Connect with us

Fashion

មន្ត​ស្នេហ៍​ជាមួយ​វ៉ែនតា​ស្តាយល៍​ក្លាស៊ី​ក​

​ចេញ​ដើរ​លេង​ក្រោម​ពន្លឺ​ថ្ងៃ​ជាមួយ​ស្តាយល៍​វ៉ែនតាដ៏​

​ចេញ​ដើរ​លេង​ក្រោម​ពន្លឺ​ថ្ងៃ​ជាមួយ​ស្តាយល៍​វ៉ែនតាដ៏​ស្រស់ស្អាត និង​ទាន់សម័យ​

ស្តា​យល៍​វ៉ែនតា​ដង និង​ស៊ុម​ស្តើង​តែ​មុខ​កញ្ចក់​ធំ
​វ៉ែនតា​ដ៏​ធន់ និង​ស្រស់ស្អាត​ម៉ូដ​នេះ​គឺ​ជាទី​ពេញនិយម​សម្រាប់​តារាៗ​ជាច្រើន​។ រូបរាង​ដ៏​ស្រស់​ស្អាត​របស់​វា​ផ្តល់​ឱ្យ​អ្នក​ពាក់​នូវ​ភាពទាន់ សម័យ និង​មិន​ងាយ​ខូច​បែកបាក់ ហើយ​ស័ក្តិសម​ស្ទើរតែ​គ្រប់​ទម្រង់​មុខ​។ ចំពោះ​អ្នក​ដែល​មាន​មុខ​មូល​គួរតែ​ប្រើ​ម៉ូដ​រាង​ជ្រុង​ដើម្បី​ឱ្យ មាន​តុល្យភាព​ជាមួយ​ទម្រង់​មុខ​មូល​របស់​អ្នក ចំណែក​អ្នក​ដែល​មាន​មុខស្រួច​គួរតែ​ពាក់​វ៉ែនតា​ដែល​មាន​រាង​ដូច​ពងមាន់​។


​ស្តា​យល៍​វ៉ែនតា​ធំៗ​
​មាន​មុខធំ​ឬ​? អ្នក​មិន​ចាំបាច់​ទៅ​ធ្វើ​ការវះកាត់​ឡើយ គ្រាន់តែ​ពាក់​វ៉ែនតា​ធំៗ​ដើម្បី​បំភ័ន្ត​ភ្នែក​អ្នកដទៃ​ជា​ការ​ស្រេច​។ មាន​គន្លឹះ​មួយ​ចំនួន​ដែល​អ្នក​គួរតែ​អនុវត្តតាម​។ វ៉ែនតា​ដែល​មាន​មុខ​មូល​ធំៗ​ជួយ​សម្រាល​ទម្រង់​មុខ​រាង​ជ្រុង​របស់​អ្នក​បាន​យ៉ាង​ល្អ​។ វ៉ែនតា​ម៉ូដ​រាង​ស្លាប​សត្វ​បែប​ភ្នែកឆ្មា​គឺ​ស័ក្តិសម​សម្រាប់​អ្នក​មាន​មុខ​មូល​។ វ៉ែនតា​រាង​មូល​ស្រដៀង​រូប​បេះដូង​គឺ​ស័ក្តិសម​សម្រាប់​អ្នកមាន​ទម្រង់​មុខ​ថ្គាម​ខ្លា​។


​ស្តា​យល៍​វ៉ែន​តាខ្មៅ​ម៉ាក Wayfarer
​ពណ៌​ខ្មៅ​គឺ​ធានា​បាន​ថា​ជា​ពណ៌​ដែល​ជួយ​ឱ្យ​មុខ​របស់​អ្នក​មើល​ទៅ​កាន់តែ​តូច​។ មិនថាតែ​ការ​ផាត់​មុខ ពណ៌ និង​ផ្ទៃ​ក្រណាត់​ឡើយ​គឺ​សុទ្ធតែ​ជួយ​លើក​សម្បុរស្បែក​របស់​អ្នក​។ ធ្វើឱ្យ​មុខ​វែង​ទៅជា​ខ្លី​តាម​រយៈ​ការពាក់​វ៉ែនតា​ពណ៌​ខ្មៅ​ធំ និង​មាន​ស៊ុម​ក្រាស់​៕

Copyright © 2018 Ladies Magazine Cambodia.