SEX & Intimacy
សិចក្នុងចំណងអាពាហ៍ពិពាហ៍
តើអ្នកធ្លាប់ងឿងឆ្ងល់ដោយហេតុថាមានគូស្វាមីភរិយាមួយចំនួនបន្លឺភាពល្អូកល្អឺនជាប់រណ្ដំរហូតខណៈដែលគូស្វាមីភរិយាមួយចំនួន

តើអ្នកធ្លាប់ងឿងឆ្ងល់ដោយហេតុថាមានគូស្វាមីភរិយាមួយចំនួនបន្លឺភាពល្អូកល្អឺនជាប់រណ្ដំរហូតខណៈដែលគូស្វាមីភរិយាមួយចំនួនផ្សេងទៀតបែរជាមិនប្រព្រឹត្តដូច្នេះទៅវិញ? ជារឿយៗមានការជញ្ជឹងគិតថាហេតុអ្វីបានជាចំណងអាពាហ៍ពិពាហ៍ដែលមិនមានការរួមគ្រែខ្នើយកាន់តែច្រើនឡើង តើមានអ្វីដែលបង្កឱ្យមានបញ្ហាបែបនេះកើតមានឡើងក្នុងទំណាក់ទំនងស្នេហាប្រកបដោយភាពរំជើបរំជួលយ៉ាងខ្លាំងនោះ? ទិដ្ឋភាពដ៏ស្រងូតស្រងាត់នៅពេលដែលអ្នកសម្លឹងមើលនៅជុំវិញខ្លួនគឺការដែលមើលឃើញថាចំណងអាពាហ៍ពិពាហ៍ដែលមិនមានការរួមគ្រែខ្នើយមានការកើនឡើងជាលំដាប់។ ដូច្នេះថាតើមនុស្សពីរនាក់ដែលលែងផ្ដល់អារម្មណ៍ត្រឹកត្រអាលឱ្យគ្នាស្ថិតនឆ្ងាយពីគ្នាបនាដោយរបៀបណា?
បច្ចុប្បន្ននេះគូស្វាមីភរិយាដែលមិនមានចំណង់ទៅវិញទៅមកកើតឡើងដោយសារហេតុផលជាច្រើន៖ សេចក្ដីស្នេហារបស់ពួកគេហាក់សាបរលាប និងរលោះបន្តិចម្ដងៗជាមួយនឹងមធ្យោបាយបែកផ្លូវគ្នា។
ភាគច្រើន ពួកគេគឺជាគូស្វាមីភរិយាដែលមិនពេញចិត្តនឹងគ្នាទៅវិញទៅមក ក៏ដូចជាគូស្វាមីភរិយាដែលមិនប្ដេជ្ញាថានឹងរួមរស់ជាមួយគ្នាផងដែរ។
លុះត្រាតែបញ្ហាសុខភាពចូលមករារាំងដោយសារការព្យាបាល ហើយមិននិយាយប្រាប់ភរិយា នេះក៏ព្រោះតែភាគីជាប្ដីមិនចង់ឱ្យនាងមានការព្រួយបារម្ភ ដែលនេះមិនមែនជាហេតុផលដែលល្អឡើយ វាគ្មានហេតុផលណាមួយដែលល្អដែលគាត់មិនចង់រួមគ្រែខ្នើយជាមួយអ្នកឡើយ។
អាចមានស្រីស្អាតៗមកទាក់ទាញចិត្តរបស់គាត់ ឬមកពីគាត់អស់កម្លាំងនឹងការបំពេញកិច្ចការងារ ប៉ុន្តែចូរអ្នកបន្តតាមដានក្នុងរយៈពេលពី ៣ ទៅ ៦ ខែ មិនមែនត្រឹមតែ ២ សប្ដាហ៍ប៉ុណ្ណោះទេ។ សិចគឺពិតជាសំខាន់ក្នុងជីវិតអាពាហ៍ពិពាហ៍ វាគួរតែត្រូវបានប្រព្រឹត្តិ។ ប្រសិនបើគ្មានការរួមគ្រែខ្នើយជាមួយគ្នានោះទេហើយក៏មិនមែនមកពីបញ្ហាសុខភាព វាអាចមកពីគ្មានអារម្មណ៍ស្នេហាទាល់តែសោះក៏ថាបាន។
ជាការពិតណាស់ ការដែលមិនរួមដំណេកគ្រែខ្នើយ ពេលខ្លះមកពីស្វាមីមានការគិតគូរដល់ភរិយាដែលថានាងអាចនឹងនឿយហត់ជាមួយការងារមេផ្ទះ ឬអាចមកពីអារម្មណ៍ស្ត្រេសដោយសារតែការងារហើយភរិយានៅតែទ្រាំអត់ធន់យ៉ាងស្ងៀមស្ងាត់ ម្លោះហើយរយៈរយៈពេលជាច្រើនខែបានកន្លងហួស។
សេចក្ដីស្នេហាជាការរំជួលចិត្តរួមបញ្ជូលគារទាក់ទាញ និងជាអារម្មដែលត្រូវការអ្នកណាម្នាក់ ឬអ្វីមួយ បើទោះបីជាសេចក្ដីស្នេហាអាចក់តមានឡើងដោយគ្មានចំណង់តណ្ហាក៏បាននេះហើយជាការលើកឡើងពីលោកស្រី Susan Krauss Whitbourneបណ្ឌិតសាស្ត្រាចារ្យវិទ្យាសាស្ត្រផ្នែកផ្លូវចិត្តនៅឯសាកលវិទ្យាល័យ University of Massachusetts Amherst បានអធិប្បាយនៅក្នុងប្លក់‘Psychology Today’របស់លោកស្រី។ នោះគឺអាចថាជារឿងដែលគិតតែអំពីខ្លួនឯង និងរាល់អ្វីៗគ្រប់បែបយ៉ាងប្រព្រឹត្តិទៅដោយការថ្នាក់ថ្នម ឬដោយភាពខ្លាំងក្លា ដោយក្ដីស្រលាញ់ពេញចិត្ត និងដោយក្ដីប្រតិព័ទ្ធជាដើ។
តម្រេកតណ្ហាបើនិយាយម្យ៉ាងទៀតវិញនោះគឺជាក្ដីរំភើបរំជួលចិត្តបូកបញ្ចូលជាមួយក្ដីស្នេហាប៉ុន្តែត្រូវបានវាស់ស្ទង់ដោយអាំងដង់ស៊ីតេ។ ដូចជាសេចក្ដីស្នេហាផងដែរ តម្រេកតណ្ដាជាក្ដីសប្បាយរីករាយ និងពោរពេញទៅដោយចំណង់ដ៏ក្លៀវក្លាសម្រាប់មនុស្សណាម្នាក់ ឬរបស់អ្វីមួយ។ ក្នុងទំនាក់ទំនងប្រកបដោយភាពរ៉ូមែនទិកមួយអាចមានការធ្លាក់ចុះបន្ទាប់ពីរួមរស់ជាមួយគ្នាអស់រយៈពេល ២ ទៅ ៣ ឆ្នាំ។ នេះបើតាមការលើកឡើងរបស់លោកស្រី Whitbourne ប៉ុន្តែបើទោះជាយ៉ាងណាក្ដីក៏តម្រេកនឹងពុះកញ្ជ្រោលមកវិញពេលដែលកូនៗចូលសាលារៀនទៅហើយនោះ។
ទោះជាយ៉ាងណាក្ដី ក៏តម្រេកតណ្ហាអាចផុតរលត់អស់រលីអទៅវិញប្រសិនបើអ្នកខិតខំចិញ្ចឹមវាដោយចំណាយពេលវេលានៅជាមួយគ្នាហើយគឺជាមួយនឹងតម្រេកតណ្ហានោះហើយដែលនាំឱ្យដៃគូរបស់អ្នកផ្ដល់នូវអ្វីដែលល្អប្រសើរបំផុតចំពោះអ្នក។ ថ្វីបើយ៉ាងដូច្នេះក្ដីក៏មនុស្សផងទាំងឡាយជាទូទៅសន្មត់ទុកជាមុនរួចទៅហើយថាតម្រេកតណ្ហាអាចរួមជាមួយគ្នាអមទៅដោយសេចក្ដីស្នេហាហើយផ្ទុយមកវិញគឺសេចក្ដីស្នេហានោះហើយ ដែលដុតបញ្ឆេះឱ្យកើតជាតម្រេកតណ្ហាយ៉ាងរោលរាលប៉ុន្តែចូរអ្នកសម្លឹងមើលចុះថាសេចក្ដីស្នេហាដែលគ្មានល័ក្ខខ័ណ្ឌ សេចក្ដីស្នេហាចំពោះគ្រួសារ និងមិត្តភ័ក្ដិស្មោះស្ម័គ្រអាចកើតមានពេញមួយជីវិតដោយគ្មានតម្រឹកតណ្ហា ឬចំណងអ្វីនោះឡើយ។ បញ្ហាស្នេហាបែបសហាយស្មន់ពោរពេញទៅដោយតម្រេកតណ្ហាប៉ុន្តែគឺមិនមែនជាទំនាក់ទំនងស្នេហាទាំងអស់នោះឡើយ។ ម្យ៉ាងទៀតប្រសិនបើតម្រេកតណ្ហាតែឯកឯងវិញក៏មិនគ្រប់គ្រាន់នោះទេ។ ជាទូទៅគេយល់ច្រឡំថាសេចក្ដីស្នេហាសម្រាប់តែតណ្ហាហើយយល់ខុសចំពោះសេចក្ដីស្នេហា។
សម្រាប់បុរសណាម្នាក់ ការដែលទទួលអារម្មណ៍ថាទទួលបានសេចក្ដីស្នេហា និងកំពុងតែស្នេហ៍ស្និទ្ធជារឿយៗវិញគឺជាការផ្សារភ្ជាប់ទៅនឹងភាពស្និទ្ធស្នាលរូបកាយដូច្នេះហើយទើបគ្មានហេតុផលដែលថាស្វាមីរបស់អ្នកមិនផ្ដល់ភាពប្រតិព័ទ្ធរូបកាយមកលើអ្នក។ បុរសទទួលអារម្មណ៍ចាប់ចិត្តស្នេហ៍ពេលដែលគេរួមស្នេហ៍ស្និទ្ធនោះឯងហើយ។
រីឯស្ត្រីវិញមានភាពខុសប្លែកគ្នាបន្តិចនោះគឺស្ត្រីពេលទទួលអារម្មណ៍ថាស្នេហ៍ស្និទ្ធ និងទទួលអារម្មណ៍ថាត្រូវទទួលបានសេចក្ដិស្នេហា គឺនៅពេលដែលគេស្ថិតនៅយ៉ាងកៀកកើយប្រកបដោយក្ដីរំជួលចិត្តជាមួយដៃគូរបស់ខ្លួន។
នៅពេលដែលក្ដីស្នេហាទាំងរូបកាយ និងភាពស្និទ្ធស្នាលមានសារៈសំខាន់ចំពោះទំនាក់ទមនងមេត្រីភាពមួយនោះគេមិនចាំបាច់ផ្ដោតជាសំខាន់ទៅលើរឿងអាពាហ៍ពិពាហ៍នោះទេ។ គឺឆ្លងកាត់ពេលវេលានោះហើយ ដូចដែលត្រូវបានគេសង្កេតឃើញដោយអ្នកចិត្តវិទ្យាលោកស្រី Whitbourne គឺតម្រេក និងតណ្ហាទៅវិញទេដែលអាចធ្លាក់ចុះបាន។
មូលហេតុទាំងឡាយដែលអាចកើតមាន៖
កំឡុងពេលឆ្នាំដំបូង ឬចូលទៅដល់ចំណងអាពាហ៍ពិពាហ៍រួចហើយអារម្មណ៍ថាស្រលាញ់នឹងត្រូវបានទទួលសេចក្ដីស្នេហាក៏កាន់តែខ្លាំងក្លាឡើងពីព្រោះទាំងបុរស និងស្ត្រីផ្ដល់សញ្ញាណនៃសេចក្ដីស្នេហានោះកំពុងតែត្រូវបានបំពេញឱ្យគ្នាយ៉ាងត្រេកត្រអាល។ ពេលទើបតែរៀបការរួចថ្មីថ្មោងហើយដោយសារតែមិនមានកូនៗ នោះទើបបានជាធ្វើឱ្យមានភាពងាយស្រួលដើម្បីទទួលបាននូវភាពជិតដិត និងស្និទ្ធស្នាលខាងរូបកាយស្ថិតនៅកម្រិតមួយយ៉ាងខ្ពស់។ ប៉ុន្តែពេលវេលាបានធ្វើឱ្យអ្វីៗផ្លាស់ប្ដូរ ហើយចាប់ផ្ដើមធ្វើឱ្យមានការខិតខំ អស់ពីសមត្ថភាពថ្មីនោះគឺរាល់អ្វីៗសុទ្ធតែធ្វើឱ្យអ្នកទទួលអារម្មណ៍ថាបាត់បង់អស់តម្រេកតណ្ហា។រឿងវាស្ថិតនៅត្រង់ថាអ្នកឈានទៅកាន់ទំនាក់ទំនងមួយកាន់តែយូរទៅ ហើយការលំបាកក៏កាន់តែច្រើនឡើងដែលធ្វើឱ្យប៉ះពាល់ដល់តម្រេករបស់ខ្លួន។ កូនៗ មុខរបរ អាជីពការងារ និងការទទួលខុសត្រូវក៏កាន់តែបង្កការលំបាកឆ្ពោះទៅបំបាក់ចំណង់តណ្ហា និងតម្រេក។ មិនយូរមិនឆាប់នោះឡើយដែលអ្នកនឹងប្រាកដបានថាតណ្ហា តម្រេកក៏មិនមែនជាអ្វីដែលសំខាន់នោះទេ។ នោះក៏ដោយសារតែប្រសិនបើតម្រេកតណ្ហាផ្ដោតជាគោលសំខាន់ជាដំបូងឡើយទៅលើតម្រេកតណ្ហាហើយនៅពេលដែលវាសាបរលាបអស់ទៅវិញនោះ អ្នកនឹងគ្រាន់តែស្រងាកចិត្តប៉ុណ្ណោះ។ ការផ្លាស់ប្តូររាងរៅដែលនាំឱ្យលែងមានភាពទាក់ទាញជាលំដាប់។ ដូច្នេះប្រសិនបើសេចក្ដីស្នេហាមិនមែនជាគោលសំខាន់ដោយផ្ដិតទៅលើតម្រេកតណ្ហា និងភាពស្និទ្ធស្នាលនោះទេតើអ្វីទៅដែលអាចទ្រទ្រង់បាននូវទំនាក់ទំនងមេត្រីមួយបានដល់ទៅរាប់ឆ្នាំ។
សេចក្ដីស្នេហាមួយដែលមិនបានគិតដល់ចំពោះខ្លួនឯងដោយមានត្រឹមតែបន្តិចបន្តួចត្រូវធ្វើជាមយយសេចក្ដីសប្បាយរីករាយដោយអារម្មណ៍នោះត្រូវបានស្គាល់ដោយចាត់ទុកដូចជាការសប្បាយ។ ការកម្សាន្តសប្បាយគឺជាសេចក្ដីស្នេហាមួយប្រកបដោយអានុភាពដោយមិនគិតដល់អ្វីដែលនឹងអាចកើតមានឡើង ហើយជានិច្ចកាលនឹងក្លាយទៅជាការបូជា និងភក្ដីភាព។ ភាពរំជួលចិត្តបែបនេះគឺជាន័យយ៉ាងប្រាកដនៃសេចក្ដីស្នេហាដែលបដិសេធចោលរាល់នូវអ្វីៗដែលមានពីមុន។ ប៉ុន្តែតើន័យនៃពាក្យថាតម្រេកតណ្ហាវារសាត់ចេញចោលទៅតាមបង្អួចទៅហើយមែនឬ? ដាច់ខាតគឺមិនដូច្នោះទេ។
សេចក្ដីស្នេហា និងការសម្ដែងនូវតម្រេកតណ្ហាគឺជារឿងដ៏សំខាន់បំផុតចំពោះចំណងអាពាហ៍ពិពាហ៍។ វាធ្វើឱ្យយើងទទួលអារម្មណ៍ថាល្អប្រសើរហើយនាំយើងទៅកាន់តែជិតដល់សារៈសំខាន់បាន ៥០ ភាគរយថែមទៀត។ ប្រសិនបើសម្រាប់ហេតុផលផ្សេងទៀតអ្នកមិនអាចមានការរួមរ័កជាមួយគ្នាបានដោយគ្រាន់តែអោបថើបថ្នាក់ថ្នមជាជំនួសវិញនោះគឺវាមានភាពបរិបូណ៌ដូចគ្នានោះទៅហើយដែរ។ការរួមប្រព្រឹត្តិផ្ដល់ដល់យើងនូវកម្រិតនៃសេចក្ដីស្នេហាមួយកាន់តែខ្ពស់ថែមឡើង ហើយធានាបានថាយើងបានបូជានឹងសម្ដែងនូវស្វាមីភ័ក្ដិដល់គ្រូគ្រងរបស់យើង បើគ្រាន់តែការរួមប្រតិព័ទ្ធប្រព្រឹត្តិទៅតែត្រឹមម្ដងម្កាលយ៉ាងដូចម្ដេចក្ដី។ ជាអកុសលវិញនោះបែរជាចំណងអាពាហ៍ពិពាហ៍ជាច្រើនមិនផ្ដោតសំខាន់ទៅលើអ្វីដែលមិនបានគិតដល់ខ្លួនឯង ម្ល៉ោះហើយទើបបានជាថាហេតុអ្វីបានជាចំណអអាពាហ៍ពិពាហ៍ច្រើនណាស់ត្រូវបានបញ្ចប់ទៅដោយការលែងលះគ្នានោះ៕
SEX & Intimacy
និយាយយ៉ាងណាចៀសវាងការរំលោភ
ស្ថិតិបង្ហាញឱ្យដឹងថា ម្នាក់ក្នុងចំណោមបុរស៥នាក់បានចាប់រំលោភគេ។ ពិតមែនហើយ នេះជារឿងពិតគួរឱ្យភ័យខ្លាចដែលត្រូវតែ

ស្ថិតិបង្ហាញឱ្យដឹងថា ម្នាក់ក្នុងចំណោមបុរស៥នាក់បានចាប់រំលោភគេ។ ពិតមែនហើយ នេះជារឿងពិតគួរឱ្យភ័យខ្លាចដែលត្រូវតែធ្វើការផ្លាស់ប្ដូរទើបបាន។ ការហ៊ាននិយាយអាចកែប្រែបាន។ អ្វីដែលសំខាន់គឺត្រូវតែយល់ដឹងអំពីរបៀបដោះស្រាយ។ ខាងក្រោមជាមធ្យោបាយមួយចំនួនដើម្បីនិយាយបដិសេធចំពោះការចាប់រំលោភ…
អនុវត្ដដោយនិយាយថាទេ
អនុវត្ដនិយាយថាទេនៅមុខកញ្ចក់។ ព្យាយាមធ្វើជារឹងប៉ឹង និងបដិសេធយ៉ាងដាច់អហង្ការ។ និយាយថា “ទេ ខ្ញុំមិនចង់រួមភេទនៅពេលនេះទេ។” អ្នកមិនគួរស្ទាក់ស្ទើរ ឬអនុញ្ញាតឱ្យនរណាម្នាក់កេងចំណេញលើខ្លួនប្រាណរបស់អ្នកឡើយ។ ត្រូវតែហ៊ាននិយាយ។ បន្ដអនុវត្ដនិយាយថា“ទេ” លុះត្រាតែអ្នកមានទំនុកចិត្ដជាមួយនឹងសម្លេងនេះជាប្រចាំ។
គិតអំពីមូលហេតុដែលអ្នកនិយាយបដិសេធ អ្នកត្រូវតែដឹងថាតើហេតុអ្វីបានជាអ្នកនិយាយថាទេ។ ប្រសិនបើអ្នកមិនជឿជាក់លើខ្លួនឯងទេ តើអ្នករំពឹងថាអ្នកផ្សេងជឿអ្នកដែរឬទេ?
-តើអ្នកមិនទាន់បានត្រៀមខ្លួនមែនទេ?
-តើអ្នកចង់រង់ចាំរហូតដល់រៀបការហើយសិន?
-តើអ្នកកំពុងត្រូវបានគេបំពារបំពានឬ?
-តើអ្នកមិនមានភាពទាក់ទាញខាងផ្លូវភេទចំពោះគេមែនទេ?
-តើអ្នកកំពុងស្ថិតនៅក្នុងបរិយាកាសមិនមានសុវត្ថិភាពឬយ៉ាងណា?
-តើអ្នកកំពុងតែគេចចេញពីសម្ពាធមិត្ដភ័ក្ដិឬ?
-តើអ្នកនៅក្មេងខ្ចីពេក?
-តើមានគេកំពុងតែព្យាយាមត្រួតត្រាខ្លួនប្រាណអ្នកមែនទេ?
ប្រសិនបើអ្នកដឹងពីមូលហេតុដែលអ្នកកំពុងតែនិយាយបដិសេធនោះ វានឹងជួយអ្នកដើម្បីឱ្យអ្នកហ៊ាននិយាយខ្លាំងៗ។
ឱ្យគេដឹងជាមុន
អ្វីដែលអ្នកចង់ចៀសឱ្យផុត គឺធ្វើឱ្យគេនោះរកាំចិត្ដនៅពេលដែលអ្នកកំពុងតែរងគ្រោះ។ មធ្យោបាយមួយដើម្បីកុំឱ្យពួកគេភ្ញាក់ផ្អើលដោយការឆ្លើយតបរបស់អ្នកទៅនឹងបញ្ហានោះ ក្នុងការឱ្យពួកគេដឹងមុនពេលដែលអ្នកយល់ពីពួកគេគឺថា អ្នកមិនចាប់អារម្មណ៍ក្នុងរឿងភេទសម្ព័ន្ធឡើយ។ ដូចគ្នានេះដែរ ខណៈពន្យារពេលជាមួយពួកគេ ព្យាយាមធ្វើឱ្យប្រាកដថាកុំញ៉ែញ៉ងខ្លាំងពេក ប្រសិនបើអ្នកមិនចាប់អារម្មណ៍ពួកគេ។ បន្ដរាប់អានពួកគេទុកដូចជាមិត្ដភ័ក្ដិ។ បរិយាយប្រាប់គេថា អ្នកចាត់ទុកពួកគេដូចជាបងប្រុស ឬសមាជិកគ្រួសារអ៊ីចឹង។ ឱ្យពួកគេដឹងថាអ្នកនិយាយដោយស្មោះថា អ្នកមិនចង់រួមរ័កទេ ប៉ុន្ដែអាចចំណាយពេលរីករាយជាមួយគ្នាបាន។
សម្ដីរបស់អ្នកត្រូវម៉ឺងម៉ាត់ ហើយខ្លួនប្រាណក៏ជាទ្រព្យផ្ទាល់ខ្លួនរបស់អ្នក គ្មាននរណាម្នាក់នៅលើលោកយើងនេះ អាចត្រួតត្រាលើខ្លួនប្រាណរបស់អ្នកជាងខ្លួនអ្នកនោះទេ។ អ្នកមិនមែនជាវត្ថុឯណា តែជាមនុស្សលោកដ៏ស្រស់ស្អាតម្នាក់។ ត្រូវហ៊ាននិយាយដើម្បីតម្លៃផ្ទាល់ខ្លួនរបស់អ្នក និងប្រកាន់ខ្ជាប់នូវភាពថ្លៃថ្នូររបស់អ្នក។ ប្រសិនបើនរណាម្នាក់កេងយកចំណេញលើអ្នកកាលពី មុន មិនមានន័យថា អ្នកត្រូវបានគេធ្វើឱ្យខូចឈ្មោះ ឬស័ក្ដិសមនឹងទទួលរងគ្រោះបែបនេះទេ។ ភាពខ្លាំងកើតចេញពីចិត្ដ។ សូមមានទំនុកចិត្ដចំពោះការពិតដែលអ្នកស័កិ្ដសមទទួលបាននូវការគោរព។
ក្នុងករណីអាក្រក់ណាមួយកើតឡើង ត្រូវនិយាយកុហកជាចាំបាច់
ពិតមែនហើយ សេចក្ដីស្មោះត្រង់ជាប្រការដ៏ល្អបំផុត ប៉ុន្ដែប្រសិនបើនិយាយដល់សុវត្ថិភាពវិញ ការនិយាយកុហកអាចជាមធ្យោបាយដ៏ល្អជាងអាក្រក់ទៅវិញទេ ដើម្បីឱ្យអ្នករួចផុតពីគ្រោះចង្រៃបាន។ ប្រសិនបើគេកំពុងតែបង្ខំអ្នក អ្នកអាចនិយាយកុហកដើម្បីយករួចខ្លួនដូច្នេះថា៖
-អ្នកមានមិត្ដប្រុសរួចហើយ
-អ្នកកើតជំងឺកាមរោគ
-អ្នកទើបតែបានជួបនឹងប៉ូលីស
-និយាយថា អ្នកកំពុងតែមករដូវ
-និយាយថា អ្នកឆ្លងបាក់តេរី
ការនិយាយកុហកមិនមែនជារឿងល្អទេ ប៉ុន្ដែប្រសិនបើអ្នកគិតពីសុវត្ថិភាពផ្ទាល់ខ្លួន ជាពិសេសនៅក្នុងករណីកើតមានការចាប់រំលោភណាមួយ ការនិយាយកុហកបែបនេះនឹងអាចជួយបញ្ឈប់បាន៕

Couple having sex on a bed at home
SEX & Intimacy
ការរួមភេទសម្ប័ន្ធប្រកបដោយភាពវិសេសវិសាល
យើងខ្ញុំប្រាកដខ្លាំងណាស់ប្រសិនបើយើងខ្ញុំលើកជាសំណួរទៅកាន់មនុស្សជុំវិញខ្លួនយើង តើមានមនុស្សប៉ុន្មាននាក់ដែលប្រឹងពុះពារយ៉ាងលំបាកក្នុងជីវិតផ្លូវភេទនោះ យើងអាចនឹងទទួលបាន
យើងខ្ញុំប្រាកដខ្លាំងណាស់ប្រសិនបើយើងខ្ញុំលើកជាសំណួរទៅកាន់មនុស្សជុំវិញខ្លួនយើង តើមានមនុស្សប៉ុន្មាននាក់ដែលប្រឹងពុះពារយ៉ាងលំបាកក្នុងជីវិតផ្លូវភេទនោះ យើងអាចនឹងទទួលបានចម្លើយនៃចំនួនដ៏ច្រើនជាក់ជាមិនខាន។ដោយសារតែយ៉ាងនេះយើងក៏មិនប្រាកដថាមានអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញេកទេសឯណាដែលបានធ្វើការសិក្សាស្រាវជ្រាវអំពីរឿងនេះសម្រាប់យើងនោះដែរ។
ការដែលមិនសូវមានចំណង់ផ្លូវភេទបណ្ដាលមកពីមូលហេតុជាច្រើនដែលអ្នកពេលខ្លះពិតជានឹកស្មានមិនដល់។ ដោយយោងតាមការសិកសាស្រាវជ្រាវដែលមានលក្ខណៈវិទ្យាសាស្ត្រច្រើនរាប់ពុំអស់ ស្ត្រីដែលមានសកម្មភាពផ្លូវភេទជាង ៣០ ភាគរយ បានឈានដល់ទីបំផុតនៃតម្រេកស្រណុកស្រួល។ ស្ត្រីជាង ៨០ភាគរយពិតជាមានការលំបាកក្នុងការឈានដល់ចំណុចកំពូល ម្យ៉ាងណានោះនៅក្នុងការទទួលបានតាមគោលបំណងរបស់ខ្លួនផ្ទាល់តាមរយៈការសេពសន្ថវៈតាមទ្វារមាសនោះ។
ចូរយើងសិក្សាស្វែងយល់បន្ថែមឱ្យកាន់តែឆ្ងាយជាងនេះ ការវិភាគនៃការសិក្សាស្រាវជ្រាវជាហូរហែរនៅក្នុងនោះបានសន្និដ្ឋានថាស្ត្រីចំនួន ៥ ភាគរយពិតជាមិនធ្លាប់បានទៅដល់ចំណុចកំពូលនៃតម្រេកឡើយ។
វាគួរឱ្យភ្ញាក់ផ្អើលណាស់មែនទេ? វាជារឿងដែលស្ត្រីតែងយល់ថាវាជារឿងធម្មតាសម្រាប់ស្ត្រីទៅហើយ។
ប្រសិនបើអ្នកមិនធ្លាប់ស្កប់ស្កល់ជាមួយការរួមភេទសម្ព័ន្ធទេនោះ សូមអ្នកអានអត្ថបទមួយនេះ យើងខ្ញុំធានាថាអ្នកពិតជាមិនឯកាឡើយ។
ការមិនសូវមានចំណងផ្លូវភេទគឺបណ្ដាលមកពីលក្ខខ័ណ្ឌវេជ្ជសាស្ត្រមិនជាក់លាក់ ឬក៏បញ្ហាផ្លូវចិត្តជាច្រើនផ្សេងទៀត។ ដោយរួមមានដូចខាងក្រោម៖
មូលហេតុវេជ្ជសាស្ត្រ៖
• ការសេពគ្រឿងស្រវឹង
• ការសេពគ្រឿងញៀន
• ការបាក់ទឹកចិត្ត
• អាការឈាមក្រហមមិនគ្រប់គ្រាន់ ឬកង្វះជាតិដែកធ្ងន់ធ្ងរ
• ទឹកនោមផ្អែម
• អាការមិនមានតម្រេកក្រោយការសម្រាលកូន
• អតុល្យភាពអ័រម៉ូន ឬអ័រម៉ូនមិនប្រក្រតី
• អាការស្ពឹក ឬអាការស្ពឹកដែលបណ្ដាលមកពីការទទួលទានថ្នាំបំបាត់ការឈឺចាប់
មូលហេតុផ្លូវចិត្ត៖
• ភ័យខ្លាច
• ស្ត្រេសដោយសារកាងារ
• អាការ PTSD ដែលមានតាំងពីកុមារ ឬធ្លាប់ទទួលរងការបំពានផ្លូវភេទ
• ទំនាក់ទំនងស្នេហាមិនស្ថិតស្ថេរ
• ជាស្ត្រីដែលប្រតិពទ្ធស្រីដូចគ្នា
• លក្ខខ័ណ្ឌនៃការរស់នៅមិនសមតាមបំណង
យោងតាមការណែនាំពីគ្រូពេទ្យជំនាញ ស្ត្រីដែលមិនសូវមានចំណងផ្លូវភេទ ឬមិនអាចឈានដល់ចំណុចកំពូលតែងស្វែងរកសេវាសុខភាពដោយទៅពិគ្រោះជាមួយគ្រូពេទ្យទូទៅ។
ការពិភាក្សាដែលគ្រូពេទ្យនឹងផ្ដល់ឱ្យអ្នកគឺការកែតម្រូវ និងការធ្វើរោគវិនិច្ឆយអំពីឬសគល់នៃមូលហេតុដោយសិក្សាអំពីសញ្ញា និងរគសញ្ញាដែលពាក់ព័ន្ធ ក៏ដូចជាធ្វើការពិនិត្យសុខភាពទូទៅ ព្រមទាំងផ្ដល់យោបល់ឱ្យអ្នកធ្វើតេស្ត ការពិនិត្យ ឬការផ្ដល់ថ្នាំផ្សេងៗជាដើម។
ប្រិនបើចាំបាច់ វេជ្ជបណ្ឌិតទូទៅនឹងបញ្ចូនអ្នកឱ្យទៅជួបវេជ្ជបណ្ឌិតជំនាញផ្នែកសិចសាស្ត្រ ឬវេជ្ជបណ្ឌិតផ្នែកឱសថសាស្ត្រដែលជំនាញក្នុងការព្យាបាលភាពមិនប្រក្រតីនៃភេទសម្ព័ន្ធសម្រាប់ការតាមដានផ្សេងៗទៀត។ វេជ្ជបណ្ឌិតទូទៅនឹងណែនាំោ្យអ្នកជួបពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតវេជ្ជសាស្ត្រដើម្បីអាចឱ្យអ្នកបញ្ជាក់ប្រាប់កាន់តែច្បាស់អំពីរឿងរ៉ាវផ្ទាល់ខ្លួន វប្បធម៌ និងកត្តាសង្គមផ្សេងៗដែលបណ្ដាលឱ្យមានផលប៉ះពាល់ទៅលើតម្រេករបស់អ្នក។
ប្រសិនបើមិនមានកត្តាវេជ្ជសាស្ត្រ ឬកត្តាផ្លូវចិត្តដែលប៉ះពាល់ដល់អ្នកនោះទេ ឱកាសក្នុងការពង្រឹងភេទសម្ព័ន្ធរបស់អ្នកឱ្យកាន់តែប្រសើរជាងមុនមានច្រើនណាស់។ សូមអានបន្តដើម្បីយល់ដឹងកាន់តែច្បាស់អំពីវិធីសាស្ត្រពិសេស។
ការណែនាំបែបបទជីវិតមួយដើម្បីទទួលបានភាពជោគជ័យខ្ពស់
ព្រមទទួលយកខ្លួនឯង
រឿងមួយក្នុងចំណោមរឿងជាច្រើនដែលស្ត្រីបានធ្វើក្នុងគោលបំណងដើម្បីទទួលបានភាពល្អប្រសើរជាមួយនឹងដៃគូគឺការព្រមទទួលយកអ្វីដែលជាខ្លួនឯង។ ដាច់ខាតកុំខ្មាសអៀន រួញរា ឬដឹងដោយខ្លួនឯងអំពីចំណង់នៃការបន្ថែមគ្រឿងគ្រៅដល់ជីវិតផ្លូវភេទរបស់អ្នកនោះឡើយ។ ការរួមភេទសម្ព័ន្ធជាញឹកញាប់ហើយស្កប់ស្កល់នោះមានផលប្រយោជន័ដល់សុខភាពច្រើនណាស់ដែលអ្នកពុំធ្លាប់បានដឹង។ តាមការស្រាវជ្រាវក្នុង Google អ្នកនឹងរកឃើញនូវចម្លើយដែលមនុស្សរាប់លានអ្នកទៀតរកឃើញដូចគ្នា។ ស្ត្រីទាំងឡាយជាទីរាប់អាននេះជាការបដិសេធសម្រាប់ជីវិតរស់នៅ៖ ចូរអ្នកចាកចេញពីអារម្មណ៍ដែលយល់ឃើញពីភាពមិនគ្រប់គ្រាន់នៅក្នុងភេទសម្ព័ន្ធនោះទៅ។
ចូរអ្នកមានចិត្តល្អចំពោះខ្លួនឯងដោយបង្ហាញការអាណិតអាសូរចំពោះខ្លួនឯង។ ទទួលយកខ្លួនឯង និងមានភាពផ្អែមល្ហែមមកលើខ្លួនឯងឆ្ពោះទៅរកអ្វីដែលអ្នកជឿថាអាចជារឿងឆកល្វែងមិនសុក្រិត ឬភាពបរាជ័យរបស់អ្នក។
មិនទទួលបានភាពស្រណុកស្រួលនៅក្នុងរឿងគ្រែខ្នើយ ចូរអ្នកទទួលសារភាពហើយត្រូវតែផ្លាស់ប្ដូរវាទៅ។ ដៃគូរបស់អ្នកអាចគ្រាន់តែបំពេញដោយប្រតិបត្តិនូវអ្វីដើម្បីធានាបាននូវភាពស្កប់ស្កល់នៃការរួមភាពសម្ព័ន្ធរបស់អ្នកតែប៉ុណ្ណោះ។ ចូរអ្នកជឿយើងចុះ។
បង្កើតភាពប្លែកអារម្មណ៍
ស្ត្រីទាំងឡាយធ្លាប់ដឹងឮដែរឬទេថាការបង្កើតភាពប្លែកអារម្មណ៍ជាការបន្ថែមរសជាតិនៃជីវិត? ពិតណាស់ អ្នកដែលនិយាយបែបនេះជាមនុស្សដែលឆ្លាត ព្រោះថាវាមិនអាចជារឿងពិតឡើយ។ ប្រសិនបើអ្កនចង់ទទួលបានការរួមភេទសម្ព័ន្ធដែលកាន់តែប្រសើរជាងមុន អ្នកកួរតែចេះធ្វើអ្វីដែលប្លែកៗសម្រាប់ផ្លូវអារម្មណ៍របស់អ្នកទាំងពីរ។ ភាពភ្ញាក់ផ្អើល និងអ្វីដែលកើតឡើងដោយឯកឯងគឺពិតជាធ្វើឱ្យស្ត្រីមានក្ដីសុខខ្លាំងណាស់។ ចូរធ្វើអ្វីដែលប្រសើរជាងមុន ហើយអ្នកគួរតែធ្វើឱ្យគាត់ធ្លាក់ក្នុងអន្លង់ស្នេហ៍របស់អ្នកជាងមុនថែមទៀត (នេះយើងគ្រាន់តែធ្វើការប្រៀបធៀបជូនអ្នកតែប៉ុណ្ណោះ ប៉ុន្តែវាពិតជាផ្ដល់ផលមិនតិចនោះទេ)។
បណ្ដែតបណ្ដោយខ្លួន
ដោយការបណ្ដែតបណ្ដោយខ្លួន ពិតណាស់អ្នកពិតជាបានបណ្ដែតបណ្ដោយខ្លួនដោយឱ្យគេធ្វើអ្វីតាមអំពើចិត្ត។ វាជារាងកាយរបស់អ្នក ដូច្នេះអ្នកត្រូវយកចិត្តទុកដាក់ឱ្យមែនទែន។ យកពេលខ្លះពិសោធន៍មើលចិត្តខ្លួនេង និងសិក្សាអំពីអ្វីដែលអ្នកចូលចិត្ត និងមិនចូលចិត្តដោយខ្លួនឯង។ ប្រសិនបើអ្នកមិនបានដឹងថាតើអ្វីដែលនឹងធ្វើឱ្យអ្នកមានអារម្មណ៍ទេនោះ តើអ្នកនឹងមានអ្វីដើម្បីអាចបង្ហើបប្រាប់ដល់ដៃគូរួមគ្រែខ្នើយរបស់អ្នកបានទៅ?
ប្រើឧបករណ៍ (សិច) ជាជំនួយ
បើនិយាយដល់បច្ចេកវិជ្ជាវិញ នោះគឺជាធ្នាក់ដល់ប្រភេទនៃការសាកល្បងនូវអ្វីៗដែលថ្មីនោះហើយ ប៉ុន្តែវាជាជំហានមួយដ៏សំខាន់ដែលយើងទទួលយកអារម្មណ៍ដែលសមនឹងទទួលបានការឈានដល់ចំណុចកំពូលផ្ទាល់ខ្លួននោះដែរ។ ចូរក្រឡេកមើលវត្ថុនោះទៅមើល តាមការស្រាវជ្រាវវិទ្យាសាស្ត្រធ្វើឱ្យយើងនឹកឃើញដល់ស្ត្រីដែលត្រូវការជាចាំបាច់ការស៊កបញ្ជូលទៅក្នុងទ្វារមាសដើម្បីទទួលបានភាពស្កប់ស្កល់ដល់ចំណុចកំពូលនៃភេទសម្ព័ន្ធរបស់ខ្លួន។ វាមានន័យថាអ្នកត្រូវតែបន្ថែមគុណប្រយោជន៍ពីលើសកម្មភាពរបស់អ្នក។ ឧបករណ៍សិខពិតជាបានពាំនាំនូវភាពរីករាយបន្ថែមទៀតដើម្បីធ្វើឱ្យភេទសម្ព័ន្ធរបស់អ្នកកាន់តែប្រសើរជាងមុន។ រួមបញ្ចូលគ្នាដោយឧបករណ៍សិចនៅក្នុងពេលផ្ទាល់ខ្លយនរបស់ង្នកនោះអ្នកក៏ទទួលបាននូវអារម្មណ៍ក្នុងកម្រិតមយកាន់តែខ្ពស់ថែមឡើងទាំងការដាស់អារម្មណ៍ និងតម្រេកសិច។
ដំណេកឱ្យបានស្កប់ស្កល់
នៅមានកត្ដាដ៏សំខាន់មួយទៀតដែលជះឥទ្ធិពលដល់ពេលវេលារបស់អ្នកក្នុងចន្លោះពេលរួមគ្រែខ្នើយនោះគឺដំណេកដែលអ្នកត្រូវតែទទួលទានដំណេកឱ្យបានគ្រប់គ្រាន់។ ប្រសិនបើអ្នកអស់កម្លាំងជាប្រចាំ ការអាក់ខាន រំលងពេលវេលាដំណេកពញរោះតែរវល់ជាប់ការងារច្រើនពេកនោះរូបកាយរបស់អ្នកនឹងទទួលរងការបន្ថយដំណេកផងដែរ។ ប្រការនេះចង់បញ្ជាក់អំពីសកម្មភាពក្នុងបន្ទប់គេងរបស់អ្នកផ្ទាល់តែម្ដង។ ប្រសិនបើអ្កនអស់កម្លាំងហើយនោះ អ្នកក៏ទំនងមិនចង់ប្រព្រឹត្តអ្វី ឬក៏បង្ហាញឱ្យឃើញពីការចាប់អារម្មណ៍ទៅលើអ្វីទាំងអស់នោះដែរ។ ដំណេកគ្រប់គ្រាន់គឺពិតជាសំខាន់សម្រាប់តម្រេកផ្លូវភេទរបស់អ្នក។
បែងចែកអារម្មណ៍
សុភាពនារីទាំងឡាយ នេះជាពេលវេលាដែលអ្នកត្រូវបង្ហាញឱ្យដៃគូរបស់អ្នកឱ្យបានឃើញពីក្ដីស្រលាញ់របស់អ្នក។ ការរួមភេទសម្ព័ន្ធ ការស្ដាប់តន្ត្រី ការដុតទៀនបំភ្លឺហើយបញ្ចេញសម្រស់នៃកន្លែងដែលគួរឱ្យចាប់អារម្មណ៍របស់អ្នក។ យើងខ្ញុំសូមឱ្យអ្នកទុកដាក់អារម្មណ៍ដែលមិនល្អនៅមួយឡែកសិន។ មិនគ្រាន់តែអ្វីៗសម្រាប់ការខិតខំនេះធ្វើឱ្យអ្នកកាន់តែស្និទ្ធស្នាលប៉ុណ្ណោះទេ នោះក៏នឹងនាំឱ្យអ្នកឈនដល់ភាពស្កប់ស្កល់នៅពេលក្រោយផងដែរ៕
SEX & Intimacy
តើខ្ញុំអាចមានផ្ទៃពោះដែរឬទេ?
មធ្យោបាយការពារ និងការបង្ហាញអំពីការយល់ខុសចំពោះការពន្យារកំណើត

មធ្យោបាយការពារ និងការបង្ហាញអំពីការយល់ខុសចំពោះការពន្យារកំណើត
ការយល់ខុស
ប្រសិនបើដៃគូរបស់អ្នកប្រើ “វិធីសាស្ដ្រចាក់ទឹកក្រៅពាង” ដែលថាគេដកចេញមកក្រៅ មុនពេលបាញ់ទឹកកាម អ្នកមិនអាចមានផ្ទៃពោះបានឡើយ។
នេះគឺជាការយល់ខុសទាំងស្រុង។ អ្នកនៅតែអាចមានផ្ទៃពោះជាមួយនឹងការប្រើ “វិធីសាស្ដ្រចាក់ទឹកក្រៅពាង”! នេះមិនមែនជាទម្រង់នៃការពន្យារកំណើតនោះទេ ហើយបុរសនៅតែអាចបញ្ចេញមេជីវិតបើទោះបីជាមិនដល់ចំណុចកំពូលក៏ដោយ ហេតុដូច្នោះហើយត្រូវបានគេដឹងថាជាទឹករំអិលមុនការបាញ់ទឹកកាមមកក្រៅ ក៏មានផ្ទុកមេជីវិតដែរ។
ការយល់ខុស
អ្នកមិនអាចមានផ្ទៃពោះបានទេ ប្រសិនបើអ្នករួមរ័កពេលមានវដ្ដរដូវ។
មិនត្រឹមត្រូវទេ! មេជីវិតឈ្មោលអាចរស់នៅក្នុងខ្លួនរហូតដល់ទៅ៧ថ្ងៃរង់ចាំបង្កាត់ជាមួយពងអូវុល(បប្ផាណ្ឌ)ស៊ុតបង្កកំណើត។ អ្នកអាចមានផ្ទៃពោះដោយសារការរួមរ័កពេលមានរដ្ដរដូវ។
ការយល់ខុស
អ្នកមិនអាចមានផ្ទៃពោះបានទេ ប្រសិនបើអ្នកនៅក្រមុំព្រហ្មចារី ហើយបានរួមភេទសម្ព័ន្ធជាលើកដំបូង។
មិនត្រឹមត្រូវទេ។ អ្នកអាចមានផ្ទៃពោះដូចគ្នាមិនថារួមភេទលើកទីមួយឬលើកទី៥០នោះទេ។ នៅពេលដែលមេជីវិតជួបនឹងពងអូវុលបង្កកំណើត លទ្ធភាពអាចមានផ្ទៃពោះហើយ។
ការយល់ខុស
ស្រោមអនាម័យមានប្រសិទ្ធភាព១០០ភាគរយការពារកុំឱ្យមានផ្ទៃពោះ។
ស្រោមអនាម័យបុរសមានប្រសិទ្ធភាព៩៨ភាគរយការពារកុំឱ្យមានផ្ទៃពោះ។ ប្រសិនបើអ្នកប្រើស្រោមអនាម័យបន្ថែមទៀត មានន័យថាប្រើម្ដងពីរ ស្រោមអនាម័យមួយស្រទាប់ទៀតមិនមែនជាការការពារបន្ថែមទៀតនោះទេ ប៉ុន្ដែតាមពិត ជាការបង្កើននូវហានិភ័យដោយសារតែការរហែកឬដាចអំឡុងពេលរួមភេទទៅវិញទេ។
ការយល់ខុស
អ្នកមិនអាចមានផ្ទៃពោះបានទេ ប្រសិនបើអ្នកកំពុងតែបំបៅដោះកូន។
មិនពិតទេ! ការបញ្ចេញពងអូវុលអាចកើតឡើងសូម្បីតែនៅពេលដែលស្ដ្រីកំពុងតែបំបៅដោះកូន។ ប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើតឬវិធីសាស្ដ្រពន្យារកំណើតផ្សេងទៀត ប្រសិនបើអ្នកមិនចង់មានកូនគម្លាត៩ខែពីគ្នា។
ការយល់ខុស
អ្នកមិនអាចមានផ្ទៃពោះបានទេ ប្រសិនបើអ្នកងូតទឹក/ជុះនោមក្រោយពីរួមរ័ករួច។
មិនត្រឹមត្រូវទេ។ ការជុះនោមឬការលាងសម្អាតគឺជារឿងត្រឹមត្រូវបន្ទាប់ពីរួមរ័ករួច ប៉ុន្ដែទាក់ទងទៅនឹងរូបភាពនៃការពន្យារកំណើត វាមិនមែនជាការពន្យារកំណើតនោះទេ។ ការបន្ទោរបង់ទឹកមូត្រនិងការលាងសម្អាតនឹងមិនអាចបញ្ឈប់មេជីវិតដែលបានចូលទៅក្នុងស្បូនរួចទៅហើយតាមរយៈកស្បូននោះទេ។
ការយល់ខុស
វិធីសាស្ដ្រពន្យារកំណើត/ថ្នាំគ្រាប់មានប្រសិទ្ធភាពភ្លាមៗក្រោយពីប្រើរួច។
មិនពិតទេ។ វាត្រូវការឱ្យរាងកាយរបស់អ្នកសម្របទៅនឹងថ្នាំគ្រាប់ដើម្បីឱ្យមានប្រសិទ្ធភាព។ វេជ្ជបណ្ឌិតស្នើឱ្យប្រើវិធីសាស្ដ្រពន្យារកំណើតជាបម្រុងផងដែរ អំឡុងខែដំបូងនៃការប្រើថ្នាំគ្រាប់។
ការយល់ខុស
អ្នកមិនអាចកើតជំងឺកាមរោគបានទេ នៅពេលប្រើវិធីសាស្ដ្រពន្យារកំណើត/ថ្នាំគ្រាប់។
ពិតជាមិនត្រឹមត្រូវឡើយ! ថ្នាំគ្រាប់ពន្យារកំណើតមានអត្ថប្រយោជន៍ច្រើនដូចជាការពារកុំឱ្យមានផ្ទៃពោះ ទោះបីជាយ៉ាងណាក៏ដោយ ថ្នាំគ្រាប់មិនអាចការពារកុំឱ្យកើតជំងឺកាមរោគបានឡើយ។ មធ្យោបាយតែមួយគត់ដើម្បីការពារជំងឺកាមរោគគឺការប្រើវិធីសាស្ដ្ររារាំង ដូចជាស្រោមអនាម័យជាដើម។
-
Business2 months ago
ការទូទាត់ប្រាក់សំណងឆាប់រហ័ស (QR)
-
Entertainment2 months ago
ការបំបៅកូននៅតាមទីសាធារណៈ
-
Beauty5 months ago
បកស្រាយជំនឿមិនពិតទាំង ៥ ទាក់ទងនឹងសម្រស់
-
Entertainment5 months ago
ស្ត្រីអ្នកជំនួញដ៏ល្បី
-
Style5 months ago
ម៉ូដសក់
-
Style5 months ago
មូលហេតុ ៧ យ៉ាងដែលធ្វើឱ្យអ្នកនៅតែមិនសប្បាយចិត្ត
-
Uncategorized2 months ago
ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់
-
Health & Fitness2 weeks ago
ភីហ្សាដុតពិសេស