Connect with us

Health & Fitness

អនាម័យ​មាត់​ធ្មេញ​ល្អ​

គេ​តែង​និយាយថា “​ស្នាមញញឹម​គឺជា​ចំណុច​ដ៏​ទាក់ទាញ​បំផុត​របស់​នារី​។​” មិន​ខុស​ទេ ប៉ុន្តែ​នារី​ម្នាក់​នោះ​នឹង​កាន់តែ​

គេ​តែង​និយាយថា “​ស្នាមញញឹម​គឺជា​ចំណុច​ដ៏​ទាក់ទាញ​បំផុត​របស់​នារី​។​” មិន​ខុស​ទេ ប៉ុន្តែ​នារី​ម្នាក់​នោះ​នឹង​កាន់តែ​ស្រស់​ស្អាត​ប្រសិន បើ​នាង​មាន​ធ្មេញ​ស​ចែងចាំង​អម​មក​ជាមួយ​ស្នាមញញឹម​មួយ​នេះ​។

​ជាដំបូង យើង​ត្រូវ​ដឹង​ថា​បាក់តេរី​គឺ​អាច​រស់នៅ​ក្នុង​មាត់​របស់​យើង​បាន​នៅក្នុង​ទម្រង់​ជា​កំណក​បាក់តេរី​លើ​ធ្មេញ ហើយ​បាក់តេរី​ទាំងនេះ​បង្កឱ្យមាន​ដង្កូវ​ស៊ី​ធ្មេញ និង​រលាក​អញ្ចាញធ្មេញ​បាន និង​អាច​ឈាន​រហូត​ដល់​ជំងឺ​រលាក​អញ្ចាញធ្មេញ​ធ្ងន់ធ្ងរ​។ ដូច្នេះ​ដើម្បី​ញញឹម​ប្រកបដោយ​ភាពស្រស់ស្អាត ជាដំបូង​អ្នក​ត្រូវ​ថែរក្សា​សុខភាព​មាត់​ធ្មេញ​របស់​អ្នក​ឱ្យ​ល្អ​។ អ្នក​ត្រូវ​អនុវត្ត​អនាម័យ​មាត់​ធ្មេញ​ឱ្យបាន​ល្អ​ជា​រៀងរាល់ថ្ងៃ​។​

Portrait of beautiful with perfect smile. Isolated on white.

​តើ​អ្វី​ទៅ​ជា​កំណក​បាក់តេរី​?
​កំណក​បាក់តេរី​ជា​កំណក​ស្អិត​ដែល​ពូន​ផ្តុំ​ទៅ​ដោយ​បាក់តេរី​។ វា​នៅ​ជាប់​ធ្មេញ​គ្រប់កន្លែង រួម​ទាំង​កន្លែង​ដែល​ច្រាស​ដុសធ្មេញ​ដុស​មិន​ដល់​។ ភាគច្រើន​អាហារ​ដែល​យើង​ទទួល​ទាន ជាពិសេស​ប្រភេទ​អាហារ​ដែល​ផ្សំ​ដោយ​ធញ្ញជាតិ​ដូចជា​នំ​បុ័ង នំ​ស្រួយ Cracker នំ​សឺ​រៀល និង​អាហារ​ដែល​មាន​ជាតិ​ស្ករ​ដទៃទៀត អាច​ធ្វើឱ្យ​បាក់តេរី​នៅ​ក្នុង​មាត់​ផលិត​ជាតិ​អាស៊ីដ​បាន​។ នៅពេលដែល​មាន​កំណក​នេះហើយ វា​នឹង​ផលិត​សារធាតុ​ជាច្រើន​ដែល​អាច​ប៉ះពាល់​ដល់​អញ្ចាញធ្មេញ​ធ្វើឱ្យ​អញ្ចាញធ្មេញ​របស់​អ្នក​ឡើង​ក្រហម ឆាប់​ស្រៀវ និង​ឧស្សាហ៍​ហូរឈាម ហើយ​អាច​ឈានទៅដល់​ជំងឺ​អញ្ចាញធ្មេញ​ទៀតផង​។ ក្នុង​ករណី​ខ្លះ អញ្ចាញធ្មេញ​នេះ​អាច​ហើប​ចេញពី​ធ្មេញ ផ្ទុក​ទៅដោយ​បាក់តេរី និង​ខ្ទុះ​។ ប្រសិនបើ​អ្នក​មិន​ព្យាបាល​អញ្ចាញធ្មេញ​ឱ្យបាន​ល្អ​ទេ នោះ​ឆ្អឹង​ជុំវិញ​ធ្មេញ​អាច​នឹង​ត្រូវ​បំផ្លាញ រីឯ​ធ្មេញ​ក៏​ចាប់ផ្តើម​រលុង ហើយ​ចាំបាច់​ត្រូវ​ដកចេញ​។

Smiling young woman with healthy teeth holding a tooth brush

​វិធី​ដើម្បី​ទទួលបាន​សុខភាព​មាត់​ធ្មេញ​ល្អ​គឺ​ត្រូវ​កម្ចាត់​កំណក​ទាំងនេះ​ចេញ​តាម​រយៈ​ការ​ដុស​និង​សម្អាត​ធ្មេញ​ឱ្យបាន​ត្រឹមត្រូវ​ជា​រៀងរាល់ថ្ងៃ​។ ដុសធ្មេញ​របស់​អ្នក​ឱ្យបាន​ពីរដង​ក្នុង​មួយ​ថ្ងៃ​ជាមួយ​ច្រាស​ទន់​ល្អ​។ ទំហំ និង​រាងរៅ​ច្រាស​ដុសធ្មេញ​គួរតែ​សមល្ម​នឹង​ទំហំ​មាត់​របស់អ្នក និង​ងាយស្រួល​ឱ្យ​អ្នក​អាច​ដុសធ្មេញ​បាន​គ្រប់​កន្លុកកន្លៀត​។ ម្យ៉ាងទៀត ចូរ​ប្រើ​ថ្នាំដុសធ្មេញ​ដែលមាន​សារធាតុ​ប្រឆាំងនឹង​បាក់តេរី​ដូចជា​សារធាតុ​ភ្លុយអរ​ដើម្បី​ការពារ​ធ្មេញ​អ្នក​ពី​ការ​ពុកផុយ​។ ប្រើ​ខ្សែ​សម្អាត​ធ្មេញ​មួយ​ថ្ងៃ​ម្តង ឬ​ប្រើ​ទឹក​ខ្ពុរមាត់​ដើម្បី​សម្អាត​ចន្លោះ​ធ្មេញ​ដែល​ច្រាស​ដុសធ្មេញ​ដុស​មិន​ដល់​។

woman cleaning tooth with floss

​របៀប​ដុសធ្មេញ​ឱ្យបាន​ត្រឹមត្រូវ​
. ដាក់​ច្រាស​ដុសធ្មេញ​កែង​នឹង​អញ្ចាញធ្មេញ​នៅ​មុំ ៤៥ ដឺ​ក្រេ​។​
. រុញ​ច្រាស​ដុសធ្មេញ​ចុះឡើង​កាត់​ទទឹង​ធ្មេញ​ថ្នមៗ​ក្នុង​ចម្ងាយ​ខ្លីៗ​។​
. ដុសធ្មេញ​ផ្ទៃ​ខាងក្រៅ ផ្ទៃ​ខាងក្នុង និង​ផ្ទៃ​ខាងលើ (​កន្លែង​ទំពារ​)​។​
. ប្រើ​ចុង​ច្រាស ដើម្បី​សម្អាត​ផ្ទៃ​ខាង​ក្នុងនៃ​ធ្មេញ​មុខ ដោយ​ដុស​ថ្នមៗ​ពីលើ​ចុះក្រោម​។​
. ដុស​អណ្តាត​របស់​អ្នក​ដើម្បី​សម្អាត​បាក់តេរី និង​ជួយ​ឱ្យ​អ្នក​មាន​ខ្យល់​ដង្ហើម​ស្រស់ថ្លា​។
​ការប្រើ​ខ្សែ​ដើម្បី​សម្អាត​ធ្មេញ​
. កាត់​ខ្សែ​សម្អាត​ធ្មេញ​ប្រវែង ១៨ អ៊ី​ញ រួច​មូរ​វា​ជុំវិញ​ដៃ​កណ្តាល​ទាំងសងខាង​។ បន្តឹង​ខ្សែ​ឱ្យ​តឹង​ដោយ​ប្រើ​ដៃ​ចង្អុល និង​មេដៃ​។​
. ដាក់​ខ្សែ​នៅ​ចន្លោះ​ធ្មេញ​រួច​ត្រដុស​ទៅមក​ថ្នមៗ​។​
. នៅពេល​ដែល​ខ្សែ​ប៉ះ​នឹង​អញ្ចាញ​ធ្មេញ ចូរ​ទាញ​ខ្សែ​ឱ្យ​កោង​ជា​រាង​អក្សរ C ទល់​ជាមួយ​ធ្មេញ​មួយ​។ រួច​ហើយ​អូស​វា​ថ្នមៗ​នៅ​ចន្លោះ​អញ្ចាញ និង​ធ្មេញ​។​
. ទាញ​ខ្សែ​មក​ដាក់​នៅ​ចន្លោះ​ធ្មេញ​មុខ រួច​ទាញ​ខ្សែ​ចុះឡើង និង​រំកិល​ខ្សែ​ទៅតាម​រាងរៅ​ធ្មេញ​។
. កាន់​ខ្សែ​ឱ្យ​តឹង​ទល់​នឹង​ធ្មេញ​។ រួច​ត្រដុស​ខ្សែ​ថ្នមៗ​ទល់​នឹង​ធ្មេញ រួច​ទាញ​ខ្សែ​ចេញពី​អញ្ចាញ​តាមរយៈ​ការ​ទាញ​ចុះឡើង​។
. អនុវត្ត​បែបនេះ​ដដែលៗ​ចំពោះ​ធ្មេញ​ដែល​នៅសល់​ដទៃទៀត​៕

Health & Fitness

​ទទួលបាន​រាង​ស្រ​ឡូ​ន​ស្អាត​ជាមួយ​ចលនា​ទាំង ១០

កាត់បន្ថយ​កាឡូរី​ជាមួយ​ការ​ធ្វើ​លំ​ហាត់ប្រាណ​

កាត់បន្ថយ​កាឡូរី​ជាមួយ​ការ​ធ្វើ​លំ​ហាត់ប្រាណ​
​ទទួលបាន​រាង​ស្រ​ឡូ​ន​ស្អាត​ជាមួយ​ចលនា​ទាំង ១០ ខាងក្រោម​នេះ​


១ ចលនា​អង្គុយច្រហោង​រួច​លោត​ឡើង​លើ​៖ ផ្លាស់ប្ដូរ​ចលនា​ពី​ឈរ មក​អង្គុយច្រហោង រួច​អាពុយ​អា​ហ្វង់​ដើម្បី​ពង្រឹង​សាច់ដុំ​របស់​អ្នក​។​

២ ចលនា​ហក់​កន្ធែកជើង​រួច​បោះដៃ​ឡើងលើ​៖ ចលនា​បែបនេះ​អាច​ជួយ​ពង្រឹង​អត្រា​បេះដូង​របស់​អ្នក​ឱ្យ​មាន​លំនឹង​ល្អ​។​

៣ ចលនា​ឡើង​ភ្នំ​៖ ចលនា​នេះ​ជួយ​ឱ្យ​អ្នក​អាច​ពង្រឹង​សាច់ដុំ​ជើង រួម​នឹង​សាច់ដុំ​ក្បាលពោះ​។​

៤ ចលនា​លោត​កង្កែប​៖ ចលនា​ដាក់​បាតដៃ​ទ្រ​ទម្ងន់​ដងខ្លួន រួច​ហត់​អង្គុយច្រហោង​មើលទៅ​ហាក់ដូចជា​ធម្មតា ប៉ុន្តែ​អ្នក​នឹងមាន​អារម្មណ៍​ថា​អ្នក​ដូចជា​បាន​កម្ដៅ​សាច់ដុំ​រយៈពេល ៣០ វិនាទី​។ អ្នក​ត្រូវ​ចាប់ផ្ដើម​ដំបូង​ដោយ​ចលនា​ដាក់​បាតដៃ​ទ្រ​ទម្ងន់​ដងខ្លួន​។ រួច​បោះ​ជើង​របស់​អ្នក​ឱ្យ​នៅ​ខាងក្រៅ​ដៃ រួច​រក្សា​ចលនា​អង្គុយច្រហោង​មួយសន្ទុះ ដោយ​នៅ​តែ​រក្សា​ដៃ​របស់​អ្នក​នៅ​ដដែល រួច​ត្រឡប់​ទៅកាន់​ចលនា​បាតដៃ​ទ្រ​ទម្ងន់​ដងខ្លួន​វិញ​។ ធ្វើ​ឡើង​វិញ​ដដែលៗ​ឱ្យបាន​ឆាប់រហ័ស​។ (​អនុវត្ត​ចលនា​ទី ១ ដល់​ទី ៤ ចំនួន ១០​ដង​)

Runner athlete running on stairs.

៥ ចលនា​រត់​ឡើង​ជណ្ដើរ​៖ រត់​ឡើង​ចុះ​ជណ្ដើរ​នៅផ្ទះ ឬ​នៅ​កន្លែងធ្វើការ ការធ្វើ​បែប​នេះ​នឹង​ធ្វើឱ្យ​ទម្រង់​គូថរ​បស់​អ្នក​ស្អាត​។

៦ ចលនា​បន្ទន់​ជង្គង់​មួយ​ចំហៀង​រួច​ដើរ​ទៅ​មុខ​៖ ចលនា​នេះ​ជួយ​អ្នក​រក្សាបាន​នូវ​តុល្យភាព​សាច់ដុំ​ក្បាលពោះ និង​រាងកាយ​ផ្នែក​ខាងក្រោម​របស់​អ្នក​ផងដែរ​។ អនុវត្ត​ក្នុង​ចលនា​រហ័ស ប៉ុន្តែ​អ្នក​ត្រូវ​ធ្វើយ៉ាងណា​កុំ​ឱ្យ​ជង្គង់ និង​កែងជើង​របស់​អ្នក​កើត​មាន​អាការ​ឈឺ​ចុកចាប់​។ នេះ​ជា​វិធី​ដែល​អាច​អាច​អនុវត្ត​វា​បាន​យ៉ាង​ត្រឹមត្រូវ​។​

៧ ចលនា​លើក​ជង្គង់​ឡើង​លើ​ឱ្យ​ខ្ពស់​៖ ធ្វើ​ចលនា​រត់​មួយ​កន្លែង​ខណៈ​ដែល​អ្នក​អាច​ពង្រឹង​សាច់ដុំ និង​ធ្វើ​ចលនា​ដៃ​ក្នុងពេល​តែមួយ​​​បាន​។ គោលដៅ​នៃ​ចលនា​នេះ​គឺ​លើក​ជង្គង់​របស់​អ្នក​ឱ្យ​ខ្ពស់ ហើយ​អ្នក​ត្រូវ​រក្សា​លំនឹង​ដងខ្លួន​ព្រោះថា​អ្នក​ត្រូវ​ធ្វើ​ចលនា​លឿន​។

៨ ផ្គុំ​ជើង​ទាំង​ពីរ​រួច​លោត​ទៅ​មក​៖ ធ្វើ​ចលនា​ដោយ​លោត​តិចៗ ពី​ផ្នែក​មួយ​ទៅ​ផ្នែក​មួយ​ផ្សេងទៀត​។​

 

៩ អង្គុយច្រហោង​រួច​ហក់​ឡើងលើ​៖ ចាប់ផ្ដើម​ដោយ​ធ្វើ​ចលនា​អង្គុយ​ច្រហោង បន្ទាប់​មក​ប្រឹង​ហក់​ឡើង​លើ​ឱ្យ​ត្រង់​ខ្លួន​។ នៅពេល​ដែល​អ្នក​ទំលាក់ខ្លួន​ចុះ​មកក្រោម​វិញ អ្នក​ត្រូវ​តែ​ត្រឡប់​ទៅ​កាន់​ចលនា​អង្គុយច្រហោង​វិញ​ដើម្បី​បញ្ចប់​ចលនា​មួយ​។ នៅពេល​ដែល​អ្នក​ទម្លាក់​ខ្លួន​ចុះ​មក​វិញ អ្នក​ត្រូវ​តែ​ព្យាយាម​ធ្វើ​យ៉ាងណា​កុំឱ្យ​លាន់ឮ​សម្លេង​តាម​ដែល​អាច​ធ្វើទៅបាន ដែល​វា​ពិតជា​ត្រូវការ​ឱ្យ​អ្នក​ចេះ​រក្សា​លំនឹង​ខ្លួន​ខ្លាំងណាស់​។

១០ លោត​ឡើង​ជាន់​ប្រអប់​រួច​លោត​ចុះ​ក្រោម​៖ រក​កាំជណ្ដើរ​(​សម្រាប់​ហាត់ប្រាណ​) កៅអី ឬ​ប្រអប់​ណាមួយ (​ឬ​លោត​ជាន់​លើ​ជណ្ដើរ​ស្រមើស្រមៃ​) ហើយ​បោះ​ម្រាមជើង​ខាងឆ្វេង​ទៅលើ​ប្រអប់​នោះ រួច​លោត​ប្ដូរ​ជើង​ដោយ​បោះ​ម្រាមជើង​ស្ដាំ​ឡើង​លើ​ប្រអប់​ម្ដងវិញ​។​

​អនុវត្ត​ចលនា​ទាំងអស់​ឡើង​វិញ​ចំនួន ៥ ដង​៕

Continue Reading

Health & Fitness

ទទួល​និង​ផ្ដល់​អស់​ពី​បេះ​ដូង​

​ច​ក្រា​បេះដូង​

​ច​ក្រា​បេះដូង​
​ពាក្យ​សំស្ក្រឹត​៖ អាណា​ហា​តា មានន័យ​ថា «​មិន​វាយប្រហារ​» ឬ «​មិន​ឈឺចាប់​»
​ពណ៌​៖ បៃតង​
​ទីតាំង​៖ ចំណុចកណ្ដាល​ច​ក្រា​ទាំង​៧
​មែន​ត្រា​៖ អំ ម៉ានិ ផាដ​មិ ហុម​


​សេចក្ដីស្នេហា​ត្រូវបាន​ផ្ដល់ជូន​និង​ទទួល​តាមរយៈ​ចំណុច​ស្នូល​នៃ​ថាមពល ក៏​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ច​ក្រា​បេះដូង​ផងដែឬ​។ ច​ក្រា​បេះដូង​ត្រូវ​បាន​គេ​គិត​ថា​ជា​អ្វីៗ​ដែល​ជាប់​ទាក់ទង​ទៅនឹង​បេះដូង​។ តើ​អ្នក​មាន​អារម្មណ៍​ថា​ត្រូវ​គេ​ស្រឡាញ់ ឬ​ស្រឡាញ់​គេ​វិញ​ដែរ​ឬ​?
​សមតុល្យ​នៅក្នុង​បេះដូង​គឺមាន​សារសំខាន់​ណាស់ ហើយ​បើ​គ្មាន​សមតុល្យ​សុខភាព​ទេ ស្វាមីភរិយា​ជាច្រើន​គូ​នឹង​ប្រឹង​តស៊ូ​ជាមួយនឹង​សមតុល្យ​មិន​ត្រឹមត្រូវ​របស់​បុគ្គល​ម្នាក់​ដែល​ស្រឡាញ់​ជាង​អ្វី​ដទៃ និង​កសាង​នូវ​ការ​អាក់​អន់ចិត្ដ ឬ​ការ​អស់កម្លាំង​ពី​ការផ្ដល់ ផ្ដល់ ផ្ដល់ ដោយ​គ្មាន​ការ​តបស្នង​។

Frau, Mann, Liebespaar, Haar, bruenett, braunhaarig, dunkelhaarig, innen, Erotik, erotisch, Sex, nackt, kuessen, Kuss, Leidenschaft, leidenschaftlich, Hingabe, verfuehren, Verfuehrung, Liebesspiel, sexy, Umarmung, umarmen, Naehe, liegen, Lust, Bett, lustvoll Bildrecht: Keine Einschraenkungen der Urheberrechte bekannt. Bildrecht: Dieses Motiv wird weltweit exklusiv ueber Picture Press und seine Partneragenturen vertrieben. Bildrecht: Fuer dieses Motiv liegt ein Model-Release vor. Schlagworte:Schlagworte, Paar, Hingabe, People, Leidenschaft, Ausdruck Neutral, Sexualitaet

​ច​ក្រា​បេះដូង​មិន​ត្រឹមតែ​ជាប់ទាក់ទង​ទៅ​នឹង​សេចក្ដីស្នេហា​ជាមួយនឹង​ដៃគូ​ដ៏​ស្និទ្ធស្នាល​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ជាមួយ​នឹង​ក្រុមគ្រួសារ មិត្ដភ័ក្ដិ និង​ខ្លួនឯង​ផងដែរ​។ គ្រប់​គ្នា​ចង់ឱ្យ​គេ​ស្រឡាញ់​។ អ្នក​ចង់​បាន​នូវ​ការស្រឡាញ់​ខ្លួនឯង​ពេញ​មួយ​ជីវិត​របស់​អ្នក​ផងដែរ ហើយ​ថា​ភាពស្និទ្ធស្នាល​គឺ​ជាប់​ទាក់ទង​គ្នា​ទៅ​នឹង​ថាមពល​នៅក្បែរ​ច​ក្រា​បេះដូង​នេះឯង​។


​អ្វី​ដែល​សំខាន់​គឺ​ត្រូវ​បើក​បេះដូង និង​ប្រយ័ត្នប្រយែង​ចំពោះ​អ្វី​ដែល​អ្នក​ផ្ដល់​នូវ​សេចក្ដីស្រឡាញ់ និង​ទទួលបាន​នូវ​សេចក្ដីស្រឡាញ់​។ មនុស្ស​ភាគច្រើន​បិទ​បេះដូង​របស់​ពួកគេ​ដោយសារតែ​រឿង​អតីតកាល​ដ៏​ឈឺចាប់ និង​ភ័យខ្លាច​ចំពោះ​ភាព​ងាយ​ទទួលរង ប៉ុន្ដែ​ភាព​ងាយ​ទទួលរង​មិន​ត្រឹមតែ​ជា​ភាព​ខ្សោយ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​គឺជា​ភាពខ្លាំង ហើយ​ប្រសិនបើ​អ្នក​មិន​ធ្លាប់​ទទួលរង​បញ្ហា​នេះ​ទេ បេះដូង​របស់​អ្នក​ក៏​នឹង​មិន​បើកចំហ​ចំពោះ​សក្ដានុពល​នៃ​សេចក្ដីស្រឡាញ់​នោះទេ​។ ចូរ​រៀន​បើកចំហ​ខ្លួនឯង​ទៅរក​សេចក្ដីស្រឡាញ់​ឥត​លក្ខខណ្ឌ​និង​មេត្ដាធម៌​៕


​អ្នក​ស័ក្ដិសម​ទទួលបាន​នូវ​សេចក្ដីស្រឡាញ់​!​

Continue Reading

Health & Fitness

​ឈរ​ហាត់ប្រាណ​ដោយ​ប្រើ​ច្រវា​ទូក​

អុំទូក​ហាត់ប្រាណ​

អុំទូក​ហាត់ប្រាណ​
​ឈរ​ហាត់ប្រាណ​ដោយ​ប្រើ​ច្រវា​ទូក

លើ​ក​មួយ​កំណាត់​ខ្លួន​ឡើង​
​ប្រើ​ស្មា ដៃ និង​ទ្រូង​
-​ចាប់ផ្ដើម​ជាមួយ​នឹង​ដងខ្លួន​ពេញជំហរ​ក្នុង​ទឹក​នៅ​ក្បែរ​ទូក​ក្ដារ​មួយ​
-​ដាក់​ដៃ​ប្រប​ស្មា​នៅក្បែរ​កណ្ដាល​ក្ដារ​ទូក​
-​ដាក់​ចុះ​ក្រោម​ទាល់តែ​ដៃ​លាដ៍​ត្រង់​
-​ដងខ្លួន​របស់​អ្នក​គួរតែ​លើក​ឱ្យ​ផុត​ពី​ទឹក ដោយ​ទប់​ទម្ងន់​របស់​អ្នក​
-​បន្ទាប​ចុះ​ក្រោយ​យឺតៗ​
-​អនុវត្ដ​ម្ដងទៀត​


បណ្ដែត​ខ្លួន​សម្រក​ជាតិ​ខ្លាញ់​
​ប្រើ​ដៃ ទ្រូង សាច់ដុំ​ពោះ និង​គូទ​
-​ចាប់ផ្ដើម​ដោយ​គេង​ផ្អៀង​មក​ខាងស្ដាំ ដោយ​សណ្ដូកជើង​ដាក់​គរ​លើ​គ្នា ហើយ​បន្ទន់​ជង្គង់​
-​ដាក់​បាតដៃ​ឆ្វេង​របស់​អ្នក​នៅលើ​ទូ​កក្ដារ​ពីមុខ​ទ្រូង ដៃស្ដាំ​ដាក់​លើ​ស្មា​ឆ្វេង​
-​បោះដៃ​ឆ្វេង​ទៅរ​កក្ដារ​ទូក ហើយ​លើក​ដងខ្លួន​របស់​អ្នក​ឱ្យ​ខ្ពស់​តាម​ដែល​អាច​ធ្វើបាន​
-​បន្ទាប​ខ្នង​ចុះក្រោម ហើយ​អនុវត្ដ​ម្ដងទៀត​


​ប្ដូរ​ដងខ្លួន​ចុះឡើង​
​ប្រើ​ស្មា ដៃ ខ្នង និង​សាច់ដុំ​ពោះ​
-​ឈរ​កន្ធែកជើង​នៅលើ​ក្ដារ​ទូក​
-​ដាក់​ច្រវា​នៅ​ពីមុខ​អ្នក​ជា​មួយ​ដៃ​ឆ្វេង​កាន់​ផ្នែក​ខាងលើ ហើយ​ដៃស្ដាំ​របស់​អ្នក​កាន់​ផ្នែក​ខាងក្រោម​ថ្នមៗ
-​អុំ​តិចៗ​បណ្ដែត​ពី​លើទឹក ប៉ុន្ដែ​កុំ​ធ្វើឱ្យ​លិច​ចូល​ទៅក្នុង​ទឹក​
-​ប្ដូរ​ដងខ្លួន​របស់​អ្នក​ទៅ​ម្ខាង​ទៀត​ឱ្យ​លឿន ខណៈពេល​កំពុង​តែ​សកម្ម​នោះ​

​គេង​ផ្ងាព​ត់​ខ្លួន​ចុះ​ឡើង
​ប្រើ​សាច់ដុំ​ពោះ និង​ខ្នង​
-​ចាប់ផ្ដើម​ដោយ​គេង​ផ្ងារ​នៅលើ​កក្ដារ​ទូក​ដោយ​សណ្ដូក​ជើង​ឱ្យ​ត្រង់
-​កាន់​ច្រវា និង​បោះដៃ​ទៅ​មុខ​ដាក់​លើ​ភ្លៅ​របស់​អ្នក
-​ពត់​ខ្លួន​ឱ្យ​ខ្លាំង
-​បន្ទន់​ជង្គង់ និង​ឆ្លាស់​ដងខ្លួន ហើយ​អុំ​ទៅ​ផ្នែក​ខាងស្ដាំ​
-​អនុវត្ដ​ឡើងវិញ​ដោយ​ត្រឡប់​ទៅ​ផ្នែក​ម្ខាង​ទៀត​


អ្នក​ត្រូវ​ប្រឹង​នៅត្រង់​ត្រគាក
​ប្រើ​សាច់ដុំ​ពោះ
-​ចាប់ផ្ដើម​ដោយ​គេង​ផ្ងា ដោយ​លើកជើង​ឡើង​លើ​
-​ប្រើ​ដៃ​របស់​អ្នក​ចាប់​ក្ដារ​ទូក​ឱ្យ​ណែន​ដែល​ស្ថិត​នៅ​កៀក​នឹង​ក្បាល​របស់​អ្នក​
-​លើក​ត្រគាក​ឡើងលើ ខណៈពេល​ឆ្លាស់​ទៅ​លើ​ក​ត្រគាក​ស្ដាំ​ម្ដង​ឆ្ពោះទៅ​រក​ស្មា​ឆ្វេង​
-​បន្ទាប​ត្រគាក​មក​ក្រោយ​បន្ដិច ឱ្យ​ប្រប​ទៅ​នឹង​ទូក​ក្ដារ
-​លើក​និង​ប្ដូរ​ត្រគាក​ទៅរ​កក្ដារ​ទូក ពេល​នេះ​លើក​ត្រគាក​ឆ្វេង​ទៅ​ស្មា​ខាងស្ដាំ

​ប្រើ​កម្លាំង​ច្រហោង​
​ប្រើ​គូទ ជើង សាច់ដុំ​ពោះ និង​ស្មា​
-​ចាប់ផ្ដើម​ដំបូង​ដោយ​អង្គុយច្រហោង​ឱ្យ​ធំ​
-​កន្ធែកជើង​ឱ្យ​ធំ​ហើយ​ឱ្យ​កែងដៃ​ប៉ះ​នឹង​ជង្គង់​
-​ប្រើ​ដៃ​កាន់​ច្រវា​នៅជាប់​នឹង​ទ្រូង​របស់​អ្នក​
-​លើក​ចុងជើង​ឡើង​លើ និង​លើក​ច្រវា​ពី​មុខ​អ្នក​
-​អនុវត្ដ​ឡើងវិញ​


​ប្រើ​កម្លាំង​សង្កត់​ទាញ​
​ប្រើ​ស្មា ខ្នង និង​ដៃ​
-​ចាប់ផ្ដើម​ដោយ​ឈរ​នៅលើ​ក្ដារ​ទូក ដោយ​កន្ធែកជើង​ចេញ​ពី​គ្នា​
-​កាន់​ច្រវា​នៅ​នឹង​ដៃ​ដោយ​លាដៃ​ចេញ​ពី​គ្នា​ចូល​ក្នុង​និង​ចេញ​ក្រៅ​
-​នៅពេល​ដែល​ដៃ​សន្ធឹង​លើក​ផុត​ក្បាល ព្យាយាម​ទាញ​ច្រវា​ពី​ម្ខាង​ទៅ​ម្ខាង​ទៀត​ដោយ​ប្រើ​ដៃ​របស់​អ្នក (​ដូចជា​លេង​ទាញព្រ័ត្រ​ដោយ​ខ្លួនឯង​)
-​បន្ទាបខ្លួន​ចុះ​ក្រោយ​
-​អនុវត្ដ​ឡើងវិញ​៕

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.