Connect with us

Health & Fitness

វិធីសាស្ត្រ​ថែរក្សា​សុខភាព​បែប​ចិន​បុរាណ​

​វិធី​ព្យាបាល​តាម​បែប​បុរាណ​ចិន​មាន​អាយុកាល​ជាង ២៥០០​ឆ្នាំ​មកហើយ ដោយ​គិត​ចាប់​តាំងតែ​ពី​

​វិធី​ព្យាបាល​តាម​បែប​បុរាណ​ចិន​មាន​អាយុកាល​ជាង ២៥០០​ឆ្នាំ​មកហើយ ដោយ​គិត​ចាប់​តាំងតែ​ពី​សម័យ​បុរាណ​ចិន​មក​ម្ល៉េះ ក្នុងនោះ​មាន​ការអនុវត្ត​បី​របៀប​ដែល​នឹង​ធ្វើឱ្យ​សុខភាព​របស់​អ្នក​កាន់តែ​ប្រសើរ​ឡើង​។​

​វិធីសាស្ត្រ​ទាំងបី​នោះ​រួមមាន​:

១ ឱសថ​បុរាណ​
​ឱសថ​បុរាណ​ធ្វើការ​ព្យាបាល​តាម​រយៈ​រូបមន្ត​ធម្មជាតិ​ជាច្រើន​ផ្សំ​បញ្ចូល​គ្នា​រួមមាន គ្រាប់​រុក្ខជាតិ ផ្លែឈើ ឬ​ស​ឈើ ស្លឹក​ឈើ ផ្កា ស្លឹក​តែ​ជាដើម​។​ល​។ ឱសថ​ទាំងនេះ​ពោរពេញ​ទៅដោយ​គ្រឿងផ្សំ​ធម្មជាតិ​ដែល​មាន​អត្ថប្រយោជន៍​សម្រាប់​សារពាង្គកាយ​និង​ការព្យាបាល​សុខភាព​ក្នុង​ខ្លួន​មួយចំនួន​ទៀត​ដូចជា​ជំងឺ​ទាស់ ឈឺ​ក្បាល​ប្រកាំង ការ​អស់​វដ្ត​រដូវ ជំងឺមហារីក អស់កំលាំង ត្រ​អក ជាដើម​។​ល​។​ ​

Acupuncture

២ ការចាក់​ម្ជុល​វិទ្យាសាស្ត្រ
​ការព្យាបាល​ដោយ​ម្ជុល​វិទ្យាសាស្ត្រ​ប្រើប្រាស់​ម្ជុល​ស្អាត​គ្មាន​មេរោគ​ចាក់​ចូលទៅក្នុង​ស្បែក​នៅត្រង់​ចំនុច​ដែល​ត្រូវ​ចាក់​តាម រយៈ​ក្បួន​វិជ្ជា​ពេទ្យ​។ ការព្យាបាល​តាម​វិធី​នេះ​ត្រូវបាន​ដឹង​ថា​ជួយ សម្រួល​សរសៃឈាម និង​ស្តារ​តុល្យភាព​ក្នុង​ខ្លួន និង​ធ្វើឱ្យ​ចលនា​ឈាម​រត់​ស្រួល​ផងដែរ​។

​៣ ក្បាច់​លំ​ហាត់ប្រាណ​សម្រួល​សរសៃ តៃជី​ ​
​តៃជី​គឺជា​ក្បាច់គុណ​បុរាណ​ចិ​ន​ម្យ៉ាង​ដែល​ផ្តោត​លើ​ទាំង​សុខភាព​ផ្លូវកាយ និង ផ្លូវចិត្ត​។ ជាង នេះ​ទៅទៀត​ក្បាច់គុណ​បុរាណ​នេះ​ក៏​មាន​ឥទ្ធិពល​ចំពោះ​ធាតុ យី​ង និង យ៉ាង​ក៏ដូចជា ធាតុ​រុញច្រាន​រវាង​កម្លាំង​កាយ​ចិត្ត​ថែមទៀត​ផង​។ សរុប​មក​តៃជី​គឺ​ទម្រង់​នៃ​ក្បាច់គុណ ម្យ៉ាង ដែល​ជួយ​រក្សា​សុខ​ភាព​មិន​តែប៉ុណ្ណោះ​ក៏​មាន​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​សុខភាព និង​ជីវិត​ប្រចាំថ្ងៃ​នៃ​យើងទាំងអស់គ្នា​ថែមទៀត​ផង​។

​ឱសថ​សាស្ត្រ​ចិន​បុរាណ​មិន​ត្រឹមតែ​មាន​សារៈសំខាន់​ចំពោះ​សារពាង្គកាយ​មនុស្ស​យើង​តែមួយ​មុខ​គត់​ប៉ុណ្ណោះ​នោះ​ទេ​ប៉ុន្តែ​ក៏​មាន​ទំនាក់ទំនង​ជាមួយ​នឹង​រចនាសម្ព័ន្ធ​នៃ​សារពាង្គកាយ​ទាំងមូល​ផងដែរ​។ តាមរយៈ​ការផ្តោត​អារម្មណ៍​ទៅលើ​ដួងព្រលឹង កាយ និង អារម្មណ៍​បូក​បញ្ចូល​គ្នា នាំ​មក​ត្រលប់​មកវិញ​ជាមួយនឹង​អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះ​ការ រស់នៅ​ប្រចាំថ្ងៃ​ដូចជា សម្រួល​ប្រព័ន្ធ​រំលាយ​អាហារ កាត់បន្ថយ​សភាព​ទ្រុឌទ្រោម​នៃ​សភាព​ចាស់ជរា ក៏ដូចជា​សម្រួល​ដល់​ប្រព័ន្ធ​ផ្លូវដង្ហើម​ផងដែរ​។ យ៉ាងណាមិញ​ការប្រើប្រាស់ វិធីសាស្ត្រ​ថែរក្សា​សុខភាព​បែប​ចិន​បុរាណ​នេះ​ឃើញ​ថា​ក៏​នៅមាន​ប្រជាប្រិយភាព​រហូតមកដល់​សព្វថ្ងៃ​ផងដែរ​។​


Copyright © 2018 Ladies Magazine Cambodia.