Connect with us

Beauty

​ងាយៗ​ដើម្បី​ទទួលបាន​រោមភ្នែក​ដ៏​វែង​ស្អាត

រោមភ្នែក​ដ៏​ស្រស់ស្អាត​

រោមភ្នែក​ដ៏​ស្រស់ស្អាត​
​ងាយៗ​ដើម្បី​ទទួលបាន​រោមភ្នែក​ដ៏​វែង​ស្អាត

​លើកដៃ​ឡើង​ប្រសិនបើ​អ្នក​ចង់​បាន​រោមភ្នែក​ដែល​វែង​ស្អាត​! អ្នក​ប្រាកដជា​អាច​ធ្វើ​វា​បាន​ជាមួយនឹង​វិធី​ដ៏​សាមញ្ញ​ទាំងអស់នេះ​។ អ្វី​ដែល​អ្នក​ត្រូវការ​នោះ​គឺ​ម៉ា​ស្កា​រ៉ា​មួ​យ​ដើម​ប៉ុណ្ណោះ​។

ត្រឹមតែ​ម៉ា​ស្កា​រ៉ា​ប៉ុណ្ណោះ ជា​វត្ថុ​ពិសេស​ម្យ៉ាង​ដែល​នឹង​ធ្វើឱ្យ​សម្រស់​កែវភ្នែក​របស់​អ្នក​មាន​ភាពខុសប្លែក​និង​ស្រស់​ស្អាត​ជា​ង​មុន​បន្ថែម​ទ្វេ​ឡើង ។

​ចាប់ផ្តើម​ជាមួយ​ការ​គូស​ស្រទាប់​ដំបូង​ជាមួយ​ម៉ា​ស្កា​រ៉ា​នៅលើ​ចុង​រោម​ភ្នែក ដោយ លាប​ចាប់ពី​ចុង​រោមភ្នែក​ចុះក្រោម ធ្វើ​ដូចនេះ​អ្នកនឹង​បន្ថែម​ប្រវែង​រោមភ្នែក​វែង​ស្រួច​ល្អ​ប៉ុន្ថែ​មិន​ធ្វើឱ្យ​រោមភ្នែក​របស់​អ្នកក្រា​ស់​ពេកនោះ​ទេ​។

ទុក​ឱ្យ​ស្ងួត​បន្តិច​រួច​លាប​បន្ថែម​មួយ​ស្រទាប់​បន្ថែមទៀត​ប៉ុន្តែ​សម្រាប់​ស្រទាប់​ទី​ពីរ​នេះ​ត្រូវ​ចាប់​លាប​ពី​គល់​រោមភ្នែក​មក​ដល់​ខាងចុង​រោមភ្នែក​វិញ​ម្តង​។ សិត​រោមភ្នែក​ថ្ម​មៗ​ដើម្បី​ឱ្យ​ម៉ា​ស្កា​រ៉ា​ចូល​រោមភ្នែក​បាន​សព្វ​ល្អ​។

ចំពោះ​ស្រទាប់​ទី​បី​ចុងក្រោយ​គឺ​ចាំបាច់​បំផុត​ប្រសិនបើ​អ្នក​មាន​បំណង​ចង់​លេង​រោមភ្នែក​ដើម្បី​លើក​សម្រស់​ឱ្យ​មើល​ទៅ​កាន់តែ​សិច​ស៊ី​សម្រាប់​ពិធីជប់លៀង​ផ្សេងៗ​។

​យ៉ាងម៉េច​ដែរ​!? ងាយស្រួល​ដែរឬទេ​!​ ​

Continue Reading
Advertisement

Copyright © 2018 Ladies Magazine Cambodia.