Connect with us

Beauty

លេងស្តា​យល៍​ក្រចក​ពណ៌​ផ្ទៃសមុទ្រ​

ស្តា​យល៍​ក្រចក​ពណ៌​ផ្ទៃសមុទ្រ និង​ពណ៌​ផ្ទៃមេឃ​គឺជា​ស្តា​យល៍​ដ៏​ពេញនិយម​បំផុត​សម្រាប់​

ស្តា​យល៍​ក្រចក​ពណ៌​ផ្ទៃសមុទ្រ និង​ពណ៌​ផ្ទៃមេឃ​គឺជា​ស្តា​យល៍​ដ៏​ពេញនិយម​បំផុត​សម្រាប់​រដូវក្តៅ​​។ សាកល្បង​លេង​ស្តា​យល៍​ក្រចក​ពណ៌​ខៀវ​ដើម្បីឱ្យ​ស៊ីគ្នា​ទៅនឹង​អា​រម្ម​ណ៌ស​ប្បាយៗ​នា​រដូវក្តៅ​នេះ​។​


​ពណ៌​ខៀវ​ជា​ពណ៌​ដ៏​ស័ក្តិសម​បំផុត​សម្រាប់​សុភាពនារី​ដែល​ធ្វើការ​ជា​អាជីព​។ បំភ្លេចចោល​នូវ​ស្តា​យល៍​ក្រចក​ដែល​គេ​និយម​លាប​ដូចជា​ពណ៌​សាច់ ពណ៌​រលោង​និង​ពណ៌​ស​នៅ​ចុង​ក្រចក (French Mani) និង​ពណ៌​ក្រហម​ដិត​ជាដើម ហើយ​ងាក​មក​លាប​ពណ៌​ខៀវ​ផ្ទៃសមុទ្រ​វិញ​។ តាមរយៈ​អ្នកនាង Jin Soon Choi អ្នក​ធ្វើ​ក្រចក​នៅ​ទីក្រុង​ញូវយ៉ក​បាន​ឱ្យដឹងថា សម្រាប់​អ្នកមាន​ក្រចក​ខ្លី ឬ​ក្រចក​វែង​មធ្យម វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ឱ្យ​ស្តាយល៍​ក្រចក​របស់​អ្នក​មើល​ទៅ​ថ្លៃថ្នូរ និង​សមជា​អ្នកធ្វើការ​ចូរ​កាត់​ក្រចក​រាង​កោង (squoval)​។


​ម្យ៉ាងវិញទៀត​សូមកុំ​ភ្លេច​ត្រួតពិនិត្យ​សម្បុរស្បែក​របស់​អ្នក​។ ប្រសិនបើ​អ្នក​មាន​សម្បុរ​ស្រ​អែម ចូរ​ជ្រើសរើស​ពណ៌​ខៀវ​ស្រាល ព្រោះ​ពណ៌​ខៀវដិត​មិន​ស័ក្តិសម​នឹង​សម្បុរ​អ្នក​ឡើយ​។ ប្រសិនបើ​អ្នក​មាន​សម្បុរ​ស ចូរ​ជ្រើសរើស​ពណ៌​ខៀវ​ចាស់ ឬ​ពណ៌​ខៀវ​ដិត​។ ពណ៌​ខៀវ​ស្រាល​មិន​ស៊ីគ្នា​នឹង​ស្បែក​សម្បុរ​ស​ឡើយ​។ ចូរ​ជ្រើសរើស​ពណ៌ណា​ដែល​ផ្ទុយ​នឹង​សម្បុរស្បែក​របស់​អ្នក ដើម្បី​ទទួលបាន​សម្រស់​ក្រចក​លេចធ្លោ​នា​រដូវក្តៅ​នេះ​។​

​ទាំងនេះ​គឺជា​ក្រចក​ពណ៌​ផ្ទៃ​មុទ្រ ពណ៌​ផ្ទៃមេឃ​ដ៏​ស្រស់ស្អាត​សម្រាប់​ទុកជា​គំនិត​ជូន​ប្រិយមិត្ត​ជ្រើសរើស​៕

Continue Reading
Advertisement

Beauty

ជឿជាក់ទោះនៅក្រោមកម្ដៅ​ព្រះអាទិត្យ

​យើង​បានដឹង​រួចហើយ​ថា ព្រះអាទិត្យ​គឺជា​មូលហេតុ​ចម្បង​ដែល​ធ្វើឱ្យ​….

​យើង​បានដឹង​រួចហើយ​ថា ព្រះអាទិត្យ​គឺជា​មូលហេតុ​ចម្បង​ដែល​ធ្វើឱ្យ​ចាស់​ជាង​វ័យ ដូច្នេះ​តើ​យើង​ត្រូវធ្វើ​ដូចម្ដេច​? វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​រោគ​សើ​ស្បែក​នឹង​ប្រាប់​ឱ្យ​អ្នក​ដឹងថា ការ​លាប​ក្រែមការពារ​កម្ដៅ​ព្រះអាទិត្យ គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​មួយ​ដើម្បី​ការពារ​ប្រឆាំង​ទៅ​នឹង​កម្ដៅ​ព្រះអាទិត្យ ដោយ​មិន​បរិយាយ​ច្រើន​នោះ​ទេ ហើយ​វា​ក៏​ជា​មូលដ្ឋាន​នៃ​ការថែរក្សា​ស្បែក​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ​។

​ជារឿយៗ​អ្នកនឹង​រកឃើញ​រូបមន្ដ​ការពារ​ពី​កម្ដៅ​ព្រះអាទិត្យ​ដែល​ត្រូវ​បាន​បង្ហាញ​នូវ​ភាពខុសប្លែក​ពី​គ្នា​ដោយ​ការកំណត់​យកឈ្មោះ SPF​។ SPF ជាសំខាន់​តំណាងឱ្យ ‘​កត្ដា​ការពារ​ព្រះអាទិត្យ​’ ដែល​ជា​ការវាស់ស្ទង់​យ៉ាង​សុ​ក្រិត​ចំពោះ​ក្រែមការពារ​ស្បែក​ពី​កម្ដៅ​ព្រះអាទិត្យ​។ កម្រិត​អប្ប​បរិ​មា​មួយ​នៃ​៣០SPF​ត្រូវបាន​ផ្ដល់​យោបល់​ដោយ​វេជ្ជបណ្ឌិត​ឯកទេស​ខាង​រោគ​សើ​ស្បែក​។


​ទោះបីជា​យ៉ាងណា​ក៏ដោយ ប្រសិនបើ​អ្នក​ហែល​ទឹក​ឬ​បែកញើស អ្នក​គួរតែ​លាប​សារ​ឡើង​វិញ​ឱ្យ​បាន​ញឹកញាប់​រៀង​រាល់​ពីរ​ម៉ោង​ម្ដង​ដើម្បី​ការពារ​ពី​កម្ដៅ​ព្រះអាទិត្យ​។ នេះ​គឺជា​រូបមន្ដ​ដ៏​មាន​ប្រសិទ្ធភាព​ជួយ​រារាំង​កាំរស្មី UVB និង UVA ដែល​ជា​បុព្វហេតុ​ចម្បង​ធ្វើឱ្យ​រលាក​ស្បែក ធ្វើឱ្យ​ស្បែក​ជ្រីវជ្រួញ និង​ធ្វើឱ្យ​ស្បែក​ឆាប់​ចាស់​។

​ការប្រើ​ក្រែមការពារ​កម្ដៅ​ព្រះអាទិត្យ​ក្នុង​បរិមាណ​ដ៏​ត្រឹមត្រូវ គឺជា​រឿង​សំខាន់​។ ការប៉ាន់ប្រមាណ​ឱ្យបាន​សមល្មម​គឺ​ថា អ្នក​ត្រូវការ​តែ​បន្ដិច​ប៉ុណ្ណោះ​គឺ​ប្រហែលជា​មួយ​ភាគ​បួន​ដើម្បី​លាប​ផ្ទៃមុខ​របស់​អ្នក​។ សូម​កុំ​ទាន់​អាល​ចេញ​ទៅណា ក្រោយ​ពី​លាប​ក្រែមការពារ​កម្ដៅ​ព្រះអាទិត្យ​រួច ដោយ​រង់ចាំ​រយៈពេល​យ៉ាងហោចណាស់​២០​នាទី​ដើម្បី​ឱ្យ​ក្រែ​មនោះ​ជ្រាប​ចូលទៅក្នុង​ស្បែក​។ ចូរ​ផាត់មុខ​ពីលើ​ក្រែមការពារ​កម្ដៅ​ព្រះអាទិត្យ​ជា​លើក​ចុងក្រោយ​៕

Continue Reading

Beauty

ម៉ូដ​ក្រចក​ថ្មី​បង្កប់​ស្តា​យល៍​ចាស់

ម៉ូដ​ក្រចក​ស្តា​យល៍​បារាំង​

ម៉ូដ​ក្រចក​ស្តា​យល៍​បារាំង​
ម៉ូដ​ក្រចក​ថ្មី​បង្កប់​ស្តា​យល៍​ចាស់​


​តាមរយៈ​ការច្នៃ​ម៉ូដ​ថ្មី និង​ភាពទាន់សម័យ ម៉ូដ​ក្រចក​បារាំង​ពណ៌​សាច់​លាយ​ពណ៌​ស​នេះ​អាចនិយាយបាន​ថា​មិនមែន​ត្រលប់​មក​វិញ​នោះ​ទេ តែ​ជា​ការលេង​ស្តា​យល៍​បែប​ថ្មី​ពោរពេញ​ដោយ​ម៉ូដ​ថ្មីៗ​ច្រើន​រាប់មិនអស់​។


​ម៉ូដ​ក្រចក​ស្តា​យល៍​បារាំង​បច្ចុប្បន្ន​នេះ​គឺ​មាន​សិល្បៈ​ផ្ទាល់ខ្លួន​ពោរពេញ​ដោយ​ពណ៌​លេចៗ ពណ៌​លោហៈ ផ្ទៃ​រូប​ច្បាស់ៗ និង​ស្រមោល​រំលេច​រូប​។ ក្រចក​ម៉ូដ​នេះ​ពុំ​មាន​គោល​គ្រឹះ​ជាក់លាក់​ឡើយ​។ ម៉ូដ​ខាងចុង​ក្រចក​គឺ​ស័ក្តិសម​ជា​មួយ​ក្រចក​ដែល​មាន​រាង​ពង​ក្រពើ ឬ​មូល តែ​ក៏​មិនមែន​បានន័យថា​ក្រចក​រាង​ជ្រុង​លេង​ម៉ូដ​នេះ​មិន​ស្រស់​ស្អាត​ឡើយ​។ អ្នក​អាច​លេង​ម៉ូដ​ចុង​ក្រចក​ខិត​ទៅ​ចំហៀង​ទ្រេត​ទៅ​ម្ខាង​ដើម្បី​ឱ្យ​មើល​ទៅ​ស៊ីគ្នា​នឹង​រាង​ក្រចក​របស់​អ្នក​។​


​ចូរ​គូរ​ខ្សែបន្ទាត់​ជុំវិញ​តាម​គែម​ក្រចក​ទាំងមូល​ព័ទ្ធ​ពី​ចុង​ក្រចក​ទៅ​ដល់​គល់​ក្រចក​ដើម្បី​ឱ្យ​មើល​ទៅ​មាន​ក្រាហ្វិក​ប្លែក​ភ្នែក​។ ចូរ​លេង​ពណ៌​ផ្ទុយ​គ្នា​ដើម្បី​ឱ្យ​ស្តា​យល៍​នេះ​កាន់តែ​ស្រស់ស្អាត​។​

NEW YORK, NY – SEPTEMBER 07: A model backstage at Michelle Helene Presentation September 2016 during New York Fashion Week at Pier 59 Studios on September 7, 2016 in New York City. (Photo by Victor VIRGILE/Gamma-Rapho via Getty Images)

​ដើម្បី​ឱ្យ​មើល​ទៅ​មាន​ពណ៌​ទាក់​ភ្នែក អ្នក​អាច​ប្រើប្រាស់​ជក់​លាប​ក្រចក​ដើម្បី​គូរ​ខ្សែបន្ទាត់​នៅ​ចុង​ក្រចក​។ គូរ​ខ្សែបន្ទាត់​ជាមួយ​ជក់​ស្ងួត​ដើម្បី​វាយ​ពណ៌​ឱ្យ​ចូល​គ្នា​ជាមួយ​ចុង​ក្រចក​។ ទុក​ឱ្យ​ស្ងួត​រយៈពេល ៥ នាទី​មុន​ពេល​លាបថ្នាំ​ក្រចក​មួយ​ស្រទាប់​ទៀត​។


​ជា​យូរ​មក​ហើយ​ម៉ូដ​ក្រចក​ស្តា​យល៍​បារាំង​គឺ​តែងតែ និង​នៅ​តែ​បន្ត​បំផុសគំនិត​សិល្បៈ និង​មូលដ្ឋានគ្រឹះ​នៃ​ម៉ូដ​ក្រចក​៕

Continue Reading

Beauty

រោមចិញ្ចើម​ដ៏​ទាក់ទាញ​

តើ​អ្នក​បាន​ដក​រោមចិញ្ចើម​អស់​ច្រើន​ជ្រុល​មែន​ទេ​? កុំ​ព្រួយបារម្ភ

តើ​អ្នក​បាន​ដក​រោមចិញ្ចើម​អស់​ច្រើន​ជ្រុល​មែន​ទេ​? កុំ​ព្រួយបារម្ភ ដំណោះស្រាយ​នៅ​ទីនេះ​។ វិធីសាស្ត្រ​ងាយៗ​ទាំង ៤ ពិតជា​អាច​ជួយ​ដល់​អ្នក​បាន​៖

១ ឱ្យ​ដុះ​តាម​ដំណើរ
​រង់ចាំ​រយៈពេល​ពី ៣ ទៅ ៤ សប្ដាហ៍​ដើម្បីឱ្យ​រោមចិញ្ចើម​របស់​អ្នក​ដុះ​មកវិញ​។ កុំ​ទាន់​ដក​ថែម​ទៀត​ទោះបីជា​អ្នក​ឃើញ​រោមចិញ្ចើម​ខ្លះ​វែង​ជាង​គេ​ក៏ដោយ​។ លា​បជែល​បន្តិច​ពី​លើ​វា​ដើម្បី​ឱ្យ​មើល​ទៅ​មាន​របៀបរៀបរយ បើទោះបីជា​វា​មិន​ស្មើគ្នា​ស្អាត​ក៏ដោយ​។​


២ ស្វែងរក​ជំនួយ​
​លាប​សេរ៉ូម​ដែល​ជួយ​បណ្ដុះ​រោមចិញ្ចើម​មុនពេល​ចូល​គេង​ដើម្បី​ពន្លឿន​ការដុះរប​ស់វា​។ ការព្យាបាល​តាម​បែប Ayurveda បានបញ្ជាក់​ថា​ប្រេង castor ពិតជា​ជួយ​បណ្ដុះ​រោមចិញ្ចើម​ឱ្យ​វែង​បាន​យ៉ាង​ឆាប់រហ័ស​។​

៣ រាង​ចិញ្ចើម​ដែល​ស័ក្ដិសម​ឥតខ្ចោះ​
​រាង​ចិញ្ចើម​ដែល​ស័ក្ដិសម​នឹង​ផ្ទៃ​មុខជា​អ្វី​ដែល​វេជ្ជបណ្ឌិត​ផ្នែក​សម្រស់​ទទួល​បាន​ការ​ស្នើសុំ​ជាច្រើន​។ ផ្ទៃមុខ​ដែលមាន​ថ្គាមខ្លា​ស័ក្ដិសម​បំផុត​ជាមួយនឹង​រាង​ចិញ្ចើម​រាង​កោង ខណៈ​ដែល​ផ្ទៃមុខ​រាង​វែង​ស័ក្ដិសម​នឹង​ចិញ្ចើម​ត្រង់​ស្មើ​។ រោមចិញ្ចើម​គួរតែ​ខ្ពស់​ជាង​គេ​ត្រង់​ឆ្អឹង​ចិញ្ចើម​ដែល​លយ​ចេញ​ខ្ពស់​ជាងគេ​។ យក​រាង​តាម​ឆ្អឹង​ចិញ្ចើម​ដើម្បី​ទទួលបាន​រាង​ចិញ្ចើម​បែប​ធម្មជាតិ​។​


៤ កែច្នៃ​បន្តិច​ឱ្យ​កាន់តែ​ស្រស់ស្អាត​
​ដើម្បី​ឱ្យ​រោមចិញ្ចើម​របស់​អ្នក​មើល​ទៅ​ពេញលេញ​ល្អ ចូរ​អ្នក​ប្រើ​ខ្មៅ​ដៃគូ​ស​ចិញ្ចើម ឬ​ជែល​ដើម្បី​បំពេញ​ត្រង់​កន្លែង​ដែល​មិនសូវមាន​រោម​ចិញ្ចើម​។ ជ្រើសរើស​ពណ៌​ខ្មៅ​ដៃគូ​ស​ចិញ្ចើម​ដែល​មាន​ពណ៌​ស្រាល​ជាង​ពណ៌​នៃ​រោមចិញ្ចើម​ធម្មជាតិ​របស់​អ្នក​ពីរដង​៕


Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.