Entertainment
អ្នកលេងព្យ៉ាណូដ៏ឆ្នើម
នាង Amanda Bloom គឺជាអ្នកដេញព្យ៉ាណូដែលទទួលបានការហ្វឹកហាត់តាមបែបក្លាស៊ីក ដែលបាននិងកំពុងរស់នៅ

នាង Amanda Bloom គឺជាអ្នកដេញព្យ៉ាណូដែលទទួលបានការហ្វឹកហាត់តាមបែបក្លាស៊ីក ដែលបាននិងកំពុងរស់នៅ និងចូលចិត្ដតន្ដ្រីចាប់តាំងពីកុមារភាព។ នាងគឺជាសិល្បការិនីដ៏ឆ្នើមម្នាក់ដែលដួងវិញ្ញាណរបស់នាងស្ដាប់រឿងអតីតកាល និងនិយាយអំពីបច្ចុប្បន្នកាលជាមួយនឹងបទចម្រៀង ដែលប្រាប់យើងអំពីអារម្មណ៍រំភើបញាប់ញ័រ។ Amanda Bloom នាំយើងទៅកាន់ពិភពរបស់នាងនិងប្រាប់យើងសារចុះឡើងទាក់ទងទៅនឹងភាពជាតន្ដ្រីករ/តារាចម្រៀងនៅអាស៊ី និងអ្វីដែលបំផុសស្នាដៃរបស់នាង។
សួស្ដី Amanda រីករាយខ្លាំងណាស់ដែលអ្នកចំណាយពេលខ្លះពីការងារដ៏មមាញឹករបស់អ្នក ជជែកជាមួយយើងខ្ញុំ។ ដូច្នេះតើអ្នកអាចប្រាប់មិត្ដអ្នកអានឡេឌីស៍បានទេ តើអ្នកជាសិល្បករបែបណា ហើយតើចំណង់ចំណូលចិត្ដតន្ដ្រីរបស់អ្នក បានចាប់ផ្ដើមដោយរបៀបណា?
ខ្ញុំបានចាប់ផ្ដើមលេងព្យ៉ាណូនៅអាយុ៣ឆ្នាំ និងបានរៀនព្យ៉ាណូបែបក្លាស៊ីកបុរាណរហូតដល់ខ្ញុំមានអាយុ១៨ឆ្នាំ។ ចំពោះពេលវេលាដែលខ្ញុំអាចចងចាំបាន ខ្ញុំជានិច្ចកាលកំពុងតែងតែប្រែក្លាយសម្លេងរៀងរាល់ថ្ងៃ ទៅជាបទចម្រៀងនិងការតែងបទភ្លេងដ៏សមស្របលើកដំបូងរបស់ខ្ញុំសម្រាប់ព្យ៉ាណូ គឺអាស្រ័យលើសម្លេងតន្ដ្រីរន្ថើនដែលរថយន្ដរបស់យើងធ្វើឱ្យយើងដឹងជាមុន នៅពេលដែលទ្វារមួយបើកចំហ។ ខ្ញុំបានកែប្រែវាទៅជាបទចម្រៀងព្យ៉ាណូតិចតួច ដែលបានធ្វើឱ្យយើងជាប់ចំណាត់ថ្នាក់លេខមួយនៅក្នុងកម្មវិធីពានរង្វាន់ San Francisco Young Composers award នៅឆ្នាំ១៩៨៦។ ដែលកាលនោះខ្ញុំមានអាយុ៦ឆ្នាំ។ ខ្ញុំពិតជាទទួលបានពិន្ទុនៅថ្ងៃបន្ទាប់ដែលជារឿងដ៏អស្ចារ្យខ្លាំងណាស់។ ខ្ញុំបានចាប់ផ្ដើមនិពន្ធបទចម្រៀងប៉ុប នៅពេលដែលខ្ញុំមានអាយុប្រហែលជា១៨ឆ្នាំ និងបានឈប់រៀនៅឯសាកលវិទ្យាល័យ ដើម្បីបន្ដនិពន្ធឱ្យក្រុមភ្លេងនិងអ្នកចម្រៀងដទៃទៀតនៅប្រទេសអូស្ដ្រាលី មុនពេលចងក្រងនិងផលិតអាល់ប៊ុមលើកដំបូងរបស់ខ្ញុំដែលមានចំណងជើងថា “The History of Things to Come” ដែលខ្ញុំបានចាប់ផ្ដើមនៅប្រទេសអូស្ដ្រាលីនិងបញ្ចប់នៅទីក្រុងអាមម៉ានប្រទេសស៊ូដង់ ជាមួយនឹងសមាជិកវង់តន្ដ្រី Amman Symphony Orchestra។ អាល់ប៊ុមនោះគឺជាអាល់ប៊ុមរ៉ុកបញ្ចូលគ្នាដោយប្រើបទព្យ៉ាណូក្លាស៊ីកយ៉ាងស្រទន់មួយចំនួន ដែលស្ទើរតែជាចម្រៀងកាព្យ Celtic។ អាល់ប៊ុមទីពីររបស់ខ្ញុំមានចំណងជើងថា “Atlas” ដែលខ្ញុំបានកត់ត្រាទូទាំងទ្វីបអាស៊ី គឺជាអាល់ប៊ុមលាយចម្រុះគ្នាលក្ខណៈពិភពលោកថែមទៀត។ ប៉ុន្ដែមានតែព្យ៉ាណូទេដែលលេងអមជាមួយនឹងតន្ដ្រីនេះ។ សព្វថ្ងៃនេះ ខ្ញុំកំពុងតែផលិតអាល់ប៊ុមដ៏សំខាន់មួយ… ដោយប្រើព្យ៉ាណូមិនសូវច្រើនទេ។
តើមានអារម្មណ៍ដូចម្ដេចដែរក្នុងនាមជាតន្ដ្រីករ/តារាចម្រៀងនៅអាស៊ី?
ទាក់ទងទៅនឹងការបំផុសទឹកចិត្ដថ្មីៗ វាគឺជារឿងដ៏អស្ចារ្យខ្លាំងណាស់! ខ្ញុំមានអារម្មណ៍ថា វាហាក់បីដូចជាងាយស្រួលក្នុងការច្នៃប្រឌិត ប្រសិនបើអ្នកកំពុងតែបណ្ដុះនិងជួបបទពិសោធន៍ថ្មីៗនៅក្នុងផ្នែកដទៃទៀតនៃជីវិតរបស់អ្នក។ ខ្ញុំបានចំណាយរយៈពេលជាងមួយឆ្នាំនិពន្ធបទចម្រៀងនៅឯសាលារៀន Music Arts School ដែលកំពុងតែបំផុសគំនិតឱ្យដូចគ្នាទៅនឹងក្មេងអ្នកស្រុកដែលមានអំណរសាទរ និងទាក់ទងជាមូយវប្បធម៌តន្ដ្រីនៅទីនោះ។ ខ្ញុំអាចសម្ដែងនៅឯ MTV Exit for Human Trafficking នៅចំពោះមុខអ្នកទស្សនាប្រមាណ៤០, ០០០នាក់ ដែលជាបទពិសោធន៍ដ៏អស្ចារ្យនិងការលើកទឹកចិត្ដសម្ដែងដើម្បីបុព្វហេតុដ៏សំខាន់មួយនេះ។
ខ្ញុំបានដឹងថា ការសហការគ្នាគឺងាយស្រួលខ្លាំងនៅក្នុងបរិយាកាសបែបនេះ ព្រោះមានអ្នកច្នៃប្រឌិតជាច្រើននាក់ទៀត ចង់សហការព្រោះតែការស្រឡាញ់ ហើយអំណរសាទរចំពោះតន្ដ្រីរបស់ខ្ញុំ គឺជាការពេញចិត្ដខ្លាំង។ មានមនុស្សក្លាហាននិងបំផុសគំនិតដែលរស់នៅក្នុងសហគមន៍អ្នកនៅក្រៅប្រទេស ដែលមានឆន្ទៈប្រថុយប្រថាន លើសពីត្រឡប់ទៅកាន់ភាពនៅជាសុខនៃប្រទេសលោកខាងលិច។ ខ្ញុំបានជួបផលិតករ Tegan Kiddle ដែលមានចក្ខុវិស័យនៅទីនេះ ហើយតាមរយៈនាង គឺមានសំណាងក្នុងការសហការជាមួយ Viraj Singh មកពីទីក្រុងម៉ុមបៃដែលបានធ្វើដំណើរជាមូយខ្ញុំទៅកាន់ទីក្រុងពារាណសីក្នុងប្រទេសឥណ្ឌា ដើម្បីថតវីដេអូតន្ដ្រីសម្រាប់បទចម្រៀង “Eyes of Galena”។ Krista និង Davi Wells មកពីក្រុម Eye Dream Creative បានសហការផ្នែកវីដេអូតន្ដ្រីសម្រាប់អាល់ប៊ុម “Seeds of Life” ដែលយើងបានថតនៅក្នុងនិងជុំវិញទីក្រុងភ្នំពេញ ព្រមទាំងបណ្ដាខេត្ដផ្សេងៗទៀត។ ការសហការជាមួយនឹងព្រះសង្ឃនៅវត្ដមហាមន្ដ្រី គឺជាបទពិសោធន៍ដ៏ប្រសើរមួយ ហើយវាគឺពិតជាអ្វីមួយដែលអាចត្រូវបានសម្រេចក្នុងបរិបទអាស៊ាន។
ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំពិតជារកឃើញនូវស្ទូឌីយោសម្រាប់ការថតរូបនៅទីក្រុងភ្នំពេញ គឺមិនមែនជាការងាយស្រួលនោះទេ។ ប៉ុន្ដែការអញ្ជើញដោយអ្នកលេងភ្លេងដ៏ពូកែលោក Lewis Pragasam ដើម្បីថតនៅប្រទេសកំណើតម៉ាឡេស៊ីរបស់គាត់ ជាទីដែលគាត់បាននាំយកស្គរដៃជាង៣០និងឧបករណ៍តន្ដ្រីសម្រាប់កម្មវិទីនេះ គឺជាការបំផុសគំនិត។
តើអ្វីជះឥទ្ធិពលដល់តន្ដ្រីរបស់អ្នកនាង?
វាមានភាពខុសគ្នាគ្រប់ពេល។ ខ្ញុំត្រូវបានទទួលឥទ្ធិពលដោយអ្វីៗជាច្រើន។ ខ្ញុំកម្រនិពន្ធអំពីសេចក្ដីស្នេហានិងទំនាក់ទំនងមេត្រីភាព ពីព្រោះខ្ញុំដឹងថាជួនកាលធ្វើរហូតដល់ថ្ងៃស្លាប់ គ្មានខ្លឹមសារ និងមួយទៀតគឺទំហំ។ ខ្ញុំនិពន្ធអំពីគំនិតដែលបំផុសទឹកចិត្ដខ្ញុំឱ្យទទួលយកឡើងវិញនូវភាពខ្លាំង និងការចូលរួមចំណែករបស់ខ្ញុំដែលជាប្រចាំព្យាយាមពុះពារការភ័យខ្លាចនិងការគិតមានដែនកំណត់។ ខ្ញុំបានទទួលឥទ្ធិពលពីគំនិតផ្សេងៗ សៀវភៅដែលខ្ញុំអាន… ខ្ញុំនិពន្ធបទចម្រៀងដែលមានចំណងជើងថា “Wall of Jericho” នៅពេលដែលបំផុសគំនិតដោយពាក្យមួយឃ្លាក្នុងសៀវភៅ “The Game of Life and How to Play it” ដោយ Florence Schovel Shinn អំពីក្មេងៗនៅប្រទេសអ៊ីស្រាអែល ដែលនិយាយការពិត និងរនាំងនៃការប្រៀបធៀបដោយធ្វើឱ្យពួកគេមានសក្ដានុពលចៀសឆ្ងាញអំពីការដាំក្បាលចុះក្រោម…
“Magdalene” គឺជាចម្រៀងមួយបទដែលខ្ញុំបាននិពន្ធក្រោយបានមើលរឿង “The Magdalene Sisters” ជាខ្សែភាពយន្ដដែលនិយាយអំពីការរំលោភក្មេងស្រីដោយដូនជីកាតូលិកនៅសាលាអប់រំកែប្រែទូទាំងប្រទេសអៀរឡង់ដ៍នៅដើមសតវត្សរ៍ទី២០។ បទចម្រៀងនេះបានបង្កើតនូវការបរិយាយរាល់ទម្រង់នៃការរំលោភដែលជម្រុញដោយការគិតជ្រុលវិនិច្ឆ័យតាមបែបសាសនា។ ការជិះជាន់លើស្ដ្រីនៅក្នុងវប្បធម៌អ៊ីស្លាម បទឧក្រិដ្ឋទាក់ទងទៅនឹង “កិត្ដិយស” ជាដើម។ “Pleats of Fortuny” គឺជាចម្រៀងមួយបទដែលខ្ញុំបាននិពន្ធអំពីការជិះជាន់ និងអារម្មណ៍ឯកោជាមួយនឹងការពិតដែលអ្នកបានបង្កើតចំពោះខ្លួន។ ការមានអារម្មណ៍ហាក់បីដូចជាមនុស្សចម្លែកនៅក្នុងពណ៌សម្បុរស្បែកផ្ទាល់ខ្លួន មនុស្សចម្លែកនៅក្នុងប្រទេសកំណើតរបស់អ្នក។ ជាមនុស្សចម្លែកពីពិភពនៅជុំវិញអ្នក ពីព្រោះអ្នកបដិសេធបោះបង់ចោលរឿងពិតផ្ទាល់ខ្លួន…
“Canvas of Silence” គឺជាចម្រៀងមួយបទដែលខ្ញុំបាននិពន្ធអំពីការរាំងស្ទះផ្នែកការច្នៃប្រឌិត និងដំណើរនៃការរួចខ្លួនពីការរំពឹងប្រកបទៅដោយគំនិតច្នៃប្រឌិតដែលមិនប្រាកដនិយមផ្ទាល់របស់ខ្ញុំ។ ជាក់ស្ដែង ខ្ញុំបានចំណាយពេលវេលាពីរឆ្នាំដើម្បីបញ្ចប់ ពីព្រោះខ្ញុំមានអារម្មណ៍ថាទ័លរកច្នៃប្រឌិតមិនឃើញ។
ខ្ញុំបាននិពន្ធបទចម្រៀងមានចំណងជើងថា “Seeds of Life” ដែលនិយាយអំពីក្ដីសង្ឃឹមនិងដួងវិញ្ញាណដែលមិនអាចបំផ្លាញបាន។ ដោយត្រូវបានបំផុសគំនិតដោយមិត្ដភ័ក្ដិជនជាតិខ្មែររបស់ខ្ញុំគឺកញ្ញារីណារ័ត្ន (Rina Roat) និងដំណើរកម្សាន្ដរបស់នាងអត់គោលដៅនៅទីក្រុងភ្នំពេញ។ នាងគឺជាអ្នកបំផុសគំនិត។ “Eyes of Galena” គឺជាចម្រៀងមួយបទ ដែលខ្ញុំបានចាប់ផ្ដើមតែងនិពន្ធនៅក្នុងទីក្រុងពារាណសីនាប្រទេសឥណ្ឌា។ បទចម្រៀងនេះគឺនិយាយអំពីការកើតឡើងវិញ ការរំដោះខ្លួនចេញពីជំនឿមិនសមហេតុផលពីអតីតកាល និងភាពក្លាហានដើម្បីឱ្យចេះកែប្រែខ្លួន។
តើអ្នកធ្លាប់ឃើញតន្ដ្រី/ឮតន្ដ្រីនៅក្នុងសុបិនរបស់អ្នកដែរឬទេ? ប្រសិនបើធ្លាប់ តើដោយវិធីណា?
ជារឿយៗខ្ញុំឮបទចម្រៀងគ្រប់ទម្រង់ទាំងអស់។ បទចម្រៀងណាដែលឮខ្លាំង ព្រោះវាជាញឹកញាប់ជាការប្រជែងដើម្បីកំណត់សម្គាល់/ថតចម្លងបទចម្រៀងណាដែលអាចរកបាន។ ការដាក់ពិន្ទុនៅលើក្រដាសធំៗ ឬសំបុត្រឡានក្រុងអាចត្រូវបានឃើញពាសពេញផ្ទះរបស់ខ្ញុំ។ ជួនកាលខ្ញុំឮបទចម្រៀងនៅក្នុងសុបិនរបស់ខ្ញុំ ហើយភ្ញាក់ឡើងនៅតែឮបទចម្រៀងទាំងនោះយ៉ាងពិរោះដែលមានលក្ខណៈអស្ចារ្យ និងមានអារម្មណ៍ថាខ្ញុំកំពុងតែភ័ន្ដភាំង។ ខ្ញុំមិនមានអារម្មណ៍ថា ទាំងនេះជាបទចម្រៀងរបស់ខ្ញុំទេ។ ចម្រៀងមួយបទដំបូងដែលខ្ញុំបាននិពន្ធមានចំណងជើងថា “Beautiful Girl” ត្រូវបានច្រៀងដើម្បីខ្ញុំដោយនារីសម្បុរទង់ដែងមាឌធាត់ធំនៅក្នុងសុបិនរបស់ខ្ញុំ…។ ខ្ញុំកំពុងតែធ្វើការនៅក្នុងទីភ្នាក់ងារសារព័ត៌មានដោយមើលឃ្លីបព័ត៌មាន ហើយនាងបានដើរមករកខ្ញុំហើយនិយាយថា “នេះគឺជាបទចម្រៀងបន្ទាប់របស់ខ្ញុំ…សូមទទួលយកចុះ” ហើយបានច្រៀងឱ្យខ្ញុំស្ដាប់ដោយបន្ទរទំនុកភ្លេង។ ខ្ញុំបានភ្ញាក់ពីគេងភ្លាមៗហើយក៏បានសរសេរចងក្រងទុក។ វាគឺជារឿងមិននឹកស្មានដល់ទាល់តែសោះ។
ខ្ញុំចាំបានពេលដែលនៅទីក្រុងភ្នំពេញ ដោយសុបិនឃើញពិតៗទាំងខ្ញុំឯងនឹងមិនអាចបំភ្លេចបានឡើយ។ ពេលខ្លះខ្ញុំមានអារម្មណ៍ថាខ្លួនឯងជាមនុស្សបុរាណ ដូចទីក្រុងបុរាណរបស់ក្រិកនៅចំកណ្ដាលព្រះវិហារបែប Parthenon ដែលមានរាងមូល។… ខ្ញុំកំពុងតែព័ទ្ធជុំវិញទៅដោយតាបសស្លៀកពាក់ស ហើយពួកគេកំពុងតែសម្លឹងមើលខ្ញុំយំខ្សឹកខ្សួលពីលើសាកសពម្ដាយរបស់ខ្ញុំ។
ខ្ញុំឈឺចាប់ជាខ្លាំង… ដោយយំអង្វរព្រះជាម្ចាស់ និងសូមឱ្យព្រះអង្គយករាងកាយរបស់ខ្ញុំជំនួសនិងផ្ដល់ជីវិតឱ្យម្ដាយរបស់ខ្ញុំវិញ ដោយម្ដាយរបស់ខ្ញុំហើយនិងខ្ញុំឱបគ្នាជាប់ ហើយយើងបានប្ដូរផ្ដាច់ជាមួយគ្នា… ខ្ញុំក៏ស្លាប់ម្ដង ហើយគាត់ជាអ្នកយំវិញ រួចតាបសស្លៀកពាក់សគ្រាន់តែមើលហើយបានប្រាប់យើងដោយស្ងាត់ៗថា “ភាពឥតខ្លឹមសារនៃជីវិតរបស់អ្នកទាំងអស់គ្នានាំទៅរកសភាពបែបនេះឯង ហើយសេចក្ដីស្លាប់គឺដោយសារតែមានកំណើត ឥឡូវអ្នកត្រូវតែជួបប្រទះរឿងរ៉ាវបែបនេះឯង” នៅមិនឆ្ងាយប៉ុន្មាន ខ្ញុំបានឮចម្រៀងមួយបទពីចម្ងាយ ហើយវាសោកសៅខ្លាំងណាស់។
បន្ទាប់មកខ្ញុំបានភ្ញាក់ដឹងខ្លួននៅក្នុងបន្ទប់របស់ខ្ញុំនៅភ្នំពេញ។ ខ្ញុំបានរត់សំដៅទៅបន្ទប់ទឹកហើយបានយំខ្សឹកខ្សួល និងចេះច្រៀងបទចម្រៀងដែលខ្ញុំបានឮពីប្រាសាទបុរាណនោះ។ វាបានក្លាយជាបទចម្រៀងដែលមានចំណងជើងថា “Promised Land”។ វាគឺជាព្រឹត្ដិការណ៍ដ៏អស្ចារ្យនិងសោកសៅបំផុតដែលខ្ញុំអាចចាំបាន។
“ភាពឥតខ្លឹមសារនៃជីវិតរបស់អ្នកទាំងអស់គ្នានាំទៅរកសភាពបែបនេះឯង ហើយសេចក្ដីស្លាប់គឺដោយសារតែមានកំណើត ឥឡូវអ្នកត្រូវតែជួបប្រទះរឿងរ៉ាវបែបនេះឯង”
តើអ្នកគិតថាអ្នកអាចរស់នៅដោយគ្មានតន្ដ្រីដែលជាផ្នែកមួយនៃខ្លួនរបស់អ្នកបានដែរឬទេ?
ខ្ញុំបានឆ្លងកាត់ដំណាក់កាលនៃជីវិតដែលខ្ញុំមិនបានភ្ជាប់ទំនាក់ទំនងជាមូយនឹងសិល្បៈច្រើន ឬស្ដាប់តន្ដ្រីច្រើន ហើយជួនកាលវាគឺជាជំនឿ វាទទួលយកសម្ពាធតាមមធ្យោបាយមួយ ប៉ុន្ដែខ្ញុំត្រូវតែប្រុងប្រយ័ត្ន ហាក់បីដូចជាខ្ញុំមិនបានច្នៃប្រឌិតមួយរយៈពេលវែង ដែលខ្ញុំងាយនឹងធ្លាក់ទឹកចិត្ដ ព្រោះសិល្បៈរបស់ខ្ញុំ គឺជាត្រីវិស័យនៃអារម្មណ៍និងដួងវិញ្ញាណរបស់ខ្ញុំក្នុងការជួយឱ្យខ្ញុំវាស់ស្ទង់មើល និងមានអារម្មណ៍អាចគ្រប់គ្រងពិភពលោករបស់ខ្ញុំ។
“សិល្បៈរបស់ខ្ញុំគឺជាត្រីវិស័យនៃអារម្មណ៍និងដួងវិញ្ញាណរបស់ខ្ញុំ ក្នុងការជួយឱ្យខ្ញុំវាស់ស្ទង់មើល និងមានអារម្មណ៍អាចគ្រប់គ្រងពិភពលោករបស់ខ្ញុំ”
អ្នកក៏បានចាប់អារម្មណ៍នឹងសម្លៀកបំពាក់គុណភាពខ្ពស់ និងការនិយមពេញចិត្ដរឿងអតីតកាល ហើយតន្ដ្រីរបស់អ្នកក៏ឆ្លុះបញ្ចាំងនូវមនោសញ្ចេតនាដូចគ្នាផងដែរ ហេតុអ្វីបានជាអ្នកចង់ត្រឡប់ទៅរករឿងអតីតកាលវិញ?
ខ្ញុំមានអារម្មណ៍ថា អ្វីដែលបន្ដទៅមុខ គឺមាននិរន្ដរភាពយូរអង្វែងសម្រាប់ហេតុផលដ៏ត្រឹមត្រូវ។
តើអ្នកចូលចិត្ដសម្ដែងនៅពីមុខទស្សនិកជនច្រើន ឬទស្សនិកជនតិចដែលស្និទ្ធស្នាល? ហេតុអ្វី?
ជារឿយៗការសម្ដែងនៅចំពោះមុខទស្សនិកជនច្រើននាក់ជារឿងដ៏ងាយស្រួល ព្រោះជាការលើកកម្លាំងចិត្ដចម្រុះគ្នារបស់ទស្សនិកជន ដោយងាយស្រួលសម្រាប់ខ្ញុំបង្កើតនូវភាពស្និទ្ធស្នាលជាមួយនឹងការសម្ដែង និងការផ្ដោតអារម្មណ៍ផងដែរ។ ទស្សនិកជនតិចតួចអាចជាការតឹងតែង ពីព្រោះអ្នកត្រូវតែវាស់ស្ទង់មើលទិដ្ឋភាពសង្គមដែលជាឱកាស ខណៈពេលព្យាយាមបន្ដផ្ដោតទៅលើការសម្ដែងដោយចូលតួ។
តើនរណាជាសិល្បករដែលអ្នកចូលចិត្ដស្ដាប់ជាងគេនាពេលបច្ចុប្បន្ន?
ភោជនីយដ្ឋាន “Les Jardins de la Carambole” ដែលជាទីកន្លែងដែលខ្ញុំចូលចិត្ដជាងគេ ថ្មីៗនេះត្រូវបានជ្រើសរើសដោយ Nils Frahm សម្រាប់ការប្រមូលចងក្រង Piano Day ប្រចាំឆ្នាំ ហើយខ្ញុំបានជួបជាមួយនឹងអ្នកតែងបទភ្លេងព្យ៉ាណូ Neo-Classical ដ៏ល្បីល្បាញជាច្រើននាក់។ ក្នុងចំណោមពួកគេ Federico Albanese, Ivan Muela និង Library Tapes ជាអ្នកដែលលេចធ្លោជាងគេ។
តើអ្នកមានដំបូន្មានអ្វីខ្លះសម្រាប់ស្ដ្រីដែលរស់នៅអាស៊ី ដែលចង់បង្កើនអាជីពតន្ដ្រីរបស់ពួកគេដែរឬទេ?
ខ្ញុំចង់និយាយថា ប្រសិនបើអ្នកចង់ថតសម្លេងបានពិរោះ អ្នកគួរតែធ្វើដំណើរទៅកាន់ប្រទេសផ្សេងទៀត។ ខ្ញុំមានបទពិសោធន៍ប្លែកៗមួយចំនួននៅក្នុងស្ទូឌីយោនាទីក្រុងភ្នំពេញ និងបានរកឃើញបរិស្ថានថតសម្លេងបានពិរោះលក្ខណៈអាជីពមួយ។ មានស្ទូឌីយោនិងតន្ដ្រីករដ៏អស្ចារ្យមួយចំនួននៅទីក្រុងកូឡាឡាំពួរនិងទីក្រុងបាងកក មិនចាញ់ប្រទេសលោកខាងលិចប៉ុន្មានទេ៕

សំភារៈលំហែកាយ
រៀបចំខ្លួនទៅលេងមាត់សមុទ្រជាមួយនឹងឧបករណ៍សំភារៈទាំងនេះ ដែល ធ្វើអោយដំណើរកំសាន្តរបស់អ្នកកាន់តែរីករាយនិងមានភាពងាយស្រួល។
អស់បញ្ហាជាមួយ
សំបកទូរស័ព្ទមិនជ្រាបទឹកម៉ាក ECOXPRO
សំបកទូរសព្ទ័ដ៏រឹងមាំមួយនេះមានមុខងារមិនត្រឹមតែជាសំបកទូរស័ព្ទធម្មតានេះទេ ប៉ុន្តែវាក៏ ជាប៉ាសបំពងសម្លេងដែលមិនជ្រាបទឹកបានទៀតផង។ លើសពីនេះទៅទៀត សំបកទូរស័ព្ទដ៏ នេះមានថតសម្រាប់កាតសំខាន់ៗ ដូចជាកាតឥណទាន ឬ ប័ណ្ឌបើកបររបស់អ្នក បានយ៉ាងងាយស្រួលផងដែរ។ ជាពិសេស ECOXPRO ក៏នៅមានអត្ថប្រយោជន៍ ជាច្រើនទៀតនៅពេលដែលអ្នកយកវាទៅជាមួយតាមខ្លួននៅពេលទៅលេងទឹកសមុទ្រ ឬ ងូតទឹកជាមួយទូរស័ព្ទរបស់អ្នកយ៉ាងរំភើយស្របពេលដែលសំបកទូរស័ព្ទនេះអណ្តែតលើទឹកក្បែរអ្នកដោយមិនជ្រាបទឹកសូម្បីតែមួយដំណក់ផងដែរ។
អស់កង្វល់ជាមួយ
កន្ត្រក CGear
នេះគឺជារបស់ក្នុងក្តីសុបិនសម្រាប់អ្នកដែលចូលចិត្តទៅស្រស់ស្រង់បរិយាកាសបរិសុទ្ធ នៅឯឆ្នេរសមុទ្រ…
តើអ្នកត្រៀមខ្លួនហើយឬនៅ?
វាគឺជាកន្ត្រកដាក់ឥវ៉ាន់សម្រាប់ពេលទៅលេងសមុទ្រ! តើអ្នកធុញ ទ្រាន់នឹងដីខ្សាច់ចូលពាស ពេញលើ ទូរស័ព្ទដែលវានឹងអាចធ្វើឱ្យខូច ឬប្រឡាក់ប្រឡូសអាហារថ្ងៃត្រង់ដែលអ្នកខំ ត្រៀម ទុក ធូលីខ្សាច់ហុយហើរពេញឡានរបស់អ្នក ឬក៏នៅពេល មកដល់គេហដ្ឋានវិញ ហើយឃើញធូលីខ្សាច់នៅពាសពេញក្នុងផ្ទះជាទី ស្រលាញ់របស់អ្នកដែរហើយមែនទេ? អ្នកនឹងអស់ក្តីបារម្ភចំពោះបញ្ហាទាំងអស់នេះទៀតហើយ ជាមួយនឹងខ្សែយួរដ៏រឹង មាំ ស្រួលដាក់ភេសជ្ជៈ ដូចជា ទឹកក្រូច ឬស្រាបៀរបានច្រើន អ្នកនឹងអស់កង្វល់ ដោយឡែកផ្តល់នូវអារម្មណ៍យ៉ាងស្រណុកសុខស្រួលជាមួយនឹងបរិយាកាសបរិសុទ្ធនៅឯឆ្នេរសមុទ្រជាមួយនឹងភាពរីករាយ និងភាពស្រលះក្នុងហទ័យយ៉ាងពិសេសជាមិនខាន។
កាន់តែស្រស់ស្រាយ
ជាមួយនឹងដបទឹកម៉ាក S’well
ទាំងមានកំលាំងគ្រប់គ្រាន់ ទាំងធ្វើអោយអ្នកមើលទៅកាន់លេចធ្លោ នឹងអាចចែករំលែកជា មួយអ្នកដទៃជាមួយនឹងដបទឹកម៉ាក S’well ។ ដបទឹកម៉ាក S’well នេះមានរូបរាងស្រស់ស្អាតជាមួយនឹងពណ៌ចិញ្ចាចចិញ្ចាំងដែលរចនាដោយដៃហើយជាពិសេសទៅទៀត នៅពេលដែលអ្នកទិញដបទឹក S’well នេះហើយ ចំនួនទឹកប្រាក់ មួយចំណែកដែលអ្នកបានជាវត្រូវបានយកទៅធ្វើជាជំនួយជាទឹកស្អាត និង អនាម័យនៅឯទ្វីបអាហ្វ្រិក។ ជាងនេះទៅទៀត ប្រសិនបើនៅមិនគាប់ ចិត្តអ្នកនៅឡើយ ទេនោះ ដប់ទឹក S’well នៅមានលក្ខណៈពិសេសមួយទៀត គឺថា វាអាចរក្សា សីតុណ្ហភាពភេសជ្ជៈរបស់អ្នកបានរហូតដល់ទៅ ២៤ម៉ោងឯណោះ។
វ៉ែនតាងូតទឹកដ៏ទំនើប
ម៉ាក Liquid Image ប្រភេទ 305 Hydra Series HD 720P
វ៉ែនតាងូតទឹកដ៏ទំនើបមួយនេះបំពាក់មកជាមួយនឹងកាមេរ៉ាវីដេអូកំរិត HD ភ្លឺច្បាស់ ទាំងរូបភាពនិងសម្លេង។ វ៉ែនតានេះ មិនត្រឹមតែអាចថតវីដេអូបានតែប៉ុណ្ណោះនោះទេ តែក៏អាចថតរូបធម្មតាបានផងដែរ អ្នកអាចថតរូបជាលក្ខណៈបណ្តាក់ក៏បាន ហើយវ៉ែនតា មួយនេះក៏អាចថតបានយ៉ាងជ្រៅ រហូតដល់ ៤០ ម៉ែត្រឯណោះ។ ដូចនេះ តើចាំអង្កាល់ទៀត ចូរថតរូបក្នុងទឹកជាមួយនឹងវ៉ែនតាងូតទឹក ម៉ាក Liquid Image ប្រភេទ 305 Hydra Series HD 720P ពិតជាមិនធ្វើអោយលោកអ្នកខកបំណងឡើយ។
អស់ថ្មតើមែនទេ!?
ឧបករណ៍សាកថ្មចល័ត WakaWaka ជួយបាន
តើអ្នកធ្លាប់មានអារម្មណ៍សៅហ្មងនៅពេលដែលថ្មទូរស័ព្ទរបស់អ្នកជិតអស់ដែរឬទេ? ឧបករណ៍សាកថ្មចល័ត WakaWakaគឺជាជម្រើសដ៏ល្អ ដែលឧបករណ៍ដ៏ស្រស់ស្អាតនេះមាន រូបរាងតូចស្តើង និង មានប្រព័ន្ធទទួលថាមពលតាមរយៈពន្លឺព្រះអាទិត្យផងដែរ ដែលប្រដាប់ សាកថ្មចល័តនឹងធ្វើអោយទូរស័ព្ទរបស់អ្នកទទួលថាមពលបានពេញត្រឹមតែរយៈពេល ២ម៉ោងតែប៉ុណ្ណោះ។ គន្លឹះដើម្បីក្នុងការសាកឧបករណ៍សាកថ្មចល័ត WakaWaka ដោយពន្លឺថ្ងៃនោះគឺ ត្រឹមតែតំរូវឱ្យអ្នកដាក់ឧបករណ៍នេះដាក់ហាលថ្ងៃនៅកន្លែងដែលមានពន្លឺ គ្រប់គ្រាន់តែប៉ុណ្ណោះ ឬក៏សាកភ្លើងតាមលក្ខណៈធម្មតាតាមរយៈ USB មុនពេល ដែលអ្នកចេញដំណើរ ជាការស្រេច។ កាន់តែល្អជាងនេះទៀតនោះ គឺថា ឧបករណ៍មួយនាំមកជាមួយនឹងភ្លើងសញ្ញាប្រកាសអាសន្ន សម្រាប់អ្នកនាពេលចាំបាច់ណាមួយ ផងដែរ។ ប៉ុន្តែអ្វីកាន់តែពិសេសលើសពីបឧបករណ៍សាកថ្មចល័តផ្សេង ដទៃពីនេះទៅ ទៀតនោះគឺថា ថវិការដែលអ្នកទិញឧបរណ៍នេះហើយ មួយចំនួនគឺត្រូវបានយក ទៅជួយដល់ទុរគតជននៅឯប្រទេសហ្វ៊ីលីពីនទៀតផង។
Entertainment
សម្រាប់អាននៅថ្ងៃវិស្សមកាល
តើមានអ្វីប្រសើរជាងគេនៅថ្ងៃវិស្សមកាលរបស់អ្នក ភេសជ្ជៈដ៏ត្រជាក់ដែលអ្នកចូលចិត្ដ ឬក៏សៀវភៅអានដែលល្អ? ខាងក្រោមនេះគឺជា

តើមានអ្វីប្រសើរជាងគេនៅថ្ងៃវិស្សមកាលរបស់អ្នក ភេសជ្ជៈដ៏ត្រជាក់ដែលអ្នកចូលចិត្ដ ឬក៏សៀវភៅអានដែលល្អ? ខាងក្រោមនេះគឺជាជម្រើសដ៏ល្អបំផុតរបស់យើងដើម្បីអាននៅមាត់សមុទ្រ តំបន់ភ្នំ ឬកន្លែងណាមួយដែលអ្នកធ្វើដំណើរទៅដល់។ មានខ្លឹមសារខុសៗគ្នាក្នុងចំណោមសៀវភៅទាំងអស់នេះ៖ ថាតើអ្នកកំពុងតែមានអារម្មណ៍រីករាយស្រស់ស្រាយ តានតឹង រំភើបញាប់ញ័រ ឬក៏យ៉ាងណានោះទេ សៀវភៅរឿងនិទានសម្រាប់កុមារ ឬសៀវភៅធ្វើឱ្យអារម្មណ៍អណ្ដែតអណ្ដូង គឺនិយាយទាក់ទងទៅនឹងការរស់នៅក្នុងពិភពដ៏វឹកវរនេះ។ ចូរអានបន្ដដើម្បីដឹងថាតើសៀវភៅមួយណាដែលធ្វើឱ្យអ្នកចាប់អារម្មណ៍បំផុត អំឡុងវិស្សមកាលដ៏គួរជាទីរីករាយ។
សៀវភៅរឿង The Rumor
ដោយអ្នកនិពន្ធ Elin Hilderbrand តើអ្នកកំពុងតែស្វែងរកសៀវភៅដើម្បីអាននៅឆ្នេរសមុទ្រដើម្បីបន្ធូរអារម្មណ៍មែនទេ? ប្រសិនបើអ្នកខកចិត្ដដោយសារតែខ្សែភាពយន្ដមិនល្អមើល សាកល្បងអានសៀវភៅរឿង The Rumor ដែលនិយាយអំពីមិត្ដភ័ក្ដិដ៏ជិតស្និទ្ធិពីរនាក់គឺ Madeline និង Grace បន្ដការណាត់ជួបផ្ទួនៗនារដូវក្ដៅមួយ ដោយពួកគេទទួលទានស្រាខកថេលនាពេលព្រះអាទិត្យអស្ដង្គត ប៉ុន្ដែមានពាក្យចចាមអារាមមួយលេចឡើង ហើយបានផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាង។ ពាក្យចចាមអារាមនោះគឺអំពីដុំព្រិលនិងសំណួរគឺថា… តើមិត្ដភាពរបស់ពួកគេស្ថិតនៅដដែលឬយ៉ាងណា?
សៀវភៅរឿង Girl on the Train
ដោយអ្នកនិពន្ធ Paula Hawkins
សៀវភៅរឿង Girl on the Train គឺជារឿងធ្វើឱ្យរំភើបញាប់ញ័រ ដែលនឹងធ្វើឱ្យអ្នកងឿងឆ្ងល់អំពីជីវិតរបស់អ្នកដទៃ។ Rachel បានហែលឆ្លងនូវការបាត់បង់មួយ ហើយពុះពាររកឃើញនូវសុភមង្គលនៅក្នុងផ្ទះនាជាយក្រុងមួយ ដែលនាងឆ្លងកាត់នៅពេលធ្វើដំណើរពីផ្ទះទៅកន្លែងធ្វើការវេលាព្រឹកមួយ។ នាងមានពេលប្រហែលត្រឹមតែមួយនាទីប៉ុណ្ណោះ ដើម្បីសម្លឹងមើលក្រុមគ្រួសារដែលគួរឱ្យស្រឡាញ់ មុនពេលនាងជិះរថភ្លើងឆ្លងកាត់ ប៉ុន្ដែនាងមានក្ដីរីករាយជាពន់ពេក។
អ្វីមួយផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់ នៅពេលដែល Rachel ឃើញនូវហេតុការណ៍មួយក្នុងរយៈពេលដ៏ខ្លីហើយងឿងឆ្ងល់ជាខ្លាំង ថាតើនាងគួរតែប្រាប់ប៉ូលីសនូវអ្វីដែលនាងបានឃើញឬយ៉ាងណា។ លុះក្រោយមកនាងមានអារម្មណ៍ច្របូកច្របល់ ហើយមានអារម្មណ៍ស្ទាក់ស្ទើរក្នុងការជួយសង្គ្រោះ។
Girl on the Train ជារឿងធ្វើឱ្យរំភើបញាប់ញ័រ ដែលអ្នកមិនអាចនឹងអានរំលងឡើយ។
រឿង Room
និពន្ធដោយ Emma Donoghue
បន្ទប់គឺជាកន្លែងមួយសម្រាប់រស់នៅដ៏សុខសាន្ដនិងគួរជាទីស្រឡាញ់របស់ Jack ប៉ុន្ដែចំពោះម្ដាយរបស់គាត់ វាជាគុកទៅវិញដែលគាត់បានជាប់ឃុំឃាំងនៅទីនោះ អស់រយៈពេលប្រាំពីរឆ្នាំដោយសារស្នាដៃរបស់ Old Nick។ ជាមួយនឹងការជម្រុញខ្លាំងពីម្ដាយ Ma ដើម្បីឱ្យ Nick រស់នៅបានល្អប្រសើរជាងមុន គាត់រៀបចំគម្រោងដើម្បីរត់ចេញ។ តើអ្នកម្ដាយ Ma បានគិតអំពីអ្វីដែលបានកើតឡើង បន្ទាប់ពីពួកគេបានរត់គេចខ្លួន និងអ្វីដែលពិភពដទៃទៀតកំពុងតែជួបប្រទះដែរឬទេ?
Room គឺជាសៀវភៅដ៏អស្ចារ្យដែលបរិយាយអំពីការភ័យខ្លាច ការតបត និងការជាប់ចំណង។ តើយើងបានធ្វើការពណ៌នាអំពីរឿងនេះហើយឬនៅ?
សៀវភៅនេះត្រូវបាននិទានដោយការយល់ឃើញរបស់ Jack ដែលមានអាយុ៥ឆ្នាំតែប៉ុណ្ណោះ។
សៀវភៅរឿង Where are you Bernadette
និពន្ធដោយ Maria Semple
Bernadette ជាមនុស្សអង់អាចក្លាហាន ឥតចេះកោតញញើត និងនិយាយឥតសំចៃ។ នាងជាស្ថាបត្យករថ្មីថ្មោង និងជាអ្នកម្ដាយ/មិត្ដភ័ក្ដិដ៏ល្អបំផុតរបស់ Bee ដែលមានអាយុដប់ប្រាំឆ្នាំ។
ពួកគេរស់នៅទីក្រុង Seattle ហើយពលរដ្ឋនិងបរិយាកាសនៅទីនោះ មានច្រើនលើសលុបសម្រាប់ Bernadette ហើយការធ្វើការលើសម៉ោងបានក្លាយជារឿងគួរឱ្យបារម្ភ។ ទោះបីជាយ៉ាងណាក៏ដោយ Bernadette បានសន្យាជាមួយនឹង Bee ថានឹងទៅកម្សាន្ដនៅទ្វីបអង់តាក់ទិច ប្រសិនបើនាងទទួលបាននិទ្ទេស “A” ចំពោះរបាយការណ៍របស់នាង ជាការពិត Bee អាចធ្វើបាន ប៉ុន្ដែ Bernadette បានបាត់ខ្លួន។
Bee ស្វែងរកអ្នកម្ដាយរបស់នាង ហើយបានប្រឈមមុខជាមួយនឹងពិភពលោកដែលតម្រង់មករកនាង៕
Entertainment
តើអ្នកដឹងទេ?
មានតារាចម្រៀងពោរពេញដោយទេពកោសល្យជាច្រើននៅលើពិភពលោក ប៉ុន្តែតើអ្នកដឹងទេថាមានតារាចម្រៀងខ្លះបាននិពន្ធចម្រៀងសម្រាប់តារា

មានតារាចម្រៀងពោរពេញដោយទេពកោសល្យជាច្រើននៅលើពិភពលោក ប៉ុន្តែតើអ្នកដឹងទេថាមានតារាចម្រៀងខ្លះបាននិពន្ធចម្រៀងសម្រាប់តារាចម្រៀងល្បីផ្សេងទៀតដែរទេ? មិនមែនតារាចម្រៀងទាំងអស់សុទ្ធតែចេះនិពន្ធបទចម្រៀងដោយខ្លួនឯងនោះទេ ប៉ុន្តែសម្រាប់នាង Sia វិញ នាងជាតារាចម្រៀងប្រកបដោយទេពកោលសល្យដ៏អស្ចារ្យ ហើយក៏ជាអ្នកនិពន្ធចម្រៀងដ៏ឆ្នើមម្នាក់ផងដែរ។ នាងជាតារាចម្រៀងដែលមានសំនៀងដ៏ពិរោះ និងមិនដែលបង្ហាញមុខឱ្យគេឃើញឡើយ។ នាងបានសរសេរបទចម្រៀងល្បីៗជាច្រើនឱ្យតារាចម្រៀងដទៃទៀតជាច្រើន។ លោកអ្នកច្បាស់ជាភ្ញាក់ផ្អើលមិនខានជាមួយឈ្មោះបទចម្រៀងខាងក្រោមដែលនាង Sia បានសរសេរដែលបទទាំងនោះមានតាំងពីបទឈឺចាប់ បទដែលត្រូវប្រើសំឡេងខ្ពស់ និងបទសប្បាយៗបែបទាក់ទាញជាច្រើន។
បទចម្រៀងល្បីៗដែលនាង Sia និពន្ធ៖
បទ “Expertease (Ready, Set, Go)” ច្រៀងដោយ Jennifer Lopez
បទ “Opportunity” ច្រៀងដោយ Quvenzhané Wallis
បទ “Diamonds” ច្រៀងដោយ Rihanna
បទ “Making the Most of the Night” ច្រៀងដោយ Carly Rae Jepsen
បទ “Chasing Shadows” ច្រៀងដោយ Shakira
បទ “Get Over U” ច្រៀងដោយ Neon Hitch
បទ “Blank Page” ច្រៀងដោយ Christina Aguilera
បទ “Brightest Morning Star” ច្រៀងដោយ Britney Spears
បទ “My Heart Is Open” ច្រៀងដោយ Maroon 5 និង Gwen Stefani
បទ “Double Rainbow” ច្រៀងដោយ Katy Perry
បទ “Kiss Me Once” ច្រៀងដោយ Kylie Minogue
បទ “Battlefield” ច្រៀងដោយ Lea Michele
បទ “Boy Problems” ច្រៀងដោយ Carly Rae Jepsen
បទ “Perfume” ច្រៀងដោយ Britney Spears
បទ “Pretty Hurts” ច្រៀងដោយ Beyoncé
បទចម្រៀងជាច្រើនទៀតដែលនិពន្ធដោយនាង Sia៖
បទ “Godzillionaire” ច្រៀងដោយ Brooke Candy
បទ “Guitars and Microphones” ច្រៀងដោយ Kate Pierson
បទ “We Are One (Ole Ola)” ច្រៀងដោយ Pitbull, Jennifer Lopez និង Claudia Leitte
បទ “Pop Rock” ច្រៀងដោយ Brooke Candy
បទ “Matrix” ច្រៀងដោយ Kate Pierson
បទ “Acid Rain” ច្រៀងដោយ Alexis Jordan
បទ “Any Day Now” ច្រៀងដោយ Cheyenne Jackson
បទ “I Will Get Over You” ច្រៀងដោយ Prischilla Ahn
បទ “These Hands I Hold” ច្រៀងដោយ Bo Bruce
បទ “Gentlemen” ច្រៀងដោយ Jessica Sanchez
បទ “Crush Me With Your Love” ច្រៀងដោយ Kate Pierson
បទ “Bound to You” ច្រៀងដោយ Christina Aguilera
បទ “God Made You Beautiful” ច្រៀងដោយ Beyoncé
បទ “She’s Pretty, She Lies” ច្រៀងដោយ Cheyenne Jackson
បទ “Freeze You Out” ច្រៀងដោយ Marina Kaye
បទ “Rise Up” ច្រៀងដោយ Beyoncé
បទ “Knock You Out” ច្រៀងដោយ Bingo Players
បទ “Don’t Look at Me” ច្រៀងដោយ Cheyenne Jackson
បទ “Kill, F—k, Marry” ច្រៀងដោយ Nikki Williams
បទ “Rock Bottom” ច្រៀងដោយ Marco Mengoni
បទ “Unite” ច្រៀងដោយ Jessie J
បទ “Bottoms Up” ច្រៀងដោយ Kate Pierson
បទ “Stronger Than Ever” ច្រៀងដោយ Christina Aguilera
បទ “You’re Mine” ច្រៀងដោយ Lea Michele
បទ “Opulence” ច្រៀងដោយ Brooke Candy
បទ “Mister Sister” ច្រៀងដោយ Kate Pierson
បទ “Break the Walls” ច្រៀងដោយ Fitz and the Tantrums
បទ “Strange Birds” ច្រៀងដោយ Birdy
បទ “Radioactive” ច្រៀងដោយ Rita Ora
បទ “Round Your Little Finger” ច្រៀងដោយ Katharine McPhee
បទ “Tears Fall” ច្រៀងដោយ Jacquie Lee
បទ “Breathe” ច្រៀងដោយ Jessie J
បទ “Firecracker” ច្រៀងដោយ Cheryl
បទ “You Don’t Know” ច្រៀងដោយ Will Young
បទ “The Game” ច្រៀងដោយ Kelly Rowland
បទ “You Lost Me” ច្រៀងដោយ Christina Aguilera
បទ “Bring Your Arms” ច្រៀងដោយ Kate Pierson
បទ “Let Me Love You (Until You Learn to Love Yourself)” ច្រៀងដោយ Ne-Yo
បទ “All I Need” ច្រៀងដោយ Christina Aguilera
បទ “Green Card” ច្រៀងដោយ Oh Land
បទ “Standing on the Sun” ច្រៀងដោយ Beyoncé
បទ “Invincible” ច្រៀងដោយ Kelly Clarkson
បទ “Loved Me Back to Life” ច្រៀងដោយ Celine Dion
បទ “Utopia” ច្រៀងដោយ Belinda
បទ “Time Wave Zero” ច្រៀងដោយ Kate Pierson
បទ “Flashlight” ច្រៀងដោយ Jessie J
បទ “Cannonball” ច្រៀងដោយ Lea Michele
បទ “Who Am I?” ច្រៀងដោយ Jamie Foxx, Cameron Diaz និង Quvenzhané Wallis
បទ “I Am” ច្រៀងដោយ Christina Aguilera
បទ “If You Say So” ច្រៀងដោយ Lea Michele
បទ “Let Your Tears Fall” ច្រៀងដោយ Kelly Clarkson
បទ “I Am Me” ច្រៀងដោយ Willow
បទ “The City’s Yours” ច្រៀងដោយ Jamie Foxx និង Quvenzhané Wallis
បទ “Try Everything” ច្រៀងដោយ Shakira
បទ “Passenger” ច្រៀងដោយ Britney Spears
បទ “Pulls You Under” ច្រៀងដោយ Kate Pierson
បទ “Sexercise” ច្រៀងដោយ Kylie Minogue
បទ “Throw Down the Roses” ច្រៀងដោយ Kate Pierson
-
Business2 months ago
ការទូទាត់ប្រាក់សំណងឆាប់រហ័ស (QR)
-
Entertainment2 months ago
ការបំបៅកូននៅតាមទីសាធារណៈ
-
Beauty5 months ago
បកស្រាយជំនឿមិនពិតទាំង ៥ ទាក់ទងនឹងសម្រស់
-
Entertainment5 months ago
ស្ត្រីអ្នកជំនួញដ៏ល្បី
-
Style5 months ago
ម៉ូដសក់
-
Style5 months ago
មូលហេតុ ៧ យ៉ាងដែលធ្វើឱ្យអ្នកនៅតែមិនសប្បាយចិត្ត
-
Uncategorized2 months ago
ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់
-
Health & Fitness2 weeks ago
ភីហ្សាដុតពិសេស