Connect with us

Fashion

វិធី​តុបតែង​សម្រាប់​នារី​តូច​ច្រឡឹង​ដើម្បី ឱ្យ​មើល​ទៅ​ខ្ពស់ជាង​មុន​

​មាន​គន្លឹះ​ជាច្រើន​ដែល​អាច​ធ្វើ​ឱ្យ​ខ្ពស់​ស្អាត​ប្រសិនបើ​ដែល​មាន​រាង​តូច​ច្រឡឹង​។ សូម​តាមដាន​គន្លឹះ

​មាន​គន្លឹះ​ជាច្រើន​ដែល​អាច​ធ្វើ​ឱ្យ​ខ្ពស់​ស្អាត​ប្រសិនបើ​ដែល​មាន​រាង​តូច​ច្រឡឹង​។ សូម​តាមដាន​គន្លឹះ​ខាង​ក្រោម​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ជាមួយនឹង​សម្លៀកបំពាក់​ប្រចាំថ្ងៃ​​ក៏ដូចជា​លើកម្ពស់​សម្រស់​ដ៏​ស្រស់ស្អាត​និង​រូបរាង​របស់​អ្នក​ឱ្យ​កាន់តែ​ទាក់ទាញ​ថែម​ឡើង​។​

​ខោ​កីឡា​ជើង​ខ្លី
​ខោ​កីឡា​ជើង​ខ្លី​ច្បាស់​ជា​រំលេច​នូវ​ទ្រង់ទ្រាយ​ចង្កេះ​ទាំងស្រុង​ដោយ​ផ្នត់​អាវ​នឹង​មិន​បិទ​បាំង រាងរៅ​របស់​អ្នក​នោះ​ទេ ។ ខោខ្លី​កីឡា​នេះ​ធ្វើឱ្យ​ជើង​របស់​អ្នក​មើល​ទៅ​ស្រ​ឡូ​ន​ស្អាត ជាពិសេស សម្រាប់​ជើង​នារីៗ​ដែល​មាន​លក្ខណៈ​ស្គម​ស្រ​ឡូ​ន​តែម្តង​។

​ស្បែកជើង​កែង​ពណ៌​សាច់​
​ស្បែកជើង​ដែល​ពណ៌​ស្មើ​សាច់​ដូច​ទៅ​នឹង​សម្បុរស្បែក​រំលេច​នូវ​រូបរាង​ដ៏​ស្រ​ឡូ​ន ដែល ធ្វើឱ្យ​ជើង​របស់​អ្នកឃើញ​កាន់តែ​វែង​ស្អាត​។ ការណែនាំ​របស់​យើងខ្ញុំ​ដើម្បី​ឱ្យ​អ្នក​មើល​ទៅ​ខ្ពស់ ស្រឡះ​គឺ​ពាក់​ស្បែកជើង​កែង​ក្រាស់​។ ពាក់​ស្បែកជើង​កែង​ពណ៌​សាច់ ឬក៏​ម៉ូដ​ស្បែកជើង ដែល​ប្រហាក់ប្រហែល​និង​សម្បុ​លរ​របស់​អ្នក​ក៏​ជា​គ្រឿងអលង្ការ​មួយ​ដ៏​ចាំបាច់​សម្រាប់​អ្នកមួយ​ផងដែរ​។ ពណ៌​ស្បែក​នេះ​ធ្វើឱ្យ​ជើង​របស់​អ្នក​មើល​ទៅ​ស្អាត​ស្រ​ឡូ​ន​ចាប់ពី​ចង្កេះ​ដល់​ចុង​ជើង ក៏​ដូចជា​ធ្វើឱ្យ​អ្នក​មើល​ទៅ​លូត​ខ្ពស់​វែង​និង​បន្ថែម​ភាព​អេ​ឡេ​ហ្គង់​ថែមទៀត​ផង​។
**​ស្បែកជើង​ដែល​មាន​មុខស្រួច​ក៏​ជា​ជម្រើស​ល្អ​មួយ​ផង​ដែរ​។​

​ទំហំ​រូប​
​អាវ​សាច់​ក្រណាត់​សម្រាប់​ស្ត្រី​ដែល​មាន​ពុម្ព​រូបភាព​គឺ​ពិតជា​ស្អាត​ខ្លាំងណាស់ ប៉ុន្តែ​នៅពេល ដែល​អាវ​ដែល​មាន​រូបភាព​ពីលើ​ដូចជា​អាវ​មួយ​នេះ សម្រាប់​អ្នក​ដែល​មាន​រូបរាង​​តូច​ច្រឡឹង​ត្រូវ​ចាំ​ច្បាស់​ថា ត្រូវ​ទិញ​អាវ​ណា​ដែល​មាន​រូប​ល្មមៗ ឬក៏​រូប​ពុម្ព​តូចៗ​។ ប្រសិនបើ​​វា​ជា​រូប​ផ្កា ឬ​រូប​ពុម្ព​នៅ​លើ​អាវ​របស់​អ្នកធំ​ពេក អ្នកនឹង​មើល​ទៅ​កាន់តែ​តូច​។ អ្នក​ប្រាកដជា​មិន​ចង់​បាន​រូប​ធំ​ដែល​ហុំ​ព័ទ្ធ​ខ្លួន​អ្នក​ខ្លាំងពេក​ទេ​។

ឈុត​ដែល​ស័ក្តិសម​
​ត្រូវ​ប្រាកដថា​អ្វីៗ​ទាំងអស់​គឺ​សមល្មម​។ អាវ​ក្រៅ​គឺជា​ជម្រើស​ល្អ​បំផុត​ហើយក៏​ជា​​សម្លៀក​បំពាក់​មួយ​ប្រភេទ​ដ៏​ចាំបាច់​ដែល​ត្រូវ​មាន​នៅក្នុង​ទូ​ខោ​អាវ​របស់​អ្នក​ផងដែរ​។ អាវ​ក្រៅ​ដែល​សម​នឹង​រាង​របស់​អ្នកនឹង​បញ្ចេញ​រូបរាង​នៃ​ចង្កេះ​ក៏ដូចជា​គ្រប​បាំង​តួ​ដៃ​របស់​អ្នក ឬក៏​ការ​មួល​ដៃ​អាវ​ឡើង​ដើម្បី​មើល​ទៅ​កាន់តែ​ស្រស់ស្អាត​ឡើង​បន្ថែមទៀត​។ គន្លឹះ​ក្នុងការ​ធ្វើ ឱ្យ​អ្នក​មើល​ទៅ​សមសួន​ឥតខ្ចោះ​នោះ​គឺ​ត្រូវ​ប្រាកដថា​ឈុត​សម្លៀកបំពាក់​នោះ​ថា​តើ​សមល្មម​នឹង​ដងខ្លួន​ឬក៏​អត់​ហើយ​សម្លៀក​បំពាក់​ដែល​ត្រូវ​នឹង​ស្លៀកពាក់​នោះ​មាន​លក្ខណៈ​ល្អ​ឬ​ដេរ មក​ផ្ចិតផ្ចង់​ប៉ុណ្ណា​តែប៉ុណ្ណោះ​។

 

​ឆ្នូត​បញ្ឈរ​
​ឆ្នូត​បញ្ឈរ​ធ្វើឱ្យ​រូបរាង​អ្នកមើល​ខ្ពស់​ដូច​ធម្មជាតិ​។ ខ្សែបន្ទាត់​វែងៗ​និង​មាន​រាងស្តើង​អាច ធ្វើឱ្យ​រូបរាង​អ្នក​មើល​ទៅ​មាន​រាង​ខ្ពស់​នឹង​ស្រ​ឡូ​ន​ជាង​មុន​។ គន្លឹះ​សំខាន់​មួយទៀត​គឺ​ត្រូវ​បួង សក់​ឡើង​លើ​បញ្ចេញ​នូវ​សម្រស់​ដើមក ភ្លាមៗ​នោះ​អ្នកនឹង​ទទួលបាន​នូវ​រូបរាង​មួយ ដែល​មើលទៅ​ខ្ពស់​ស្រលះ​និង​ស្រស់​ស្អាត​ជា​មិន​ខាន​។

​លេង​ពណ៌​ម៉ូណូក្រូមា​ទិក​
​ការប្រើ​រ៉ូ​បឆែក​ដែល​មាន​ពណ៌​ម៉ូណូក្រូមា​ទិក គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ទាំងឡាយ ណា​ដែល​មាន​រាង​តូច​ច្រឡឹង​។ ផ្នែក​ដែល​ឆែក​ជួយ​ឱ្យ​រាង​អ្នក​មើល​ទៅ​ស្អាត​ជាង​មុន​ចំណែកឯ​ពណ៌​លាត​ជាមួយនឹង​ពណ៌​ម៉ូណូក្រូមា​ទិក​ធ្វើ​ឱ្យ​រូបរាង​របស់​អ្នក​មើល​ទៅ​កាន់តែ​ស្អាត ហើយ​នឹង​មិន ធ្វើឱ្យ​ខូច​ទ្រង់ទ្រាយ​នៃ​រូបរាង​របស់​អ្នក​ឡើយ​។​

Continue Reading

Fashion

មន្ត​ស្នេហ៍​ជាមួយ​វ៉ែនតា​ស្តាយល៍​ក្លាស៊ី​ក​

​ចេញ​ដើរ​លេង​ក្រោម​ពន្លឺ​ថ្ងៃ​ជាមួយ​ស្តាយល៍​វ៉ែនតាដ៏​

​ចេញ​ដើរ​លេង​ក្រោម​ពន្លឺ​ថ្ងៃ​ជាមួយ​ស្តាយល៍​វ៉ែនតាដ៏​ស្រស់ស្អាត និង​ទាន់សម័យ​

ស្តា​យល៍​វ៉ែនតា​ដង និង​ស៊ុម​ស្តើង​តែ​មុខ​កញ្ចក់​ធំ
​វ៉ែនតា​ដ៏​ធន់ និង​ស្រស់ស្អាត​ម៉ូដ​នេះ​គឺ​ជាទី​ពេញនិយម​សម្រាប់​តារាៗ​ជាច្រើន​។ រូបរាង​ដ៏​ស្រស់​ស្អាត​របស់​វា​ផ្តល់​ឱ្យ​អ្នក​ពាក់​នូវ​ភាពទាន់ សម័យ និង​មិន​ងាយ​ខូច​បែកបាក់ ហើយ​ស័ក្តិសម​ស្ទើរតែ​គ្រប់​ទម្រង់​មុខ​។ ចំពោះ​អ្នក​ដែល​មាន​មុខ​មូល​គួរតែ​ប្រើ​ម៉ូដ​រាង​ជ្រុង​ដើម្បី​ឱ្យ មាន​តុល្យភាព​ជាមួយ​ទម្រង់​មុខ​មូល​របស់​អ្នក ចំណែក​អ្នក​ដែល​មាន​មុខស្រួច​គួរតែ​ពាក់​វ៉ែនតា​ដែល​មាន​រាង​ដូច​ពងមាន់​។


​ស្តា​យល៍​វ៉ែនតា​ធំៗ​
​មាន​មុខធំ​ឬ​? អ្នក​មិន​ចាំបាច់​ទៅ​ធ្វើ​ការវះកាត់​ឡើយ គ្រាន់តែ​ពាក់​វ៉ែនតា​ធំៗ​ដើម្បី​បំភ័ន្ត​ភ្នែក​អ្នកដទៃ​ជា​ការ​ស្រេច​។ មាន​គន្លឹះ​មួយ​ចំនួន​ដែល​អ្នក​គួរតែ​អនុវត្តតាម​។ វ៉ែនតា​ដែល​មាន​មុខ​មូល​ធំៗ​ជួយ​សម្រាល​ទម្រង់​មុខ​រាង​ជ្រុង​របស់​អ្នក​បាន​យ៉ាង​ល្អ​។ វ៉ែនតា​ម៉ូដ​រាង​ស្លាប​សត្វ​បែប​ភ្នែកឆ្មា​គឺ​ស័ក្តិសម​សម្រាប់​អ្នក​មាន​មុខ​មូល​។ វ៉ែនតា​រាង​មូល​ស្រដៀង​រូប​បេះដូង​គឺ​ស័ក្តិសម​សម្រាប់​អ្នកមាន​ទម្រង់​មុខ​ថ្គាម​ខ្លា​។


​ស្តា​យល៍​វ៉ែន​តាខ្មៅ​ម៉ាក Wayfarer
​ពណ៌​ខ្មៅ​គឺ​ធានា​បាន​ថា​ជា​ពណ៌​ដែល​ជួយ​ឱ្យ​មុខ​របស់​អ្នក​មើល​ទៅ​កាន់តែ​តូច​។ មិនថាតែ​ការ​ផាត់​មុខ ពណ៌ និង​ផ្ទៃ​ក្រណាត់​ឡើយ​គឺ​សុទ្ធតែ​ជួយ​លើក​សម្បុរស្បែក​របស់​អ្នក​។ ធ្វើឱ្យ​មុខ​វែង​ទៅជា​ខ្លី​តាម​រយៈ​ការពាក់​វ៉ែនតា​ពណ៌​ខ្មៅ​ធំ និង​មាន​ស៊ុម​ក្រាស់​៕

Continue Reading

Fashion

Giorgio Armani នៅតែ​មាន​ប្រជាប្រិយភាព​

ហ្វេ​ហ្សិន​លំដាប់​ខ្ពស់​

ហ្វេ​ហ្សិន​លំដាប់​ខ្ពស់​

​រយៈពេល​៤០​ឆ្នាំ​កន្លងទៅនេះ ចំណាប់អារម្មណ៍​ដែល​មាន​តិចតួច​នៅក្នុង​វិស័យ​ហ្វេ​ហ្សិន អាច​ជួយ​ទៅ​ដល់​លោក Giorgio Armani​។

អ្នក​ឌី​ហ្សា​ញ​វ័យ​៨១​ឆ្នាំ​ដែល​ថ្មីៗ​នេះ​បាន​ផ្សព្វផ្សាយ​ជី​វប្រ​វត្ដិ​ផ្ទាល់ខ្លួន ដើម្បី​ឧទ្ទិស​ទៅ​ដល់​រយៈពេល​បួន​ទសវត្សរ៍​នៃ​មុខ​ជំនួញ​សម្លៀក​បំពាក់ គឺ​មិនមែន​ដើម្បី​ឱ្យ​ភាព​ដ៏​អធិកអធម​នេះ​បន្ដូចបន្ទាប​គាត់​មិន​ឱ្យធ្វើ​អ្វី​ដែល​ជា​ការ​ឌី​ហ្សា​ញ​ហ្វេ​ហ្សិន​ដ៏​អស្ចារ្យ​របស់​គាត់​នោះ​ទេ​។​

​ខណៈពេល​ដែល​មាន​ភាព​ដូច​គ្នា​គួរ​ឱ្យ​ចាប់អារម្មណ៍​ជាមួយនឹង​ការពេញចិត្ដ​ដែល​គួរ​ឱ្យ​ចង់​ទស្សនា​ឡើងវិញ​ដូចជា​ដាក់​បញ្ចូល​នូវ​ប្រដាប់ប្រដា​កីឡា ធ្វើ​ឱ្យ​ទាក់ទាញ​ចំពោះ​លក្ខណៈ​ធម្មតា និង​បង្ហាញ​ភាពស្រស់ស្អាត​នៅលើ​កម្រាលព្រំ​ក្រហម លោក Armani បាន​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​មួយ​អំពី​ពណ៌​ត្នោត​ខ្ចី​ដែល​គាត់​ចូលចិត្ដ​ជាងគេ និង​ក្ដារ​លាយថ្នាំ​ពណ៌​ព្រលាំ​ប៉ា​ស្ដែល​ដែល​មាន​ពណ៌​ក្រហម ពណ៌​ខៀវ និង​ពណ៌​ស​។ តើ​អាច​ក្លាយទៅជា Un-Armani ដោយ​របៀប​ណា​។​

​ដូចគ្នានេះដែរ ការ​បាត់​ពី​កូឡិក​ហ្សិន​នេះ​គឺជា​រឿង​ដែល​គួរឱ្យ​កត់សម្គាល់​ចំពោះ​ការនិយមពេញចិត្ដ​របស់​ពលរដ្ឋ​អ៊ីតាលី​។ ឈុត​សម្លៀកបំពាក់​ដែល​មាន​ហត្ថលេខា​នេះ​គឺ​មិន​ស៊ីគ្នា​ទាល់តែសោះ​។ គ្មាន​ចម្ងល់​ដែល​ថា​ពណ៌​អាវធំ​ស្ថិតនៅ​ក្នុង​កូឡិក​ហ្សិន​ជាមួយនឹង​ខោនោះ​ទេ វា​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​ថា សម្លៀក​បំពាក់​នោះ​កាត់​ចេញពី​សាច់​ក្រណាត់​ផ្សេងគ្នា​។

តើ​នេះ​គឺ​អ្វី​ដែល​កើតមាន​នៅ​ហាង​ហ្វេ​ហ្សិន​ដ៏​ល្បីឈ្មោះ​នេះ​ឬ​? តើ​នៅពេល​ក្រោយ​លោក Armani នឹង​ផ្លាស់ប្ដូរ​គោលការណ៍​ដែរឬទេ​? ពេលវេលា​នឹង​ប្រាប់ឱ្យដឹង​។

Continue Reading

Fashion

ថ្លៃថ្នូរ & មិន​ឆ្មើងឆ្មៃ​

តោះ​នាំគ្នា​មក​ជួប​តារា​សម្តែង​ល្បីៗ​ដែល​ស្រស់ស្អាត​ទាំង

​តោះ​នាំគ្នា​មក​ជួប​តារា​សម្តែង​ល្បីៗ​ដែល​ស្រស់ស្អាត​ទាំង​ថ្លៃថ្នូរ និង​សិច​ស៊ី​

​នាង Margot Robbie

​ការឈាន​បាន​ភាពល្បីល្បាញ​៖ នាង​ជា​តារា​សម្តែង​ជនជាតិ​អូស្ត្រាលី​សម្តែង​ក្នុង​រឿង “The Wolf of Wall Street” ដើរតួ​ជា​មួយ​លោក Leonardo DiCaprio ។​

​ស្តា​យល៍​របស់​នាង​៖ ទាក់ទាញ​បែប​ក្លា​ស៊ិក​។ ជាមួយ​សមត្ថភាព​សម្តែង​ដ៏​ពូកែ និង​ស្តាយល៍​ដ៏ទា​ក់​ទាញ​របស់​នាង​បាន​ធ្វើឱ្យ​នាង Margot Robbie ក្លាយ​ជា​តារា​ថ្មី​ទើបតែ​រះ​ទទួលបាន​ភាពល្បីល្បាញ​នៅក្នុង​ហូលីវូដ​។ នាង​ចូល​ចិត្ត​ស្តា​យល៍​សម្លៀក​បំពាក់​ពណ៌​ខ្មៅ ពណ៌​ស និង​ពណ៌​ក្រហម ហើយ​ស្តាយល៍​ទាំងនោះ​គឺ​សុទ្ធតែ​ស័ក្តិសម​នឹង​នាង​។ នាង​មិន​ត្រឹមតែ​ស្រស់ស្អាត​ប៉ុណ្ណោះ​ទេ នាង​គឺជា​នារី​ថ្លៃថ្នូរ ទាក់ទាញ និង​សិច​ស៊ី​ថែមទៀត​ផង​។​

នាង Lucy Liu

​ការឈាន​បាន​ភាពល្បីល្បាញ​៖ នាង​ជា​តារា​សម្តែង និង​តារា​ចម្រៀង​ជនជាតិ​អាមេរិក​ហើយ​ខ្សែភាពយន្ត​ដែល​ធ្វើឱ្យ​នាង​ទទួលបាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​គឺ​រឿង Ally McBeal, Charlie’s Angels, Chicago និង​រឿង Kung Fu Panda ។​

​ស្តា​យល៍​របស់​នាង​៖ នាង Lucy Liu ចូលចិត្ត​ស្តា​យល៍​សម្លៀក​បំពាក់​រឹប​ចង្កេះ និង​បង្ហាញ​សាច់​ជើង​ខ្លះ​។ ជាមួយ​រាង​តូច​ច្រឡឹង​ដ៏​ស្រស់ស្អាត នាង​តែងតែ​ស្លៀក​រ៉ូប​ខ្លីៗ និង​ស្បែកជើងកែងចោត​។

epa02746711 Taiwanese-American actress Lucy Liu poses as she walks the red carpet for the premiere of the animinated movie Kung Fu Panda 2 in Hollywood, California USA 22 May 2011. Liu voices the role of Viper in the movie. EPA/MIKE NELSON

នាង Julia Roberts
​ការឈាន​បាន​ភាពល្បីល្បាញ​៖ នាង​ជា​តារា​សម្តែង និង​អ្នកដឹកនាំ​រឿង ហើយ​ខ្សែភាពយន្ត​ដែល​ធ្វើឱ្យ​នាង​ល្បីល្បាញ​គឺ​រឿង “Pretty Woman”​។​

​ស្តា​យល៍​របស់​នាង​៖ ស្តា​យល៍​សក់រួញ​ទឹករលក​ពណ៌​ទង់ដែង​គឺជា​ស្តាយល៍​ពិសេស​ប្រចាំ​របស់​នាង​។ ចំណែក​ស្តា​យល៍​សម្លៀក​បំពាក់​របស់​នាង​គឺ​មាន​ដូចជា​ស្តាយល៍​រ៉ូប​ខ្លីៗ អាវធំ​ក្រៅ រ៉ូប​វាល​ខ្នង​ចងក ជាមួយ​ស្បែកជើង​កែង​ចេញ​ម្រាម​ជើង ហើយ​និង​ឈុត​រ៉ូប​កស្រួច​៕

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.