Connect with us

Entertainment

សង្ហា​ហើយ មាំមួន​ទៀត

យ៉ាងម៉េច​ហើយ​សុភាពនារី​! តើ​អ្នក​ត្រៀម​ខ្លួន​ដើម្បី​ឃើញ​ភាព​ទាក់ទាញ​

យ៉ាងម៉េច​ហើយ​សុភាពនារី​! តើ​អ្នក​ត្រៀម​ខ្លួន​ដើម្បី​ឃើញ​ភាព​ទាក់ទាញ​ផ្លូវភេទ​បំផុត​ហើយ​ឬ​នៅ​?
​លោក Jason Momoa អាច​ជ្រើសរើស​យក​រូបអ្នក និង​វាយ​អ្នក​ផ្ទប់​ជញ្ជាំង​បាន​។ រាងកាយ​ដ៏​មាំមួន​ដូច​ថ្ម​របស់​គាត់​ដែល​មាន​សាច់ដុំ​ធំៗ​ភ្ជាប់​ជាមួយ​សាក់ នឹង​ផ្ដល់​នូវ​ភាពស្រស់​សង្ហា​បំផុត​សម្រាប់​នារី​។


​គាត់​ទទួលបាន​ការចាប់អារម្មណ៍​ដំបូង នៅពេល​ដែល​គាត់​ចាប់ផ្ដើម​សម្ដែង​ក្នុង​ខ្សែភាពយន្ដ Game of Thrones ជា Khal Drogo អ្នក​ដឹកនាំ​ក្រុម​បុរស​ដែល​មាន​ភាពស្វិតស្វាញ​និង​ជា​អ្នក​យកចិត្ដទុកដាក់​ចំពោះគេ​។ តួអង្គ​របស់គាត់​នៅក្នុង​ការសម្ដែង​មិន​មាន​រយៈពេល​យូរ​ប៉ុន្មាន​ទេ ប៉ុន្ដែ​ភាព​ទាក់ទាញ​របស់គាត់​មាន​ជាប់​ជា​រៀងរហូត​សម្រាប់​អ្នកទស្សនា​។ បុរសៗ​ចង់​ក្លាយជា​គាត់ ហើយ​ស្ដ្រី​ក៏​ចង់​នៅ​ជាមួយ​គាត់​ផង​ដែរ​។


​សម្បុរស្បែក​ពណ៌​មាស​របស់ Jason ក៏​ដោយសារ​តែ​គាត់​កើត​នៅ​ទីក្រុង​ហូ​ណូ​លូ​លូ​រដ្ឋ​ហា​វ៉ៃ​។ រូប​សម្រស់​ដ៏​ឡូយ​សង្ហា​ឥតខ្ចោះ​នោះ​គឺ​ពី​ធម្មជាតិ​សុទ្ធសាធ ដូច្នេះ​ហើយ​ធ្វើឱ្យ​ស័ក្ដិសម​ជា​មួយ​នឹង​សក់​ទឹករលក​ពណ៌​ត្នោត​និង​ចិញ្ចើម​ដ៏​កាច​ខ្វង់​។ គាត់​ហាក់បីដូចជា​មនុស្ស​ដែល​អាច​ដោះស្រាយ​បញ្ហា​បាន ហើយ​មាន​ភាព​ទាក់ទាញ​បំផុត​។ តើ​ខ្ញុំ​ត្រឹមត្រូវ​ដែរឬទេ​សុភាពនារី​?


​ពេល Jason នៅ​ក្មេង គាត់​បាន​សិក្សា​ពុទ្ធឱវាទ​នៅ​ទី​បេត៍ និង​រៀន​គូរគំនូរ​ប៉ា​ស្ដែល​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​។ គាត់​បាន​ធ្វើដំណើរ​ជុំវិញ​ពិភពលោក ហើយ​ឥឡូវ​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នាង Lisa Bonet មាន​កូន​ច្រើន និង​មាន​អាជីព​សម្ដែង​ដ៏​ជោគជ័យ​។

Jason Momoa នឹង​សម្ដែង​នៅក្នុង​ខ្សែភាពយន្ដ Batman v Superman: Dawn of Justice នៅ​ឆ្នាំ​២០១៦​។ ដូចគ្នានេះដែរ​នៅ​ថ្ងៃ​អនាគត គាត់​នឹង​សម្ដែង​នៅ​ក្នុង​ខ្សែភាពយន្ដ​ទោល​ដែល​នឹង​ចាក់​បញ្ចាំង​នៅ​ឆ្នាំ​២០១៨​។ មិនយូរប៉ុន្មាន បុរស​ដ៏​ស្អាត​សង្ហា​ម្នាក់​នេះ​ទទួលបាន​នូវ​ការគាំទ្រ​ខ្លាំង​ឡើងៗ ហើយ​យើង​នឹង​ទន្ទឹង​រង់ចាំ​មើល​ការសម្ដែង​របស់​គាត់​នៅលើ​ផ្ទាំង​សំពត់​អេក្រង់​ទាំងអស់គ្នា​៕

Copyright © 2018 Ladies Magazine Cambodia.