Connect with us

Beauty

វ័យក្មេង​ជា​និរន្តរ៍

អាយុ​គ្រាន់តែ​ជា​តួលេខ​ប៉ុណ្ណោះ​ប្រសិនបើ​អ្នកចេះ​ពី​គន្លឹះ​ថែ​សម្រស់​ផ្ទៃមុខ​របស់​អ្នក​

អាយុ​គ្រាន់តែ​ជា​តួលេខ​ប៉ុណ្ណោះ​ប្រសិនបើ​អ្នកចេះ​ពី​គន្លឹះ​ថែ​សម្រស់​ផ្ទៃមុខ​របស់​អ្នក​

​ថ្វី​បើ​គ្មាន​វិធី​ណា​អាច​ឱ្យ​យើង​មាន​ជីវិត​អមតៈ​បាន ក៏ប៉ុន្តែ​យើងខ្ញុំ​មាន​វិធី​ថែ​សម្រស់​ឱ្យ​នៅ​ក្មេង​ជា​រៀងរហូត​បាន​។ ខាងក្រោម​នេះ​គឺជា​គន្លឹះ​សំខាន់ៗ​ក្នុងការ​ថែ​សម្រស់​ឱ្យ​មើល​ទៅ​នៅ​ក្មេង​ដូច​អាយុ ២៥ ឆ្នាំ​ជា​រៀងរហូត​។​


​ស្បែក​
​ធ្វើឱ្យ​ស្បែក​ទន់​រលោង​ស្រស់​ស្អាត​តាមរយៈ​ការ​ខាត់​ស្បែក​។ ការ​ខាត់​ស្បែក​ថ្នមៗ​ជួយ​ពន្លឿន​ដល់​ការបង្កើត​កោសិកា​ស្បែក​ថ្មី​។ ត្រូវធ្វើ​យ៉ាងណា​ឱ្យ​ស្បែក​របស់​អ្នកមាន​សំណើម​គ្រប់គ្រាន់​ដើម្បី​ឱ្យ​ស្បែក​មើលទៅ​ភ្លឺ​ថ្លា​។ ចូរ​លាបម្សៅ​ទ្រនាប់​បិទបាំង​ស្លាកស្នាម (Primer) មុន​ពេល​លាបម្សៅ​ទ្រនាប់ ឬ​ម្សៅ​ហុយ​ដើម្បី​ធ្វើឱ្យ​ស្បែក​មុខ​រលោង​ស្អាត និង​ធ្វើឱ្យ​ម្សៅ​ជាប់​បានយូរ​។​


​ភ្នែក​
​ចូរ​លាបម្សៅ​ទ្រនាប់​មួយ​ស្រទាប់​បន្ទាប់​មក​លាបម្សៅ​ទ្រនាប់​បិទបាំង​ស្លាកស្នាម (Concealer) មួយ​ស្រទាប់​ទៀត​ដើម្បី​លុប​ស្នាម​ខ្មៅ​នៅ​ប្រឡង់​ភ្នែក​។ ចូរ​លាបម្សៅ Primer លើ​ត្របកភ្នែក​មុន​ពេល​ផាត់​ពណ៌​ត្របកភ្នែក​ដើម្បីឱ្យ​ស៊ីគ្នា​នឹង​សម្បុរស្បែក​របស់​អ្នក និង​ឱ្យ​ម្សៅ​ចូល​ពណ៌​បានល្អ​។ គូរត្រេ​នៅ​រឹម​រោមភ្នែក​ខាង​លើ​ជាមួយ​ខ្មៅ​ដៃគូរ​ភ្នែក​ទន់ៗ បន្ទាប់​មក​គូរ​ឡើង​លើ​បន្តិច​នៅ​គល់​រោមភ្នែក​ខាងក្រៅ​ទាំងសងខាង​។ ចុង​ក្រោយ​ផាត់ Highlight នៅ​ឆ្អឹង​ត្របកភ្នែក​ដើម្បី​លើក​សម្រស់​ភ្នែក​ឱ្យ​លេចធ្លោ​។​

​ថ្ពាល់​

​ដើម្បី​ឱ្យ​សាច់​ថ្ពាល់​មើល​ទៅ​ភ្លឺ​ស្អាត​ពី​ធម្មជាតិ​អ្នក​អាច​លាបម្សៅ​ផាត់​ពណ៌គ្រី​មនៅ​ជិត​ឆ្អឹងថ្ពាល់​ទាំងសងខាង​។ ចូរ​ប្រើ​ដៃ​លាប​ជា​រង្វង់​រហូត​ដល់​ពណ៌​នោះ​ចូល​សាច់​ល្អ​និង​មាន​ពណ៌​បែប​ក្រហម​ព្រឿងៗ​។​


​បបូរមាត់​
​ចូរ​ចាំ​ថា​ក្រែម​ពណ៌​ស្រអាប់ដិត​ធ្វើឱ្យ​អ្នកលាប​មើល​ទៅ​រាង​ចំណាស់ ចំណែក​ពណ៌​ស្រស់​វិញ​ធ្វើឱ្យ​មើលទៅ​នៅ​ក្មេង​ស្រស់​ស្រាយ​។ ចូរ​ជ្រើសរើស​ក្រែម​ពណ៌​ផ្កាឈូក​ស្រដៀង​នឹង​ពណ៌​បបូរមាត់​ធម្មជាតិ​របស់​អ្នក ព្រោះ​វា​ស្រស់ស្អាត និង​ស័ក្តិសម​គ្រប់​វ័យ​។ អ្នក​អាច​បន្ថែម​ក្រែ​មរលោង​ភ្លឺផ្លេក​បន្តិច​ដើម្បី​ឱ្យ​មើល​ទៅ​កាន់តែ​ស្រស់ស្អាត​។​

​សក់​
​បិទបាំង​ស្នាម​ជ្រួញ​លើ​ថ្ងាស​ជាមួយ​សក់សេះ​ខាងមុខ​។ ម៉ូដ​សក់​នេះ​ក៏​ជួយ​បង្វែរ​ចំណាប់អារម្មណ៍​អ្នក​ដទៃ​ឱ្យ​មក​មើល​ភ្នែក​របស់​អ្នក​ផងដែរ​។ លើសពី​នេះ​អ្នក​មិនចាំបាច់​លាប​ម៉ា​ស្កា​រ៉ា​ក៏​បាន​ដែរ​ជាមួយ​ម៉ូដ​សក់​នេះ​៕

Fashion model with beauty long straight hair.

Copyright © 2018 Ladies Magazine Cambodia.