Connect with us

Beauty

ស្រស់​ស្អាត​ដោយ​ពុំ​ចាំបាច់​វះកាត់​

នេះ​ជា​រដូវ​កាល​ជប់លៀង ហើយ​ប្រាកដ​ណាស់​អ្នក​ច្បាស់​ជា​ចង់​ធ្វើ​ខ្លួន​ឱ្យ​

នេះ​ជា​រដូវ​កាល​ជប់លៀង ហើយ​ប្រាកដ​ណាស់​អ្នក​ច្បាស់​ជា​ចង់​ធ្វើ​ខ្លួន​ឱ្យ​ស្រស់ស្អាត​។ ខាងក្រោម​នេះ​ជា​គន្លឹះ​ងាយៗ​ដើម្បី​ជួយ​ឱ្យ​អ្នក​មើល​ទៅ​ស្រស់​សោភា និង​ទាក់ទាញ​។


​ការចាក់ Botox
​ចង់​ឱ្យ​បរិវេណ​ចិញ្ចើម និង​ភ្នែក​របស់​អ្នក​មើល​ទៅ​តឹង​ណែន​ស្រស់ស្អាត​ដែរ​ទេ​? វិធី​ព្យាបាល​ដ៏​ងាយ​នេះ​គឺ​ស័ក្តិសម​បំផុត​សម្រាប់​អ្នក​ចង់​បាន​ប្រសិទ្ធភាព​លឿន​។ វិធី​កែ​សម្ផស្ស​រយៈពេល​ខ្លី​នេះ​គឺ​ទទួលបាន​ការពេញនិយម​យ៉ាងខ្លាំង ក៏ប៉ុន្តែ​ត្រូវការ​រយៈពេល​ពីរ​ទៅ​បី​ថ្ងៃ​ទើប​ឃើញ​លទ្ធផល​។
​រយៈពេល​សម្រាក​៖ គ្មាន​
​លទ្ធផល​៖ ៣ ទៅ ៤ ថ្ងៃ​


​ការចាក់ Volbella
​ជា​អាស៊ីដ Hyaluronic សម្រាប់​ចាក់​ធ្វើឱ្យ​បបូរមាត់​ពេញ​ល្អ និង​ធ្វើឱ្យ​រឹម​ជុំវិញ​បបូរមាត់​មាន​សភាព​ទន់​ល្មឿយ​។ បន្ទាប់​ពី​ចាក់​រួច បបូរមាត់​អ្នក​អាច​នឹង​មាន​សភាព​ហើម ៤៨ ម៉ោង ចំណែកឯ​លទ្ធផល​វិញ​គឺមាន​ប្រសិទ្ធភាព​រហូតដល់ ១ ឆ្នាំ​។
​រយៈពេល​សម្រាក​៖ ២ ថ្ងៃ​
​លទ្ធផល​៖ ភ្លាមៗ​
​នេះ​ជា​បច្ចេកវិជ្ជា​បំផ្លាញ​ជាតិ​ខ្លាញ់​ដ៏​គួរឱ្យ​ទុកចិត្ត​។ វិធី​បង្កក​ជាតិ​ខ្លាញ់​នេះ​ពេល​ដែល​អនុវត្ត​ហើយ​គឺ​អាច​ធ្វើការ​ធម្មតា​វិញ​បាន​ភ្លាមៗ ប៉ុន្តែ​អ្នក​គួរតែ​ទុក​រយៈពេល​យ៉ាងហោចណាស់ ២ សប្តាហ៍​ដើម្បីឱ្យ​វា​ជា​សះស្បើយ​។ ប្រសិទ្ធភាព​របស់​វា​នឹង​បង្ហាញ​ក្នុង​រយៈពេល ២ ទៅ ៣ សប្តាហ៍​។
​រយៈពេល​សម្រាក​៖ ០ ថ្ងៃ​
​លទ្ធផល​៖ ចាប់ពី ៤ សប្តាហ៍​


ការបាញ់​ឡា​ហ្សែ​រ​ធ្មេញ​ឱ្យ​ស​
​គ្មាន​អ្វី​ដែល​ធ្វើឱ្យ​អ្នក​ញញឹម​ស្រស់​ជាង​ការ​ដែល​មាន​ធ្មេញ​ស​ស្អាត​ឡើយ​។ ថ្វី​បើ​អ្នក​ពុំ​ត្រូវការ​ពេល​សម្រាក​ច្រើន​ក្រោយពេល​ព្យាបាល ប៉ុន្តែ​អ្នក​អាច​នឹង​ទទួលរង​អាការ​ស្រៀវធ្មេញ​តិចតួច​រយៈពេល​យ៉ាងហោចណាស់ ២៤ ម៉ោង​។ មិន​ត្រូវ​ញ៉ាំ​ស្រា​ក្រហម កាហ្វេ ឬ​អាហារ​ដែល​មាន​សារធាតុ​ធ្វើឱ្យ​ជាប់​ពណ៌​លើ​ធ្មេញ ដែល​នាំឱ្យ​ប៉ះពាល់​ដល់​លទ្ធផល​ព្យាបាល​ឡើយ​។​
​រយៈពេល​សម្រាក​៖ ០ ថ្ងៃ​
​លទ្ធផល​៖ ភ្លាមៗ​


​ការចាក់​បំបាត់​ជាតិ​ខ្លាញ់​នៅ​បឿ​ចង្កា Kybella

​ទីតាំង​ចាក់​ថ្នាំ​គឺ​នៅក្រោម​ចង្កា ដំណើរការ​ព្យាបាល​នេះ​គឺ​រហ័ស និង​ពុំ​មាន​ការឈឺចាប់ ក៏​ប៉ុន្តែ​អ្នក​អាច​នឹង​មាន​សភាព​ហើម​រហូតដល់ ២ សប្តាហ៍​។ ពេលវេលា​ដែល​ល្អ​បំផុត​ដើម្បី​អនុវត្ត​វិធីសាស្ត្រ​នេះ​គឺ​គួរតែ​ធ្វើ​យ៉ាង​ហោច​ណាស់​ឱ្យបាន​មុន​មួយ​ខែ​នៃ​កម្មវិធី​ធំៗ ដើម្បី​ទទួលបាន​លទ្ធផល​គួរ​ជាទី​ពេញចិត្ត​៕
​រយៈពេល​សម្រាក​៖ យ៉ាងហោចណាស់ ២ សប្តាហ៍​
​លទ្ធផល​៖ ផ្តើម​ចេញ​ជា​លទ្ធផល​នៅពេល​ដែល​សភាព​ហើម​ចាប់ផ្តើម​ស្រក​

Beauty

ភ្នែក​ធំៗ​គឺជា​មន្ត​ស្នេហ៍​ដ៏​ទាក់ទាញ​

វិធី​ងាយៗ​ធ្វើឱ្យ​ភ្នែក​ធំ​ស្អាត​….

បើ​និយាយ​ពី​សម្រស់​ភ្នែក ភ្នែក​ធំៗ​គឺជា​មន្ត​ស្នេហ៍​ដ៏​ទាក់ទាញ​
​ប្រសិនបើ​អ្នក​ចង់​បាន​ភ្នែក​ធំៗ​អ្នក​មិន​ចាំបាច់​ទៅ​រក​ពេទ្យ​ធ្វើការ​វះកាត់​នោះទេ​។ ជាមួយនឹង​គន្លឹះ​ថែរក្សា​ស្បែក និង​គន្លឹះ​ផាត់មុខ​ល្អៗ​ទាំងនេះ អ្នក​ច្បាស់​ជា​ទទួល​បាន​សម្រស់​ភ្នែក​ដ៏​ស្រស់ស្អាត​មិន​ខាន​។

តោះ​នាំគ្នា​អាន​ជាមួយគ្នា​!
1.​ភ្នែក​ដែល​មាន​សភាព​ហើម​តែងតែ​ធ្វើឱ្យ​កែវភ្នែក​របស់​អ្នក​មើល​ទៅ​តូច​ជាង​មុន ដូច្នេះ​ចូរ​ធ្វើយ៉ាងណា​ចៀសវាង​កុំឱ្យ​ស្បែក​ជុំវិញ​ភ្នែក​របស់​អ្នក​ហើម​ឱ្យសោះ​។ ចូរ​បិទ​ចំណិត​ត្រសក់​ត្រជាក់ៗ ឬ​កញ្ចប់​សណ្តែក​ត្រជាក់ៗ​នៅលើ​ភ្នែក​របស់​អ្នក​ដើម្បី​បំបាត់​សភាព​ហើម​នោះ​។ វិធី​ងាយៗ​មួយទៀត​គឺ​ដាក់​ផលិតផល​ម៉ាស​បិទ​ភ្នែក SK-II Signs Eye Mask ក្នុង​ទូទឹកកក​ឱ្យ​ត្រជាក់​រួច​បិទ​លើ​ភ្នែក​របស់​អ្នក​ជា​ការ​ស្រេច​។

 


2.​លាបម្សៅ​ស្អិត Primer បន្តិច​ដើម្បី​បិទបាំង​ស្នាម​ជ្រីវជ្រួញ​តូចៗ​។ លុបបំបាត់​ស្នាម​ខ្មៅ​ជុំវិញ​ភ្នែក​ដោយ​ប្រើ Concealer ឱ្យបាន​ត្រឹមត្រូវ – ចូរ​ប្រើ Concealer ដែល​មាន​ពណ៌​ស្រាល​ជាង​សម្បុរស្បែក​របស់​អ្នក​ដើម្បី​បំបាត់​ស្នាម​ពពាល និង​ស្នាម​ខ្មៅ​លើ​ស្បែក​របស់​អ្នក​។ លាប​ផលិតផល Yves Saint Laurent Touche Eclat ពីលើ​ស្បែក​ក្រោម​ភ្នែក និង​ជុំវិញ​ភ្នែក​ដើម្បីឱ្យ​ភ្នែក​មើល​ទៅ​ពុំ​មាន​សភាព​ខ្មៅ​ស្រ​អាប់​។

3.​ធ្វើឱ្យ​ភ្នែក​កាន់តែ​ធំ​តាមរយៈ​ការពត់​រោមភ្នែក​ឱ្យ​ងរឡើង​។ គ្រាន់​តែ​អ្នក​ពត់​រោមភ្នែក​ឱ្យ​ង​រ នោះ​ភ្នែក​របស់​អ្នកនឹង​មើលទៅ​ធំ​ជាង​មុន និង​ស្រស់ស្អាត​ជាង​មុន​មិន​ខាន​។ ដើម្បី​ឱ្យ​ភ្នែក​មើល​ទៅ​កាន់តែ​ធំ​ស្អាត ចូរ​លាប​ម៉ា​ស្កា​រ៉ា​ពីរ​ជាន់​លើ​រោមភ្នែក​បែបនេះ​រោមភ្នែក​នឹង​មើល​ទៅ​វែង​ជាង​មុន​។ អ្នក​អាច​សាកល្បង​ប្រើ​ម៉ា​ស្កា​រ៉ា CoverGirl LashBlast Clump Crusher Mascara​។

4.​មិន​ត្រូវ​លាប​ម៉ា​ស្កា​រ៉ា​តែ​រោមភ្នែក​ខាងលើ​ប៉ុណ្ណោះ​ទេ ចូរ​លាប​ម៉ា​ស្កា​រ៉ា​នៅ​រោមភ្នែក​ខាង​ក្រោម​ឱ្យ​បាន​ស្រស់​ស្អាត​ផង​ដើម្បី​ឱ្យ​ភ្នែក​របស់​អ្នក​មាន​ទម្រង់​ដូច​ផ្លែ​អាល់​ម៉ុនដ៏​ស្រស់ស្អាត​។ លាប​ចុង​រោមភ្នែក​នៅ​កន្ទុយភ្នែក​ខាងក្រៅ​ដើម្បី​ឱ្យ​មើល​ទៅ​ងរ​ស្អាត​។​


5.​ចំណុច​សំខាន់​បំផុត​នោះ​គឺ ចូរ​ប្រើ​ខ្មៅ​ដៃគូរ​ភ្នែក​ពណ៌​ស​របស់ Nars Larger Than Life Long-Wear Eyeliner គូរ​រឹម​ភ្នែក​ខាងក្រោម​ដើម្បី​ធ្វើឱ្យ​ភ្នែក​អ្នក​មើល​ទៅ​កាន់តែ​ធំ​ស្អាត​៕


Continue Reading

Beauty

ជឿជាក់ទោះនៅក្រោមកម្ដៅ​ព្រះអាទិត្យ

​យើង​បានដឹង​រួចហើយ​ថា ព្រះអាទិត្យ​គឺជា​មូលហេតុ​ចម្បង​ដែល​ធ្វើឱ្យ​….

​យើង​បានដឹង​រួចហើយ​ថា ព្រះអាទិត្យ​គឺជា​មូលហេតុ​ចម្បង​ដែល​ធ្វើឱ្យ​ចាស់​ជាង​វ័យ ដូច្នេះ​តើ​យើង​ត្រូវធ្វើ​ដូចម្ដេច​? វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​រោគ​សើ​ស្បែក​នឹង​ប្រាប់​ឱ្យ​អ្នក​ដឹងថា ការ​លាប​ក្រែមការពារ​កម្ដៅ​ព្រះអាទិត្យ គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​មួយ​ដើម្បី​ការពារ​ប្រឆាំង​ទៅ​នឹង​កម្ដៅ​ព្រះអាទិត្យ ដោយ​មិន​បរិយាយ​ច្រើន​នោះ​ទេ ហើយ​វា​ក៏​ជា​មូលដ្ឋាន​នៃ​ការថែរក្សា​ស្បែក​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ​។

​ជារឿយៗ​អ្នកនឹង​រកឃើញ​រូបមន្ដ​ការពារ​ពី​កម្ដៅ​ព្រះអាទិត្យ​ដែល​ត្រូវ​បាន​បង្ហាញ​នូវ​ភាពខុសប្លែក​ពី​គ្នា​ដោយ​ការកំណត់​យកឈ្មោះ SPF​។ SPF ជាសំខាន់​តំណាងឱ្យ ‘​កត្ដា​ការពារ​ព្រះអាទិត្យ​’ ដែល​ជា​ការវាស់ស្ទង់​យ៉ាង​សុ​ក្រិត​ចំពោះ​ក្រែមការពារ​ស្បែក​ពី​កម្ដៅ​ព្រះអាទិត្យ​។ កម្រិត​អប្ប​បរិ​មា​មួយ​នៃ​៣០SPF​ត្រូវបាន​ផ្ដល់​យោបល់​ដោយ​វេជ្ជបណ្ឌិត​ឯកទេស​ខាង​រោគ​សើ​ស្បែក​។


​ទោះបីជា​យ៉ាងណា​ក៏ដោយ ប្រសិនបើ​អ្នក​ហែល​ទឹក​ឬ​បែកញើស អ្នក​គួរតែ​លាប​សារ​ឡើង​វិញ​ឱ្យ​បាន​ញឹកញាប់​រៀង​រាល់​ពីរ​ម៉ោង​ម្ដង​ដើម្បី​ការពារ​ពី​កម្ដៅ​ព្រះអាទិត្យ​។ នេះ​គឺជា​រូបមន្ដ​ដ៏​មាន​ប្រសិទ្ធភាព​ជួយ​រារាំង​កាំរស្មី UVB និង UVA ដែល​ជា​បុព្វហេតុ​ចម្បង​ធ្វើឱ្យ​រលាក​ស្បែក ធ្វើឱ្យ​ស្បែក​ជ្រីវជ្រួញ និង​ធ្វើឱ្យ​ស្បែក​ឆាប់​ចាស់​។

​ការប្រើ​ក្រែមការពារ​កម្ដៅ​ព្រះអាទិត្យ​ក្នុង​បរិមាណ​ដ៏​ត្រឹមត្រូវ គឺជា​រឿង​សំខាន់​។ ការប៉ាន់ប្រមាណ​ឱ្យបាន​សមល្មម​គឺ​ថា អ្នក​ត្រូវការ​តែ​បន្ដិច​ប៉ុណ្ណោះ​គឺ​ប្រហែលជា​មួយ​ភាគ​បួន​ដើម្បី​លាប​ផ្ទៃមុខ​របស់​អ្នក​។ សូម​កុំ​ទាន់​អាល​ចេញ​ទៅណា ក្រោយ​ពី​លាប​ក្រែមការពារ​កម្ដៅ​ព្រះអាទិត្យ​រួច ដោយ​រង់ចាំ​រយៈពេល​យ៉ាងហោចណាស់​២០​នាទី​ដើម្បី​ឱ្យ​ក្រែ​មនោះ​ជ្រាប​ចូលទៅក្នុង​ស្បែក​។ ចូរ​ផាត់មុខ​ពីលើ​ក្រែមការពារ​កម្ដៅ​ព្រះអាទិត្យ​ជា​លើក​ចុងក្រោយ​៕

Continue Reading

Beauty

ម៉ូដ​ក្រចក​ថ្មី​បង្កប់​ស្តា​យល៍​ចាស់

ម៉ូដ​ក្រចក​ស្តា​យល៍​បារាំង​

ម៉ូដ​ក្រចក​ស្តា​យល៍​បារាំង​
ម៉ូដ​ក្រចក​ថ្មី​បង្កប់​ស្តា​យល៍​ចាស់​


​តាមរយៈ​ការច្នៃ​ម៉ូដ​ថ្មី និង​ភាពទាន់សម័យ ម៉ូដ​ក្រចក​បារាំង​ពណ៌​សាច់​លាយ​ពណ៌​ស​នេះ​អាចនិយាយបាន​ថា​មិនមែន​ត្រលប់​មក​វិញ​នោះ​ទេ តែ​ជា​ការលេង​ស្តា​យល៍​បែប​ថ្មី​ពោរពេញ​ដោយ​ម៉ូដ​ថ្មីៗ​ច្រើន​រាប់មិនអស់​។


​ម៉ូដ​ក្រចក​ស្តា​យល៍​បារាំង​បច្ចុប្បន្ន​នេះ​គឺ​មាន​សិល្បៈ​ផ្ទាល់ខ្លួន​ពោរពេញ​ដោយ​ពណ៌​លេចៗ ពណ៌​លោហៈ ផ្ទៃ​រូប​ច្បាស់ៗ និង​ស្រមោល​រំលេច​រូប​។ ក្រចក​ម៉ូដ​នេះ​ពុំ​មាន​គោល​គ្រឹះ​ជាក់លាក់​ឡើយ​។ ម៉ូដ​ខាងចុង​ក្រចក​គឺ​ស័ក្តិសម​ជា​មួយ​ក្រចក​ដែល​មាន​រាង​ពង​ក្រពើ ឬ​មូល តែ​ក៏​មិនមែន​បានន័យថា​ក្រចក​រាង​ជ្រុង​លេង​ម៉ូដ​នេះ​មិន​ស្រស់​ស្អាត​ឡើយ​។ អ្នក​អាច​លេង​ម៉ូដ​ចុង​ក្រចក​ខិត​ទៅ​ចំហៀង​ទ្រេត​ទៅ​ម្ខាង​ដើម្បី​ឱ្យ​មើល​ទៅ​ស៊ីគ្នា​នឹង​រាង​ក្រចក​របស់​អ្នក​។​


​ចូរ​គូរ​ខ្សែបន្ទាត់​ជុំវិញ​តាម​គែម​ក្រចក​ទាំងមូល​ព័ទ្ធ​ពី​ចុង​ក្រចក​ទៅ​ដល់​គល់​ក្រចក​ដើម្បី​ឱ្យ​មើល​ទៅ​មាន​ក្រាហ្វិក​ប្លែក​ភ្នែក​។ ចូរ​លេង​ពណ៌​ផ្ទុយ​គ្នា​ដើម្បី​ឱ្យ​ស្តា​យល៍​នេះ​កាន់តែ​ស្រស់ស្អាត​។​

NEW YORK, NY – SEPTEMBER 07: A model backstage at Michelle Helene Presentation September 2016 during New York Fashion Week at Pier 59 Studios on September 7, 2016 in New York City. (Photo by Victor VIRGILE/Gamma-Rapho via Getty Images)

​ដើម្បី​ឱ្យ​មើល​ទៅ​មាន​ពណ៌​ទាក់​ភ្នែក អ្នក​អាច​ប្រើប្រាស់​ជក់​លាប​ក្រចក​ដើម្បី​គូរ​ខ្សែបន្ទាត់​នៅ​ចុង​ក្រចក​។ គូរ​ខ្សែបន្ទាត់​ជាមួយ​ជក់​ស្ងួត​ដើម្បី​វាយ​ពណ៌​ឱ្យ​ចូល​គ្នា​ជាមួយ​ចុង​ក្រចក​។ ទុក​ឱ្យ​ស្ងួត​រយៈពេល ៥ នាទី​មុន​ពេល​លាបថ្នាំ​ក្រចក​មួយ​ស្រទាប់​ទៀត​។


​ជា​យូរ​មក​ហើយ​ម៉ូដ​ក្រចក​ស្តា​យល៍​បារាំង​គឺ​តែងតែ និង​នៅ​តែ​បន្ត​បំផុសគំនិត​សិល្បៈ និង​មូលដ្ឋានគ្រឹះ​នៃ​ម៉ូដ​ក្រចក​៕

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.