Beauty
ស្តាយល៍ផាត់ភ្នែកពណ៌ដិត
នេះជាពេលវេលាដ៏ស័ក្ដិសមក្នុងការលេងស្តាយល៍ផាត់ភ្នែកពណ៌ដិតៗ

នេះជាពេលវេលាដ៏ស័ក្ដិសមក្នុងការលេងស្តាយល៍ផាត់ភ្នែកពណ៌ដិតៗ
ស្តាយល៍ផាត់ត្របកភ្នែកពណ៌ដិតៗបានត្រលប់មកវិញជាថ្មីម្ដងទៀតហើយដូចដែលអ្នកទាំងអស់គ្នាបានឃើញក្នុងការដើរបង្ហាញម៉ូដរបស់ស្លាកសញ្ញា Saint Laurent ស្លាកសញ្ញា Emanuel Ungaro ក៏ដូចជាស្លាកសញ្ញា Moschino ផងដែរ។
ទទួលបានកែវភ្នែកដ៏ទាក់ទាញខុសប្លែកពីមុនជាមួយនឹងការលេងស្តាយល៍គូរត្រេភ្នែកដ៏វិសេស។ ស្លាកសញ្ញា Saint Laurent បានផ្លាស់ប្ដូរពីការគូរត្រេភ្នែកបែបក្រាហ្វិកឱ្យទៅជាការគូរត្រេកន្ទុយភ្នែក កាន់តែទាក់ទាញជាមួយនឹងការផាត់ត្របកភ្នែកដោយប្រើពណ៌ស្រាលៗ។
ស្លាកសញ្ញា Emanuel Ungaro បាននាំមកជូនការផាត់ត្របកភ្នែកដោយប្រើប្រាស់ពណ៌ក្រមៅដិតជាមួយនឹងការគូរត្រេភ្នែកទាំងផ្នែកខាងលើ និងផ្នែកខាងក្រោមនៃរឹមភ្នែក។ ស្លាកសញ្ញា Moschino បានបន្ថែមភាពស្រស់ស្អាត និងកាន់តែទាក់ទាញដោយគូរត្រេខ្មៅជុំវិញរឹមភ្នែក។ តើអ្នកនឹងគូរត្រេរឹមភ្នែករបស់អ្នកយ៉ាងណាវិញ?

ផលិតផលផ្តល់ជាតិសំណើម Tom Ford Radiant Moisture Soufflé
នេះជាផលិតផលផ្តល់ជាតិសំណើមប្រើសម្រាប់លាបមុខមុនពេលផាត់ម៉ាហ្គីយ៉េ ជាក្រែមរលោងប្រើសម្រាប់លាបលើស្បែកដែលមិនទាន់តុបតែង ឬអ្នកអាចលាបមុនពេលផាត់ម្សៅទ្រនាប់ដើម្បីឱ្យស្បែកមើលទៅភ្លឺស្អាតនិងរលោង។
រោមភ្នែក Battington Lashes
រោមភ្នែកក្លែងក្លាយជាស្តាយល៍ពេញនិយមបំផុតនាបច្ចុប្បន្ននេះ។ រោមភ្នែក Battington ច្បាស់ជាធ្វើឱ្យអ្នកលែងចង់ទិញរោមភ្នែកដែលមានតម្លៃថោកទៀតមិនខាន។ លក្ខណៈពិសេសនៃរោមភ្នែកនេះគឺថាអ្នកអាចយករោមភ្នែកនេះមកប្រើប្រាស់ឡើងវិញបានរហូតដល់ ២៥ដងឯណោះ។
សេរ៉ូមការពារភាពជ្រីវជ្រួញ La Prairie Cellular Swiss Ice Crystal Serum
នេះជាផលិតផលការពារភាពចំណាស់ដ៏ល្អជាងគេបំផុត ហើយក៏កំពុងតែពេញនិយមបំផុតផងដែរនៅលើទីផ្សារ។ គ្រឿងផ្សំថ្មីចុងក្រោយរបស់ La Prairie គឺមានលក្ខណៈរលោងជួយការពារស្នាមជ្រីវជ្រួញ និងធ្វើឱ្យស្បែកភ្លឺរលោងស្អាត។
ពណ៌សម្រាប់លាយម្សៅទ្រនាប់ The Body Shop Shade Adjusting Drops
ការស្វែងរកម្សៅទ្រនាប់ឱ្យស៊ីគ្នានឹងពណ៌ស្បែកមុខរបស់អ្នកមិនមែនជារឿងងាយឡើយ។ ក៏ប៉ុន្តែប្រសិនបើអ្នកបន្ថែមទឹកពណ៌មួយតំណក់លាយជាមួយម្សៅទ្រនាប់ដែលអ្នកចូលចិត្ត ពណ៌លឿងចាស់ដែលបានមកពីទឹកពណ៌នោះនឹងបង្កើតបានជាពណ៌ម្សៅទ្រនាប់ដែលអ្នកចង់បានមិនខាន។ បន្ទាប់ពីលាយរួច អ្នកនឹងទទួលបានពណ៌ថ្មីដែលស៊ីគ្នានឹងពណ៌ស្បែកមុខរបស់អ្នកមិនខាន។ គឺប្រៀបដូចជាវេទមន្តដូច្នោះឯង។
ម្សៅរលោង Make Beauty Moonlight Primer
ម្សៅរលោង Make Beauty’s Moonlight Primer ជួយការពារស្បែកអ្នកពីកាំរស្មីយូវី និងកាំរស្មី HEV ដែលឡេការពារកម្តៅថ្ងៃប្រភេទធម្មតាមិនអាចការពារបាន។ សេរ៉ូមនេះក៏ជួយធ្វើឱ្យស្បែករបស់អ្នកមើលទៅរលោងគ្មានស្លាកស្នាមផងដែរ៕

ធ្វើឱ្យរាងត្រគាករបស់អ្នកកាន់តែស្រឡូនស្រស់ស្អាតដើម្បីស្លៀកខោខូវប៊យ ខោខ្លី ឬឈុតហែលទឹកឱ្យមើលទៅឃើញសមសួន!
សាកល្បងធ្វើលំហាត់ប្រាណដ៏ងាយនេះចុះឡើងៗ ដើម្បីទទួលបានរាងត្រគាកឡូយ។
ដេកពើងត្រគាកឡើងលើ
គេងផ្ងារដោយដាក់ដៃរបស់អ្នកសណ្ដូកចុះក្រោម ហើយដាក់ជើងរបស់អ្នកអង្កុញនៅលើកម្រាល។
លើកត្រគាករបស់អ្នកឡើងលើ។ ទប់ឱ្យជាប់ បន្ទាប់មកចំកោងចុះក្រោម។
ចាប់កំភួនជើងរបស់អ្នក នៅពេលដែលត្រគាករបស់អ្នកពើងឡើងលើ។
ដើម្បីធ្វើឱ្យលំហាត់ប្រាណនេះលំបាកថែមទៀត កន្ធែកជើងម្ខាងលើកឡើងលើ និងដាក់ភ្លៅរបស់អ្នកឱ្យស្មើស្របគ្នា។បន្ទាប់មកទម្លាក់ខ្នងចុះក្រោមសន្សឹមៗ។
អនុវត្ដការធ្វើលំហាត់ប្រាណនេះរយៈពេល៣០វិនាទី ប្ដូរចុះឡើងៗហើយធ្វើចលនារយៈពេល៣០វិនាទីទៀត ដោយប្រើជើងម្ខាងទៀត។
លើកជើងឡើងលើ
ឈរកន្ធែកជើងចេញពីគ្នា ហើយលើកដុំដែកទម្ងន់៥ផោនដ៍នៅនឹងដៃម្ខាងៗ។ ប្រសិនបើអ្នកមិនមានដុំដែកទេ រកដបពីរច្រកទឹកឱ្យពេញ ឬប្រើវត្ថុអ្វីមួយដែលមានទម្ងន់ប្រហាក់ប្រហែលគ្នា។
ពត់ជើងស្ដាំរបស់អ្នកហើយលើកវាឡើងលើឱ្យផុតពីកម្រាលកម្ពស់ប្រហែលបីអ៊ិញ។ លាតដៃទាំងពីរដាក់មុខអ្នកកម្ពស់ស្មើទ្រូង និងដាក់បាតដៃរបស់អ្នកចុះក្រោម។
ដាក់ដៃរបស់អ្នកឱ្យត្រង់ ហើយលើកដៃឆ្វេងឱ្យផុតក្បាល រួចទប់ឱ្យជាប់ដោយរាប់ឱ្យបានបីដង បន្ទាប់មកទម្លាក់ឱ្យមកត្រឹមកម្ពស់ទ្រូងវិញ។ បន្ដលើកដៃរបស់អ្នកប្ដូរចុះឡើង។ អនុវត្ដចុះឡើងៗឱ្យបានប្រាំបីដង ដោយប្រើដៃម្ខាងៗឱ្យបានបួនដង។ ប្ដូរជើងហើយអនុវត្ដឱ្យបានប្រាំបីដងចុះឡើងៗបន្ថែមទៀត ខណៈពេលឈរដោយប្រើជើងស្ដាំរបស់អ្នក។
អង្គុយច្រហោង
ឈរដោយដាក់ជើងនិងស្មារបស់អ្នកចេញពីគ្នា។
អង្គុយច្រហោង ហើយដាក់ប្រអប់ដៃឱ្យកៀកនឹងចង្ការបស់អ្នក។
បន្ទាប់មកបោះជើងឆ្វេងរបស់អ្នកឱ្យត្រង់ទៅក្រោយ ខណៈពេលលាតដៃរបស់អ្នកឱ្យត្រង់ទៅមុខ។
ត្រឡប់ទៅរកជំហរអង្គុយច្រហោង ហើយអនុវត្ដដោយប្រើជើងនិងដៃម្ខាងទៀត។
បន្ដអនុវត្ដរយៈពេលមួយនាទីឬលើសពីនេះ។
នៅពេលដែលអ្នកអង្គុយច្រហោង ដាក់ត្រគាករបស់អ្នកឱ្យត្រូវជំហរ ហើយប្រើកែងជើងដើម្បីទប់ទម្ងន់។
អង្គុយច្រហោងដោយប្រើទម្ងន់
ចាប់ផ្ដើមដោយដាក់ជើងនិងស្មារបស់អ្នកចេញពីគ្នា ហើយដាក់ដុំដែកឬទម្រង់ទម្ងន់មួយចំនួនទៀតនៅប្របនឹងភ្លៅ។
អង្គុយច្រហោងចុះហាក់បីដូចជាអ្នកអង្គុយនៅលើកៅអីអ៊ីចឹង ដោយប្រើកែងជើងរបស់អ្នកទ្រទម្ងន់។
ចាប់កំភួនជើងរបស់អ្នក ហើយត្រឡប់ទៅចាប់ផ្ដើមជំហរឡើងវិញ។
អនុវត្ដចុះឡើងរយៈពេលពី១៥-២០ដង។
ប្រើកែងជើងរបស់អ្នកទ្រទម្ងន់ ដោយត្រូវប្រាកដច្បាស់ថា ជង្គង់របស់អ្នកកុំឱ្យលូតទៅមុខហួសពីម្រាមជើង។
កម្រិតឈានទៅមុខ៖ សាកល្បងដោយមិនចាំបាច់ប្រើទម្ងន់ ប៉ុន្ដែលោតឡើងលើឱ្យខ្ពស់ ហើយទម្លាក់ខ្លួនចុះក្នុងជំហរច្រហោង។

Fitness woman. Slim woman with dumbbells.
លោតហក់ខ្ពស់ៗ
ឈរដោយដាក់ជើងរបស់អ្នកផ្គួបចូលគ្នា ហើយយកដៃរបស់អ្នកច្រត់ចង្កេះ។
លោតហក់ទៅមុខដោយប្រើជើងស្ដាំរបស់អ្នក។
លោតឡើងលើ ដោយប្ដូរជើងផុតពីដី ហើយឱ្យធ្លាក់ចុះក្រោមជាមួយនឹងជើងឆ្វេងរបស់អ្នក នៅក្នុងជំហរលោតហក់ទៅមុខ។
បន្ដលោតហក់ខ្ពស់ៗបែបនេះ ដោយផ្លាស់ប្ដូរគ្នា រយៈពេលមួយនាទីឬយូរជាងនេះ។
ទ្រោបខ្លួននៅពីលើកម្រាលដោយប្រើជើងទាំងពីរ ហើយជង្គង់ខាងមុខពត់ជាមុំ៩០ដឺក្រេ និងតម្រង់កជើងឱ្យស្មើគ្នា៕
Beauty
តើអ្នកដឹងអំពីការធ្វើថ្នាំលាបក្រចកដោយខ្លួនឯងដែរឬទេ?
សូមស្ងាត់…នាងខ្ញុំមានរឿងចង់ប្រាប់!

សូមស្ងាត់…នាងខ្ញុំមានរឿងចង់ប្រាប់!
តើអ្នកដឹងអំពីការធ្វើថ្នាំលាបក្រចកដោយខ្លួនឯងដែរឬទេ?
សម្រាប់ក្រចកដៃដែលរក្សាបាននូវភាពភ្លឺស្អាតបានយូនោះ សុភាពនារីភាគច្រើនតែងតែគិតថាត្រូវពឹងពាក់លើអ្នកជំនាញម៉ូដក្រចកជាពិសេស។ ប៉ុន្តែជាមួយនឹងផលិតផលចេញថ្មីនៃកូឡិកហ្សិនម៉ាក Miracle Gel TM របស់ Sally Hansen ត្រូវបានដឹងថាការលាបក្រចកដោយប្រើជែលលាបក្រចកដោយខ្លួនឯងត្រឹម២ដំណាក់ការប៉ុណ្ណោះ ជាវិធីថ្មីមួយដែលធ្វើអោយអ្នកអស់ក្តីបារម្ភមិនចាំបាច់ពឹងពាក់ជាងធ្វើក្រចកទៀតឡើយ។
បន្ទាប់ពីលាបទឹករលោងស្រទាប់ដំបូងរួចមក ចូរលាបជែល Miracle Gel varnish ដើម្បីបំបាត់ផ្ទៃដែលភ្លឺមិនស្មើសាច់ល្អដែលវាអាចថែរក្សាទំរងក្រចករបស់អ្នកអោយនៅភ្លឺស្អាតដដែលរហូតដល់រយៈពេលពេល ១៤ថ្ងៃឯណោះ។ ជែលបំបាត់ស្នាមនឹងធ្វើអោយក្រចកអ្នកភ្លឺរលោងស្អាត និងជាប់បានយូរដោយងាយស្រួល។ ការលាបពីជាន់ខាងលើនេះគឺពិតជាសមល្មមនៅពេលដែលអ្នកលាបថ្នាំក្រចកដែលពណ៌ដិតៗពីលើ។ ជាកិច្ចបង្ហើយ យើងខ្ញុំសូមណែនាំថា អ្នកគួរតែប្រើថ្នាំក្រចកណាដែលមានជាតិជែលដែលជាប់ល្អ។
ដើម្បីលាងសំអាតក្រចកចេញ អ្នកត្រូវប្រើទឹកលាងក្រចកដូចធម្មតា។ ជ្រលក់សំឡីរួចដាក់សំឡីសើមពីលើដោយថ្មមៗ ទុកចោលយ៉ាងហោចណាស់មួយនាទី មិនពេលដែលអ្នកជូតសំអាតក្រចក។ ពិតណាស់ការលាបក្រចកដោយខ្លួនឯងនេះ គឺពិតជាងាយស្រួលមែនទែន។
-
Business2 months ago
ការទូទាត់ប្រាក់សំណងឆាប់រហ័ស (QR)
-
Entertainment2 months ago
ការបំបៅកូននៅតាមទីសាធារណៈ
-
Beauty5 months ago
បកស្រាយជំនឿមិនពិតទាំង ៥ ទាក់ទងនឹងសម្រស់
-
Entertainment5 months ago
ស្ត្រីអ្នកជំនួញដ៏ល្បី
-
Style5 months ago
ម៉ូដសក់
-
Style5 months ago
មូលហេតុ ៧ យ៉ាងដែលធ្វើឱ្យអ្នកនៅតែមិនសប្បាយចិត្ត
-
Uncategorized2 months ago
ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់
-
Health & Fitness2 weeks ago
ភីហ្សាដុតពិសេស