Connect with us

Beauty

វិធី​ងាយៗ​ដើម្បី​ទទួលបានសក់វែង​ស្អាត​

​កាត់បន្ថយ​ការ​កក់សក់​។ ចូរ​កក់សក់​របស់​អ្នក​ត្រឹម​មួយ​ទៅ​ពីរ​ដង​ក្នុង​មួយ

​កាត់បន្ថយ​ការ​កក់សក់​។ ចូរ​កក់សក់​របស់​អ្នក​ត្រឹម​មួយ​ទៅ​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​ដើម្បីឱ្យ​សក់​របស់​អ្នក​អាចបង្កើត​ប្រេង​ធម្មជាតិ និង​ដុះ​បានល្អ​។
​ពេល​កក់សក់ ចូរ​ប្រើ​សាប៊ូកក់​ឫស​សក់ រួច​ប្រើ​ថ្នាំ​អប់ស​ក់នៅ​ផ្នែក​ខាង​ចុង​សក់ បន្ទាប់​មក​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។​


​ផ្តល់​សំណើម ឬ​អប់​សក់​របស់​អ្នក​រយៈពេល​មួយ​យប់​ជាមួយ​ប្រេង​ដូង​/​ប្រេង​អា​រហ្គន​នៅមួយ​យប់​មុនពេល​អ្នកកក់​ស​ក់នៅ​ថ្ងៃ​បន្ទាប់​។
​ប្រើប្រាស់​ក្រាស់​សិតសក់​ធ្វើ​ពី​រោមសត្វ​ដើម្បី​អាច​ឱ្យ​ប្រេង​ធម្មជាតិ​ជ្រាប​ដល់​សក់​របស់​អ្នក​ទាំង​ស្រុង​។ ឫស​សក់​ជា​អ្នកបង្កើត​ប្រេង​ធម្មជាតិ​នេះ ដូច្នេះ​អ្នក​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​ប្រេង​ធម្មជាតិ​បាន​ជ្រាប​ទៅ​ដល់​ចុង​សក់​របស់​អ្នក​។​


​កាត់បន្ថយ​ការ​តម្រឹម​សក់ និង​ការ​កាត់សក់​ប្រសិនបើ​អ្នក​ចង់​បាន​សក់វែង​។ កាត់​តម្រឹម​សក់​ដែល​ឈប់​ដុះ​គឺជា​រឿង​ល្អ​ប៉ុន្តែ​ចូរ​កាត់​តម្រឹម​ឱ្យបាន​ល្អ​។
​កាត់បន្ថយ​ការលេង​ស្តា​យល៍​សក់​ដោយ​ប្រើ​កម្តៅ​។ ចូរ​ទុក​សក់​អ្នក​ឱ្យ​ស្ងួត​តាម​ធម្មជាតិ និង​ព្យាយាម​ធ្វើ​ម៉ូដ​សក់រួញ​ណា​ដែល​មិនចាំបាច់​ប្រើ​កម្តៅ​។ កាត់បន្ថយ​ការប្រើ​កម្តៅ​លើ​សក់​ដើម្បីឱ្យ​ស​ក់មាន​ភាពរឹងមាំ និង​មាន​សុខភាព​ល្អ​។ ក៏ប៉ុន្តែ​ប្រសិន​អ្នក​ពិត​ជា​ចាំបាច់​ត្រូវ​ប្រើប្រាស់​ឧបករណ៍​កៀប​សក់ត្រង់ ឬ​ឧបករណ៍​មូរ​សក់​ចូរ​ប្រើប្រាស់​ផលិតផល​ការពារ​កម្តៅ​លើ​សក់​របស់​អ្នក​។​
​កាត់បន្ថយ​ការប្រើប្រាស់​ផលិតផល​សក់​ទាំងឡាយ​។ តើ​អ្នកដឹង​ទេ​ថា​នៅក្នុង​ផលិតផល​សក់​ទាំងនោះ​មាន​ផ្ទុក​សារធាតុ​អ្វីខ្លះ​ដែរឬទេ​? ផលិតផល​ទាំងនោះ​សុទ្ធតែ​មាន​ផ្ទុក​សារធាតុ​គីមី វា​អាច​ធ្វើឱ្យ​សក់​របស់​អ្នក​ស្អាត​តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ វា​មិន​អាច​ជួយ​ឱ្យ​សក់​របស់​អ្នក​ស្អាត​ក្នុង​រយៈពេល​យូរ​ឡើយ​។


​មិន​ត្រូវ​សិត​ជជុះ​សក់​របស់​អ្នក​ទាំង​សក់​ជាប់ជំពាក់ ឬ​កណ្តាញ់​ឡើយ​។ ចូរ​សិត​ថ្នមៗ​នៅពេល​សក់​ស្ងួត​។ សក់​សើម​គឺ​ទន់ខ្សោយ និង​ងាយ​ដាច់ ឬ​ជ្រុះ​។
​របប​អាហារ​ល្អ​ក៏​អាច​ជួយ​ឱ្យ​ស្បែក និង​សក់​របស់​អ្នក​មាន​សុខភាព​ល្អ​ដែរ​។ ចូរ​ពិសា​ទឹក​ធម្មតា និង​ទឹកដូង​ឱ្យបាន​ច្រើន​ដើម្បី​ទទួលបាន​សក់វែង ហើយ​ស្អាត​៕

Copyright © 2018 Ladies Magazine Cambodia.