Connect with us

Health & Fitness

បង្អែម Pavlova ផ្សំ​ជាមួយ Summer Berries

គ្រឿងផ្សំ​៖

គ្រឿងផ្សំ​៖

​ស៊ុត​យក​ផ្នែក​ពណ៌​ស ​ ៤​គ្រាប់​
​ស្ករស ​ ​ ​ ​ ​១ ១/៤ ពែ​ង​ ​ ​ ​
​ទឹក​ក្លិន​វ៉ា​នី​ឡា ​ ​ ​ ​១​ស្លាបព្រា​កាហ្វេ
​ទឹក​ក្រូចឆ្មារ ​ ​ ​ ​១​ស្លាបព្រា​កាហ្វេ​

​ម្សៅ​ពោត ​ ​ ​ ​២​ស្លាបព្រា​កាហ្វេ​
​ក្រែម​ខា​ប់​ ​ ​ ​ ​កន្លះ​លីត្រ
​ផ្លែ​ឃី​វី​ដែល​ពុះ និង​ចិត​សំបក​ហើយ ​៦​ផ្លែ​

​របៀប​ធ្វើ​

​កម្តៅ​ឡ​ទុក​មុន​ក្នុង​កំរិត ១៥០​ដឺ​ក្រេ​។
​តំរៀប​ក្រដាស់​ទ្រាប់​នំ​នៅលើ​ថាស​ដុត​នំ​អោយបាន​ស្អាត​។ គូស​រង្វង់​ទំហំ​ប្រហែល​៩​អ៊ី​ញ​នៅលើ​ក្រដាស់​ដុត​នំ​នោះ​។ យក​ស៊ុត​មក​វាយ​ក្រឡុក​នៅក្នុង​ចាន​ក្រ​លោម​ធំ​ល្មម​មួយ​រហូត​ដល់​សព្វ​ល្អ តែ​មិន​ត្រូវ​សព្វ​ពេក​ទេ​។ រោយ​ស្ករស​ម្តង​បន្តិច យ៉ាងហោច​ណាស់​ក្នុង​ម្តង ១​ស្លា​ព្រា​កាហ្វេ វាយ​ក្រឡុក​បន្ត​រាល់ពេល​ដែល​អ្នក​រោយ​គ្រោង​បន្ថែម​។ បន្ទាប់ពី​ដាក់​គ្រប់​គ្រឿង​ហើយ ត្រូវ​វាយ អោយ​ខាប់ ហើយ​ភ្លឹរលោង​។ បន្ទាប់មក​យក​ទឹក​ក្លិន​វ៉ា​នី​ឡា ទឹក​ក្រូចឆ្មារ និង​ម្សៅពោត មក​ដាក់​លាយ​ចូលគ្នា​រួច​ចូក​ត្រលប់​ថ្ម​មៗ​។

​យក​ស្លាបព្រា​ដួស​គ្រឿង​ដែល​លាយ​ហើយ​ដាក់​នៅក្នុង​រង្វង់​លើ​ក្រ​ដាល់​ទ្រាប់​នំ​។ ចាប់​ពី​ផ្នែក​
​កណ្តាល ចំអិន​ក្នុង​ឡ​រយៈពេល​១​ម៉ោង បន្ទាប់​ទុកអោយ​ត្រជាក់​នៅលើ​ទំរ​ដុត​នំ​។

​នៅក្នុង​ចានចង្កឹះ​យកក្រែ​មខាប់​មក​វាយ​អោយ​ឡើង រួច​ទុក​មួយ​អន្លើ ។ ដក​ក្រដាស​ក្រដាស​ដិត​នំ​ចេញ រួច​ដាក់​បង្អែម meringue នៅលើ​ចាន​រាបស្មើ​ល្អ​មួយ​។ ចាក់ក្រែម​ដែល​យើង​ធ្វើ​រួច​នោះ​ពីលើ​បង្អែម meringue ហើយ​រចនា​ពី​លើ​ជាមួយ​ចំនិត​នៃ​ផ្លែ​ឃី​វី​ជា​ការ​ស្រេច់​។​

Copyright © 2018 Ladies Magazine Cambodia.