Connect with us

Entertainment

វិចិត្រករ​ល្បីល្បាញ​បំផុត​នៃ​ពិភពលោក​

តាមរយៈ​ប្រវត្តិសាស្ត្រ វិចិត្រករ​រូបនេះ​ទទួលបាន​កេរ្តិ៍ឈ្មោះ និង​ការ​កោតស្ញប់ស្ញែង​ពី​ស្តាយល៍ និង​អត្តចរិត​ដែល​គ្មាន

​តាមរយៈ​ប្រវត្តិសាស្ត្រ វិចិត្រករ​រូបនេះ​ទទួលបាន​កេរ្តិ៍ឈ្មោះ និង​ការ​កោតស្ញប់ស្ញែង​ពី​ស្តាយល៍ និង​អត្តចរិត​ដែល​គ្មាន​អ្នក​ប្រដូច​បាន​។ វិចិត្រករ​ជាច្រើន​បាន​គូរគំនូរ​ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គ្នា​។ ជាមួយនឹង​សម័យកាល​នី​មួយៗ វិចិត្រករ​ទទួលបាន​ប្រជាប្រិយភាព​តាមរយៈ​សិល្បៈ​ដែល​មាន​តែ​មួយ​គ្មាន​ពីរ​របស់​ពួកគេ​។ វិចិត្រករ​ខ្លះ​បាន​ជះ​ឥទ្ធិពល​មក​កាន់​ជីវិត​រស់នៅ​របស់​យើងទាំងអស់គ្នា ព្រមទាំង​បាន​ជួយ​ឱ្យ​យើង​បាន​ក្លាយជា​មនុស្ស​ដែល​យល់ដឹង​យ៉ាង​ច្បាស់​ពី​សម័យកាល​នីមួយ​ដែល​បាន​កន្លង​ហួស​ទៅ​ហើយ​។​
​បើទោះជា​យ៉ាងណា​ក៏ដោយ វិចិត្រករ​ខ្លះ​គឺ​ពិតជា​វិសេសវិសាល​ខ្លាំងណាស់ ព្រមទាំង​បាន​ធ្វើឱ្យ​ជីវិត​របស់​យើង​គ្រប់​គ្នា​ប្រសើរ​ជាង​មុន​ថែមទៀត​ផង​ដោយ​ក្នុងនោះ​មាន​លោក Leonardo da Vinci មួយ​រូប​ដែរ​។ លោក Leonardo da Vinci ជា​វិចិត្រករ​ល្បីល្បាញ​ជាងគេ​បង្អស់​នៃ​ចលនា​អក្សរសាស្ត្រ Italian Renaissance​។ លោក​ត្រូវបាន​គេ​ស្គាល់​តាមរយៈ​ភាព​ឆ្លាត​វៃ និង​ការងារ​ដែល​ពោរពេញ​ដោយ​ការ​បំផុសគំនិត​។​


​អំពី​សាវតា​ជាតិ​
​លោក​ប្រសូត​នៅ​ថ្ងៃ​ទី ១៥ ខែ មេសា ឆ្នាំ ១៤៥២ ក្នុង​រដ្ឋ Florence លោក Leonardo da Vinci ជា​កូនប្រុស​របស់​លោក Messer Piero Fruosino di Antonio da Vinci ដែល​ជា​អភិជន និង​លោកស្រី Caterina ជា​អ្នក​ប្រកប​របរ​ធ្វើស្រែ​ចំការ​។ ឈ្មោះ​កំណើត​របស់​លោក Leonardo គឺ Leonardo di ser Piero da Vinci មានន័យ​ថា Leonardo កូនប្រុស​របស់ (Mes)ser Piero from Vinci​។​
​កាល​ពី​លោក​នៅ​ក្មេង លោក Leonardo លោក​បាន​ចំណាយពេល ៥ ឆ្នាំ​នៅ​ឯ​ភូមិ Anchiano តូច​មួយ ហើយ​ក្រោយមក​លោក​បាន​ផ្លាស់​ទៅ​រស់នៅ​ក្រុង Vinci ដោយ​ស្នាក់នៅ​ជាមួយ​លោកតា លោកយាយ​របស់លោក​។ លោក​មាន​ដុង​ខាង​ផ្នែក​សិល្បៈ​តាំងតែ​ពី​ក្មេង​មកម្ល៉េះ​។ ក្នុង​វ័យ ១៤​ឆ្នាំ លោក Leonardo da Vinci បាន​ក្លាយជា​អ្នក​ហាត់​ការ​ជាមួយ​វិចិត្រករ​ដ៏​ល្បីល្បាញ​លោក Andrea del Verrocchio​។ ក្នុង​កំឡុង​ពេល​នោះ​ដែរ លោក​បាន​សិក្សា​ចេះ​ជំនាញ​បច្ចេកទេស​ជា​ច្រើន​ដោយ​រួមមាន​ទាំង​សិល្បៈ​ឆ្លាក់​ស្បែក គូរ​គំនូរ ស្មិត ឆ្លាក់​រូប គូរគំនូរ​ពណ៌ ជាង​ឈើ និង​ជំនាញ​ជាច្រើន​ផ្សេង​ទៀត​។​
​ស្នាដៃ​ដំបូង​ដ៏​គួរឱ្យ​ចាប់​អារម្មណ៍​របស់​លោក Leonardo da Vinci គឺ​រូបគំនូរ​នៃ Arno valley ដែល​គូរ​ឡើង​ពី​ស្លាបប៉ាកកា​និង​ទឹក​ថ្នាំ​ផ្សេងៗ​។ លោក​បាន​គូរគំនូរ​នេះ​ក្នុង​ឆ្នាំ ១៤៧៣​។ លោក Vinci បាន​ក្លាយ​ជា​សមាជិក​មួ​យ​រូប​នៃ Guild of Saint Luke នៃ​ក្រុង Florence ក្នុងនាម​ជា​វិចិត្រករ​ដ៏​ឆ្នើម​។ បន្ទាប់​ពី​កម្មវិធី​មួយ​នេះ​លោក​ក៏​បាន​បន្ត​ការ​សិក្សា​ជាមួយ​គ្រូ​របស់​លោក​រយៈពេល ៥ ឆ្នាំ​បន្ថែមទៀត​។​

​ស្តាយល៍​
​ស្នាដៃ​របស់​លោក Leonardo da Vinci ទទួល​បាន​ការ​បំផុសគំនិត​ពី​ចលនា​អក្សរសាស្ត្រ Italian Renaissance​។ ស្នាដៃ​របស់​លោក​បាន​បង្ហាញ​ឱ្យឃើញថា​អត្តចរិត​របស់​មនុស្ស​ត្រូវបាន​បែងចែក​ចេញ​ជា​បី​ផ្នែក​ផ្សេងៗ​ពីគ្នា​។ លោក​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នកជំនាញ​ខាង​គំនូរ​ស្រមោល និង​គូររូប​មនុស្ស​ដែល​ដូចជា​រូប​មនុស្ស​ពិតៗ​តែម្ដង​។
​លោក Vinci ជា​មនុស្ស​ដំបូង​ដែល​សិក្សា​ដោយ​ពិសោធន៍​អំពី​ពន្លឺ និង​ស្រមោល​នៃ​ធម្មជាតិ​។ ក្នុងពេល​ដែល​លោក​សិក្សា លោក​យល់​ឃើញ​ថា​រាល់​វត្ថុ​ទាំងអស់​មិនមែន​បង្កើត​ឡើង​ដោយ​ផ្នែក​តែមួយ​ឡើយ គឺ​មាន​បី​ផ្នែក​ផ្សេងៗ​គ្នា​។ លោក​ក៏​ស្វែង​យល់​ទៀត​ថា​រាល់​វត្ថុ​ទាំង​អម្បាលម៉ាន​គឺ​បង្ហាញ​ពី​ពន្លឺ និង​ស្រមោល​។ តាមរយៈ​ការសិក្សា​របស់​លោក លោក​អាច​គូរគំនូរ​រាង​ព្រឹលៗ​ដែល​ធ្វើឱ្យ​រូបគំនូរ​របស់លោក​មើលទៅ​ហាក់ដូចជា​មាន​ជីវិត​អ៊‍ីចឹង​។ លោក Leonardo da Vinci ក៏​បាន​បង្កើត​បច្ចេកទេស​គូររូប​ដែល​ត្រូវបាន​គេ​ហៅថា sfumato មានន័យ​ថា​ការពណ៌នា និង​ពណ៌​នៃ​វត្ថុ​គឺ​ប្រែប្រួល​ទៅ​តាម​ចម្ងាយ​នៃ​រូបភាព​នោះ​។​
​ក្នុង​ជីវិត​របស់​លោក Leonardo da Vinci បាន​បង្កើត​បច្ចេកទេស​គូររូប​ជាច្រើន​។ បច្ចេកទេស​ដែល​លោក​តែងតែ​ប្រើ​ភាគច្រើន​គឺ​ការ​គូរ​ដោយ​ប្រើ​ថ្នាំ​ពណ៌​ប្រេង​។ លោក​តែងតែ​ប្រាស់​បន្ទះក្ដារ ឬ​ផ្ទាំង​ក្រណាត់​ដើម្បី​គូរ​រូប​។ លោក​ក៏​ធ្លាប់​គូររូប​នៅលើ​ផ្ទាំង​ថ្ម​ផងដែរ​។ លោក Leonardo da Vinci បាន​ប្រើប្រាស់​ពណ៌​បែប​ធម្មជាតិ​ដើម្បីឱ្យ​គំនូរ​របស់លោក​មើលទៅ​មាន​ជីវិត​រស់​រវើក​។ ភាគច្រើន​លោក​ប្រើប្រាស់​ពណ៌​ត្នោត ពណ៌​ខៀវ និង​ពណ៌​បៃតង​ដែល​សុទ្ធសឹង​ជា​ពណ៌​ដែល​បញ្ជាក់​ពី​ផែនដី​។
​លោក Leonardo da Vinci ជា​អ្នក​បង្កើត​បច្ចេកទេស Sfumato ជា​ស្តាយល៍​នៃ​ការគូ​ររូប​ដែល​ប្រើ​ផ្សែង​ជា​បច្ចេកទេស​នៃ​ការ​គូរ​។ ស្នាដៃ​ដ៏​ល្បីល្បាញ​បំផុត​របស់​លោក​ដែល​មាន​ដូចជា​គំនូរ Mona Lisa ត្រូវបាន​ប្រើ​បច្ចេកទេស sfumato ដោយ​បាន​បន្ថែម​នូវ​ការ​ថ្ពិន​ភ្នែក និង​អាថ៌កំបាំង​ផងដែរ​។ ការប្រើប្រាស់​ពណ៌​រាង​ស្រាល​នៃ​អ្វី​ដែល​បាន​បង្ហាញ​ពី​ភ្នែក និង​បបូរមាត់​រាង​ស្លេក​នៃ​គំនូរ​។​
​លោក Leonardo da Vinci ផ្សារភ្ជាប់​ខ្លួន​លោក​ទៅ​នឹង​ចលនា​នៃ​អក្សរសាស្ត្រ Italian Renaissance​។ ចលនា High Renaissance មាន​រយៈកាល ៣០ ឆ្នាំ ព្រមទាំង​ស្នាដៃ​សិល្បៈ​នៃ​វិចិត្រករ​ដ៏​មាន​ទេពកោសល្យ​មួយចំនួន​។ វិចិត្រករ​ដ៏​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅ​សម័យកាល​នោះ​រួមមាន​លោក Michelangelo​លោក Raphael និង​លោក Leonardo da Vinci​។


​ស្នាដៃ​
​លោក Leonardo da Vinci ត្រូវបាន​ស្គាល់​ថា​ជា​អ្នក​ដែល​បាន​ចែករំលែក​ទៅកាន់​ពិភពលោក​នូវ​វិទ្យាសាស្ត្រ និង​សិល្បៈ​។ ក្នុងចំណោម​ស្នាដៃ​ជាច្រើន​ដែល​លោក​បាន​បន្សល់ទុក យើងខ្ញុំ​សូម​លើកយក​ស្នាដៃ​របស់​លោក​មួ​យ​ចំនួន​មក​បង្ហាញ​ជូន​៖

•​ ​គូរ​ម៉ូដ​រថក្រោះ​
​លោក Da Vinci បាន​គូរ​ម៉ូដ​យាន​ប្រយុទ្ធ​ដែល​ត្រូវបាន​អ្នក​រាល់គ្នា​ស្គាល់​ថា​ជា​រថក្រោះ​ដូច​សព្វថ្ងៃនេះ​។ លោក​បាន​រចនា​គំរូ​ដែល​តម្រូវ​ឱ្យមាន​មនុស្ស​ប្រុស​ចំនួន ៨ នាក់​ប្រតិបត្តិការ​ក្នុង​រថក្រោះ​ដែល​បំពាក់​កាំភ្លើង​ចំនួន ៣៦ ដើម​រួមទាំង​ដំបូល​រថក្រោះ​ដែល​មាន​រាង​ដូច​ជា​ស្នូកអណ្ដើក​ផងដែរ​។ លោក Da Vinci ជា​អ្នក​បំផុសគំនិត​នៃ​ការបង្កើត​រថក្រោះ​ចំបាំង​ដូច​សម័យ​បច្ចុប្បន្ន​នេះ​ចាប់តាំងពី​៤០០ ឆ្នាំ​មុន​ឯ​ណោះ​។​

•​ ​ឌី​ហ្សា​ញ​អ្នក​ចំបាំង​យន្ត Mechanical Knight
​លោក Leonardo da Vinci បាន​ឌី​ហ្សា​ញ​ម៉ូដ និង​ផលិត​អ្នក​ចំបាំង​យន្ត​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​មនុស្ស​យន្ត​បែប​រ៉ូបូត​របស់លោក Leonardo​។ គំនូរព្រាង​ដែល​គូរ​ដោយ​លោក da Vinci បាន​ពន្យល់ថា​អ្នក​ចំបាំង​នេះ​ត្រូវតែ​ផលិតឡើង​ពី​ដែក​រវៃ រួម​ទាំង​ខ្សែលួស និង​ខ្សែ​រ៉ក​ដើម្បី​អាច​ឱ្យ​វា​មាន​សកម្មភាព​បាន​។​

•​ ​សិក្សា អំពី​កាយវិភាគសាស្ត្រ​នៃ​មនុស្ស និង​សត្វ​
​លោក Leonardo បាន​សិក្សា​អំពី​កាយវិភាគសាស្ត្រ​ជា​លើកដំបូង​ជាមួយ​លោកគ្រូ​របស់លោក​ដែល​មានឈ្មោះ​ថា Verrocchio​។ នៅពេលដែល​លោក da Vinci បាន​ក្លាយជា​វិចិត្រករ​ដ៏​ល្បីល្បាញ លោក​ក៏​ត្រូវបាន​អនុញ្ញាត​ឱ្យ​ពិនិត្យ​សាកសព​របស់​មនុស្ស​។ លោក​បាន​គូររូប​ជាង ២០០ សន្លឹក​ក្នុង​សៀវភៅ​របស់លោក​។ គំនូរព្រាង និង​គំនូរ​នៃ​កាយវិភាគសាស្ត្រ​របស់​ម​នុស្ស និង​សត្វ​គឺ​ត្រូវបាន​ពិពណ៌នា​យ៉ាង​ក្បោះក្បាយ​បំផុត​ក្នុង​សតវត្សរ៍​ទី ២០​។

​ស្នាដៃ​ផ្សេងទៀត​រួមមាន​៖
•​ ​ឌី​ហ្សា​ញ​សម្លៀកបំពាក់​មុជ​ក្នុង​សមុទ្រ​ដំបូង​គេ​បង្អស់​
•​ ​កំណត់​អត្ថន័យ​នៃ​ដំណើរការ​កកិត ឬ​ត្រដុស​
•​ ​បង្កើត​គំនិត​នៃ​ឆត្រយោង ឧទ្ធម្ភាចក្រ និង​ឧបករណ៍​រក្សា​លំនឹង​

​ស្នាដៃ​គំនូរ​ដ៏​ល្បី​
​លោក Leonardo da Vinci ត្រូវបាន​គេ​ស្គាល់​ជា​ច្រើន​តាមរយៈ​ស្នាដៃ​គំនូរ​ដែល​បាន​រៀបរាប់​ដូចខាងក្រោម​៖

•​ ​គំនូរ Mona Lisa
​រូប​គំនូរ Mona Lisa ជា​ស្នាដៃ​ដែល​ល្បីល្បាញ​ជាងគេ​បំផុត​របស់​លោក da Vinci ជា​គំនូរ​ដែល​គូរ​ឡើង​ដោយ​ថ្នាំ​ពណ៌​ប្រេង​។ រូបគំនូរ​នេះ​ត្រូវបាន​គូរ​នៅលើ​បន្ទះក្ដារ និង​ត្រូវបាន​គូ​ក្នុង​កំឡុង​ឆ្នាំ ១៥០៣ និង​១៥១៩​។ បច្ចុប្បន្ន រូបគំនូរ​នេះ​ត្រូវ​បាន​ព្យួរ​នៅ​សារមន្ទីរ Louvre ទីក្រុង​ប៉ារីស ជា​កន្លែង​ដែល​ជាទី​ចាប់​អារម្មណ៍​របស់​មនុស្ស​ផង​ទាំងឡាយ​។ គំនូរ​នេះ​បង្ហាញ​រូប​ស្ត្រី​ម្នាក់​ត្រឹម​ពាក់កណ្ដាល​ខ្លួន​ជាមួយ​នឹង​ទេសភាព​នៅ​ពីក្រោយ​ដ៏​ស្រស់ស្អាត​។ វា​បង្ហាញ​ពី​រាងកាយ​ដ៏​សិច​ស៊ី​របស់​ស្ត្រី ទាំង​សក់ និង​សម្លៀក​បំពាក់​របស់​នាង​ត្រូវបាន​គូរ​ឡើង​ដោយ​ប្រើ​បច្ចេកទេស sfumato ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ស្នាដៃ​ដ៏​ល្បី​របស់លោក da Vinci​។ ស្នាមញញឹម​របស់​ស្ត្រី​រូប​នេះ​នៅតែ​ជា​អាថ៌កំបាំង​ដែល​ជា​ប្រធានបទ​នេះ​ការពិភាក្សា​អស់​រយៈកាល​ជា​យូរណាស់​មកហើយ​។​

•​ ​គំនូរ Last Supper
​គំនូរ Last Supper ជា​ស្នាដៃ​ដ៏​ល្បីល្បាញ​មួយ​ផ្សេង​ទៀត​របស់​លោក Leonardo da Vinci​ដែល​គូរ​ឡើង​ក្នុង​កំឡុង​ឆ្នាំ ១៤៩៥ និង​១៤៩៨​។ គំនូរ​នៃ​ចលនា​អក្សរសាស្ត្រ Italian Renaissance នេះ​ជា​ស្នាដៃ​ដែល​បង្ហាញ​អំពី​សិល្បៈ​បែប​គ្រិស្ត​។ គំនូរ​នេះ​ពណ៌នា​អំពី​ថ្ងៃ​ចុងក្រោយ​នៃ​ព្រះ​យេស៊ូគ្រិស្ត​ដូចដែល​បាន​រៀបរាប់​ក្នុង​ការបង្រៀន Gospel​។ រូបគំនូរ​នេះ​បង្ហាញ​អំពី​សាវ័ក​ចំនួន ១២ នាក់​មាន​ម្នាក់​ដែល​ព្រះ​យេស៊ូ​បានប្រកាសថា​នឹង​ក្បត់​ទ្រង់​។ រូបគំនូរ​នេះ​បាន​ដាក់​តាំង​នៅ​កន្លែង​ទទួលទាន​អាហារ​ពេល​ល្ងាច​នៅឯ Santa Maria delle Grazie ក្រុង Milan​។​

​ស្នាដៃ​គំនូរ​ល្បីៗ​ផ្សេងៗ​ទៀត​ដែល​គូរ​ដោយ​លោក Leonardo da Vinci មានដូចជា​៖
●​ ​គំនូរ Vitruvian Man
●​ ​គំនូរ Lady with an Ermine
●​ ​គំនូរ Self-portrait in red chalk

​លោក Leonardo da Vinci ជា​វិច​ត្រករ​ដ៏​ល្បីល្បាញ​បំផុត​ក្នុង​ពិភពលោក​ជាមួយ​នឹង​ជំនាញ​សិល្បៈ​ដ៏​ប៉ិនប្រសប់​ជាច្រើន​។ លោក​មិនមែន​ត្រឹមតែ​គូរគំនូរ​ដ៏​គួរឱ្យ​ទាក់ទាញ​ចិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ក៏​បាន​បង្រៀន​ពួកយើង​ឱ្យ​យល់ដឹង​កាន់តែច្បាស់​អំពី​វិទ្យាសាស្ត្រ​៕

Entertainment

​ទៅ​លេង​មាត់សមុទ្រ​ជាមួយនឹង​ឧបករណ៍​សំភារៈ​ទាំងនេះ

សំភារៈ​លំហែកាយ

សំភារៈ​លំហែកាយ

​រៀបចំ​ខ្លួន​ទៅ​លេង​មាត់សមុទ្រ​ជាមួយនឹង​ឧបករណ៍​សំភារៈ​ទាំងនេះ ដែល ធ្វើអោយ​ដំណើរ​កំសាន្តរ​បស់​អ្នក​កាន់តែ​រីករាយ​និង​មាន​ភាពងាយស្រួល​។


​អស់​បញ្ហា​ជាមួយ
​សំបក​ទូរស័ព្ទ​មិន​ជ្រាប​ទឹក​ម៉ាក ECOXPRO

​សំបក​ទូរ​សព្ទ័​ដ៏​រឹងមាំ​មួយ​នេះ​មាន​មុខងារ​មិន​ត្រឹមតែ​ជា​សំបក​ទូរស័ព្ទ​ធម្មតា​នេះ​ទេ ប៉ុន្តែ​វា​ក៏ ជា​ប៉ាស​បំពង​សម្លេង​ដែល​មិន​ជ្រាប​ទឹកបាន​ទៀតផង​។ លើសពីនេះទៅទៀត សំបក​ទូរស័ព្ទ​ដ៏ នេះ​មាន​ថត​សម្រាប់​កាត​សំខាន់ៗ ដូចជា​កាត​ឥណទាន ឬ ប័ណ្ឌបើកបរ​របស់អ្នក បាន​យ៉ាង​ងាយស្រួល​ផងដែរ​។ ជាពិសេស ECOXPRO ក៏​នៅ​មាន​អត្ថប្រយោជន៍ ជាច្រើន​ទៀត​នៅពេល​ដែល​អ្នក​យក​វា​ទៅ​ជា​មួយ​តាម​ខ្លួន​នៅ​ពេល​ទៅលេង​ទឹកសមុទ្រ ឬ ងូតទឹក​ជាមួយ​ទូរស័ព្ទ​របស់​អ្នក​យ៉ាង​រំភើយ​ស្របពេល​ដែល​សំបក​ទូរស័ព្ទ​នេះ​អណ្តែត​លើទឹក​ក្បែរ​អ្នក​ដោយ​មិន​ជ្រាប​ទឹក​សូម្បីតែ​មួយ​ដំណក់​ផងដែរ​។​


​អស់​កង្វល់​ជា​មួយ​
​កន្ត្រក CGear

​នេះ​គឺជា​របស់​ក្នុង​ក្តី​សុ​បិនសម្រាប់​អ្នក​ដែល​ចូលចិត្ត​ទៅ​ស្រស់​ស្រង់​បរិយាកាស​បរិសុទ្ធ នៅឯ​ឆ្នេរសមុទ្រ​…
​តើ​អ្នក​ត្រៀមខ្លួន​ហើយ​ឬ​នៅ​?
​វា​គឺជា​កន្ត្រក​ដាក់​ឥ​វ៉ាន់​សម្រាប់​ពេល​ទៅ​លេង​សមុទ្រ​! តើ​អ្នក​ធុញ ទ្រាន់​នឹង​ដីខ្សាច់​ចូល​ពាស ពេញ​លើ ទូរស័ព្ទ​ដែល​វា​នឹង​អាច​ធ្វើឱ្យ​ខូច ឬ​ប្រឡាក់ប្រឡូស​អាហារ​ថ្ងៃ​ត្រង់​ដែល​អ្នក​ខំ ត្រៀម ទុក ធូលី​ខ្សាច់​ហុយ​ហើរ​ពេញ​ឡាន​របស់​អ្នក ឬ​ក៏​នៅ​ពេល មក​ដល់​គេហដ្ឋាន​វិញ ហើយ​ឃើញ​ធូលី​ខ្សាច់​នៅ​ពាសពេញ​ក្នុងផ្ទះ​ជាទី ស្រលាញ់​របស់​អ្នក​ដែរ​ហើយ​មែន​ទេ​? អ្នកនឹង​អស់​ក្តីបារម្ភ​ចំពោះ​បញ្ហា​ទាំងអស់​នេះ​ទៀតហើយ ជាមួយ​នឹង​ខ្សែ​យួរ​ដ៏​រឹង មាំ ស្រួល​ដាក់​ភេសជ្ជៈ ដូចជា ទឹកក្រូច ឬ​ស្រា​បៀរ​បាន​ច្រើន អ្នកនឹង​អស់​កង្វល់ ដោយឡែក​ផ្តល់នូវ​អារម្មណ៍​យ៉ាង​ស្រណុក​សុខ​ស្រួល​ជាមួយនឹង​បរិយាកាស​បរិសុទ្ធ​នៅឯ​ឆ្នេរសមុទ្រ​ជាមួយនឹង​ភាព​រីករាយ និង​ភាព​ស្រលះ​ក្នុង​ហទ័យ​យ៉ាង​ពិសេស​ជាមិនខាន​។

​កាន់តែ​ស្រស់ស្រាយ​
​ជាមួយនឹង​ដប​ទឹក​ម៉ាក S’well

​ទាំង​មាន​កំលាំង​គ្រប់គ្រាន់ ទាំង​ធ្វើអោយ​អ្នក​មើល​ទៅ​កាន់​លេចធ្លោ នឹង​អាច​ចែករំលែក​ជា មួយ​អ្នកដទៃ​ជាមួយនឹង​ដប​ទឹក​ម៉ាក S’well ។ ដប​ទឹក​ម៉ាក S’well នេះ​មាន​រូបរាង​ស្រស់​ស្អាត​ជាមួយនឹង​ពណ៌​ចិញ្ចាចចិញ្ចាំង​ដែល​រចនា​ដោយ​ដៃ​ហើយ​ជាពិសេស​ទៅទៀត នៅពេល​ដែល​អ្នកទិញ​ដប​ទឹក S’well នេះហើយ ចំនួន​ទឹកប្រាក់ មួយចំណែក​ដែល​អ្នក​បាន​ជាវ​ត្រូវបាន​យក​ទៅ​ធ្វើ​ជា​ជំនួយ​ជា​ទឹកស្អាត និង អនាម័យ​នៅឯ​ទ្វីប​អាហ្វ្រិក​។ ជាងនេះទៅទៀត ប្រសិនបើ​នៅ​មិន​គាប់ ចិត្ត​អ្នក​នៅ​ឡើយ ទេនោះ ដប់​ទឹក S’well នៅ​មាន​លក្ខណៈ​ពិសេស​មួយ​ទៀត គឺថា វា​អាច​រក្សា សីតុណ្ហភាព​ភេសជ្ជៈ​របស់​អ្នក​បាន​រហូត​ដល់​ទៅ ២៤​ម៉ោង​ឯណោះ​។

​វ៉ែនតា​ងូតទឹក​ដ៏​ទំនើប
​ម៉ាក Liquid Image ប្រភេទ 305 Hydra Series HD 720P

​វ៉ែនតា​ងូតទឹក​ដ៏​ទំនើប​មួយ​នេះ​បំពាក់​មក​ជាមួយនឹង​កាមេរ៉ា​វីដេអូ​កំរិត HD ភ្លឺ​ច្បាស់ ទាំង​រូបភាព​និង​សម្លេង​។ វ៉ែនតា​នេះ មិន​ត្រឹមតែ​អាច​ថត​វីដេអូ​បាន​តែ​ប៉ុណ្ណោះ​នោះ​ទេ តែ​ក៏​អាច​ថតរូប​ធម្មតា​បាន​ផងដែរ អ្នក​អាច​ថតរូប​ជា​លក្ខណៈ​បណ្តាក់​ក៏បាន ហើយ​វ៉ែនតា មួយ​នេះ​ក៏​អាច​ថត​បាន​យ៉ាងជ្រៅ រហូតដល់ ៤០ ម៉ែត្រ​ឯណោះ​។ ដូចនេះ តើ​ចាំ​អង្កាល់​ទៀត ចូរ​ថតរូប​ក្នុង​ទឹក​ជាមួយនឹង​វ៉ែនតា​ងូតទឹក ម៉ាក Liquid Image ប្រភេទ 305 Hydra Series HD 720P ពិតជា​មិន​ធ្វើអោយ​លោកអ្នក​ខក​បំណង​ឡើយ​។


​អស់​ថ្ម​តើ​មែន​ទេ​!?
​ឧបករណ៍​សាក​ថ្ម​ចល័ត WakaWaka ជួយ​បាន​

​តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​សៅហ្មង​នៅពេលដែល​ថ្ម​ទូរស័ព្ទ​របស់​អ្នក​ជិត​អស់​ដែរ​ឬទេ​? ឧបករណ៍​សាក​ថ្ម​ចល័ត WakaWaka​គឺជា​ជម្រើស​ដ៏​ល្អ ដែល​ឧបករណ៍​ដ៏​ស្រស់ស្អាត​នេះ​មាន រូបរាង​តូច​ស្តើង និង មាន​ប្រព័ន្ធ​ទទួល​ថាមពល​តាមរយៈ​ពន្លឺព្រះអាទិត្យ​ផងដែរ ដែល​ប្រដាប់ សាក​ថ្ម​ចល័ត​នឹង​ធ្វើអោយ​ទូរស័ព្ទ​របស់​អ្នកទទួល​ថាមពល​បាន​ពេញ​ត្រឹម​តែ​រយៈពេល ២​ម៉ោង​តែ​ប៉ុណ្ណោះ​។ គន្លឹះ​ដើម្បី​ក្នុងកា​រសាក​ឧបករណ៍​សាក​ថ្ម​ចល័ត WakaWaka ដោយ​ពន្លឺ​ថ្ងៃ​នោះ​គឺ ត្រឹមតែ​តំរូវឱ្យ​អ្នក​ដាក់​ឧបករណ៍​នេះ​ដាក់​ហាលថ្ងៃ​នៅ​កន្លែង​ដែល​មាន​ពន្លឺ គ្រប់គ្រាន់​តែ​ប៉ុណ្ណោះ ឬក៏​សាក​ភ្លើង​តាម​លក្ខណៈ​ធម្មតា​តាមរយៈ USB មុនពេល ដែល​អ្នក​ចេញ​ដំណើរ ជា​ការ​ស្រេច​។ កាន់តែ​ល្អ​ជាង​នេះ​ទៀត​នោះ គឺថា ឧបករណ៍​មួយ​នាំ​មក​ជាមួយ​នឹង​ភ្លើង​សញ្ញា​ប្រកាសអាសន្ន សម្រាប់​អ្នក​នាពេល​ចាំបាច់​ណាមួយ ផងដែរ​។ ប៉ុន្តែ​អ្វី​កាន់តែ​ពិសេស​លើស​ពី​ប​ឧបករណ៍​សាក​ថ្ម​ចល័ត​ផ្សេង ដទៃ​ពី​នេះ​ទៅ ទៀត​នោះ​គឺថា ថវិការ​ដែល​អ្នក​ទិញ​ឧបរណ៍​នេះ​ហើយ មួយចំនួន​គឺ​ត្រូវបាន​យក ទៅ​ជួយ​ដល់​ទុរគតជន​នៅ​ឯ​ប្រទេស​ហ្វ៊ីលីពីន​ទៀតផង​។

Continue Reading

Entertainment

សម្រាប់​អាន​នៅ​ថ្ងៃ​វិស្សមកាល

តើ​មាន​អ្វី​ប្រសើរ​ជាង​គេ​នៅ​ថ្ងៃ​វិស្សមកាល​របស់​អ្នក ភេសជ្ជៈ​ដ៏​ត្រជាក់​ដែល​អ្នក​ចូលចិត្ដ ឬក៏​សៀវភៅអាន​ដែល​ល្អ​? ខាងក្រោម​នេះ​គឺជា

​តើ​មាន​អ្វី​ប្រសើរ​ជាង​គេ​នៅ​ថ្ងៃ​វិស្សមកាល​របស់​អ្នក ភេសជ្ជៈ​ដ៏​ត្រជាក់​ដែល​អ្នក​ចូលចិត្ដ ឬក៏​សៀវភៅអាន​ដែល​ល្អ​? ខាងក្រោម​នេះ​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​របស់​យើង​ដើម្បី​អាន​នៅ​មាត់សមុទ្រ តំបន់ភ្នំ ឬ​កន្លែង​ណាមួយ​ដែល​អ្នកធ្វើដំណើរ​ទៅដល់​។ មាន​ខ្លឹមសារ​ខុសៗ​គ្នា​ក្នុងចំណោម​សៀវភៅ​ទាំងអស់នេះ​៖ ថា​តើ​អ្នក​កំពុងតែ​មាន​អារម្មណ៍​រីករាយ​ស្រស់​ស្រាយ តានតឹង រំភើប​ញាប់​ញ័រ ឬក៏​យ៉ាងណា​នោះទេ សៀវភៅ​រឿងនិទាន​សម្រាប់​កុមារ ឬ​សៀវភៅ​ធ្វើឱ្យ​អារម្មណ៍​អណ្ដែត​អណ្ដូង គឺ​និយាយ​ទាក់ទង​ទៅនឹង​ការរស់នៅ​ក្នុង​ពិភព​ដ៏​វឹកវរ​នេះ​។ ចូរ​អាន​បន្ដ​ដើម្បី​ដឹងថា​តើ​សៀវភៅ​មួយ​ណា​ដែល​ធ្វើឱ្យ​អ្នក​ចាប់​អារម្មណ៍​បំផុត អំឡុង​វិស្សមកាល​ដ៏​គួរ​ជាទី​រីករាយ​។


​សៀវភៅ​រឿង The Rumor
​ដោយ​អ្នកនិពន្ធ Elin Hilderbrand តើ​អ្នក​កំពុងតែ​ស្វែងរក​សៀវភៅ​ដើម្បី​អាន​នៅ​ឆ្នេរសមុទ្រ​ដើម្បី​បន្ធូរ​អារម្មណ៍​មែន​ទេ​? ប្រសិនបើ​អ្នក​ខកចិត្ដ​ដោយសារតែ​ខ្សែភាពយន្ដ​មិន​ល្អមើល សាកល្បង​អាន​សៀវភៅ​រឿង The Rumor ដែល​និយាយ​អំពី​មិត្ដភ័ក្ដិដ៏​ជិត​ស្និទ្ធិពី​រនា​ក់​គឺ Madeline និង Grace បន្ដ​ការ​ណាត់ជួប​ផ្ទួនៗ​នា​រដូវក្ដៅ​មួយ ដោយ​ពួកគេ​ទទួលទាន​ស្រា​ខកថេល​នា​ពេល​ព្រះអាទិត្យ​អស្ដង្គ​ត ប៉ុន្ដែ​មាន​ពាក្យ​ច​ចាម​អារាម​មួយ​លេចឡើង ហើយ​បាន​ផ្លាស់ប្ដូរ​អ្វីៗ​គ្រប់យ៉ាង​។ ពាក្យ​ច​ចាម​អារាម​នោះ​គឺ​អំពី​ដុំ​ព្រិល​និង​សំណួរ​គឺថា​… តើ​មិត្ដភាព​របស់​ពួកគេ​ស្ថិត​នៅ​ដដែល​ឬ​យ៉ាងណា​?


​សៀវភៅ​រឿង Girl on the Train
​ដោយ​អ្នកនិពន្ធ Paula Hawkins
​សៀវភៅ​រឿង Girl on the Train គឺជា​រឿង​ធ្វើឱ្យ​រំភើប​ញាប់​ញ័រ ដែល​នឹង​ធ្វើឱ្យ​អ្នក​ងឿងឆ្ងល់​អំពី​ជីវិត​របស់​អ្នកដទៃ​។ Rachel បាន​ហែល​ឆ្លង​នូវ​ការបាត់បង់​មួយ ហើយ​ពុះពារ​រកឃើញ​នូវ​សុភមង្គល​នៅក្នុង​ផ្ទះ​នា​ជាយក្រុង​មួយ ដែល​នាង​ឆ្លងកាត់​នៅ​ពេល​ធ្វើដំណើរ​ពី​ផ្ទះ​ទៅ​កន្លែង​ធ្វើការ​វេលា​ព្រឹក​មួយ​។ នាង​មាន​ពេល​ប្រហែល​ត្រឹមតែ​មួយ​នាទី​ប៉ុណ្ណោះ ដើម្បី​សម្លឹងមើល​ក្រុមគ្រួសារ​ដែល​គួរឱ្យ​ស្រឡាញ់ មុនពេល​នាង​ជិះ​រថភ្លើង​ឆ្លងកាត់ ប៉ុន្ដែ​នាង​មាន​ក្ដី​រីករាយ​ជា​ពន់ពេក​។

​អ្វីមួយ​ផ្លាស់ប្ដូរ​គួរឱ្យកត់សម្គាល់ នៅពេលដែល Rachel ឃើញ​នូវ​ហេតុការណ៍​មួយ​ក្នុង​រយៈពេល​ដ៏​ខ្លី​ហើយ​ងឿងឆ្ងល់​ជាខ្លាំង ថា​តើ​នាង​គួរតែ​ប្រាប់​ប៉ូលីស​នូវ​អ្វី​ដែល​នាង​បានឃើញ​ឬ​យ៉ាងណា​។ លុះ​ក្រោយមក​នាង​មាន​អារម្មណ៍​ច្របូកច្របល់ ហើយ​មាន​អារម្មណ៍​ស្ទាក់ស្ទើរ​ក្នុង​ការជួយ​សង្គ្រោះ​។

Girl on the Train ជា​រឿង​ធ្វើឱ្យ​រំភើប​ញាប់​ញ័រ ដែល​អ្នក​មិន​អាច​នឹង​អាន​រំលង​ឡើយ​។


​រឿង Room
​និពន្ធ​ដោយ Emma Donoghue
​បន្ទប់​គឺជា​កន្លែង​មួយ​សម្រាប់​រស់នៅ​ដ៏​សុខសាន្ដ​និង​គួរ​ជាទី​ស្រឡាញ់រ​បស់ Jack ប៉ុន្ដែ​ចំពោះ​ម្ដាយ​របស់​គាត់ វា​ជា​គុក​ទៅវិញ​ដែល​គាត់​បាន​ជាប់​ឃុំឃាំង​នៅ​ទីនោះ អស់​រយៈពេល​ប្រាំពីរ​ឆ្នាំ​ដោយសារ​ស្នាដៃ​របស់ Old Nick​។ ជាមួយនឹង​ការ​ជម្រុញ​ខ្លាំង​ពី​ម្ដាយ Ma ដើម្បីឱ្យ Nick រស់នៅ​បាន​ល្អ​ប្រសើរ​ជាង​មុន គាត់​រៀបចំ​គម្រោង​ដើម្បី​រត់​ចេញ​។ តើ​អ្នក​ម្ដាយ Ma បាន​គិត​អំពី​អ្វី​ដែល​បាន​កើតឡើង បន្ទាប់ពី​ពួកគេ​បាន​រត់គេចខ្លួន និង​អ្វី​ដែល​ពិភព​ដទៃទៀត​កំពុងតែ​ជួបប្រទះ​ដែរ​ឬទេ​?

Room គឺជា​សៀវភៅ​ដ៏​អស្ចារ្យ​ដែល​បរិយាយ​អំពី​ការភ័យខ្លាច ការតបត និង​ការជាប់​ចំណង​។ តើ​យើង​បាន​ធ្វើ​ការពណ៌នា​អំពី​រឿង​នេះ​ហើយ​ឬ​នៅ​?
​សៀវភៅ​នេះ​ត្រូវបាន​និទាន​ដោយ​ការយល់ឃើញ​របស់ Jack ដែល​មាន​អាយុ​៥​ឆ្នាំ​តែ​ប៉ុណ្ណោះ​។​


​សៀវភៅ​រឿង Where are you Bernadette
​និពន្ធ​ដោយ Maria Semple
Bernadette ជា​មនុស្ស​អង់អាច​ក្លាហាន ឥត​ចេះ​កោតញញើត និង​និយាយ​ឥត​សំចៃ​។ នាង​ជា​ស្ថាបត្យករ​ថ្មីថ្មោង និង​ជា​អ្នក​ម្ដាយ​/​មិត្ដភ័ក្ដិ​ដ៏​ល្អ​បំផុត​របស់ Bee ដែល​មាន​អាយុ​ដប់​ប្រាំ​ឆ្នាំ​។

​ពួកគេ​រស់នៅ​ទីក្រុង Seattle ហើយ​ពលរដ្ឋ​និង​បរិយាកាស​នៅ​ទីនោះ មាន​ច្រើន​លើសលុប​សម្រាប់ Bernadette ហើយ​ការ​ធ្វើការ​លើស​ម៉ោង​បាន​ក្លាយជា​រឿង​គួរឱ្យ​បារម្ភ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ Bernadette បាន​សន្យា​ជាមួយ​នឹង Bee ថា​នឹង​ទៅ​កម្សាន្ដ​នៅ​ទ្វីប​អង់​តា​ក់ទិច ប្រសិន​បើ​នាង​ទទួលបាន​និទ្ទេស “A” ចំពោះ​របាយការណ៍​របស់​នាង ជា​ការពិត Bee អាចធ្វើ​បាន ប៉ុន្ដែ Bernadette បាន​បាត់​ខ្លួន​។
Bee ស្វែងរក​អ្នក​ម្ដាយ​របស់​នាង ហើយ​បាន​ប្រឈមមុខ​ជាមួយ​នឹង​ពិភពលោក​ដែល​តម្រង់​មក​រក​នាង​៕

Continue Reading

Entertainment

តើ​អ្នកដឹង​ទេ​?

​មាន​តារា​ចម្រៀង​ពោរពេញ​ដោយ​ទេពកោសល្យ​ជាច្រើន​នៅលើ​ពិភពលោក ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​មាន​តារា​ចម្រៀង​ខ្លះ​បាន​និពន្ធ​ចម្រៀង​សម្រាប់​តារា

​មាន​តារា​ចម្រៀង​ពោរពេញ​ដោយ​ទេពកោសល្យ​ជាច្រើន​នៅលើ​ពិភពលោក ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​មាន​តារា​ចម្រៀង​ខ្លះ​បាន​និពន្ធ​ចម្រៀង​សម្រាប់​តារាចម្រៀង​ល្បី​ផ្សេងទៀត​ដែរ​ទេ​? មិនមែន​តារាចម្រៀង​ទាំងអស់​សុទ្ធតែ​ចេះ​និពន្ធ​បទ​ចម្រៀង​ដោយ​ខ្លួនឯង​នោះទេ ប៉ុន្តែ​សម្រាប់​នាង Sia វិញ នាង​ជា​តារាចម្រៀង​ប្រកប​ដោយ​ទេព​កោ​ល​សល្យ​ដ៏​អស្ចារ្យ ហើយក៏​ជា​អ្នកនិពន្ធ​ចម្រៀង​ដ៏​ឆ្នើម​ម្នាក់​ផង​ដែរ​។ នាង​ជា​តារាចម្រៀង​ដែល​មានសំនៀង​ដ៏​ពិរោះ និង​មិន​ដែល​បង្ហាញមុខ​ឱ្យ​គេ​ឃើញ​ឡើយ​។ នាង​បាន​សរសេរ​បទ​ចម្រៀង​ល្បីៗ​ជាច្រើន​ឱ្យ​តារាចម្រៀង​ដទៃទៀត​ជាច្រើន​។ លោកអ្នក​ច្បាស់​ជា​ភ្ញាក់ផ្អើល​មិន​ខាន​ជាមួយ​ឈ្មោះ​បទ​ចម្រៀង​ខាងក្រោម​ដែល​នាង Sia បាន​សរសេរ​ដែល​បទ​ទាំងនោះ​មាន​តាំង​ពី​បទ​ឈឺចាប់ បទ​ដែល​ត្រូវ​ប្រើ​សំឡេង​ខ្ពស់ និង​បទ​សប្បាយៗ​បែប​ទាក់ទាញ​ជាច្រើន​។


​បទ​ចម្រៀង​ល្បីៗ​ដែល​នាង Sia និពន្ធ​៖
​បទ “Expertease (Ready, Set, Go)” ច្រៀង​ដោយ Jennifer Lopez
​បទ “Opportunity” ច្រៀង​ដោយ Quvenzhané Wallis
​បទ “Diamonds” ច្រៀង​ដោយ Rihanna
​បទ “Making the Most of the Night” ច្រៀង​ដោយ Carly Rae Jepsen
​បទ “Chasing Shadows” ច្រៀង​ដោយ Shakira
​បទ “Get Over U” ច្រៀង​ដោយ Neon Hitch
​បទ “Blank Page” ច្រៀង​ដោយ Christina Aguilera
​បទ “Brightest Morning Star” ច្រៀង​ដោយ Britney Spears
​បទ “My Heart Is Open” ច្រៀង​ដោយ Maroon 5 និង Gwen Stefani
​បទ “Double Rainbow” ច្រៀង​ដោយ Katy Perry
​បទ “Kiss Me Once” ច្រៀង​ដោយ Kylie Minogue
​បទ “Battlefield” ច្រៀង​ដោយ Lea Michele
​បទ “Boy Problems” ច្រៀង​ដោយ Carly Rae Jepsen
​បទ “Perfume” ច្រៀង​ដោយ Britney Spears
​បទ “Pretty Hurts” ច្រៀង​ដោយ Beyoncé
​បទ​ចម្រៀង​ជាច្រើន​ទៀត​ដែល​និពន្ធ​ដោយ​នាង Sia៖
​បទ “Godzillionaire” ច្រៀង​ដោយ Brooke Candy
​បទ “Guitars and Microphones” ច្រៀង​ដោយ Kate Pierson
​បទ “We Are One (Ole Ola)” ច្រៀង​ដោយ Pitbull, Jennifer Lopez និង Claudia Leitte
​បទ “Pop Rock” ច្រៀង​ដោយ Brooke Candy
​បទ “Matrix” ច្រៀង​ដោយ Kate Pierson
​បទ “Acid Rain” ច្រៀង​ដោយ Alexis Jordan
​បទ “Any Day Now” ច្រៀង​ដោយ Cheyenne Jackson
​បទ “I Will Get Over You” ច្រៀង​ដោយ Prischilla Ahn
​បទ “These Hands I Hold” ច្រៀង​ដោយ Bo Bruce
​បទ “Gentlemen” ច្រៀង​ដោយ Jessica Sanchez
​បទ “Crush Me With Your Love” ច្រៀង​ដោយ Kate Pierson
​បទ “Bound to You” ច្រៀង​ដោយ Christina Aguilera
​បទ “God Made You Beautiful” ច្រៀង​ដោយ Beyoncé
​បទ “She’s Pretty, She Lies” ច្រៀង​ដោយ Cheyenne Jackson
​បទ “Freeze You Out” ច្រៀង​ដោយ Marina Kaye
​បទ “Rise Up” ច្រៀង​ដោយ Beyoncé
​បទ “Knock You Out” ច្រៀង​ដោយ Bingo Players


​បទ “Don’t Look at Me” ច្រៀង​ដោយ Cheyenne Jackson
​បទ “Kill, F—k, Marry” ច្រៀង​ដោយ Nikki Williams
​បទ “Rock Bottom” ច្រៀង​ដោយ Marco Mengoni
​បទ “Unite” ច្រៀង​ដោយ Jessie J
​បទ “Bottoms Up” ច្រៀង​ដោយ Kate Pierson
​បទ “Stronger Than Ever” ច្រៀង​ដោយ Christina Aguilera
​បទ “You’re Mine” ច្រៀង​ដោយ Lea Michele
​បទ “Opulence” ច្រៀង​ដោយ Brooke Candy
​បទ “Mister Sister” ច្រៀង​ដោយ Kate Pierson
​បទ “Break the Walls” ច្រៀង​ដោយ Fitz and the Tantrums
​បទ “Strange Birds” ច្រៀង​ដោយ Birdy
​បទ “Radioactive” ច្រៀង​ដោយ Rita Ora
​បទ “Round Your Little Finger” ច្រៀង​ដោយ Katharine McPhee
​បទ “Tears Fall” ច្រៀង​ដោយ Jacquie Lee
​បទ “Breathe” ច្រៀង​ដោយ Jessie J
​បទ “Firecracker” ច្រៀង​ដោយ Cheryl
​បទ “You Don’t Know” ច្រៀង​ដោយ Will Young
​បទ “The Game” ច្រៀង​ដោយ Kelly Rowland
​បទ “You Lost Me” ច្រៀង​ដោយ Christina Aguilera
​បទ “Bring Your Arms” ច្រៀង​ដោយ Kate Pierson
​បទ “Let Me Love You (Until You Learn to Love Yourself)” ច្រៀង​ដោយ Ne-Yo
​បទ “All I Need” ច្រៀង​ដោយ Christina Aguilera
​បទ “Green Card” ច្រៀង​ដោយ Oh Land
​បទ “Standing on the Sun” ច្រៀង​ដោយ Beyoncé


​បទ “Invincible” ច្រៀង​ដោយ Kelly Clarkson
​បទ “Loved Me Back to Life” ច្រៀង​ដោយ Celine Dion
​បទ “Utopia” ច្រៀង​ដោយ Belinda
​បទ “Time Wave Zero” ច្រៀង​ដោយ Kate Pierson
​បទ “Flashlight” ច្រៀង​ដោយ Jessie J
​បទ “Cannonball” ច្រៀង​ដោយ Lea Michele
​បទ “Who Am I?” ច្រៀង​ដោយ Jamie Foxx, Cameron Diaz និង Quvenzhané Wallis
​បទ “I Am” ច្រៀង​ដោយ Christina Aguilera
​បទ “If You Say So” ច្រៀង​ដោយ Lea Michele
​បទ “Let Your Tears Fall” ច្រៀង​ដោយ Kelly Clarkson
​បទ “I Am Me” ច្រៀង​ដោយ Willow
​បទ “The City’s Yours” ច្រៀង​ដោយ Jamie Foxx និង Quvenzhané Wallis
​បទ “Try Everything” ច្រៀង​ដោយ Shakira
​បទ “Passenger” ច្រៀង​ដោយ Britney Spears
​បទ “Pulls You Under” ច្រៀង​ដោយ Kate Pierson
​បទ “Sexercise” ច្រៀង​ដោយ Kylie Minogue
​បទ “Throw Down the Roses” ច្រៀង​ដោយ Kate Pierson​

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.