Connect with us

Uncategorized

ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់

កេរ្ដិ៍ឈ្មោះ ទេពកោសល្យ និង​រូប​សម្រស់​ដ៏​សោភា​! មិន​ស្មើគ្នា​ទេ​! ពិតជា​ការភ្ញាក់ផ្អើល​ដែល​ហ្សែ​ន​អាចធ្វើឱ្យ​មនុស្ស​ម្នាក់​មាន​ភិនភាគ​ដូច​មនុស្ស​ម្នាក់​ទៀត​។ កូនស្រី​របស់​

កេរ្ដិ៍ឈ្មោះ ទេពកោសល្យ និង​រូប​សម្រស់​ដ៏​សោភា​! មិន​ស្មើគ្នា​ទេ​! ពិតជា​ការភ្ញាក់ផ្អើល​ដែល​ហ្សែ​ន​អាចធ្វើឱ្យ​មនុស្ស​ម្នាក់​មាន​ភិនភាគ​ដូច​មនុស្ស​ម្នាក់​ទៀត​។ កូនស្រី​របស់​តារា​ល្បី​ឈ្មោះ​ទាំងនេះ​ក៏​សុទ្ធតែ​ស្រស់​ស្អាត​ដូចគ្នា​ដែរ​។ សូម​ពិនិត្យ​មើល​ភាពដូចគ្នា​ដែល​ពិបាក​បកស្រាយ​ពន្យល់​នេះ​!

នាង Salma Hayek និង Valentina Pinault
​នាង Salma និង​កូនស្រី​របស់​នាង Valentina ដែល​មាន​វ័យ​៧​ឆ្នាំ មើល​ទៅ​អាយុ​ខុស​គ្នា​ដាច់​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​រូប​សម្រស់​សោភា​ដូចគ្នា​។

​នាង Olivia Jade Giannulli និង Lori Loughlin
​នាង Lori Loughlin និង​កូនស្រី​ដែល​ល្បីឈ្មោះ​តាម YouTube មាន​វ័យ​១៥​ឆ្នាំ ពិតជា​ជាប់​សាច់ឈាម​គ្នា ហើយ​នោះ​ក៏​ដោយសារ​តែ​ហ្សែ​ន​របស់​គេ​ល្អ​ផងដែរ​!

​នាង Nicki Minaj ប្រហែល​ជា​សម្លឹង​មើល​អ​នាគ​តរបស់​នាង នៅពេល​ដែល​ឃើញ​ម្ដាយ​របស់​នាង​។ ទាំង​ពីរ​រូប​នេះ​មាន​កែវភ្នែក ច្រមុះ មាត់ និង​ស្បែក​ម៉ដ្ឋ​រលោង​សម្បុរ​ត្នោត​ទឹកឃ្មុំ​ដូចគ្នា​។

​នាង Reese Witherspoon និង Ava Phillippe
​នាង Reese Witherspoon និង​កូនស្រី Ava Phillippe ដែល​មាន​វ័យ​១៥​ឆ្នាំ មើល​ទៅ​ដូច​គ្នា​បេះ​បិទ លើកលែង​តែ​សក់​ពណ៌​ខៀវ​តែ​ប៉ុណ្ណោះ​។

នាង Rumer Willis និង Demi Moore
​តើ​អ្នក​អាច​ប្រាប់​ថា​ម្នាក់​ណា​ជា​នរណា​បានទេ​? និយាយ​ដោយ​ត្រង់ ពួក​គេ​មើល​ទៅ​ដូច​ជា​បងប្អូន​គ្ន‍ា​អ‍៊ីចឹង និង​អាច​ដូចជា​កូនភ្លោះ​នឹង​គ្នា​ទៀតផង​។ ម្នាក់​អាយុ​២៦​ឆ្នាំ ហើយ​ម្នាក់ទៀត​អាយុ​៥២​ឆ្នាំ​។

​នាង Goldie Hawn និង Kate Hudson
​មិនមាន​អ្វី​ជា​អាថ៌កំបាំង​ដែល​ជាប់​ទាក់ទង​ទៅនឹង Goldie Hawn នោះទេ នៅពេល​ដែល​ក្លាយខ្លួនជា​អ្នកតំណាង​ឱ្យ​ស្ដ្រីដ៏​ស្រស់​ស្អាត​សម្បុរ​ទង់ដែ​ង​ដូច Kate Hudson​។ ពួកគេ​ទាំង​ពីរ​មាន​បុគ្គលិកលក្ខណៈ​ប្រហាក់ប្រហែលគ្នា និង​ថត​ស៊ី​កាមេរ៉ា​ដូចគ្នា​។ ហេតុអ្វី​បានជា​ពួកគេ​ទាំង​ពីរ​ស្រស់​សោភា​បែបនេះ​។​

​នាង Susan Sarandon និង Eva Amurri Martino
​ប្រសិនបើ​អ្នក​បើក​ភ្នែក​ព្រឹមៗ អ្នក​មិន​អាច​ប្រាប់​ថា​នរណា​ជា​នាង Susan Sarandon បានទេ​។ ខ្ញុំ​ច្រណែន​នឹង​ភាពស្រស់ស្អាត​ទាំងនោះ​ខ្លាំងណាស់ ប៉ុន្ដែ​នាង Eva Amurri Marino ក៏​មានបំណិន​ប្រសប់​សម្ដែងដ៏​អស្ចារ្យ​ផងដែរ​។

នាង Katie Holmes និង Suri Cruise
​នាង Katie Holmes ពិតជា​មាន​រាង​តូច​ច្រឡឹង យើង​ទាំងអស់គ្នា​សុទ្ធតែ​យល់ស្រប​និង​ពេញចិត្ដ​ចំពោះ​ភាពស្រស់ស្អាត​នេះ​ជាង Tom Cruise តូច​ទៅ​ទៀត​។ អ្នក​ម្ដាយ​/​កូនស្រី​ទាំង​ពីរ​នាក់​នេះ​ជា​តារា​ដ៏​លេចធ្លោ​ដូចគ្នា​។

នាង Meryl Streep និង Mamie និង Grace Gummer
​តើ​ខ្ញុំ​អាច​យក Meryl Streep ជា​អ្នក​ម៉ាក់​របស់​ខ្ញុំ​បាន​ទេ​? នាង​គឺជា​ម្ចាស់​ក្សត្រិយ៍​ដ៏​ពូកែ​សម្ដែង​និង​ជា​ក្មេងស្រី​ម្នាក់​ដែល​ចេះ​ដាក់ខ្លួន​ទៀតផង​។ កូនស្រី​របស់​នាង​សំណាង​ខ្លាំងណាស់​ដែល​ស្រស់ស្អាត​ដូច​នាង និង​មាន​រូប​នាង​ជា​ម្ដាយ​។

នាង Julianne Moore និង Liv Helen Freundlich
​ស្ដាយ​ល៍សក់​ទម្លាក់​ចុះក្រោម ស្បែក​ស្រស់ថ្លា និង​ស្នាមញញឹម​ពព្រាយ​ដូចគ្នា សបញ្ជាក់​ឱ្យឃើញ​ថា​ម្ដាយ​និង​កូនស្រី​មាន​រូប​សម្បត្ដិ​ដូចគ្នា​។ កូនស្រី Liv Helen Freundlich របស់​នាង Julianne Moore ក៏​ជា​អ្នក​ហ្វេ​ហ្សិន​ដ៏​តូច​ច្រឡឹង​ផងដែរ​។ ប៉ុន្ដែ​ខ្ញុំ​ហ៊ាន​ទាយ​ថា អ្វីៗ​គឺ​ដោយសារ​ការជួយជ្រោមជ្រែង​ពី​អ្នក​ម្ដាយ​ដែល​ជា​តារា​ល្បី​ឈ្មោះ​ដ៏​ស្រស់​ស្អាត​នោះ​។

នាង Lady Gaga និង Cynthia Germanotta វា​ពិបាក​នឹង​បរិយាយ​អំពី​លក្ខណៈ​ដូច​គ្នា​តាមរយៈ​ឈុត​សម្លៀកបំពាក់​ដ៏​ហ៊ឹកហ៊ាក់​នេះ​ណាស់ តែ​ភាពឆើតឆាយ​របស់​តារា​ហូលីវូដ​ថ្មី​និង​ចាស់​របស់​នាង Lady Gaga ផ្ដល់​នូវ​ភាពស្រស់ស្អាត​ដូច​គ្នា​រវាង​តារា​ដ៏​មាន​ប្រជាប្រិយភាព​រូបនេះ និង​ម្ដាយ​របស់​នាង​។

នាង Miley Cyrus និង Tish Cyrus
​ជា​រឿង​សំណាង​សម្រាប់​នាង Miley ដែល​មាន​ភិនភាគ​ដូច​ម្ដាយ​របស់​នាង​។ វា​ប្រហែល​ជា​មក​ពី​លុយ​ហើយ​ទេ​ដឹង ក្នុង​ការជួយ​ម្ដាយ​របស់​នាង​ឱ្យ​មើលទៅ​ឃើញ​ក្មេង​ជាង​វ័យ ប៉ុន្ដែ​អ្នក​ទាំង​ពីរ​មាន​រាង​ខ្ពស់​ស្ដើង​ដូចគ្នា និង​មាន​ស្បែក​សម្បុរ​ស្រស់ថ្លា​ដូច​មាស​ទៀតផង​៕

Continue Reading
Advertisement
Click to comment

Leave a Reply

Your email address will not be published.

Uncategorized

កូន​សម្លាញ់ ម៉ាក់​ធ្វើ​វា​ដើម្បី​កូន​

ចងចាំ​ដំណាក់កាល​ដំបូង​ដ៏​សំខាន់​ជាមួយនឹង​ពិធី​ជប់លៀង​ដែល​កូន​អ្នក​មិនអាច​នឹង

ចងចាំ​ដំណាក់កាល​ដំបូង​ដ៏​សំខាន់​ជាមួយនឹង​ពិធី​ជប់លៀង​ដែល​កូន​អ្នក​មិនអាច​នឹង​បំភ្លេច​បាន​។ បង្កើត​កម្មវិធី​ជូនអំណោយ​ដល់​ទារក​ក្នុង​ផ្ទៃ​ដ៏​ល្អឥតខ្ចោះ​សម្រាប់​កូន​!

​កំណត់​គោល​គំនិត​នៃ​កម្មវិធី​
​កូន​ក្មេង​មិន​ចង់បាន​អ្វី​ក្រៅ​ពី​ភាព​រីករាយ​ឡើយ​ដូច្នេះ​អ្នក​ត្រូវ​តែ​ប្រាកដ​ថា​គោល​គំនិត​នៃ​កម្មវិធី​នោះ​ចង់​និយាយ​អំពី​អ្វី​។ កម្មវិធី​រីករាយ​គឺ​ពិតជា​អស្ចារ្យ​ណាស់ ហើយ​វា​នឹង​កាន់តែ​អស្ចារ្យ​ថែមទៀត​តាមរយៈ​ការស្រមើស្រមៃ​របស់​អ្នក​។ ក្មេងៗ​ទាំងអស់ (​រួម​នឹង​ឪពុកម្ដាយ​) នៅក្នុង​ផ្ទះ​នឹង​ទទួល​បាន​ភាព​រីករាយ​កាន់តែ​ងាយស្រួល​ជាង​មុន​។​

​អ្នក​ត្រូវបាន​អញ្ជើញ​ទៅ​ចូលរួម​!
​កំណត់​គោល​គំនិត​នៃ​កម្មវិធី​ឱ្យបាន​ត្រឹមត្រូវ​ទាំង​ការរៀបចំ និង​ការអញ្ជើញ​ភ្ញៀវ​ឱ្យទៅ​ចូលរួម​។ អ្នក​ត្រូវ​ធ្វើ​យ៉ាងណា​ឱ្យ​ភ្ញៀវ​ដឹងថា​តើ​ពួកគេ​នឹង​ចូលរួម​ក្នុង​កម្មវិធី​អ្វី​។ បង្ហាញ​ព័ត៌មាន​ឱ្យបាន​ច្បាស់​ដូច​ជា​ទីតាំង កាលបរិច្ឆេទ និង​ពេលវេលា​ឱ្យបាន​ត្រឹមត្រូវ​។

​វា​ជា​ការរៀបចំ​
​អ្នក​អាច​រៀបចំ​តុបតែង​កម្មវិធី​របស់​អ្នក​ឱ្យ​មើល​ទៅ​អស្ចារ្យ ឬ​តុបតែង​តាម​បែប​សាមញ្ញ​ដោយ​ពឹងផ្អែក​ទៅលើ​ថវិកា​របស់​អ្នក​។ ពិបាក​សម្រេច​ចិត្តខ្លាំង​ណាស់​មែន​ទេ​? សាកល្បង​ជ្រើសរើស​ពណ៌​ស្រស់​ឆើត​ដែល​បង្ហាញ​ប្រាប់​ពី​ភេទ​របស់​កូន​។ អ្នក​ត្រូវ​តែ​រៀបចំ​ឱ្យ​បាន​ស្អាត​តាម​ដែល​អាច​ធ្វើបាន​។​

It’s A Setup
​ត្រៀម​ឱ្យបាន​ច្រើន​
​អស់​កៅអី​ឱ្យ​ភ្ញៀវ​អង្គុយ​មែន​ទេ​? ដាក់​ខ្នើយ​បួន​ជ្រុង និង​កៅអី​ពូក​តូចៗ​ទុក​ឱ្យ​ភ្ញៀវ​អង្គុយ​។ រៀបចំ​យ៉ាងណា​ឱ្យមាន​ផាសុកភាព និង​ទុកដាក់​ពួកវា​ឱ្យ​មាន​របៀបរៀបរយ​។ ឥឡូវ​នេះ​អ្នក​គ្រប់គ្នា​សុទ្ធតែ​មាន​កន្លែង​អង្គុយ​រៀងខ្លួន​។​

​ស្វែងរក​ជំនួយ​
​ការរៀបចំ​កម្មវិធី​ជប់លៀង​ឱ្យបាន​ស្អាត​គឺ​ពិតជា​សេចក្ដីសុខ​ដ៏​ធំធេង​។ តុបតែង​នៅ កន្លែង​ប្រារព្វ​ពិធី​ដោយ​ខ្លួន​អ្នក ទាំង​បំពង់​បឺត កន្សែង​ដៃ និង​ប្រអប់​ឈើគូស​។ អ្វី​ដែល​អ្នកត្រូវការ​គឺ​ត្រា​អក្សរ ប៊ិក​ពណ៌​ចម្រុះ និង​វី​អូ​ឡា​!

​អាណាចក្រ​ស្ករ​គ្រាប់​
​គ្មាន​កម្មវិធី​ជូនអំណោយ​ដល់​ទារ​កណា​ដែល​ពេញលេញ​ដោយ​គ្មាន​ស្ករ​គ្រាប់​ឡើយ​។ ជ្រើសរើស​ស្ករ​គ្រាប់​ដែល​មាន​ពណ៌​ស្រស់​ឆើត​ដើម្បី​ឱ្យ​មើល​ទៅ​កាន់តែ​មាន​ភាព​ទាក់ទាញ​។​

​រៀបចំ​នៅ​ផ្នែក​កណ្ដាល​នៃ​កម្មវិធី​
​អ្នក​ភ្លេច​ថា​ត្រូវ​រៀបចំ​អំណោយ​នៅ​ផ្នែក​កណ្ដាល​នៃ​កម្មវិធី​ទាំងមូល​មែន​ទេ​? អ្នក​គួរតែរៀបចំ​អំណោយ​ដែល​អ្នកទទួលបាន​នៅ​ចំ​កណ្ដាល​បន្ទប់​ដើម្បី​ឱ្យ​មើល​ទៅ​កាន់តែ​មាន​របៀបរៀបរយ​។ ធ្វើ​បែប​នេះ​អាច​អនុញ្ញាត​ភ្ញៀវ​ដែល​យក​អំណោយ​មក ដឹងថា​តើ​ពួកគេ​ត្រូវ​ទុក​អំណោយ​នៅ​កន្លែង​ណា​ទើប​សមរម្យ​។​

​ការ​ញ៉ាំ ការផឹក សេចក្ដីស្រលាញ់​
​ជម្រើស​អាហារ​ជា​អ្វី​ដែល​អ្នក​ត្រូវ​គិតគូរ​ឱ្យបាន​ល្អិតល្អន់ ព្រោះ​ថា​ភ្ញៀវ​ដែល​ចូលរួម​ខ្លះ​អាច​កំពុង​តម​អាហារ​។ អ្នក​ត្រូវ​តែ​រៀបចំ​អាហារ​ជា​លក្ខណៈ​តូចៗ​ល្មម​ដើម្បីឱ្យ​ភ្ញៀវ​ងាយស្រួល​ក្នុងការ​ទទួលទាន​។ ភេសជ្ជៈ​ក៏​ដូចគ្នា​ដែរ គួរតែ​មាន​ភេសជ្ជៈ​លាយ​ខ្លះ (​គិត​អំពី​កម្រិត​ជាតិ​អាល់​កុល​) និង​ភេសជ្ជៈ​ដែល​មិន​លាយ​ខ្លះ​។


​គួរ​មាន​ការ​លេងល្បែង​កម្សាន្ត​ខ្លះ​
​កម្មវិធី​ជប់លៀង​ដែល​សប្បាយរីករាយ​គួរតែ​មាន​ល្បែង​កម្សាន្ត​ខ្លះ​ទើប​ជា​ការប្រសើរ​។ រៀបចំ​ល្បែង​កម្សាន្ត​ឱ្យមាន​លក្ខណៈ​ងាយស្រួល​សម្រាប់​ភ្ញៀវ​ចូលរួម​លេង​សប្បាយ​។ កុំ​ភ័យ​ខ្លាច​ក្នុង​ការបង្កើត​ល្បែង​កម្សាន្ត​ច្រើន ល្គឹក​ណា​តែ​ភ្ញៀវ​រីករាយ​នឹង​ល្បែង​កម្សាន្ត​ទាំងអស់នោះ​៕

Birthday Party

Continue Reading

Relationships

ម្ដាយ និង​មិត្ត​ភ័ក្ដិ​- រក្សា​តុល្យភាព​នៃ​តួនាទី​

ដឹង​ថា​អ្នក​ឈរ​នៅ​ខាង​ពួកគេ និង​ចង់​ចំណាយ​ពេលវេលា​រីករាយ​ក្នុងនាម​ជា​ម្ដាយ​អ្នក​ពិតជា​បាន​ដើរតួនាទី​ជាច្រើន​ក្នុង​រយៈពេល​

​ដឹង​ថា​អ្នក​ឈរ​នៅ​ខាង​ពួកគេ និង​ចង់​ចំណាយ​ពេលវេលា​រីករាយ​ក្នុងនាម​ជា​ម្ដាយ​អ្នក​ពិតជា​បាន​ដើរតួនាទី​ជាច្រើន​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ដែល​ពេល​នីមួយៗ​អ្នក​បាន​ដើរតួ​ជា​មនុស្ស​ផ្សេងៗ​ពីគ្នា​។ អ្នកអនុវត្ត​ច្បាប់​វិន័យ គ្រូបង្វឹក ចុងភៅ អ្នកបើកបរ មនុស្ស​ល្អ មនុស្ស​អាក្រក់ និង​មិត្ត​ភ័ក្ដិ​ជាដើម​។ ប៉ុន្តែ​ថា​តើ​អ្នកបែងចែក​ក្នុងការ​ដើរតួ​ជា​មិត្ត​ភ័ក្ដិ និង​ម្ដាយ​បាន​យ៉ាងដូចម្ដេច​ដើម្បី​ឱ្យ​កូន​របស់​អ្នក​ជាមួយ​ពួកគេ ប៉ុន្តែ​អ្នក​ក៏​ត្រូវតែ​បង្ហាញផ្លូវ​ដែល​ត្រូវ​នៅពេលដែល​ពួកគេ​ប្រព្រឹត្ត​នូវ​កំហុសឆ្គង​ផ្សេងៗ​។​
​នៅពេល​ដែល​កូន​របស់​អ្នក​នៅ​ក្មេង ការបង្ក​បរិយាកាស​រី​ករាយ​ជាមួយគ្នា និង​ការ​ប្រៀនប្រដៅ​គឺ​មិនមាន​អ្វី​ដែល​លំបាក​ប៉ុន្មាន​ឡើយ ប៉ុន្តែ​នៅពេលដែល​ពួកគេ​ធំ​ដឹងក្ដី​អ្វីៗ​ហាក់​មាន​ភាព​លំបាកទៅៗ​។ មានពេលខ្លះ​ឪពុកម្ដាយ​ត្រូវ​ដើរតួ​ជា​គំរូ​ល្អ​ដល់​កូន មិនមែន​ចេះតែ​បង្ហាញ​មនោសញ្ចេតនា​តែមួយ​មុខ​នោះទេ​។​

Teenage daughter looking messages in a smartphone and ignoring her furious mother. Bad family communication concept by new technologies

​កូន​របស់​អ្នក​មិន​គួរ​ត្រូវ​បាន​ប្រាប់​រឿង​អាថ៌កំបាំង​ទាំងអស់​ឡើយ​
​វា​ជា​អន្ទាក់​ដែល​អ្នកជា​ម្ដាយ​តែងតែ​ជួបប្រទះ ប៉ុន្តែ​នៅពេល​ដែល​អ្នក​តែងតែ​ប្រាប់​រឿងរ៉ាវ​អាថ៌កំបាំង​ទៅកាន់​កូន​របស់​អ្នក អ្នក​ប្រាកដជា​ក្លាយខ្លួន​ជា​អ្នក​ជួយ​សម្រេចចិត្ត​ឱ្យ​គ្នា​ទៅវិញទៅមក​។ ការពិត​នោះ​គឺ​ថា​អ្នក និង​កូន​របស់​អ្នក​មិន​មែន​ជា​អ្នក​ជួយ​សម្រេចចិត្ត​ឱ្យ​គ្នា​ទៅវិញទៅមក​។ កូន​របស់​អ្នក​អាច​ត្រឹម​ប្រាប់​អ្នក​ពី​គំនិត​របស់​ពួកគេ​។ ពួកគេ​អាច​ប្រាប់​អ្នក​អំពី​អ្វី​ដែល​ពួក​គេ​ចូលចិត្ត និង​មិន​ចូលចិត្ត​។ ប៉ុន្តែ​ចំពោះ​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ជាពិសេស​ការសម្រេចចិត្ត​ដ៏​សំខាន់បំផុត អ្នក​ជា​មាតាបិតា​នៅតែ​ជា​អ្នកសម្រេចចិត្ត​ដដែល​។ កូនៗ​ត្រូវតែ​យល់​ថា​គ្រួសារ​នៅ​តែ​ឈរ​នៅ​ខាង​អ្នក​ប៉ុន្តែ​អ្នក​ត្រូវ​រៀន​សម្រេចចិត្ត​ដោយ​ខ្លួនឯង​។​


ប្រតិបត្តិ​ខ្លួន​លើស​ពី​ព្រំដែន​កំណត់​
​នឹង​មាន​ពេលវេលា​មួយ​សម្រាប់​ឪពុកម្ដាយ​គ្រប់​រូប​នៅ​ពេល​ដែល​ពួកគេ​ដឹងថា​កូន​របស់​ពួកគេ​យល់ព្រម​ធ្វើ​អ្វីមួយ ពួកគេ​បាន​ផ្លាស់​ប្ដូរ​ពី​ក្មេង​ដែល​ញញឹមញញែម ទៅកាន់​ក្មេង​ដែល​មុខក្រញូវ​ទៅវិញ​។ វា​ជា​ពេលវេលា​ដ៏​ធម្មតា​មួយ​ក្នុងដំណាក់កាល​ចម្រើន​វ័យ​របស់​យុវវ័យ​ដែល​ពួក​គេ​ចង់​សាកល្បង​របស់​ថ្មីៗ និង​ចង់​ក្លាយ​ជា​ក្មេង​ដែល​ឯករាជ្យ ព្រមទាំង​ទទួល​យក​ហានិភ័យ​ទាំងឡាយ​ដែល​ពួកគេ​អាច​នឹង​ជួបប្រទះ​។ ក្នុងនាម​ជា​ឪពុកម្ដាយ វា​អាច​លំបាក​សម្រាប់​អ្នក យើង​ពិតជា​មិន​ចង់​បណ្ដែតបណ្ដោយ​តាម​ពួកគេ​ឡើយ ព្រោះ​យើង​ដឹង​ថា​គ្រោះថ្នាក់​អាច​នឹង​កើតមានឡើង​គ្រប់ពេល រួម​ទាំង​កំហុសឆ្គង​ដែល​ពួកគេ​អាច​នឹង​ប្រព្រឹត្ត​។​ពួកគេ​អាច​ក្លាយ​ជា​ក្មេង​ដែល​លាក់​ទុក​នូវ​អាថ៌កំបាំង​ជាច្រើន ថែម​ទាំង​អាច​បង្ក​ឱ្យមាន​ជម្លោះ​ក្នុង​ផ្ទះ​ផងដែរ​។​

Mother embracing and soothes depressed teen daughter by problems

ប្រតិបត្តិ​ខ្លួន​ជា​ម្ដាយ​ដ៏​ល្អ​
​អ្នក​ម្ដាយ​ជាច្រើន​រូប​តែង​ប៉ងប្រាថ្នា​ក្លាយខ្លួនជា​ម្ដាយ​ដ៏​ល្អ​បំផុត ជា​ម្ដាយ​ម្នាក់​ដែល​ក្មេងៗ និង​កូន​របស់​អ្នក​អាច​ស្និទ្ធស្នាល​ជាមួយ​។ យើង​ទាំងអស់គ្នា​សុទ្ធតែ​ធ្លាប់​បាន​មើលឃើញ​ការប្រតិបត្តិ​នេះ​នៅក្នុង​រឿង​ហូលីវូដ​។ យើង​ធ្លាប់បាន​មើលឃើញ​ការសម្ដែង​ជា​តួអង្គ​ម្ដាយ​ដែល​ល្អ និង​មិន​សូវ​ល្អ ម្ដាយ​ដែល​ល្អ​ដឹង​គ្រប់​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ចំពោះ​កូន​របស់​ខ្លួន​ដែល​អ្នក​ដទៃ​ទៀត​មិន​បាន​ដឹង​ទាល់តែសោះ​។ ជីវិត​ពិត​មិន​ដូច​ក្នុង​រឿង​ហូលីវូដ​ឡើយ ហើយ​បើទោះជា​អ្នក​ចង់​ស្និទ្ធស្នាល​ខ្លាំង​ជាមួយ​កូន​របស់​អ្នក​ក៏ដោយ ការ​ដែល​ប្រតិបត្តិ​ខ្លួន​ជា​ម្ដាយ​ដ៏​ល្អ​ម្នាក់​គឺ​ពិតជា​លំបាក​ខ្លាំងណាស់​។​

Closeup on sad teen daughter crying by problems in the shoulder of her mother. Mother embracing and consoling daughter.

​ភាពត្រឹមត្រូវ​មិន​លំអៀង​
​ភាពត្រឹមត្រូវ​មិន​លំអៀង​ដែល​អ្នក​ចង់​ទទួលបាន​គឺជា​ទំនាក់ទំនង​មួយ​ដែល​កូន​របស់​អ្នក​មាន​អារម្មណ៍​ថា​មាន​ផា​សុកភាព​ក្នុង​ការចែករំលែក​បញ្ហា​ដែល​ពួកគេ​ជួបប្រទះ​ជាមួយ​អ្នក​មិន​ថា​ពេល​ណា​ក៏​ដោយ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា​នៅពេលដែល​ពួកគេ​ត្រូវការ​អ្នក​តើ​អ្នក​នៅ​ជិត​ពួកគេ​ដែរ​ឬ​យ៉ាងណា​។ វិន័យ និង​តម្លៃ​ក្នុង​ក្រុម​គ្រួសារ​ជា​អ្វី​ដែល​អ្នក​ត្រូវតែ​ប្រកាន់ខ្ជាប់​ឱ្យបាន​។ គេ​តែង​និយាយថា កំឡុងពេល​នៃ​ការលូតលាស់​របស់​យុវវ័យ​ជា​ពេលដែល​ពួកគេ​ត្រូវ​សិក្សា​អំពី​អ្វីៗ​ដែល​ថ្មី និង​ជា​ពេលដែល​ពួកគេ​ងាយ​នឹង​បង្កើត​កំហុសឆ្គង ក៏ដូចជា​ពេល​ដែល​ពួកគេ​ត្រូវ​រៀន​ពី​វា​ទាំងអស់​ផងដែរ​។ អនុញាតិ​ឱ្យ​កូន​របស់​អ្នកប្រតិបត្តិ​តាម​អ្វី​ដែល​ពួក​គេ​ចង់ បើទោះជា​មាន​កំហុសឆ្គង​តិចតួច​ក៏​មិន​ជា​បញ្ហា​អ្វី​ឡើយ ហើយ​នៅពេល​ដែល​មាន​បញ្ហា​កើតឡើង អ្នក​ត្រូវ​តែ​ឈរ​នៅ​ខាង​ពួកគេ និង​ផ្ដល់​ដំបូន្មាន​ល្អៗ​ជាដើម​។​

Happy smiling woman with car key in car. Driving

ពេលវេលា​ដ៏​ពិសេស​
​មិន​ថា​អ្នក​មមាញឹក​ប៉ុណ្ណា​ឡើយ អ្នក​ត្រូវ​តែ​ចំណាយ​ពេលវេលា​ខ្លះ​ជាមួយនឹង​កូន​របស់​អ្នក​ដោយ​ធ្វើ​អ្វីៗ​រួមគ្នា​ដែល​អ្នក​ទាំង​ពីរ​ចូលចិត្ត​។ វា​ពិតជា​សាមញ្ញ​ខ្លាំងណាស់ ដូច​ជា​ការ​ទៅ​ទទួលទាន​កាហ្វេ ឬ​ទៅ​មើល​កុន​ជាមួយ​គ្នា​ជាដើម​។ បើ​ទោះបីជា​ពួក​គេ​ចង់​ក្លាយជា​មនុស្ស​ឯករាជ្យ​ក៏ពិតមែន ប៉ុន្តែ​ពួកគេ​នៅ​ក្មេង​ខ្លាំងណាស់ ហើយ​ពួក​គេ​ចង់​បាន​ការយក​ចិត្ត​ទុកដាក់​ពី​អ្នក និង​ពេលវេលា​ដ៏​មាន​តម្លៃ​ជាមួយ​អ្នក​ផងដែរ​។ មិន​យូរ​ប៉ុន្មាន​ឡើយ​ពួកគេ​នឹង​ធំ​ចម្រើន​វ័យ ហើយ​ពួកគេ​នឹង​រស់នៅ​ដោយ​ខ្លួនឯង​ដោយ​មិន​ពឹងពាក់​អ្នក​ជា​ម្ដាយ​ទៀតឡើយ​។ ទម្លាប់​បែបនេះ​អ្នក​ក៏​អាច​អនុវត្ត​ជា​មួយ​ពួកគេ​រហូត​ពួកគេ​ធំ​ដឹងក្ដី​បាន​ផង​ដែរ​។​

Teenager problems – Mother comforts her troubled teenage daughter

​ភាពល្បីល្បាញ​នៃ​រឿង Gilmore Girls
​អ្នក​ប្រាកដជា​ធ្លាប់​បាន​ទស្សនា​រឿង Gilmore Girls ហើយ​អ្នក និង​កូន​របស់​អ្នក​ពិតជា​មាន​ទំនាក់ទំនង​ដូច​ក្នុង​រឿង​ណាស់​មែន​ទេ​? វា​ពិតជា​អស្ចារ្យ និង​សំណាង​ខ្លាំងណាស់ Lorelei ល្អ​ជាង​នាង Chris Kardashian ប៉ុន្តែ​អ្នក​នៅ​តែ​ចង់ឱ្យ​កូន​របស់​អ្នក​នូវ​គម្លាត​ខ្លះ​ដែល​ពួកគេ​ត្រូវការ​ដើម្បី​ស្វែងយល់​ពី​កំហុសឆ្គង​ដែល​ពួកគេ​អាច​នឹង​ប្រព្រឹត្ត មិន​ថា​តែ​វា​តូច ឬ​ធំ​ប៉ុណ្ណា​នោះទេ​។​

​ប្រតិបត្តិ​ប្រកបដោយ​តុល្យភាព​មានន័យថា​៖

​ ​ផ្ដល់ឱ្យ​ពួកគេ​នូវ​ការយកចិត្តទុកដាក់​
​ ​បណ្ដោយ​ឱ្យ​កូន​របស់​អ្នកបង្កើត​កំហុសឆ្គង​តិចតួច ហើយ​ឈរ​នៅ​ខាង​ពួកគេ​នៅ​ពេល​ក្រោយ​
​ ​បង្កើត​ពេលវេលា​ពិសេស​សម្រាប់​សម្រាប់​ទាំង​ពីរ​ឱ្យបាន​រៀង​រាល់​សប្ដាហ៍​
​ ​អនុវត្ត​វិន័យ​ក្នុង​គ្រួសារ​
​ ​កុំ​យក​ពួកគេ​មក​ធ្វើជា​អ្នក​ស្ដាប់​រាល់​អាថ៌កំបាំង​របស់​អ្នក​៕

Continue Reading

Uncategorized

បង្កើត​អារម្មណ៍​ស្រឡាញ់​នៅក្នុង​ផ្ទះ​

ចូរ​បន្ថែម​ក្តីស្រឡាញ់​ឱ្យបាន​ច្រើន​ក្នុង​ជីវិត​របស់​អ្នក​។ មនុស្ស​គ្រប់គ្នា​គឺ​សុទ្ធតែ​ចូលចិត្ត​ក្តីស្រឡាញ់ យើងខ្ញុំ​មាន​វិធី​ខ្លះៗ​ដើម្បី​បង្កើត​

​ចូរ​បន្ថែម​ក្តីស្រឡាញ់​ឱ្យបាន​ច្រើន​ក្នុង​ជីវិត​របស់​អ្នក​។ មនុស្ស​គ្រប់គ្នា​គឺ​សុទ្ធតែ​ចូលចិត្ត​ក្តីស្រឡាញ់ យើងខ្ញុំ​មាន​វិធី​ខ្លះៗ​ដើម្បី​បង្កើត​អារម្មណ៍​ស្រឡាញ់​ក្នុង​ជីវិត​របស់​អ្នក មិន​ថា​អ្នក​ចង់​បាន​ដៃ​គូជីវិត ចង់​បង្កើត​អារម្មណ៍​ផ្អែមល្ហែម​ក្នុង​បន្ទប់​គេង បង្កើត​ភាព​ជឿជាក់​លើ​ខ្លួនឯង ឬ​ក៏​ចង់​កសាង​ក្រុម​គ្រួសារ​មួយ​ដោយ​ខ្លួនឯង​ឡើយ​។


​ពណ៌​ក្រហម​
​ពណ៌​ក្រហម​គឺ​តំណាង​ឱ្យ​អារម្មណ៍​ជ្រាលជ្រៅ សេចក្តីស្រឡាញ់ និង​ថាមពល​។ ពណ៌​ក្រហម​គឺជា​ពណ៌​ប្រកបដោយ​ភាពស្វាហាប់ និង​ជា​ពណ៌​គួរឱ្យ​ទាក់ទាញ​។ ចូរ​ដាក់​ត្បូង ឬ​គ្រឿងអលង្ការ​ពណ៌​ក្រហម​នៅ​ក្បែរ​ខ្លួន​អ្នក​ដើម្បី​ទទួលបាន​នូវ​អារម្មណ៍​លើកទឹកចិត្ត និង​ភាព​ជឿជាក់​លើ​ខ្លួនឯង​។
​ព្រះ​នាង Quan Yin
​ព្រះ​នាង Quan Yin គឺជា​ទេពធីតា​តំណាង​ឱ្យ​ការ​ប្រោស​ប្រណី និង​មេត្តាធម៌​។ ពេល​ដែល​ដាក់​រូប​ទ្រង់​នៅក្នុង​គេហដ្ឋាន​នឹង​ជួយ​កម្ចាត់​នូវ​រឿង​អវិជ្ជមាន​ទាំងឡាយ​ចេញពី​គេហដ្ឋាន​របស់​លោក​អ្នក​។ ទ្រង់​នឹង​ការពារ​ស្ត្រី កុមារ និង​នាំមក​នូវ​ក្តី​ស្រឡាញ់ក្នុង​ក្រុមគ្រួសារ​របស់អ្នក​។ ព្រះ Quan Yin ក៏​ជា​ទេពធីតា​តំណាងឱ្យ​ភាព​សាយ​កូនចៅ​ផងដែរ​។​


​រូប​ហង្ស និង​នាគ​
​រូប​នាគ និង​ហង្ស​ពេល​ដាក់​ផ្គួប​ចូល​គ្នា​បង្កើតបានជា​និមិត្តសញ្ញា​យិន​យ៉ាង (Yin & Yang)​។ រូប​ហង្ស​គឺ​តំណាង​ឱ្យ​និមិត្តសញ្ញា​យិន​ដែល​ជា​និមិត្តរូប​នៃ​សម្រស់ និង​ភាព​សមសួន​។ រូប​នាគ​គឺ​តំណាង​ឱ្យ​និមិត្តសញ្ញា​យ៉ាង​ដែល​ជា​និមិត្តរូប​នៃ​អានុភាព​បុរស និង​ការបង្កើត​កូនចៅ​។ រូប​ទាំង​ពីរ​នេះ​ផ្សំ​ចូល​គ្នា​បង្កើតបានជា​អាពាហ៍ពិពាហ៍​ដ៏​ល្អឥតខ្ចោះ​ប្រកបដោយ​តុល្យភាព​នៃ​ក្តីស្រឡាញ់ ទទួល​បាន​ភាព​ចម្រុងចម្រើន និង​មាន​កូនចៅ​ច្រើន​។


​រូប​ក្ងោក​
​គ្រាន់​តែ​មើល​រូបរាង​ខាងក្រៅ​នៃ​សត្វ​ក្ងោក ក៏​អាច​ឱ្យ​យើង​ទាយ​បាន​ថា​ក្ងោក​គឺ​តំណាង​ឱ្យ​សម្រស់​ស្រស់​ប្លែក​ពី​គេ​។ ពណ៌​ភ្លឺ​ផ្លេក​ពេល​ដែល​សត្វ​ក្ងោក​បើក​កន្ទុយ​មើល​ទៅ​ស្រស់ស្អាត​គួរ​ឱ្យ​ចាប់ចិត្ត​មែនទែន​។ រូប​ក្ងោក​តំណាង​ឱ្យ​ក្តីស្រឡាញ់ និង​ភាព​ទាក់ទាញ​។ ជាទូទៅ​រូប​សត្វ​ក្ងោក​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​នាំមក​នូវ​ក្តីស្រឡាញ់​ដល់​អ្នក​ដែល​នៅ​លីវ​ទាំងឡាយ​ដែល​មាន​បំណង​ចង់​ស្វែងរក​ដៃគូ​មក​រួម​ជី​វីត​។


​រូប​មាន់គក​
​តើ​អ្នក និង​ដៃគូ​របស់​អ្នក​រវល់​ខ្លាំង​រក​ពេល​រួមស្នេហា​នឹង​គ្នា​មិន​បាន​ឬ​? ឬ​មួយ​ក៏​ដៃគូ​អ្នក​មិន​ស្មោះត្រង់​នឹង​អ្នក​? រូប​សត្វ​មាន់គក​នឹង​ជួយ​កុំឱ្យ​មាន​ភាព​ផិតក្បត់​នៅ​ក្នុង​សម្ព័ន្ធភាព​។ ដាក់​រូប​មាន់គក​នៅក្បែរ​ទ្វារ​ដើម្បី​ធ្វើឱ្យ​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​វិល​ត្រលប់​មក​រក​សភាព​ដើម​វិញ​។


​រូប​ចាប​គូស្នេហ៍​
​ដាក់​រូប​ចាប​មួយ​គូ​នៅលើ​គ្រែ​គេង​ដើម្បី​នាំមក​នូវ​អារម្មណ៍​ស្រឡាញ់​ល្អៗ​។ ចាប​គូស្នេហ៍​ជួយ​ឱ្យ​សម្ព័ន្ធភាព​ស្នេហា​មាន​ភាពប្រសើរឡើង​តាមរយៈ​ការបង្កើត​ភាព​ទាក់ទាញ និង​ពង្រឹង​ទំនាក់ទំនង​រវាង​អ្នក​និង​គូស្នេហ៍​ឱ្យ​កាន់តែ​រឹងមាំ​ជាង​មុន​។​


​រូប​ទេវតា​ពោះ​កំប៉ោង​សើច​
​រូប​ទេវតា​ពោះ​កំប៉ោង​សើច​គឺ​តំណាង​ឱ្យ​សុភមង្គល សេចក្តីស្រឡាញ់ ទ្រព្យសម្បត្តិ និង​អំពើ​ល្អ​។ ប្រសិនបើ​អ្នក​យក​ដៃ​ទៅ​ស្ទាបអង្អែល​ពោះ​របស់​ទេវតា​ពោះ​កំប៉ោង​នោះ​អ្នកនឹង​ទទួលបាន​ទ្រព្យសម្បត្តិ និង​សំណាងល្អ​។ ពេល​ដែល​កើតទុក្ខ​មិន​សប្បាយចិត្ត អ្នក​អាច​ទៅ​ស្ទាប​ពោះ​របស់​ទ្រង់​ដើម្បី​ទទួល​បាន​ភាព​រីករាយ​ក្នុង​ជីវិត​៕

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.