Connect with us

Entertainment

អ្នក​ម្ដាយ​លើកដំបូង​

ការ​ដែល​មាន​កូន​អាច​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ឪពុក​ម្ដាយ​ទាំងអស់​។ ខណៈ​ដែល​អ្នក​កំពុង

ការ​ដែល​មាន​កូន​អាច​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ឪពុក​ម្ដាយ​ទាំងអស់​។ ខណៈ​ដែល​អ្នក​កំពុង​រីករាយ​ជាមួយនឹង​អ្វីៗ​ទាំងឡាយ​ដែល​អ្នក​បាន​ធ្វើ អ្នក​ក៏​កំពុង​បារម្ភ​ផងដែរ​។​


​តើ​ខ្ញុំ​នឹង​អាច​មើលថែរក្សា​កូន​បាន​ដែរឬទេ​?
​តើ​ខ្ញុំ​កំពុងតែ​ធ្វើ​វា​ដោយ​ត្រឹមត្រូវ​ដែរឬទេ​?
​តើ​ខ្ញុំ​ធ្វើ​ម៉េច​ដឹង​នៅ​ពេល​នាង​ឃ្លាន​?
​តើ​នាង​ក្ដៅខ្លួន​ដែរឬទេ​?
​តើ​ពេទ្យ​ណា​ល្អ​សម្រាប់​កូន​របស់​ខ្ញុំ​?
​តើ​កូន​ខ្ញុំ​គេង​លក់​ស្រួល​ទេ​?
​តើ​ខ្ញុំ​គេង​បាន​គ្រប់គ្រាន់​ដែរឬទេ​?
​ធ្វើ​ម៉េច​ខ្ញុំគេ​ង​បាន​គ្រប់គ្រាន់​ទៅ​?
​សំនួរ​ទាំងអស់​នេះ​នឹង​កើតឡើង​ចំពោះ​អ្នក ហើយ​នៅពេល​ដែល​អ្នក​កាន់តែ​ជិត​ក្លាយខ្លួនជា​អ្នក​ម្ដាយ​ម្នាក់ សំនួរ​ថ្មីៗ​នឹង​មាន​ជា​បន្តបន្ទាប់​!

Asian mother holding newborn baby in hospital bed

​មិនមែន​មាន​តែ​អ្នក​ទេ​ដែល​ដូច្នេះ​។ អ្នក​ម៉ាក់​ដំបូង​ជា​ច្រើន​ដែល​បាន​ឆ្លងកាត់​សំនួរ​ទាំងអស់នេះ និង​នៅ​តែ​ជា​អ្នក​ម៉ាក់​ដ៏​រីករាយ​គ្រប់ៗ​គ្នា​។ យើងខ្ញុំ​សូម​ចែករំលែក​ខ្លះៗ និង​សង្ឃឹមថា​ចំនុច​ទាំងអស់​នេះ​នឹង​ធ្វើឱ្យ​អ្នក​ស្ងប់ចិត្ត ព្រមទាំង​ជួយ​ធ្វើឱ្យ​អ្នក​ក្លាយជា​អ្នក​ម៉ាក់​លើកដំបូង​ដ៏​រីករាយ​ផងដែរ​។​
​ការបំ​បៅដោះ​
​ចំនុច​មួយ​ដែល​អ្នក​ត្រូវ​ដឹង​អំពី​ទារក​គឺ​ថា​ពួកគេ​ចូលចិត្ត​គេង ហើយ​អ្នក​ត្រូវតែ​បំបៅ​ពួកគេ​។ ពិតណាស់ អាហារ​សម្រាប់​ពួកគេ​នៅពេលនេះ​គឺ​ទឹក​ដៅ​តែ​មួយ​មុខ​គត់​។ ដំណឹង​ល្អ​នោះ​គឺថា​អ្នក​មាន​ទឹកដោះ​គ្រប់គ្រាន់​ដើម្បី​បំបៅ​ពួកគេ​។ គេ​តែង​និយាយថា កាបំ​បៅ​ដោះជា​ការ​ធ្វើ​តេស្ត​តូច​មួយ ប៉ុន្តែ​អ្នកនឹង​ទទួលបាន​អារម្មណ៍​រីករាយ​នៅ​ពេល​ដែល​កូន​អ្នក​ចាប់ផ្ដើម​ទទួលយក​ការ​បំបៅ​។ អ្នក​ប្រហែលជា​ធ្លាប់​ឮ​អំ​ការ​អា​ការៈឈឺ​ក្បាល​សុដន់ និង​អារម្មណ៍មិនល្អ​នៅពេល​ដែល​កូន​របស់​អ្នក​ចាប់ផ្ដើម​ជញ្ជក់ ព្រមទាំង​មាន​អាការៈ​អស់កម្លាំង និង​បាក់​ទឹកចិត្ត​ផងដែរ ប៉ុន្តែ​ការ​សម្រាក​នឹង​ធ្វើឱ្យ​អ្នក​ម៉ាក់​មាន​អារម្មណ៍​ធូរស្បើយ​មកវិញ​។​


​ការសិក្សា​មួយ​ដែល​មាន​ការចូលរួម​ពី​អ្នក​ម៉ាក់​ដែល​មាន​កូន​កើត​មិន​គ្រប់​ខែ​បាន​បង្ហាញ​ពី​រង្វាន់ និង​ការខិតខំ​ប្រឹងប្រែង​នៃ​ការបំ​បៅដោះ “​ដោយ​ដឹងថា​ពួកគេ​បាន​ផ្ដល់​នូវ​ជីវជាតិ​ដ៏​ល្អ​បំផុត​សម្រាប់​កូន​របស់​ពួកគេ ព្រមទាំង​បង្កើត​ភាព​ជិតស្និទ្ធ​រវាង​ម្ដាយ និង​កូន​ផងដែរ ព្រម​ទាំង​ការ​ដែល​សង្កេត​ឃើញ​អំពី​ភាព​រីករាយ​របស់​ទារ​ក​ក្នុងពេលបំ​បៅដោះ ផ្ដល់​ឱ្យ​អ្នក​ម៉ាក់​នូវ​ភាព​ស្រណុក និង​ផ្ដល់​ឱ្យ​អ្នក​ម៉ា​ក់នូវ​កា​អះអាង​ជាក់ស្ដែង​អំពី​ទារក​”​។ អ្នក​ម៉ាក់​ភាគច្រើន​បាន​សម្គាល់​អំពី “​ការខិតខំ​ប្រឹងប្រែង​” ដែល​ពាក់ព័ន្ធ​នឹង​ការ​បំពៅ​ដោះ​ដល់​ទារក​ដែល​កើត​មិន​គ្រប់​ខែ ប៉ុន្តែ​ជាង​ចុង​ក្រោយ​ពួកគេ​បានបង្ហាញ​ថា ការ​បំបៅ​ដោះកូន​ជា​បទពិសោធន៍​ដ៏​ល្អ​មួយ​។​
​តើ​អ្នក​គួរតែ​ស្វែងរក​ភាពលំបាក​ក្នុង​ការ​បំបៅ​ដោះ​កូន គ្មាន​អ្វី​ខុសឆ្គង​ក្នុង​ការស្វែងរក​ជំនួយ​ឡើយ​។ ជំនួយ​នឹងមាន​ជានិច្ច​សម្រាប់​អ្នក​តាំងពី​ពេល​ដែល​អ្នក​សម្រាលកូនរ​បស់​អ្នក​មក​ម្ល៉េះ​។ សុំ​ការណែនាំ​ខ្លះ​ទៅ​។ អ្នក​អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​កូន​របស់​អ្នក​។ អ្នក​ក៏​អាច​និយាយ​ជាមួយ​មិត្ត​ភ័ក្ដិ​ដែល​មាន​បទពិសោធន៍ ឬ​ជួល​អ្នក​ប្រឹក្សា​អំពី​ការបំ​បៅដោះ​។ នៅពេល​ដែល​កូន​របស់​អ្នក​ដល់​វ័យ​ត្រូវ​បោះ​ទឹកដោះគោ អ្នក​ត្រូវ​តែ​ណែនាំ​កូន​របស់​អ្នក​អំពី​ទឹកដោះគោ​ឱ្យ​បាន​លឿន​បំផុត​។ អ្នក​គួរ​ធ្វើ​វា​នៅពេល​ដេល​កូន​របស់​អ្នក​បាន ៣ ខែ​។​


​ការ​លួងលោម​
​នេះ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ក្នុង​ការ​មាន​កូន​។ អ្នក​ត្រូវ​តែ​យល់​ថា​ក្មេង​តែង​យំ​ជានិច្ច​។ ពួកគេ​នឹង​យំ​នៅពេលដែល​ពួកគេ​ឃ្លាន​។ ពួកគេ​នឹង​យំ​នៅពេល​ពួកគេ​មាន​អារម្មណ៍​ឈឺចាប់​ផ្នែក​ណាមួយ ឬ​មិន​មាន​ផា​សុកភាព​។ ពួកគេ​នឹង​យំ​នៅពេល​ពួកគេ​ងងុយគេង​។​

​នៅ​ពេល​កូន​របស់​អ្នក​យំ គំនិត​ដ៏​ល្អ​មួយ​គឺ​ធ្វើឱ្យ​ពួកគេ​មាន​អារម្មណ៍​ថា​ដូចជា​នៅក្នុង​ស្បូន​របស់​អ្នក​។ វា​អាច​លួង​ពួកគេ​បាន​។ ដើម្បី​ធ្វើឱ្យ​កូនអ្នកមាន​ផា​សុកភាព អ្នកគួ​រពរ​ពួកគេ​បញ្ឈរ​ដាក់​លើ​ខ្លួន​របស់​អ្នក និង​បង្កើត​សម្លេង​លួង​ខណៈ​យក​ដៃ​របស់​អ្នក​ទះ​ខ្នង​របស់​ពួកគេ​ថ្នមៗ​។ អ្នក​ក៏​អាច​បន្លឺសម្លេង​តិចៗ​។ វា​អាច​ធ្វើឱ្យ​កូន​របស់​អ្នក​ឈប់​យំ ព្រោះ​វា​ដូច​ទៅ​នឹង​សម្លេង​ក្នុង​ស្បូន​របស់​អ្នក​។ ការ​ដែល​ពួកគេ​លែង​ឮ​សម្លេង​ហ្នឹងហើយ​ទើប​ធ្វើឱ្យ​ពួកគេ​យំ​។​

​ជា​ចុងក្រោយ វិធី​នេះ​ពិតជា​ជួយ​ដល់​កូន​ដែល​កើត​មិន​គ្រប់​ខែ​របស់​អ្នក​។ ប្រសិនបើ​វា​នៅតែ​មិន​អាច​ជួយ​អ្វី​បាន ហើយ​កូន​អ្នក​មិន​ឃ្លាន មិន​ឈឺ ឬ​ងងុយគេង នោះ​អ្នក​អាច​ងូតទឹក​ឱ្យគេ​។ ងូតទឹក​ក្ដៅ​ឧណ្ហៗ​ឱ្យ​កូន​អ្នក​។ វា​ជួយ​ឱ្យ​កូន និង​អ្នកមាន​អារម្មណ៍​ល្អ និង​ជួយ​ឱ្យ​ពួកគេ​ងងុយគេង​ភ្លាម ព្រមទាំង​ជួយ​ឱ្យ​អ្នក​អាច​ធ្វើ​អ្វី​ផ្សេង​បាន​នៅ​ពេល​កូន​អ្នក​គេង​លក់​។​
​យក​កូន​របស់​អ្នក​ចេញ​ក្រៅ​
​ធ្វើ​អ្វី​សំខាន់​មុន នាំ​កូន​របស់​អ្នក​ចេញ​ទៅ​ខាងក្រៅ​។ ឧទ្យាន និង​ហាង​លក់​សៀវភៅ​ជា​ឧទាហរណ៍​ដ៏​ល្អ​។ អ្នកនឹង​យល់ថា​ការចេញ​ទៅ​ខាងក្រៅ​ជា​ការល្អ​។​

​រៀបចំ​អ្វី​ដែល​អ្នក​ត្រូវការ​ឱ្យ​ច្រើន​សម្រាប់​កូន និង​ខ្លួន​អ្នក​។ អ្នក​ពិតជា​មិន​ចង់​ឱ្យ​លាមក និង​ទឹកនោម​ប្រឡាក់​ជាប់​ខ្លួន​ពេញ​មួយ​ថ្ងៃ​ឡើយ​។ ដូច​អ្នក​អ្នក​គួរ​ត្រៀម​របស់​ចាំបាច់​សម្រាប់​ខ្លួនឯង​ផង​។​

​ការ​ដែល​ក្លាយខ្លួនជា​អ្នក​ម៉ាក់​លើកដំបូង​អាច​នឹង​ពិបាក​បន្តិច ប៉ុន្តែ​អ្នកនឹង​ទទួល​បាន​ភាព​រីករាយ​ក្រោយ​ពី​ការ​ខំប្រឹងប្រែង​។ ឆាប់ៗ​អ្នកនឹង​លែង​បារម្ភ​ច្រើន​ដូច​កាលពី​មុន​ទៀត​ហើយ​។ អារម្មណ៍​រីករាយ​ក្នុងនាម​ជា​អ្នក​ម៉ាក់​ម្នាក់​នឹង​ធ្វើឱ្យ​អ្នក​ភ្ញាក់ផ្អើល​ខណៈ​អ្នក​កាន់តែ​មាន​បទពិសោធន៍​ជាង​មុន​៕

Entertainment

​ទៅ​លេង​មាត់សមុទ្រ​ជាមួយនឹង​ឧបករណ៍​សំភារៈ​ទាំងនេះ

សំភារៈ​លំហែកាយ

សំភារៈ​លំហែកាយ

​រៀបចំ​ខ្លួន​ទៅ​លេង​មាត់សមុទ្រ​ជាមួយនឹង​ឧបករណ៍​សំភារៈ​ទាំងនេះ ដែល ធ្វើអោយ​ដំណើរ​កំសាន្តរ​បស់​អ្នក​កាន់តែ​រីករាយ​និង​មាន​ភាពងាយស្រួល​។


​អស់​បញ្ហា​ជាមួយ
​សំបក​ទូរស័ព្ទ​មិន​ជ្រាប​ទឹក​ម៉ាក ECOXPRO

​សំបក​ទូរ​សព្ទ័​ដ៏​រឹងមាំ​មួយ​នេះ​មាន​មុខងារ​មិន​ត្រឹមតែ​ជា​សំបក​ទូរស័ព្ទ​ធម្មតា​នេះ​ទេ ប៉ុន្តែ​វា​ក៏ ជា​ប៉ាស​បំពង​សម្លេង​ដែល​មិន​ជ្រាប​ទឹកបាន​ទៀតផង​។ លើសពីនេះទៅទៀត សំបក​ទូរស័ព្ទ​ដ៏ នេះ​មាន​ថត​សម្រាប់​កាត​សំខាន់ៗ ដូចជា​កាត​ឥណទាន ឬ ប័ណ្ឌបើកបរ​របស់អ្នក បាន​យ៉ាង​ងាយស្រួល​ផងដែរ​។ ជាពិសេស ECOXPRO ក៏​នៅ​មាន​អត្ថប្រយោជន៍ ជាច្រើន​ទៀត​នៅពេល​ដែល​អ្នក​យក​វា​ទៅ​ជា​មួយ​តាម​ខ្លួន​នៅ​ពេល​ទៅលេង​ទឹកសមុទ្រ ឬ ងូតទឹក​ជាមួយ​ទូរស័ព្ទ​របស់​អ្នក​យ៉ាង​រំភើយ​ស្របពេល​ដែល​សំបក​ទូរស័ព្ទ​នេះ​អណ្តែត​លើទឹក​ក្បែរ​អ្នក​ដោយ​មិន​ជ្រាប​ទឹក​សូម្បីតែ​មួយ​ដំណក់​ផងដែរ​។​


​អស់​កង្វល់​ជា​មួយ​
​កន្ត្រក CGear

​នេះ​គឺជា​របស់​ក្នុង​ក្តី​សុ​បិនសម្រាប់​អ្នក​ដែល​ចូលចិត្ត​ទៅ​ស្រស់​ស្រង់​បរិយាកាស​បរិសុទ្ធ នៅឯ​ឆ្នេរសមុទ្រ​…
​តើ​អ្នក​ត្រៀមខ្លួន​ហើយ​ឬ​នៅ​?
​វា​គឺជា​កន្ត្រក​ដាក់​ឥ​វ៉ាន់​សម្រាប់​ពេល​ទៅ​លេង​សមុទ្រ​! តើ​អ្នក​ធុញ ទ្រាន់​នឹង​ដីខ្សាច់​ចូល​ពាស ពេញ​លើ ទូរស័ព្ទ​ដែល​វា​នឹង​អាច​ធ្វើឱ្យ​ខូច ឬ​ប្រឡាក់ប្រឡូស​អាហារ​ថ្ងៃ​ត្រង់​ដែល​អ្នក​ខំ ត្រៀម ទុក ធូលី​ខ្សាច់​ហុយ​ហើរ​ពេញ​ឡាន​របស់​អ្នក ឬ​ក៏​នៅ​ពេល មក​ដល់​គេហដ្ឋាន​វិញ ហើយ​ឃើញ​ធូលី​ខ្សាច់​នៅ​ពាសពេញ​ក្នុងផ្ទះ​ជាទី ស្រលាញ់​របស់​អ្នក​ដែរ​ហើយ​មែន​ទេ​? អ្នកនឹង​អស់​ក្តីបារម្ភ​ចំពោះ​បញ្ហា​ទាំងអស់​នេះ​ទៀតហើយ ជាមួយ​នឹង​ខ្សែ​យួរ​ដ៏​រឹង មាំ ស្រួល​ដាក់​ភេសជ្ជៈ ដូចជា ទឹកក្រូច ឬ​ស្រា​បៀរ​បាន​ច្រើន អ្នកនឹង​អស់​កង្វល់ ដោយឡែក​ផ្តល់នូវ​អារម្មណ៍​យ៉ាង​ស្រណុក​សុខ​ស្រួល​ជាមួយនឹង​បរិយាកាស​បរិសុទ្ធ​នៅឯ​ឆ្នេរសមុទ្រ​ជាមួយនឹង​ភាព​រីករាយ និង​ភាព​ស្រលះ​ក្នុង​ហទ័យ​យ៉ាង​ពិសេស​ជាមិនខាន​។

​កាន់តែ​ស្រស់ស្រាយ​
​ជាមួយនឹង​ដប​ទឹក​ម៉ាក S’well

​ទាំង​មាន​កំលាំង​គ្រប់គ្រាន់ ទាំង​ធ្វើអោយ​អ្នក​មើល​ទៅ​កាន់​លេចធ្លោ នឹង​អាច​ចែករំលែក​ជា មួយ​អ្នកដទៃ​ជាមួយនឹង​ដប​ទឹក​ម៉ាក S’well ។ ដប​ទឹក​ម៉ាក S’well នេះ​មាន​រូបរាង​ស្រស់​ស្អាត​ជាមួយនឹង​ពណ៌​ចិញ្ចាចចិញ្ចាំង​ដែល​រចនា​ដោយ​ដៃ​ហើយ​ជាពិសេស​ទៅទៀត នៅពេល​ដែល​អ្នកទិញ​ដប​ទឹក S’well នេះហើយ ចំនួន​ទឹកប្រាក់ មួយចំណែក​ដែល​អ្នក​បាន​ជាវ​ត្រូវបាន​យក​ទៅ​ធ្វើ​ជា​ជំនួយ​ជា​ទឹកស្អាត និង អនាម័យ​នៅឯ​ទ្វីប​អាហ្វ្រិក​។ ជាងនេះទៅទៀត ប្រសិនបើ​នៅ​មិន​គាប់ ចិត្ត​អ្នក​នៅ​ឡើយ ទេនោះ ដប់​ទឹក S’well នៅ​មាន​លក្ខណៈ​ពិសេស​មួយ​ទៀត គឺថា វា​អាច​រក្សា សីតុណ្ហភាព​ភេសជ្ជៈ​របស់​អ្នក​បាន​រហូត​ដល់​ទៅ ២៤​ម៉ោង​ឯណោះ​។

​វ៉ែនតា​ងូតទឹក​ដ៏​ទំនើប
​ម៉ាក Liquid Image ប្រភេទ 305 Hydra Series HD 720P

​វ៉ែនតា​ងូតទឹក​ដ៏​ទំនើប​មួយ​នេះ​បំពាក់​មក​ជាមួយនឹង​កាមេរ៉ា​វីដេអូ​កំរិត HD ភ្លឺ​ច្បាស់ ទាំង​រូបភាព​និង​សម្លេង​។ វ៉ែនតា​នេះ មិន​ត្រឹមតែ​អាច​ថត​វីដេអូ​បាន​តែ​ប៉ុណ្ណោះ​នោះ​ទេ តែ​ក៏​អាច​ថតរូប​ធម្មតា​បាន​ផងដែរ អ្នក​អាច​ថតរូប​ជា​លក្ខណៈ​បណ្តាក់​ក៏បាន ហើយ​វ៉ែនតា មួយ​នេះ​ក៏​អាច​ថត​បាន​យ៉ាងជ្រៅ រហូតដល់ ៤០ ម៉ែត្រ​ឯណោះ​។ ដូចនេះ តើ​ចាំ​អង្កាល់​ទៀត ចូរ​ថតរូប​ក្នុង​ទឹក​ជាមួយនឹង​វ៉ែនតា​ងូតទឹក ម៉ាក Liquid Image ប្រភេទ 305 Hydra Series HD 720P ពិតជា​មិន​ធ្វើអោយ​លោកអ្នក​ខក​បំណង​ឡើយ​។


​អស់​ថ្ម​តើ​មែន​ទេ​!?
​ឧបករណ៍​សាក​ថ្ម​ចល័ត WakaWaka ជួយ​បាន​

​តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​សៅហ្មង​នៅពេលដែល​ថ្ម​ទូរស័ព្ទ​របស់​អ្នក​ជិត​អស់​ដែរ​ឬទេ​? ឧបករណ៍​សាក​ថ្ម​ចល័ត WakaWaka​គឺជា​ជម្រើស​ដ៏​ល្អ ដែល​ឧបករណ៍​ដ៏​ស្រស់ស្អាត​នេះ​មាន រូបរាង​តូច​ស្តើង និង មាន​ប្រព័ន្ធ​ទទួល​ថាមពល​តាមរយៈ​ពន្លឺព្រះអាទិត្យ​ផងដែរ ដែល​ប្រដាប់ សាក​ថ្ម​ចល័ត​នឹង​ធ្វើអោយ​ទូរស័ព្ទ​របស់​អ្នកទទួល​ថាមពល​បាន​ពេញ​ត្រឹម​តែ​រយៈពេល ២​ម៉ោង​តែ​ប៉ុណ្ណោះ​។ គន្លឹះ​ដើម្បី​ក្នុងកា​រសាក​ឧបករណ៍​សាក​ថ្ម​ចល័ត WakaWaka ដោយ​ពន្លឺ​ថ្ងៃ​នោះ​គឺ ត្រឹមតែ​តំរូវឱ្យ​អ្នក​ដាក់​ឧបករណ៍​នេះ​ដាក់​ហាលថ្ងៃ​នៅ​កន្លែង​ដែល​មាន​ពន្លឺ គ្រប់គ្រាន់​តែ​ប៉ុណ្ណោះ ឬក៏​សាក​ភ្លើង​តាម​លក្ខណៈ​ធម្មតា​តាមរយៈ USB មុនពេល ដែល​អ្នក​ចេញ​ដំណើរ ជា​ការ​ស្រេច​។ កាន់តែ​ល្អ​ជាង​នេះ​ទៀត​នោះ គឺថា ឧបករណ៍​មួយ​នាំ​មក​ជាមួយ​នឹង​ភ្លើង​សញ្ញា​ប្រកាសអាសន្ន សម្រាប់​អ្នក​នាពេល​ចាំបាច់​ណាមួយ ផងដែរ​។ ប៉ុន្តែ​អ្វី​កាន់តែ​ពិសេស​លើស​ពី​ប​ឧបករណ៍​សាក​ថ្ម​ចល័ត​ផ្សេង ដទៃ​ពី​នេះ​ទៅ ទៀត​នោះ​គឺថា ថវិការ​ដែល​អ្នក​ទិញ​ឧបរណ៍​នេះ​ហើយ មួយចំនួន​គឺ​ត្រូវបាន​យក ទៅ​ជួយ​ដល់​ទុរគតជន​នៅ​ឯ​ប្រទេស​ហ្វ៊ីលីពីន​ទៀតផង​។

Continue Reading

Entertainment

សម្រាប់​អាន​នៅ​ថ្ងៃ​វិស្សមកាល

តើ​មាន​អ្វី​ប្រសើរ​ជាង​គេ​នៅ​ថ្ងៃ​វិស្សមកាល​របស់​អ្នក ភេសជ្ជៈ​ដ៏​ត្រជាក់​ដែល​អ្នក​ចូលចិត្ដ ឬក៏​សៀវភៅអាន​ដែល​ល្អ​? ខាងក្រោម​នេះ​គឺជា

​តើ​មាន​អ្វី​ប្រសើរ​ជាង​គេ​នៅ​ថ្ងៃ​វិស្សមកាល​របស់​អ្នក ភេសជ្ជៈ​ដ៏​ត្រជាក់​ដែល​អ្នក​ចូលចិត្ដ ឬក៏​សៀវភៅអាន​ដែល​ល្អ​? ខាងក្រោម​នេះ​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​របស់​យើង​ដើម្បី​អាន​នៅ​មាត់សមុទ្រ តំបន់ភ្នំ ឬ​កន្លែង​ណាមួយ​ដែល​អ្នកធ្វើដំណើរ​ទៅដល់​។ មាន​ខ្លឹមសារ​ខុសៗ​គ្នា​ក្នុងចំណោម​សៀវភៅ​ទាំងអស់នេះ​៖ ថា​តើ​អ្នក​កំពុងតែ​មាន​អារម្មណ៍​រីករាយ​ស្រស់​ស្រាយ តានតឹង រំភើប​ញាប់​ញ័រ ឬក៏​យ៉ាងណា​នោះទេ សៀវភៅ​រឿងនិទាន​សម្រាប់​កុមារ ឬ​សៀវភៅ​ធ្វើឱ្យ​អារម្មណ៍​អណ្ដែត​អណ្ដូង គឺ​និយាយ​ទាក់ទង​ទៅនឹង​ការរស់នៅ​ក្នុង​ពិភព​ដ៏​វឹកវរ​នេះ​។ ចូរ​អាន​បន្ដ​ដើម្បី​ដឹងថា​តើ​សៀវភៅ​មួយ​ណា​ដែល​ធ្វើឱ្យ​អ្នក​ចាប់​អារម្មណ៍​បំផុត អំឡុង​វិស្សមកាល​ដ៏​គួរ​ជាទី​រីករាយ​។


​សៀវភៅ​រឿង The Rumor
​ដោយ​អ្នកនិពន្ធ Elin Hilderbrand តើ​អ្នក​កំពុងតែ​ស្វែងរក​សៀវភៅ​ដើម្បី​អាន​នៅ​ឆ្នេរសមុទ្រ​ដើម្បី​បន្ធូរ​អារម្មណ៍​មែន​ទេ​? ប្រសិនបើ​អ្នក​ខកចិត្ដ​ដោយសារតែ​ខ្សែភាពយន្ដ​មិន​ល្អមើល សាកល្បង​អាន​សៀវភៅ​រឿង The Rumor ដែល​និយាយ​អំពី​មិត្ដភ័ក្ដិដ៏​ជិត​ស្និទ្ធិពី​រនា​ក់​គឺ Madeline និង Grace បន្ដ​ការ​ណាត់ជួប​ផ្ទួនៗ​នា​រដូវក្ដៅ​មួយ ដោយ​ពួកគេ​ទទួលទាន​ស្រា​ខកថេល​នា​ពេល​ព្រះអាទិត្យ​អស្ដង្គ​ត ប៉ុន្ដែ​មាន​ពាក្យ​ច​ចាម​អារាម​មួយ​លេចឡើង ហើយ​បាន​ផ្លាស់ប្ដូរ​អ្វីៗ​គ្រប់យ៉ាង​។ ពាក្យ​ច​ចាម​អារាម​នោះ​គឺ​អំពី​ដុំ​ព្រិល​និង​សំណួរ​គឺថា​… តើ​មិត្ដភាព​របស់​ពួកគេ​ស្ថិត​នៅ​ដដែល​ឬ​យ៉ាងណា​?


​សៀវភៅ​រឿង Girl on the Train
​ដោយ​អ្នកនិពន្ធ Paula Hawkins
​សៀវភៅ​រឿង Girl on the Train គឺជា​រឿង​ធ្វើឱ្យ​រំភើប​ញាប់​ញ័រ ដែល​នឹង​ធ្វើឱ្យ​អ្នក​ងឿងឆ្ងល់​អំពី​ជីវិត​របស់​អ្នកដទៃ​។ Rachel បាន​ហែល​ឆ្លង​នូវ​ការបាត់បង់​មួយ ហើយ​ពុះពារ​រកឃើញ​នូវ​សុភមង្គល​នៅក្នុង​ផ្ទះ​នា​ជាយក្រុង​មួយ ដែល​នាង​ឆ្លងកាត់​នៅ​ពេល​ធ្វើដំណើរ​ពី​ផ្ទះ​ទៅ​កន្លែង​ធ្វើការ​វេលា​ព្រឹក​មួយ​។ នាង​មាន​ពេល​ប្រហែល​ត្រឹមតែ​មួយ​នាទី​ប៉ុណ្ណោះ ដើម្បី​សម្លឹងមើល​ក្រុមគ្រួសារ​ដែល​គួរឱ្យ​ស្រឡាញ់ មុនពេល​នាង​ជិះ​រថភ្លើង​ឆ្លងកាត់ ប៉ុន្ដែ​នាង​មាន​ក្ដី​រីករាយ​ជា​ពន់ពេក​។

​អ្វីមួយ​ផ្លាស់ប្ដូរ​គួរឱ្យកត់សម្គាល់ នៅពេលដែល Rachel ឃើញ​នូវ​ហេតុការណ៍​មួយ​ក្នុង​រយៈពេល​ដ៏​ខ្លី​ហើយ​ងឿងឆ្ងល់​ជាខ្លាំង ថា​តើ​នាង​គួរតែ​ប្រាប់​ប៉ូលីស​នូវ​អ្វី​ដែល​នាង​បានឃើញ​ឬ​យ៉ាងណា​។ លុះ​ក្រោយមក​នាង​មាន​អារម្មណ៍​ច្របូកច្របល់ ហើយ​មាន​អារម្មណ៍​ស្ទាក់ស្ទើរ​ក្នុង​ការជួយ​សង្គ្រោះ​។

Girl on the Train ជា​រឿង​ធ្វើឱ្យ​រំភើប​ញាប់​ញ័រ ដែល​អ្នក​មិន​អាច​នឹង​អាន​រំលង​ឡើយ​។


​រឿង Room
​និពន្ធ​ដោយ Emma Donoghue
​បន្ទប់​គឺជា​កន្លែង​មួយ​សម្រាប់​រស់នៅ​ដ៏​សុខសាន្ដ​និង​គួរ​ជាទី​ស្រឡាញ់រ​បស់ Jack ប៉ុន្ដែ​ចំពោះ​ម្ដាយ​របស់​គាត់ វា​ជា​គុក​ទៅវិញ​ដែល​គាត់​បាន​ជាប់​ឃុំឃាំង​នៅ​ទីនោះ អស់​រយៈពេល​ប្រាំពីរ​ឆ្នាំ​ដោយសារ​ស្នាដៃ​របស់ Old Nick​។ ជាមួយនឹង​ការ​ជម្រុញ​ខ្លាំង​ពី​ម្ដាយ Ma ដើម្បីឱ្យ Nick រស់នៅ​បាន​ល្អ​ប្រសើរ​ជាង​មុន គាត់​រៀបចំ​គម្រោង​ដើម្បី​រត់​ចេញ​។ តើ​អ្នក​ម្ដាយ Ma បាន​គិត​អំពី​អ្វី​ដែល​បាន​កើតឡើង បន្ទាប់ពី​ពួកគេ​បាន​រត់គេចខ្លួន និង​អ្វី​ដែល​ពិភព​ដទៃទៀត​កំពុងតែ​ជួបប្រទះ​ដែរ​ឬទេ​?

Room គឺជា​សៀវភៅ​ដ៏​អស្ចារ្យ​ដែល​បរិយាយ​អំពី​ការភ័យខ្លាច ការតបត និង​ការជាប់​ចំណង​។ តើ​យើង​បាន​ធ្វើ​ការពណ៌នា​អំពី​រឿង​នេះ​ហើយ​ឬ​នៅ​?
​សៀវភៅ​នេះ​ត្រូវបាន​និទាន​ដោយ​ការយល់ឃើញ​របស់ Jack ដែល​មាន​អាយុ​៥​ឆ្នាំ​តែ​ប៉ុណ្ណោះ​។​


​សៀវភៅ​រឿង Where are you Bernadette
​និពន្ធ​ដោយ Maria Semple
Bernadette ជា​មនុស្ស​អង់អាច​ក្លាហាន ឥត​ចេះ​កោតញញើត និង​និយាយ​ឥត​សំចៃ​។ នាង​ជា​ស្ថាបត្យករ​ថ្មីថ្មោង និង​ជា​អ្នក​ម្ដាយ​/​មិត្ដភ័ក្ដិ​ដ៏​ល្អ​បំផុត​របស់ Bee ដែល​មាន​អាយុ​ដប់​ប្រាំ​ឆ្នាំ​។

​ពួកគេ​រស់នៅ​ទីក្រុង Seattle ហើយ​ពលរដ្ឋ​និង​បរិយាកាស​នៅ​ទីនោះ មាន​ច្រើន​លើសលុប​សម្រាប់ Bernadette ហើយ​ការ​ធ្វើការ​លើស​ម៉ោង​បាន​ក្លាយជា​រឿង​គួរឱ្យ​បារម្ភ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ Bernadette បាន​សន្យា​ជាមួយ​នឹង Bee ថា​នឹង​ទៅ​កម្សាន្ដ​នៅ​ទ្វីប​អង់​តា​ក់ទិច ប្រសិន​បើ​នាង​ទទួលបាន​និទ្ទេស “A” ចំពោះ​របាយការណ៍​របស់​នាង ជា​ការពិត Bee អាចធ្វើ​បាន ប៉ុន្ដែ Bernadette បាន​បាត់​ខ្លួន​។
Bee ស្វែងរក​អ្នក​ម្ដាយ​របស់​នាង ហើយ​បាន​ប្រឈមមុខ​ជាមួយ​នឹង​ពិភពលោក​ដែល​តម្រង់​មក​រក​នាង​៕

Continue Reading

Entertainment

តើ​អ្នកដឹង​ទេ​?

​មាន​តារា​ចម្រៀង​ពោរពេញ​ដោយ​ទេពកោសល្យ​ជាច្រើន​នៅលើ​ពិភពលោក ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​មាន​តារា​ចម្រៀង​ខ្លះ​បាន​និពន្ធ​ចម្រៀង​សម្រាប់​តារា

​មាន​តារា​ចម្រៀង​ពោរពេញ​ដោយ​ទេពកោសល្យ​ជាច្រើន​នៅលើ​ពិភពលោក ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​មាន​តារា​ចម្រៀង​ខ្លះ​បាន​និពន្ធ​ចម្រៀង​សម្រាប់​តារាចម្រៀង​ល្បី​ផ្សេងទៀត​ដែរ​ទេ​? មិនមែន​តារាចម្រៀង​ទាំងអស់​សុទ្ធតែ​ចេះ​និពន្ធ​បទ​ចម្រៀង​ដោយ​ខ្លួនឯង​នោះទេ ប៉ុន្តែ​សម្រាប់​នាង Sia វិញ នាង​ជា​តារាចម្រៀង​ប្រកប​ដោយ​ទេព​កោ​ល​សល្យ​ដ៏​អស្ចារ្យ ហើយក៏​ជា​អ្នកនិពន្ធ​ចម្រៀង​ដ៏​ឆ្នើម​ម្នាក់​ផង​ដែរ​។ នាង​ជា​តារាចម្រៀង​ដែល​មានសំនៀង​ដ៏​ពិរោះ និង​មិន​ដែល​បង្ហាញមុខ​ឱ្យ​គេ​ឃើញ​ឡើយ​។ នាង​បាន​សរសេរ​បទ​ចម្រៀង​ល្បីៗ​ជាច្រើន​ឱ្យ​តារាចម្រៀង​ដទៃទៀត​ជាច្រើន​។ លោកអ្នក​ច្បាស់​ជា​ភ្ញាក់ផ្អើល​មិន​ខាន​ជាមួយ​ឈ្មោះ​បទ​ចម្រៀង​ខាងក្រោម​ដែល​នាង Sia បាន​សរសេរ​ដែល​បទ​ទាំងនោះ​មាន​តាំង​ពី​បទ​ឈឺចាប់ បទ​ដែល​ត្រូវ​ប្រើ​សំឡេង​ខ្ពស់ និង​បទ​សប្បាយៗ​បែប​ទាក់ទាញ​ជាច្រើន​។


​បទ​ចម្រៀង​ល្បីៗ​ដែល​នាង Sia និពន្ធ​៖
​បទ “Expertease (Ready, Set, Go)” ច្រៀង​ដោយ Jennifer Lopez
​បទ “Opportunity” ច្រៀង​ដោយ Quvenzhané Wallis
​បទ “Diamonds” ច្រៀង​ដោយ Rihanna
​បទ “Making the Most of the Night” ច្រៀង​ដោយ Carly Rae Jepsen
​បទ “Chasing Shadows” ច្រៀង​ដោយ Shakira
​បទ “Get Over U” ច្រៀង​ដោយ Neon Hitch
​បទ “Blank Page” ច្រៀង​ដោយ Christina Aguilera
​បទ “Brightest Morning Star” ច្រៀង​ដោយ Britney Spears
​បទ “My Heart Is Open” ច្រៀង​ដោយ Maroon 5 និង Gwen Stefani
​បទ “Double Rainbow” ច្រៀង​ដោយ Katy Perry
​បទ “Kiss Me Once” ច្រៀង​ដោយ Kylie Minogue
​បទ “Battlefield” ច្រៀង​ដោយ Lea Michele
​បទ “Boy Problems” ច្រៀង​ដោយ Carly Rae Jepsen
​បទ “Perfume” ច្រៀង​ដោយ Britney Spears
​បទ “Pretty Hurts” ច្រៀង​ដោយ Beyoncé
​បទ​ចម្រៀង​ជាច្រើន​ទៀត​ដែល​និពន្ធ​ដោយ​នាង Sia៖
​បទ “Godzillionaire” ច្រៀង​ដោយ Brooke Candy
​បទ “Guitars and Microphones” ច្រៀង​ដោយ Kate Pierson
​បទ “We Are One (Ole Ola)” ច្រៀង​ដោយ Pitbull, Jennifer Lopez និង Claudia Leitte
​បទ “Pop Rock” ច្រៀង​ដោយ Brooke Candy
​បទ “Matrix” ច្រៀង​ដោយ Kate Pierson
​បទ “Acid Rain” ច្រៀង​ដោយ Alexis Jordan
​បទ “Any Day Now” ច្រៀង​ដោយ Cheyenne Jackson
​បទ “I Will Get Over You” ច្រៀង​ដោយ Prischilla Ahn
​បទ “These Hands I Hold” ច្រៀង​ដោយ Bo Bruce
​បទ “Gentlemen” ច្រៀង​ដោយ Jessica Sanchez
​បទ “Crush Me With Your Love” ច្រៀង​ដោយ Kate Pierson
​បទ “Bound to You” ច្រៀង​ដោយ Christina Aguilera
​បទ “God Made You Beautiful” ច្រៀង​ដោយ Beyoncé
​បទ “She’s Pretty, She Lies” ច្រៀង​ដោយ Cheyenne Jackson
​បទ “Freeze You Out” ច្រៀង​ដោយ Marina Kaye
​បទ “Rise Up” ច្រៀង​ដោយ Beyoncé
​បទ “Knock You Out” ច្រៀង​ដោយ Bingo Players


​បទ “Don’t Look at Me” ច្រៀង​ដោយ Cheyenne Jackson
​បទ “Kill, F—k, Marry” ច្រៀង​ដោយ Nikki Williams
​បទ “Rock Bottom” ច្រៀង​ដោយ Marco Mengoni
​បទ “Unite” ច្រៀង​ដោយ Jessie J
​បទ “Bottoms Up” ច្រៀង​ដោយ Kate Pierson
​បទ “Stronger Than Ever” ច្រៀង​ដោយ Christina Aguilera
​បទ “You’re Mine” ច្រៀង​ដោយ Lea Michele
​បទ “Opulence” ច្រៀង​ដោយ Brooke Candy
​បទ “Mister Sister” ច្រៀង​ដោយ Kate Pierson
​បទ “Break the Walls” ច្រៀង​ដោយ Fitz and the Tantrums
​បទ “Strange Birds” ច្រៀង​ដោយ Birdy
​បទ “Radioactive” ច្រៀង​ដោយ Rita Ora
​បទ “Round Your Little Finger” ច្រៀង​ដោយ Katharine McPhee
​បទ “Tears Fall” ច្រៀង​ដោយ Jacquie Lee
​បទ “Breathe” ច្រៀង​ដោយ Jessie J
​បទ “Firecracker” ច្រៀង​ដោយ Cheryl
​បទ “You Don’t Know” ច្រៀង​ដោយ Will Young
​បទ “The Game” ច្រៀង​ដោយ Kelly Rowland
​បទ “You Lost Me” ច្រៀង​ដោយ Christina Aguilera
​បទ “Bring Your Arms” ច្រៀង​ដោយ Kate Pierson
​បទ “Let Me Love You (Until You Learn to Love Yourself)” ច្រៀង​ដោយ Ne-Yo
​បទ “All I Need” ច្រៀង​ដោយ Christina Aguilera
​បទ “Green Card” ច្រៀង​ដោយ Oh Land
​បទ “Standing on the Sun” ច្រៀង​ដោយ Beyoncé


​បទ “Invincible” ច្រៀង​ដោយ Kelly Clarkson
​បទ “Loved Me Back to Life” ច្រៀង​ដោយ Celine Dion
​បទ “Utopia” ច្រៀង​ដោយ Belinda
​បទ “Time Wave Zero” ច្រៀង​ដោយ Kate Pierson
​បទ “Flashlight” ច្រៀង​ដោយ Jessie J
​បទ “Cannonball” ច្រៀង​ដោយ Lea Michele
​បទ “Who Am I?” ច្រៀង​ដោយ Jamie Foxx, Cameron Diaz និង Quvenzhané Wallis
​បទ “I Am” ច្រៀង​ដោយ Christina Aguilera
​បទ “If You Say So” ច្រៀង​ដោយ Lea Michele
​បទ “Let Your Tears Fall” ច្រៀង​ដោយ Kelly Clarkson
​បទ “I Am Me” ច្រៀង​ដោយ Willow
​បទ “The City’s Yours” ច្រៀង​ដោយ Jamie Foxx និង Quvenzhané Wallis
​បទ “Try Everything” ច្រៀង​ដោយ Shakira
​បទ “Passenger” ច្រៀង​ដោយ Britney Spears
​បទ “Pulls You Under” ច្រៀង​ដោយ Kate Pierson
​បទ “Sexercise” ច្រៀង​ដោយ Kylie Minogue
​បទ “Throw Down the Roses” ច្រៀង​ដោយ Kate Pierson​

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.