Connect with us

Beauty

អ្វីដែលមិនគួរមើលរំលង

ផលិតផល​ផ្តល់​ជាតិ​សំណើម Tom Ford Radiant Moisture Soufflé

ផលិតផល​ផ្តល់​ជាតិ​សំណើម Tom Ford Radiant Moisture Soufflé
​នេះ​ជា​ផលិតផល​ផ្តល់​ជាតិ​សំណើម​ប្រើ​សម្រាប់​លាបមុខ​មុន​ពេល​ផាត់​ម៉ាហ្គីយ៉េ ជា​ក្រែ​មរលោង​ប្រើ​សម្រាប់​លាប​លើ​ស្បែក​ដែល​មិន​ទាន់​តុបតែង ឬ​អ្នក​អាច​លាប​មុនពេល​ផាត់ម្សៅ​ទ្រនាប់​ដើម្បី​ឱ្យ​ស្បែក​មើល​ទៅ​ភ្លឺ​ស្អាត​និង​រលោង​។​


​រោម​ភ្នែក Battington Lashes
​រោមភ្នែក​ក្លែងក្លាយ​ជា​ស្តា​យល៍​ពេញនិយម​បំផុត​នា​បច្ចុប្បន្ននេះ​។ រោម​ភ្នែក Battington ច្បាស់​ជា​ធ្វើឱ្យ​អ្នក​លែង​ចង់​ទិញ​រោម​ភ្នែក​ដែល​មាន​តម្លៃ​ថោក​ទៀត​មិន​ខាន​។ លក្ខណៈ​ពិសេស​នៃ​រោមភ្នែក​នេះ​គឺ​ថា​អ្នក​អាចយ​ករោម​ភ្នែក​នេះ​មកប្រើប្រាស់​ឡើងវិញ​បាន​រហូត​ដល់ ២៥​ដង​ឯណោះ​។​


​សេរ៉ូម​ការពារ​ភាព​ជ្រីវជ្រួញ La Prairie Cellular Swiss Ice Crystal Serum
​នេះ​ជា​ផលិតផល​ការពារ​ភាពចំណាស់​ដ៏​ល្អ​ជាង​គេ​បំផុត ហើយ​ក៏​កំពុងតែ​ពេញនិយម​បំផុត​ផងដែរ​នៅលើ​ទីផ្សារ​។ គ្រឿងផ្សំ​ថ្មី​ចុងក្រោយ​របស់ La Prairie គឺ​មាន​លក្ខណៈ​រលោង​ជួយ​ការពារ​ស្នាម​ជ្រីវជ្រួញ និង​ធ្វើឱ្យ​ស្បែក​ភ្លឺរលោង​ស្អាត​។​


ពណ៌​សម្រាប់​លាយ​ម្សៅ​ទ្រនាប់ The Body Shop Shade Adjusting Drops
​ការស្វែងរក​ម្សៅ​ទ្រនាប់​ឱ្យ​ស៊ីគ្នា​នឹង​ពណ៌​ស្បែក​មុខ​របស់​អ្នក​មិន​មែន​ជា​រឿង​ងាយ​ឡើយ​។ ក៏​ប៉ុន្តែ​ប្រសិនបើ​អ្នក​បន្ថែម​ទឹក​ពណ៌​មួយ​តំណក់​លាយ​ជាមួយ​ម្សៅ​ទ្រនាប់​ដែល​អ្នក​ចូលចិត្ត ពណ៌​លឿងចាស់​ដែល​បានមកពី​ទឹក​ពណ៌​នោះ​នឹង​បង្កើតបាន​ជា​ពណ៌​ម្សៅ​ទ្រនាប់​ដែល​អ្នក​ចង់​បាន​មិន​ខាន​។ បន្ទាប់​ពី​លាយ​រួច អ្នក​នឹង​ទទួលបាន​ពណ៌​ថ្មី​ដែល​ស៊ីគ្នា​នឹង​ពណ៌​ស្បែក​មុខ​របស់​អ្នក​មិន​ខាន​។ គឺ​ប្រៀប​ដូចជា​វេទមន្ត​ដូច្នោះ​ឯង​។​


ម្សៅ​រលោង ​Make Beauty Moonlight Primer
​ម្សៅ​រលោង Make Beauty’s Moonlight Primer ជួយ​ការពារ​ស្បែក​អ្នក​ពី​កាំរស្មី​យូ​វី និង​កាំរស្មី HEV ដែល​ឡេ​ការពារ​កម្តៅថ្ងៃ​ប្រភេទ​ធម្មតា​មិន​អាច​ការពារ​បាន​។ សេរ៉ូម​នេះ​ក៏​ជួយ​ធ្វើឱ្យ​ស្បែក​របស់​អ្នក​មើល​ទៅ​រលោង​គ្មាន​ស្លាកស្នាម​ផងដែរ​៕

Beauty

ម៉ូដ​ក្រចក​ថ្មី​បង្កប់​ស្តា​យល៍​ចាស់

ម៉ូដ​ក្រចក​ស្តា​យល៍​បារាំង​

ម៉ូដ​ក្រចក​ស្តា​យល៍​បារាំង​
ម៉ូដ​ក្រចក​ថ្មី​បង្កប់​ស្តា​យល៍​ចាស់​


​តាមរយៈ​ការច្នៃ​ម៉ូដ​ថ្មី និង​ភាពទាន់សម័យ ម៉ូដ​ក្រចក​បារាំង​ពណ៌​សាច់​លាយ​ពណ៌​ស​នេះ​អាចនិយាយបាន​ថា​មិនមែន​ត្រលប់​មក​វិញ​នោះ​ទេ តែ​ជា​ការលេង​ស្តា​យល៍​បែប​ថ្មី​ពោរពេញ​ដោយ​ម៉ូដ​ថ្មីៗ​ច្រើន​រាប់មិនអស់​។


​ម៉ូដ​ក្រចក​ស្តា​យល៍​បារាំង​បច្ចុប្បន្ន​នេះ​គឺ​មាន​សិល្បៈ​ផ្ទាល់ខ្លួន​ពោរពេញ​ដោយ​ពណ៌​លេចៗ ពណ៌​លោហៈ ផ្ទៃ​រូប​ច្បាស់ៗ និង​ស្រមោល​រំលេច​រូប​។ ក្រចក​ម៉ូដ​នេះ​ពុំ​មាន​គោល​គ្រឹះ​ជាក់លាក់​ឡើយ​។ ម៉ូដ​ខាងចុង​ក្រចក​គឺ​ស័ក្តិសម​ជា​មួយ​ក្រចក​ដែល​មាន​រាង​ពង​ក្រពើ ឬ​មូល តែ​ក៏​មិនមែន​បានន័យថា​ក្រចក​រាង​ជ្រុង​លេង​ម៉ូដ​នេះ​មិន​ស្រស់​ស្អាត​ឡើយ​។ អ្នក​អាច​លេង​ម៉ូដ​ចុង​ក្រចក​ខិត​ទៅ​ចំហៀង​ទ្រេត​ទៅ​ម្ខាង​ដើម្បី​ឱ្យ​មើល​ទៅ​ស៊ីគ្នា​នឹង​រាង​ក្រចក​របស់​អ្នក​។​


​ចូរ​គូរ​ខ្សែបន្ទាត់​ជុំវិញ​តាម​គែម​ក្រចក​ទាំងមូល​ព័ទ្ធ​ពី​ចុង​ក្រចក​ទៅ​ដល់​គល់​ក្រចក​ដើម្បី​ឱ្យ​មើល​ទៅ​មាន​ក្រាហ្វិក​ប្លែក​ភ្នែក​។ ចូរ​លេង​ពណ៌​ផ្ទុយ​គ្នា​ដើម្បី​ឱ្យ​ស្តា​យល៍​នេះ​កាន់តែ​ស្រស់ស្អាត​។​

NEW YORK, NY – SEPTEMBER 07: A model backstage at Michelle Helene Presentation September 2016 during New York Fashion Week at Pier 59 Studios on September 7, 2016 in New York City. (Photo by Victor VIRGILE/Gamma-Rapho via Getty Images)

​ដើម្បី​ឱ្យ​មើល​ទៅ​មាន​ពណ៌​ទាក់​ភ្នែក អ្នក​អាច​ប្រើប្រាស់​ជក់​លាប​ក្រចក​ដើម្បី​គូរ​ខ្សែបន្ទាត់​នៅ​ចុង​ក្រចក​។ គូរ​ខ្សែបន្ទាត់​ជាមួយ​ជក់​ស្ងួត​ដើម្បី​វាយ​ពណ៌​ឱ្យ​ចូល​គ្នា​ជាមួយ​ចុង​ក្រចក​។ ទុក​ឱ្យ​ស្ងួត​រយៈពេល ៥ នាទី​មុន​ពេល​លាបថ្នាំ​ក្រចក​មួយ​ស្រទាប់​ទៀត​។


​ជា​យូរ​មក​ហើយ​ម៉ូដ​ក្រចក​ស្តា​យល៍​បារាំង​គឺ​តែងតែ និង​នៅ​តែ​បន្ត​បំផុសគំនិត​សិល្បៈ និង​មូលដ្ឋានគ្រឹះ​នៃ​ម៉ូដ​ក្រចក​៕

Continue Reading

Beauty

រោមចិញ្ចើម​ដ៏​ទាក់ទាញ​

តើ​អ្នក​បាន​ដក​រោមចិញ្ចើម​អស់​ច្រើន​ជ្រុល​មែន​ទេ​? កុំ​ព្រួយបារម្ភ

តើ​អ្នក​បាន​ដក​រោមចិញ្ចើម​អស់​ច្រើន​ជ្រុល​មែន​ទេ​? កុំ​ព្រួយបារម្ភ ដំណោះស្រាយ​នៅ​ទីនេះ​។ វិធីសាស្ត្រ​ងាយៗ​ទាំង ៤ ពិតជា​អាច​ជួយ​ដល់​អ្នក​បាន​៖

១ ឱ្យ​ដុះ​តាម​ដំណើរ
​រង់ចាំ​រយៈពេល​ពី ៣ ទៅ ៤ សប្ដាហ៍​ដើម្បីឱ្យ​រោមចិញ្ចើម​របស់​អ្នក​ដុះ​មកវិញ​។ កុំ​ទាន់​ដក​ថែម​ទៀត​ទោះបីជា​អ្នក​ឃើញ​រោមចិញ្ចើម​ខ្លះ​វែង​ជាង​គេ​ក៏ដោយ​។ លា​បជែល​បន្តិច​ពី​លើ​វា​ដើម្បី​ឱ្យ​មើល​ទៅ​មាន​របៀបរៀបរយ បើទោះបីជា​វា​មិន​ស្មើគ្នា​ស្អាត​ក៏ដោយ​។​


២ ស្វែងរក​ជំនួយ​
​លាប​សេរ៉ូម​ដែល​ជួយ​បណ្ដុះ​រោមចិញ្ចើម​មុនពេល​ចូល​គេង​ដើម្បី​ពន្លឿន​ការដុះរប​ស់វា​។ ការព្យាបាល​តាម​បែប Ayurveda បានបញ្ជាក់​ថា​ប្រេង castor ពិតជា​ជួយ​បណ្ដុះ​រោមចិញ្ចើម​ឱ្យ​វែង​បាន​យ៉ាង​ឆាប់រហ័ស​។​

៣ រាង​ចិញ្ចើម​ដែល​ស័ក្ដិសម​ឥតខ្ចោះ​
​រាង​ចិញ្ចើម​ដែល​ស័ក្ដិសម​នឹង​ផ្ទៃ​មុខជា​អ្វី​ដែល​វេជ្ជបណ្ឌិត​ផ្នែក​សម្រស់​ទទួល​បាន​ការ​ស្នើសុំ​ជាច្រើន​។ ផ្ទៃមុខ​ដែលមាន​ថ្គាមខ្លា​ស័ក្ដិសម​បំផុត​ជាមួយនឹង​រាង​ចិញ្ចើម​រាង​កោង ខណៈ​ដែល​ផ្ទៃមុខ​រាង​វែង​ស័ក្ដិសម​នឹង​ចិញ្ចើម​ត្រង់​ស្មើ​។ រោមចិញ្ចើម​គួរតែ​ខ្ពស់​ជាង​គេ​ត្រង់​ឆ្អឹង​ចិញ្ចើម​ដែល​លយ​ចេញ​ខ្ពស់​ជាងគេ​។ យក​រាង​តាម​ឆ្អឹង​ចិញ្ចើម​ដើម្បី​ទទួលបាន​រាង​ចិញ្ចើម​បែប​ធម្មជាតិ​។​


៤ កែច្នៃ​បន្តិច​ឱ្យ​កាន់តែ​ស្រស់ស្អាត​
​ដើម្បី​ឱ្យ​រោមចិញ្ចើម​របស់​អ្នក​មើល​ទៅ​ពេញលេញ​ល្អ ចូរ​អ្នក​ប្រើ​ខ្មៅ​ដៃគូ​ស​ចិញ្ចើម ឬ​ជែល​ដើម្បី​បំពេញ​ត្រង់​កន្លែង​ដែល​មិនសូវមាន​រោម​ចិញ្ចើម​។ ជ្រើសរើស​ពណ៌​ខ្មៅ​ដៃគូ​ស​ចិញ្ចើម​ដែល​មាន​ពណ៌​ស្រាល​ជាង​ពណ៌​នៃ​រោមចិញ្ចើម​ធម្មជាតិ​របស់​អ្នក​ពីរដង​៕


Continue Reading

Beauty

ងាយៗ​ដើម្បី​ថតរូប​ឱ្យបាន​ស្អាត​

កុំឱ្យ​បាត់បង់​ឱកាស​ថតរូប​ដ៏​ល្អឥតខ្ចោះ​! ៧ ជំហាន​ងាយៗ​ដើម្បី​

កុំឱ្យ​បាត់បង់​ឱកាស​ថតរូប​ដ៏​ល្អឥតខ្ចោះ​! ៧ ជំហាន​ងាយៗ​ដើម្បី​ត្រៀម​ខ្លួន​ថតរូប​ឱ្យបាន​ស្រស់ស្អាត​។​

១. គូរ​ចិញ្ចើម​
​ទម្រង់​ចិញ្ចើម​គឺ​ជួយ​លើក​សម្រស់​ផ្ទៃមុខ ដូច្នេះ​ចូរ​គូរ​ចិញ្ចើម​របស់​អ្នក​ជាមួយ​ម្សៅ ឬ​ខ្មៅ​ដៃ​ដើម្បី​ឱ្យ​ទម្រង់​ផ្ទៃមុខ​កាន់តែ​ស្រស់ស្អាត​។ ចិញ្ចើម​ដែល​ក្រាស់ និង​វែង​ធ្វើឱ្យ​ភ្នែក​របស់​អ្នក​លេចធ្លោ និង​ជួយ​ធ្វើឱ្យ​ផ្ទៃមុខ​មាន​ទម្រង់​ស្អាត​ជា​ង​មុន​ភ្លាមៗ​។​


២. គូរត្រេ​លើ​រឹ​ម​ត្របកភ្នែក​
​ធ្វើឱ្យ​រោមភ្នែក​មើល​ទៅ​ក្រាស់​ជាង​មុន​ដោយ​គូរត្រេ​ភ្នែក​ពណ៌​ខ្មៅ​នៅ​រឹម​ត្របកភ្នែក​ខាង​លើ​របស់​អ្នក​។ ជ្រើសរើស​ខ្មៅ​ដៃគូរ​ភ្នែក​ណា​ដែល​ជាប់​បាន​យូរ និង​មិន​ប្រតាក​ពេល​ត្រូវ​ទឹក​។


៣. ម៉ា​ស្កា​រ៉ា ម៉ា​ស្កា​រ៉ា ម៉ា​ស្កា​រ៉ា​
​មិន​ចង់​ឱ្យឃើញ​ភ្នែក​អ្នកតូច​ពេល​រូបថត​ចេញ​មក​ឬ​? សាកល្បង​លាប​ម៉ា​ស្កា​រ៉ា​លើ​រោមភ្នែក​ឱ្យបាន​ច្រើន​ជាន់​។ ត​រោមភ្នែក និង​ពត់​ឡើង​លើ​ដើម្បី​ឱ្យ​ភ្នែក​អ្នក​មើល​ទៅ​ឃើញ​ធំ និង​ស្រស់ស្អាត​។


៤. បិទបាំង​ស្នាម​ផ្សេងៗ​
​ការ​ដែល​មើលទៅ​ស្រស់​ស្អាត​គ្មាន​ទាស់ និង​ការតុបតែង​ជ្រុល​គឺជា​រឿង​ពីរ​ខុសគ្នា​។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ធ្វើ​យ៉ាងណា​បិទបាំង​ស្នាម​ក្រហម ស្នាម​ជាំ និង​ធ្វើ​យ៉ាងណា​ឱ្យ​ក និង​ស្បែក​មុខ​មាន​សម្បុរ​ដូចគ្នា​ដើម្បី​ឱ្យ​រូបថត​ចេញ​មក​គឺ​ស្រស់​ស្អាត​ឥតខ្ចោះ​។ ម្យ៉ាង​ទៀត​ប្រសិនបើ​អ្នក​ចង់​លេង​ម៉ូដ​សក់​បែប​សៀត​ទៅ​ខាងក្រោយ​សូមកុំ​ភ្លេច​លាបម្សៅ​ទ្រនាប់​តិចៗ​លើ​ត្រចៀក ដើម្បី​ឱ្យ​ពណ៌​ស្បែក​មុខ​ស៊ីគ្នា​នឹង​សម្បុរ​ត្រចៀក​របស់​អ្នក​។


៥. លាប​ម្សៅ Blush
​ប្រសិនបើ​អ្នក​មាន​ការលំបាក​ក្នុងការ Contour មុខ​របស់​អ្នក សាកល្បង​ផាត់ម្សៅ Blush នៅ​លើ​ផ្នែក​ណាមួយ​នៃ​ផ្ទៃមុខ​ដែល​ពន្លឺ​ចាំង​ចំ​ជាងគេ (​ដូចជា​សៀតផ្កា ថ្ពាល់ ច្រមុះ និង​ចង្កា​) ដើម្បី​ឱ្យ​ទម្រង់​មុខ​មើលទៅ​ស៊ីគ្នា និង​មាន​ពណ៌​ព្រឿងៗ​ស្រស់ស្អាត​។


៦. លាប​បបូរមាត់​ឱ្យ​រលោង​ស្អាត​
​ប្រើក្រែ​មលាប​បបូរមាត់​ដែល​មាន​ជាតិ​សំណើម​ដើម្បី​ធ្វើឱ្យ​បបូរមាត់​របស់​អ្នក​ភ្លឺរលោង​ដូច​យុវវ័យ​។ វិធី​មួយទៀត អ្នក​អាច​លាប​បបូរមាត់​ជាមួយ​ក្រែ​មរលោង​ក៏បាន​។​


៧. តុបតែង​សក់​ឱ្យ​រៀបរយ​
​ពង្រាប​កូន​សក់​ដែល​បះ​តិចៗ​ជាមួយ​ប្រេងលាបសក់​រួច​សិត​ជាមួយ​ក្រាស់​សិតសក់​ធ្វើ​ពី​រោមសត្វ​ដើម្បី​ឱ្យ​សក់​មើល​ទៅ​មាន​ទម្រង់​ទឹករលក​ស្រស់ស្អាត​៕

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.