Connect with us

Beauty

រោមចិញ្ចើម​ដ៏​ទាក់ទាញ​

តើ​អ្នក​បាន​ដក​រោមចិញ្ចើម​អស់​ច្រើន​ជ្រុល​មែន​ទេ​? កុំ​ព្រួយបារម្ភ

តើ​អ្នក​បាន​ដក​រោមចិញ្ចើម​អស់​ច្រើន​ជ្រុល​មែន​ទេ​? កុំ​ព្រួយបារម្ភ ដំណោះស្រាយ​នៅ​ទីនេះ​។ វិធីសាស្ត្រ​ងាយៗ​ទាំង ៤ ពិតជា​អាច​ជួយ​ដល់​អ្នក​បាន​៖

១ ឱ្យ​ដុះ​តាម​ដំណើរ
​រង់ចាំ​រយៈពេល​ពី ៣ ទៅ ៤ សប្ដាហ៍​ដើម្បីឱ្យ​រោមចិញ្ចើម​របស់​អ្នក​ដុះ​មកវិញ​។ កុំ​ទាន់​ដក​ថែម​ទៀត​ទោះបីជា​អ្នក​ឃើញ​រោមចិញ្ចើម​ខ្លះ​វែង​ជាង​គេ​ក៏ដោយ​។ លា​បជែល​បន្តិច​ពី​លើ​វា​ដើម្បី​ឱ្យ​មើល​ទៅ​មាន​របៀបរៀបរយ បើទោះបីជា​វា​មិន​ស្មើគ្នា​ស្អាត​ក៏ដោយ​។​


២ ស្វែងរក​ជំនួយ​
​លាប​សេរ៉ូម​ដែល​ជួយ​បណ្ដុះ​រោមចិញ្ចើម​មុនពេល​ចូល​គេង​ដើម្បី​ពន្លឿន​ការដុះរប​ស់វា​។ ការព្យាបាល​តាម​បែប Ayurveda បានបញ្ជាក់​ថា​ប្រេង castor ពិតជា​ជួយ​បណ្ដុះ​រោមចិញ្ចើម​ឱ្យ​វែង​បាន​យ៉ាង​ឆាប់រហ័ស​។​

៣ រាង​ចិញ្ចើម​ដែល​ស័ក្ដិសម​ឥតខ្ចោះ​
​រាង​ចិញ្ចើម​ដែល​ស័ក្ដិសម​នឹង​ផ្ទៃ​មុខជា​អ្វី​ដែល​វេជ្ជបណ្ឌិត​ផ្នែក​សម្រស់​ទទួល​បាន​ការ​ស្នើសុំ​ជាច្រើន​។ ផ្ទៃមុខ​ដែលមាន​ថ្គាមខ្លា​ស័ក្ដិសម​បំផុត​ជាមួយនឹង​រាង​ចិញ្ចើម​រាង​កោង ខណៈ​ដែល​ផ្ទៃមុខ​រាង​វែង​ស័ក្ដិសម​នឹង​ចិញ្ចើម​ត្រង់​ស្មើ​។ រោមចិញ្ចើម​គួរតែ​ខ្ពស់​ជាង​គេ​ត្រង់​ឆ្អឹង​ចិញ្ចើម​ដែល​លយ​ចេញ​ខ្ពស់​ជាងគេ​។ យក​រាង​តាម​ឆ្អឹង​ចិញ្ចើម​ដើម្បី​ទទួលបាន​រាង​ចិញ្ចើម​បែប​ធម្មជាតិ​។​


៤ កែច្នៃ​បន្តិច​ឱ្យ​កាន់តែ​ស្រស់ស្អាត​
​ដើម្បី​ឱ្យ​រោមចិញ្ចើម​របស់​អ្នក​មើល​ទៅ​ពេញលេញ​ល្អ ចូរ​អ្នក​ប្រើ​ខ្មៅ​ដៃគូ​ស​ចិញ្ចើម ឬ​ជែល​ដើម្បី​បំពេញ​ត្រង់​កន្លែង​ដែល​មិនសូវមាន​រោម​ចិញ្ចើម​។ ជ្រើសរើស​ពណ៌​ខ្មៅ​ដៃគូ​ស​ចិញ្ចើម​ដែល​មាន​ពណ៌​ស្រាល​ជាង​ពណ៌​នៃ​រោមចិញ្ចើម​ធម្មជាតិ​របស់​អ្នក​ពីរដង​៕


Continue Reading
Advertisement

Copyright © 2018 Ladies Magazine Cambodia.