Uncategorized
បង្កើតអារម្មណ៍ស្រឡាញ់នៅក្នុងផ្ទះ
ចូរបន្ថែមក្តីស្រឡាញ់ឱ្យបានច្រើនក្នុងជីវិតរបស់អ្នក។ មនុស្សគ្រប់គ្នាគឺសុទ្ធតែចូលចិត្តក្តីស្រឡាញ់ យើងខ្ញុំមានវិធីខ្លះៗដើម្បីបង្កើត

ចូរបន្ថែមក្តីស្រឡាញ់ឱ្យបានច្រើនក្នុងជីវិតរបស់អ្នក។ មនុស្សគ្រប់គ្នាគឺសុទ្ធតែចូលចិត្តក្តីស្រឡាញ់ យើងខ្ញុំមានវិធីខ្លះៗដើម្បីបង្កើតអារម្មណ៍ស្រឡាញ់ក្នុងជីវិតរបស់អ្នក មិនថាអ្នកចង់បានដៃគូជីវិត ចង់បង្កើតអារម្មណ៍ផ្អែមល្ហែមក្នុងបន្ទប់គេង បង្កើតភាពជឿជាក់លើខ្លួនឯង ឬក៏ចង់កសាងក្រុមគ្រួសារមួយដោយខ្លួនឯងឡើយ។
ពណ៌ក្រហម
ពណ៌ក្រហមគឺតំណាងឱ្យអារម្មណ៍ជ្រាលជ្រៅ សេចក្តីស្រឡាញ់ និងថាមពល។ ពណ៌ក្រហមគឺជាពណ៌ប្រកបដោយភាពស្វាហាប់ និងជាពណ៌គួរឱ្យទាក់ទាញ។ ចូរដាក់ត្បូង ឬគ្រឿងអលង្ការពណ៌ក្រហមនៅក្បែរខ្លួនអ្នកដើម្បីទទួលបាននូវអារម្មណ៍លើកទឹកចិត្ត និងភាពជឿជាក់លើខ្លួនឯង។
ព្រះនាង Quan Yin
ព្រះនាង Quan Yin គឺជាទេពធីតាតំណាងឱ្យការប្រោសប្រណី និងមេត្តាធម៌។ ពេលដែលដាក់រូបទ្រង់នៅក្នុងគេហដ្ឋាននឹងជួយកម្ចាត់នូវរឿងអវិជ្ជមានទាំងឡាយចេញពីគេហដ្ឋានរបស់លោកអ្នក។ ទ្រង់នឹងការពារស្ត្រី កុមារ និងនាំមកនូវក្តីស្រឡាញ់ក្នុងក្រុមគ្រួសាររបស់អ្នក។ ព្រះ Quan Yin ក៏ជាទេពធីតាតំណាងឱ្យភាពសាយកូនចៅផងដែរ។
រូបហង្ស និងនាគ
រូបនាគ និងហង្សពេលដាក់ផ្គួបចូលគ្នាបង្កើតបានជានិមិត្តសញ្ញាយិនយ៉ាង (Yin & Yang)។ រូបហង្សគឺតំណាងឱ្យនិមិត្តសញ្ញាយិនដែលជានិមិត្តរូបនៃសម្រស់ និងភាពសមសួន។ រូបនាគគឺតំណាងឱ្យនិមិត្តសញ្ញាយ៉ាងដែលជានិមិត្តរូបនៃអានុភាពបុរស និងការបង្កើតកូនចៅ។ រូបទាំងពីរនេះផ្សំចូលគ្នាបង្កើតបានជាអាពាហ៍ពិពាហ៍ដ៏ល្អឥតខ្ចោះប្រកបដោយតុល្យភាពនៃក្តីស្រឡាញ់ ទទួលបានភាពចម្រុងចម្រើន និងមានកូនចៅច្រើន។
រូបក្ងោក
គ្រាន់តែមើលរូបរាងខាងក្រៅនៃសត្វក្ងោក ក៏អាចឱ្យយើងទាយបានថាក្ងោកគឺតំណាងឱ្យសម្រស់ស្រស់ប្លែកពីគេ។ ពណ៌ភ្លឺផ្លេកពេលដែលសត្វក្ងោកបើកកន្ទុយមើលទៅស្រស់ស្អាតគួរឱ្យចាប់ចិត្តមែនទែន។ រូបក្ងោកតំណាងឱ្យក្តីស្រឡាញ់ និងភាពទាក់ទាញ។ ជាទូទៅរូបសត្វក្ងោកត្រូវបានគេប្រើប្រាស់ដើម្បីនាំមកនូវក្តីស្រឡាញ់ដល់អ្នកដែលនៅលីវទាំងឡាយដែលមានបំណងចង់ស្វែងរកដៃគូមករួមជីវីត។
រូបមាន់គក
តើអ្នក និងដៃគូរបស់អ្នករវល់ខ្លាំងរកពេលរួមស្នេហានឹងគ្នាមិនបានឬ? ឬមួយក៏ដៃគូអ្នកមិនស្មោះត្រង់នឹងអ្នក? រូបសត្វមាន់គកនឹងជួយកុំឱ្យមានភាពផិតក្បត់នៅក្នុងសម្ព័ន្ធភាព។ ដាក់រូបមាន់គកនៅក្បែរទ្វារដើម្បីធ្វើឱ្យជីវិតអាពាហ៍ពិពាហ៍របស់អ្នកវិលត្រលប់មករកសភាពដើមវិញ។
រូបចាបគូស្នេហ៍
ដាក់រូបចាបមួយគូនៅលើគ្រែគេងដើម្បីនាំមកនូវអារម្មណ៍ស្រឡាញ់ល្អៗ។ ចាបគូស្នេហ៍ជួយឱ្យសម្ព័ន្ធភាពស្នេហាមានភាពប្រសើរឡើងតាមរយៈការបង្កើតភាពទាក់ទាញ និងពង្រឹងទំនាក់ទំនងរវាងអ្នកនិងគូស្នេហ៍ឱ្យកាន់តែរឹងមាំជាងមុន។
រូបទេវតាពោះកំប៉ោងសើច
រូបទេវតាពោះកំប៉ោងសើចគឺតំណាងឱ្យសុភមង្គល សេចក្តីស្រឡាញ់ ទ្រព្យសម្បត្តិ និងអំពើល្អ។ ប្រសិនបើអ្នកយកដៃទៅស្ទាបអង្អែលពោះរបស់ទេវតាពោះកំប៉ោងនោះអ្នកនឹងទទួលបានទ្រព្យសម្បត្តិ និងសំណាងល្អ។ ពេលដែលកើតទុក្ខមិនសប្បាយចិត្ត អ្នកអាចទៅស្ទាបពោះរបស់ទ្រង់ដើម្បីទទួលបានភាពរីករាយក្នុងជីវិត៕
Uncategorized
កូនសម្លាញ់ ម៉ាក់ធ្វើវាដើម្បីកូន
ចងចាំដំណាក់កាលដំបូងដ៏សំខាន់ជាមួយនឹងពិធីជប់លៀងដែលកូនអ្នកមិនអាចនឹង

ចងចាំដំណាក់កាលដំបូងដ៏សំខាន់ជាមួយនឹងពិធីជប់លៀងដែលកូនអ្នកមិនអាចនឹងបំភ្លេចបាន។ បង្កើតកម្មវិធីជូនអំណោយដល់ទារកក្នុងផ្ទៃដ៏ល្អឥតខ្ចោះសម្រាប់កូន!
កំណត់គោលគំនិតនៃកម្មវិធី
កូនក្មេងមិនចង់បានអ្វីក្រៅពីភាពរីករាយឡើយដូច្នេះអ្នកត្រូវតែប្រាកដថាគោលគំនិតនៃកម្មវិធីនោះចង់និយាយអំពីអ្វី។ កម្មវិធីរីករាយគឺពិតជាអស្ចារ្យណាស់ ហើយវានឹងកាន់តែអស្ចារ្យថែមទៀតតាមរយៈការស្រមើស្រមៃរបស់អ្នក។ ក្មេងៗទាំងអស់ (រួមនឹងឪពុកម្ដាយ) នៅក្នុងផ្ទះនឹងទទួលបានភាពរីករាយកាន់តែងាយស្រួលជាងមុន។
អ្នកត្រូវបានអញ្ជើញទៅចូលរួម!
កំណត់គោលគំនិតនៃកម្មវិធីឱ្យបានត្រឹមត្រូវទាំងការរៀបចំ និងការអញ្ជើញភ្ញៀវឱ្យទៅចូលរួម។ អ្នកត្រូវធ្វើយ៉ាងណាឱ្យភ្ញៀវដឹងថាតើពួកគេនឹងចូលរួមក្នុងកម្មវិធីអ្វី។ បង្ហាញព័ត៌មានឱ្យបានច្បាស់ដូចជាទីតាំង កាលបរិច្ឆេទ និងពេលវេលាឱ្យបានត្រឹមត្រូវ។
វាជាការរៀបចំ
អ្នកអាចរៀបចំតុបតែងកម្មវិធីរបស់អ្នកឱ្យមើលទៅអស្ចារ្យ ឬតុបតែងតាមបែបសាមញ្ញដោយពឹងផ្អែកទៅលើថវិការបស់អ្នក។ ពិបាកសម្រេចចិត្តខ្លាំងណាស់មែនទេ? សាកល្បងជ្រើសរើសពណ៌ស្រស់ឆើតដែលបង្ហាញប្រាប់ពីភេទរបស់កូន។ អ្នកត្រូវតែរៀបចំឱ្យបានស្អាតតាមដែលអាចធ្វើបាន។
It’s A Setup
ត្រៀមឱ្យបានច្រើន
អស់កៅអីឱ្យភ្ញៀវអង្គុយមែនទេ? ដាក់ខ្នើយបួនជ្រុង និងកៅអីពូកតូចៗទុកឱ្យភ្ញៀវអង្គុយ។ រៀបចំយ៉ាងណាឱ្យមានផាសុកភាព និងទុកដាក់ពួកវាឱ្យមានរបៀបរៀបរយ។ ឥឡូវនេះអ្នកគ្រប់គ្នាសុទ្ធតែមានកន្លែងអង្គុយរៀងខ្លួន។
ស្វែងរកជំនួយ
ការរៀបចំកម្មវិធីជប់លៀងឱ្យបានស្អាតគឺពិតជាសេចក្ដីសុខដ៏ធំធេង។ តុបតែងនៅ កន្លែងប្រារព្វពិធីដោយខ្លួនអ្នក ទាំងបំពង់បឺត កន្សែងដៃ និងប្រអប់ឈើគូស។ អ្វីដែលអ្នកត្រូវការគឺត្រាអក្សរ ប៊ិកពណ៌ចម្រុះ និងវីអូឡា!
អាណាចក្រស្ករគ្រាប់
គ្មានកម្មវិធីជូនអំណោយដល់ទារកណាដែលពេញលេញដោយគ្មានស្ករគ្រាប់ឡើយ។ ជ្រើសរើសស្ករគ្រាប់ដែលមានពណ៌ស្រស់ឆើតដើម្បីឱ្យមើលទៅកាន់តែមានភាពទាក់ទាញ។
រៀបចំនៅផ្នែកកណ្ដាលនៃកម្មវិធី
អ្នកភ្លេចថាត្រូវរៀបចំអំណោយនៅផ្នែកកណ្ដាលនៃកម្មវិធីទាំងមូលមែនទេ? អ្នកគួរតែរៀបចំអំណោយដែលអ្នកទទួលបាននៅចំកណ្ដាលបន្ទប់ដើម្បីឱ្យមើលទៅកាន់តែមានរបៀបរៀបរយ។ ធ្វើបែបនេះអាចអនុញ្ញាតភ្ញៀវដែលយកអំណោយមក ដឹងថាតើពួកគេត្រូវទុកអំណោយនៅកន្លែងណាទើបសមរម្យ។
ការញ៉ាំ ការផឹក សេចក្ដីស្រលាញ់
ជម្រើសអាហារជាអ្វីដែលអ្នកត្រូវគិតគូរឱ្យបានល្អិតល្អន់ ព្រោះថាភ្ញៀវដែលចូលរួមខ្លះអាចកំពុងតមអាហារ។ អ្នកត្រូវតែរៀបចំអាហារជាលក្ខណៈតូចៗល្មមដើម្បីឱ្យភ្ញៀវងាយស្រួលក្នុងការទទួលទាន។ ភេសជ្ជៈក៏ដូចគ្នាដែរ គួរតែមានភេសជ្ជៈលាយខ្លះ (គិតអំពីកម្រិតជាតិអាល់កុល) និងភេសជ្ជៈដែលមិនលាយខ្លះ។
គួរមានការលេងល្បែងកម្សាន្តខ្លះ
កម្មវិធីជប់លៀងដែលសប្បាយរីករាយគួរតែមានល្បែងកម្សាន្តខ្លះទើបជាការប្រសើរ។ រៀបចំល្បែងកម្សាន្តឱ្យមានលក្ខណៈងាយស្រួលសម្រាប់ភ្ញៀវចូលរួមលេងសប្បាយ។ កុំភ័យខ្លាចក្នុងការបង្កើតល្បែងកម្សាន្តច្រើន ល្គឹកណាតែភ្ញៀវរីករាយនឹងល្បែងកម្សាន្តទាំងអស់នោះ៕

Birthday Party
Relationships
ម្ដាយ និងមិត្តភ័ក្ដិ- រក្សាតុល្យភាពនៃតួនាទី
ដឹងថាអ្នកឈរនៅខាងពួកគេ និងចង់ចំណាយពេលវេលារីករាយក្នុងនាមជាម្ដាយអ្នកពិតជាបានដើរតួនាទីជាច្រើនក្នុងរយៈពេល

ដឹងថាអ្នកឈរនៅខាងពួកគេ និងចង់ចំណាយពេលវេលារីករាយក្នុងនាមជាម្ដាយអ្នកពិតជាបានដើរតួនាទីជាច្រើនក្នុងរយៈពេលមួយថ្ងៃដែលពេលនីមួយៗអ្នកបានដើរតួជាមនុស្សផ្សេងៗពីគ្នា។ អ្នកអនុវត្តច្បាប់វិន័យ គ្រូបង្វឹក ចុងភៅ អ្នកបើកបរ មនុស្សល្អ មនុស្សអាក្រក់ និងមិត្តភ័ក្ដិជាដើម។ ប៉ុន្តែថាតើអ្នកបែងចែកក្នុងការដើរតួជាមិត្តភ័ក្ដិ និងម្ដាយបានយ៉ាងដូចម្ដេចដើម្បីឱ្យកូនរបស់អ្នកជាមួយពួកគេ ប៉ុន្តែអ្នកក៏ត្រូវតែបង្ហាញផ្លូវដែលត្រូវនៅពេលដែលពួកគេប្រព្រឹត្តនូវកំហុសឆ្គងផ្សេងៗ។
នៅពេលដែលកូនរបស់អ្នកនៅក្មេង ការបង្កបរិយាកាសរីករាយជាមួយគ្នា និងការប្រៀនប្រដៅគឺមិនមានអ្វីដែលលំបាកប៉ុន្មានឡើយ ប៉ុន្តែនៅពេលដែលពួកគេធំដឹងក្ដីអ្វីៗហាក់មានភាពលំបាកទៅៗ។ មានពេលខ្លះឪពុកម្ដាយត្រូវដើរតួជាគំរូល្អដល់កូន មិនមែនចេះតែបង្ហាញមនោសញ្ចេតនាតែមួយមុខនោះទេ។

Teenage daughter looking messages in a smartphone and ignoring her furious mother. Bad family communication concept by new technologies
កូនរបស់អ្នកមិនគួរត្រូវបានប្រាប់រឿងអាថ៌កំបាំងទាំងអស់ឡើយ
វាជាអន្ទាក់ដែលអ្នកជាម្ដាយតែងតែជួបប្រទះ ប៉ុន្តែនៅពេលដែលអ្នកតែងតែប្រាប់រឿងរ៉ាវអាថ៌កំបាំងទៅកាន់កូនរបស់អ្នក អ្នកប្រាកដជាក្លាយខ្លួនជាអ្នកជួយសម្រេចចិត្តឱ្យគ្នាទៅវិញទៅមក។ ការពិតនោះគឺថាអ្នក និងកូនរបស់អ្នកមិនមែនជាអ្នកជួយសម្រេចចិត្តឱ្យគ្នាទៅវិញទៅមក។ កូនរបស់អ្នកអាចត្រឹមប្រាប់អ្នកពីគំនិតរបស់ពួកគេ។ ពួកគេអាចប្រាប់អ្នកអំពីអ្វីដែលពួកគេចូលចិត្ត និងមិនចូលចិត្ត។ ប៉ុន្តែចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវ ជាពិសេសការសម្រេចចិត្តដ៏សំខាន់បំផុត អ្នកជាមាតាបិតានៅតែជាអ្នកសម្រេចចិត្តដដែល។ កូនៗត្រូវតែយល់ថាគ្រួសារនៅតែឈរនៅខាងអ្នកប៉ុន្តែអ្នកត្រូវរៀនសម្រេចចិត្តដោយខ្លួនឯង។
ប្រតិបត្តិខ្លួនលើសពីព្រំដែនកំណត់
នឹងមានពេលវេលាមួយសម្រាប់ឪពុកម្ដាយគ្រប់រូបនៅពេលដែលពួកគេដឹងថាកូនរបស់ពួកគេយល់ព្រមធ្វើអ្វីមួយ ពួកគេបានផ្លាស់ប្ដូរពីក្មេងដែលញញឹមញញែម ទៅកាន់ក្មេងដែលមុខក្រញូវទៅវិញ។ វាជាពេលវេលាដ៏ធម្មតាមួយក្នុងដំណាក់កាលចម្រើនវ័យរបស់យុវវ័យដែលពួកគេចង់សាកល្បងរបស់ថ្មីៗ និងចង់ក្លាយជាក្មេងដែលឯករាជ្យ ព្រមទាំងទទួលយកហានិភ័យទាំងឡាយដែលពួកគេអាចនឹងជួបប្រទះ។ ក្នុងនាមជាឪពុកម្ដាយ វាអាចលំបាកសម្រាប់អ្នក យើងពិតជាមិនចង់បណ្ដែតបណ្ដោយតាមពួកគេឡើយ ព្រោះយើងដឹងថាគ្រោះថ្នាក់អាចនឹងកើតមានឡើងគ្រប់ពេល រួមទាំងកំហុសឆ្គងដែលពួកគេអាចនឹងប្រព្រឹត្ត។ពួកគេអាចក្លាយជាក្មេងដែលលាក់ទុកនូវអាថ៌កំបាំងជាច្រើន ថែមទាំងអាចបង្កឱ្យមានជម្លោះក្នុងផ្ទះផងដែរ។

Mother embracing and soothes depressed teen daughter by problems
ប្រតិបត្តិខ្លួនជាម្ដាយដ៏ល្អ
អ្នកម្ដាយជាច្រើនរូបតែងប៉ងប្រាថ្នាក្លាយខ្លួនជាម្ដាយដ៏ល្អបំផុត ជាម្ដាយម្នាក់ដែលក្មេងៗ និងកូនរបស់អ្នកអាចស្និទ្ធស្នាលជាមួយ។ យើងទាំងអស់គ្នាសុទ្ធតែធ្លាប់បានមើលឃើញការប្រតិបត្តិនេះនៅក្នុងរឿងហូលីវូដ។ យើងធ្លាប់បានមើលឃើញការសម្ដែងជាតួអង្គម្ដាយដែលល្អ និងមិនសូវល្អ ម្ដាយដែលល្អដឹងគ្រប់រឿងរ៉ាវដែលបានកើតឡើងចំពោះកូនរបស់ខ្លួនដែលអ្នកដទៃទៀតមិនបានដឹងទាល់តែសោះ។ ជីវិតពិតមិនដូចក្នុងរឿងហូលីវូដឡើយ ហើយបើទោះជាអ្នកចង់ស្និទ្ធស្នាលខ្លាំងជាមួយកូនរបស់អ្នកក៏ដោយ ការដែលប្រតិបត្តិខ្លួនជាម្ដាយដ៏ល្អម្នាក់គឺពិតជាលំបាកខ្លាំងណាស់។

Closeup on sad teen daughter crying by problems in the shoulder of her mother. Mother embracing and consoling daughter.
ភាពត្រឹមត្រូវមិនលំអៀង
ភាពត្រឹមត្រូវមិនលំអៀងដែលអ្នកចង់ទទួលបានគឺជាទំនាក់ទំនងមួយដែលកូនរបស់អ្នកមានអារម្មណ៍ថាមានផាសុកភាពក្នុងការចែករំលែកបញ្ហាដែលពួកគេជួបប្រទះជាមួយអ្នកមិនថាពេលណាក៏ដោយ ប៉ុន្តែបញ្ហានៅត្រង់ថានៅពេលដែលពួកគេត្រូវការអ្នកតើអ្នកនៅជិតពួកគេដែរឬយ៉ាងណា។ វិន័យ និងតម្លៃក្នុងក្រុមគ្រួសារជាអ្វីដែលអ្នកត្រូវតែប្រកាន់ខ្ជាប់ឱ្យបាន។ គេតែងនិយាយថា កំឡុងពេលនៃការលូតលាស់របស់យុវវ័យជាពេលដែលពួកគេត្រូវសិក្សាអំពីអ្វីៗដែលថ្មី និងជាពេលដែលពួកគេងាយនឹងបង្កើតកំហុសឆ្គង ក៏ដូចជាពេលដែលពួកគេត្រូវរៀនពីវាទាំងអស់ផងដែរ។ អនុញាតិឱ្យកូនរបស់អ្នកប្រតិបត្តិតាមអ្វីដែលពួកគេចង់ បើទោះជាមានកំហុសឆ្គងតិចតួចក៏មិនជាបញ្ហាអ្វីឡើយ ហើយនៅពេលដែលមានបញ្ហាកើតឡើង អ្នកត្រូវតែឈរនៅខាងពួកគេ និងផ្ដល់ដំបូន្មានល្អៗជាដើម។

Happy smiling woman with car key in car. Driving
ពេលវេលាដ៏ពិសេស
មិនថាអ្នកមមាញឹកប៉ុណ្ណាឡើយ អ្នកត្រូវតែចំណាយពេលវេលាខ្លះជាមួយនឹងកូនរបស់អ្នកដោយធ្វើអ្វីៗរួមគ្នាដែលអ្នកទាំងពីរចូលចិត្ត។ វាពិតជាសាមញ្ញខ្លាំងណាស់ ដូចជាការទៅទទួលទានកាហ្វេ ឬទៅមើលកុនជាមួយគ្នាជាដើម។ បើទោះបីជាពួកគេចង់ក្លាយជាមនុស្សឯករាជ្យក៏ពិតមែន ប៉ុន្តែពួកគេនៅក្មេងខ្លាំងណាស់ ហើយពួកគេចង់បានការយកចិត្តទុកដាក់ពីអ្នក និងពេលវេលាដ៏មានតម្លៃជាមួយអ្នកផងដែរ។ មិនយូរប៉ុន្មានឡើយពួកគេនឹងធំចម្រើនវ័យ ហើយពួកគេនឹងរស់នៅដោយខ្លួនឯងដោយមិនពឹងពាក់អ្នកជាម្ដាយទៀតឡើយ។ ទម្លាប់បែបនេះអ្នកក៏អាចអនុវត្តជាមួយពួកគេរហូតពួកគេធំដឹងក្ដីបានផងដែរ។

Teenager problems – Mother comforts her troubled teenage daughter
ភាពល្បីល្បាញនៃរឿង Gilmore Girls
អ្នកប្រាកដជាធ្លាប់បានទស្សនារឿង Gilmore Girls ហើយអ្នក និងកូនរបស់អ្នកពិតជាមានទំនាក់ទំនងដូចក្នុងរឿងណាស់មែនទេ? វាពិតជាអស្ចារ្យ និងសំណាងខ្លាំងណាស់ Lorelei ល្អជាងនាង Chris Kardashian ប៉ុន្តែអ្នកនៅតែចង់ឱ្យកូនរបស់អ្នកនូវគម្លាតខ្លះដែលពួកគេត្រូវការដើម្បីស្វែងយល់ពីកំហុសឆ្គងដែលពួកគេអាចនឹងប្រព្រឹត្ត មិនថាតែវាតូច ឬធំប៉ុណ្ណានោះទេ។
ប្រតិបត្តិប្រកបដោយតុល្យភាពមានន័យថា៖
ផ្ដល់ឱ្យពួកគេនូវការយកចិត្តទុកដាក់
បណ្ដោយឱ្យកូនរបស់អ្នកបង្កើតកំហុសឆ្គងតិចតួច ហើយឈរនៅខាងពួកគេនៅពេលក្រោយ
បង្កើតពេលវេលាពិសេសសម្រាប់សម្រាប់ទាំងពីរឱ្យបានរៀងរាល់សប្ដាហ៍
អនុវត្តវិន័យក្នុងគ្រួសារ
កុំយកពួកគេមកធ្វើជាអ្នកស្ដាប់រាល់អាថ៌កំបាំងរបស់អ្នក៕
Uncategorized
គោលដៅល្អៗបំផុតសម្រាប់គូស្វាមីភរិយាថ្មី
គោលដៅអាពាហ៍ពិពាហ៍គឺជាទីកន្លែងល្អបំផុតសម្រាប់ការផ្តិតយករូបភាពដ៏ស្រស់ស្អាត និងបន្ថែម បរិយាកាសដ៏អស្ចារ្យថែមទៀត ទៅក្នុងវត្ថុអនុស្សាវរីយ៍ នៃចំណង

គោលដៅអាពាហ៍ពិពាហ៍គឺជាទីកន្លែងល្អបំផុតសម្រាប់ការផ្តិតយករូបភាពដ៏ស្រស់ស្អាត និងបន្ថែម បរិយាកាសដ៏អស្ចារ្យថែមទៀត ទៅក្នុងវត្ថុអនុស្សាវរីយ៍ នៃចំណងដៃអាពាហ៍ពិពាហ៍របស់គូស្វាមីភរិយាថ្មី។ ការផ្លាស់ប្តូរ បរិយាកាសពីមួយថ្ងៃទៅមួយថ្ងៃ និងធ្វើអោយ ការចំណាយ ពេលវេលាពិសេសៗ ជាមួយនឹង គូស្នេហ៍ របស់អ្នកនៅឯទីឯកន្លែងកម្សាន្ត ថ្មីកាន់តែរីករាយឡើងទ្វេដង។ ជាមួយគ្នានេះ ដែរ ប្រទេសកម្ពុជាមាន កន្លែងពិសេសៗចំនួន ៧ ដែលគួស្នេហ៍អាច ប្រារព្ធកម្មវិធីក៏ដូចជាការចាប់ផ្ដើមនូវ ទំព័រជីវិតស្នេហាថ្មី នៅទី កន្លែងកម្សាន្ត ពិសេសៗនេះបានផងដែរ។
ខេត្តព្រះសីហនុ (កំពង់សោម)
ខេត្តព្រះសីហនុ គឺជាខេត្តមួយដែលស្ថិតនៅក្នុងប្រទេសកម្ពុជា ជាប់នឹងឈូងសមុទ្រថៃ។ ជាខេត្តមួយដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងសំបូរបែបសម្រាប់ គូស្នេហ៍ថ្មី ថ្មោងដែលកំពុងស្វែងរករមណីយដ្ឋានដែលនៅជាប់មាត់សមុទ្រអ្នកមិនគួរមើលរំលងខេត្ត នោះ ឡើយ។
ខេត្ត កំពងស្ពឺ
កំពងស្ពឺគឺជាខេត្តមួយដែល រមនីយដ្ឋានគីរីរម្យស្ថិតនៅ ហើយក៏ជារមណីដ្ឋានមួយដែលមនុស្សជា ច្រើនធ្លាប់ទៅលេងកំសាន្តនៅពេល ចុងសប្តាហ៍ផងដែរ។ ជា មួយនឹងធម្មជាតិពណ៌បៃតង និងទិដ្ឋភាព នៃទឹកធ្លាក់ដ៏អស្ចារ្យធ្វើអោយរមណីដ្ឋាននេះ ជាកន្លែងពិសេសបំផុត សម្រាប់ទីតាំងថតរូបចងក្រងអនុស្សាវរីយ៍ អាពាហ៍ពិពាហ៍។ គីរីរម្យ មានន័យថា “ភ្នំជាទីរមនា” នៅក្នុងភាសាខ្មែរ។ ភ្នំជាទីរមនានេះ គឺជាកន្លែងដ៏ស្រស់ស្អាតអមជាមួយនឹងទេសភាពដ៏អស្ចារ្យដែលធ្វើ អោយអារម្មណ៍របស់អ្នកជ្រះថ្លា បន្ថាប់ពីមានឱកាសសំរាកពីការងារ មកដើរលេងកំសាន្តជុំគ្រួសារម្តងៗ។
ខេត្ត កំពត – ភ្នំបូកគោ
សម្រាប់ទីតាំងដ៏ស្រស់ស្អាត ពោរពេញទៅដោយខ្យល់អាកាសត្រជាក់បរិសុទ្ធ និង ជាកន្លែងល្អបំផុតសម្រាប់ការសម្រាកលំហែកាយគឺ ភ្នំបូកគោ។ ដោយសារតែ ធម្មជាតិដ៏ស្រស់ ស្អាតដែលគ្របដណ្តប់ពីភ្នំ និងភាពងាយស្រួលនោះ អ្នកមិនចាំបាច់ត្រូវមានតង់ ដើម្បីបោះ ជំរំសម្រាកលំហែកាយនៅទីនោះទេ នៅលើកំពូល ភ្នំមានរមនីយដ្ឋានលំដាប់អន្តរជាតិ កាស៊ីណូ និង ភោជនីយដ្ឋានរហូតដល់ទៅ ១២ កន្លែងឯណោះ។ ភ្ញៀវទាំងឡាយនៅពេលអញ្ជើញមកដល់លើកំពូលភ្នំបូកគោ ភ្លាម នឹងកោតសរសើរចំពោះភាពប្រណីតនៅក្នុង សណ្ឋាគារ ក៏ដូចជា ទេសភាពនៃដែនដីពពកវិលរបស់ភ្នំបូកគោជាមិនខាន ។ ទេសភាពដ៏ស្រស់ស្អាត និង ហេដ្ឋារចនា សម្ព័ន្ធដ៏ ប្រណីតៗនៅជាប់ជើងភ្នំ រហូតដល់កំពូលភ្នំពិតជាមិនធ្វើអោយលោកអ្នកខកបំណងឡើង។ កាន់តែល្អជាងនេះទៅទៀត ក៏ជាទីកន្លែង ដ៏ស័ក្តិ សមបំផុតដែលអ្នកអាចមកផ្តិតយកទស្សនីយភាព ក៏ដូចជាប្រារព្ធពិធីអបអរមួយក៏បានដែរ។
ខេត្តកែប
កែបគឺកន្លែងជាទីចាប់អារម្មណ៍មួយ ដែលមនុស្សជាច្រើនដកខ្លួនចេញពីក្រុង ចូលចិត្តមកកំសាន្ត លំហែកាយ បន្ធូរភាព តានតឹង ពីបញ្ហាស្មុគ ស្មាញទាំងឡាយ ក្នុងអាជីពការងារ ក៏ដូចជាជីវិត ប្រចាំថ្ងៃផងដែរ។ ជាមួយនឹង ឆ្នេរខ្សាច់មាត់សមុទ្រ ដ៏ ស្រស់ស្អាត និងទិដ្ឋ ភាពនៃរុក្ខជាតិ សត្វគ្រប់ប្រភេទ និង ប្រភពទឹកដ៏ស្រស់ ស្អាតដែលមើល ទៅហាក់ដូចជាផ្តល់ភាព រស់រវើកក្នុងជីវិតរបស់យើងផងដែរ កាន់តែពិសេស ទៅទៀតនេះគឺការទស្សនាទិដ្ឋភាពដ៏ ស្រស់ស្អាតអមដោយ មេអំបៅ ហោះហើរពេញផ្ទៃមេឃនៅ ឯឧទ្យានជាតិកែប។ ភ្ញៀវទេសចរទាំងអស់ក៏អាចចំណាយពេលសំរាកនៅឯសណ្ឋាគារប្រណីតៗ ក្នុងខេត្តក៏ដូចជា រីករាយ ជាមួយម្ហូបគ្រឿងសមុទ្រស្រស់ៗ ខណៈពេលគយគន់នូវទិដ្ឋភាពព្រះអាទិត្យអស្តង្គត់ផងដែរ ហើយអ្វីដែលពិសេសនោះគឺ ខេត្តកែបគឺជាទីកន្លែងដ៏ស័ក្តិសម បំផុតសម្រាប់ គូសា្វមីភរិយាថ្មីដែលមានបំណងចង់មកក្រេបទឹកឃ្មុំនៅទីនេះ។
ទីក្រុង ភ្នំពេញ
ភ្នំពេញគឺជារាជធានីដ៏ធំមួយនៃព្រះរាជាណាចក្រកម្ពុជា។ ទីក្រុងភ្នំពេញមិនត្រឹមតែជាទីក្រុងដ៏ ប្រណីតនោះទេ ប៉ុន្តែទីក្រុងនេះក៏សំបូរទី កន្លែងកំសាន្តសប្បាយៗ ជាច្រើនផងដែរ ក្នុងនោះមាន ភោជនីយដ្ឋានដែលមានម្ហូបឆ្ងាញ់ៗ ហាងអីវ៉ានប្រណីត កន្លែងអង្គុយលេង កំសាន្តគយគន់ទេសភាព ក៏ដូចជាការជិះទូកលេង កំសាន្តនៅតាមដងទន្លេសាបផងដែរ ។ល។
ខេត្ត សៀមរាប
ជិះទូកលេង បណ្តែតអារម្មណ៍តាមបារាយណ៍ នឹងបង្កើននូវ បរិយាកាសរ៉ូមែនទិក ក៏ដូចជាចំនាយ ពេលវេលាញ៉ាំអាហារ គូស្នេហ៍តែ ពីរអ្នក គយគន់ទេសភាព អង្គរនាពេលរាត្រី ពិតជាអនុស្សាវរីយ៍ ដ៏ស្រល់ត្រកាលមួយដែលមិនអាចបំភ្លេចបាន។ ទិដ្ឋភាពដ៏ស្រស់បំព្រង នៃប្រាសាទរំលេចដោយ ធម្មជាតិរុំព័ទ្ធនៅជុំវិញ បង្កើតបានជាទស្សនីយភាពដ៏ល្អវិសេស ដែលនឹងធ្វើអោយចំណង មេត្រីភាពនៃគូស្នហ៍ របស់អ្នកកាន់អស្ចារ្យឡើងទ្វេដងជាមួយនឹងកន្លែងកំសាន្តជាច្រើន កន្លែងទៀតនៅក្នុងតំបន់អង្គរ ក៏ដូចជាកន្លែងកំសាន្តដទៃទៀត នៅឯខេត្តសៀមរាប។
-
Business2 months ago
ការទូទាត់ប្រាក់សំណងឆាប់រហ័ស (QR)
-
Entertainment2 months ago
ការបំបៅកូននៅតាមទីសាធារណៈ
-
Beauty5 months ago
បកស្រាយជំនឿមិនពិតទាំង ៥ ទាក់ទងនឹងសម្រស់
-
Entertainment5 months ago
ស្ត្រីអ្នកជំនួញដ៏ល្បី
-
Style5 months ago
ម៉ូដសក់
-
Style5 months ago
មូលហេតុ ៧ យ៉ាងដែលធ្វើឱ្យអ្នកនៅតែមិនសប្បាយចិត្ត
-
Uncategorized2 months ago
ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់
-
Health & Fitness2 weeks ago
ភីហ្សាដុតពិសេស