Connect with us

Beauty

ផលិតផល​សម្ផស្ស​ល្អៗ​ទាំង ១០ ដែល​រក​បាន​នៅ​តាម​ឱសថ​ស្ថាន​

ផលិតផល​សម្រស់​លំដាប់​ខ្ពស់​

ផលិតផល​សម្រស់​លំដាប់​ខ្ពស់

​ឡេ​ការពារ​ភាពចំណាស់ L’Oréal Paris Revitalift Triple Power Day Lotion SPF 20
​ប្រសិនបើ​អ្នក​ចាំបាច់​ត្រូវ​ការឡេ​ថែ​សម្ផស្ស ឡេ​មួយនេះ​គឺ​ស័ក្តិសម​បំផុត​។ ឡេ​នេះ​មិន​ត្រឹមតែ​ផ្តល់​ជាតិ​សំណើម និង​ការពារ​ស្បែក​របស់​អ្នក​នោះ​ទេ វា​ថែមទាំង​ជួយ​បំបាត់​ស្នាម​អុច​ខ្មៅ និង​បំបាត់​ស្នាម​ជ្រួញ​ទៀត​ផង​ដោយសារឡេ​នេះ​ផ្សំ​ឡើងដោយ Bright Active XP3 និង Pro-Xylane​។

គ្រីម Garnier Ultra-Lift Miracle Sleeping Cream
​ជា​គ្រីម​ផ្តល់​ជាតិ​សំណើម​សម្រាប់​លាប​ពេលយប់​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ hyaluronic អាស៊ីដ​សាលី​ស៊ី​ឡិក គ្លី​សើរីន និង​ប្រេង​ចម្រាញ់​ចេញពី​ផ្កា​ឡា​វេន​ឌើ​រ​ដែល​ជួយ​ឱ្យ​ស្បែក​ភ្លឺរលោង​ស្អាត​ពេល​ងើប​ពី​គេង​។

ជែល​ការពារ​ស្បែក​ជុំវិញ​ភ្នែក Neutrogena Hydro Boost Gel-Cream for Eyes
​ចំណុច​ល្អ​បំផុត​នៃ​ផលិតផល​មួយ​នេះ​គឺ​វា​មាន​លក្ខណៈ​ជា​ជែល (​មាន​សភាព​រាវ​ត្រជាក់​លើ​ស្បែក​) តែ​មាន​មុខងារ​ជា​គ្រីម (​ជួយ​កម្ចាត់​ស្នាម​ជ្រួញ និង​បំបាត់​សភាព​ហើម​នៃ​ស្បែក​ជុំវិញ​ភ្នែក​)​។ នេះ​ជា​ផលិតផល​ល្អ​បំផុត​។

ទឹក​សម្អាត​ស្បែក Simple Micellar Cleansing Water
​ជា​ទឹក​សម្អាត​ស្បែក​ដែល​មិន​ចាំបាច់​ត្រូវការ​ទឹក​មក​លាងជម្រះ​។ អ្នក​អាច​ជ្រលក់​សំឡី​ចូល​ក្នុង​ទឹក​សម្អាត​មួយ​នេះ រួច​ជូត​លើ​ផ្ទៃមុខ​ដើម្បី​សម្អាត​នូវ​ធូលី​កខ្វក់​ចេញពី​រន្ធ​ញើស​របស់​អ្នក​។ ជា​ផលិតផល​លាង​សម្អាត​ម៉ាហ្គីយ៉េ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​។

ពណ៌​ផាត់​ត្របកភ្នែក Maybelline New York The Blushed Nudes eye-shadow palette

​អ្នក​អាច​ផាត់​មួយ​ពណ៌​តែឯង ឬក៏​លាយ​ពណ៌​ទាំងនោះ​ចម្រុះ​គ្នា​ដើម្បី​បង្កើត​បាន​ជា​ពណ៌​ភ្នែក​ដិត​ដ៏​ស្រស់​ស្អាត​រាប់​ចាប់ពី​ពណ៌​កុលាប​ស្រាល​រហូត​ដល់​ពណ៌​ត្នោត​។

ម៉ា​ស្កា​រ៉ា CoverGirl The Super Sizer Mascara
​ម៉ា​ស្កា​រ៉ា​នេះ​ទទួលបាន​ភាពល្បីល្បាញ​ដោយសារតែ​សមត្ថភាព​របស់​វា​ដែល​ធ្វើឱ្យ​រោមភ្នែក​របស់​អ្នក​វែង និង​ងរ​ជាង​មុន​។ ផលិតផល​នេះ​ល្អ​មិន​ចាញ់​ផលិតផល​ត​រោមភ្នែក​ឡើយ​។​

ពណ៌​ផាត់​ត្របកភ្នែក និង​រោមភ្នែក Revlon PhotoReady Eye Art Lid + Line + Lash
​មាន​ជម្រើស​ជាច្រើន​សម្រាប់​លោក​អ្នក​ជ្រើសរើស​។ អ្នក​អាច​ផាត់​/​លាប​ពណ៌​ផាត់​ត្របកភ្នែក​ភ្លឺ​ផ្លេក​ទាំងនេះ​តែមួយ​ពណ៌ ឬ​ផាត់​ចម្រុះ​លាយ​ពណ៌​គ្នា​ដើម្បី​ទទួលបាន​ពណ៌​ត្របកភ្នែក​ដ៏​ស្រស់ស្អាត​។​

ក្រែ​មរលោង​លាប​បបូរមាត់ Rimmel London Stay Glossy Lipgloss in Blushing Belgraves, Swingin’ Mandarin, and Claridge’s Ruby

​ក្រែម​នេះ​ជា​វិធី​ដ៏​លឿន​បំផុត​ដើម្បី​ធ្វើឱ្យ​បបូរមាត់​របស់​អ្នក​ពេញ​ស្អាត​ជា​ង​មុន​។ ចំណុច​ដ៏​ល្អ​បំផុត​នៃ​ផលិតផល​នេះ​គឺ​វា​មិន​ស្អិត ហើយក៏​មិន​មាន​គ្រាប់​ភ្លឺ​ផ្លេក​ច្រើនពេក​ដែរ​។ ពោល​គឺ​សមល្មម​ឥតខ្ចោះ​។​

ប្រេង​បំប៉ន​ស្បែក​មុខ Physicians Formula Argan Wear Ultra-Nourishing Argan Oil Blush

​ប្រេង Argan មិន​ត្រឹមតែ​ល្អ​ចំពោះ​សក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ផ្តល់​នូវ​គុណប្រយោជន៍​លើសលុប​ដល់​ស្បែក​ផងដែរ​។ គ្មាន​អ្វី​ល្អ​ជាង​ផលិតផល​ម៉ាហ្គីយ៉េ​ដែល​ជួយ​បំប៉ន​ស្បែក​នោះ​ទេ ត្រូវ​ទេ​? ផលិតផល​នេះ​មាន​រូបមន្ត​ផ្សំ​ឡើង​ពី​ក្លិន​ផ្កា​ដ៏​ក្រអូប រីឯ​ជាតិ​ប្រេង​មាន​សភាព​ទន់​រលោង​លើ​ស្បែក​ធ្វើឱ្យ​ស្បែក​មុខ​អ្នក​មាន​អារម្មណ៍ល្អ​ស្រួលខ្លួន​។

​ផលិតផល​ថែរក្សា​ស្បែក​គល់​ក្រចក Sally Hansen 18K Gold Cuticle Eraser

​ជាមួយ​ផលិតផល​មួយ​នេះ អ្នក​មិន​ចាំបាច់​ចំណាយ​ពេល​ទៅ​ធ្វើ​ក្រចក​នៅ​សាឡ​ន​ទៀតឡើយ ដោយ​អ្នក​គ្រាន់តែ​លាប​ស៊ី​រ៉ូម​នេះ​លើ​ក្រចក​របស់​អ្នក រួច​រុញ​ស្បែក​គល់​ក្រចក​របស់​អ្នក​ទៅ​ក្រោយ​។ អ្នក​គ្រាន់តែ​ចំណាយពេល​យ៉ាង​ច្រើន​បំផុត ១០​នាទី​ប៉ុណ្ណោះ​។ ផលិតផល 18K gold នឹង​ធ្វើឱ្យ​អ្នកទទួលបាន​បទពិសោធ​ន៍​ផ្នែក​សម្ផស្ស​ក្រចក​ដ៏​ស៊ីវិល័យ​។​

Beauty

ជឿជាក់ទោះនៅក្រោមកម្ដៅ​ព្រះអាទិត្យ

​យើង​បានដឹង​រួចហើយ​ថា ព្រះអាទិត្យ​គឺជា​មូលហេតុ​ចម្បង​ដែល​ធ្វើឱ្យ​….

​យើង​បានដឹង​រួចហើយ​ថា ព្រះអាទិត្យ​គឺជា​មូលហេតុ​ចម្បង​ដែល​ធ្វើឱ្យ​ចាស់​ជាង​វ័យ ដូច្នេះ​តើ​យើង​ត្រូវធ្វើ​ដូចម្ដេច​? វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​រោគ​សើ​ស្បែក​នឹង​ប្រាប់​ឱ្យ​អ្នក​ដឹងថា ការ​លាប​ក្រែមការពារ​កម្ដៅ​ព្រះអាទិត្យ គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​មួយ​ដើម្បី​ការពារ​ប្រឆាំង​ទៅ​នឹង​កម្ដៅ​ព្រះអាទិត្យ ដោយ​មិន​បរិយាយ​ច្រើន​នោះ​ទេ ហើយ​វា​ក៏​ជា​មូលដ្ឋាន​នៃ​ការថែរក្សា​ស្បែក​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ​។

​ជារឿយៗ​អ្នកនឹង​រកឃើញ​រូបមន្ដ​ការពារ​ពី​កម្ដៅ​ព្រះអាទិត្យ​ដែល​ត្រូវ​បាន​បង្ហាញ​នូវ​ភាពខុសប្លែក​ពី​គ្នា​ដោយ​ការកំណត់​យកឈ្មោះ SPF​។ SPF ជាសំខាន់​តំណាងឱ្យ ‘​កត្ដា​ការពារ​ព្រះអាទិត្យ​’ ដែល​ជា​ការវាស់ស្ទង់​យ៉ាង​សុ​ក្រិត​ចំពោះ​ក្រែមការពារ​ស្បែក​ពី​កម្ដៅ​ព្រះអាទិត្យ​។ កម្រិត​អប្ប​បរិ​មា​មួយ​នៃ​៣០SPF​ត្រូវបាន​ផ្ដល់​យោបល់​ដោយ​វេជ្ជបណ្ឌិត​ឯកទេស​ខាង​រោគ​សើ​ស្បែក​។


​ទោះបីជា​យ៉ាងណា​ក៏ដោយ ប្រសិនបើ​អ្នក​ហែល​ទឹក​ឬ​បែកញើស អ្នក​គួរតែ​លាប​សារ​ឡើង​វិញ​ឱ្យ​បាន​ញឹកញាប់​រៀង​រាល់​ពីរ​ម៉ោង​ម្ដង​ដើម្បី​ការពារ​ពី​កម្ដៅ​ព្រះអាទិត្យ​។ នេះ​គឺជា​រូបមន្ដ​ដ៏​មាន​ប្រសិទ្ធភាព​ជួយ​រារាំង​កាំរស្មី UVB និង UVA ដែល​ជា​បុព្វហេតុ​ចម្បង​ធ្វើឱ្យ​រលាក​ស្បែក ធ្វើឱ្យ​ស្បែក​ជ្រីវជ្រួញ និង​ធ្វើឱ្យ​ស្បែក​ឆាប់​ចាស់​។

​ការប្រើ​ក្រែមការពារ​កម្ដៅ​ព្រះអាទិត្យ​ក្នុង​បរិមាណ​ដ៏​ត្រឹមត្រូវ គឺជា​រឿង​សំខាន់​។ ការប៉ាន់ប្រមាណ​ឱ្យបាន​សមល្មម​គឺ​ថា អ្នក​ត្រូវការ​តែ​បន្ដិច​ប៉ុណ្ណោះ​គឺ​ប្រហែលជា​មួយ​ភាគ​បួន​ដើម្បី​លាប​ផ្ទៃមុខ​របស់​អ្នក​។ សូម​កុំ​ទាន់​អាល​ចេញ​ទៅណា ក្រោយ​ពី​លាប​ក្រែមការពារ​កម្ដៅ​ព្រះអាទិត្យ​រួច ដោយ​រង់ចាំ​រយៈពេល​យ៉ាងហោចណាស់​២០​នាទី​ដើម្បី​ឱ្យ​ក្រែ​មនោះ​ជ្រាប​ចូលទៅក្នុង​ស្បែក​។ ចូរ​ផាត់មុខ​ពីលើ​ក្រែមការពារ​កម្ដៅ​ព្រះអាទិត្យ​ជា​លើក​ចុងក្រោយ​៕

Continue Reading

Beauty

ម៉ូដ​ក្រចក​ថ្មី​បង្កប់​ស្តា​យល៍​ចាស់

ម៉ូដ​ក្រចក​ស្តា​យល៍​បារាំង​

ម៉ូដ​ក្រចក​ស្តា​យល៍​បារាំង​
ម៉ូដ​ក្រចក​ថ្មី​បង្កប់​ស្តា​យល៍​ចាស់​


​តាមរយៈ​ការច្នៃ​ម៉ូដ​ថ្មី និង​ភាពទាន់សម័យ ម៉ូដ​ក្រចក​បារាំង​ពណ៌​សាច់​លាយ​ពណ៌​ស​នេះ​អាចនិយាយបាន​ថា​មិនមែន​ត្រលប់​មក​វិញ​នោះ​ទេ តែ​ជា​ការលេង​ស្តា​យល៍​បែប​ថ្មី​ពោរពេញ​ដោយ​ម៉ូដ​ថ្មីៗ​ច្រើន​រាប់មិនអស់​។


​ម៉ូដ​ក្រចក​ស្តា​យល៍​បារាំង​បច្ចុប្បន្ន​នេះ​គឺ​មាន​សិល្បៈ​ផ្ទាល់ខ្លួន​ពោរពេញ​ដោយ​ពណ៌​លេចៗ ពណ៌​លោហៈ ផ្ទៃ​រូប​ច្បាស់ៗ និង​ស្រមោល​រំលេច​រូប​។ ក្រចក​ម៉ូដ​នេះ​ពុំ​មាន​គោល​គ្រឹះ​ជាក់លាក់​ឡើយ​។ ម៉ូដ​ខាងចុង​ក្រចក​គឺ​ស័ក្តិសម​ជា​មួយ​ក្រចក​ដែល​មាន​រាង​ពង​ក្រពើ ឬ​មូល តែ​ក៏​មិនមែន​បានន័យថា​ក្រចក​រាង​ជ្រុង​លេង​ម៉ូដ​នេះ​មិន​ស្រស់​ស្អាត​ឡើយ​។ អ្នក​អាច​លេង​ម៉ូដ​ចុង​ក្រចក​ខិត​ទៅ​ចំហៀង​ទ្រេត​ទៅ​ម្ខាង​ដើម្បី​ឱ្យ​មើល​ទៅ​ស៊ីគ្នា​នឹង​រាង​ក្រចក​របស់​អ្នក​។​


​ចូរ​គូរ​ខ្សែបន្ទាត់​ជុំវិញ​តាម​គែម​ក្រចក​ទាំងមូល​ព័ទ្ធ​ពី​ចុង​ក្រចក​ទៅ​ដល់​គល់​ក្រចក​ដើម្បី​ឱ្យ​មើល​ទៅ​មាន​ក្រាហ្វិក​ប្លែក​ភ្នែក​។ ចូរ​លេង​ពណ៌​ផ្ទុយ​គ្នា​ដើម្បី​ឱ្យ​ស្តា​យល៍​នេះ​កាន់តែ​ស្រស់ស្អាត​។​

NEW YORK, NY – SEPTEMBER 07: A model backstage at Michelle Helene Presentation September 2016 during New York Fashion Week at Pier 59 Studios on September 7, 2016 in New York City. (Photo by Victor VIRGILE/Gamma-Rapho via Getty Images)

​ដើម្បី​ឱ្យ​មើល​ទៅ​មាន​ពណ៌​ទាក់​ភ្នែក អ្នក​អាច​ប្រើប្រាស់​ជក់​លាប​ក្រចក​ដើម្បី​គូរ​ខ្សែបន្ទាត់​នៅ​ចុង​ក្រចក​។ គូរ​ខ្សែបន្ទាត់​ជាមួយ​ជក់​ស្ងួត​ដើម្បី​វាយ​ពណ៌​ឱ្យ​ចូល​គ្នា​ជាមួយ​ចុង​ក្រចក​។ ទុក​ឱ្យ​ស្ងួត​រយៈពេល ៥ នាទី​មុន​ពេល​លាបថ្នាំ​ក្រចក​មួយ​ស្រទាប់​ទៀត​។


​ជា​យូរ​មក​ហើយ​ម៉ូដ​ក្រចក​ស្តា​យល៍​បារាំង​គឺ​តែងតែ និង​នៅ​តែ​បន្ត​បំផុសគំនិត​សិល្បៈ និង​មូលដ្ឋានគ្រឹះ​នៃ​ម៉ូដ​ក្រចក​៕

Continue Reading

Beauty

រោមចិញ្ចើម​ដ៏​ទាក់ទាញ​

តើ​អ្នក​បាន​ដក​រោមចិញ្ចើម​អស់​ច្រើន​ជ្រុល​មែន​ទេ​? កុំ​ព្រួយបារម្ភ

តើ​អ្នក​បាន​ដក​រោមចិញ្ចើម​អស់​ច្រើន​ជ្រុល​មែន​ទេ​? កុំ​ព្រួយបារម្ភ ដំណោះស្រាយ​នៅ​ទីនេះ​។ វិធីសាស្ត្រ​ងាយៗ​ទាំង ៤ ពិតជា​អាច​ជួយ​ដល់​អ្នក​បាន​៖

១ ឱ្យ​ដុះ​តាម​ដំណើរ
​រង់ចាំ​រយៈពេល​ពី ៣ ទៅ ៤ សប្ដាហ៍​ដើម្បីឱ្យ​រោមចិញ្ចើម​របស់​អ្នក​ដុះ​មកវិញ​។ កុំ​ទាន់​ដក​ថែម​ទៀត​ទោះបីជា​អ្នក​ឃើញ​រោមចិញ្ចើម​ខ្លះ​វែង​ជាង​គេ​ក៏ដោយ​។ លា​បជែល​បន្តិច​ពី​លើ​វា​ដើម្បី​ឱ្យ​មើល​ទៅ​មាន​របៀបរៀបរយ បើទោះបីជា​វា​មិន​ស្មើគ្នា​ស្អាត​ក៏ដោយ​។​


២ ស្វែងរក​ជំនួយ​
​លាប​សេរ៉ូម​ដែល​ជួយ​បណ្ដុះ​រោមចិញ្ចើម​មុនពេល​ចូល​គេង​ដើម្បី​ពន្លឿន​ការដុះរប​ស់វា​។ ការព្យាបាល​តាម​បែប Ayurveda បានបញ្ជាក់​ថា​ប្រេង castor ពិតជា​ជួយ​បណ្ដុះ​រោមចិញ្ចើម​ឱ្យ​វែង​បាន​យ៉ាង​ឆាប់រហ័ស​។​

៣ រាង​ចិញ្ចើម​ដែល​ស័ក្ដិសម​ឥតខ្ចោះ​
​រាង​ចិញ្ចើម​ដែល​ស័ក្ដិសម​នឹង​ផ្ទៃ​មុខជា​អ្វី​ដែល​វេជ្ជបណ្ឌិត​ផ្នែក​សម្រស់​ទទួល​បាន​ការ​ស្នើសុំ​ជាច្រើន​។ ផ្ទៃមុខ​ដែលមាន​ថ្គាមខ្លា​ស័ក្ដិសម​បំផុត​ជាមួយនឹង​រាង​ចិញ្ចើម​រាង​កោង ខណៈ​ដែល​ផ្ទៃមុខ​រាង​វែង​ស័ក្ដិសម​នឹង​ចិញ្ចើម​ត្រង់​ស្មើ​។ រោមចិញ្ចើម​គួរតែ​ខ្ពស់​ជាង​គេ​ត្រង់​ឆ្អឹង​ចិញ្ចើម​ដែល​លយ​ចេញ​ខ្ពស់​ជាងគេ​។ យក​រាង​តាម​ឆ្អឹង​ចិញ្ចើម​ដើម្បី​ទទួលបាន​រាង​ចិញ្ចើម​បែប​ធម្មជាតិ​។​


៤ កែច្នៃ​បន្តិច​ឱ្យ​កាន់តែ​ស្រស់ស្អាត​
​ដើម្បី​ឱ្យ​រោមចិញ្ចើម​របស់​អ្នក​មើល​ទៅ​ពេញលេញ​ល្អ ចូរ​អ្នក​ប្រើ​ខ្មៅ​ដៃគូ​ស​ចិញ្ចើម ឬ​ជែល​ដើម្បី​បំពេញ​ត្រង់​កន្លែង​ដែល​មិនសូវមាន​រោម​ចិញ្ចើម​។ ជ្រើសរើស​ពណ៌​ខ្មៅ​ដៃគូ​ស​ចិញ្ចើម​ដែល​មាន​ពណ៌​ស្រាល​ជាង​ពណ៌​នៃ​រោមចិញ្ចើម​ធម្មជាតិ​របស់​អ្នក​ពីរដង​៕


Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.