Connect with us

Entertainment

អាន​ម្តង​ហើយ​ចង់​អាន​ម្តងទៀត

មាន​សៀវភៅ​ជាច្រើន​មិន​ថា​កន្លង​ទៅ​យូរ​ប៉ុណ្ណា ឬ​ចាស់​ស្ទើរតែរ​លុប​ទំព័រ​របូត​របាញ​យ៉ាងណា​ឡើយ ក៏​សៀវភៅ​ទាំងនេះ​នៅ​តែ​

មាន​សៀវភៅ​ជាច្រើន​មិន​ថា​កន្លង​ទៅ​យូរ​ប៉ុណ្ណា ឬ​ចាស់​ស្ទើរតែរ​លុប​ទំព័រ​របូត​របាញ​យ៉ាងណា​ឡើយ ក៏​សៀវភៅ​ទាំងនេះ​នៅ​តែ​ទទួលបាន​ការពេញនិយម នៅតែ​មាន​ខ្លឹមសារ​ទាក់ទង​នឹង​រឿងរ៉ាវ​បច្ចុប្បន្ន អាចនិយាយបាន​ថា​ជា​សៀវភៅ​ដ៏​ចំណាស់​ប៉ុន្តែ​ពោរពេញ​ដោយ​ក្តីស្រឡាញ់​ពី​មិត្ត​អ្នកអាន​។
​ ​

​រឿង Jane Eyre
​ដោយ​៖ Charlotte Bronte
​នេះ​ជា​ប្រលោមលោក​ប្រភេទ​អាថ៍កំបាំង​បែប​ព្រឺព្រួច​និយាយ​ពី​ក្មេងស្រី​កំព្រា​ដែល​ត្រូវ​គេ​ធ្វើបាប និង​មាក់ងាយ​។ ក៏ប៉ុន្តែ​ការលំបាក​ទាំងនេះ​កាន់តែ​ធ្វើឱ្យ​នាង​មាន​ភាពរឹងមាំ និង​ប្រយ័ត្នប្រយែង​ជាង​មុន​។ នាង Jane Eyre បាន​ទទួល​ការងារ​ជា​អ្នក​មើល​ថែ​នៅ Thornfield ហើយក៏​បាន​ស្រឡាញ់គ្នា​ជាមួយ​លោក Rochester ដែល​ជា​ម្ចាស់​របស់​នាង​។ រឿងរ៉ាវ​ក្រោយមកទៀត​គឺ​ច្បាស់​ជា​ធ្វើឱ្យ​អ្នកអាន​ភ្ញាក់ផ្អើល​មិន​ខាន​។ ប្រលោមលោក​មួយ​នេះ​លាតត្រដាង​នូវ​អារម្មណ៍​គ្រប់​ប្រភេទ នេះ​ហើយ​ជា​មូលហេតុ​ធ្វើ​ឱ្យ​ប្រិយមិត្ត​ជាច្រើន​ចូលចិត្ត​អាន​ប្រលោមលោក​នេះ​យ៉ាងខ្លាំង​។

រឿង Fahrenheit 451
​ដោយ​៖ Ray Bradbury
​នេះ​ជា​ស្នាដៃ​និពន្ធ​ដ៏​ល្អ​បំផុត​មួយ​ក្នុងចំណោម​ស្នាដៃ​និពន្ធ​ឆ្នើម​ដទៃទៀត​របស់​លោក Ray Bradbury ។ រឿង​នេះ​គឺ​និយាយ​ពី​ប្រទេស​អាមេរិក​នា​អនាគតកាល​ដែល​បង្កើត​ច្បាប់​ឱ្យ​មាន​ការដុត​បំផ្លាញ​ចោល​នូវ​សៀវភៅ​គ្រប់​ប្រភេទ​។ ពេល​ដែល​ប្រកប​ការងារ​ជា​អ្នក​ដុត​បំផ្លាញ​សៀវភៅ​យូរ​ទៅៗ ធ្វើឱ្យ​តួអង្គ​ក្នុង​រឿង​នេះ​ចាប់ផ្តើម​ត្រិះរិះ​ពិចារណា​ពី​ការបាត់បង់​ប្រវត្តិសាស្ត្រ រឿងរ៉ាវ​ដែល​នៅ​សេសសល់ និង​រឿងរ៉ាវ​ដែល​ត្រូវ​ចែករំលែក​ទៅ​កាន់​ក្មេងជំនាន់ក្រោយ​។​

​រឿង​៖ The Catcher in the Rye
​ដោយ​៖ J.D. Salinger
​សម្រាប់​មនុស្ស​មួយចំនួន​គឺ​ចាត់ទុក​ប្រលោមលោក​រឿង​នេះ​ជា​រឿងចម្រូងចម្រាស់​ដោយសា​រ​តែ​រឿង​នេះ​គឺ​និយាយ​អំពី​ជីវិត​យុវវ័យ​ទំនើ​ង និង​ទំនាក់ទំនង​របស់​គេ​ជាមួយ​សង្គម​ខាងក្រៅ​។ ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់ៗ​សុទ្ធតែ​ធ្លាប់​ជួប​ការលំបាក​ក្នុង​ការ​កំណត់​គោលដៅ​ជីវិត​។ ហើយ​សៀវភៅ​មួយ​ក្បាល​នេះ​ទទួលបាន​ការពេញនិយម​យ៉ាងខ្លាំង​ពី​សំណាក់​មនុស្ស​វ័យក្មេង​ដែល​ចាប់ផ្តើម​ងឿងឆ្ងល់​ពី​ជីវិត និង​មិន​ដឹង​ថា​ខ្លួន​ត្រូវ​ដើរ​ផ្លូវ​ណា​នៃ​ជីវិត​ឱ្យ​ប្រាកដ​។​

រឿង Anna Karenina
​ដោយ​៖ Leo Tolstoy
​អ្នកខ្លះ​ហៅ​ប្រលោមលោក​នេះ​ថា​ជា​ប្រភេទ​រឿង​បែប “​រឿងប្រឌិត​ផ្អែក​តាម​រឿង​ពិត​”​។ ប្រលោមលោក​នេះ​គឺ​និយាយ​ពី​សាច់​រឿង​កើត​ឡើង​នៅក្នុង​របប​សក្តិភូមិ​រុស្ស៊ី​នា​ចុង​សតវត្សរ៍​ទី​១៩ ដែល​រឿងរ៉ាវ​ទាំងនេះ​មក​ទល់​សព្វថ្ងៃ​ក៏​នៅតែ​កើត​មាន​ដែរ​។ ប្រលោមលោក​នេះ​នៅ​តែ​ទទួលបាន​ប្រជាប្រិយភាព​មិន​ថា​កន្លង​ទៅ​យូរ​ឆ្នាំ​ហើយ​ក៏​ដោយ​។ ប្រលោមលោក​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ស្នាដៃ​និពន្ធ​ដ៏​ឆ្នើម​បំផុត​។ ហេតុ​អ្វី​ទៅ​? នេះ​ក៏​ព្រោះ​តែ​អ្នកនិពន្ធ Anna Karenina បាន​សរសេរ​អំពី​ការរង​សម្ពាធ​នៃ​ច្បាប់​ដែល​សង្គម​នោះ​បាន​ចែង និង​ការមិន​ពេញចិត្ត​ចំពោះ​ច្បាប់​ទាំងនោះ​។ រាល់​ផ្នែក​នីមួយៗ​សុទ្ធតែ​មាន​ច្បាប់​កំណត់​ជាក់លាក់​តួយ៉ាង​ដូចជា​ការចិញ្ចឹម និង​ប្រៀនប្រដៅ​កូនៗ​តាម​វណ្ណៈ ការរៀប​អាពាហ៍ពិពាហ៍ នយោបាយ មុខរបរ និង​ទ្រព្យសម្បត្តិ​។ តើ​នឹង​មាន​រឿង​អ្វី​កើតឡើង​ប្រសិនបើ​អ្នក​មិន​ចង់​គោរព​ទៅតាម​ច្បាប់​ហួសហេតុ​ទាំងនោះ​? តើ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​អ្នកនឹង​មានប្រតិកម្ម​បែបណា​ដែរ​?


Copyright © 2018 Ladies Magazine Cambodia.