Connect with us

Travel

​តូ​ក្យូ – រាជធានី​ហ្វេ​ស្សិន​របស់​អាស៊ី​

មាតុភូមិ​នៃ​ភាព​ច្នៃប្រឌិត​

មាតុភូមិ​នៃ​ភាព​ច្នៃប្រឌិត​
​តូ​ក្យូ​បានបង្ហាញ​ពិភពលោក​ទាំងមូល​អំពី​រចនាបទ​ប្លែកៗ​គ្មាន​ពីរ​ក្នុង​ការដើរ​បង្ហាញ​ម៉ូដ​ក៏ដូចជា​នៅតាម​ដងផ្លូវ​ផងដែរ​
​ទីក្រុង​តូ​ក្យូ​គឺជា​រាជា​ធានី​ដែល​មួយ​ដែល​សំបូរ​ទៅ​ដោយ​អគារ​ខ្ពស់ៗ​ហាង​លក់ទំនិញ​តុក្តតា​អានី​ម៉េ​ល្បីៗ ដើម​ឈឺ​រី និង វត្ត​អារាម​ជាច្រើន​ទៀត​ជាដើម​។ ទីក្រុង​ដ៏​ស្រស់​ស្អាត​នេះ ភាគច្រើន​ត្រូវបាន​ស្គាល់​ដោយ កន្លែង​ទី​សក្ការបូជា Meiji Shinto និង​រាជវាំង​ដែល ជា​កន្លែង​ដែល​អធិរាជ​ជប៉ុន​គង់​នៅ​។ លើសពីនេះទៅទៀត តូ​ក្យូ​ក៏​ជា ទីក្រុង​ហ្វេ​ហ្សិន ដ៏​រស់​រវើក​មួយ​ដែល​សំបូរ​ទៅដោយ​អ្នក​ច្នៃ​ម៉ូដ​ផងដែរ ជាពិសេស​ស្ថិតនៅ​តំបន់ Shibuya និង Harajuku ។ ចំពោះ​ភាព​ពេញនិយម​នៃ​ហ្វេ​ហ្សិន​វិញ គឺ​មាន​ការវិវដ្ត​យ៉ាង​លឿន ស្ទើរ​តាម​មិន ទាន់ ប្រសិនបើ​អ្នក​មិនមែន​ជា​អ្នក​កំណត់​ភាព​ពេញនិយម​។ ជាទូទៅ ពិភពលោក​តែងតែ កំណត់សំគាល់​ទីក្រុង តូ​ក្យូ គឺជា​រាជធានី​នៃ​ការលេង​ម៉ូដ​ដ៏​អស្ចារ្យ​ប្លែក​ភ្នែក​មួយ​ដែល ខុស​ពី​ប្រទេស​ដទៃ​។


​ទស្សនីយភាព​ផ្សេងៗ​ដែល​អ្នក​មិន​គួរ​មើលរំលង​នៅតាម​បណ្តោយ​ផ្លូវ​នៃ​ទីក្រុង​តូ​ក្យូ​៖
-​អាវ​ចាក់​
-​ឈុត​ពណ៌​ខ្មៅ និង ប្រផេះ​
-​អាវ​ក្រៅ​វែង​រឹប​រាង​
-​ខោ​ខូវ​ប៊ូ​យ​ខ្លី​
-​អាវ​មួយ​កំណាត់​ខ្លួន​
-​ស្បែកជើង​កែង​ខ្ពស់​
-​ផ្ទៃ​ដ៏​លេចធ្លោ​
-​ការតុបតែង​មុខ​ដ៏​ស្រស់ស្អាត​ឥតខ្ចោះ​
-​ផលិតផល​ធ្វើ​ពី​ស្បែក​
– ប្រណីតភាព​នៃ​ស្រទាប់​នី​មួយៗ​
-​អៀម​ពណ៌​ស​ដ៏​ស្រស់ស្អាត​
-​អាវហ្សាក់​ខេត​ស្បែកដ៏​កក់ក្ដៅ​
-​អាវ​ក្រៅ​រឹប​ចង្កេះ​
-​ស្បែកជើង​កវែង​ត្រឹម​ភ្លៅ​
-​អាវយឺត​ដែល​មាន​ម៉ូដ​ប្លែកៗ​


​តំបន់​ដែល​ពោ​ពេញ​ទៅ​ដោ​ស្តា​យល៍​ពេញនិយម​៖
-​ ​Francis Lola & Ellen V Lora នៅ​តំបន់ Harajuku

-​ ​ស្តា​យល៍​សម្លៀក​បំពាក់​បែ​ប Room Boy Pony & Daisuke ជាមួយនឹង Comme des Garcons រួមទាំង Junya Watanabe នៅ​តំបន់ Harajuku

-​ ​សម្លៀក​បំពាក់​ស្តាយល៍​បែប Kobinai Punk Bomber, ស្បែកជើង​ប្រភេទ​Spiked Sneakers & កាបូប Smiley Face Purse នៅ​តំបន់ Harajuku
​ហ្វេ​ហ្សិន​នៃ​ទីក្រុង​តូ​ក្យូ​គឺ​ជា​ទីក្រុង​មួយ​ដែល​បង្ហាញ​អំពី​តុល្យភាព​ដ៏​អស្ចារ្យរ​នៃ ឈុត​សម្លៀក​បំពាក់​រវាង សម្រស់​ពិត និង​ក្តី​ស្រមៃ រួមជាមួយ ភាព​រីករាយ និង​ភាព​ហ្មត់ចត់ តាមរយៈ​ការកែច្នៃ​និង​ស្នាដៃ​បង្កើត​ថ្មី​។​

Copyright © 2018 Ladies Magazine Cambodia.