Connect with us

Fashion

ស្រស់​ស្អាត​នា​និទាឃ​រដូវ​

នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ជាវ​នៅ​រដូវ​កាល​នេះ

​នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ជាវ​នៅ​រដូវ​កាល​នេះ

​អាវ​បំពង់​
​ហៅថា Victorian គេ​និយាយថា​វា​ជា​ភា​សាអេ​ស្ប៉ាញ​។ មិន​ខ្វល់​ថា​វា​មាន​ឥទ្ធិពល​មក​ពី​ណា​នោះទេ សំខាន់​គឺ​អាវ​បំពង់​នេះ​ត្រឡប់​មក​វិញ​ហើយ​។ ពាក់អាវ​មាន​ដៃ​នេះ​សម្រាប់​តួនាទី​ជា​លេខា​ដ៏​ទាក់ទាញ ឬ​បង្ហាញ​នូវ​ភាពស្រស់ស្អាត​ដាច់​គេ​។


​ទ្រនាប់ជើង​ឃ្លុប​
​ទ្រនាប់ជើង​ឃ្លុប​ទីបំផុត​ស័ក្ដិសម​ជាងគេ​។ នៅត្រង់​ផ្នែក​នេះ​គឺ​ទ្រនាប់ជើង​ឃ្លុប​នេះ​ហើយ​ដែល​អាច​ធ្វើឱ្យ​អ្នក​ឈរ​បង្អួតរាង​បាន​។ អ្វី​ដែល​ប្រសើរ​ជាង​នេះ​ទៅទៀត​នោះ គឺ​ជើង​និង​ខ្នង​របស់​អ្នក​មិន​ចុក​រោយ​ស្រពន់​ឡើយ​។


​ប្រឡៅ​ក​
​បញ្ចេញ​ហ្វេ​ហ្សិន​គឺ​គ្រាន់តែ​ធ្វើ​ងាយៗ​ជាមួយនឹង​ប្រឡៅ​ក​ដ៏​ទាក់ទាញ​នេះ​។ ពី​ខ្សែ​ច្រវាក់​ដ៏​ហ‍៊ឹកហ៊ាក់​របស់ Phillip Lim ភ្ជាប់​កំណែ​ទៅ​នឹង​ការបង្ហាញ​ដ៏​សិច​ស៊ី​របស់ Armani ដែល​មើលទៅ​ហាក់បីដូចជា​ក្រមា Dior អ្នក​នឹង​មាន​ជម្រើស​ល្អៗ​ជាច្រើន​ទៀត​។


​រ៉ូ​បរលុង​
​ឥឡូវ នេះ​គឺជា​ត្រេន​ដ៍​មួយ​ដែល​អ្នក​នឹង​មិន​ចង់​ស្លៀក​រលុងៗ​នោះទេ​។ ឈុត​ក្នុង​ចាំង​ឆ្លុះ​ពិតជា​អស្ចារ្យ​ខ្លាំងណាស់​សម្រាប់​អាកាសធាតុ​ត្រូពិក​។ ស្លៀកពាក់​វា​ពីលើ​អាវយឺត​ឬ​ពី​ក្រោម​អាវយឺត​ពន្លា​ត់ក​។​


ខ្សែក្រវាត់​ធំ​
​បង្ហាញ​ភាពស្រស់ស្អាត​ព្រម​គ្នា​ជាមួយ​នឹង​ខ្សែ​ក្រវាត់​។ សម្រាប់​ភាព​ទាក់ទាញ​នៃ​ចង្កេះ​តូច គឺ​ដោយសារ​ខ្សែក្រវាត់​ធំ​មួយ​នេះឯង​។ ភាព​ឥត​ខ្ចោះ​សម្រាប់​អាវ​បំពង់​ធ្វើឱ្យ​រាង​ស្លីម និង​បង្ហាញ​នូវ​ភាព​ស្រស់​ស្អាត​នៃ​រ៉ូប​ខ្លី​នេះ​។


អាវ​សឺ​មី​ស​
​អាវ​សឺ​មី​ស boyfriend កំពុង​ធ្វើ​ឱ្យ​ចាប់អារម្មណ៍ ហើយ​បង្ហាញ​នូវ​ភាព​ជា​ស្ដ្រី​បន្ថែមទៀត ស័ក្ដិសម​ជា​មួយ​បូ​ធំ និង​ដៃ​អាវ​វែង​ដោយ​បត់​មូរ​ដៃ​។ នេះ​គឺជា​អាវ​មួយ​ដែល​យើង​នឹង​មិន​ចែករំលែក​ជាមួយ​គេ​បានទេ​។


ខោ​ខូវប៊យ​
​នេះ​គឺជា​ខោ​ខូវប៊យ​។ តើ​មាន​អ្វី​ខុស​ប្លែក​គ្នា​ដែរឬទេ​? ពិតជា​ស័ក្ដិសម​ខ្លាំងណាស់​។ អ្វី​ដែល​ស្រស់ស្អាត​បំផុត​គឺ​ខោ​ខូវប៊យ Haute Couture ត្រូវបាន​ឌី​ហ្សា​ញ​ឡើង​ដើម្បី​ធ្វើឱ្យ​សមាមាត្រ​ដងខ្លួន​របស់​អ្នក​កាន់តែ​មាន​រាង​ឡូយ​។ ជើងវែង រឹប​គូទ​បន្ដិច ហើយ​ចង្កេះ​តូច​៕

Copyright © 2018 Ladies Magazine Cambodia.