Connect with us

Beauty

ព្រួយបារម្ភ​នឹង​ស្នាម​សង្វារ​មែន​ទេ​?

​អព្ភូតហេតុ​នៃ​កំណើត​គឺជា​ប្រការ​មួយ​ដែល​ត្រូវ​សង្កេត​ឃើញ​ទាក់ទង​ទៅ​នឹង​ភាព

​អព្ភូតហេតុ​នៃ​កំណើត​គឺជា​ប្រការ​មួយ​ដែល​ត្រូវ​សង្កេត​ឃើញ​ទាក់ទង​ទៅ​នឹង​ភាពស្រស់ស្អាត ប៉ុន្ដែ​វា​ពិតជា​បន្សល់ទុក​នូវ​ផល​អវិជ្ជមាន​មួយ​ចំនួន​ចំពោះ​រាងកាយ​របស់​នរណា​ម្នាក់​។ សាព៌ាង្គកា​យរបស់​អ្នក​ម្ដាយ គឺជា​កន្លែង​រក្សា​ទារក​រយៈពេល​ប្រាំបួន​ខែ ដោយ​ធ្វើឱ្យ​ទារក​លូតលាស់ និង​ផ្គត់ផ្គង់​អាហារ​បំប៉ន​ដើម្បី​បង្កើត​ជីវិត​មនុស្ស​ម្នាក់​។ តើ​មាន​អ្វី​ផ្លាស់ប្ដូរ​ដែរ​ឬទេ បន្ទាប់​ពី​សម្រាល​បុត្រ​រួច​? តើ​គេ​បង្ការ​ស្នាម​សង្វារ​និង​សំលាក​ដោយ​របៀប​ណា​?


​បង្ការ​ស្នាម​សង្វារ​៖

១. សារជាតិ​ខាប់​អន្ធិល
​សារធាតុ​ខាប់​អន្ធិល Gelatin ជួយ​បង្ការ​ស្នាម​សង្វា​រ ពីព្រោះ​ជាតិ collagen កែលម្អ​ស្បែក​ឱ្យ​តឹង​ណែន​។ ដូច្នេះ ប្រការ​ដែល​សំខាន់​គឺ​ត្រូវ​ដាក់​បន្ថែម​ជាតិ collagen នៅក្នុង​ចំណី​អាហារ​ដែល​អ្នក​បរិ​ភោគ​។ របៀប​ដែល​ទទួលបាន​ជាតិ collagen រួម​មាន​ទឹក​ស៊ុប​រំងាស់​ឆ្អឹង ទឹក​សុស បាយ​ជាដើម ឬ​ម្សៅ gelatin ដើម្បី​ធ្វើ​នំ​ផ្លែឈើ ឬ​ចាហួយ​។


២. បំពេញ​ជាតិ​ទឹក
​ទឹក ទឹក ទឹក វា​មាន​សារៈសំខាន់​ចំពោះ​អ្នក​! នៅពេល​តាំង​គភ៌ រាងកាយ​ត្រូវការ​ជាតិ​ទឹក​ច្រើន ដែល​ជំនួយ​ធ្វើឱ្យ​ស្បែក​តឹង​ណែន​ផងដែរ​។ ទោះបីជា​អ្នក​បត់ជើងតូច​ញឹកញាប់​ក៏ដោយ ក៏​ទឹក​នៅ​តែ​មាន​គុណប្រយោជន៍​ជាខ្លាំង​។​


៣. ប្រេង​ដូង
​ប្រេង​ដូង ឬ​ទឹកឡូ​ហ្សិន​ប្រេង​ដូង​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​ឆ្អែត​ទឹក ដែល​មាន​សារៈប្រយោជន៍​ចំពោះ​រាងកាយ​របស់​អ្នក​។ ចូរ​លាប​ប្រេង​ដូង​បន្ទាប់ពី​ងូតទឹក​រួច​ដើម្បី​ធ្វើឱ្យ​ស្បែក​របស់​អ្នក​មាន​សំណើម​។ អ្នក​អាច​ប្រើ​ប្រេងដូង​នៅពេល​ណា​មួយ​ក៏​បាន​ដែរ​… មានន័យ​ថា​លាប​នៅត្រង់​បរិវេណ​ណា​ដែល​មាន​ស្នាម​សង្វារ​។​


៤. វីតាមីន
​ទទួលទាន​ជាតិ​វីតាមីន​! វីតាមីន​C វីតាមីន​E ជាតិ​ស័ង្កសី​ជាដើម​។ រាងកាយ​របស់​អ្នកត្រូវការ​វីតាមីន ហើយ​អាហារ​របស់​មនុស្ស​ភាគ​ច្រើន​ខ្វះខាត​ការផ្គត់ផ្គង់​ជាតិ​វីតាមីន​បន្ថែម​ទាំង​នេះ​។


៥. បឺរ Shea Butter ឬ​បឺរ Cocoa Butter
​បឺរ Shea Butter និង​បឺរ Cocoa Butter ដែល​ជា​ខ្លាញ់​ធម្មជាតិ​ចម្រាញ់​ពី​គ្រាប់​កា​កាវ (cocoa) មាន​លក្ខណៈ​ពិសេស​ធ្វើឱ្យ​ស្បែក​មាន​សំណើម​និង​មិន​ស្ងួត​។
​ហេតុផល​ដែល​ក្រែ​មទាំង​ពីរ​ប្រភេទ​នេះ​មាន​ប្រសិទ្ធភាព គឺ​ដោយសារតែ​វា​ជួយ​ទៅ​ដល់​ដំណើរការ​បណ្ដុះ​ស្បែក​ថ្មី ដែល​អាច​បំបាត់​ស្នាម​សន្លាក និង​ធ្វើឱ្យ​ស្បែក​របស់​អ្នក​ទន់​ល្មឿយ​ដូច​សរសៃសូត្រ​។


សម្រាប់​ស្នាម​សន្លាក​៖

​ផលិតផល Mederma
​ផលិតផល Mederma គឺជា​ជែល​សម្រាប់​លាប​នៅ​បរិវេណ​ខាងក្រៅ​ដើម្បី​បំបាត់​ស្នាម​សន្លាក ហើយ​វា​ចម្រាញ់​ចេញពី​ខ្ទឹមបារាំង ដែល​ជា​ធាតុ​ផ្សំ​មួយ​យ៉ាងសំខាន់ ដោយ​ជួយ​ផលិត​ជាតិ collagen របស់​ស្បែក និង​ធ្វើឱ្យ​ស្បែក​ទន់​រលោង​បាត់​ស្លាកស្នាម​។ គ្មាន​អ្វី​ដែល​ត្រូវ​រៀបរាប់​ទៀត​ទេ ផលិតផល mederma មាន​សុវត្ថិភាព​ក្នុង​ការប្រើប្រាស់ នៅពេល​បំបៅ​ដោះកូន ឬ​តាំង​គភ៌​។ សូម​កុំភ្លេចថា ដូច​របស់​ភាគច្រើន​ដែរ វា​មាន​ប្រសិទ្ធភាព​នៅ​ពេល​ដែល​អ្នកប្រើប្រាស់​ផលិតផល​នេះ​ភ្លាមៗ​៕

Continue Reading
Advertisement

Copyright © 2018 Ladies Magazine Cambodia.