Connect with us

Relationships

របៀប​និយាយថា “​ទេ​!” ចំពោះ​នរណា​ម្នាក់​ដែល​ពេញចិត្ត​អ្នក​

​របៀប​និយាយថា​”​ទេ​”​ទៅកាន់​មនុស្ស​ដែល​ចូលចិត្ត​អ្នក​? គ្មាន​នរណា​ម្នាក់​ចង់​បំផ្លាញ​ពេលវេលា​របស់​អ្នកដទៃ ដោយ​ប្រាប់​គេ​ថា​យើង​មិន​ចូលចិត្ត​គេ វិញ​ទេ​។

​របៀប​និយាយថា​”​ទេ​”​ទៅកាន់​មនុស្ស​ដែល​ចូលចិត្ត​អ្នក​? គ្មាន​នរណា​ម្នាក់​ចង់​បំផ្លាញ​ពេលវេលា​របស់​អ្នកដទៃ ដោយ​ប្រាប់​គេ​ថា​យើង​មិន​ចូលចិត្ត​គេ វិញ​ទេ​។ ដោយហេតុនេះ យើង​មាន​វិធី​ល្អៗ​ជាច្រើន​សម្រាប់​អ្នក​ដើម្បី​ជា​ដំណោះ ស្រាយ​បញ្ជាក់ប្រាប់​ការពិត​ទៅ​នរណា​
ម្នាក់​ក្នុង​ផ្លូវ​ល្អ​ដោយ​មិនចាំបាច់​ធ្វើ​មនុស្ស​ម្នាក់​នោះ​បាក់​ទឹកចិត្ត​នោះឡើយ​។

​ប្រសិនបើ​អ្នក​ជួប​បុរស​ម្នាក់​នោះ​បាន​តែ​ម្ដង​ ​
​ប្រសិនបើ​អ្នក​ស្គាល់​បុរស​ម្នាក់​ហើយ​បុរស​ម្នាក់​នោះ​ជា​មនុស្ស​ទើបនឹង​ស្គាល់​ប៉ុណ្ណោះ ហើយ​បុរស​ម្នាក់​នោះ​តាម​ចែចង់​អ្នក​ស្អិត​ដូច​ជីង ចក់ តែ​អ្នក​មិន​មាន​អារម្មណ៍​អ្វី​ចំពោះ បុរស ម្នាក់​នោះ​វិញ​ទេ​នោះ ដូចនេះ​អ្នក​ត្រូវ​ដឹង​ថា​អ្នក​ត្រូវ​ដកខ្លួន​ចេញ ពី​មនុស្ស​ម្នាក់​នោះ​កាន់តែ ឆាប់​កាន់តែ​ល្អ​។ គន្លឹះ​ក្នុង​បញ្ហា​នេះ​គឺ​មិន​ត្រូវ​អោយ​គេ​អូសទាញ​បាន​នោះទេ ដែល​បញ្ហា​នេះ អាច​ជា​មូលហេតុ​ដែល​ធ្វើ​អោយ​បុរស​ម្នាក់​នោះ​គិតថា​គេ​មាន​ឱកាស​។ អ្នក​ចាប់ផ្តើម​ពី​ការ មិនសូវ​ឆ្លើយតប ឬ​ផ្តាច់ទំនាក់ទំនង​តែម្តង​។ ប្រាប់​បុរស​ម្នាក់​នោះ​ថា អ្នក​មិន​ចាប់ អារម្មណ៍​​ចំពោះ​គាត់​នោះទេ ប៉ុន្តែ​អ្នក​សង្ឃឹមថា​គាត់​អាច​រក​នរណាម្នាក់​ផ្សេង​ទៀត​ដែល​ល្អ​សម​នឹង​​គាត់​ជាង​យើង​។ ហើយ​ប្រសិនបើ​អ្នកទុកអោយ​បុរស​ម្នាក់​នោះ​តាម​អ្នក​ស្អិត​កាន់តែ​យូរ អ្នកនឹង​កាន់តែ​យ៉ាប់​ជាមិនខាន​។ អ្នក​អាច​ផ្ញើ​សារ​លាគ្នា​ដោយ​សរសេរថា​៖ “​សូម​ជូនពរ សម្រាប់​គូ​អនាគត​របស់​អ្នក​ដែល​អ្នក​ខំ​ស្រលាញ់​” ដែល​នេះ​ជា​វិធី​ល្អ​បំផុត​ដើម្បី​ផ្តាច់ ទំនាក់ទំនង​តាម​ដោយ​វិធី​ត្រជាក់​។

​ប្រសិនបើ​មិត្ត​ភ័ក្តិ​របស់​អ្នក​ស្រលាញ់​អ្នក
​ប្រសិនបើ​មិត្ត​ភ័ក្តិ​ណារ​ម្នាក់​លង់​ស្នេហ៍​លើ​អ្នក​ករណីនេះ​រាង​ពិបាក​បន្តិច​។ អ្នក​ត្រូវ​តែ​ប្រយ័ត្ន ប្រយែង​អោយ​មែនទែន ប្រសិនបើ​អ្នក​មិន​ចង់អោយ​មាន​ការបែកបាក់​មិត្តភាព​។ ប្រសិនបើ​អ្នក រកឃើញ​ថា​មិត្ត​ភ័ក្តិ​របស់​អ្នក​កំពុងតែ​លង់​ស្រលាញ់​ជាមួយ​អ្នក​នោះ​ប៉ុន្តែ​អ្នក​មិន​មាន​អារម្មណ៍​ដូច​គេ ដូចនេះ​អ្នកត្រូវការ​ប្រាប់​មិត្ត​ភ័ក្តិ​ម្នាក់​នោះ​តាម​ត្រង់​ហើយ​។ អ្នក​អាច​និយាយថា​៖ “​ខ្ញុំ​គិតថា​មិត្តឯង​ពិត​ជា​មនុស្ស​ល្អ​មែនទែន ប៉ុន្តែ​ខ្ញុំ​ស្រលាញ់​មិត្តឯង​ដូច​ជា​មិត្ត​ភ័ក្តិ​ដ៏​ល្អ​របស់​ខ្ញុំ​
​ប៉ុណ្ណោះ​” ក្នុងពេល​ដែល​អ្នក​និយាយ​នេះ អ្នក​ត្រូវ​ដឹង​ពី​អារម្មណ៍​របស់​គេ ក្នុងពេលនោះ ផងដែរ​។ វា​ពិតជា​ពិបាក​សម្រាប់​មនុស្ស​ម្នាក់​ដែល​កំពុង​តែ​ស្ថិត​នៅក្នុង​សេចក្តីស្រលាញ់ ដូចនេះ​អ្នក​គួរ​ចាំ​ច្បាស់​ក្នុង​ចិត្ត​ហើយ​។ ហើយ​កុំ​ភ្លេច​ប្រាប់​មិត្ត​ម្នាក់​នោះ​ថា​អ្នក​ក៏​ចូលចិត្ត​គេ​ដូច​​ជា​បងប្អូន​ប្រុស​ផងដែរ​។

​ប្រសិនបើ​មិត្ត​រួម​ការងារ​លួច​ស្រលាញ់​អ្នក ​
​ប្រសិនបើ​មិត្ត​រួម​ការងារ​លួច​ស្រលាញ់​អ្នកនោះ ហើយ​អ្នក​មិន​ចូល​ចិត្ត​គេ​វិញ​នោះ អ‌៊ីចឹង​អ្នក​​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ជា​ចំបង​នោះ​គឺ​ជំនាញ​វិជ្ជាជីវៈ​របស់​អ្នក​។ ជាពិសេស ប្រសិន​បើ​ពួកគេ​មាន​​ឋានៈ​ខ្ពស់ជាង​អ្នក​នៅ​ក្នុង​ក្រុមហ៊ុន ពួកគេ​អាច​ប្រើ​ឥទ្ធិពល​របស់​គេ​ដើម្បី​គ្រប់គ្រង​វាសនា​អ្នក​។ ច្បាស់​ណាស់ អ្នក​ប្រាកដជា​មិន​ចង់​ឈរ​ខាង​ណា​ដែល​ជះ​ឥទ្ធិពល​មិនល្អ​នៅ​ធ្វើការ​នោះទេ ដូចនេះ​អ្នក​ត្រូវ​បញ្ជាក់​អោយ​ច្បាស់​ដែរ​ថា “​ខ្ញុំ​មាន​គោលការណ៍​របស់​ខ្ញុំ គឺ​ខ្ញុំ​មិន​ចង់​មាន​ទំនាក់ទំនង ស៊ី​ជំរៅ​ជា​អ្នកធ្វើការ​ជាមួយគ្នា​នោះ​ទេ​។​” ហើយ​ប្រសិនបើ​ពួកគេ​នៅ​តែ​មក​ឆាឆៅ​អ្នក នោះ អ្នក​អាច​នៅ​មាន​សិទ្ធិ​និយាយថា​អ្នក​មាន​មិត្ត​ប្រុស​រួចហើយ ប្រសិនបើ​អ្នក​គិត​ថា​អ្នក​មាន អារម្មណ៍​ថា​រំខាន​ពី​ពួក​គេ​ខ្លាំង​នោះ​។ រក្សា​ជំហរ​របស់​អ្នក​អោយ​បាន​ហ្នឹង​ហ្ន ហើយ​និយាយ​តែ អំពី​អ្វី​ដែល​ទាក់ទង​នឹង​ការងារ​ប៉ុណ្ណោះ​រហូត​ដល់​ពួកគេ​ឈប់​រវីរវល់​ពី​អ្នក​។ ប្រសិនបើ​ពួក គេ​ជា​ប្រភេទ​មនុស្ស​ដែល​ចូលចិត្ត​លេង​ល្បែង​ញ៉ែងញ៉ង​នៅក្នុង​កន្លែង​ធ្វើការ​ច្រើន ដែល​ធ្វើ អោយ​អ្នក​មិន​ពេញចិត្ត​នោះ ដូចនេះ​អ្នក​ត្រូវ​ត្រៀម​ខ្លួន​អោយ​រឹងមាំ និង​ច្បាស់លាស់ នៅពេល​ដែល​ធ្វើ​អ្វីមួយ​។ ហើយ​ត្រូវ​ប្រាប់​នរណា​ម្នាក់​ដែល​អ្នក​អាច​ទុកចិត្ត​បាន​អំពី​រឿងនេះ ធ្វើ​ដូចនេះ​ដើម្បី​មាន​អ្នក​ដឹងលឺ ឬ​ពួក​គេ​អាច​ជួយ​យើង​បាន​នៅពេល​ក្រោយ ប្រសិនបើ​មាន រឿង​អ្វី​មិន​ល្អ​កើត​ឡើង​។

​ប្រសិនបើ​មិត្ត​ប្រុស ឬ ស្វាមី​អ្នកដទៃ​លួច​ស្រលាញ់​អ្នក​ ​
​ប្រសិនបើ​មាន​មិត្ត​ប្រុស​របស់​អ្នកដទៃ​ចាប់អារម្មណ៍​អ្នក ហើយ​អ្នក​បដិសេធ​ដាច់អហង្ការ​នោះ អ‌៊ីចឹង​អ្នក​ត្រូវ​ធ្វើអោយ​ប្រុស​ម្នាក់​នោះ​ដឹងខ្លួន​ម្តង​។ ប្រសិនបើ​បុរស​នោះ​នៅតែ​ប្រឹង​តាម​ចែ​ចង់​​អ្នក ដូចនេះ​ត្រូវ​ប្រាប់​មិន​ស្រី​របស់​បុរស​ម្នាក់​នោះ​ជា​បន្ទាន់​អំពី​អារម្មណ៍​មិន​ស្រណុកចិត្ត​របស់​​អ្នក​ចំពោះ​រឿងនេះ​។

​ប្រសិនបើ​មនុស្ស​ប្រុស​នោះ​ជា​ស្វាមី​របស់​នរណា​ម្នាក់​វិញ​នោះ ប្រាប់​មនុស្ស​ម្នាក់​នោះ​ថា យើ​ញ​មិនមែន​ជា​ស្ត្រី​ចាំ​ផ្ទះ​នោះ​ទេ បន្ទាប់មក​ត្រូវ​គេច​មុខ​ពី​បុរស​ម្នាក់​នោះ​ទាំងស្រុង​តែ​ម្តង​។ ​បុរស​នោះ​ត្រូវផ្តោត​អារម្មណ៍​ចំពោះ​គ្រួសារ​របស់​គេ​។ អ្នក​ប្រា​ដក​ជា​មិន​ចង់​នៅក្បែរ​បញ្ហា និង នាំ​រឿង​មិនល្អ​ចំពោះ​ខ្លួនឯង​នោះ​ទេ វា​ពិតជា​គ្រោះថ្នាក់​ណាស់​។

Relationships

SEXY​បង្កើន​ទំនុកចិត្ត ដើម្បី​ភាព​ទាក់ទាញ​

​ភាព​មាន​ទំនុកចិត្ត​លើ​រាងកាយ និង អារម្មណ៍​វិជ្ជមាន​ចំពោះ​រូបរាង​ខ្លួនឯង ពិតជា​មាន​សារៈសំខាន់​

​ភាព​មាន​ទំនុកចិត្ត​លើ​រាងកាយ និង អារម្មណ៍​វិជ្ជមាន​ចំពោះ​រូបរាង​ខ្លួនឯង ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់ ក្នុង​ការទទួល​បាន​ភាព​រីករាយ​ក្នុង​ជីវិត​។ ការ​ត្រិះរិះ​របស់​អ្នក​អាច​នឹង​ធ្វើឱ្យ​មាន​ការ​ប៉ះ ពាល់​ខ្លួនឯង ឬ​មនុស្ស​ដទៃ​នៅ​ជុំវិញ​ខ្លួន​អ្នក​ផងដែរ ជាងនេះទៅទៀត​វា​ក៏​អាច​ធ្វើអោយ​មាន ការប៉ះពាល់​ដល់​ចំណង​មិត្តភាព​ឬ​ស្នេហា​របស់​អ្នក​ក៏​ថា​បាន​។ សូម​ទទួលយក​នូវ​វិធីសាស្ត្រ​ទាំង ៣​នេះ​ដើម្បី​បង្កើត​ទំនុកចិត្ត​នឹង​អារម្មណ៍​សិច​ស៊ី​ចំពោះ​រូបរាងកាយ​របស់​អ្នក​។​


​វិធីសាស្ត្រ​ទី​១៖ អនុញ្ញាត​ឱ្យ​ខ្លួន​អ្នក​មាន​អារម្មណ​សិច​ស៊ី​
​យើងទាំងអស់គ្នា​តែងតែ​មាន​ការព្រួយបារម្ភ មិនថាឡើយ ស្បែក ដៃ ជើង ស្នាម​សង្វា ឬក៏ សាច់ យារ​ធ្លាក់​នោះទេ​។ អ្នក​គួរណារ​បញ្ឈប់​ការ​ខ្វាយខ្វល់​ចំពោះ​អ្វី​ដែល​ធ្វើអោយ​អ្នក​បាក់​ទឹកចិត្ត​នោះ​ទៀត ទៅ ។ បើទោះបីជា​អ្នក​មាន​ការតស៊ូ​ឬ​រវល់​ជាមួយ​ការងារ​ច្រើន​យ៉ាងណាក្តី ក៏​អ្នក​ត្រូវ​អនុញ្ញាត​ម្ចាស់ ខ្លួន​ទទួលបាន​អារម្មណ៍​និង​ភាព​សិច​ស៊ី​ចេញ​មក​តាម​ធម្មជាតិ​ទៅតាម​ដែល​អ្នក​ចង់​បាន​នោះដែរ​។ អ្នក​ត្រូវ​តែ​ទទួលយក​ការពិត និង​មាន​ភាពជឿជាក់​ក្នុង​ខ្លួន ថា​អ្នក​គឺ​ពិតជា​មាន​រូបរាង​ស្អាត​ក្នុង​ពេល​នេះ ក៏ដូចជា​ពេល​ណាៗ​ក៏ដោយ​។ បើ​ទោះបីជា​អ្នក​មិនទាន់​អាច​សម្រេច​គោលដៅ​បាន​នៅពេល​នេះ​ឬ យ៉ាងណាក្តី ក៏​អ្នក​មិន​ត្រូវ​អោយ​បញ្ហា​នេះ​បិទបាំង​អារម្មណ៍​ពិត​របស់​អ្នក​នោះតេ​។ អ្នក​នៅ​តែ​ជា​ស្ត្រី​ម្នាក់ ដែល​មាន​ភាពស្រស់ស្អាត ហើយ​វា​ក៏​ជា​រឿង​ធម្មតា​ទេ សម្រាប់​ការ​មាន​អារម្មណ៍​មិន​ពេញចិត្ត​លើ អ្វីមួយ​ម្តងម្កាល ប៉ុន្តែ​ទោះបីជា​យ៉ាងណា​អ្នក​ត្រូវ​បញ្ចេញ​ភាពស្រស់ស្អាត​ពិត​របស់​អ្នក​អោយ​បាន​។


វិធីសាស្ត្រ​ទី​២៖ ឈរ​មុខ​កញ្ចក់ រួច​គិត​ពី​អ្វី​ដែល​វិជ្ជមាន​
​សូម​អ្នក​ឈប់​បារម្ភ នៅពេល​ដែល​អ្នក​ឈរ​ឆ្លុះ​មើលខ្លួន​នៅមុខ​កញ្ចក់​ទៀត​ទៅ​។ អ្នក​មិនគួរណា ឡើយ​យក​ចំណុច​មិនល្អ​នៃ​រាងកាយ​អ្នក​យកមក​គិត ឬ​ពិចារណា​ដោយ​ឥត ប្រយោជន៍​នោះឡើយ វា​ពិតជា​មិនល្អ​ចំពោះ​អ្នកនោះ​ទេ​។ នៅក្នុង​លោក​នេះ គ្មាន​នរណា​ម្នាក់​មាន​រូ​ប​រាង​ល្អ​គ្រប់​១០​នោះទេ​។ មនុស្ស​រាល់គ្នា​សុទ្ធតែ​មាន​វិចារណញ្ញាណ ខុស​ផ្លែ​ក​ផ្សេង​ពី​គ្នា​រៀងៗ​ខ្លួន ប៉ុន្តែ​អ្នក​ក៏​ត្រូវ​យល់​អំពី កន្លែង​មិនល្អ​លើ​ខ្លួន​អ្នក​ផងដែរ ដោយ​មិន​ត្រូវ​ទំលាក់កំហុស​លើ​ខ្លួនឯង​នោះ​ទេ​។ មិន​ត្រូវ​គិត​ពី​ការកែ កុន​លើ​រូបរាង​របស់​អ្នក នៅពេល​ដែល​អ្នក​ឈរ​មើលខ្លួន​ឯង​នៅ​ពេល​លែងខ្លួន​ទទេ​មុខ​កញ្ចក់​នោះ​ទេ​។ ចូរ​យក​ពេល​និយាយ​លើកទឹកចិត្ត​ខ្លួនឯង​ក្នុង​ពេល​ណាមួយ​វិញ ទើប​ជា​ការប្រសើរ​។ ស្វែងរក​អ្វីមួយ ពី​ខ្លួន​អ្នក​ដែល​អ្នក​គិត​ថា​អ្នក​ដទៃ​ចូលចិត្ត​អំពី​ខ្លួន​អ្នក​។ តាមដាន​នូវ​រាល់​ការផ្លាស់ប្តូរ​នៃ​រូបរាង​របស់ អ្នក​។ ឆ្លុះកញ្ចក់​រួច​ប្រាប់​ខ្លួនឯង​ថា ខ្លួន​ខ្ញុំ​គឺ​ពិតជា​ល្អ​គ្រប់យ៉ាង​។ ប្រសិនបើ​អ្នក​មិន​ទទួលយក​ការ ពិត​នៃ​រូបរាង​របស់​អ្នក​ក្នុង​ពេល​នេះ​នោះ​ទេ​អ្នក​នឹង​មិន​អាច​ទទួល​យក​អ្វី​ដែល​អ្នក​ដទៃ​មើល​មក​លើ​អ្នក​ជា​រៀងរហូត​។ អ្វី​ដែល​សំខាន់​នោះ អ្នក​ត្រូវ​តែមាន​អារម្មណ៍ល្អ​ចំពោះ​ខ្លួន​អ្នក មុន​ពេល​អ្នក​អ្នកមាន អារម្មណ៍​ចុះសម្រុង​ជាមួយ​នឹង​ខ្លួន​អ្នក និង​អ្នក​ដទៃ​ផងដែរ​។


​វិធីសាស្ត្រ​ទី​៣៖ ជ្រើសរើស​សម្លៀក​បំពាក់​ដែល​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​សិច​ស៊ី​
​អ្នក​គួរណា​ជ្រើស​ស្លៀក​សម្លៀក​បំពាក់​ណា​ដែល​ធ្វើអោយ​មាន​អារម្មណ៍ សិច​ស៊ី ដូចជា តើ អ្នក​មាន​អារម្មណ៍​សិច​ស៊ី​ដែរឬទេ​ជាមួយ​សម្លៀក​បំពាក់​រឹប​រាង​? ចុះ​ការបញ្ចេញ​បញ្ចេញ​សាច់​ជើង​យ៉ាង ម៉េច​ដែរ​? រួច​ចុះ​ការបញ្ចេញ​សាច់​ដើមទ្រូង​? បញ្ចេញ​សាច់​ខ្នង​? ឬក៏​ខោអាវ​ទ្រនាប់​ល្អៗ បើទោះបីជា​គ្មាន​នរណា​ម្នាក់​ឃើញ​យ៉ាងណាក្តី​នោះ​? អ្នក​គឺ​នូវតែ​ជា​អ្នក សំខាន់​អ្នក​ស្អាត​! ហើយ​ការ​ជ្រើស​សម្លៀក​បំពាក់​ដែល​ត្រូវចិត្ត​ខ្លួនឯង គឺ​ពិតជា​នឹង​ធ្វើអោយ​អ្នក​មាន​អារម្មណ៍​ល្អ ជា​រៀង រហូត​និរន្ត​មិន​មិន​ថា​គ្រប់​ពេល​ណាៗ​ទាំង​អស់​ឡើយ​។

Continue Reading

Relationships

នៅតែ​រង់ចាំ​ស្វែងរក​បុរស​ល្អ​ឬ​?

​នៅពេល​ដែល​អ្នកមាន​អាយុ ៣០ ឆ្នាំ ហើយ​នៅ​មិនទាន់​មាន​គូ ជឿ​ថា​មនុស្ស​ជុំវិញ​ខ្លួន​អ្នក​ច្បាស់​ជា​សួរ​អ្នក​ហេតុ​អ្វី​អ្នក​មិនទាន់​មាន​គូ​?

​នៅពេល​ដែល​អ្នកមាន​អាយុ ៣០ ឆ្នាំ ហើយ​នៅ​មិនទាន់​មាន​គូ ជឿ​ថា​មនុស្ស​ជុំវិញ​ខ្លួន​អ្នក​ច្បាស់​ជា​សួរ​អ្នក​ហេតុ​អ្វី​អ្នក​មិនទាន់​មាន​គូ​? វា​ជា​រឿង​ទូទៅ​ដែល​អ្នកផង​តែង​គិតថា​មនុស្ស​ម្នាក់ៗ​គួរតែ​មាន​គូ ឬ​យ៉ាងហោចណាស់​ក៏​មាន​អ្នក​ណាត់ជួប​ពិសេស​ដែរ​។ អ្នក​កំពុងតែ​សោយសុខ​នឹង​ជីវិត​របស់​អ្នក ហើយ​នៅ​សុខៗ​ស្រាប់តែ​មាន​មនុស្ស​មិនចេះ​ក្រែង​ហ៊ាន​លើក​សំណួរ​មួយ​នេះ​មក​សួរ​អ្នក​ជា​ពិសេស​នៅ​សួរ​នៅ​ចំពោះមុខ​ម្តាយ​របស់​អ្នក​តែម្តង​។​
​តាមពិត​នេះ​មិនមែន​ជា​រឿង​របស់​ពួកគេ​ឡើយ ហើយ​មាន​ប្រធានបទ​ជាច្រើន​លាន​ប្រធានបទ​ដែល​ពួកគេ​អាច​លើក​មក​និយាយ​បាន​ពេល​ជជែក​គ្នា​លេង តែ​ពួកគេ​នៅតែ​ចូលចិត្ត​សួរ​អ្នក​ថា​៖ “​ហេតុអ្វី​មិន​រក​ដៃគូ​ម្នាក់​នឹង​គេ​?” ហេតុ​អ្វី​មនុស្ស​យើង​ចូល​ចិត្ត​នាំ​រឿង​ដែល​រំខាន​អារម្មណ៍​របស់​អ្នកដទៃ​មក​សួរ​ដូច្នេះ ហើយ​ខ្ញុំ​ជឿ​ថា​មាន​ស្ត្រី​ជា​ច្រើន​គឺ​ធុញថប់​នឹង​សំណួរ​មួយ​នេះ​ដូចគ្នា​។​

Portrait of businesswoman, smiling

​នារី​គ្រប់រូប​តែងតែ​មាន​រឿង​មួយ​ដែល​មាន​តែ​ខ្លួនឯង​ប៉ុណ្ណោះ​ដែល​ដឹង​ច្បាស់​។ ការពិតទៅ ចំពោះ​នារី​ការ​មាន​ស្នេហា​អាចជា​រឿង​រំខាន យើង​យល់​ចំពោះ​រឿង​នេះ​។ ភាព​ខ្វល់ខ្វាយ រឿង​យល់​ច្រឡំ ការ​តឹងចិត្ត​ពេល​ដែល​មាន​ស្នេហា​អាច​ធ្វើឱ្យ​នារី​ខ្លះ​ហត់​ចិត្ត​បាន​។ តែ​ក៏​មាន​អ្នកខ្លះ​មាន​ស្នេហា​ដ៏​ល្អ​។ ហេតុអ្វី​បានជា​អ្នក​គិតថា​អ្នកខ្លះ​មាន​សំណាង ហើយ​អ្នកខ្លះ​ទៀត​ក៏​គ្មាន​? នារី​ភាគច្រើន​គឺ​ចូល​ចិត្ត​និយាយថា “​មក​ពី​ខ្ញុំ​មិនបាន​ជួប​បុរស​ល្អ​។​”
​គ្មាន​បុរស​ល្អ​គ្រប់គ្រាន់​សម្រាប់​ឱ្យ​អ្នក​យក​ធ្វើ​ជា​គូ​ឬ​? តើ​អ្នក​គិត​ថា​នេះ​ជា​រឿង​ពិត​ឬ​? ការ​ដែល​គិតថា​លើ​លោក​នេះ​គ្មាន​បុរស​ល្អ​គឺជា​រឿង​មិន​ពិត​ឡើយ​។ ម្យ៉ាងទៀត ដាច់ខាត​មិន​ត្រូវ​ទៅ​ទាក់ទង​ជាមួយ​បុរស​ដែល​មាន​គូ​រួចហើយ​ឡើយ​។ បុរស​ដែល​មាន​ប្រពន្ធ​រួច​ហើយ​នៅ​មក​ទាក់ទង​អ្នក​គឺ​ច្បាស់​ណាស់​មិនមែន​ជា​បុរស​ល្អ​ឡើយ​។
​លើ​លោក​នេះ​មាន​បុរស​នៅ​លីវ​ជាច្រើន​លាន​នាក់ ហើយ​មាន​បុរស​ជា​ច្រើន​ក៏​ជា​អ្នក​មាន​កេរ្តិ៍ឈ្មោះ​ល្បី ទោះបី​ពេលខ្លះ​មិនមែន​ល្បី​ដោយសារ​សមត្ថភាព​ខ្លួនឯង​ក៏​ដោយ ហើយ​អ្នក​គឺ​ត្រូវការ​តែ​ម្នាក់​ប៉ុណ្ណោះ​។​

Beer lovers. Young cheerful couple drinking beer at the bar

​អ្នក​ច្បាស់​ជា​និយាយ​ថា​៖ “​បុរស​ល្អ​ភាគច្រើន​គឺ​មាន​គូ​អស់ហើយ​”​។ នេះ​អាច​ជា​រឿង​ពិត ប៉ុន្តែ​អ្នក​ត្រូវ​គិតថា​…“​ភាគច្រើន​មិន​បានន័យថា​ទាំងអស់​នោះ​ទេ​” ហើយ​អ្នក​ក៏​មិនដឹង​ទេ​ថា អំឡុង​ពេល​ដែល​អ្នកមាន​អារម្មណ៍​ឯកា និង​ប្រាថ្នា​ចង់​បាន​បុរស​ល្អ​ក្នុង​ជីវិត បុរស​ល្អ​ម្នាក់​នោះ​ប្រហែល​ជា​កំពុងតែ​ដើរ​រក​អ្នក​ដូច​គ្នា​ក៏​ថា​បាន​។​
​ខាងក្រោម​នេះ​ជា​ការណែនាំ និង​វិធីសាស្ត្រ​ងាយៗ​ចំនួន ២ ដែល​អាច​ជួយ​ឱ្យ​បទពិសោធន៍​របស់​អ្នក​ជាមួយ​បុរស​កាន់តែ​ល្អ​ជាង​មុន​។​
​ដំ​បួង​ត្រូវ​ដឹង​ថា​អ្នក​ចង់បាន​អ្វី និង​ត្រូវមាន​អ្វី​ជា​ចាំបាច់​…​ហើយ​ត្រូវ​ចាំ​ថា​អ្នក​ដែល​ជ្រើសរើស​គឺជា​រូបអ្នក​ផ្ទាល់​នាបច្ចុប្បន្ន មិនមែន​អ្នក​កាលពី​អាយុ ១៨ ឆ្នាំ​ឡើយ​ដែល​គិតថា​បុរស​គួរតែមាន​គ្រប់​គុណសម្បត្តិ​ទើប​ជា​បុរស​ល្អ ព្រោះ​គុណ​ស​ម្ប​តិ្ត​ទាំង​នេះខ្លះ​គឺ​មិន​សំខាន់​ទេ ហើយ​វា​ក៏​មិន​បាន​ធ្វើឱ្យ​អ្នក​សប្បាយចិត្ត​ឡើយ​។
​បំភ្លេចចោល​នូវ​គំនិត​ដែល​ចង់​បាន​បុរស​ល្អឥតខ្ចោះ និង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ទាក់ទាញ​បុរស​ល្អ​ជាក់ស្តែង​ចូលមកក្នុង​ជីវិត​របស់​អ្នក​។ បុរស​ម្នាក់​នោះ​មិនចាំបាច់​ទាល់តែ​ល្អ​គ្រប់​ដប់​ទើប​ធ្វើឱ្យ​ជីវិត​របស់​អ្នកមាន​សេចក្តីសុខ​នោះទេ​។

Woman On Laptop With Legs On Window

​ប្រសិនបើ​អ្នក​ចាំបាច់​ត្រូវតែ​សរសេរ​រ៉ាយរ៉ាប់​ពី​គុណសម្បត្តិ តម្លែ និង​អត្តចរិត​បុរស​ដែល​អ្នក​ចង់​បាន​ធ្វើ​ជា​គូ​អនាគត ខ្ញុំ​សូម​ណែនាំ​ថា​បន្ទាប់​ពី​សរសេរ​រួច​ចូរ​អ្នកចំណាយ​ពេលខ្លះ រួច​សួរ​ខ្លួនឯង​ថា​៖ “​តើ​បុរស​ម្នាក់​នេះ​ពិតជា​មាន​នៅ​លើ​លោក​នេះ​មែន​ឬ​? តើ​គុណសម្បត្តិ​ដែល​ខ្ញុំ​ចង់បាន​ទាំងនេះ​អាច​ធ្វើ​ឱ្យ​បុរស​ម្នាក់​នោះ​មាន​សមត្ថភាព​ធ្វើឱ្យ​ខ្ញុំ​សប្បាយរីករាយ​បាន​ដែរឬទេ​? តើ​នេះ​ពិត​ជា​លក្ខខណ្ឌ​ដែល​ខ្ញុំ​ចង់បាន​មែនឬ​? តើ​វា​សំខាន់​រហូត​ដល់​ថ្នាក់​ឱ្យ​ខ្ញុំ​បោះបង់ចោល​បុរស​ម្នាក់​ដែល​ពុំ​មាន​គុណសម្បត្តិ​ទាំងនេះ​ឬ​?”


​ជំហាន​ដំបូង​បំផុត ប្រសិនបើ​អ្នក​ពិតជា​ដាក់​ចិត្ត​ចង់​ស្វែងរក​ដៃគូ​ជីវិត ឬ​ចង់​បាន​មនុស្ស​ម្នាក់​ដើម្បី​ចែករំលែក​ភាពសប្បាយ​ជាមួយ​ខ្លួន អ្វី​ដែល​អ្នក​គួរ​ធ្វើ​គឺ​ត្រូវតែ​ជម្រុះ​ចោល​នូវ​គំនិត​ដែល​គិត​ថា​លើ​លោក​នេះ​គ្មាន​បុរស​ល្អ​ជាមុន​សិន​។
​បន្ទាប់មក ការផ្លាស់ប្តូរ​គំនិត​ដែលថា “​ដាច់ខាត​ត្រូវតែ​មាន​” មក​ជា​បន្ទាប់​មក ការផ្លាស់ប្តូរ​គំនិត​ដែលថា “​ដាច់ខាត​ត្រូវតែ​មាន​” មកជា “​ល្អ​ណាស់​ដែល​មាន​” នឹង​ធ្វើឱ្យ​ជីវិត​របស់​អ្នក​ពោរពេញ​ដោយ​បុរស​នៅ​លីវ​ដ៏​ល្អៗ​។ រីករាយ​ស្វែងរក​ដៃគូ​ដោយ​សមបំណង​៕​

Continue Reading

Relationships

ឈប់​លេងសើច​ជាមួយ​ខ្លួន​ឯង​ទៀត​

​តើ​អ្នក​ពិតជា​ជឿ​ថា​គេ​ស្រលាញ់​អ្នក ឬ​អ្នក​ពិតជា​ស្រលាញ់​គេ​មែនឬ​?

​តើ​អ្នក​ពិតជា​ជឿ​ថា​គេ​ស្រលាញ់​អ្នក ឬ​អ្នក​ពិតជា​ស្រលាញ់​គេ​មែនឬ​?​ជារឿយៗ រឿងរ៉ាវ​ស្នេហា​លួចលាក់​រវាង​នារី​ម្នាក់​ជា​មួយ​បុរស​ដែល​មាន​គ្រួសារ​រួច​ហើយ​មិនមែន​កើតឡើង​ដោយសារតែ​នារី​ម្នាក់​នោះ​រៀប​គម្រោង​ទុក​មុន​នោះឡើយ នេះ​ក៏​ដោយសារ​តែ​នាង​លង់​ស្រលាញ់​បុរស​មាន​ប្រពន្ធ​រួច​ទៅ​ហើយ​នោះ​បន្តិច​ម្តងៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ មិន​ថា​យ៉ាងណា​នេះ​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ ច្បាស់​ណាស់​ស្នេហា​ត្រីកោណ​ពិតជា​មាន​មនុស្ស​ម្នាក់​រង​ការឈឺចាប់​ជាក់​ជាមិនខាន​។ មាន​ស្ត្រី​ជាច្រើន​ក៏​បង្ក​ជម្លោះ នារី​ខ្លះទៀត​ក៏​ត្រូវ​ប្រពន្ធដើម​សម្លាប់​ដោយសារ​តែ​ភាព​ប្រចណ្ឌ ហើយ​ខ្លះ​ទៀត​ក៏​ទទួលរង​ទារុណកម្ម​សាហាវ​ជាង​ការស្លាប់​គឺ​ទទួល​រង​ការបំផ្លាញ​សម្រស់​គ្មាន​ថ្ងៃ​ដូចដើម​អស់​មួយជីវិត​។ ទោះ​យ៉ាងនេះ​ក៏ដោយ​ក៏​មាន​ស្ត្រី​មួយ​ចំនួន​នៅតែ​មិន​អាច​ផ្តាច់ចំណង​ស្នេហ៍​នេះ​បាន និង​នៅ​តែ​ប្រថុយ​ជាមួយ​គ្រោះកាច​ទាំងនេះ​។


​រូបសម្បត្តិ​ទាក់ទាញ ស្ថានភាព​ជីវិត ការ​មិន​ពេញចិត្ត​…​អ្វី​ទាំងនេះ​សុទ្ធតែ​ជា​គ្រឿងផ្សំ​ដែល​បង្ក​ឱ្យ​មាន​ស្នេហា​លួចលាក់​។ អ្នកខ្លះ​គិតថា​វា​ជា​ស្នេហា ហើយ​វា​ប្រហែល​ជា​ស្នេហា​មែន​ក៏​ថា​បាន ក៏​ប៉ុន្តែ​តាមពិតទៅ​គឺ​នាង​ស្រលាញ់​អ្វីដែល​ស្នេហា​លួចលាក់​នេះ​ផ្តល់​ឱ្យ មិនមែន​មកពី​នាង​ស្រលាញ់​បុរស​ដែល​ក្បត់​ប្រពន្ធ​មាន​ស្រី​ច្រើន​នាក់​នោះ​ឡើយ​។ ចំពោះ​នារី​ដែល​អផ្សុក​នឹង​ជីវិត​អាច​នឹង​មាន​ការ​ញៀន​ញ៉ាម​ពេញចិត្ត​ស្នេហា​បែបនេះ ព្រោះ​ថា​ពេល​ដែល​ពួកគេ​ចាប់ផ្តើម​មាន​ស្នេហា​លួចលាក់​ជាមួយ​បុរស​ដែល​មាន​ប្រពន្ធ​រួច ពួកគេ​នឹង​មាន​អារម្មណ៍​ថា​ខ្លួន​កំពុងតែ​ស្ថិតនៅ​ក្នុង​ពិភព​មួយ​ដែល​មាន​រឿងចម្រូងចម្រាស​ហែកហួរ​គ្នា​ដូច​ក្នុង​រឿង​ខ្សែភាពយន្ត ។​


​សំណួរ​សួរថា តើ​ការដែល​ស្រលាញ់គ្នា​ជាមួយ​បុរស​មាន​ប្រពន្ធ​រួច​ជា​ការបំពាន​ភាព​ទុកចិត្ត​របស់​ស្ត្រី ឬក៏​ជា​ការបង្ហាញ​ពី​សារជាតិ​អាត្មានិយម និង​ភាពឃោរឃៅ​របស់​ស្ត្រី​?
​អារម្មណ៍​រំជើបរំជួល​ដែល​បានមកពី​ស្នេហា​លួចលាក់​មួយ​នេះ​គឺ​ដោយសារ​តែ​ចង់​បំពេញ​សេចក្តី​ពេញចិត្ត​ផ្ទាល់ខ្លួន មិនមែន​ដោយសារ​តែ​ខ្លួន​មាន​ចិត្ត​ស្រលាញ់​បុរស​ម្នាក់​នេះ​ពិតប្រាកដ​ឡើយ​។ អារម្មណ៍​រំជើបរំជួល​បែបនេះ​គេ​តែងតែ​យល់ច្រឡំ​ថា​គឺជា​អារម្មណ៍​ស្នេហា​។ នារី​គឺមាន​អារម្មណ៍​ពេញ​ចិត្តខ្លាំង​ផ្នែក​ផ្លូវភេទ​ពី​បុរស​ដែល​មាន​ប្រពន្ធ​រួច ព្រោះ​ចំពោះ​បុរស​បែបនេះ ការ​ដែល​រួម​ស្នេហ៍​ជាមួយ​នារី​ក្រៅ​ផ្ទះ​គឺ​ធ្វើ​ឡើង​ដោយសារ​តម្រេក​ត្រេកត្រអាល ប៉ុន្តែ​លុះ​កន្លង​ទៅ​មួយ​រយៈ បុរស​ម្នាក់​នោះ​ក៏​អស់​អារម្មណ៍​ជាមួយ​ស្រី​កំណាន់​គឺ​ដូចគ្នា​នឹង​ពេលដែល​គេ​អស់​អារម្មណ៍​ជាមួយ​ប្រពន្ធ​របស់​ខ្លួន​ដូច្នេះ​ដែរ​។
​បុរស​ដែល​រៀបការ​រួច​នឹង​មិន​ប្រគល់​បេះដូង​គេ​ទាំង​ស្រុង​មក​ឱ្យ​អ្នក​ឡើយ​។ សិច​អាច​នឹង​មិន​ជា​បញ្ហា ប៉ុន្តែ​អ្នកនឹង​ពូនផ្តុំ​អារម្មណ៍​ត្រេកត្រ​អាល​កាន់តែច្រើន​។ នៅពេល​ដែល​អ្នក​បាន​ជួបគ្នា អ្នក​ក៏​ប្រឹងប្រែង​ធ្វើ​ល្អ​ចំពោះ​គេ ហើយ​គេ​ក៏​តប​មក​អ្នក​វិញ​តាមរយៈ​ការសរសើរ លើកតម្កើង និង​ប្រលោម​សុំ​ស្នេហ៍​។ អ្នក​មិន​ចាំបាច់​ប្រឹងប្រែង​ដល់​ថ្នាក់​នេះ​ឡើយ​។ ភាពស្និទ្ធស្នាល​ពិតប្រាកដ​គឺ​សម្តៅលើ​ការ​ដែល​អាច​មើលឃើញ​គ្នា​ទៅវិញទៅមក​ទាំងស្រុង (​និង​ប្រគល់​ចិត្ត​បេះដូង​ទាំងមូល​របស់​អ្នក​ទៅឱ្យគេ​)​។ ស្នេហា​ពិតប្រាកដ​គឺ​តម្រូវ​ឱ្យ​មាន​ភាពស្និទ្ធស្នាល​ពិតប្រាកដ​។​


​ធ្វើ​ជា​ស្រី​កំណាន់​របស់គេ អ្នក​ត្រូវ​ឈប់​មួយកន្លែង​ដើម្បី​ពិចារណា និង​ត្រិះរិះ​ឱ្យ​ច្បាស់​ពី​ស្ថានភាព​របស់​ខ្លួនឯង​។ ស្នេហា​នេះ​គឺ​មាន​ដែន​កំណត់ ហើយ​អ្នក​នឹង​ត្រូវ​ទទួល​ភាពឈឺចាប់​ដោយសារតែ​ភាព​ប្រចណ្ឌ​ពី​ប្រពន្ធ​របស់​គេ​។ ម្យ៉ាងទៀត​អ្នក​ក៏​ត្រូវ​ត្រៀម​ខ្លួន​នៅពេល​ដែល​បុរស​ម្នាក់​នោះ​ប្រែប្រួល​ចិត្ត បោះបង់​អ្នក​ចោល​ទៅរក​ស្រី​ផ្សេង​។
​អ្វី​ដែល​អ្នក​គួរតែ​ពិចារណា​នៅពេល​ដែល​អ្នក​ស្ថិតក្នុង​ស្ថានភាព​ស្នេហា​បែបនេះ គឺថា​រាល់ពេល​ដែល​អ្នក​ណាត់ជួប​គ្នា​អាច​នឹង​មាន​ការផ្លាស់ប្តូ​រ​។ ពេល​គេ​មាន​អារម្មណ៍​ចង់បាន​អ្នក គេ​នឹង​មក​រក​អ្នក​ភ្លាមៗ ហើយ​ពេល​ខ្លះ​គេ​ក៏​អាច​លុបចោល​គម្រោង​ណាត់​ជួប​គ្នា​ពី​យូរ​នៅ​នាទី​ចុង​ក្រោយ​ផង​ដែរ​។
​ម្យ៉ាងវិញទៀត អ្នក​ច្បាស់​ជា​នៅ​ឯកា​ម្នាក់​ឯង​នៅ​ពេល​មាន​បុណ្យទាន​ធំៗ​។ ព្រោះ​ថា​គេ​នឹង​នៅ​ជុំ​គ្នា​ជាមួយ​ក្រុម​គ្រួសារ​ប្រពន្ធ​កូន​របស់​គេ មិន​មែន​នៅ​ជាមួយ​អ្នក​ឡើយ​។ ប្រសិនបើ​អ្នក​ជា​មនុស្ស​មិនសូវ​មាន​មិត្ត​ភ័ក្តិ​ច្រើន អ្នក​អាច​នឹង​មាន​អារម្មណ៍​ឯកា​ខ្លាំង​ក្នុង​អំឡុង​ពេល​នេះ ហើយ​កាន់តែ​ពិបាក​ទៀត​នោះ អ្នក​មិន​អាច​រៀបរាប់​ទុក្ខសោក​នេះ​ជាមួយ​មិត្ត​ភ័ក្តិ​បងប្អូន​ឡើយ ព្រោះ​ស្នេហា​នេះ​មិន​ដូច​ស្នេហា​ទូទៅ​ឡើយ​។ អ្នកនឹង​រស់នៅ​ជា​ស្រមោល​របស់​គេ និង​តែងតែមាន​អារម្មណ៍​ឈឺចាប់ និង​ទទេ​ស្អាត​។ ប្រសិនបើ​បុរស​ម្នាក់​ហ៊ាន​ក្បត់​ប្រពន្ធ​របស់​ខ្លួន​ដើម្បី​មក​រក​អ្នក គេ​ក៏​អាច​បោះបង់​អ្នក​ទៅរក​មនុស្ស​ស្រី​ដទៃ​ទៀត​ដែរ​។ ចូរ​ពិចារណា​ឱ្យបាន​ច្បាស់ និង​ឈប់​លេងសើច​ជាមួយ​ខ្លួនឯង​ទៀត​៕

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.