Connect with us

Travel

អច្ឆរិយវត្ថុ​នៅ Dracula Land ប្រទេស​រ៉ូ​ម៉ានី​

​រ៉ូ​ម៉ានី​គឺជា​ប្រទេសដ៏​ធំ​ជាងគេ​បង្អស់​នៅ​ទ្វីបអឺរ៉ុប​។ ទំហំ​ផ្ទៃ​ដី​របស់​ប្រទេស​នេះ​ទាំងមូល​ត្រូវ​បាន​បែងចែក​ទៅ​កាន់

​រ៉ូ​ម៉ានី​គឺជា​ប្រទេសដ៏​ធំ​ជាងគេ​បង្អស់​នៅ​ទ្វីបអឺរ៉ុប​។ ទំហំ​ផ្ទៃ​ដី​របស់​ប្រទេស​នេះ​ទាំងមូល​ត្រូវ​បាន​បែងចែក​ទៅ​កាន់​ភ្នំ កូន​ភ្នំ និង​វាលទំនាប​ជាមួយនឹង​ជួរ​ភ្នំ​ចំនួន ១៤ នៃ​តំបន់​ភ្នំ Carpathian Mountains ដែល​គ្របដណ្ដប់​ផ្នែក​កណ្ដាល​នៃ​ផ្ទៃ​ប្រទេស​នេះ​។​
​ប្រទេស​ដ៏​ស្រស់​ស្អាត​នេះ​ប្រហែលជា​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ទី​កំណើត​នៃ​មនុស្ស​ដ៏​អាក្រក់​ដែល​មានឈ្មោះ​ថា Vlad Dracula​។ បើ​ទោះបីជា​យ៉ាងណា​ក៏ដោយ​ក្រៅពី​តួអង្គ Count Dracula ពិភពលោក​កំពុង​តែ​រុករក​អច្ឆរិយវត្ថុ​ផ្សេង​ទៀត​ដែល​មាន​នៅ​ទីនោះ​។ មាន​ទីក្រុង​ចម្រុះ​ពណ៌​ជាច្រើន តំបន់ភ្នំ Carpathian Mountains ទេសភាព​ព្រៃព្រឹក្សា​ដ៏​ស្រស់ស្អាត ទីក្រុង​ប្រវត្តិសាស្ត្រ រួម​ទាំង​ប្រាសាទ​ដ៏​អាថ៌កំបាំង​ជាច្រើន​ផ្សេង​ទៀត​។ ជាមួយនឹង​ស្ថាបត្យកម្ម​របស់​ប្រទេស​រ៉ូ​ម៉ានី ស្ថាបត្យកម្ម​បែប Baroque និង Gothic ប្រវត្តិសាស្ត្រ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ ព្រមទាំង​ឱកាស​ដែល​អាច​គយគន់​ខ្លាឃ្មុំ និង​ចចក​នៅក្នុង​ព្រៃ វា​គ្មាន​ចម្ងល់​នោះទេ​ដែល​ថា​មនុស្ស​ជាច្រើន​បាន​ងាក​មក​ចាប់​អារម្មណ៍​ប្រទេស​រ៉ូ​ម៉ានី​នាពេល​បច្ចុប្បន្ន​នេះ​។​


​តំបន់ Lure of Count Dracula
​ក្រៅពី​លំនៅដ្ឋាន​នៅ​ឯ​តំបន់​ប្រវត្តិសាស្ត្រ Transylvania អា​រ៉ា​ម​ដ្ឋា​ន Snagov Monastery ជា​ទីកន្លែង​បញ្ចុះសព​របស់លោក និង​បន្ទាយ Poienari Fortress ដែល​មាន​កំពស់ ១៤៥៣ កាំ ដែល​ត្រូវបាន​គេ​អះអាង​ថា​ជា Vlad មាន​ពិត​នៅឯ​ប្រាសាទ Dracula’s Castle ទីកន្លែង​ផ្សេង​ទៀត​ដូចជា Princely Court នៅឯ Targoviste និង​ប្រាសាទ Bran Castle ក៏មាន​ទំនាក់ទំនង​ជាមួយ​នឹង​រឿងព្រេង Dracula ដែរ​។ បើ​ទោះបីជា​យ៉ាងណា​ក៏ដោយ​ប្រាសាទ Bran Castle ត្រូវបាន​គេ​អះអាងថា​ជា​កន្លែង​ស្នាក់នៅ​របស់ Dracula តែ​ពីរ​ទៅ​បី​យប់​តែ​ប៉ុណ្ណោះ​។ ទោះជា​យ៉ាងណា តំបន់​ទាំងអស់​នេះ​សុទ្ធតែ​មាន​ប្រយោជន៍​ក្នុង​ការស្វែងយល់​បន្ថែម​។
​ប្រាសាទ Bran Castle គឺជា​ឧទាហរណ៍​ដ៏​ល្អ​បំផុត​នៃ​ស្ថាបត្យកម្ម​ប្រាសាទ​បែប​អ៊ឺរ៉ុប​ប៉ែក​ខាងកើត និង​នៅ​តែ​ជា​កន្លែង​សម្រាប់​តម្កល់​គ្រឿង​សង្ហារឹម​ចាស់ៗ​របស់​ជនជាតិ​រ៉ូ​ម៉ានី​។

​រដ្ឋធានី Bucharest
​តំបន់​ជុំវិញ​រាជធានី Bucharest ពិតជា​គួរឱ្យ​ទាក់ទាញ​ខ្លាំងណាស់​ដែល​បង្ហាញឱ្យឃើញ​ពី​ភាពរុងរឿង​នៃ​ប្រវត្តិសាស្ត្រ​របស់ Bucharest ចាប់​ពី​សតវត្សរ៍​ទី ៥ ដល់​សតវត្សរ៍​ទី ២០​។

​សារមន្ទីរ Dimitrie Gusti National Village Museum
​គឺជា​សារមន្ទីរ​ពិន្ទុ​សាស្ត្រ​ដែល​បង្ហាញ​អំពី​ការរស់នៅ និង​វប្បធម៌​បែប​ជនបទ​។ នៅ​ទីនេះ​ផង​ដែរ អ្វី​ដែល​កាន់តែ​ទាក់ទាញ​ចិត្ត​អ្នក​មក​ទស្សនា​នោះ​គឺ​ឧបករណ៍​ត្បាល់កិន​ដែល​ដើរ​ដោយ​កម្លាំង​ខ្យល់​ធ្វើ​អំពី​ឈើ និង​ដំបូល​ប្រក់​ស្បូវ​ផងដែរ​។​


​មហា​ព្រះវិហារ​គ្រិស្ត Stavropoleos Monastery
​ព្រះវិហារ​សាសនា​គ្រិស្តអ័​រ​តូដ​ក់​ខាងកើត​សម្រាប់តែ​ដូនជី​ស្ថិត​នៅ​ទីក្រុង Bucharest សាងសង់​តាម​រចនាបទ Brâncovenes ដើម្បី​ឧទ្ទិស​ដល់​មហា​ទេវទូត​មី​កែ​ល និង​កា​ប្រៀល​។ ឈ្មោះ Stavropoleos មានន័យ​ថា “​ទីក្រុង​នៃ​ឈើ​ឆ្កាង​” ហើយ​ចំណុច​លេចធ្លោ​នៃ​ព្រះវិហារ​មួយ​នេះ​គឺ​តន្ត្រី Byzantine ដែល​បន្លឺ​តាមរយៈ​ចម្រៀង​សាសនា និង​ជា​កន្លែង​តម្កល់​សៀវភៅ​កូលិក​ហ្សិន​តន្ត្រី Byzantine ដ៏​ច្រើន​ជាង​គេ​បំផុត​នៅក្នុង​ទីក្រុង Romania​។​

​មហា​ព្រះវិហារ Sinaia
​ស្ថាបត្យកម្ម​នេះ​ត្រូវបាន​សាងសង់​ឡើង​ដើម្បី​ធ្វើ​ជា​មហា​ព្រះវិហារ និង​ជា​បន្ទាយ​ការពារ​ដ៏​រឹងមាំ​ស្ថិតនៅលើ​ដងផ្លូវ​ពី​ទីក្រុង Brasov ទៅ​កាន់​ទីក្រុង Bucharest​។ ដើមឡើយ​មហា​ព្រះវិហារ​នេះ​គឺ​ធ្វើឡើង​សម្រាប់​បព្វជិត​ចំនួន ១២ អង្គ​គង់នៅ​ដើម្បី​យកតម្រាប់​តាម​ទេវទូត​ចំនួន ១២ អង្គ ប៉ុន្តែ​លុះ​យូរ​ទៅ​ចំនួន​បព្វជិត​ក៏​កើនឡើង​កាន់តែច្រើន​។

​ទីក្រុង Sibiu
​ទីក្រុង Sibiu សម្បូរ​ពោរពេញ​ទៅ​ដោយ​សំណង់​ស្ថាបត្យកម្ម​រចនាបទ Baroque សម្បូរ​ទៅដោយ​ផ្ទះ​ស្អាតៗ ទីលាន​សួន​ដ៏​ស្រស់ស្អាត រូបចម្លាក់​ក្រុម​ទ័ព​សាក់សុង រួម​នឹង​ពិធីបុណ្យ​ដ៏​អធិកអធម​ជាច្រើន​។ កម្មវិធី​បុណ្យ​ល្ខោន​ដ៏​ល្អ​បំផុត​លើ​លោក​គឺ​ត្រូវបាន​រៀបចំ និង​ធ្វើ​ឡើង​នៅទីនេះ ឈ្មោះ​ពិធីបុណ្យ​នេះ​មាន​ភាព​សាមញ្ញា​ខ្លាំង​ណាស់​ដោយ​វា​មាន​ឈ្មោះ​ថា Sibiu International Theatre Festival​។


​ទីក្រុង Brasov៖ ជា​បេះដូង​នៃ​ប្រទេស​រ៉ូ​ម៉ានី​
Brasov ជា​ទីក្រុង​ប្រវត្តិសាស្ត្រ​ដ៏​ទាក់ទាញ​ស្ថិត​នៅ​ជួរ​ភ្នំ Carpathian ភាគខាងត្បូង​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ជម្រាលភ្នំ​ដ៏​ខៀវស្រងាត់​នៅ​ចំ​កណ្តាល​នៃ​ប្រទេស​រ៉ូ​ម៉ានី​។ គ្របដណ្តប់​ដោយ​ស្ថាបត្យកម្ម​បែប Gothic បែប Barque និង​បែបបុ​ន​វុឌ្ឍិ​សិល្បៈ ធ្វើឱ្យ​ទីក្រុង​ដែល​ពីមុន​ហ៊ុមព័ទ្ធ​ដោយ​កំពែង​នេះ​ក្លាយជា​ទីក្រុង​ដ៏​ស្រស់ស្អាត​ជាងគេ​នៅក្នុង​តំបន់​ប្រវត្តិសាស្ត្រ Transylvania​។​
​ប្រាសាទ Peleș ស្ថិតនៅក្នុង​តំបន់​ភ្នំ Carpathian នៅ​ជិត​ទីក្រុង Sinaia​។ អ្វី​ដែល​ទាក់ទាញ​បំផុត​នោះ​គឺ​ប្រាសាទ Peleș នេះ​មាន​កំពូល​ដ៏​ខ្ពស់សន្លឹម​ស្ទើរតែ​ប៉ះ​នឹង​ពពក​។ នៅ​តាម​ជញ្ជាំង​ខាងក្រៅ​ហ៊ុមព័ទ្ធ​ទៅ​ដោយ​គំនូរ​ដ៏​ស្រស់ស្អាត​គូរ​ដោយ​ដៃ និង​លម្អ​ដោយ​ស៊ុមបង្អួច​ធ្វើ​ពី​ឈើ​មាន​ក្បាច់ក្បូរ ធ្វើឱ្យ​ប្រាសាទ​មួយ​នេះ​ស្រស់​ស្អាត​តាមបែប​បុរាណ​។​

​សាងសង់​ឡើង​នៅ​សតវត្សរ៍​ទី ១៣ ប្រាសាទ Bran គឺ​តំណាង​ឱ្យ​ការ​លាយ​បញ្ចូល​គ្នា​រវាង​ប្រ​វតិ្ត​សាស្ត្រ​សម័យ​ដើម និង​សម័យ​ទំនើប បុព្វបុរស និង​ប្រពៃណី​។ ប្រាសាទ​នេះ​មិន​ត្រឹមតែ​ធ្វើឡើង​តាម​គំរូ​ដ្រា​កូឡា​នោះទេ ប្រាសាទ Bran ក៏​ត្រូវបាន​គេ​ចាត់ទុក​ជា​សារមន្ទីរ​ជាតិ​ប្រចាំ​ប្រទេស​រ៉ូ​ម៉ានី​ផងដែរ ជា​តំបន់​ទេសចរណ៍​ដែល​ទាក់ទាញ​ភ្ញៀវ​មក​ពី​គ្រប់ទិសទី​ចូល​មក​ទស្សនា​៕

Copyright © 2018 Ladies Magazine Cambodia.