដូច​យុវវ័យ​ក្មេងៗ​ជាមួយ​ចលនា​ដ៏​អស្ចារ្យ​មួយ​នេះ​។ ដំបូង​លុតជង្គង់​រួច​ដាក់​ដៃ​ទាំង​ពីរ​លើ​កម្រាល​ហាត់ប្រាណ​រួច​លើក​ត្រគាក​របស់​អ្នក​ឡើង​លើ​បន្តិច​ដើម្បីអោយ​រាងកាយ​របស់​អ្នក​មាន​រាង​ជា​អក្សរ V បញ្ច្រាស់​។ សម្រួល​ក្បាល​និង​ក​របស់​អ្នក រួច​ទាញ​ភ្លៅ​ដែល​នៅ​ខាងក្នុង​ទៅរក​ផ្នែក​ខាងក្រោយ​នៃ​បន្ទប់​។ សន្ទឹង​ឆ្អឹងស្លាបប្រចៀវ​ដើម្បីអោយ​ឆ្អឹងខ្ន​ង​ខាងលើ​របស់អ្នក​យឺតសសៃរ​ល្អ បន្ទាប់​មក​លើក​ត្រគាក​ឡើង​ចុះ​បន្តិច​ដើម្បី​ចំហ​ឆ្អឹងខ្នង​ខាងក្រោម រួច​ដកដង្ហើម​អោយបាន​ដប់​ដង​។​

​ចលនា​ឈរ​ជា​រាង​ត្រីកោណ​
​ដំបូង​ចូល​ឈរ​ដោយ​កន្ធែង​ជើង ៣ ហ្វឹត​ពីគ្នា ដោយ​ជើង​ទាំង​ពីរ​ត្រូវ​ឈរ​អោយ​ស្របគ្នា​។ បង្វិល​ប្រអប់ជើង​ស្តាំ​ង​ដើម្បី​ឲ្យ​កែងជើង​ស្តាំ​របស់​អ្នក​កែង​គ្នា​ជាមួយ​ប្រអប់ជើង​ឆ្វេង​របស់​អ្នក​។ លាដៃ​ឲ្យអស់​ទាំងសងខាង​រួច​ផ្អៀង​ខ្លួន​ទៅ​ជើង​ខាង​ណា​ក៏​បាន​ដើម្បីឲ្យ​ដៃស្តាំ​ឈោងទៅរក​ដី​។ បង្វិលខ្លួន​ទៅ​ម្ខាង រួច​លើក​ដៃ​ឆ្វេង​ឡើង ដើម្បី​ឲ្យ​ម្រាមដៃ​ចង្អុល​លើ​មេឃ​។ បែរ​ក្បាល​រួច​សំលឹង​ទៅ​ដៃ​ឆ្វេង​របស់​អ្នក ធ្វើ​បែប​នេះ​ម្តង​ម្ខាងៗ​ដោយ​ដកដង្ហើម ១០​ដង​។​

Continue Reading
Advertisement

Copyright © 2018 Ladies Magazine Cambodia.